របៀប​ការពារ​ឯកសារ​រសើប​នៅក្នុង​កុំព្យូទ័រ​របស់​លោកអ្នក

បានធ្វើបច្ចុប្បន្នភាព2010

មគ្គុទេសក៍នេះមិនមានអ្នកមើលថែទៀតឡើយ

ការចូលប្រើព័ត៌មាននៅក្នុងកុំព្យូទ័រ ឬឧបករណ៍ផ្ទុកទិន្នន័យចល័តរបស់លោកអ្នកដោយគ្មានការអនុញ្ញាតិ អាចត្រូវបានអនុវត្តធ្វើពីចម្ងាយ ប្រសិនបើ'ជនឈ្លានពាន'អាចអាន ឬកែទិន្នន័យរបស់លោកអ្នកបានតាមអ៊ីនធឺណិតបាន។ ជននោះក៏អាចធ្វើដូចគ្នានេះតាមលក្ខណៈរូបវន្តបានផងដែរ ប្រសិនបើជននោះកាន់កាប់គ្រឿងកុំព្យូទ័ររបស់លោកអ្នក។ លោកអ្នកអាចការពារខ្លួនប្រឆាំងនឹងការគំរាមកំហែងទាំងពីរប្រភេទនេះបាន ដោយពង្រឹងកម្រិតសុវត្ថិភាពផ្នែករូបវន្ត និងផ្នែកបណ្តាញកុំព្យូទ័រនៃទិន្នន័យរបស់លោកអ្នក ដូចដែលត្រូវបានពិភាក្សានៅក្នុង ជំពូក ១ ៖ របៀបការពារកុំព្យូទ័ររបស់លោកអ្នកពី Malware (ម៉លវែរ) និង Hackers (ហែកឃឺ) និង ជំពូក ២ ៖ របៀបការពារព័ត៌មានរបស់លោកអ្នកពីការគំរាមកំហែងផ្នែករូបវន្ត។ ប៉ុន្តែ ការមានរបាំងការពារច្រើនតែងតែជាការល្អបំផុត ដូច្នោះហើយអ្នកគួរតែការពារឯកសារនោះដោយផ្ទាល់ផងដែរ។ ការធ្វើដូចនេះ ព័ត៌មានរសើបរបស់លោកអ្នកអាចនឹងនៅតែមានសុវត្ថិភាព ទោះបីជារបាំងសុវត្ថិភាពផ្សេងទៀតរបស់លោកអ្នកត្រូវបានជ្រៀតជ្រែកក៏ដោយ។

មានវិធីសាស្ត្រទូទៅពីរ សម្រាប់ធានាសុវត្ថិភាពទិន្នន័យរបស់លោកអ្នក។ លោកអ្នកអាច*ធ្វើកូដនីយកម្ម*ឯកសាររបស់លោកអ្នក ដោយធ្វើមិនឲ្យនរណាម្នាក់អាចអានឯកសារទាំងនោះបានក្រៅពីអ្នក ឬលោកអ្នកអាចលាក់ឯកសារទាំងនោះ ដោយសង្ឃឹមថា ជនឈ្លានពាននឹងមិនអាចរកព័ត៌មានរសើបរបស់លោកអ្នកឃើញឡើយ។ មានកម្មវិធីមួយចំនួនដែលជួយលោកអ្នកក្នុងការប្រើមធ្យោបាយខាងលើ រួមមានកម្មវិធី FOSS មួយដែលមានឈ្មោះថា VeraCrypt (ទ្រូឃ្រីប) ដែលអាច ធ្វើកូដនីយកម្ម និងលាក់ឯកសាររបស់លោកអ្នកបាន។

សេណារីយ៉ូពីក្រោយ

:Snippet

អ្វីដែលលោកអ្នកអាចរៀនពីជំពូកនេះ###

 • របៀបធ្វើកូដនីយកម្មព័ត៌មាន នៅក្នុងកុំព្យូទ័ររបស់លោកអ្នក
 • ហានិភ័យដែលលោកអ្នកអាចនឹងប្រឈម ចំពោះការរក្សាទុកទិន្នន័យរបស់លោកអ្នក ដែលត្រូវបានធ្វើកូដនីយកម្ម
 • របៀបការពារទិន្នន័យនៅក្នុងអង្គចងចាំUSB ក្នុងករណីដែលវាត្រូវបានបាត់ឬលួច
 • វិធានការដែលលោកអ្នកអាចអនុវត្ត ដើម្បីលាក់ព័ត៌មានពីជនឈ្លានពាន ដែលត្រួតត្រាកុំព្យូទ័រជាលក្ខណៈរូបវន្ត ឬពីចម្ងាយ។

