avast! - កម្មវិធីកម្ចាត់​មេរោគ

តារាងមាតិកា

...Loading Table of Contents...

    avast! គឺជាកម្មវិធីកម្ចាត់មេរោគដែលមានលក្ខណៈពិសេសពេញលេញមួយ ដែលមានសមត្ថភាពស្វែងរក និងកម្ចាត់ Malware (មែលវែរ) និង​ Virus (វីរុស) ពីកុំព្យូទ័រ ឬទូរស័ព្ទចល័តរបស់លោកអ្នកបាន។ ទោះបីជាកម្មវិធីនេះត្រូវបានអនុញ្ញាតឲ្យប្រើដោយឥតគិតថ្លៃ សម្រាប់ការប្រើប្រាស់ដោយមិនរកប្រាក់កម្រៃលើកុំព្យូទ័រផ្ទាល់ខ្លួនក៏ដោយ ប៉ុន្តែ កំណែឥតគិតថ្លៃរបស់លោកអ្នក ត្រូវតែ ចុះឈ្មោះ បន្ទាប់ពីបានដំឡើងកម្មវិធីរួច។ បើមិនដូច្នេះទេ បន្ទាប់ពីរយៈពេល ៣០ ថ្ងៃ កម្មវិធីកម្ចាត់មេរោគនេះ និងបញ្ជី Malware ដែលវាស្គាល់នឹងហួសសម័យមិនខាន។

    ទំព័រដើម៖ www.avast.com

    តម្រូវការរបស់កុំព្យូទ័រ

    • គ្រប់កំណែ Windows ទាំងអស់

    កំណែដែលប្រើនៅក្នុងមគ្គុទ្ទេសក៍ណែនាំនេះ

    • 10.0

    កាលបរិច្ឆេទកែសម្រួលចុងក្រោយបំផុត របស់ជំពូកនេះ

    • វិច្ឆិកា ២០១៤

    អាជ្ញាប័ណ្ណ:

    • កម្មវិធី Freeware

    ឯកសារតម្រូវឲ្យអាន

    អត្ថប្រយោជន៍ដែលលោកអ្នកនឹងទទួលបាន

    • សមត្ថភាព ក្នុងការស្កែនរក និងកម្ចាត់វីរុសចេញពីកុំព្យូទ័ររបស់លោកអ្នក
    • សមត្ថភាព ក្នុងការការពារកុំព្យូទ័ររបស់លោកអ្នកពីការឆ្លងវីរុសថ្មី
    • សមត្ថភាព ទទួលបាននូវកំណែកម្មវិធីឥតគិតថ្លៃ និងនិយមន័យវីរុសទាន់សម័យ ពីអុីនធឺណិត

    GNU Linux, Mac OS និងកម្មវិធីផ្សេងៗទៀតដែលអាចប្រើបានជាមួយ Microsoft Windows

    ទោះបីជាយើងណែនាំឲ្យប្រើកម្មវិធី avast! Free Antivirus នៅក្នុងជំពូកនេះក៏ដោយ ប៉ុន្តែ នៅមានកម្មវិធីកម្ចាត់មេរោគឥតគិតថ្លៃផ្សេងទៀតជាច្រើនដែលអាចប្រើជាមួយ *Microsoft Windows** ដែលត្រូវបានណែនាំឲ្យប្រើផងដែរ ដូចជា៖

    ស្របជាមួយគ្នានេះ ប្រសិនបើលោកអ្នកមានលទ្ធភាពទិញកំណែពាណិជ្ជកម្ម នៃកម្មវិធីកម្ចាត់មេរោគ សម្រាប់ Microsoft Windows នោះលោកអ្នកនឹងទទួលបានការការពារពេញលេញជាងនេះ។

    ទោះបីជាប្រព័ន្ធប្រតិបត្តិការដូចជា GNU Linux និង Mac OS មានលក្ខណៈធន់នឹងមេរោគជាងប្រព័ន្ធប្រតិបត្តិការផ្សេងៗទៀតក៏ដោយ ប៉ុន្តែមានហេតុផលជាក់ស្ដែងមួយចំនួន ដែលជំរុញឲ្យត្រូវដំឡើងកម្មវិធីកម្ចាត់មែលវែរក្នុងប្រព័ន្ធប្រតិបត្តិការទាំងនេះផងដែរ ។ ហេតុផលដំបូង មានការកើនឡើងចំនួនមេរោគដែលត្រូវបានផលិតមានការកើនឡើង សម្រាប់ប្រព័ន្ធប្រតិបត្តិការទាំងនេះ និង ទីពីរ លោកអ្នកអាចនឹងចម្លងមេរោគ ដែលដំណើរការនៅលើ MS Windows ដោយមិនដឹងខ្លួន ទោះបីជាប្រព័ន្ធប្រតិបត្តិការរបស់លោកអ្នកនៅមិនទាន់រងផលប៉ះពាល់ពីមេរោគទាំងនោះក៏ដោយ។

    អ្នកប្រើប្រាស់ Mac OSGoogle Android អាចដំឡើងកំណែឥតគិតថ្លៃនៃកម្មវិធី Avast, AviraAVG បាន។

    ជាអកុសល នាពេលបច្ចុប្បន្ននេះ មិនទាន់មានកម្មវិធីកម្ចាត់មេរោគដែលល្មមនឹងណែនាំឲ្យប្រើសម្រាប់ Linux ទេ។ យើងឃើញថា ចំណុចនេះគឺជាបញ្ហាអសុវត្ថិភាព និងជាតម្រូវការយ៉ាងខ្លាំងមួយសម្រាប់ប្រព័ន្ធប្រតិបត្តិការ Linux

    របៀបដំឡើងកម្មវិធី avast!

    • សូមអានសេចក្តីផ្តើមសង្ខេបនៃ មគ្គុទ្ទេសក៍អនុវត្តន៍
    • ចុចលើរូបសញ្ញាavast!ខាងក្រោម ដើម្បីបើកផ្ទាំងទាញយកឯកសាររបស់avast!
    • ចុចលើ 'Save File' ដើម្បីរក្សាទុកឯកសារកម្មវិធី 'avast_free_antivirus_setup.exe' ទៅក្នុងកុំព្យូទ័ររបស់លោកអ្នក បន្ទាប់មក ចុចពីរដងផ្ទួនគ្នាលើ 'avast_free_antivirus_setup.exe' ដើម្បីចាប់ផ្តើមដំណើរការដំឡើងកម្មវិធី។
    • សូមអានផ្នែក ២.០ របៀបដំឡើង និងចុះឈ្មោះកម្មវិធី avast! មុនពេលលោកអ្នកអនុវត្តបន្ត។
    • បន្ទាប់ពីលោកអ្នកដំឡើងកម្មវិធីavastបានជោគជ័យរួច លោកអ្នកអាចលុបចោលកម្មវិធីដំឡើងកម្មវិធី ពីកុំព្យូទ័ររបស់លោកអ្នកបាន។

    avast!:

    ១.១ ប្រការគួរយល់ដឹងអំពីកម្មវិធីនេះ មុនពេលលោកអ្នកចាប់ផ្តើមប្រើ

    មេរោគកុំព្យូទ័រ ជាកម្មវិធីគ្រោះថ្នាក់ ដែលអាចបំផ្លាញឯកសារ អាចតាមដានសកម្មភាពរបស់លោកអ្នក អាចធ្វើឲ្យកុំព្យូទ័ររបស់លោកអ្នកដើរយឺត និងអាចប្រើសៀវភៅអាសយដ្ឋានរបស់លោកអ្នក ដើម្បីកំណត់ទីតាំង និងចម្លងមេរោគនោះទៅកុំព្យូទ័រផ្សេងទៀត។ កម្មវិធី avast អាចការពារប្រព័ន្ធកុំព្យូទ័ររបស់លោកអ្នក ប្រឆាំងនឹងមេរោគ ដែលអាចឆ្លងទៅកុំព្យូទ័ររបស់លោកអ្នក តាមរយៈឯកសារដែលបានទាញ​យក​ពី​អ៊ីនធឺណិត ឯកសារភ្ជាប់តាមអ៊ីមែល ឬការផ្ទេរឯកសារពីឧបករណ៍ផ្ទុកទិន្នន័យចល័ត (CDs, DVDs, អង្គចងចាំUSB…) ជាដើម ។

    • ត្រូវប្រាកដថា លោកអ្នកមិនមានកម្មវិធីកម្ចាត់មេរោគពីរត្រូវបានដំឡើង និងដាក់ដំណើរការក្នុងពេលតែមួយទេ។ ប្រសិនបើលោកអ្នកកំពុងប្រើកម្មវិធីកម្ចាត់មេរោគផ្សេងមួយ ហើយចង់ប្តូរមកប្រើកម្មវិធី avast វិញ ដំបូងលោកអ្នកត្រូវតែលុប កម្មវិធីផ្សេងនោះចោលជាមុនសិន មុននឹងដំឡើងកម្មវិធី avast!

    • មែលវែរ និង មេរោគថ្មីៗជាច្រើន កំពុងត្រូវបានបង្កើតគ្រប់ពេល ។ ឃ្លាំងទិន្នន័យ និងកម្មវិធី avast ផ្ទាល់ ត្រូវតែបន្ទាន់សម័យឲ្យទៀងទាត់ ដើម្បីការពារកុំព្យូទ័ររបស់លោកអ្នកបានយ៉ាងមានប្រសិទ្ធភាព ។

    • ក្នុងចំណោម មេរោគ ដែលមានល្បិចខ្លាំងជាងមុន គឺជា មេរោគ ដែលអាចរារាំងការដំឡើង ឬដំណើរការកម្មវិធី avast! និង/ឬមេរោគដែលកម្មវិធី avast! ពុំអាចមានលទ្ធភាពក្នុងការស្កែន និងលុបចោលបាន។ ក្នុងស្ថានភាពទាំងនេះ តម្រូវឲ្យប្រើវិធីសាស្ត្រខ្លាំងគួរសម ដែលវិធីសាស្ត្រទាំងនោះមួយចំនួនត្រូវបានពិភាក្សានៅក្នុងផ្នែក ៤.៩ វិធីសាស្ត្រទំនើបដើម្បីកម្ចាត់​ មេរោគ

    របៀបបញ្ចូល ចុះឈ្មោះ និង កំណត់មុខងារ កម្មវិធី avast!

    បញ្ជីផ្នែកដែលមាននៅក្នុងទំព័រនេះ៖

    ២.០ របៀបបញ្ចូលកម្មវិធី avast!

    ជំហានទី ១. ចុចពីរដងផ្ទួនៗលើ។ ផ្ទាំង Open File - Security Warning អាចនឹងលេចចេញមក។ ប្រសិនបើវាលេចចេញមក ត្រូវ ចុច លើ Yes ដើម្បីបើកផ្ទាំង avast! Installation ដើម្បីដំណើរការបញ្ចូលកម្មវិធី avast! ដូចខាងក្រោម៖

    រូបភាព ១ ៖ ផ្ទាំងដំណើរការបញ្ចូលកម្មវិធីប្រឆាំងមេរោគឥតគិតថ្លៃ - avast!)

    ជំហានទី ២. ដកការជ្រើសយក Yes, install Dropbox ដែលបង្ហាញនៅក្នុង រូបភាព ១ ហើយ ចុចលើ

    កំណត់សម្គាល់៖ ការជ្រើសយក Custom installation ឬការបញ្ចូលកម្មវិធីទៅតាមតម្រូវការ នឹងអនុញ្ញាតឱ្យលោកអ្នកអាចផ្លាស់ប្តូរការកំណត់ភាសាសម្រាប់កម្មវិធី avast របស់លោកអ្នកបាន។ បើមិនដូចនេះទេ លោកអ្នកអាចប្រើ Regular installation ឬការបញ្ចូលកម្មវិធីតាមធម្មតាបាន។

    ជំហានទី ៣. ទទួលយកការរក្សាឯកសារបញ្ចូលកម្មវិធី ដែលផ្តល់ជាស្វ័យប្រវត្តដោយកម្មវិធី រូច ចុចលើ ដើម្បីបើកផ្ទាំងខាងក្រោម៖

    រូបភាព ២ ៖ ផ្ទាំង 'តើសមាសធាតុអ្វីខ្លះដែលលោកអ្នកចង់បញ្ចូល?'

