សទ្ទានុក្រម

ពាក្យបច្ចេកទេសមួយចំនួន ដែលលោកអ្នកនឹងជួបនៅពេលអានជំពូកទាំងនេះ ត្រូវបានកំណត់និយមន័យដូចខាងក្រោម៖

 • Android (អែនដ្រយដ៍){#Android .glossary} ៖ ប្រព័ន្ធប្រតិបត្តិការបើកចំហមួយ មានមូលដ្ឋានលើ Linux (លីនុក) ដែលអភិវឌ្ឍដោយក្រុមហ៊ុន Google(ហ្គូហ្គល) សម្រាប់ប្រតិបត្តិការលើ Smartphone (ស្មាតហ្វូន) ឬ Tablet (ថេបប្លេត) ។

 • APG (អេភីជី){#APG .glossary}: Android Privacy Guard (ឆ្មាំការពារឯកជនភាពរបស់អែនដ្រយដ៍)៖ កម្មវិធីឥតគិតថ្លៃ និងបើកចំហមួយ សម្រាប់ Android smartphone (អែនដ្រយដ៍ស្មាតហ្វូន) ដែលជួយសម្រួលដល់ដំណើរការកូដនីយកម្មរបស់ OpenPGP (អូភិនជីភីជី)។ គេអាចដាក់វាឲ្យដំណើរការជាមួយកម្មវិធី K9 Mail (ខេ9 មែល) ផងដែរ។

 • .apk{#apk .glossary} ៖ កន្ទុយពាក្យសម្គាល់ប្រភេទឯកសារ សម្រាប់កម្មវិធី Android (អែនដ្រយដ៍ )។

 • App Store (អែបស្តរ៍){#app_store .glossary} ៖ កន្លែងដែលគេអាចរកមើល និងទាញយកកម្មវិធីសម្រាប់ iPhone (អាយហ្វូន)។

 • Avast (អេវ៉ាស){#Avast .glossary} - កម្មវិធីកម្ចាត់មេរោគដែលឥតគិតថ្លៃ។

 • Basic Input/Output System (BIOS) ((ធាតុចូលជាមួលដ្ឋាន/ប្រព័ន្ធធាតុចេញ ឬ ហៅកាត់ថា ប៊ីយូស){#BIOS .glossary} - កម្រិតដំបូង និងជ្រៅបំផុតនៃកម្មវិធីក្នុងកុំព្យូទ័រ។ BIOS អនុញ្ញាតឱ្យលោកអ្នកអាចកំណត់អាទិភាពកម្រិតខ្ពស់ជាច្រើន ដែលទាក់ទងទៅនឹងផ្នែករឹងនៃកុំព្យូទ័រ រួមទាំងពាក្យសម្ងាត់សម្រាប់ចាប់ផ្តើមដំណើរការកុំព្យូទ័រផងដែរ។

 • BlackBerry (ប្លែកប៊ឺរី){#blackberry .glossary}៖ ឈ្មោះយីហោស្មាតហ្វូនមួយ ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការរបស់ BlackBerry ដែលអភិវឌ្ឍដោយក្រុមហ៊ុន Research In Motion (RIM)។

 • Blacklist (បញ្ជីខ្មៅ){#Blacklist .glossary} - បញ្ជីនៃគេហទំព័រ និងសេវាអ៊ីនធឺណិត ដែលមិនអាចបើកមើលបាន ដោយសារគោលនយោបាយកម្រិត។

 • Bluetooth (ប៊្លូធូស){#Bluetooth .glossary} - ស្តង់ដារទំនាក់ទំនងរូបវន្តឥតខ្សែមួយ សម្រាប់ផ្លាស់ប្តូរទិន្នន័យលើរយៈចម្ងាយខ្លី ពីឧបករណ៍អចល័ត និងចល័ត។ Bluetooth ប្រើការបញ្ជូនសារតាមរយៈរលកវិទ្យុខ្លី។

 • Booting (ប៊ូតធីង){#Booting .glossary} - សកម្មភាពចាប់ផ្តើមដំណើរការកុំព្យូទ័រ។

 • CCleaner (ស៊ីឃ្លីនណឺ){#CCleaner .glossary} - កម្មវិធីសេរីមួយ ដែលធ្វើការលុបចោលឯកសារបណ្តោះអាសន្ន និងស្លាកស្នាមរព័ត៌មានសើប ដែលបន្សល់ទុក នៅក្នុង hard drive (ហាតដ្រាយ) របស់លោកអ្នកដោយកម្មវិធីដែលលោកអ្នកបានប្រើថ្មីៗ និងដែលបន្សល់ទុកដោយប្រព័ន្ធប្រតិបត្តិការ Windows (វីនដូ) ផ្ទាល់។

 • CD Burner (ស៊ីឌីបឺនណឺ){#CD_burner .glossary} - គឺជា CD-ROM drive (ស៊ីឌីរុម ដ្រាយ) របស់កុំព្យូទ័រ ដែលអាចសរសេរទិន្នន័យចូលទៅក្នុងស៊ីឌីទទេបាន។ DVD burners (ឌីវីឌី បឺនណឺ) អាចធ្វើកិច្ចការដូចគ្នានេះជាមួយឌីវីឌីទទេ។ CD-RW និង DVD-RW អាចលុបចោល និងសរសេរនូវព័ត៌មានឡើងវិញបានច្រើនដងនៅក្នុងថាស CD-RW ឬ DVD-RW ដដែលនេះ។