ការធ្វើកូដនីយកម្មព័ត៌មានរបស់លោកអ្នក

:Snippet

ការធ្វើកូដនីកម្ម ព័ត៌មានរបស់លោកអ្នក មានលក្ខណៈដូចគ្នាទៅនឹង ការរក្សាព័ត៌មានរបស់លោកអ្នកនៅក្នុងទូដែកចាក់សោរមួយ។ មានតែអ្នកដែលមានកូនសោ ឬស្គាល់បន្សំកូដសម្ងាត់របស់សោរ (ក្នុងករណីនេះ សំដៅលើកូនសោរកូដនីយកម្ម ឬពាក្យសម្ងាត់)ប៉ុណ្ណោះ ដែលអាចបើកចូលយកបាន។ ការប្រៀបធៀបនេះ មានលក្ខណៈសមស្របពិសេសសម្រាប់កម្មវិធី VeraCrypt និងកម្មវិធីដែលមានលក្ខណៈដូចវា។ កម្មវិធីទាំងនេះ បង្កើតប្រអប់សុវត្ថិភាពដែលមានឈ្មោះថា'Encrypted Volumes' (ប្រអប់សម្ងាត់) ជាជាងការការពារឯកសារមួយៗដោយឡែកពីគ្នា។ លោកអ្នកអាចដាក់ចំនួនឯកសារបានច្រើនទៅក្នុង ថតកូដនិយកម្ម មួយបាន ប៉ុន្តែកម្មវិធីទាំងនេះនឹងមិនការពារអ្វីដែលរក្សាទុកនៅកន្លែងផ្សេងនៅក្នុងកុំព្យូទ័រ ឬអង្គចងចាំ USB របស់លោកអ្នកឡើយ។

អនុវត្តន៍៖ ចាប់ផ្តើមជាមួយ កម្មវិធី VeraCrypt - មគ្គុទ្ទេសក៍ណែនាំអំពី ការរក្សាទុកឯកសារដោយសុវត្ថិភាព

មានកម្មវិធីផ្សេងទៀត ដែលផ្តល់សេវាកូដនីយកម្មស្រដៀងគ្នានេះដែរ ប៉ុន្តែកម្មវិធី [VeraCrypt](../../glossary#VeraCrypt) មានលក្ខណៈពិសេសមួយចំនួន ដែលអាចឲ្យលោកអ្នកអាចរៀបចំយុទ្ធសាស្ត្រសុវត្ថិភាពព័ត៌មានរបស់ខ្លួនបាន។ វាផ្តល់លទ្ធភាព*កូដនីយកម្មជាអចិន្ត្រៃយ៍ដល់ថាសផ្ទុកទិន្នន័យកុំព្យូទ័រទាំងមូលរបស់លោកអ្នក** ដែលរាប់បញ្ចូលទាំងគ្រប់ឯកសារទាំងអស់របស់អ្នក ឯកសារបណ្តោះអាសន្នទាំងអស់ដែលបង្កើតក្នុងអំឡុងពេលអ្នកធ្វើការ គ្រប់កម្មវិធីទាំងអស់ដែលអ្នកបានបញ្ចូល និងគ្រប់ឯកសាររបស់ប្រព័ន្ធប្រតិបត្តិការ Windows ទាំងអស់។ កម្មវិធីVeraCrypt អាចប្រើដើម្បីធ្វើកូដនីយកម្ម* នៅក្នុងឧបករណ៍ផ្ទុកទិន្នន័យចល័តបានផងដែរ។ វាផ្តល់មុខងារ'ការពា'ពិសេសដែលមានបរិយាយនៅក្នុងផ្នែក ការលាក់ព័ត៌មានរសើបរបស់លោកអ្នក ខាងក្រោម។ លើសពីនេះទៅទៀត VeraCrypt គឺជាកម្មវិធី ឥតគិតថ្លៃនិងបើកចំហ មួយ។

ប៉ាប្លូ៖ ត្រូវហើយ ឥឡូវនេះឯងបានធ្វើឲ្យខ្ញុំបារម្ភហើយ។ ចុះអ្នកប្រើប្រាស់ផ្សេងៗទៀតដែលប្រើកុំព្យូទ័រតែមួយ? តើនេះមានន័យថា ពួកគេសុទ្ធតែអាចចូលអានឯកសារដែលមាននៅក្នុងថតឯកសារក្នុង'My Documents (ម៉ាយដកឃ្យូមិន)' មែនទេ?

