៥. របៀបស្តារយកមកវិញនូវព័ត៌មានដែលបាត់បង់

តារាងមាតិកា

...Loading Table of Contents...

    មានវិធីសាស្ត្រថ្មីៗជាច្រើនសម្រាប់រក្សាទុកនិងផ្ទេរព័ត៌មានឌីជីថល ដែលជាកត្តាធ្វើឲ្យព័ត៌មានអាចត្រូវបានបាត់ លួចយក ឬបំផ្លាញ។ ការងារដែលបានធ្វើជាច្រើនឆ្នាំ អាចរលាយបាត់ក្នុងមួយប៉ព្រិចភ្នែក ដែលបណ្តាលមកពីចោរកម្ម ការធ្វេសប្រហែលមួយពេល ការរឹបអូសយកគ្រឿងកុំព្យូទ័រ ឬដោយសារបច្ចេកវិទ្យាផ្ទុកទិន្នន័យឌីជីថលមានលក្ខណៈផុយស្រួយ។ មានពាក្យដំណាលទូទៅមួយ ក្នុងចំណោមអ្នកមានវិជ្ជាជីវៈខាងកុំព្យូទ័រថា៖ "វាមិនជាសំនួរដែលត្រូវសួរទេថា តើអ្នកនឹងបាត់បង់ទិន្នន័របស់លោកអ្នកដែរឬទេ។ សំនួរដែលត្រឹមត្រូវគឺថាតើពេលណា."។ ដូច្នេះ ពេលណាបញ្ហានេះកើតឡើងចំពោះលោកអ្នក វាគឺជាការសំខាន់បំផុត ដែលលោកអ្នកត្រូវមានសំណៅចម្លងទិន្នន័យចុងក្រោយមួយ និងមានមធ្យោបាយស្តារយកវាមកវិញដែលត្រូវបានសាកល្បងហើយ។ ថ្ងៃដែលលោកអ្នកត្រូវបានរំឭកអំពីសារៈសំខាន់របស់ប្រព័ន្ធថតចម្លងទិន្នន័យទុក ជាទូទៅគឺជាថ្ងៃបន្ទាប់ពីលោកអ្នកត្រូវការមានវាសម្រាប់ប្រើប្រាស់។

    ទោះបីវាគឺជាធាតុមូលដ្ឋានបំផុតមួយសម្រាប់ការគិតគូរអំពីសុវត្ថិភាពក្នុងកុំព្យូទ័រក៏ដោយ ការរៀបចំគោលនយោបាយអំពីការថតចម្លងទិន្នន័យមួយដែលមានប្រសិទ្ធភាព មិនមែនជាការងាយស្រួលដូចជាការនិយាយនោះទេ។ វាអាចមានហេតុផល ដែលជាឧបសគ្គដល់ការរៀបចំផែនការគួរឲ្យកត់សម្គាល់មួយចំនួនដូចជា៖ តម្រូវការនៃរក្សាទុកទិន្នន័យដើម និងទិន្នន័យថតចម្លងនៅក្នុងទីតាំងរូបវន្តខុសគ្នា សារៈសំខាន់នៃការរក្សាសំណៅទិន្នន័យថតចម្លងជាការសម្ងាត់ និងការខិតខំប្រឹងប្រែងសម្របសម្រួលក្នុងចំណោមមនុស្សផ្សេងៗគ្នាដែលចែករំលែកព័ត៌មានឲ្យគ្នាទៅវិញទៅមក ដោយប្រើឧបករណ៍ផ្ទុកទិន្នន័យចល័តរបស់ពួកគេ។ បន្ថែមពីលើយុត្តិសាស្ត្រថតចម្លងទិន្នន័យ និងការស្តារយកឯកសារមកវិញ ជំពូកនេះលើកឡើងអំពីកម្មវិធីជាក់លាក់ចំនួនពីរគឺ Cobian Backup (ខូបៀនបែកអាប់) និង Recuva (រីឃ្យូវ៉ា)