    ជំហានទី ៤. ជ្រើសយកភាសាមួយ ហើយទទួលយក តាមគ្រប់ការកំណត់ផ្សេងទៀតទាំងអស់ ដែលផ្តល់ជាស្វ័យប្រវត្តដោយកម្មវិធី រួច ចុច លើ

    ជំហានទី ៥. បន្ទាប់ពីអានកិច្ចព្រមព្រៀងអំពីអាជ្ញាប័ណ្ណរួច ត្រូវ ចុច លើ នៅផ្ទាំង Please Do Not Skip - Read it Carefully ឬ (សូមកុំរំលងឱ្យសោះ - សូមអានវាដោយយកចិត្តទុកដាក់) ដើម្បីចាប់ផ្តើមដំណើរការបញ្ចូលកម្មវិធី។ ជម្រើស opt-out នឹងត្រូវបានពិភាក្សាតាមក្រោយនៅក្នុងជំពូកនេះ។

    រូបភាព ៣ ៖ ផ្ទាំងបញ្ចូលកម្មវិធី

    ជំហានទី ៦. ចុចលើ ដើម្បីបញ្ចប់ការបញ្ចូលកម្មវិធី។ avast! នឹងចាប់ផ្តើមដំណើរការស្គែនរហ័សមួយចំពោះកុំព្យូទ័ររបស់លោកអ្នក ដូចដែលបង្ហាញនៅខាងក្រោម៖

    រូបភាព ៤ ៖ !avast quick scan ឬ ដំណើរការស្គែនរហ័សរបស់ !avast

    កំណត់សម្គាល់៖ សូមមើលផ្នែក ៤.៧ របៀបដោះស្រាយបញ្ហាមេរោគ ប្រសិនបើ !avast រកឃើញឯកសារឆ្លងមេរោគ ក្នុងអំឡុងដំណើរការស្គែនរហ័ស ដែលបង្ហាញនៅក្នុងរូបភាព ៤

    នៅពេលការស្គែនរហ័សបានបញ្ចប់ គេហទំព័ររបស់ !avast នឹងបង្ហាញផ្ទាំងខាងក្រោមនេះ។ ឥឡូវនេះ លោកអ្នកបានបញ្ចប់ការបញ្ចូលកម្មវិធី !avast ហើយ។

    រូបភាព ៥ ៖ សូមអរគុណសម្រាប់ការបញ្ចូលកម្មវិធី !Avast Free Antivirus

    ចំណុចសំខាន់៖ លោកអ្នក ត្រូវតែ ចុះឈ្មោះសំណៅកម្មវិធីរបស់លោកអ្នកនេះ ដើម្បីធានាថា ម៉ាស៊ីនកម្មវិធី ការកំណត់មេរោគ និងកម្មវិធីខ្លួនឯងផ្ទាល់ ត្រូវបានធ្វើបច្ចុប្បន្នភាពយ៉ាងទៀងទាត់។ ចំណុចនេះ នឹងមានបរិយាយនៅក្នុងផ្នែកបន្ទាប់។

    ២.១ របៀបចុះឈ្មោះកម្មវិធី avast!

    កំណត់សម្គាល់៖ ប្រសិនបើលោកអ្នកមិនចុះឈ្មោះសំណៅកម្មវិធី avast! របស់លោកអ្នកទេ វានឹងឈប់ដំណើរការនៅបន្ទាប់ពីរយៈពេល៣០ថ្ងៃ។ លោកអ្នកត្រូវតែភ្ជាប់សេវាអ៊ីនធឺណិត ដើម្បីចុះឈ្មោះសំណៅកម្មវិធី avast!

    ដើម្បីចុះឈ្មោះសំណៅកម្មវិធី avast! របស់លោកអ្នក ត្រូវអនុវត្តជំហានខាងក្រោមនេះ៖

    ជំហានទី ១. ចុចលើ នៅក្នុងរូបភាព ៥ខាងលើ ដើម្បីបើកផ្ទាំងខាងក្រោមនេះ៖

    រូបភាព ៩ ៖ ផ្ទាំង ជ្រើសយកកម្រិតការពាររបស់លោកអ្នក

    ជំហានទី ២. ចុចលើ នៅក្រោមជួរឈរStandard protectionការការពារកម្រិតស្តង់ដារ ដែលបង្ហាញនៅក្នុងរូបភាព ៩

    ជំហានទី ៣. នៅក្នុងផ្ទាំង Register your !avast Free Antivirusចុះឈ្មោះកម្មវិធីប្រឆាំងមេរោគឥតគិតថ្លៃ!avast របស់លោកអ្នក ត្រូវវាយបញ្ចូលអាសយដ្ឋានអ៊ីមែលរបស់លោកអ្នក ដែលបង្ហាញនៅក្នុងផ្ទាំងខាងក្រោមនេះ ហើយចុចលើ

    រូបភាព ១០ ៖ ផ្ទាំង ចុះឈ្មោះកម្មវិធីប្រឆាំងមេរោគឥតគិតថ្លៃ !avast របស់លោកអ្នក

    កំណត់សម្គាល់៖ ប្រអប់វាយអក្សរ Your email: (អ៊ីមែលរបស់លោកអ្នក) គឺជាប្រអប់វាយអក្សរ ចាំបាច់ តែមួយគត់។

    ជំហានទី ៤. ចុចលើ Stay with basic protection (រក្សាយកកម្រិតការពារមូលដ្ឋាន) ដែលគូសបង្ហាញនៅក្នុងផ្ទាំងខាងក្រោមនេះ៖

    រូបភាព ១១ ៖ ផ្ទាំង Thank you for registering with avast! (សូមអរគុណចំពោះការចុះឈ្មោះកម្មវិធី!avast)

    ឥឡូវនេះ លោកអ្នកបានបញ្ចប់ការចុះឈ្មោះសំណៅកម្មវិធីavast!របស់លោកអ្នកហើយ។

    រូបភាព ១២ ៖ ផ្ទាំង You Are Protected (លោកអ្នកត្រូវបានការពារ)

    ២.២ លុបចោលការជ្រើសយកជម្រើស ចូលរួមក្នុងសហគមន៍Avast! ឬ Avast! community

    ក្នុងអំឡុងដំណើរការបញ្ចូលកម្មវិធីavast! avast!នឹងជ្រើសយកជម្រើស Participate in the Avast! community ឬ(ចូលរួមក្នុងសហគមន៍Avast!) ជាស្វ័យប្រវត្ត។ សម្រាប់ហេតុផលភាពឯកជន និងសុវត្ថិភាពអ៊ីនធឺណិត លោកអ្នកគួរតែកុំជ្រើសយកជម្រើស ដែលបង្ហាញនៅក្នុងជំហានខាងក្រោម៖

    ជំហានទី ១. ចុចលើ នៅក្នុងជួរឈរខាងឆ្វេងដៃ នៃផ្ទាំងមេរបស់កម្មវិធី avast!

    ជំហានទី ២. នៅក្នុងស្លាកផ្ទាំង General ត្រូវ លុបចោលការជ្រើសយក ជម្រើស Participate in the Avast community ដែលបង្ហាញនៅក្នុងផ្ទាំងខាងក្រោមនេះ៖

    រូបភាព ១៣ ៖ ផ្ទាំង ចូលរួមក្នុងសហគមន៍Avast!

    ២.៣ ការកំណត់មុខងារទៅតាមតម្រូវការ

    នៅពេល avast! ត្រូវបានបញ្ចូល និងដំណើរការនៅក្នុងកុំព្យូទ័ររបស់លោកអ្នក មុខងារកំណត់ខាងក្រោមនេះ អាចត្រូវបានកំណត់ទៅតាមតម្រូវការ។

    ២.៣.១ SSL Scanning of Email Connections

    ជាស្វ័យប្រវត្ត មុខងារMail Shield ឬ របាំងការពារអ៊ីមែលរបស់avast! នឹងស្គែនគ្រប់អ៊ីមែលទាំងអស់ រួមទាំង SSL/TLS encrypted connections ផងដែរ។ ចំណុចនេះអាចបង្កបញ្ហាដល់កម្មវិធីអ៊ីមែលមួយចំនួន ដូចជាកម្មវិធីThunderbirdជាដើម។ លោកអ្នកអាចបិទដំណើរការមុខងារ SSL Scanning of Email Connections បាន ដើម្បីរារាំងកុំឱ្យកម្មវិធីavast!ជ្រៀតជ្រែកចូលក្នុងកម្មវិធីអ៊ីមែល។

    ជំហានទី ១. ចុចលើ ដែលនៅជួរឈរខាងឆ្វេងនៃផ្ទាំងមេរបស់កម្មវិធី!avast

    ជំហានទី ២. ចុចលើ រួចជ្រើសយក Mail Shield និង Customize ដែលបង្ហាញក្នុងផ្ទាំងខាងក្រោមនេះ។

    រូបភាព ១៤ ៖ Mail Shield - Customise

    ជំហានទី ៣. ចុចលើ រួចលុបចោលការជ្រើសយក SSL Scanning ដូចដែលបង្ហាញនៅខាងក្រោមនេះ។

    រូបភាព ១៥ ៖ ជម្រើស SSL Scanning

    ២.៣.២ បិទសម្លេង voiceover

    ជាស្វ័យប្រវត្ត កម្មវិធីavast!នឹងបើកដំណើរការសម្លេង 'Voiceover' ប្រសិនបើមាន។ លោកអ្នកអាចបិទដំណើរការមុខងារនេះបាន ដោយអនុវត្តតាមជំហានខាងក្រោមនេះ៖

    ជំហានទី ១. ចុចលើ នៅជួរឈរខាងឆ្វេងនៃផ្ទាំងមេរបស់កម្មវិធី!avast

    ជំហានទី ២. ចុចលើ រួចជ្រើសយកព្រួញកំណត់ Sound (សម្លេង) ដូចគូសបង្ហាញនៅក្នុងផ្ទាំងខាងក្រោមនេះ។

    រូបភាព ១៦ ៖ Sound settings (ការកំណត់សម្លេង)

    ជំហានទី ៣. លុបចោលការជ្រើសយកជម្រើស Use voiceover sounds (where available) ដែលបង្ហាញនៅក្នុងផ្ទាំងខាងលើ។

    របៀបធ្វើបច្ចុប្បន្នភាព និងប្រើប្រាស់ជម្រើសបន្ថែមនៅក្នុងកម្មវិធី avast! ដោយមិនស្វ័យប្រវត្ត

    បញ្ជីផ្នែកដែលមាននៅក្នុងទំព័រនេះ៖

    ៣.១ របៀបធ្វើបច្ចុប្បន្នភាពកម្មវិធី avast! ដោយមិនស្វ័យប្រវត្ត

    កម្មវិធី avast! ដំណើរការដោយស្ងៀមស្ងាត់ នៅផ្ទៃខាងក្រោយក្នុងកុំព្យូទ័ររបស់លោកអ្នក ហើយធ្វើការដោនឡូត និងធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្ត នូវការកំណត់មេរោគ នៅរៀងរាល់ពេល ដែលលោកអ្នកភ្ជាប់អ៊ីនធឺណិត។ ប៉ុន្តែ ក្នុងករណីសេវាអ៊ីនធឺណិតរបស់លោកអ្នក មានលក្ខណៈដាច់ៗ ជាប់ការដាក់កម្រិត ឬបណ្តោះអាសន្ន នោះការធ្វើបច្ចុប្បន្នភាពដោយមិនស្វ័យប្រវត្តអាចមានលក្ខណៈចាំបាច់។

    មានមធ្យោបាយពីរដើម្បីធ្វើបច្ចុប្បន្នភាពកម្មវិធី avast! ដោយមិនស្វ័យប្រវត្ត៖ មធ្យោបាយទីមួយគឺ តាមរយៈអន្តរផ្ទៃមុខប្រើប្រាស់មេរបស់កម្មវិធី avast! និង មធ្យោបាយទីពីរគឺ តាមរយៈម៉ឺនុយ Pop-up ដែលលេចមក នៅពេលលោកអ្នកចុចម៉ោសខាងស្តាំលើរូបសញ្ញា avast! ដែលស្ថិតនៅក្នុង System Tray ឬ ថាសប្រព័ន្ធ។

    កំណត់សម្គាល់៖ លោកអ្នក មិន គួរបិទមុខងារដោនឡូតបច្ចុប្បន្នភាពដោយស្វ័យប្រវត្តឡើយ ប្រសិនបើមិនចាំបាច់ទេនោះ។

    ៣.១.១ របៀបប្រើផ្ទាំងមេ ដើម្បីធ្វើបច្ចុប្បន្នភាពកម្មវិធី avast! ដោយមិនស្វ័យប្រវត្ត

    ជំហានទី ១. ចុចលើ ដើម្បីបើកអន្តរផ្ទៃមុខប្រើប្រាស់មេរបស់កម្មវិធី avast!