 • Circumvention (ការគេចវាង ឬការជៀស){#Circumvention .glossary} - ការគេចវាងពីឧបករណ៍ត្រងយកព័ត៌មានតាមអ៊ីនធឺណិត ដើម្បីចូលមើលគេហទំព័រដែលបានបិទ និងសេវាអ៊ីនធឺណិតផ្សេងៗទៀត។

 • Clam Win (ខ្លែមវីន){#Clam_Win .glossary} - កម្មវិធីកម្ចាត់មេរោគ ឥតគិតថ្លៃនិងបើកចំហសម្រាប់ Windows (វីនដូ)។

 • Cobian Backup (ខូបៀនបែកអាប់){#Cobian_Backup .glossary} - កម្មវិធីថតចម្លងទិន្នន័យ ឥតគិតថ្លៃនិងបើកចំហមួយ។ សំណៅកម្មវិធី Cobian ថ្មីចុងក្រោយបំផុត គឺជាកម្មវិធី freeware (ហ្វ្រីវែ) ដែលមានប្រភពបិទជិត ប៉ុន្តែសំណៅកម្មវិធីពីមុនត្រូវបានបញ្ចេញក្នុងលក្ខណៈជាកម្មវិធីឥតគិតថ្លៃនិងបើកចំហ។

 • Comodo Firewall (ខូម៉ូដូ ហ្វាយអឺវ៉ល){#Comodo_Firewall .glossary} - កម្មវិធី Firewall (ហ្វាយអឺវ៉ល ឬប្រព័ន្ធការពារការលួចចូលកម្មវិធីកុំព្យូទ័រ) សេរីមួយ។

 • Cookie (ឃុកឃី){#Cookie .glossary} - ឯកសារតូចមួយ ដែលត្រូវបានរក្សាទុកនៅក្នុងកុំព្យូទ័ររបស់លោកអ្នកដោយកម្មវិធីបើកអ៊ីនធឺណិត។ ឯកសារតូចនេះ ប្រើដើម្បីរក្សាទុកព័ត៌មានសម្រាប់គេហទំព័រជាក់លាក់មួយ ឬដើម្បីកំណត់អត្តសញ្ញាណរបស់លោកអ្នកទៅឱ្យគេហទំព័រជាក់លាក់មួយ។

 • Cryptonite (គ្រីបតូណាយថ៍){#Cryptonite .glossary} ៖ កម្មវិធីឥតគិតថ្លៃនិងបើកចំហមួយ សម្រាប់ធ្វើកូដនីយកម្មឯកសារនៅក្នុងទូរស័ព្ទ Android។

 • Digital signature (ហត្ថលេខាឌីជីថល){#Digital_signature .glossary} ជាមធ្យោបាយមួយក្នុងការប្រើកូដនីយកម្ម ដើម្បីបញ្ជាក់ថា ឯកសារ ឬសារជាក់លាក់មួយពិតជាត្រូវបានផ្ញើមកដោយអ្នកដែលអះអាងថាបានផ្ញើវាពិតមែន។

 • Domain name (អាសយដ្ឋានវេបសាយ){#Domain_name .glossary} - ឈ្មោះអាសយដ្ឋានគេហទំព័រលើអ៊ីនធឺណិត ឬសេវាអ៊ីនធឺណិតមួយ ឧទា. www.securityinabox.org។

 • EDGE, GPRS, UMTS{#EDGE .glossary} ៖ Enhanced Data Rates for GSM Evolution, General Packet Radio Service, and Universal Mobile Telecommunications System – បច្ចេកវិទ្យាដែលអនុញ្ញាតឱ្យឧបករណ៍ចល័តអាចភ្ជាប់អ៊ីនធឺណិតបាន។

 • Encryption (កូដនីយកម្ម){#Encryption .glossary} - មធ្យោបាយមួយនៃការប្រើគណិតវិទ្យាដ៏ឈ្លាសវៃ ដើម្បី បម្លែងជាទម្រង់សម្ងាត់ ឬធ្វើឱ្យខុសពីភាពដើមនូវព័ត៌មាន ដែលអនុញ្ញាតឱ្យតែអ្នកដែលមានព័ត៌មានជាក់លាក់មួយដូចជាពាក្យសម្ងាត់ ឬ កូនសោរសម្ងាត់ ប៉ុណ្ណោះ ទើបអាច ស្រាយទម្រង់សម្ងាត់ និងអានព័ត៌មាននោះបាន។

 • Enigmail (អ៊ិននិកមែល){#Enigmail .glossary} - មុខងារបន្ថែមមួយសម្រាប់កម្មវិធីអ៊ីមែល Thunderbird (សាន់ដឺបឺត) ដែលអនុញ្ញាតឱ្យអ្នកអាចផ្ញើ និងទទួលបាននូវអ៊ីមែល ជាទម្រង់កូដនីយកម្ម និងមាន Digital Signature (ហត្ថលេខាឌីជីថល)។

 • Eraser (អ៊ីរេសឺ){#Eraser .glossary} - កម្មវិធីមួយ ដែលអាចលុបព័ត៌មានបានដោយសុវត្ថិភាព និងជាចិន្ត្រៃយ៍ពីកុំព្យូទ័រ ឬឧបករណ៍ផ្ទុកទិន្នន័យចល័តរបស់លោកអ្នក។