ក្លូដ្យា៖ ខ្ញុំចូលចិត្តចំពោះរបៀបនៃការគិតរបស់ឯងនេះណាស់! ប្រសិនបើពាក្យសម្ងាត់របស់Windowsមិនអាចការពារឯងពីជនឈ្លានពានបានផងនោះ តើវាអាចការពារឯងពីអ្នកដទៃទៀតដែលមានគណនីនៅក្នុងកុំព្យូទ័រតែមួយបានដោយរបៀបណា? តាមពិត ថតឯកសារ My Documents របស់ឯង ជាធម្មតានរណាក៏អាចមើលឃើញដែរ ដូច្នេះហើយ អ្នកប្រើប្រាស់ផ្សេងទៀតប្រហែលជាមិនពិបាកអ្វីសោះឡើយ ក្នុងការចូលអានឯកសាររបស់ឯងនោះ។ ឯងគិតត្រូវហើយ ទោះបីថតឯកសារត្រូវបានបង្កើតឡើងក្នុងលក្ខណៈ'ឯកជន'ក៏ដោយ ប្រសិនបើឯងមិនប្រើកម្មវិធីកូដនីយកម្មណាមួយទេ នោះឯងនៅមិនទាន់មានសុវត្ថិភាពឡើយ

ដំបូន្មានអំពី ការប្រើប្រាស់ឯកសារកូដនីយកម្មដោយសុវត្ថិភាព

ការរក្សាទុកទិន្នន័យសម្ងាត់ អាចជាហានិភ័យមួយសម្រាប់អ្នក និងមនុស្សដែលអ្នកធ្វើការជាមួយ។ កូដនីយកម្ម អាចកាត់បន្ថយហានិភ័យនេះបាន ប៉ុន្តែមិនអាចលុបបំបាត់វាបានទាំងស្រុងនោះទេ។ ជំហានទីមួយចំពោះការការពារព័ត៌មានរសើប គឺត្រូវកាត់បន្ថយវាមកត្រឹមកម្រិតដែលលោកអ្នកអាចរក្សាទុកជាប់ខ្លួនបាន។ ប្រសិនបើលោកអ្នកមិនមានហេតុផល ក្នុងការរក្សាទុកឯកសារពិសេសណាមួយ ឬប្រភេទព័ត៌មានពិសេសណាមួយទេនោះ លោកអ្នកគួរតែលុបវាចោល (សូមមើលជំពូក ៦ ៖ របៀបបំផ្លាញព័ត៌មានរសើប សម្រាប់ព័ត៌មានបន្ថែម អំពីរបៀបលុបឯកសារដោយសុវត្ថិភាព។ ជំហានទីពីរ គឺត្រូវប្រើកម្មវិធី កូដនីយកម្មល្អមួយ ដែលមានដូចជាកម្មវិធី VeraCrypt ជាដើម។

:Snippet

ត្រឡប់មកការប្រៀបធៀបជាមួយទូដែកចាក់សោវិញ មានកិច្ចការពីរបីដែលលោកអ្នកគួរចងចាំជានិច្ច នៅពេលប្រើកម្មវិធី VeraCrypt និងកម្មវិធីដែលមានលក្ខណៈដូចគ្នានេះ។ មិនថាទូដែករបស់លោកអ្នករឹងមាំកម្រិតណានោះទេ វានឹងមិនជួយលោកអ្នកបានឡើយ ប្រសិនបើលោកអ្នកទុកទ្វារចំហ។ នៅពេលប្រអប់ VeraCrypt របស់លោកអ្នកត្រូវបាន 'Mount (ម៉ោនថ៍)' (នៅរៀងរាល់ពេលដែលលោកអ្នកអាចចូលប្រើអ្វីៗដែលមានក្នុងនោះដោយខ្លួនឯង) ទិន្នន័យរបស់លោកអ្នកអាចងាយរងហានិភ័យផងដែរ ដោយហេតុនេះហើយ លោកអ្នកគួររក្សាវាឲ្យបិទជាប់ជានិច្ច លើកលែងតែនៅពេលលោកអ្នកកំពុងអាន ឬកែប្រែឯកសារដែលមាននៅខាងក្នុងវាប៉ុណ្ណោះ។

មានស្ថានភាពមួយចំនួនដែលអ្នកចាំបាច់ត្រូវចងចាំថា មិនត្រូវទុកប្រអប់កូដនីយកម្ម របស់អ្នកឲ្យនៅ Mount ឡើយ៖