    ជំហានទី ២. ចុចលើ បន្ទាប់មក ចុចលើ ដើម្បីបើកផ្ទាំងខាងក្រោមនេះ និងដើម្បីបង្ហាញសំណៅកម្មវិធី និងការកំណត់មេរោគ៖

    រូបភាព ១៖ ផ្ទាំងធ្វើបច្ចុប្បន្នភាព

    ជំហានទី ៣. ចុចលើ ដើម្បីធ្វើបច្ចុប្បន្នភាព សំណៅកម្មវិធី ដូចខាងក្រោមនេះ៖

    រូបភាព ២ ៖ ធ្វើបច្ចុប្បន្នភាពកម្មវិធី

    ជំហានទី ៤. ចុចលើ ដើម្បីធ្វើបច្ចុប្បន្នភាពការកំណត់មេរោគ ដូចបង្ហាញក្នុងផ្ទាំងខាងក្រោមនេះ៖

    រូបភាព ៣ ៖ ការធ្វើបច្ចុប្បន្នភាពការកំណត់មេរោគ

    រូបភាព ៤៖ ផ្ទាំង You Are Protected Status (ស្ថានភាពដែលលោកអ្នកត្រូវបានការពារ)

    ៣.១.២ របៀបប្រើម៉ឺនុយ Pop-up ដើម្បីធ្វើបច្ចុប្បន្នភាពកម្មវិធី avast! ដោយមិនស្វ័យប្រវត្ត

    ការតម្លើងកម្រិតកម្មវិធី avast! និងបច្ចុប្បន្នភាពនៃការកំណត់មេរោគ អាចអនុវត្តបាន តាមរយៈម៉ឺនុយ Pop-up របស់ avast!។ ម៉ឺនុយPop-upនេះ អាចប្រើដើម្បីចូលទៅដល់ផ្ទាំង UPDATE (ធ្វើបច្ចុប្បន្នភាព)ដោយផ្ទាល់ ដូចដែលបានបង្ហាញនៅក្នុង រូបភាព ២

    ជំហានទី ១. ចុចម៉ោសខាងស្តាំលើ នៅក្នុងSystem Tray ដើម្បីបើកម៉ឺនុយPop-up ដូចខាងក្រោមនេះ៖

    រូបភាព ៥ ៖ ម៉ឺនុយPop-up របស់ avast!

    ជំហានទី ២. ជ្រើសយក Update > Engine and virus definitions ដើម្បីបើក រូបភាព ៣ នៅក្នុង ជំហានទី ៣ ខាង លើ។

    ជំហានទី ៣. ជ្រើសយក Update > Program ដើម្បីបើក រូបភាព ៤ នៅក្នុង ជំហានទី ៣ ខាងលើ។

    ៣.២ មុខងារបន្ថែមរបស់កម្មវិធី

    កម្មវិធី avast! ផ្តល់ជូនមុខងារបន្ថែមជាច្រើន ដែលជួយដល់ការគ្រប់គ្រងសុខភាពកុំព្យូទ័ររបស់លោកអ្នក និងរក្សាកម្មវិធីឱ្យមានបច្ចុប្បន្នភាព។ ផ្នែកបន្តបន្ទាប់ខាងក្រោមនេះ បរិយាយអំពី មុខងារធ្វើបច្ចុប្បន្នភាពកម្មវិធី, មុខងារសម្អាតកម្មវិធីបើកអ៊ីនធឹណិត និង មុខងារថាសសង្គ្រោះ របស់កម្មវិធី avast!

    ៣.២.១ មុខងារធ្វើបច្ចុប្បន្នភាពកម្មវិធី (Software Updater)

    មុខងារធ្វើបច្ចុប្បន្នភាពកម្មវិធី អាចពិនិត្យតាមដាន និងធ្វើបច្ចុប្បន្នភាពដល់កម្មវិធី ដែលដំណើរការនៅក្នុងកុំព្យូទ័ររបស់លោកអ្នក។

    ជំហានទី ១. ចុចលើ និង ដើម្បីចាប់ផ្តើមដំណើរការស្គែន។ ប្រសិនបើការស្គែននេះ រកឃើញកម្មវិធីដែលហួសសម័យ វានឹងបង្ហាញផ្ទាំងខាងក្រោមនេះ៖

    រូបភាព ៦៖ កម្មវិធីដែលហួសសម័យ

    ជំហានទី ២. ចុចលើ ដើម្បីចាប់ផ្តើមធ្វើបច្ចុប្បន្នភាពកម្មវិធី។

    រូបភាព ៧៖ កម្មវិធីត្រូវបានធ្វើបច្ចុប្បន្នភាព (Software updated)

    រូបភាព ៨៖ បញ្ជីកម្មវិធីដែលត្រូវបានធ្វើបច្ចុប្បន្នភាព

    ៣.២.២ មុខងារសម្អាតកម្មវិធីបើកអ៊ីនធឺណិត

    មុខងារសម្អាតកម្មវិធីបើកអ៊ីនធឺណិត អាចរកឃើញ និងលុបចោលមុខងារបន្ថែមដែលអាក្រក់ ឬមិនចង់បាន ដែលត្រូវបានបញ្ចូលទៅក្នុងកម្មវិធីបើកអ៊ីនធឺណិតក្នុងកុំព្យូទ័ររបស់លោកអ្នក។ មុខងារបន្ថែមទាំងនោះ អាចស៊ើបយកការណ៍អំពីសកម្មភាពរបស់លោកអ្នក បង្កភាពរំខាន និងពន្យឺតដំណើរការកម្មវិធីបើកអ៊ីនធឺណិតរបស់លោកអ្នក។ ដើម្បីពិនិត្យមើលឡើងវិញ និងលុបចោលមុខងារបន្ថែមដែលមិនចង់បានទាំងនោះ៖

    ជំហានទី ១. ចុចលើ នៅជួរឈរខាងឆ្វេង នៃផ្ទាំងមេរបស់កម្មវិធី avast!។

    ជំហានទី ២. ចុចលើ ដើម្បីបើកផ្ទាំងBrowser Cleanup (សម្អាតកម្មវិធីបើកអ៊ីនធឺណិត) ដែលបង្ហាញដូចផ្ទាំងខាងក្រោមនេះ៖

    រូបភាព ៩៖ ផ្ទាំង Browser Cleanup (សម្អាតកម្មវិធីបើកអ៊ីនធឺណិត)

    ជំហានទី ៣. ជ្រើសយក រូបសញ្ញាកម្មវិធីបើកអ៊ីនធឺណិត នៅលើម៉ឺនុយខាងឆ្វេង ដើម្បីបង្ហាញមុខងារបន្ថែមរបស់កម្មវិធីបើកអ៊ីនធឺណិតនីមួយៗ ដូចផ្ទាំងខាងក្រោមនេះ៖

    រូបភាព ១០៖ មុខងារបន្ថែមសម្រាប់កម្មវិធី Internet Explorer

    ជំហានទី ៤. ចុចលើ សម្រាប់មុខងារបន្ថែម ដែលត្រូវបានជ្រើសយក។

    ជំហានទី ៥. ចុចលើ Yes នៅលើផ្ទាំងសំណួរ Do you really want to permanently remove these add-ons (តើលោកអ្នកពិតជាចង់លុបចោលមុខងារបន្ថែមទាំងនេះ ជារៀងរហូតឬ?) ដើម្បីបើកផ្ទាំងដូចខាងក្រោមនេះ៖

    រូបភាព ១១៖ មុខងារបន្ថែមត្រូវបានលុបហើយរួចហើយ

    ៣.២.៣ មុខងារថាសសង្គ្រោះ (Rescue Disk)

    មុខងារថាសសង្គ្រោះ អនុញ្ញាតឱ្យលោកអ្នកអាចបង្កើត USB ឬ CD ដែលលោកអ្នកអាចប្រើ ដើម្បីចាប់ផ្តើមដំណើរការកុំព្យូទ័ររបស់លោកអ្នកជាមួយវា។ USB/CDនេះ មានឯកសារបញ្ចូលកម្មវិធី avast!។ ដើម្បីបង្កើតថាសសង្គ្រោះ កុំព្យូទ័ររបស់លោកអ្នកចាំបាច់ត្រូវភ្ជាប់សេវាអ៊ីនធឺណិត។ ប៉ុន្តែ បន្ទាប់ពីបង្កើតថាសសង្គ្រោះរួចហើយ លោកអ្នកអាចប្រើវា ដើម្បីស្គែនកុំព្យូទ័រណាមួយក៏បាន ទោះបីកុំព្យូទ័រនោះមិនភ្ជាប់អ៊ីនធឺណិតក៏ដោយ។ ចំណុចនេះមានប្រយោជន៍នៅក្នុងស្ថានភាពមួយ ដែលកុំព្យូទ័រផ្សេងមួយបានឆ្លងមេរោគ ហើយរារាំងដំណើរការជាប្រក្រតីរបស់ប្រព័ន្ធកុំព្យូទ័រ កម្មវិធី និងកម្មវិធីប្រឆាំងមេរោគផ្សេងទៀត។ ជម្រើសថាសសង្គ្រោះ(Rescue Disk) និងស្គែននៅពេល Boot កុំព្យូទ័រ គឺជាវិធីស្គែនប្រព័ន្ធកុំព្យូទ័រមួយ ដែលមានលក្ខណៈពេញលេញ និងល្អិតល្អន់បំផុតដែលកម្មវិធី avast! មានសម្រាប់ផ្តល់ជូន។ ជំហានអនុវត្តន៍ខាងក្រោមនេះ បរិយាយអំពីរបៀបបង្កើតថាសសង្គ្រោះដោយប្រើUSB។

    សូមកត់សម្គាល់ថា ថាសសង្គ្រោះតម្រូវឱ្យធ្វើការដោនឡូតឯកសារធំៗពីអ៊ីនធើរណែត។ វាតម្រូវឱ្យមាន USB ទទេមួយ ដែលមានចំណុះផ្ទុកទិន្នន័យយ៉ាងតិច៥០០មេហ្គាបៃ ឬ CD/DVDទទេ និងឧបករណ៍សរសេរចូលCD/DVDមួយ។

    ជំហានទី ១. ចុចលើ នៅជួរឈរខាងឆ្វេងនៃផ្ទាំងមេរបស់កម្មវិធី !avast

    ជំហានទី ២. ចុចលើ ដើម្បីបើកដំណើរការជម្រើស Rescue Disk ដូចខាងក្រោមនេះ៖

    រូបភាព ១២ ៖ ផ្ទាំង Rescue Disk (ថាសសង្គ្រោះ)

    ជំហានទី ៣. ចុចលើ ដើម្បីបើកផ្ទាំងដូចបង្ហាញនៅខាងក្រោមនេះ៖

    រូបភាព ១៣៖ ផ្ទាំង Create Rescue Disk (បង្កើតថាសសង្គ្រោះ)

    ជំហានទី ៤. ចុចលើ បន្ទាប់មក ចុចលើ ដើម្បីចាប់ផ្តើមបង្កើតថាសសង្គ្រោះមួយ ដូចបង្ហាញនៅខាងក្រោមនេះ៖

    រូបភាព ១៤៖ ផ្ទាំង Creating a Rescue Disk (ដំណើរការបង្កើតថាសសង្គ្រោះ)

    កំណត់សម្គាល់៖ ការបង្កើតថាសសង្គ្រោះមួយ អាចចំណាយពេលដល់ទៅ៣០នាទី។

    រូបភាព ១៥ ៖ ផ្ទាំង ថាសសង្គ្រោះត្រូវបានបង្កើតដោយជោគជ័យ

    ឥឡូវនេះ លោកអ្នកបានបង្កើតថាសសង្គ្រោះរួចហើយ។ ផ្នែក ៤.៩ វិធីសាស្ត្រទំនើបដើម្បីកម្ចាត់មេរោគ នឹងបរិយាយអំពីរបៀបប្រើថាសសង្គ្រោះប្រឆាំងមែលវែរ។

    សូមមើល សំណួរដែលសួរញឹកញាប់អំពីកម្មវិធី avast!ផងដែរ សម្រាប់ព័ត៌មានបន្ថែមអំពីការប្រើថាសសង្គ្រោះ(Rescue Disk)របស់កម្មវិធី avast!។

    របៀបស្គែនរក និងដោះស្រាយបញ្ហាមេរោគដោយប្រើកម្មវិធី avast!