    សេណារីយ៉ូពីក្រោយ

    អេលេណា គឺជាអ្នកបរិស្ថានមួយរូបនៅក្នុងប្រទេសមួយដែលនិយាយភាសារូស៊ី។ នៅទីនោះ គាត់បានចាប់ផ្តើមបង្កើតគេហទំព័រមួយ ដែលនឹងផ្តោតទៅលើការបង្ហាញនូវរូបភាព វីដេអូ ផែនទី និងប្រវត្តិរឿងរ៉ាវនានាប្រកបដោយការច្នៃប្រឌិតថ្មី ដើម្បីគូសបង្ហាញអំពីវិសាលភាពនៃការកាប់ព្រៃឈើខុសច្បាប់នៅក្នុងតំបន់នោះ។ គាត់កំពុងប្រមូលឯកសារ ឯកសារមេឌា និងព័ត៌មានភូមិសាស្ត្រ អំពីការកាប់ព្រៃឈើជាច្រើនឆ្នាំ ហើយឯកសារភាគច្រើនត្រូវបានរក្សាទុកនៅក្នុងកុំព្យូទ័រប្រើWindowsចាស់មួយ នៅក្នុងការិយាល័យរបស់អង្គការក្រៅរដ្ឋាភិបាលដែលគាត់ធ្វើការ។ ខណៈពេលកំពុងរចនាគេហទំព័រសម្រាប់ព័ត៌មាននេះ គាត់បានចាប់ផ្តើមដឹងអំពីសារៈសំខាន់របស់វា ហើយចាប់ផ្តើមបារម្ភអំពីការថែរក្សាការពារវាពីករណីដែលកុំព្យូទ័រនោះខូច ជាពិសេសគាត់ខ្លាចការខូចនោះកើតឡើង នៅមុនពេលគាត់បានថតចម្លងទិន្នន័យទាំងអស់ដាក់ទៅក្នុងគេហទំព័រ។ សមាជិកផ្សេងទៀតរបស់អង្គការ ពេលខ្លះក៏ប្រើកុំព្យូទ័រនោះដែរ ដែលដោយហេតុនេះហើយ គាត់ចង់ដឹងផងដែរអំពីរបៀបស្តារយកឯកសាររបស់គាត់មកវិញ ប្រសិនបើមាននរណាម្នាក់លុបចោលថតឯកសារការងាររបស់គាត់ដោយចៃដន្យ។ គាត់ក៏សួរទៅក្មួយប្រុសរបស់គាត់ឈ្មោះ នីកូឡាយឲ្យជួយគាត់បង្កើតយុទ្ធសាស្ត្រថតចម្លងទិន្នន័យទុក។

    អ្វីដែលលោកអ្នកអាចរៀនពីជំពូកនេះ

    • របៀបរៀបចំ និងថតចម្លងព័ត៌មានរបស់លោកអ្នក
    • កន្លែងដែលលោកអ្នកគួរក្សាទុកសំណៅថតចម្លងទិន្នន័យរបស់លោកអ្នក
    • របៀបដែលលោកអ្នកអាចគ្រប់គ្រងសំណៅថតចម្លងទិន្នន័យបានដោយសុវត្ថិភាព
    • របៀបស្តារយកមកវិញនូវឯកសារដែលត្រូវបានលុបចោលដោយចៃដន្យ

    ការកំណត់អត្តសញ្ញាណ និងការរៀបចំព័ត៌មានរបស់លោកអ្នក

    វាពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់លោកអ្នក ក្នុងការចាត់វិធានការបង្ការមហន្តរាយផ្សេងៗ ដោយធ្វើឲ្យប្រាកដថា ព័ត៌មានរបស់លោកអ្នកមានសុវត្ថិភាពផ្នែករូបវន្ត គ្មានMalware និងត្រូវបានការពារដោយកម្មវិធី firewall និងពាក្យសម្ងាត់ដ៏រឹងមាំ។​ ប៉ុន្តែវិធានការទាំងនេះនៅមិនទាន់គ្រប់គ្រាន់ឡើយ។ មានបញ្ហាជាច្រើនដែលអាចកើតមានដូចជា ការវាយប្រហារដោយវីរុស ការវាយលុករបស់ក្រុមhacker ចរន្តភ្លើងមិនគ្រប់ ការឆ្លងអគ្គិសនី ការហៀរកំពប់ទឹក ចោរកម្ម ការរឹបអូស ការខូចផ្នែកម៉ាញេទិក ការខូចប្រព័ន្ធប្រតិបត្តិការ និងការខូចhardware ជាដើម។ ការរៀបចំដើម្បីការពារគ្រោះមហន្តរាយ មានសារៈសំខាន់ស្មើនឹងការការពារប្រឆាំងនឹងគ្រោះមហន្តរាយយ៉ាងដូច្នោះដែរ។

    អេលេណា៖ នីកូឡាយ មីងដឹងថា ការថតចម្លងទិន្នន័យទុកគឺជារឿងសំខាន់ ប៉ុន្តែនេះមិនមែនមានន័យថា មីងគួរឲ្យនរណាម្នាក់ផ្សេងទៀតធ្វើការនេះឲ្យមីងទេមែនទេ? មីងមានន័យថា តើមីងនឹងមានពេលវេលា ធនធាន និងជំនាញ ដើម្បីធ្វើវាដោយខ្លួនឯងឬអត់នោះទេ?