 • ផ្តាច់សេវាប្រអប់សម្ងាត់ទាំងនោះ នៅពេលលោកអ្នកដើរចេញពីកុំព្យូទ័រសម្រាប់រយៈពេលណាមួយ។ ទោះបីលោកអ្នកមានទម្លាប់ទុកកុំព្យូទ័ររបស់ខ្លួនឲ្យដំណើរការចោលក្នុងពេលយប់ក៏ដោយ លោកអ្នកចាំបាច់ត្រូវប្រាកដថា លោកអ្នកមិនទុកឯកសាររសើបឲ្យជនឈ្លានពានអាចចូលយកបានតាមលក្ខណៈរូបវន្ត ឬពីចម្ងាយ ខណៈដែលខ្លួនមិននៅឡើយ។
 • ផ្តាច់សេវាប្រអប់កូដនីយកម្មទាំងនោះ មុនពេលដាក់កុំព្យូទ័ររបស់លោកអ្នកឲ្យដេកលក់។ ចំណុចនេះអនុវត្តចំពោះទាំងមុខងារ'Suspend ឬ ព្យួរ' និង'Hibernate ឬសម្ងំស្ងៀម' ដែលជាទូទៅត្រូវបានប្រើជាមួយលែបថប ប៉ុន្តែអាចមាននៅក្នុងកុំព្យូទ័រដេសថបផងដែរ។
 • ផ្តាច់សេវាប្រអប់កូដនីយកម្មទាំងនោះ មុនពេលអនុញ្ញាតឲ្យនរណាម្នាក់ផ្សេងទៀតប្រើកុំព្យូទ័ររបស់លោកអ្នក។ នៅពេលយកលែបថបមួយឆ្លងកាត់កន្លែងត្រួតពិនិត្យសន្តិសុខ ឬច្រកឆ្លងកាត់ព្រំដែន វាជាការសំខាន់ណាស់ដែលលោកអ្នកត្រូវផ្តាច់សេវាប្រអប់ កូដនីយកម្មទាំងអស់ ហើយបិទដំណើរការកុំព្យូទ័ររបស់លោកអ្នកទាំងស្រុង។
 • ផ្តាច់សេវាប្រអប់កូដនីយកម្មទាំងនោះ មុននឹងស៊កភ្ជាប់អង្គចងចាំUSBដែលមិនគួរទុកចិត្ត ឬឧបករណ៍ផ្ទុកទិន្នន័យខាងក្រៅផ្សេងទៀត រាប់បញ្ចូលទាំងរបស់មិត្តភក្តិនិងសហសេវិកផងដែរ។
 • ប្រសិនបើលោកអ្នករក្សាប្រអប់ កូដនីយកម្ម មួយនៅក្នុងអង្គចងចាំUSB ត្រូវចាំថា គ្រាន់តែដកឧបករណ៍នោះចេញពីកុំព្យូទ័រ ប្រហែលជាមិនទាន់ផ្តាច់សេវាប្រអប់នោះភ្លាមៗទេ។ ទោះបីលោកអ្នកត្រូវការប្រញាប់ធានាសុវត្ថិភាពឯកសាររបស់ខ្លួនក៏ដោយ លោកអ្នកត្រូវតែ Dismount (ឌីសម៉ោនថ៍) ប្រអប់នោះឲ្យបានត្រឹមត្រូវសិន រួចផ្តាច់សេវារបស់ឧបករណ៍ផ្ទុកទិន្នន័យខាងក្រៅឬអង្គចងចាំនោះ បន្ទាប់មកទើបដកឧបករណ៍នោះចេញពីកុំព្យូទ័រ។ លោកអ្នកប្រហែលជាត្រូវអនុវត្តន៍ រហូតដល់លោកអ្នករកឃើញមធ្យោបាយដែលលឿនបំផុត ដើម្បីធ្វើកិច្ចការទាំងអស់នេះ។

ប្រសិនបើ លោកអ្នកសម្រេចចិត្តរក្សាទុកប្រអប់ VeraCrypt របស់លោកអ្នកនៅក្នុងអង្គចងចាំUSBមួយ លោកអ្នកអាចរក្សាទុកសំណៅចម្លងនៃកម្មវិធី VeraCrypt ជាមួយវាផងដែរ។ ធ្វើដូចនេះ នឹងអនុញ្ញាតឲ្យលោកអ្នកអាចចូលប្រើទិន្នន័យរបស់ខ្លួនបាន ដោយប្រើកុំព្យូទ័ររបស់អ្នកដទៃ។ ប៉ុន្តែ វិធានធម្មតានៅតែត្រូវអនុវត្ត៖ ប្រសិនបើលោកអ្នកមិនទុកចិត្តថា កុំព្យូទ័រនោះថាគ្មាន Malwareទេនោះ លោកអ្នកមិនគួរវាយបញ្ចូលពាក្យសម្ងាត់របស់ខ្លួន ឬចូលបើកទិន្នន័យរសើបរបស់ខ្លួនក្នុងកុំព្យូទ័រនោះឡើយ។