 • F-Droid (អេហ្វ ដ្រយដ៍){#f-droid .glossary} ៖ ឃ្លាំងកម្មវិធីមួយផ្សេងទៀត ដែលក្នុងនោះលោកអ្នកអាចរកបាន និងទាញយកនូវកម្មវិធី Android ជាច្រើនដែលមានលក្ខណៈសេរី និងបើកចំហ។

 • Firefox (ហ្វាយអឺហ្វក){#Firefox .glossary} - កម្មវិធីបើកអ៊ីនធឺណិតតឥតគិតថ្លៃនិងបើកចំហដ៏មានប្រជាប្រិយមួយ ផ្សេងក្រៅពីកម្មវិធី Microsoft Internet Explorer។

 • Firewall (ហ្វាយអឺវ៉ល){#Firewall .glossary} - កម្មវិធីមួយ ដែលការពារកុំព្យូទ័ររបស់លោកអ្នកពីការភ្ជាប់សេវាដែលមិនគួរទុកចិត្តទៅកាន់ ឬពីបណ្តាញកុំព្យូក្នុងស្រុក និងអ៊ីនធឺណិត។

 • Free and Open Source Software (FOSS)( កម្មវិធីឥតគិតថ្លៃ និងបើកចំហ ឬ សរសេរកាត់ថា FOSS){#FOSS .glossary} - គ្រួសារកម្មវិធីនេះ មានផ្តល់ជូនដោយឥតគិតថ្លៃ និងគ្មានការដាក់កម្រិតផ្លូវច្បាប់ដើម្បីរារាំងអ្នកប្រើប្រាស់មិនឱ្យសាកល្បង ចែករំលែក ឬកែប្រែវាឡើយ។

 • Freeware (ហ្វ្រីវែ){#Freeware .glossary} - រួមមានកម្មវិធីដែលឥតគិតថ្លៃ ប៉ុន្តែស្ថិតនៅក្រោមការដាក់កម្រិតផ្លូវច្បាប់ ឬផ្លូវបច្ចេកទេស ដែលរារាំងអ្នកប្រើប្រាស់មិនឱ្យចូលប្រើកូដដើមដែលត្រូវបានប្រើដើម្បីបង្កើតវា។

 • Gibberbot (ជីបបឺប៊ត){#gibberbot .glossary} ៖ កម្មវិធីឥតគិតថ្លៃនិងបើកចំហសម្រាប់ Android ដែលជួយសម្រួលដល់ការជជែកគ្នាប្រកបដោយសុវត្ថិភាពនៅលើពិធីការ XMPP protocol (ត្រូវបានប្រើដោយ Google Talk ផងដែរ)។ វាអាចប្រើបានជាមួយនិងមុខងារ Off-the-Record (មិនត្រូវបានចម្លងទុក) ផងដែរ ហើយនៅពេលប្រើភ្ជាប់ជាមួយកម្មវិធី Orbot (អរបត) វាអាចបញ្ជូនការជជែកគ្នាតាមរយៈបណ្តាញ Tor (ថរ) បាន។

 • Google Play (ហ្គូហ្គលផ្លេយ៍){#google_play .glossary} ៖ ឃ្លាំងកម្មវិធី ដែលក្នុងនោះយើងអាចរក និងទាញយកកម្មវិធី Android បាន។

 • GNU/Linux (គន្នូ/លីនុក){#GNU_Linux .glossary} - ប្រព័ន្ធប្រតិបត្តិការកុំព្យូទ័រឥតគិតថ្លៃនិងបើកចំហមួយ ដែលជាជម្រើសផ្សេងមួយទៀតក្រៅពី Microsoft Windows។

 • Global Positioning System (GPS) (ប្រព័ន្ធកំណត់ទីតាំងសកល ជីភីអេស){#GPS .glossary} - ប្រព័ន្ធផ្កាយរណបលំហសកលមួយ ដែលផ្តល់ព័ត៌មានអំពីទីតាំង និងពេលវេលា នៅក្នុងគ្រប់ធាតុអាកាស គ្រប់ទីកន្លែង នៅលើ ឬនៅជិតផែនដី ដែលមានទស្សនីយភាពលំហមេឃមួយដែលគ្មានអ្វីបាំង (ស្ទើរតែទាំងអស់)។

 • Guardian Project (គម្រោង ហ្គាឌៀន){#guardian_project .glossary} ៖ អង្គការមួយដែលបង្កើតកម្មវិធីស្មាតហ្វូន ធ្វើឱ្យប្រសើរឡើង និងផ្តល់ការកំណត់មុខងារដល់ប្រព័ន្ធប្រតិបត្តិការឧបករណ៍ចល័ត ដោយមានការគិតគូរដល់ភាពឯកជននិងសុវត្ថិភាព។

 • Hacker (ហែកឃឺ){#Hacker .glossary} - នៅក្នុងបរិបទនេះ សំដៅលើឧក្រិដ្ឋជនកុំព្យូទ័រ ដែលប្រហែលកំពុងព្យាយាមចូលមើលព័ត៌មានរសើប ឬគ្រប់គ្រងលើកុំព្យូទ័ររបស់លោកអ្នកពីចម្ងាយ។

 • iPhone (អាយហ្វូន){#iphone .glossary}៖ ឈ្មោះយីហោទូរស័ព្ទមួយដែឡរចនាដោយក្រុមហ៊ុន Apple និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS (អាយអូអេស) របស់ក្រុមហ៊ុន Apple។