    នីកូឡាយ៖ មិនអីទេមីង។ ការរិះរកគំនិតរៀបចំផែនការថតចម្លងទិន្នន័យទុក ចំណាយការគិតបន្តិចមែន ប៉ុន្តែវាមិនចំណាយពេលឬប្រាក់ច្រើនទេ។ ហើយបើប្រៀបធៀបជាមួយការបាត់បង់ព័ត៌មានទាំងអស់របស់មីង មីងថាទៅមើលមួយណាពិបាកជាង? ម្យ៉ាងទៀត ការថតចម្លងទិន្នន័យទុក គឺពិតជាកិច្ចការមួយក្នុងចំណោមកិច្ចការដែលមីងគួរតែគ្រប់គ្រងដោយខ្លួនឯងបាន។ អ្វីដែលកាន់តែប្រសើរ មីងត្រូវធ្វើការទាំងនេះដោយខ្លួនឯង លើកលែងតែមនុស្សដែលមីងចង់ឲ្យជួយនោះ ជាមនុស្សអាចទុកចិត្តបានបំផុត ហើយត្រូវដឹងច្បាស់អំពីកន្លែងដែលមីងរក្សាទុកព័ត៌មានឌីជីថលរបស់មីង។

    ជំហានដំបូង ដើម្បីរៀបចំ​ គោលនយោបាយស្តីពីការចម្លងទិន្នន័យទុក គឺត្រូវគិតពីទីកន្លែងដែលព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានការងាររបស់លោកអ្នកស្ថិតនៅ។ ឧទា. អុីមែលរបស់លោកអ្នក អាចរក្សាទុកនៅលើ server របស់ក្រុមហ៊ុនផ្តល់សេវាអុីមែល ឬនៅក្នុងកុំព្យូទ័រផ្ទាល់ខ្លួនរបស់លោកអ្នក ឬនៅក្នុងទាំងពីរកន្លែងក្នុងពេលតែមួយ។ ហើយជាការពិត លោកអ្នកប្រហែលមានគណនីអុីមែលច្រើន។ បន្ទាប់មក មានឯកសារសំខាន់ជាច្រើននៅក្នុងកុំព្យូទ័រដែលលោកអ្នកប្រើ ដែលកុំព្យូទ័រនោះអាចស្ថិតនៅក្នុងការិយាល័យឬនៅផ្ទះ។ មានសៀវភៅអាសយដ្ឋានទំនាក់ទំនង កំណត់ត្រាប្រវត្តិជជែកគ្នា និងការកំណត់មុខងារកម្មវិធីជាលក្ខណៈផ្ទាល់ខ្លួន។ អាចមានព័ត៌មានខ្លះត្រូវបានរក្សាទុកនៅក្នុងឧបករណ៍ផ្ទុកទិន្នន័យចល័ត ដែលរួមមានដូចជា អង្គចងចាំUSB, CD, DVD និង Floppy Diskចាស់ៗជាដើម។ ទូរស័ព្ទចល័តរបស់លោកអ្នក មានបញ្ជីព័ត៌មាន ទំនាក់ទំនង និងអាចមានសារអត្ថបទសំខាន់ៗរក្សាទុកនៅក្នុងទូរស័ព្ទនោះផងដែរ។ ប្រសិនបើលោកអ្នកមានវេបសាយ ក្នុងនោះអាចមានបណ្តុំអត្ថបទជាច្រើន ដែលផ្តុំឡើងដោយការងារជាច្រើនឆ្នាំរបស់អ្នក។ ហើយ ចុងក្រោយ សូមកុំភ្លេចព័ត៌មានដែលមិនមែនជាទម្រង់ឌីជីថលដូចជាដូចជា សៀវភៅកត់ត្រា សៀវភៅកំណត់ហេតុ និងលិខិតជាដើម។