ការលាក់ព័ត៌មានរសើបរបស់លោកអ្នក

បញ្ហាមួយនៃការទុកទូដែកមួយនៅក្នុងផ្ទះ ឬក្នុងការិយាល័យរបស់លោកអ្នកគឺថា វាត្រូវបានគេមើលឃើញយ៉ាងច្បាស់។ មនុស្សជាច្រើនមានក្តីបារម្ភសមហេតុផល អំពីការធ្វើពិរុទ្ធកម្មខ្លួនឯង តាមរយៈការប្រើវិធីសាស្ត្រ កូដនីយកម្ម។ ទោះបីជាហេតុផលស្របច្បាប់ដើម្បីធ្វើកូដនីយកម្ម មានចំនួនច្រើនជាងហេតុផលមិនស្របច្បាប់ក៏ដោយ ក៏វាមិនអាចធ្វើឲ្យការគំរាមកំហែងនេះថយចុះដែរ។ ជាសំខាន់ មានហេតុផលពីរដែលលោកអ្នកប្រហែលជាលែងចង់ប្រើកម្មវិធីដូចជា VeraCrypt នេះទៀត៖ គឺហានិភ័យនៃការធ្វើពិរុទ្ធកម្មខ្លួនឯង និងហានិភ័យនៃការឲ្យគេរកឃើញទីតាំងយ៉ាងច្បាស់នៃព័ត៌មានរសើបបំផុតរបស់លោកអ្នក។

ការពិចារណាអំពីហានិភ័យនៃការធ្វើពីរិទ្ធកម្មខ្លួនឯង

កូដនីយកម្ម គឺខុសច្បាប់នៅក្នុងប្រទេសមួយចំនួន ដែលមានន័យថា ការដោនឡូត ការបញ្ចូល ឬការប្រើកម្មវិធីកុំព្យូទ័រប្រភេទនេះ អាចជាបទឧក្រិដ្ឋមួយ។ ហើយ ប្រសិនបើអង្គភាពនគរបាល អង្គភាពយោធា ឬអង្គភាពស៊ើបការណ៍បានបន្លំខ្លួននៅក្នុងចំណោមក្រុមមនុស្សដែលលោកអ្នកកំពុងសុំឲ្យជួយការពារព័ត៌មានរបស់លោកអ្នកនោះ នោះការរំលោភច្បាប់ទាំងនេះអាចផ្តល់ជាលេសមួយ ដែលសកម្មភាពរបស់លោកអ្នកអាចនឹងត្រូវបានស៊ើបអង្កេត ឬអង្គការរបស់លោកអ្នកអាចនឹងត្រូវបានធ្វើទុក្ខបុកម្នេញ។ ប៉ុន្តែ តាមពិត ការគំរាមកំហែងដូចនេះ អាចនឹងមិនមានពាក់ព័ន្ធអ្វី ជាមួយនីត្យានុកូលភាពរបស់កម្មវិធីនេះឡើយ។ ការដែលជាប់ទាក់ទងជាមួយកម្មវិធី កូដនីយកម្ម អាចជាលេសគ្រប់គ្រាន់ដើម្បីចោទប្រកាន់អ្នកអំពីសកកម្មភាពឧក្រិដ្ឋ ឬចារកម្មមួយ(ដោយមិនគិតពីអ្វីដែលមានជាក់ស្តែងនៅក្នុងប្រអប់ កូដនីយកម្មរបស់លោកអ្នកឡើយ)រួចទៅហើយ ដូច្នេះអ្នកត្រូវតែគិតឲ្យបានច្បាស់លាស់ថា តើកម្មវិធីបែបនេះសមស្របសម្រាប់ស្ថានភាពរបស់លោកអ្នកដែរឬទេ។