    បញ្ជីផ្នែកដែលមាននៅក្នុងទំព័រនេះ៖

    ៤.០ មុនពេលលោកអ្នកចាប់ផ្តើម

    មានផ្នែកមូលដ្ឋានពីរ ចំពោះការដោះស្រាយបញ្ហាមែលវែរ និងមេរោគផ្សេងទៀត នៅពេលប្រើកម្មវិធីavast!។ ផ្នែកមូលដ្ឋានទីមួយ គឺការស្គែនកុំព្យូទ័ររបស់លោកអ្នក ដើម្បីកំណត់អត្តសញ្ញាណការគំរាមកំហែង។ ផ្នែកមូលដ្ឋានទីពីរ គឺពាក់ព័ន្ធទៅនឹងការលុបចោល ឬផ្ទេរការគំរាមកំហែងទាំងនេះទៅថត Virus Chest របស់ avast!។ ការលុបចោល និង/ឬការផ្ទេរមែលវែរ និងមេរោគទៅ ថត Virus Chest អាចបង្ការពួកវាមិនឱ្យប៉ះពាល់ដល់កម្មវិធី ឬឯកសារផ្សេងទៀតដែលមានក្នុងកុំព្យូទ័របានយ៉ាងមានប្រសិទ្ធភាព។

    វាអាចមើលទៅហាក់ដូចជាមិនទំនង ចំពោះការរក្សាទុកមែលវែរ ឬមេរោគនៅក្នុងថត Virus Chest។ ប៉ុន្តែ ប្រសិនបើមែលវែរ ឬមេរោគទាំងនោះបានភ្ជាប់ខ្លួនជាមួយព័ត៌មានសំខាន់ ឬរសើប លោកអ្នកអាចនឹងចង់ស្តារ ឬថតទុកឯកសារឬកម្មវិធី ដែលឆ្លងមេរោគនោះ តាមដែលអាចធ្វើទៅបាន។ ជាមួយគ្នានេះដែរ នៅក្នុងករណីដែលកម្រនឹងកើតមាន កម្មវិធី avast! អាចកំណត់អត្តសញ្ញាណខុសចំពោះឯកសារ ឬកម្មវិធីត្រឹមត្រូវថាជាមែលវែរ ឬមេរោគ ដែលព្រឹត្តិការណ៍នេះត្រូវបានហៅថា 'false positives' ('វិជ្ជមានក្លែងក្លាយ') ហើយ ឯកសារ ឬកម្មវិធីទាំងនោះប្រហែលជាមានសារៈសំខាន់ចំពោះលោកអ្នក និងប្រតិបត្តិការកុំព្យូទ័ររបស់លោកអ្នក ដែលលោកអ្នកអាចនឹងចង់ពិនិត្យមើលដោយហ្មត់ចត់ ជួសជុល និងស្តារយកមកវិញ។

    Virus Chest របស់ avast! គឺជា'តំបន់មរណៈ' ឬ'តំបន់ដាក់ឱ្យនៅដាច់តែឯង'មួយ ដែលជាកន្លែងដែលលោកអ្នកអាចពិនិត្យមើលមេរោគទាំងនោះ និងកំណត់អំពីសក្តានុពលគំរាមកំហែងរបស់ពួកវា ដោយការស្រាវជ្រាវអំពីពួកវានៅលើអ៊ីនធឺណិត ឬបញ្ជូនពួកវាទៅកាន់មន្ទីរពិសោធន៍មេរោគ - ជាជម្រើសមួយ ដែលមាននៅក្នុងកម្មវិធី avast! នៅពេលលោកអ្នកចុចម៉ោសខាងស្តាំ លើឈ្មោះមេរោគដែលមានរាយនៅក្នុងថត Virus Chest។ ការចុចពីរដងផ្ទួនៗគ្នាលើមេរោគមួយនៅក្នុងថត Virus Chest នឹងមិនបើក ឬដំណើរការមែលវែរ ឬមេរោគនោះទេ ព្រោះថត Virus Chest រក្សាមេរោគនោះ ឱ្យនៅដាច់ពីប្រព័ន្ធកុំព្យូទ័ររបស់លោកអ្នក។

    ដំបូន្មាន៖ ផ្សេងពីនេះ លោកអ្នកអាចផ្ទេរព័ត៌មានសំខាន់ ឬរសើបទៅក្នុងថត Virus Chest របស់ avast! ដើម្បីរក្សាសុវត្ថិភាពក្នុងអំឡុងពេលវាយប្រហាររបស់មេរោគ។

    ៤.១ មគ្គុទ្ទេសក៍ណែនាំសង្ខេបអំពីរបៀបដោះស្រាយបញ្ហាមេរោគ

    មានការប្រុងប្រយ័ត្នជាមុនមួយចំនួន ដែលលោកអ្នកអាចអនុវត្ត ដើម្បីកម្រិតព្រំដែនការគំរាមកំហែងអាក្រក់ចំពោះប្រព័ន្ធកុំព្យូទ័ររបស់លោកអ្នក ឧទា. ដោយការប្រើកម្មវិធីប្រឆាំងមេរោគ ឬស្ប៉ាយវែរថ្មីចុងក្រោយ (ដូចជា avast! និង Spybot ជាដើម) ការជៀសវាងបើកគេហទំព័រ ឬឯកសារគួរឱ្យសង្ស័យ ឬមានបញ្ហាដែលត្រូវបានផ្ញើទៅឱ្យលោកអ្នក ឬការអនុវត្តការប្រុងប្រយ័ត្នខ្ពស់បំផុត នៅពេលភ្ជាប់ឧបករណ៍ផ្ទុកទិន្នន័យចល័តទៅកុំព្យូទ័ររបស់លោកអ្នក។ សូមអានបន្ថែមអំពីជំហានអនុវត្តទាំងនោះនៅក្នុងផ្នែក ការបង្ការការឆ្លងមេរោគ របស់ជំពូក ជំពូក ១ ៖ របៀបការពារកុំព្យូទ័ររបស់លោកអ្នកពីមែលវែរ និងក្រុមហែកឃ័រ។ ប៉ុន្តែ ទោះបីមានការប្រុងប្រយ័ត្នជាមុនក៏ដោយ ពេលខ្លះលោកអ្នកនៅតែឃើញថាកុំព្យូទ័ររបស់លោកអ្នកត្រូវបានឆ្លងមេរោគ។ ចំណុចខាងក្រោមនេះត្រូវបានផ្តល់សម្រាប់ពិចារណា នៅពេលធ្វើការដោះស្រាយបញ្ហាវាយប្រហាររបស់មេរោគ៖

    • ផ្តាច់កុំព្យូទ័ររបស់លោកអ្នកពីអ៊ីនធឺណិត ឬបណ្តាញកុំព្យូទ័រមូលដ្ឋានជាលក្ខណៈរូបវន្ត។ ប្រសិនបើលោកអ្នកមានភ្ជាប់សេវាឥតខ្សែ ត្រូវផ្តាច់កុំព្យូទ័ររបស់លោកអ្នកពីបណ្តាញឥតខ្សែនោះ។ ប្រសិនបើអាច ត្រូវបិទនិង/ឬដោះចេញកាតប្រើឥតខ្សែរបស់លោកអ្នក។ លោកអ្នកគួរផ្តាច់សេវាអ៊ីនធឺណិតពីគ្រប់កុំព្យូទ័រទាំងអស់ ដែលកំពុងប្រើបណ្តាញកុំព្យូទ័ររួមគ្នាជាមួយកុំព្យូទ័ររបស់លោកអ្នក។

    • កំណត់កាលវិភាគធ្វើការស្គែននៅពេលប៊ូតកុំព្យូទ័រ សម្រាប់គ្រប់កុំព្យូទ័រទាំងអស់ ដែលមាននៅក្នុងបណ្តាញកុំព្យូទ័ររួម។ ត្រូវកត់ត្រាទុកឈ្មោះរបស់គ្រប់មេរោគទាំងអស់ ដែលលោកអ្នករកឃើញ ដើម្បីឱ្យលោកអ្នកអាចស្រាវជ្រាវស្វែងរកពួកវា ហើយបន្ទាប់មកលុបពួកវាចោល ឬផ្ទេរពួកវាដាក់ទៅក្នុងថត Virus Chestរបស់ avast!។ ដើម្បីដឹងអំពីរបៀបស្គែននៅពេលប៊ូតកុំព្យូទ័រ សូមមើលផ្នែក ៤.៦ របៀបធ្វើការស្គែននៅពេលប៊ូត (Boot) កុំព្យូទ័រ.

    • ទោះបីមេរោគមួយត្រូវបានលុបចោល ឬជួសជុលក៏ដោយ ត្រូវអនុវត្តឡើងវិញនូវជំហានមុននេះ ហើយដំណើរការការស្គែននៅពេលប៊ូតកុំព្យូទ័រ នៅក្នុងគ្រប់កុំព្យូទ័រទាំងអស់ រហូតទាល់តែកម្មវិធី avast! លែងបង្ហាញសារព្រមាន។ អាស្រ័យទៅលើភាពខ្លាំងនៃការវាយប្រហាររបស់មែលវែរ ឬមេរោគ លោកអ្នកត្រូវប្រាកដថាធ្វើការស្គែនពេលប៊ូតកុំព្យូទ័រឲ្យបានច្រើនជាងម្តង។

    សម្រាប់ព័ត៌មានបន្ថែមអំពីការដោះស្រាយបញ្ហាមែលវែរ ឬមេរោគ សូមមើលផ្នែក ៤.៩ វិធីសាស្ត្រទំនើបដើម្បីកម្ចាត់មេរោគ.

    ទិដ្ឋភាពទូទៅអំពីអន្តរផ្ទៃមុខប្រើប្រាស់មេរបស់កម្មវិធី avast!

    អន្តរផ្ទៃមុខប្រើប្រាស់មេរបស់កម្មវិធី avast! បង្ហាញស្លាកផ្ទាំងជាច្រើននៅខាងឆ្វេងនៃផ្ទាំងមេនោះ ដែលរួមមាន៖ ស្លាកផ្ទាំង Overview, Scan, Tools និង Settings។ ស្លាកផ្ទាំង Scan, Tools និង Settings ទាំងអស់សុទ្ធតែមានម៉ឺនុយមួយនៃចំណុចដែលពិភាក្សាខាងក្រោមនេះ។

    ដើម្បីបើកអន្តរផ្ទៃមុខប្រើប្រាស់មេ ត្រូវចុចលើ នៅលើថាសប្រព័ន្ធ (ជាទូទៅស្ថិតនៅជ្រុងខាងក្រោមខាងស្តាំ នៃអេក្រង់កុំព្យូទ័ររបស់លោកអ្នក)

    រូបភាព ១ ៖ អន្តរផ្ទៃមុខប្រើប្រាស់មេ

    បញ្ជីចំណុចខាងក្រោមនេះ បរិយាយសង្ខេបអំពីមុខងាររបស់ស្លាកផ្ទាំង និងម៉ឺនុយរងសំខាន់ៗ៖

    Overview៖ ទំព័រអន្តរផ្ទៃមុខអ្នកប្រើប្រាស់មេ ដែលបង្ហាញស្ថានភាពដំណើរការរបស់កម្មវិធី avast!