    ជំហានបន្ទាប់ លោកអ្នកចាំបាច់ត្រូវកំណត់ថា តើឯកសារណាខ្លះក្នុងចំណោមឯកសារទាំងនេះ គឺជា 'សំណៅមេ' ហើយឯកសារណាខ្លះជាសំណៅចម្លង។ សំណៅមេ ជាទូទៅគឺជាសំណៅចុងក្រោយបំផុតរបស់ឯកសារមួយ ឬបណ្តុំឯកសារមួយ ហើយត្រូវគ្នាទៅនឹងសំណៅដែលលោកអ្នកនឹងធ្វើការកែប្រែ ប្រសិនបើលោកអ្នកត្រូវការធ្វើបច្ចុប្បន្នភាពអ្វីមួយនៅក្នុងនោះ។ ជាការពីត ភាពខុសគ្នានេះ មិនត្រូវបានអនុវត្តចំពោះឯកសារដែលមានសំណៅតែមួយទេ ប៉ុន្តែវាមានសារៈសំខាន់បំផុតសម្រាប់ប្រភេទព័ត៌មានខ្លះ។ សេណារីយ៉ូនៃមហន្តរាយទូទៅមួយកើតឡើង នៅពេលដែលមានតែសំណៅចម្លងនៃឯកសារសំខាន់ប៉ុណ្ណោះដែលត្រូវបានថតចម្លងទុក ហើយ សំណៅមេត្រូវបានបាត់ឬបំផ្លាញ នៅមុនពេលសំណៅថតចម្លងទាំងនោះត្រូវបានធ្វើបច្ចុប្បន្នភាព។ ឧទា. សូមលោកអ្នកសាកល្បងស្រមៃគិតថា លោកអ្នកបាននិងកំពុងធ្វើដំណើរកំសាន្តរយៈពេលមួយសប្តាហ៍ ហើយក្នុងអំឡុងពេលនោះ លោកអ្នកធ្វើបច្ចុប្បន្នភាពសំណៅថតចម្លងនៃតារាងទិន្នន័យជាក់លាក់មួយ ដែលលោកអ្នករក្សាទុកនៅក្នុងអង្គចងចាំUSBរបស់លោកអ្នក។ ត្រង់ចំណុចនេះ លោកអ្នកគួរចាប់ផ្តើមគិតថា សំណៅថតចម្លងនោះគឺជាសំណៅមេរបស់លោកអ្នក ព្រោះសំណៅថតចម្លងទិន្នន័យទុកតាមកាលកំណត់និងស្វ័យប្រវត្តិ នៅក្នុងកុំព្យូទ័រការិយាល័យរបស់លោកអ្នក មិនមែនជាសំណៅទិន្នន័យដែលត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយបំផុតទៀតឡើយ។

    ត្រូវព្យាយាមកត់ត្រាទុកទីតាំងរូបវន្ត នៃគ្រប់សំណៅមេ និងសំណៅចម្លងទាំងអស់របស់ព័ត៌មានដែលកំណត់ខាងលើ។ ការធ្វើដូចនេះ នឹងជួយឲ្យលោកអ្នកយល់ច្បាស់អំពីតម្រូវការរបស់ខ្លួន ហើយចាប់ផ្តើមកំណត់គោលនយោបាយសមស្របមួយស្តីពី ការថតចម្លងទិន្នន័យទុក។ តារាងខាងក្រោមនេះ គឺជាឧទាហរណ៍សាមញ្ញបំផុតមួយ។ ជាការពិត លោកអ្នកមុខជាយល់ថា តារាងរបស់ខ្លួនមានប្រវែងវែងជាងនេះឆ្ងាយណាស់ និងមាន'ឧបករណ៍ផ្ទុកទិន្នន័យ'ខ្លះដែលមាន'ប្រភេទទិន្នន័យ'ច្រើនជាងមួយ ហើយប្រភេទទិន្នន័យខ្លះមាននៅក្នុងឧបករណ៍ច្រើនយ៉ាង។

    <table border="1"> <tbody> <tr> <th>ប្រភេទទិន្នន័យ</th> <th>សំណៅមេ/សំណៅចម្លង</th> <th>ឧបករណ៍ផ្ទុកទិន្នន័យ</th> <th>ទីតាំង</th> </tr> <tr> <td>ឯកសារអេឡិកត្រូនិក</td> <td>សំណៅមេ</td> <td>Hard drive កុំព្យូទ័រ</td> <td>ការិយាល័យ</td> </tr> <tr> <td>ឯកសារអេឡិកត្រូនិកសំខាន់ៗមួយចំនួន</td> <td>សំណៅចម្លង</td> <td>អង្គចងចាំUSB </td> <td>នៅជាមួយខ្ញុំ</td> </tr> <tr> <td>ទិន្នន័យរបស់កម្មវិធី(រូបថត សៀវភៅអាសយដ្ឋាន ប្រតិទិន ។ល)</td> <td>សំណៅមេ</td> <td>Hard drive កុំព្យូទ័រ</td> <td>ការិយាល័យ</td> </tr> <tr> <td>ឯកសារអេឡិកត្រូនិកមួយចំនួន</td> <td>សំណៅចម្លង</td> <td>CDs</td> <td>ផ្ទះ</td> </tr> <tr> <td>អុីមែល &amp; ព័ត៌មានទំនាក់ទំនងតាមអុីមែល</td> <td>សំណៅមេ</td> <td>គណនី Gmail</td> <td>អុីនធឺណិត</td> </tr> <tr> <td>សារអត្ថបទ &amp; ព័ត៌មានសម្រាប់ទាក់ទងតាមទូរស័ព្ទ</td> <td>សំណៅមេ</td> <td>ទូរស័ព្ទចល័ត</td> <td>នៅជាមួយខ្ញុំ</td> </tr> <tr> <td>ឯកសារបោះពុម្ព (កិច្ចសន្យា វិក្កយបត្រ ។ល)</td> <td>សំណៅមេ</td> <td>ថតតុ</td> <td>ការិយាល័យ</td> </tr> </tbody> </table>