ប្រសិនបើមានករណីនោះមែន លោកអ្នកមានជម្រើសមួយចំនួនដូចខាងក្រោម៖

 • លោកអ្នកអាចជៀសវាងប្រើប្រាស់ទាំងស្រុង នូវកម្មវិធីរក្សាសុវត្ថិភាពទិន្នន័យ ដែលប្រហែលនឹងតម្រូវឲ្យលោកអ្នករក្សាទុកតែព័ត៌មានមិនសម្ងាត់ ឬ ច្នៃបង្កើតប្រព័ន្ធពាក្យកូដមួយដើម្បីការពារធាតុគន្លឹះនៃឯកសាររសើបរបស់លោកអ្នក។
 • លោកអ្នកអាចពឹងផ្អែកទៅលើបច្ចេកទេសមួយដែលមានឈ្មោះថា Steganography (ស្តែហ្គាណូហ្គ្រាហ្វី) ដើម្បីលាក់ព័ត៌មានរសើបរបស់លោកអ្នក ជាជាងធ្វើកូដនីយកម្មវា។ មានកម្មវិធីជាច្រើនដែលអាចជួយធ្វើការនេះបាន ប៉ុន្តែការប្រើកម្មវិធីទាំងនេះឲ្យបានត្រឹមត្រូវ តម្រូវឲ្យមានការរៀបចំដោយប្រុងប្រយ័ត្នបំផុតជាមុន ប៉ុន្តែលោកអ្នកនៅតែមានហានិភ័យធ្វើពិរុទ្ធកម្មខ្លួនឯងនៅក្នុងភ្នែករបស់អ្នកដែលស្គាល់កម្មវិធីដែលលោកអ្នកបានប្រើដដែល។
 • លោកអ្នកអាចសាកល្បងរក្សាទុកព័ត៌មានរសើបទាំងអស់របស់លោកអ្នក នៅក្នុងគណនីវែបមែលមានសុវត្ថិភាពមួយ ប៉ុន្តែការនេះតម្រូវឲ្យមានការភ្ជាប់បណ្តាញមួយដែលអាចទុកចិត្តបាន និងការយល់ដឹងលម្អិតគួរសមមួយអំពីកុំព្យូទ័រ និងសេវាអ៊ីនធើរណែត។ បច្ចេកទេសនេះសន្មតផងដែរថា កូដនីយកម្ម កម្រិតបណ្តាញកុំព្យូទ័រ បង្ករពិរុទ្ធកម្មតិចជាង កូដនីយកម្មកម្រិតឯកសារ ហើយលោកអ្នកអាចជៀសវាងបាននូវការចម្លងទិន្នន័យរសើបដោយចៃដន្យទៅក្នុង Hard Drive និងទុកទិន្នន័យចោលនៅទីនោះផងដែរ។
 • លោកអ្នកអាចរក្សាព័ត៌មានរសើបនៅក្រៅកុំព្យូទ័រ ដោយទុកវានៅក្នុងអង្គចងចាំUSB ឬ Hard Driveចល័ត។ ប៉ុន្តែ ឧបករណ៍បែបនេះ ជាទូទៅមានហានិភ័យជាងកុំព្យូទ័រក្នុងការបាត់បង់ និងការរឹបអូស។ ដូច្នេះ យកតាមខ្លួននូវព័ត៌មានរសើប និងការមិនធ្វើកូដនីយកម្មពួកវារបៀបនេះ ជាទូទៅមិនមែនជាយោបល់ល្អឡើយ។

ប្រសិនបើចាំបាច់ លោកអ្នកអាចប្រើស្នៀតយុទ្ធសាស្ត្រទាំងនេះបាន។ ប៉ុន្តែ បើទោះជានៅក្នុងកាលៈទេសៈដែលលោកអ្នកបារម្ភអំពីការធ្វើពិរុទ្ធកម្មខ្លួនឯងក៏ដោយ ការប្រើកម្មវិធី VeraCrypt អាចនឹងមានសុវត្ថិភាពបំផុតផងដែរ បើសិនជាលោកអ្នកអាចលាក់បាំងប្រអប់ កូដនីយកម្ម របស់លោកអ្នកបានល្អបំផុតនោះ។

ប្រសិនបើចង់ធ្វើឲ្យប្រអប់កូដនីយកម្មរបស់លោកអ្នកមិនសូវមានភាពសង្ស័យ លោកអ្នកអាចកែឈ្មោះវាឲ្យមើលទៅដូចជាប្រភេទឯកសារផ្សេងទៀតបាន។ ការប្រើកន្ទុយពាក្យសម្គាល់ប្រភេទឯកសារ'.iso' ដើម្បីបន្លំវាជារូបភាពCDមួយ គឺជាជម្រើសដែលល្អសម្រាប់ទំហំប្រអប់ទិន្នន័យប្រមាណ៧០០មេហ្គាបៃផងដែរ។ កន្ទុយពាក្យសម្គាល់ប្រភេទឯកសារផ្សេងៗទៀត អាចនឹងប្រើបានសមរម្យសម្រាប់ប្រអប់ទិន្នន័យដែលទំហំតូចជាងនេះ។ ការធ្វើដូចនេះ គឺមានប្រៀបដូចជាការលាក់ទូដែក នៅខាងក្រោយផ្ទាំងគំនូរដែលព្យួរនៅលើជញ្ជាំងការិយាល័យរបស់អ្នក។ វាប្រហែលជាមិនអាចលាក់បានពីការត្រួតពិនិត្យល្អិតល្អន់នោះទេ ប៉ុន្តែវាអាចផ្តល់នូវការការពារបានខ្លះ។ ដូចគ្នានេះផងដែរ លោកអ្នកអាចផ្លាស់ប្តូរឈ្មោះកម្មវិធី VeraCrypt ហើយរក្សាវាទុកដូចជាឯកសារធម្មតាមួយ នៅក្នុង Hard Drive ឬអង្គចងចាំUSBរបស់លោកអ្នក ជាជាងបញ្ចូលវាក្នុងលក្ខណៈជាកម្មវិធីមួយ។ មគ្គុទ្ទេសក៍ណែនាំអំពី កម្មវិធីVeraCrypt មានពន្យល់អំពីរបៀបធ្វើការនេះ។