    Scan៖ ស្លាកផ្ទាំងនេះ អាចប្រើដើម្បីបើកជម្រើសស្គែនផ្សេងៗ ដែលរួមមាន៖

    • Smart scan (ឬ ការស្គែនឈ្លាសវៃ) អាចធ្វើការស្គែនដែលមានខាងក្រោមនេះម្តងមួយៗ;
    • Scan for viruses(ស្គែនរកមេរោគ) ដូចជា៖ Quick Scan (ស្គែនរហ័ស), Full System Scan(ស្គែនប្រព័ន្ធទាំងមូល), Removable Media Scan (ស្គែនឧបករណ៍ផ្ទុកទិន្នន័យចល័ត), Select Folder to Scan (ស្គែនថតឯកសារ) និង Boot-time Scan (ស្គែននៅពេលប៊ូតកុំព្យូទ័រ) - ដែលមានបរិយាយលម្អិតនៅខាងក្រោម;
    • Scan for outdated software (ស្គែនរកកម្មវិធីដែលហួសសម័យ);
    • Scan for network threats (ស្គែនរកការគំរាមកំហែងចំពោះបណ្តាញកុំព្យូទ័រ) អាចពិនិត្យមើលការកំណត់មុខងារសុវត្ថិភាព Home Router របស់លោកអ្នក ហើយប្រាប់អំពីការកំណត់មុខងារ ដែលអាចនឹងត្រូវការធ្វើបច្ចុប្បន្នភាព;
    • Scan for performance issues (ស្គែនរកបញ្ហាប្រតិបត្តិការ) - មានទាំងស្រុងតែនៅក្នុងសំណៅបង់ថ្លៃរបស់ avast! តែប៉ុណ្ណោះ;

    Tools៖ ស្លាកផ្ទាំងនេះ មានម៉ឺនុយរងមុខងារបន្ថែមមួយ ដែលរួមមាន Software Update (ធ្វើបច្ចុប្បន្នភាពកម្មវិធី), Browser Cleanup (ការសម្អាតកម្មវិធីបើកអ៊ីនធឺណិត) និង ថាសសង្គ្រោះ ដែលមានបរិយាយនៅក្នុងផ្នែក ៣.២ មុខងារធ្វើបច្ចុប្បន្នភាពកម្មវិធី avast!

    Settings៖ ស្លាកផ្ទាំងនេះ មានម៉ឺនុយមួយ ដែលរួមមាន General (ទូទៅ), Active Protection (ការការពារសកម្ម), Antivirus (ប្រឆាំងមេរោគ) និង Update (ធ្វើបច្ចុប្បន្នភាព) ដែលត្រូវបានបរិយាយនៅខាងក្រោមនេះ៖

    • ម៉ឺនុយGeneral មានរួមបញ្ចូលផ្នែកមួយស្តីពី 'Maintenance' ('ការថែទាំ') ដែលក្នុងនោះលោកអ្នកអាចកំណត់ទំហំនិងប្រវត្តិរបស់កំណត់ត្រា និងថត Virus Chest បាន។

    • ម៉ឺនុយ Active Protection អនុញ្ញាតឱ្យលោកអ្នកអាចកំណត់មុខងារសម្រាប់ការស្គែន ប្រព័ន្ធឯកសារ, អ៊ីមែល និង អ៊ីនធឺណិតកំណត់សម្គាល់៖ លោកអ្នកគួរតែរក្សាទុកការកំណត់មុខងារ ដែលមានស្រាប់ លើកលែងតែលោកអ្នកយល់អំពីផលប៉ះពាល់របស់មុខងារជាក់លាក់ ដែលត្រូវបានកំណត់នោះ។

    • ម៉ឺនុយ Antivirus អនុញ្ញាតឱ្យលោកអ្នកអាចកំណត់មុខងាររួម សម្រាប់ដំណើរការការស្គែន រួមទាំង Exclusions (ដកចេញ) និង Alerts(ប្រាប់ឱ្យដឹងមុន)

    • ម៉ឺនុយ Update បង្ហាញ កម្មវិធី និង ការកំណត់មេរោគ ដែលមានស្រាប់ ហើយអនុញ្ញាតឱ្យធ្វើបច្ចុប្បន្នភាពដោយមិនស្វ័យប្រវត្តចំពោះ កម្មវិធី និង ការកំណត់មេរោគ ដូចដែលបានបរិយាយនៅក្នុងផ្នែក ៣.១ របៀបធ្វើបច្ចុប្បន្នភាពកម្មវិធី avast! ដោយមិនស្វ័យប្រវត្ត

    ៤.៣ របៀបស្គែនរកមែលវែរនិងមេរោគ

    នៅក្នុងផ្នែកនេះ លោកអ្នកនឹងយល់ដឹងអំពីជម្រើសស្គែនដែលមាន និងរបៀបប្រើប្រាស់ពួកវា។ លោកអ្នកនឹងយល់ដឹងផងដែរ អំពីរបៀបធ្វើការស្គែនប្រព័ន្ធទាំងមូល និងរបៀបស្គែនថតឯកសារ ព្រមទាំងការស្គែននៅពេលប៊ូតកុំព្យូទ័រ។

    ផ្ទាំង Scan បង្ហាញជម្រើសស្គែនចំនួនប្រាំ ដែលមាននៅក្នុង avast!។ ដើម្បីមើលឃើញជម្រើសទាំងនេះ៖

    ជំហានទី ១. ចុចលើ

    ជំហានទី ២. ចុចលើ ដើម្បីបើកផ្ទាំងខាងក្រោមនេះ៖

    រូបភាព ២ ៖ ស្លាកផ្ទាំង Scan ដែលបង្ហាញជម្រើស Quick Scan (ស្គែនរហ័ស) ដែលផ្តល់ជាស្វ័យប្រវត្តដោយកម្មវិធី

    ការបរិយាយសង្ខេបខាងក្រោមនេះ នឹងជួយលោកអ្នកជ្រើសរើសជម្រើសស្គែនដែលសមស្រប៖

    Quick scan៖ ជម្រើសនេះ ត្រូវបានណែនាំឱ្យប្រើ សម្រាប់អ្នកប្រើប្រាស់ ដែលមានពេលវេលាមានកំណត់ក្នុងការស្គែនរកការគំរាមកំហែង ដែលមានសក្តានុពលឬគួរឱ្យសង្ស័យ។

    Full system scan៖ ជម្រើសនេះ ត្រូវបានណែនាំឱ្យប្រើ សម្រាប់អ្នកប្រើប្រាស់ដែលមានពេលវេលាគ្រប់គ្រាន់ ដើម្បីរៀបចំកាលវិភាគស្គែនលម្អិតប្រព័ន្ធកុំព្យូទ័ររបស់ខ្លួន។ វាត្រូវបានណែនាំឱ្យប្រើផងដែរ ប្រសិនបើលោកអ្នកកំពុងប្រើកម្មវិធីប្រឆាំងមេរោគជាលើកដំបូង នៅក្នុងកុំព្យូទ័ររបស់លោកអ្នក។ រយៈពេលនៃការស្គែននេះ គឺអាស្រ័យទៅតាមចំនួនឯកសារ ថតឯកសារ និងហាដឌីសដែលមាននៅក្នុងកុំព្យូទ័រ និងល្បឿនកុំព្យូទ័ររបស់លោកអ្នក ។ សូមមើលផ្នែក ៤.៤ របៀបធ្វើការស្គែនប្រព័ន្ធទាំងមូល.

    Removable media scan៖ ជម្រើសនេះ ត្រូវបានណែនាំឱ្យប្រើ សម្រាប់ស្គែនហាដឌីសខាងក្រៅ USB និងឧបករណ៍ផ្ទុកទិន្នន័យផ្សេងទៀត ជាពិសេស ឧបករណ៍ផ្ទុកទិន្នន័យ ដែលមិនមែនជារបស់លោកអ្នក។ វានឹងស្គែនឧបករណ៍ផ្ទុកទិន្នន័យ ដើម្បីរកកម្មវិធីអាក្រក់ ដែលនឹងមានដំណើរការជាស្វ័យប្រវត្ត នៅពេលត្រូវបានភ្ជាប់ជាមួយកុំព្យូទ័រ។

    Select folder to scan៖ ជម្រើសនេះ ត្រូវបានណែនាំឱ្យប្រើ សម្រាប់ស្គែនថតឯកសារជាក់លាក់មួយ ឬថតឯកសារច្រើន ជាពិសេសប្រសិនបើលោកអ្នកស្គាល់ ឬសង្ស័យថា ឯកសារ ឬថតឯកសារជាក់លាក់ណាមួយអាចមានឆ្លងមេរោគ។ សូមមើលផ្នែក ៤.៥ របៀបធ្វើការស្គែនថតឯកសារ.

    Boot-time scan៖ អនុញ្ញាតឱ្យលោកអ្នក ធ្វើការស្គែនទាំងមូលមួយចំពោះហាដឌីសរបស់លោកអ្នក មុនពេលប្រព័ន្ធប្រតិបត្តិការMicrosoft Windows ចាប់ផ្តើមដំណើរការពេញលេញ។ ជម្រើសនេះ ត្រូវបានណែនាំឱ្យប្រើ សម្រាប់ការស្គែនពេញលេញ និងហ្មត់ចត់មួយចំពោះប្រព័ន្ធកុំព្យូទ័ររបស់លោកអ្នក ហើយអាចនឹងត្រូវការពេលវេលាខ្លះ។ សូមមើលផ្នែក ៤.៦ របៀបធ្វើការស្គែននៅពេលប៊ូត (Boot) កុំព្យូទ័រ.

    ដំបូន្មានការចុចលើ អនុញ្ញាតឱ្យលោកអ្នកអាចមើលឃើញ និងចម្រាញ់ភាពលម្អិតនៃការស្គែននោះ ឧទា. កន្លែងដែលកំពុងត្រូវបានស្គែនជាដើម។

    ៤.៤ របៀបស្គែនប្រព័ន្ធទាំងមូល

    ជំហានទី ១. ជ្រើសយក ជម្រើសFull System scan នៅក្នុងម៉ឺនុយ (សូមមើលរូបភាព ២ ខាងលើ)។

    ជំហានទី ២. ចុចលើ ដើម្បីបើកផ្ទាំងដូចខាងក្រោមនេះ៖

    រូបភាព ៣ ៖ ផ្ទាំង Scan ដែលបង្ហាញពីការស្គែនប្រព័ន្ធទាំងមូលកំពុងដំណើរការ…

    បន្ទាប់ពីស្គែនប្រព័ន្ធទាំងមូលបានចប់សព្វគ្រប់ហើយ ប្រសិនបើការគំរាមកំហែងចំពោះកុំព្យូទ័ររបស់លោកអ្នក ត្រូវបានរកឃើញ នោះផ្ទាំង Full system scan អាចលេចមកដូចផ្ទាំងខាងក្រោមនេះ៖

    រូបភាព ៤ ៖ ការស្គែនចប់សព្វគ្រប់ ដែលបង្ហាញឯកសារឆ្លងមេរោគដែលបានរកឃើញ

    ប្រសិនបើការស្គែនប្រព័ន្ធទាំងមូលបានបង្ហាញការគំរាមកំហែងណាមួយ ត្រូវចុចលើប៊ូតុង ដើម្បីបើកមើលទំព័រលទ្ធផល។ សូមមើលផ្នែក ៤.៧ របៀបដោះស្រាយបញ្ហាមេរោគ សម្រាប់ជំហានអនុវត្តន៍បន្ថែម។

    ៤.៥ របៀបស្គែនថតឯកសារ

    ជំហានទី ១. ជ្រើសយកជម្រើសSelect folder to scan (ជ្រើសយកថតឯកសារដើម្បីស្គែន) នៅក្នុងម៉ឺនុយ (សូមមើលរូបភាព ២ ខាងលើ)។

    ជំហានទី ២. ចុចលើ ដើម្បីបើកផ្ទាំងខាងក្រោមនេះ៖

    រូបភាព ៥ ៖ ផ្ទាំង Select the areas (ជ្រើសរើសទីកន្លែង)

    ផ្ទាំង Select the areas អនុញ្ញាតឱ្យលោកអ្នក អាចកំណត់ថតឯកសារដែលលោកអ្នកចង់ស្គែន។ លោកអ្នកអាចជ្រើសយកថតឯកសារច្រើនជាងមួយ ដើម្បីធ្វើការស្គែន។ ប្រសិនបើលោកអ្នកគូសជ្រើសយកប្រអប់ ដែលនៅក្បែរថត ឯកសារនីមួយៗ អាសយដ្ឋានរបស់ថតឯកសារនោះ ត្រូវបានបង្ហាញនៅក្នុងប្រអប់ Selected paths:(អាសយដ្ឋានដែលបានជ្រើសយក)។