    នៅក្នុងតារាងខាងលើនេះ លោកអ្នកអាចមើលឃើញថា៖

    • ប្រសិនបើ hard driveកុំព្យូទ័រការិយាល័យរបស់លោកអ្នកខូច ឯកសារដែលអាចសល់នៅ គឺសំណៅចម្លងដែលមាននៅក្នុងអង្គចងចាំUSBនិងCDនៅផ្ទះ។
    • លោកអ្នកមិនមានសំណៅ Offline នៃសារអុីមែល ឬសៀវភៅអាសយដ្ឋានរបស់លោកអ្នកទេ ដូច្នេះ ប្រសិនបើលោកអ្នកភ្លេចពាក្យសម្ងាត់របស់ខ្លួន (ឬប្រសិនបើនរណាម្នាក់បានផ្លាស់ប្តូរពាក្យសម្ងាត់នោះក្នុងបំណងអាក្រក់) លោកអ្នកនឹងបាត់បង់សិទ្ធិចូលប្រើពួកវា។
    • លោកអ្នកមិនមានសំណៅចម្លងនៃទិន្នន័យ ដែលចេញពីទូរស័ព្ទចល័តរបស់លោកអ្នកទេ។
    • លោកអ្នកមិនមានសំណៅចម្លងនៃឯកសារបោះពុម្ពក្នុងទម្រង់ឌីជីថល ឬរូបវន្ត ដែលមានដូចជាកិច្ចសន្យានិងវិក្កយបត្រជាដើមទេ។

    ការកំណត់យុទ្ធសាស្ត្រថតចម្លងទិន្នន័យរបស់លោកអ្នកទុក

    ដើម្បីថតចម្លងទិន្នន័យទាំងអស់ខាងលើនេះ លោកអ្នកនឹងត្រូវការភាពផ្សំនៃកម្មវិធីកុំព្យូទ័រ និងដំណើរការនៃដំណោះស្រាយវា។ សំខាន់ជាងនេះទៅទៀត លោកអ្នកចាំបាច់ត្រូវប្រាកដថា ប្រភេទទិន្នន័យនីមួយៗត្រូវបានរក្សាទុក យ៉ាងហោចណាស់នៅទីកន្លែងពីរផ្សេងគ្នា។

    ឯកសារអេឡិកត្រូនិក - ត្រូវបង្កើតការថតចម្លងគ្រប់ឯកសារទាំងអស់ដែលមាននៅក្នុងកុំព្យូទ័ររបស់លោកអ្នក ដោយប្រើកម្មវិធីដូចជា Cobian Backup ដែលត្រូវបានបរិយាយលម្អិតបន្ថែមនៅខាងក្រោម។ ត្រូវរក្សាទុកសំណៅថតចម្លងនោះ នៅក្នុងឧបករណ៍ចល័តមួយ ដើម្បីឲ្យលោកអ្នកអាចយកវាទៅផ្ទះ ឬកន្លែងសុវត្ថិភាពណាមួយផ្សេងទៀត។ External hard drive, CD/DVD ឬ អង្គចងចាំUSB គឺជាជម្រើសដែលអាចប្រើបាន។ មនុស្សមួយចំនួន ប្រើCDឬDVDសម្រាប់កិច្ចការនេះ ព្រោះហានិភ័យនៃការសរសេរជាន់ពីលើ និងការបាត់បង់សំណៅថតចម្លងទិន្នន័យរបស់លោកអ្នកមានកម្រិតទាប។ CDទទេ អាចមានតម្លៃថោក ល្មមនឹងឲ្យលោកអ្នកអាចប្រើCDថ្មីមួយបាន នៅរៀងរាល់ពេលលោកអ្នកធ្វើការថតចម្លងទិន្នន័យទុក។

    ដោយសារទិន្នន័យទម្រង់អេឡិកត្រូនិកនេះ ជាញឹកញាប់រួមមានព័ត៌មានរសើបផងនោះ វាជាការសំខាន់ណាស់ដែលអ្នកត្រូវការពារសំណៅថតចម្លងឯកសារអេឡិកត្រូនិករបស់លោកអ្នក ដោយធ្វើកូដនីយកម្មពួកវា។ លោកអ្នកអាចយល់ដឹងអំពីរបៀបធ្វើការងារនេះ នៅក្នុង ជំពូក ៤ ៖ របៀបការពារឯកសាររសើបនៅក្នុងកុំព្យូទ័ររបស់លោកអ្នក និងនៅក្នុងមគ្គុទ្ទេសក៍ណែនាំអំពី កម្មវិធី TrueCrypt