ការពិចារណាអំពីហានិភ័យ នៃការរកឃើញព័ត៌មានរសើបរបស់លោកអ្នក

ជាញឹកញាប់ លោកអ្នកប្រហែលជាមិនសូវបារម្ភច្រើន អំពីផលវិបាកនៃ'ការដែលត្រូវបានចាប់ខ្លួន' ដោយសារកម្មវិធី កូដនីយកម្ម នៅក្នុងកុំព្យូទ័រ ឬអង្គចងចាំUSB របស់លោកអ្នក ច្រើនដូចការព្រួយបារម្ភអំពីការបង្ហាញពីទីកន្លែងដែលលោកអ្នករក្សាទុកព័ត៌មានដែលលោកអ្នកចង់ការពារបំផុតនោះឡើយ។ វាអាចជាការពិតដែលថាមិនមាននរណាម្នាក់ផ្សេងទៀតអាចអានវាបាននោះទេ ប៉ុន្តែជនឈ្លានពាននឹងដឹងថាវានៅកន្លែងណា នឹងដឹងថាលោកអ្នកបានចាត់វិធានការដើម្បីការពារវា។ ចំណុចនេះធ្វើឲ្យលោកអ្នកប្រឈមទៅនឹងហានិភ័យមួយចំនួន ដែលក្នុងនោះ ជនឈ្លាមពានអាចនឹងព្យាយាមចូលយកឲ្យព័ត៌មានឲ្យបានតាមមធ្យោបាយដូចជាការបំភិតបំភ័យ ការគំរាមហែកកេរ្តិ៍ ការសួរចម្លើយ និងការធ្វើទារុណកម្មជាដើម។ នៅក្នុងបរិបទនេះហើយ ដែលមុខងារ‘Deniability’របស់កម្មវិធី VeraCrypt ដែលនឹងយកពិភាក្សាលម្អិតបន្ថែមនៅខាងក្រោមនេះ នឹងត្រូវដើរតួសំខាន់។

មុខងារ ‘Deniability’ របស់កម្មវិធី VeraCrypt's គឺជាវិធីសាស្ត្រមួយក្នុងចំណោមវិធីសាស្ត្រទាំងឡាយ ដែលលើសពីអ្វីដែលកម្មវិធី កូដនីយកម្ម ទូទៅអាចផ្តល់ឲ្យ។ មុខងារនេះ អាចត្រូវបានគិតថា ជាទម្រង់ពិសេសមួយរបស់ Steganography ដែលបន្លំព័ត៌មានរសើបបំផុតរបស់លោកអ្នក ទៅជាទិន្នន័យដែលមានលក្ខណៈរសើបតិច និងលាក់កំបាំង។ វាស្រដៀងគ្នាទៅនឹងការបញ្ឆោត'បាតក្លែងក្លាយ'នៅក្នុងទូដែកនៃការិយាល័យរបស់អ្នកយ៉ាងដូច្នោះដែរ។ ប្រសិនបើជនអាក្រក់លួចយកកូនសោររបស់លោកអ្នក ឬសម្លុតលោកអ្នកឲ្យផ្តល់លេខសម្ងាត់ទូដែក ជននោះនឹងរកឃើញតែសម្ភារៈ'បញ្ឆោត'តែប៉ុណ្ណោះ ប៉ុន្តែមិនអាចឃើញព័ត៌មានដែលលោកអ្នកកំពុងព្យាយាមការពារពិតប្រាកដនោះទេ។