 • IP address (Internet Protocol address) (អាសយដ្ឋាន អាយភី ឬពិធីការអ៊ីនធើរណែត){#IP_address .glossary} - អត្តលេខសម្គាល់ ដែលកំណត់ឱ្យកុំព្យូទ័ររបស់លោកអ្នក នៅពេលត្រូវបានភ្ជាប់សេវាអ៊ីនធឺណិត។

 • ISP (Internet Service Provider) (ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត ឬ ហៅកាត់ថា ISP){#ISP .glossary} - ក្រុមហ៊ុន ឬអង្គភាពដែលផ្តល់នូវតំណភ្ជាប់ដំបូងរបស់លោកអ្នកទៅកាន់អ៊ីនធឺណិត។ រដ្ឋាភិបាលរបស់ប្រទេសជាច្រើន ដាក់ការត្រួតពិនិត្យលើអ៊ីនធឺណិត ដោយប្រើមធ្យោបាយដូចជាការពិនិត្យលម្អិត និងការតាមដានមើលជាដើម តាមរយៈ ISP ដែលប្រតិបត្តិការនៅក្នុងប្រទេសទាំងនោះ។

 • Infrared Data Association (IrDA) (សមាគមទិន្នន័យអ៊ីនហ្វ្រា ឬហៅកាត់ថា IrDA){#IrDA .glossary} - ស្តង់ដារទំនាក់ទំនងរូបវន្តឥតប្រើខ្សែមួយ សម្រាប់ការផ្លាស់ប្តូរទិន្នន័យលើរយៈចម្ងាយខ្លី ដោយប្រើពន្លឺវិសាលគមអ៊ីនហ្វ្រា។ IrDA ត្រូវបានជំនួសដោយ Bluetooth (ប៊្លូធូស) នៅក្នុងឧបករណ៍ទំនើប។

 • Java Applications (Applets) (កម្មវិធីចាវ៉ា){#Java .glossary} - កម្មវិធីតូចៗ ដែលអាចដំណើរការនៅក្រោមប្រព័ន្ធប្រតិបត្តិការជាច្រើន និងអាចប្រើឆ្លងទំរង់ប្រព័ន្ធប្រតិបត្តិការបាន។ ពួកវាជាញឹកញាប់ត្រូវបានប្រើ ដើម្បីផ្តល់នូវមុខងារដែលប្រសើរជាងមុននៅក្នុងទំព័រអ៊ីនធឺណិត។

 • Jailbreaking (ជេលប្រេកឃីង){#jailbreaking .glossary}៖ ដំណើរការនៃការបើកមុខងារនៅក្នុង iPhone (ដែលត្រូវបានបិទដោយអ្នកផលិត ឬក្រុមហ៊ុនទូរស័ព្ទចល័ត) ដើម្បីទទួលបានសិទ្ធិពេញលេញ ក្នុងការប្រើប្រព័ន្ធប្រតិបត្តិការរបស់វា។

 • K9 Mail (ខេ9 មែល){#k9 .glossary}៖ កម្មវិធីអ៊ីមែលឥតគិតថ្លៃនិងបើកចំហមួយសម្រាប់ទូរស័ព្ទ Android ដែលអនុញ្ញាតឲ្យមានដំណើរការកូដនីយកម្មរបស់ OpenPGP នៅពេលប្រើជាមួយកម្មវិធី APG (អេភីជី)។

 • Keylogger (ឃីឡក់ហ្គ័រ){#Keylogger .glossary} - ជា Spyware (ស្ប៉ាយវែរ) មួយប្រភេទ ដែលកត់ត្រាទុកនូវប្រភេទគ្រាប់ចុច ដែលលោកអ្នកបានវាយនៅលើឃីប៊តរបស់អ្នក ហើយផ្ញើព័ត៌មាននេះទៅឱ្យភាគីទីបី។ Keyloggers ជាញឹកញាប់ត្រូវបានប្រើដើម្បីលួចអ៊ីមែល និងពាក្យសម្ងាត់ផ្សេងទៀត។

 • KeePassX (ឃីផាស){#KeePassX .glossary} - កម្មវិធី Freeware មួយ ដែលគ្រប់គ្រងឃ្លាំងទិន្នន័យពាក្យសម្ងាត់សុវត្ថិភាព។

 • LiveCD (ឡាយស៊ីឌី){#LiveCD .glossary} - CD មួយប្រភេទ ដែលអនុញ្ញាតឱ្យកុំព្យូទ័ររបស់លោកអ្នក អាចដំណើរការប្រព័ន្ធប្រតិបត្តិការផ្សេងៗជាបណ្តោះអាសន្នបាន។

 • Malware (មែលវែរ){#Malware .glossary} - ពាក្យទូទៅមួយ ប្រើសម្រាប់សំដៅទៅគ្រប់កម្មវិធីព្យាបាទទាំងអស់ ដែលរួមមានដូចជា viruses (វីរុស) spyware (ស្ប៉ាយវែរ) Trojans (ត្រូជែន) និងការគំរាមកំហែងផ្សេងៗទៀត។

 • Mnemonic device (វិធីជំនួយស្មារតី){#Mnemonic_device .glossary} - ល្បិចសាមញ្ញមួយ ដែលអាចជួយលោកអ្នកឱ្យចងចាំពាក្យសម្ងាត់ដែលស្មុគស្មាញបាន។