    ឃ្លាំងផ្ទុកទិន្នន័យនៃកម្មវិធី - បន្ទាប់ពីបានកំណត់ទីតាំងឃ្លាំងផ្ទុកទិន្នន័យនៃកម្មវិធីរបស់ខ្លួនហើយ លោកអ្នកអាចថតចម្លងឃ្លាំងផ្ទុកទិន្នន័យទាំងនោះទុក នៅក្នុងរបៀបដូចគ្នាទៅនឹងឯកសារអេឡិកត្រូនិកដែរ។

    អុីមែល - ជាជាងចូលប្រើអុីមែលរបស់ខ្លួនដោយប្រើតែកម្មវិធីបើកអុីនធឺណិត លោកអ្នកអាចបញ្ចូលកម្មវិធីប្រើអុីមែលមួយ ដូចជាកម្មវិធី Thunderbird ហើយកំណត់មុខងារវាឲ្យធ្វើការជាមួយគណនីរបស់លោកអ្នក មគ្គុទ្ទេសក៍ណែនាំអំពី កម្មវិធីThunderbird មានពន្យល់លម្អិតអំពីរបៀបធ្វើការងារនេះ។ សេវាវែបមែលភាគច្រើនបំផុត នឹងផ្តល់ជូនផងដែរនូវពាក្យណែនាំអំពីរបៀបប្រើកម្មវិធីបែបនេះ និងអំពីរបៀបបញ្ចូលអាសយដ្ឋានអុីមែលរបស់លោកអ្នកទៅក្នុងពួកវា។ លោកអ្នកអាចយល់ដឹងបន្ថែមអំពីការនេះ នៅក្នុងផ្នែក“សេចក្តីសម្រាប់អានបន្ថែម”នៅខាងក្រោម។ ប្រសិនបើលោកអ្នកជ្រើសរើសផ្លាស់ទីតាំងសារអុីមែលចាស់ៗទៅកុំព្យូទ័ររបស់លោកអ្នក ដោយមិនឲ្យមានរក្សាទុកនៅក្នុងServer (ឧទា.សម្រាប់ហេតុផលសុវត្ថិភាព) នោះអ្នកត្រូវប្រាកដថា អ្នកបានដាក់ពួកវាបញ្ចូលទៅក្នុងការថតចម្លងឯកសារអេឡិកត្រូនិកដែលបរិយាយខាងលើ។

    ទិន្នន័យដែលមានក្នុងទូរស័ព្ទចល័ត - ដើម្បីថតចម្លងទុកលេខទូរស័ព្ទនិងសារអត្ថបទ ដែលមាននៅក្នុងទូរស័ព្ទចល័តរបស់លោកអ្នក លោកអ្នកអាចភ្ជាប់វាទៅកុំព្យូទ័ររបស់លោកអ្នកដោយប្រើកម្មវិធីសមស្របណាមួយ ដែលជាទូទៅអាចទទួលបានពីគេហទំព័ររបស់ក្រុមហ៊ុនផលិតទូរស័ព្ទនោះ។ លោកអ្នក អាចនឹងត្រូវការទិញខ្សែUSBពិសេសមួយ ដើម្បីធ្វើការនេះ។

    ឯកសារបោះពុម្ព - ប្រសិនបើអាចធ្វើបាន លោកអ្នកគួរពិនិត្យគ្រប់ឯកសារសំខាន់ៗទាំងអស់របស់លោកអ្នក បន្ទាប់មក ថតចម្លងពួកវាទុក អមជាមួយឯកសារអេឡិកត្រូនិកផ្សេងទៀតដែលបានពិភាក្សាខាងលើ។

    ជាចុងក្រោយ លោកអ្នកគួររៀបចំឡើងវិញនូវឧបករណ៍ផ្ទុកទិន្នន័យ ប្រភេទទិន្នន័យ និងសំណៅថតចម្លងទិន្នន័យរបស់លោកអ្នក ក្នុងរបៀបមួយដែលធ្វើឲ្យព័ត៌មានរបស់លោកអ្នកមានលក្ខណៈកាន់តែធន់ទៅនឹងមហន្តរាយនានាស។

    <table width="100%" border="1"> <tbody> <tr> <th>ប្រភេទទិន្នន័យ</th> <th>សំណៅមេ/សំណៅចម្លង</th> <th>ឧបករណ៍ផ្ទុកទិន្នន័យ</th> <th>ទីតាំង</th> </td> </tr> <tr> <td>ឯកសារអេឡិកត្រូនិក</td> <td>សំណៅមេ</td> <td>Hard drive កុំព្យូទ័រ</td> <td>ការិយាល័យ</td> </tr> <tr> <td>ឯកសារអេឡិកត្រូនិក</td> <td>សំណៅចម្លង</td> <td>CD</td> <td>ផ្ទះ</td> </tr> <tr> <td>ឯកសារអេឡិកត្រូនិកសំខាន់ៗមួយចំនួន</td> <td>សំណៅចម្លង</td> <td>អង្គចងចាំUSB</td> <td>នៅជាមួយខ្ញុំ</td> </tr> </tbody> </table>