មានតែលោកអ្នកប៉ុណ្ណោះដែលដឹងថា ក្នុងទូដែករបស់ខ្លួនមានថតសម្ងាត់មួយនៅខាងក្រោយ។ ចំណុចនេះ អាចឲ្យលោកអ្នក'បដិសេធ'បានថា លោកអ្នកមិនមានរក្សាការសម្ងាត់លើសពីអ្វីដែលលោកអ្នកបានបង្ហាញនោះទេ ហើយប្រហែលជាអាចជួយការពារលោកអ្នក នៅក្នុងស្ថានភាពដែលលោកអ្នកត្រូវបានបង្ខំឲ្យផ្តល់ពាក្យសម្ងាត់សម្រាប់ហេតុផលណាមួយផងដែរ។ ហេតុផលទាំងនោះ អាចរួមមានដូចជាការគំរាមកំហែងផ្នែកច្បាប់ ឬរូបវន្ត ចំពោះសុវត្ថិភាពផ្ទាល់របស់លោកអ្នក ឬសុវត្ថិភាពរបស់សហសេវិក សហការី មិត្តភក្តិ និងសមាជិកគ្រួសាររបស់លោកអ្នកជាដើម។ គោលបំណងរបស់មុខងារ'Deniability' គឺផ្តល់ឲ្យលោកអ្នកនូវឱកាសគេចផុតពីស្ថានភាពគ្រោះថ្នាក់ខ្លាំងខ្លាមួយ ទោះបីលោកអ្នកជ្រើសរើសបន្តការពារទិន្នន័យរបស់ខ្លួនក៏ដោយ។ ប៉ុន្តែ ដូចដែលត្រូវបានពិភាក្សានៅក្នុងផ្នែក ការពិចារណាអំពីហានិភ័យធ្វើពិរុទ្ធកម្មខ្លួនឯង មុខងារពិសេសនេះមិនសូវជាមានប្រយោជន៍នោះទេ ប្រសិនបើការគ្រាន់តែមានទូដែកមួយក្នុងការិយាល័យរបស់លោកអ្នក គ្រប់គ្រាន់នឹងនាំផលវិបាកដែលមិនអាចទទួលយកបានមួយដល់អ្នកហើយនោះ។

មុខងារ'Deniability'របស់កម្មវិធី VeraCrypt's ធ្វើការ ដោយរក្សាទុក'ប្រអប់កំបាំង'មួយនៅខាងក្នុងប្រអប់ កូដនីយកម្ម ធម្មតារបស់លោកអ្នក។ លោកអ្នកបើកប្រអប់កំបាំងនេះ ដោយប្រើនូវពាក្យសម្ងាត់មួយផ្សេងពីពាក្យសម្ងាត់ដែលលោកអ្នកប្រើប្រាស់តាមធម្មតា។ ទោះបីជនអាក្រក់ដែលមានភាពល្អិតល្អន់ខាងបច្ចេកទេសណាម្នាក់ អាចចូលទៅក្នុងប្រអប់ស្តង់ដារបានក៏ដោយ ក៏ជននោះនឹងមិនអាចរកឃើញថា មានប្រអប់សម្ងាត់លាក់កំបាំងមួយនៅក្នុងនោះដែរ។ ពិតណាស់ ជននោះអាចដឹងយ៉ាងច្បាស់ថា កម្មវិធី VeraCrypt មានសមត្ថភាពអាចលាក់ព័ត៌មានតាមមធ្យោបាយនេះ ដែលដោយហេតុនេះហើយ ការគំរាមកំហែងនេះមិនធានាថា ត្រូវបានបញ្ចប់ភ្លាមៗ បន្ទាប់ពីលោកអ្នកបើកបង្ហាញពាក្យសម្ងាត់បញ្ឆោតរបស់លោកអ្នកឡើយ។ ប៉ុន្តែ មនុស្សជាច្រើនប្រើកម្មវិធី VeraCrypt ដោយមិនបើកដំណើរការមុខងារ'Deniability'នេះឡើយ ហើយជាទូទៅ គេក៏មិនអាចកំណត់ ឬវិភាគបានថា តើប្រអប់ កូដនីយកម្ម មួយមាន'បាតបញ្ឆោត'ប្រភេទនេះដែរឬអត់នោះឡើយ។ វាគឺជាការងាររបស់លោកអ្នក ដែលត្រូវប្រាកដថា លោកអ្នកមិនលាតត្រដាងប្រអប់កំបាំងរបស់លោក អ្នកតាមរយៈមធ្យោបាយមិនសូវមានបច្ចេកទេសឡើយ ដូចជាការទុកឲ្យវាបើកចំហចោល ឬអនុញ្ញាតឲ្យកម្មវិធីផ្សេងទៀតបង្កើត Shortcut (ស្ហតខាត់) សម្រាប់ឯកសារដែលមាននៅក្នុងវាជាដើម។ ផ្នែក សេចក្តីសម្រាប់អានបន្ថែមខាងក្រោមនេះ អាចចង្អុលបង្ហាញលោកអ្នកនូវព័ត៌មានបន្ថែមអំពីបញ្ហានេះ។

:Snippet

សេចក្តីសម្រាប់អានបន្ថែម

 • សម្រាប់ព័ត៌មានបន្ថែមអំពី ការធានាសុវត្ថិភាពឯកសាររបស់លោកអ្នក សូមមើលជំពូក 2.4 Cryptology chapter, the 2.8 Steganography Chapter and 4.2 Case Study 3 នៅក្នុងសៀវភៅ Digital Security and Privacy for Human Rights Defenders