 • NoScript (ណូស្រ្គីប){#NoScript .glossary} - មុខងារបន្ថែមផ្នែកសុវត្ថិភាពមួយសម្រាប់កម្មវិធី Firefox ជួយការពារលោកអ្នកពីកម្មវិធីព្យាបាទផ្សេងៗ ដែលអាចមាននៅក្នុងទំព័រអ៊ីនធឺណិត ដែលលោកអ្នកមិនស្គាល់ច្បាស់។

 • Obscuracam (អបស៍ឃ្យួរឹខែម){#obscuracam .glossary} ៖ កម្មវិធីឥតគិតថ្លៃនិងបើកចំហមួយសម្រាប់ទូរស័ព្ទ Android ដែលការពារអត្តសញ្ញាណរបស់មនុស្សដោយការកែភាពដើមដូចជា ការធ្វើឱ្យផ្ទៃមុខព្រិលមើលមិនច្បាស់ចំពោះរូបថតជាដើម។

 • Orbot (អរបត){#orbot .glossary} ៖ ម្មវិធីឥតគិតថ្លៃនិងបើកចំហមួយសម្រាប់ទូរស័ព្ទ Android ដែលជួយឱ្យកម្មវិធីមួយចំនួនដូចជា Orweb និង Gibberbot ជាដើម អាចភ្ជាប់ទៅកាន់បណ្តាញកុំព្យូទ័រ Tor បាន។

 • Orweb (អរវេប){#orweb .glossary} ៖ កម្មវិធីបើកអ៊ីនធឺណិតឥតគិតថ្លៃនិងបើកចំហមួយសម្រាប់ទូរស័ព្ទAndroid ដែលជួយសម្រួលដល់ការបើកអ៊ីនធឺណិតនៅលើបណ្តាញកុំព្យូទ័រTor​បាន នៅពេលប្រើភ្ជាប់ជាមួយកម្មវិធី Orbot។

 • Off the Record (OTR) (មិនត្រូវបានចម្លងទុក ឬហៅកាត់ថា OTR){#OTR .glossary} - ជាមុខងារកូដនីយកម្មបន្ថែមមួយសម្រាប់កម្មវិធីផ្ញើសាររហ័ស Pidgin។

 • Peacefire (ភីសហ្វាយអឺ){#Peacefire .glossary} - អ្នកចុះឈ្មោះប្រើសេវាឥតគិតថ្លៃនេះ នឹងទទួលបានអ៊ីមែលតាមកាលកំណត់ ដែលរួមមានបញ្ជីបច្ចុប្បន្នភាពរបស់ Proxies គេចវាងការត្រួតពិនិត្យ ដែលអាចប្រើដើម្បីគេចវាងពីការគ្រប់គ្រងតាមអ៊ីនធឺណិតបាន។

 • Physical threat (ការគំរាមកំហែងរូបវន្ត){#Physical_threat .glossary} - នៅក្នុងបរិបទនេះ គឺសំដៅលើការគំរាមកំហែងចំពោះព័ត៌មានរសើបរបស់លោកអ្នក ពីអ្នកដែលមានសិទ្ធិប្រើប្រាស់នូវគ្រឿងកុំព្យូទ័រទាំងឡាយរបស់អ្នក ឬដែលបណ្តាលមកពីហានិភ័យរូបវន្តផ្សេងទៀតដូចជា ការបាក់បែក គ្រោះថ្នាក់ចៃដន្យ ឬគ្រោះមហន្តរាយធម្មជាតិជាដើម។

 • Pidgin (ភីដជីន){#Pidgin .glossary} - កម្មវិធីផ្ញើសាររហ័សភ្លាមៗឥតគិតថ្លៃនិងបើកចំហមួយ ដែលអាចប្រើបានជាមួយមុខងារកូដនីយកម្មបន្ថែមឈ្មោះថា Off the Record (OTR) បាន។

 • Proxy (ប្រុកស៊ី){#Proxy .glossary} - សេវាអន្តរការីមួយ ដែលអនុញ្ញាតឲ្យលោកអ្នកអាចបញ្ជូនការទំនាក់ទំនងតាមអ៊ីនធឺណិតមួយចំនួន ឬទាំងអស់របស់លោកអ្នកបាន និងអនុញ្ញាតឲ្យអ្នកគេចវាងពីការគ្រប់គ្រងតាមអ៊ីនធឺណិតបានផងដែរ។ Proxy មួយអាចមានលក្ខណៈសាធារណៈ ឬអាចតម្រូវឲ្យលោកអ្នកចុះឈ្មោះ និងប្រើពាក្យសម្ងាត់មួយដើម្បីចូលទៅប្រើវា។ មានតែ Proxy មួយចំនួនប៉ុណ្ណោះមានសុវត្ថិភាព មានន័យថា Proxy ទាំងនោះប្រើវិធីសាស្ត្រកូដនីយកម្មដើម្បីការពារភាពឯកជនរបស់ព័ត៌មាន ដែលឆ្លងកាត់រវាងកុំព្យូទ័រលោកអ្នក និងសេវាអ៊ីនធឺណិតដែលលោកអ្នកភ្ជាប់ទៅតាមរយៈ Proxy នោះ។