    <table width="100%" border="1"> <tbody> <tr> <th>ប្រភេទទិន្នន័យ</th> <th>សំណៅមេ/សំណៅចម្លង</th> <th>ឧបករណ៍ផ្ទុកទិន្នន័យ</th> <th>ទីតាំង</th> </td> </tr> <tr> <td>ទិន្នន័យកម្មវិធី</td> <td>សំណៅមេ</td> <td>Hard drive កុំព្យូទ័រ</td> <td>ការិយាល័យ</td> </tr> <tr> <td>ទិន្នន័យកម្មវិធី</td> <td>សំណៅចម្លង</td> <td>CD</td> <td>ផ្ទះ</td> </tr> </tbody> </table>

    <table width="100%" border="1"> <tbody> <tr> <th>ប្រភេទទិន្នន័យ</th> <th>សំណៅមេ/សំណៅចម្លង</th> <th>ឧបករណ៍ផ្ទុកទិន្នន័យ</th> <th>ទីតាំង</th> </td> </tr> <tr> <td>អុីមែល &amp; ព័ត៌មានទាក់ទងអុីមែល</td> <td>សំណៅចម្លង</td> <td>គណនីGmail</td> <td>អុីនធឺណិត</td> </tr> <tr> <td>អុីមែល &amp; ព័ត៌មានទាក់ទងអុីមែល</td> <td>សំណៅមេ</td> <td>កម្មវិធីThunderbird នៅក្នុងកុំព្យូទ័រការិយាល័យ</td> <td>ការិយាល័យ</td> </tr> </tbody> </table>

    <table width="100%" border="1"> <tbody> <tr> <th>ប្រភេទទិន្នន័យ</th> th>សំណៅមេ/សំណៅចម្លង</th> <th>ឧបករណ៍ផ្ទុកទិន្នន័យ</th> <th>ទីតាំង</th> </td> </tr> <tr> <td>សារអត្ថបទ &amp; ព័ត៌មានទាក់ទងទូរស័ព្ទចល័ត</td> <td>សំណៅមេ</td> <td>ទូរស័ព្ទចល័ត</td> <td>នៅជាមួយខ្ញុំ</td> </tr> <tr> <td>សារអត្ថបទ &amp; ព័ត៌មានទាក់ទងទូរស័ព្ទចល័ត</td> <td>សំណៅថតចម្លង</td> <td>Hard drive កុំព្យូទ័រ</td> <td>ការិយាល័យ</td> </tr> <tr> <td>សារអត្ថបទ &amp; ព័ត៌មានទាក់ទងទូរស័ព្ទចល័ត</td> <td>សំណៅថតចម្លង</td> <td>Backup SIM</td> <td>ផ្ទះ</td> </tr> </tbody> </table>

    <table width="100%" border="1"> <tbody> <tr> <th>ប្រភេទទិន្នន័យ</th> <th>សំណៅមេ/សំណៅចម្លង</th> <th>ឧបករណ៍ផ្ទុកទិន្នន័យ</th> <th>ទីតាំង</th> </td> </tr> <tr> <td>ឯកសារបោះពុម្ព</td> <td>សំណៅមេ</td> <td>ថតតុ</td> <td>ការិយាល័យ</td> </td> </tr> <tr> <td>ឯកសារស្គែន</td> <td>សំណៅចម្លង</td> <td>CD</td> <td>នៅផ្ទះ</td> </tr> </tbody> </table>

    អេលេណា៖ មីងស្គាល់មនុស្សមួយចំនួន ដែលរក្សាទុកឯកសារសំខាន់ៗទាំងអស់របស់ពួកគេនៅក្នុង Gmail ដោយភ្ជាប់ពួកវាទៅក្រុមសារ'draft' ឬដោយភ្ជាប់ឯកសារជាមួួយអុីមែលហើយផ្ញើទៅខ្លួនឯង។ តើនោះអាចនឹងរាប់បានថា ជា'ទីតាំងរូបវន្តទីពីរ'សម្រាប់ឯកសាររបស់មីងដែរទេ?

