កម្មវិធី Android Privacy Guard (APG) សម្រាប់ឧបករណ៍ Android

Android Privacy Guard (APG) គឺជាកម្មវិធីសេរី និងបើកចំហមួយសម្រាប់ទូរស័ព្ទ Android បង្កើតឡើងដោយ Thialfiar ដែលឱ្យលោកអ្នកអាចបម្លែងទម្រង់សម្ងាត់ និងស្រាយទម្រង់សម្ងាត់នូវឯកសារ ឬអ៊ីមែលទោល នានា។ កម្មវិធីនេះ មានគោលបំណងផ្តល់នូវមុខងារបម្លែងជាទម្រង់សម្ងាត់ OpenPGP សម្រាប់ទូរស័ព្ទ Android ទោះបីលក្ខណៈពិសេសរបស់ OpenPGP មិនទាន់ត្រូវបានអនុវត្តទាំងអស់ក៏ដោយ។ គម្រោងការកូនសោរសាធារណៈ/ឯកជនរបស់វា ឱ្យលោកអ្នកអាចបម្លែងជាទម្រង់សម្ងាត់ ស្រាយទម្រង់សម្ងាត់ និងចុះហត្ថលេខានូវឯកសារ និងអ៊ីមែលនានា។ លោកអ្នកក៏អាចប្រើកម្មវិធីនេះ ដោយគ្មានគូកូនសោសាធារណៈ/ឯកជន ដើម្បីបម្លែងជាទម្រង់សម្ងាត់នូវឯកសារទោលដោយប្រើវិធីសាស្ត្របម្លែងទម្រង់សម្ងាត់អសមប្បាណ (asymmetric encryption) និងអាចធានាសុវត្ថិភាពឯកសារទោលទាំងនេះដោយពាក្យសម្ងាត់ ឬឃ្លាសម្ងាត់ បានផងដែរ។ សម្រាប់ការបម្លែងអ៊ីមែលជាទម្រង់សម្ងាត់ យើងខ្ញុំសូមណែនាំឱ្យប្រើកម្មវិធីនេះដោយរួមផ្សំជាមួយកម្មវិធីអ៊ីមែល Android មួយឈ្មោះ K-9 Mail។ យើងខ្ញុំក៏មានមគ្គុទ្ទេសក៍អនុវត្តន៍សម្រាប់កម្មវិធីK-9 Mailនេះផងដែរ។

របៀបដោនឡូតកម្មវិធី Android Privacy Guard

ពីគេហទំព័រផ្លូវការ

 • សូមអានសេចក្តីផ្តើមសង្ខេបនៃមគ្គុទ្ទេសក៍អនុវត្តន៍
 • បញ្ចូលកម្មវិធី APG ពីហាងកម្មវិធី Google Play
 • បន្ទាប់ពីបញ្ចូលកម្មវិធីរួច ត្រូវចុចលើ Open ដើម្បីចាប់ផ្តើមដំណើរការកម្មវិធី

APG:

គេហទំព័រ

សេចក្តីតម្រូវសម្រាប់ទូរស័ព្ទ

 • Android 1.5 ឡើងទៅ

សំណៅដែលប្រើនៅក្នុងមគ្គុទ្ទេសក៍ណែនាំនេះ

 • APG 1.1.1

កាលបរិច្ឆេទកែសម្រួលចុងក្រោយនៃជំពូកនេះ

 • ធ្នូ ២០១៤

អាជ្ញាប័ណ្ណ

 • FOSS (កម្មវិធីសេរី និងបើកចំហ) (Gnu GPL v3)

ឯកសារតម្រូវឱ្យអាន

អត្ថប្រយោជន៍ដែលលោកអ្នកនឹងទទួលបានមកវិញ

 • សមត្ថភាព ដើម្បីប្រើវិធីសាស្ត្របម្លែង ជាទម្រង់សម្ងាត់សម្រាប់ឯកសារទោលនានា និងសម្រាប់ទំនាក់ទំនងតាមអ៊ីមែល

កម្មវិធីដែលអាចប្រើបានជាមួយ GNU Linux, Mac OS, Android, iOS និង Microsoft Windows ៖

១.១ ការដែលលោកអ្នកគួរដឹងអំពីកម្មវិធីនេះ មុនពេលលោកអ្នកចាប់ផ្តើមប្រើវា

 • APG រួមបញ្ចូលជាមួយ កម្មវិធី K9 Email សម្រាប់ Android និងធ្វើឱ្យដំណើរការបម្លែងអ៊ីមែលជាទម្រង់សម្ងាត់គឺជាការងារដ៏រលូនមួយ។ ប៉ុន្តែ ជាដំបូង លោកអ្នកចាំបាច់ត្រូវដឹងពីរបៀបធ្វើការរបស់វិធីសាស្ត្របម្លែងអ៊ីមែលជាទម្រង់សម្ងាត់សិន។ ចំណុចនេះមានពន្យល់នៅក្នុងជំពូក ៧.៤ សុវត្ថិភាពអ៊ីមែលកម្រិតខ្ពស់
 • APG ក៏អាចប្រើសម្រាប់បម្លែងនិងស្រាយទម្រង់សម្ងាត់ឯកសារនៅក្នុងទូរស័ព្ទរបស់លោកអ្នក ដោយប្រើឃ្លាសម្ងាត់ ឬគូកូនសោសាធារណៈ/ឯកជនមួយបានផងដែរ។
 • ដោយសារមានមុខងាររក្សាទុកទិន្នន័យនៅក្នុងស្មាតហ្វូន កូនសោឯកជនដែលលោកអ្នកបង្កើត ឬនាំចូលមិនអាចលុបចោលបានដោយសុវត្ថិភាពឡើយ។