    ជំហានទី ៣. ចុចលើ ដើម្បីចាប់ផ្តើមស្គែនថតឯកសាររបស់លោកអ្នក និងបើកផ្ទាំងខាងក្រោមនេះ៖

    រូបភាព ៦ ៖ The Folder scan in progress (ការស្គែនថតឯកសារកំពុងដំណើរការទៅមុខ)

    ដំបូន្មានavast! អនុញ្ញាតឱ្យលោកអ្នក អាចស្គែនថតឯកសារនីមួយៗបាន ទោះបីជាលេចចេញម៉ឺនុយPop-up នៅរៀងរាល់ពេលលោកអ្នកចុចម៉ោសខាងស្តាំលើថតឯកសារមួយក៏ដោយ។ ជ្រើសយក Scan... ដែលលេចមកនៅក្បែរឈ្មោះរបស់ថតឯកសារដែលលោកអ្នកចង់ស្គែនរកមេរោគ។

    ប្រសិនបើការស្គែនថតឯកសារនេះ បានបង្ហាញការគំរាមកំហែងណាមួយ ត្រូវចុចលើប៊ូតុង ដើម្បីបើកមើលទំព័រលទ្ធផល។ សូមមើលផ្នែក ៤.៧ របៀបដោះស្រាយបញ្ហាមេរោគ សម្រាប់ជំហានអនុវត្តន៍បន្ថែម។

    ៤.៦ របៀបស្គែននៅពេលប៊ូត (Boot) កុំព្យូទ័រ

    ការស្គែននៅពេលប៊ូតកុំព្យូទ័រ ឬ Boot-time Scan របស់កម្មវិធី avast! អនុញ្ញាតឱ្យលោកអ្នក អាចអនុវត្តការស្គែនហាដឌីសទាំងមូល មុនពេលប្រព័ន្ធប្រតិបត្តិការ Microsoft Windows ចាប់ផ្តើមដំណើរការពេញលេញ។ នៅខណៈពេលដែលការស្គែននៅពេលប៊ូតកុំព្យូទ័រត្រូវបានអនុវត្ត គ្រប់(ភាគច្រើននៃ)កម្មវិធីមែលវែរ និងមេរោគមិនទាន់មានសកម្មភាពនៅឡើយ ពោលគឺ ពួកវាមិនទាន់មានឱកាសដើម្បីដំណើរការខ្លួនឯង ឬធ្វើអន្តរកម្មជាមួយដំណើរការផ្សេងទៀតរបស់ប្រព័ន្ធឡើយ។ ដោយហេតុនេះហើយ យើងអាចមានភាពងាយស្រួលជាង ក្នុងការរកឃើញនិងកម្ចាត់ពួកវា។ ការស្គែននៅពេលប៊ូតកុំព្យូទ័រ ក៏ចូលដល់ថាសទិន្នន័យដោយផ្ទាល់ផងដែរ ដោយគេចវាងពីDrivers សម្រាប់ប្រព័ន្ធឯកសាររបស់Windows ដែលអាចមានឆ្លងមេរោគ។ ចំណុចនេះ កាន់តែជួយឱ្យរកឃើញមេរោគ និង'rootkits' (ឈ្មោះទម្រង់មែលវែរដែលអាក្រក់ខ្លាំង)បានច្រើនថែមទៀត។

    យើងខ្ញុំសូមណែនាំយ៉ាងមុតមាំ ឱ្យលោកអ្នកដំណើរការការស្គែននៅពេលប៊ូតកុំព្យូទ័រ ទោះបីលោកអ្នកមានតែការមន្ទិលពីចម្ងាយថា ប្រព័ន្ធកុំព្យូទ័ររបស់លោកអ្នក អាចត្រូវបានធ្វើឱ្យខូចខាត ឬឆ្លងមេរោគប៉ុណ្ណោះក៏ដោយ។ ជម្រើស Boot-time Scan និង Rescue Disk (ដែលបរិយាយនៅក្នុងផ្នែក ៣.២.៣ ថាស សង្គ្រោះ) គឺជាវិធីសាស្ត្រស្គែនប្រព័ន្ធកុំព្យូទ័រមានលក្ខណៈពេញលេញ និងល្អិតល្អន់បំផុត ដែលផ្តល់ដោយ កម្មវិធី avast!។ ការស្គែននៅពេលប៊ូតកុំព្យូទ័រ អាចត្រូវការពេលវេលាខ្លះ អាស្រ័យទៅតាមល្បឿនកុំព្យូទ័ររបស់លោកអ្នក និងចំនួនទិន្នន័យ និងហាដឌីសដែលលោកអ្នកមាន។

    ដើម្បីស្គែនប្រព័ន្ធរបស់លោកអ្នកនៅពេលប៊ូតកុំព្យូទ័រ ត្រូវអនុវត្តជំហានខាងក្រោមនេះ៖

    ជំហានទី ១. ចុចលើ ដើម្បីបើកផ្ទាំង Scan

    ជំហានទី ២. ជ្រើសយកជម្រើស ពីម៉ឺនុយទម្លាក់

    ជំហានទី ៣. ចុចលើ ដើម្បីរៀបចំកាលវិភាគស្គែន នៅពេលប៊ូតកុំព្យូទ័រ នៅពេលលោកអ្នកចាប់ផ្តើមដំណើរការកុំព្យូទ័រឡើងវិញនៅពេលក្រោយ។

    ជំហានទី ៤. ចាប់ផ្តើមដំណើរការកុំព្យូទ័ររបស់លោកអ្នកឡើងវិញ ដើម្បីចាប់ផ្តើមការស្គែន។

    កំណត់សម្គាល់. ដំណើរការស្គែននៅពេលប៊ូតកុំព្យូទ័រ ចាប់ផ្តើមនៅមុនពេលដែលប្រព័ន្ធប្រតិបត្តិការ និងអន្តរផ្ទៃមុខមានដំណើរការពេញលេញ ដែលដោយហេតុនេះហើយ ភាពរីកចម្រើននៃការស្គែនត្រូវបានបង្ហាញជាអក្សរនៅលើអេក្រង់របស់លោកអ្នក ដូចខាងក្រោមនេះ៖

    រូបភាព ៧ ៖ ដំណើរការស្គែននៅពេលប៊ូតកុំព្យូទ័រ របស់កម្មវិធី avast!

    កម្មវិធី avast! នឹងប្រាប់លោកអ្នកភ្លាមៗ ប្រសិនបើមេរោគត្រូវបានរកឃើញ។ លោកអ្នកអាចជ្រើសយកចំណាត់ការ ដែលអាចមាន ដោយចុចលើប៊ូតុងលេខសមស្របណាមួយ នៅលើក្តារវាយអក្សររបស់លោកអ្នក។ យើងខ្ញុំណែនាំឱ្យលោកអ្នក ជ្រើសយកប៊ូតុងលេខ 2 Fix all automatically (ជួសជុលទាំងអស់ដោយស្វ័យប្រវត្ត) ដើម្បីឱ្យ avast! ដោះស្រាយបញ្ហាមេរោគទាំងអស់ដោយស្វ័យប្រវត្ត។

    សូមកត់សម្គាល់ថា ការផ្ទេរឯកសារឆ្លងមេរោគទៅកាន់ថតVirus Chest ឬការលុបចោលឯកសារឆ្លងមេរោគ អាចធ្វើឱ្យព័ត៌មាន ឬមុខងារមួយចំនួនរបស់ប្រព័ន្ធកុំព្យូទ័រលោកអ្នក មិនអាចចូលប្រើបាន។ ក្នុងស្ថានភាពធ្ងន់ធ្ងរបំផុត ពេលមេរោគបានឆ្លងទៅឯកសារណាមួយដែលសំខាន់បំផុតចំពោះដំណើរការរបស់ប្រព័ន្ធប្រតិបត្តិការ ការផ្ទេរឯកសារនេះទៅដាក់ក្នុងថតVirus Chest ឬការលុបចោលឯកសារនេះ អាចធ្វើឱ្យកុំព្យូទ័ររបស់លោកអ្នកមិនអាចចាប់ផ្តើមដំណើរការប្រព័ន្ធប្រតិបត្តិការម្តងទៀតបានដោយជោគជ័យឡើយ។

    ៤.៧ របៀបដោះស្រាយបញ្ហាមេរោគ

    ផ្នែក ៤.៥ និង ៤.៦ ខាងលើ បានបង្ហាញអំពីរបៀបអនុវត្តន៍ដោយមិនស្វ័យប្រវត្ត ដើម្បីធ្វើឱ្យកម្មវិធី avast! ស្គែនរកមេរោគ។ ពេលមេរោគត្រូវបានរកឃើញនៅក្នុងរបៀបស្គែនណាមួយក្នុងចំណោមរបៀបស្គែនទាំងពីរខាងលើនេះ កម្មវិធី avast! នឹងប្រាប់លោកអ្នកអំពីការរកឃើញមេរោគនោះ ដូចដែលបង្ហាញនៅក្នុងរូបភាព ៨។ ដើម្បីចាប់ផ្តើមដោះស្រាយបញ្ហាមែលវែរ ឬមេរោគដែលរកឃើញក្នុងអំឡុងពេលស្គែន លោកអ្នកត្រូវអនុវត្តជំហានខាងក្រោមនេះ៖

    រូបភាព ៨ ៖ Scan completed - threat detected (ការស្គែនត្រូវបានបញ្ចប់ - ការគំរាមកំហែងត្រូវបានរកឃើញ)

    ជំហានទី ១. ចុចលើ ដើម្បីបើកផ្ទាំងខាងក្រោមនេះ៖

    រូបភាព ៩ ៖ ផ្ទាំង SCAN RESULTS (លទ្ធផលស្គែន) ដែលបង្ហាញការព្រមានប្រាប់ថា THREAT DETECTED! (ការគំរាមកំហែងត្រូវបានរកឃើញ!)

    ជំហានទី ២. ដើម្បីបង្ហាញបញ្ជីទម្លាក់នៃចំណាត់ការដែលអាចមានដើម្បីអនុវត្ត ត្រូវចុចលើសញ្ញាព្រួញដែលនៅក្រោម Actions (ចំណាត់ការ) ដូចខាងក្រោមនេះ៖

    រូបភាព ១០ ៖ Actions - Move to chest (ចំណាត់ការ - ផ្ទេរទៅថតChest)

    កំណត់សម្គាល់៖ នៅក្នុងការអនុវត្តន៍នេះ យើងយកចិត្តទុកដាក់ជាមួយការផ្ទេរឯកសារឆ្លងមេរោគទៅ Quarantine (Virus Chest)។ ប៉ុន្តែ បញ្ជីទម្លាក់មានបង្ហាញនូវជម្រើសបីផ្សេងទៀត ដែលត្រូវបានបរិយាយនៅខាងក្រោមនេះ៖

    Repair (ជួសជុល)៖ ចំណាត់ការនេះ នឹងព្យាយាមជួសជុលឯកសារដែលឆ្លងមេរោគ។

    Delete (លុបចោល)៖ ចំណាត់ការនេះ នឹងលុបចោលឯកសារដែលឆ្លងមេរោគជាអចិន្ត្រៃយ៍។

    Do nothing (មិនធ្វើអ្វីទាំងអស់)៖ ចំណាត់ការនេះ មានន័យថា មិនធ្វើអ្វីទាំងអស់ ហើយលោកអ្នកដាច់ខាតមិនគួរប្រើជម្រើសនេះនៅក្នុងការដោះស្រាយបញ្ហាគំរាមកំហែង របស់មែលវែរ ឬមេរោគដែលមានសក្តានុពលឡើយ។

    ជំហានទី ៣. ជ្រើសយកមុខជម្រើស Move to Chest ហើយបន្ទាប់មក ចុចលើ

    រូបភាព ១១ ៖ ការគំរាមកំហែង ដែលបានរកឃើញ ត្រូវបានផ្ទេរទៅក្នុង Quarantine (Virus Chest)

    កម្មវិធី avast! ធ្វើការពិនិត្យតាមដានកុំព្យូទ័រជាប្រចាំផងដែរនៅក្នុងផ្ទៃខាងក្រោយដើម្បីរកមេរោគនិងមែលវែរ នៅពេលលោកអ្នកកំពុងបន្តធ្វើការងារ។