 • Proprietary software (កម្មវិធីជាប់កម្មសិទ្ធ){#Proprietary_software .glossary} – កម្មវិធីដែលមានលក្ខណៈផ្ទុយពីកម្មវិធីឥតគិតថ្លៃនិងបើកចំហ។ កម្មវិធីទាំងនេះ ជាទូទៅមានលក្ខណៈពាណិជ្ជកម្ម ប៉ុន្តែអាចជាប្រភេទកម្មវិធី freeware ដែលជាប់សេចក្តីតម្រូវអាជ្ញាប័ណ្ណផងដែរ។

 • RiseUp (រ៉ាយស៍អាប់){#RiseUp .glossary} - សេវាអ៊ីមែលមួយដំណើរការដោយនិងសម្រាប់សកម្មជន ដែលអាចចូលប្រើបានដោយសុវត្ថិភាពតាមរយៈវេបមែល ឬតាមរយៈការប្រើកម្មវិធីអ៊ីមែលដូចជាកម្មវិធី Mozilla Thunderbird ជាដើម។

 • Rooting (រូតធីង){#rooting .glossary}៖ ដំណើរការនៃការបើកមុខងារនៅក្នុងទូរស័ពហ្ទ Android ដែលត្រូវបានបិទដោយអ្នកផលិត ឬក្រុមហ៊ុនទូរស័ព្ទចល័ត ដើម្បីទទួលបានសិទ្ធិពេញលេញ ក្នុងការប្រើប្រព័ន្ធប្រតិបត្តិការរបស់វា។

 • Router (រោវទ័រ){#Router .glossary} - ឧបករណ៍បណ្តាញកុំព្យូទ័រមួយ ដែលតាមរយៈឧបករណ៍នេះ កុំព្យូទ័រនានាត្រូវបានភ្ជាប់ទៅបណ្តាញកុំព្យូទ័ររបស់ខ្លួន និងគ្រប់កុំព្យូទ័រក្នុងបណ្តាញទាំងអស់អាចភ្ជាប់ទៅកាន់អ៊ីនធឺណិតបាន។ Switches, Gateways, Hubs និង wireless access point សម្រាប់ភ្ជាប់ទៅកាន់កុំព្យូទ័រដែលត្រូវបានគេបំពាក់យ៉ាងត្រឹមត្រូវដើម្បីប្រើប្រាស់ ក៏មានមុខងារស្រដៀងគ្នានេះដែរ។

 • Secure password database (ឃ្លាំងទិន្នន័យពាក្យសម្ងាត់សុវត្ថិភាព){#Secure_password_database .glossary} – កម្មវិធីមួយ ដែលធ្វើកូដនីយកម្ម និងរក្សាទុកនូវពាក្យសម្ងាត់របស់លោកអ្នកទាំងអស់ ដោយប្រើពាក្យសម្ងាត់មេមួយ។

 • Secure Sockets Layer (SSL) (ស្រទាប់ការពារសុវត្ថិភាពលើបណ្ដាញអ៊ីនធឺណិត ឬហៅកាត់ថា SSL - បច្ចេកវិទ្យាមួយដែលអនុញ្ញាតឱ្យលោកអ្នកអាចធ្វើកូដនីយកម្មសុវត្តិភាពនៃការភ្ជាប់​ទំនាក់ទំនងរវាងកុំព្យូទ័ររបស់លោកអ្នក និងគេហទំព័រ ក៏ដូចជាសេវាអ៊ីនធឺណិតមួយចំនួនដែលលោកអ្នកប្រើ។ នៅពេលលោកអ្នកត្រូវភ្ជាប់សេវាទៅកាន់គេហទំព័រមួយតាមរយៈ SSL, អាសយដ្ឋានរបស់គេហទំព័រនោះនឹងចាប់ផ្តើមដោយអក្សរ HTTPS ជាជាងអក្សរ HTTP{#SSL .glossary}។

 • Security certificate (វិញ្ញាបនបត្រសុវត្ថិភាព){#Security_certificate .glossary} – មធ្យោបាយមួយសម្រាប់ធានាសុវត្ថិភាពឱ្យគេហទំព័រ និងសេវាអ៊ីនធឺណិតផ្សេងៗទៀតដែលមានកូដនីយកម្ម ដើម្បីបញ្ជាក់បានថា ពួកគេគឺដូចអ្វីដែលពួកគេបានអះអាង។ ប៉ុន្តែ ដើម្បីឱ្យកម្មវិធីបើកអ៊ីនធឺណិតរបស់លោកអ្នកទទួលស្គាល់ Security certificate មួយថាមានសុពលភាពបាន លុះត្រាណាសេវានោះត្រូវបង់ថ្លៃសម្រាប់ Digital signature ពីអង្គភាពដែលគួរទុកចិត្តបានជាមុនសិន។ ដោយសារការនេះត្រូវចំណាយប្រាក់ ហើយប្រតិបត្តិករសេវាមួយចំនួនមិនចង់ ឬមិនមានលទ្ធភាពចំណាយនោះ ម្តងម្កាលលោកអ្នកនឹងឃើញមាន Security certificate error លេចចេញឡើង បើទោះបីជានៅពេលលោកអ្នក បើកសេវាដែលមានសុពលភាពក៏ដោយ។

 • Security policy (គោលនយោបាយសុវត្ថិភាព){#Security_policy .glossary} - ឯកសារជាលាយលក្ខណ៍អក្សរមួយបរិយាយអំពីរបៀប ដែលអង្គភាពរបស់លោកអ្នក អាចការពារខ្លួនពីការគំរាមកំហែងផ្សេងៗបានយ៉ាងល្អបំផុត រួមមានទាំងបញ្ជីរៀបរាប់ពីជំហាននីមួយៗដែលត្រូវអនុវត្ត ប្រសិនបើមានព្រឹត្តិការណ៍ទាក់ទងសុវត្ថិភាពជាក់លាក់មួយចំនួនកើតឡើង។

 • Security cable (ខ្សែកាបសុវត្ថិភាព){#Security_cable .glossary} - ខ្សែកាបសម្រាប់ចាក់សោមួយ ប្រើដើម្បីធានាសុវត្ថិភាពរូបវន្តកុំព្យូទ័រ Laptop (លែបថប) ឬ hardware ផ្សេងទៀត រួមបញ្ចូលទាំង hard drive (ហាដដ្រាយ) និងកុំព្យូទ័រលើតុផងដែរ ដោយចាក់សោរភ្ជាប់វាទៅនឹងជញ្ជាំង ឬតុមួយ ដើម្បីការពារកុំឱ្យគេយកចេញបាន។

 • Server (សឺវឺ){#Server .glossary} - កុំព្យូទ័រមួយដែលត្រូវបានបើកឱ្យដំណើរការជាប់ជានិច្ច និងត្រូវបានភ្ជាប់ទៅអ៊ីនធឺណិត ដើម្បីផ្តល់សេវាមួយចំនួន ដូចជាការផ្ទុកគេហទំព័រអ៊ីនធឺណិត ឬការផ្ញើនិងទទួលអ៊ីមែលទៅកុំព្យូទ័រផ្សេងៗទៀតជាដើម។

 • SIM card (ស៊ីមកាត){#SIM_card .glossary} - បន្ទះកាតតូចនិងអាចដោះចេញចូលបានមួយ ដែលត្រូវបានប្រើដាក់ទៅក្នុងទូរស័ព្ទចល័ត ដើម្បីផ្តល់សេវារបស់ក្រុមហ៊ុនទូរស័ព្ទឱ្យទៅទូរស័ព្ទនោះ។ SIM card អាចរក្សាទុកលេខទូរស័ព្ទ និងសារជាអក្សរបានផងដែរ។

 • Skype (ស្កាយផ៍){#Skype .glossary} - កម្មវិធី freeware VoIP (ប្រព័ន្ធទំនាក់ទំនងជាសំឡេងតាមអ៊ីនធឺណិត) មួយ ដែលអនុញ្ញាតឱ្យលោកអ្នកអាចនិយាយជាមួយអ្នកប្រើប្រាស់ Skype ផ្សេងទៀតបានដោយឥតគិតថ្លៃ និងហៅទៅកាន់ទូរស័ព្ទបានដោយគិតថ្លៃ។ ក្រុមហ៊ុនរបស់កម្មវិធី Skype អះអាងថា ការសន្ទនាគ្នាតាមរយៈ Skype ត្រូវបានធ្វើកូដនីយកម្ម។ ដោយសារវាជាកម្មវិធីដែលបិទប្រភពកូដ មិនមានមធ្យោបាយណាមួយដែលអាចពិនិត្យផ្ទៀងផ្ទាត់ការអះអាងនេះបានឡើយ ប៉ុន្តែមនុស្សជាច្រើនជឿថា ការអះអាងនេះគឺជាការពិត។ Skype អាចឱ្យលោកអ្នកប្រើសេវាផ្ញើសាររហ័សភ្លាមៗបានផងដែរ។

 • Source code (កូដដើម){#Source_code .glossary} - គឺជាកូដមូលដ្ឋានមួយសរសេរដោយអ្នកសរសេរកម្មវិធីកុំព្យូទ័រ ដែលអនុញ្ញាតឱ្យអាចបង្កើតកម្មវិធី software ផ្សេងៗទៀត​បាន។ កូដដើមសម្រាប់កម្មវិធីជាក់លាក់មួយនឹងបង្ហាញអំពីរបៀបដែលវាធ្វើការ និងបង្ហាញថាតើវាអាចនឹងគ្មានសុវត្ថិភាព ឬមានការព្យាបាទដល់អ្នកប្រើដែរឬទេ។

 • Spybot (ស្ប៉ាយបត){#Spybot .glossary} - កម្មវិធីប្រឆាំង spyware មួយប្រភេទ ដែលស្គែនរក spyware កម្ចាត់ spyware និងជួយការពារកុំព្យូទ័រលោកអ្នកពីspyware។

 • Steganography (ស្តែហ្គាណូហ្គ្រាហ្វី){#Steganography .glossary} - វិធីសាស្ត្រមួយនៃការបំប្លែងព័ត៌មានរសើបឱ្យមើលទៅដូចជាអ្វីមួយផ្សេងទៀង ដើម្បីជៀសវាងការចាប់អារម្មណ៍ ដែលយើងមិនចង់បាន។

 • Swap file (ស្វែបហ្វាល់){#Swap_file .glossary} - ឯកសារមួយនៅក្នុងកុំព្យូទ័ររបស់លោកអ្នក ដែលនៅក្នុងនោះរួមមានព័ត៌មានរសើបផងដែរ ត្រូវបានរក្សាទុកយូរៗម្តង ដើម្បីលើកកម្ពស់សមត្ថភាពប្រតិបត្តិការ។

 • Textsecure (ថិចសិឃ្យួរ){#textsecure .glossary} ៖ កម្មវិធីឥតគិតថ្លៃនិងបើកចំហមួយសម្រាប់Android ដែលជួយសម្រួលដល់ការផ្ញើ និងរក្សាទុកសារជាអក្សរក្នុងទំរងកូដនីយកម្ម។