    នៅពេលកម្មវិធី avast! រកឃើញមែលវែរ ឬឯកសារគួរឱ្យសង្ស័យណាមួយ វានឹងបង្ហាញសារមួយប្រាប់លោកអ្នក ដែលស្រដៀងនឹងផ្ទាំងដូចខាងក្រោមនេះ។

    រូបភាព ១២ ៖ The Virus found (មេរោគត្រូវបានរកឃើញ)

    ចំណាត់ការដែលផ្តល់ជាស្វ័យប្រវត្តដោយកម្មវិធី នឹងផ្ទេរឯកសារនោះទៅ Quarantine(Virus Chest)។ ផ្នែកបន្ទាប់នេះ នឹងបរិយាយអំពីរបៀបដោះស្រាយបញ្ហាមែលវែរ ឬមេរោគដែលត្រូវបានរកឃើញក្នុងអំឡុងពេលស្គែន ដែលត្រូវបានផ្ទេរទៅក្នុង Quarantine (Virus Chest)

    របៀបប្រើថត Virus Chest

    ក្នុងអំឡុងពេលដំណើរការបញ្ចូលកម្មវិធី avast! ថត Virus Chest របស់កម្មវិធី avast! ត្រូវបានបង្កើតនៅក្នុងហាដឌីសរបស់លោកអ្នក។ ថត Virus Chest គឺជាថតឯកសារពិសេសមួយ ដែលត្រូវបានដាក់ឱ្យនៅដាច់ពីប្រព័ន្ធកុំព្យូទ័រ និងត្រូវបានប្រើដើម្បីរក្សាទុកមែលវែរ និងមេរោគដែលត្រូវបានរកឃើញក្នុងអំឡុងពេលស្គែន និងឯកសារឬថតឯកសារ ដែលបានឆ្លងមេរោគ ឬត្រូវបានគំរាមកំហែង។

    លោកអ្នកអាចចូលទៅក្នុងថត Virus Chest និងសម្រេចអំពីរបៀបចាត់ចែងឯកសារ ដែលត្រូវបានប្រមូលទៅដាក់នៅក្នុងនោះ៖

    ជំហានទី ១. ចុចលើ រួច ចុចលើ ដើម្បីបើកផ្ទាំងខាងក្រោមនេះ៖

    រូបភាព ១៣ ៖ ថត Virus Chest ដែលបង្ហាញមេរោគមួយ

    ជំហានទី ២. ចុចម៉ោសខាងស្តាំលើឯកសារនីមួយៗ ដើម្បីបង្ហាញម៉ឺនុយចំណាត់ការ ដែលអាចអនុវត្តចំពោះឯកសារដែលបានជ្រើសយក ដូចខាងក្រោមនេះ៖

    រូបភាព ១៤ ៖ ម៉ឺនុយPop-upនៃចំណាត់ការសម្រាប់មេរោគនៅក្នុងថត Virus Chest កំណត់សម្គាល់៖ ការចុចពីរដងផ្ទួនៗគ្នាលើឯកសារមួយនៅក្នុងVirus Chest នឹងមិនបើក ឬដំណើរការឯកសារនោះទេ។ វាគ្រាន់តែបង្ហាញព័ត៌មានអំពីឯកសារនោះប៉ុណ្ណោះ ដែលជាទូទៅគឺមានលក្ខណៈដូចគ្នាទៅនឹងការបើកមើលព័ត៌មានដោយការជ្រើសយក Properties នៅក្នុងម៉ឺនុយPop-up។

    បញ្ជីខាងក្រោមនេះ បរិយាយអំពីចំណាត់ការដែលប្រើ ដើម្បីដោះស្រាយបញ្ហាមេរោគ ដែលមាននៅក្នុងម៉ឺនុយPop-up៖

    Delete (លុបចោល)៖ ឯកសារនឹងត្រូវបានលុបចេញពីថត Virus Chest ដោយមិនអាចត្រឡប់ដូចដើមវិញបាន។

    Restore (ស្តារយកមកវិញ)៖ ឯកសារនឹងត្រូវបានស្តារយកទៅដាក់ក្នុងទីតាំងដើមរបស់វាវិញ។

    Extract (ទាញយក)៖ ឯកសារនឹងត្រូវបានចម្លងទៅដាក់ក្នុងថតឯកសារមួយ ដែលកំណត់ច្បាស់លាស់ដោយលោកអ្នក។

    Scan (ស្គែន)៖ ឯកសារនឹងត្រូវបានស្គែន។

    Submit to virus lab... (បញ្ជូនទៅមន្ទីរពិសោធន៍មេរោគ…)៖ ការជ្រើសយកជម្រើសនេះ នឹងបើកដំណើរការឱ្យលោកអ្នកបំពេញទម្រង់បែបបទបញ្ជូនមេរោគមួយ និងបញ្ជូនឯកសារនោះទៅមន្ទីរពិសោធន៍របស់ក្រុមហ៊ុន avast! ដើម្បីធ្វើការវិភាគបន្ថែម។ មិនត្រូវបញ្ជូនឯកសារដែលអាចមានព័ត៌មានរសើបឡើយ!

    Properties៖ ជម្រើសនេះ នឹងបង្ហាញព័ត៌មានលម្អិតបន្ថែមអំពីឯកសារ។

    Add... (បន្ថែម…)៖ ជម្រើសនេះ អនុញ្ញាតឱ្យលោកអ្នកបើកចូលប្រព័ន្ធកុំព្យូទ័ររបស់លោកអ្នក ដើម្បីរកឯកសារផ្សេងទៀតដែលលោកអ្នកចង់ដាក់ចូលទៅក្នុងថត Virus Chest។ ចំណុចនេះមានប្រយោជន៍បំផុត ប្រសិនបើលោកអ្នកមានឯកសារ ដែលលោកអ្នកចង់ការពារក្នុងអំឡុងពេលមានការឆ្លងមេរោគ។

    Refresh all files (ធ្វើឱ្យគ្រប់ឯកសារទាំងអស់ថ្មីឡើងវិញ)៖ ជម្រើសនេះ នឹងធ្វើបច្ចុប្បន្នភាពបញ្ជីនៃឯកសារដែលមាននៅក្នុងថត Virus Chest ដើម្បីឱ្យលោកអ្នកអាចមើលឃើញសំណៅឯកសារថ្មីចុងក្រោយបំផុត។

    ៤.៩ វិធីសាស្ត្រទំនើបដើម្បីកម្ចាត់មេរោគ

    ពេលខ្លះ ការការពារដែលផ្តល់ដោយកម្មវិធី avast!, Comodo Firewall និង Spybot គឺមិនទាន់គ្រប់គ្រាន់ទេ។ ទោះបីមានការខិតខំបានល្អបំផុតក៏ដោយ ប្រព័ន្ធកុំព្យូទ័ររបស់លោកអ្នក អាចនឹងឆ្លងមែលវែរ និងមេរោគផ្សេងទៀត។ នៅក្នុងផ្នែក ៤.១ មគ្គុទ្ទេសក៏ណែនាំសង្ខេបអំពីការដោះស្រាយបញ្ហាឆ្លងមេរោគ មានផ្តល់វិធីសាស្ត្រពីរបីសម្រាប់ដោះស្រាយបញ្ហាមែលវែរ និងមេរោគដែលមានសក្តានុពល។ ប៉ុន្តែ មានវិធីសាស្ត្រច្រើនជាងនេះទៀត ដែលអាចអនុវត្តដើម្បីលុបបំបាត់ការគំរាមកំហែងបែបនេះចេញពីកុំព្យូទ័ររបស់លោកអ្នក។

    វិធីសាស្ត្រ ក ៖ ប្រើCDs/DVDsសង្គ្រោះ ឬUSBសង្គ្រោះប្រឆាំងមែលវែរ

    ក្រុមហ៊ុនសរសេរកម្មវិធីប្រឆាំងមែលវែរមួយចំនួន មានផ្តល់ជូនCD/DVD'សង្គ្រោះ'ប្រឆាំងមេរោគដោយឥតគិតថ្លៃមួយ ដែលអាចដោនឡូតបានក្នុងទម្រង់រូបភាព ISO (ISO image format) (ដែលជាទម្រង់មួយដែលងាយស្រួលសរសេរចូលទៅក្នុងCDឬDVD ឬដាក់ទៅក្នុងUSB)។

    ដើម្បីចាប់ផ្តើមប្រើ CDs/DVDs/USBសង្គ្រោះប្រឆាំងម៉ាលវែរទាំងនេះ ត្រូវអនុវត្តកិច្ចការដូចខាងក្រោមនេះ៖

    ១. ដោនឡូត ISOសង្គ្រោះជាក់លាក់ (សូមមើលតារាងខាងក្រោម) និងសរសេរកម្មវិធីសង្គ្រោះប្រឆាំងមែលវែរចូលទៅក្នុងCD/DVDមួយ ឬដាក់ទៅក្នុងUSB។ <br>

    លោកអ្នកអាចប្រើកម្មវិធីឥតគិតថ្លៃ ដូចជា ImgBurn ដើម្បីសរសេររូបភាពនោះចូលទៅក្នុងថាសផ្ទុកទិន្នន័យ។ ឬ លោកអ្នកអាចប្រើកម្មវិធីឥតគិតថ្លៃ ដូចជា Universal USB Installer ដើម្បីដាក់រូបភាពនោះទៅក្នុងUSB<br> កំណត់សម្គាល់៖ វាគឺជាការប្រសើរបំផុត ដែលត្រូវអនុវត្តជំហាននេះចំពោះកុំព្យូទ័រផ្សេងៗទៀត ដែលមិនមានឆ្លងមេរោគ បើសិនលោកអ្នកអាច។

    ២. បញ្ចូលថាសនៅក្នុងឧបករណ៍ចាក់CD/DVD ឬភ្ជាប់USBទៅកុំព្យូទ័រដែលឆ្លងមេរោគ បន្ទាប់មក ចាប់ផ្តើមដំណើរការកុំព្យូទ័ររបស់លោកអ្នកឡើងវិញចេញពីUSBឬCD/DVDនេះ។ <br> ជាញឹកញាប់ លោកអ្នកអាចធ្វើការនេះបាន ដោយចុចលើប៊ូតុង F10 ឬ F12 ឬ Esc នៅលើក្តារវាយអក្សររបស់លោកអ្នកភ្លាមៗបន្ទាប់ពីលោកអ្នកចុចបើកកុំព្យូទ័រ។ ត្រូវយកចិត្តទុកដាក់ជាពិសេសចំពោះពាក្យណែនាំ ដែលបង្ហាញនៅលើអេក្រង់កុំព្យូទ័ររបស់លោកអ្នក នៅខណៈដែលវាចាប់ផ្តើមដំណើរការ ដើម្បីដឹងអំពីរបៀបធ្វើកិច្ចការនេះនៅក្នុងកុំព្យូទ័ររបស់លោកអ្នក។ ត្រូវស្វែងពាក្យណែនាំនៅក្នុងអ៊ីនធឺណិត អំពីរបៀបប៊ូតកុំព្យូទ័ររបស់លោកអ្នកពីUSBឬCD/DVD។ ពាក្យណែនាំអាចមានភាពខុសគ្នារវាងកុំព្យូទ័រនីមួយៗ។

    ៣. នៅពេលដែលកុំព្យូទ័រឆ្លងមេរោគនោះចាប់ផ្តើមដំណើរការពីUSB/CD/DVD លោកអ្នកត្រូវភ្ជាប់វាម្តងទៀតទៅអ៊ីនធឺណិត ដើម្បីឱ្យកម្មវិធីសង្គ្រោះប្រឆាំងមែលវែរអាចធ្វើបច្ចុប្បន្នភាពការកំណត់មេរោគរបស់វាបាន ប្រសិនបើចាំបាច់។ <br> * ប្រសិនបើមាន ការភ្ជាប់ទៅអ៊ីនធឺណិតដោយប្រើខ្សែ មានលក្ខណៈប្រសើរជាងការភ្ជាប់ដោយឥតខ្សែ*។