 • Thunderbird (សាន់ដឺបឺត){#Thunderbird .glossary} - កម្មវិធីអ៊ីមែលឥតគិតថ្លៃនិងបើកចំហមួយ ដែលមានមុខងារពិសេសផ្នែកសុវត្ថិភាព និងអាចដំណើរការបានជាមួយមុខងារបន្ថែមផ្នែកកូដនីយម្ម Enigmail (អ៊ិននិកមែល) ផងដែរ។

 • Tor (ថរ){#Tor .glossary} - កម្មវិធីអនាមិកមួយ ដែលអនុញ្ញាតឱ្យលោកអ្នកអាចគេចវាងពីការត្រួតពិនិត្យតាមអ៊ីនធឺណិត និងអាចលាក់បាំងគេហទំព័រ និងការភ្ជាប់សេវាអ៊ីនធឺណិតរបស់លោកអ្នកពីការអ្នកឃ្លាំមើល ព្រមទាំងអាចបញ្ឆោតអំពីទីតាំងរបស់លោកអ្នកពីគេហទំព័រទាំងនោះបានផងដែរ។

 • VeraCrypt{#VeraCrypt .glossary} - កម្មវិធីកូដនីយកម្មឯកសារឥតគិតថ្លៃនិងបើកចំហមួយ ដែលអនុញ្ញាតឱ្យលោកអ្នកអាចរក្សាទុកទិន្នន័យរសើបបានដោយសុវត្ថិភាព។

 • Undelete Plus (អាន់ឌីលីតផ្លាស់){#Undelete_Plus .glossary} - កម្មវិធីFreewareមួយ ដែលពេលខ្លះអាចជួយស្តារយកនូវព័ត៌មានដែលលោកអ្នកលុបចោលដោយចៃដន្យមកវិញបាន។

 • Uninterruptable Power Supply (UPS) (ឧបករណ៍​ផ្គត់ផ្គង់ថាមពលបម្រុង ឬហៅកាត់ថា UPS){#UPS .glossary} - ឧបករណ៍​ផ្គត់ផ្គង់ថាមពលបម្រុងមួយ ដែលអនុញ្ញាតឱ្យគ្រឿងរឹងកុំព្យូទ័រសំខាន់ៗរបស់លោកអ្នកអាចបន្តប្រតិបត្តិការបាន ឬបិទបានតាមធម្មតា ក្នុងករណីមានការដាច់ថាមពលរយៈពេលខ្លី។

 • VautletSuite 2 Go (វ៉ថលីតស្វីត 2 ហ្គូ){#VautletSuite .glossary} - ជាកម្មវិធីអ៊ីមែលFreewareប្រភេទកូដនីយកម្មនិងឥតគិតថ្លៃមួយ។

 • Voice over IP (VoIP) (ប្រព័ន្ធទំនាក់ទំនងជាសំឡេងតាមអ៊ីនធឺណិត​ ឬហៅកាត់ថា VoIP){#VoIP .glossary} - បច្ចេកវិទ្យាដែលអនុញ្ញាតឱ្យលោកអ្នក អាចប្រើអ៊ីនធឺណិតសម្រាប់ធ្វើទំនាក់ទំនងជាសម្លេងជាមួយគ្នាតាមVoIPដូចគ្នា ឬជាមួយទូរស័ព្ទផ្សេងទៀតបាន។

 • Whitelist (បញ្ជីស){#Whitelist .glossary} - បញ្ជីគេហទំព័រ ឬសេវាអ៊ីនធឺណិត ដែលទម្រង់សិទ្ធិចូលមើលឬប្រើប្រាស់មួយចំនួនត្រូវបានអនុញ្ញាត ខណៈពេលដែលគេហទំព័រផ្សេងៗទៀតត្រូវបានបិទចោលដោយស្វ័យប្រវត្ត។

 • Windows Phone (ទូរសព្ទវីនដូ){#windows_phone .glossary} ៖ ប្រព័ន្ធប្រតិបត្តិការទូរស័ព្ទមួយ ដែលអភិវឌ្ឍដោយក្រុមហ៊ុន Microsoft។

 • Wiping (ការលុបដោយគ្មានស្លាកស្នាម){#Wiping .glossary} – ជាដំណើរការលុបព័ត៌មានចោលដោយសុវត្ថិភាព និងជាអចិន្ត្រៃយ៍។

 • Your-Freedom (យ៉ួរហ្រ្វីដុម){#Your-Freedom .glossary} - កម្មវិធីFreewareសម្រាប់គេចវាងការត្រួតពិនិត្យមួយ ដែលអនុញ្ញាតឱ្យលោកអ្នកអាចជៀសផុតពីការត្រួតពិនិត្យ ដោយការភ្ជាប់ទៅកាន់អ៊ីនធឺណិតតាមរយៈ Proxy ឯកជនមួយ។ ប្រសិនបើកម្មវិធី Your-Freedom ត្រូវបានកំណត់មុខងារបានត្រឹមត្រូវ នោះការភ្ជាប់សេវារបស់លោកអ្នកទៅកាន់ Proxy ទាំងនេះ នឹងត្រូវបានធ្វើកូដនីយកម្ម ដើម្បីការពារភាពឯកជននៃការទំនាក់ទំនងរបស់លោកអ្នក។