    ៤. ចាប់ផ្តើមស្គែនហាដឌីសកុំព្យូទ័ររបស់លោកអ្នក ដើម្បីកម្ចាត់ចោលការគំរាមកំហែងឆ្លងមេរោគនិងមែលវែរ។

    ខាងក្រោមនេះ គឺជាបញ្ជីរូបភាពសង្គ្រោះប្រឆាំងមេរោគ ដែលមានផ្តល់ជូនដោយឥតគិតថ្លៃ៖

    លោកអ្នកអាចរកបានធនធានខាងក្រោមនេះផងដែរ ដោយមានកម្មវិធីនិងវិធីសាស្ត្របន្ថែមគួរឱ្យចាប់អារម្មណ៍និងមានប្រយោជន៍យ៉ាងខ្លាំង៖

    កំណត់សម្គាល់៖ លោកអ្នកអាចប្រើប្រាស់ដោយដាច់ដោយឡែកពីគ្នា នូវកម្មវិធីនីមួយៗដែលមានរាយឈ្មោះខាងលើនេះ ដើម្បីបង្កើនសមត្ថភាពរបស់លោកអ្នកជាអតិបរមា ដើម្បីសម្អាតកុំព្យូទ័ររបស់លោកអ្នកបានដោយប្រសិទ្ធភាព។

    វិធីសាស្ត្រ ខ ៖ បញ្ចូលប្រព័ន្ធប្រតិបត្តិការ Microsoft Windows ឡើងវិញ

    ក្នុងករណីដែលកម្រកើតមាន ការឆ្លងមេរោគមួយអាចបង្កការខូចខាតធ្ងន់ធ្ងរដល់កម្រិតមួយ ដែលកម្មវិធីដែលបានណែនាំមុននេះ អាចគ្មានប្រយោជន៍។ នៅក្នុងស្ថានភាពដូចនេះ យើងខ្ញុំណែនាំឱ្យលោកអ្នកអនុវត្តកិច្ចការដូចខាងក្រោមនេះ៖

    កំណត់សម្គាល់៖ មុនពេលលោកអ្នកចាប់ផ្តើម ត្រូវប្រាកដថា លោកអ្នកមានគ្រប់អាជ្ញាប័ណ្ណ ឬលេខកូដសម្ងាត់ (Serial Numbers) ត្រឹមត្រូវ និងសំណៅកម្មវិធីសម្រាប់ប្រព័ន្ធប្រតិបត្តិការ MS Windows និងកម្មវិធីផ្សេងទៀតដែលលោកអ្នកត្រូវការ។ នីតិវិធីនេះ អាចចំណាយពេលវេលាច្រើន ប៉ុន្តែមានតម្លៃនឹងអនុវត្ត បើសិនលោកអ្នកមិនអាចកម្ចាត់ការគំរាមកំហែងរបស់មែលវែរនិងមេរោគបានដោយប្រើមធ្យោបាយផ្សេងពីនេះ។

    ១. បង្កើតសំណៅថតចម្លងមួយនៃគ្រប់ឯកសារផ្ទាល់ខ្លួនទាំងអស់របស់លោកអ្នកដែលមាននៅក្នុងកុំព្យូទ័រ។

    ២. បញ្ចូលឡើងវិញនូវប្រព័ន្ធប្រតិបត្តិការMicrosoft Windows បន្ទាប់ពីត្រូវបានឈូសហើយ។

    ៣. ធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការMicrosoft Windows បន្ទាប់ពីការបញ្ចូលកម្មវិធីត្រូវបានបញ្ចប់។

    ៤. បញ្ចូលកម្មវិធីavast! (ឬកម្មវិធីប្រឆាំងមេរោគដែលលោកអ្នកពេញចិត្ត) និងធ្វើបច្ចុប្បន្នភាពកម្មវិធីនេះ។

    ៥. បញ្ចូលកម្មវិធីដែលលោកអ្នកត្រូវការ។ សូមកុំភ្លេចដោនឡូតសំណៅថ្មីចុងក្រោយបំផុត និងគ្រប់បច្ចុប្បន្នភាពទាំងអស់សម្រាប់កម្មវិធីនីមួយៗ។ <br><br>កំណត់សម្គាល់៖ នៅក្នុងគ្រប់កាលៈទេសៈទាំងអស់ លោកអ្នកមិនគួរភ្ជាប់ថាសថតចម្លងទិន្នន័យរបស់លោកអ្នកទៅកុំព្យូទ័ររបស់លោកអ្នក នៅមុនពេលលោកអ្នកអនុវត្តកិច្ចការទាំងនេះបានដោយជោគជ័យឡើយ។ លោកអ្នកអាចនឹងមានហានិភ័យចម្លងមេរោគទៅកុំព្យូទ័ររបស់លោកអ្នកម្តងទៀត។

    ៦. ភ្ជាប់ថាសថតចម្លងទិន្នន័យរបស់លោកអ្នកទៅកុំព្យូទ័ររបស់លោកអ្នក បន្ទាប់មក ស្គែនវាដោយល្អិតល្អន់ដើម្បីស្វែងរក និងកម្ចាត់បញ្ហាដែលមាន។

    ៧. បន្ទាប់ពីលោកអ្នកបានរកឃើញនិងលុបចោលបញ្ហារួចហើយ លោកអ្នកអាចថតចម្លងឯកសាររបស់ខ្លួនពីថាសថតចម្លង ទិន្នន័យទៅហាដឌីសកុំព្យូទ័របាន។

    ៤.១០ Smart Scan (ការស្គែនឈ្លាសវៃ)

    Smart Scan អាចអនុវត្តការស្គែនមួយចំនួន ដែលបានពិភាក្សានៅក្នុងជំពូកនេះ ដោយអនុវត្តទាំងអស់តែម្តង។ នេះគឺជាមធ្យោបាយងាយស្រួលមួយ ដើម្បីដំណើរការ'ការត្រួតពិនិត្យសុខភាព'មួយ សម្រាប់ការស្វែងរកមែលវែរ បច្ចុប្បន្នភាពនៃកម្មវិធី និងសុវត្ថិភាពបណ្តាញកុំព្យូទ័រ។ នៅក្នុងឧទាហរណ៍ខាងក្រោមនេះ Smart Scan បានរកឃើញកម្មវិធីហួសសម័យដែលតម្រូវឱ្យធ្វើបច្ចុប្បន្នភាព។

    ជំហានទី ១. ចុចលើ និង ដើម្បីបើកផ្ទាំងខាងក្រោមនេះ៖

    រូបភាព ១៩ ៖ Smart Scan (ការស្គែនឈ្លាសវៃ*)

    នៅពេល Smart Scan បានដំណើរការចប់សព្វគ្រប់ហើយ ស្ថានភាពនៃការស្គែននីមួយៗនឹងត្រូវបានបង្ហាញដូចខាងក្រោមនេះ៖

    រូបភាព ២០ ៖ Smart Scan - Issues found (Smart Scan - បញ្ហាត្រូវបានរកឃើញ)

    ជំហានទី ២. ចុចលើ ដើម្បីចាប់ផ្តើមពិនិត្យមើលឡើងវិញនូវបញ្ហាដែលបានរកឃើញ។ សូមកត់សម្គាល់ថា GrimeFighter មិនមាននៅក្នុងសំណៅឥតគិតថ្លៃរបស់កម្មវិធី avast! ទេ

    រូបភាព ២១ ៖ ផ្ទាំង Software Updater (មុខងារធ្វើបច្ចុប្បន្នភាពកម្មវិធី)

    ជំហានទី ៣. ចុចលើ ដើម្បីចាប់ផ្តើមធ្វើបច្ចុប្បន្នភាពកម្មវិធីនីមួយៗដែលត្រូវការ។

    រូបភាព ២២ ៖ Software updated (កម្មវិធីដែលត្រូវធ្វើបច្ចុប្បន្នភាព)

    ជំហានទី ៤. អនុវត្តពីជំហានទី ១ ដល់ ៣ ខាងលើ ដើម្បីវាយតម្លៃឡើងវិញអំពីសុខភាពរបស់កុំព្យូទ័រលោកអ្នក។

    សំណួរដែលសួរញឹកញាប់ និង ការពិនិត្យមើលឡើងវិញ

    ៥.០ សំណួរដែលសួរញឹកញាប់ និង ការពិនិត្យមើលឡើងវិញ

    សំណួរ៖ ប្រសិនបើខ្ញុំត្រូវប្រើកុំព្យូទ័រនៅក្នុងហាងអ៊ីនធឺណិតមួយដែលមិនមានបញ្ចូលកម្មវិធីសម្អាតមេរោគ តើធ្វើដូចម្តេចទើបខ្ញុំអាចប្រាកដថា ឯកសាររបស់ខ្ញុំនឹងមិនមានឆ្លងមេរោគ?

    ចម្លើយការប្រើកុំព្យូទ័រសាធារណៈ តែងតែមានលក្ខណៈប្រថុយប្រថាន ព្រោះលោកអ្នកគ្មានមធ្យោបាយដឹងថា តើប្រភេទកម្មវិធីអាក្រក់អ្វីខ្លះអាចកំពុងសម្ងំលាក់ខ្លួននៅក្នុងកុំព្យូទ័រទាំងនោះទេ។ ត្រូវជៀសវាងប្រើកុំព្យូទ័រសាធារណៈសម្រាប់ការងារឯកជន ឬការងាររសើប លើកលែងតែលោកអ្នកពិតជាគ្មានជម្រើសណាផ្សេងពីនេះ។

    សំណួរ៖ ខ្ញុំមានកុំព្យូទ័របីបួននៅក្នុងបណ្តាញកុំព្យូទ័រមួយ ដែលការភ្ជាប់អ៊ីនធឺណិតមានល្បឿនយឺត។ តើធ្វើដូចម្តេចទើបខ្ញុំអាចដោនឡូតបច្ចុប្បន្នភាពនៃការកំណត់មេរោគ ហើយចែករំលែកពួកវាជាមួយកុំព្យូទ័រទាំងអស់របស់ខ្ញុំបាន?

    ចម្លើយលោកអ្នកអាច ដោនឡូតសំណៅបច្ចុប្បន្នភាពចុងក្រោយបំផុតនៃការកំណត់មេរោគ (VPS - Virus Protection Software (កម្មវិធីការពារមេរោគ)) ពីគេហទំព័ររបស់ avast!។ ត្រូវប្រាកដថា លោកអ្នកដោនឡូតបច្ចុប្បន្នភាពសម្រាប់សំណៅកម្មវិធីរបស់លោកអ្នក។ បន្ទាប់ពីដោនឡូតឯកសារបច្ចុប្បន្នភាពហើយ ត្រូវចាប់ផ្តើមដំណើរការវានៅលើកុំព្យូទ័រនីមួយៗដែលត្រូវការធ្វើឯកសារបច្ចុប្បន្នភាព។

    សំណួរ៖ តើមានអ្វីកើតឡើងចំពោះឯកសារដែលមាននៅក្នុងថតVirus Chest ប្រសិនបើខ្ញុំរុះរើកម្មវិធី avast! ចោល?

    ចម្លើយគ្រប់ឯកសារទាំងអស់ដែលមាននៅក្នុងថតVirus Chest នឹងត្រូវបានលុបចោល ប្រសិនបើលោកអ្នករុះរើកម្មវិធីនេះចោល។

    ៥.១ សំណួរពិនិត្យមើលឡើងវិញ

    • នៅក្នុងកម្មវិធីavast! តើធ្វើដូចម្តេចទើបលោកអ្នកអាចស្គែនរកមេរោគក្នុងថតឯកសារជាក់លាក់មួយបាន?
    • តើសំណៅកម្មវិធីavast!មិនចុះឈ្មោះមួយ អាចដំណើរការបានប៉ុន្មានថ្ងៃ?
    • តើអាចផ្ទេរឯកសារមិនឆ្លងមេរោគមួយ ទៅដាក់ក្នុងថតVirus Chestបានឬទេ?
    • តើការលុបចោលមេរោគ និងការបញ្ជូនមេរោគទៅដាក់ក្នុងថតVirus Chest មានភាពខុសគ្នាដូចម្តេចខ្លះ?
    • តើការស្គែនពេលប៊ូតកុំព្យូទ័រ និងការស្គែនប្រព័ន្ធទាំងមូល មានភាពខុសគ្នាដូចម្តេចខ្លះ?