    នីកូឡាយ៖ វាប្រហែលជាអាចជួយមីងឱ្យស្តារយកមកវិញបាន ប្រសិនបើមីងបាត់ឯកសារសំខាន់មួយឬពីរ ប៉ុន្តែវាដូចជាមិនសូវទំនងនោះឡើយ។ និយាយដោយស្មោះត្រង់ទៅ តើមានឯកសារប៉ុន្មានដែលមីងគិតថានឹងអាចថតចម្លងទុកបែបនោះបានក្នុង១សប្តាហ៍? លើសពីនេះទៀត មីងចាំបាច់ត្រូវពិចារណាផងដែរថា តើឯកសារភ្ជាប់ទាំងនោះមានសុវត្ថិភាពដែរឬទេ ជាពិសេស ប្រសិនបើមីងព្រួយបារម្ភណ៍ថា អុីមែលរបស់មីងកំពុងមានគេលួចត្រួតពិនិត្យតាមដាន។ បើមីងកំពុងភ្ជាប់សេវាទៅ Gmail ដោយគ្មានសុវត្ថិភាព នោះប្រៀបដូចជាមីងដាក់ជូនព័ត៌មានរសើបរបស់ខ្លួននៅលើចានប្រាក់ទាបមួយអញ្ចឹង។ ការភ្ជាប់សេវាតាម HTTPS ទៅកាន់ Gmail ដើម្បីថតចម្លងប្រអប់ទិន្នន័យរបស់Truecrypt ឬឯកសារទិន្នន័យ KeePass តូចៗ អាចមានសុវត្ថិភាពល្អគ្រាន់បើ ព្រោះពួកវាត្រូវបានបម្លែងជាអក្សរសម្ងាត់ ប៉ុន្តែខ្ញុំពិតជាមិនណែនាំមធ្យោបាយនេះ ថាជាយុទ្ធសាស្ត្រ​ល្អសម្រាប់ថតចម្លងទិន្នន័យទុកសម្រាប់គោលបំណងទូទៅនោះឡើយ។

    ការបង្កើតសំណៅថតចម្លងទិន្នន័យឌីជីថល

    ក្នុងចំណោមប្រភេទទិន្នន័យផ្សេងៗ ដែលត្រូវបានពិភាក្សានៅក្នុងជំពូកនេះ គឺ'ឯកសារអេឡិកត្រូនិក'ដែលទំនងជាត្រូវបារម្ភជាងគេ នៅពេលបង្កើតគោលនយោបាយស្តីការថតចម្លងទិន្នន័យអ្វីមួយ។ ពាក្យនេះ ប្រហែលមានន័យមិនសូវច្បាស់សម្រាប់អ្នក ប៉ុន្តែជាទូទៅគេសំដៅទៅឯកសារដែលលោកអ្នកកត់ត្រាពីខ្លួនឯង ហើយដែលលោកអ្នកបើកមើលបានដោយចុចពីរដងលើពួកវា ឬដោយប្រើម៉ឺនុយ File របស់កម្មវិធីជាក់លាក់ណាមួយ។ ជាពិសេស វារួមបញ្ចូលទាំងឯកសារប្រភេទText File, Word Processing, Presentations, PDFs និង Spreadsheet និង​ក្នុងចំណោមប្រភេទឯកសារជាច្រើនផ្សេងទៀត។ ឧទា. វាមិនដូចសារអ៊ីមែលទេ ឯកសារអេឡិកត្រូនិកជាទូទៅមិនត្រូវបានធ្វើបច្ចុប្បន្នភាពតាមអុីនធឺណិត ក្នុងពេលតែមួយជាមួយសំណៅចម្លងដែលនៅឆ្ងាយទេ។

    នៅពេលថតចម្លងឯកសារអេឡិកត្រូនិករបស់លោកអ្នក លោកអ្នកគួរចាំថា ត្រូវថតចម្លងឃ្លាំងផ្ទុកទិន្នន័យរបស់កម្មវិធីផងដែរ។ ឧទា. ប្រសិនបើលោកអ្នកប្រើកម្មវិធីប្រតិទិនមួយ ឬសៀវភៅអាសយដ្ឋានអេឡិកត្រូនិកមួយ លោកអ្នកចាំបាច់ត្រូវរកថតឯកសារដែលកម្មវិធីបានរក្សាទុកទិន្នន័យរបស់ខ្លួនផងដែរ។ សង្ឃឹមថា ឃ្លាំងផ្ទុកទិន្នន័យទាំងនេះ នឹងស្ថិតនៅក្នុងទីកន្លែងតែមួយ ជាមួយឯកសារអេឡិកត្រូនិករបស់លោកអ្នក ដែលជាញឹកញាប់ត្រូវបានរក្សាទុកនៅក្នុងថតឯកសារMy Documents នៅក្នុងកុំព្យូទ័រដែលប្រើWindows។ ប៉ុន្តែ បើមិនដូច្នេះទេ លោកអ្នកគួរបន្ថែមថតឯកសារ ដែលសមស្របចំពោះការថតចម្លងទិន្នន័យទុកជាប្រចាំរបស់លោកអ្នក។

    អុីមែលដែលរក្សាទុកដោយកម្មវិធីមួយ ដូចជាកម្មវិធី Thunderbird គឺជាឧទាហរណ៍គំរូមួយរបស់ឃ្លាំងផ្ទុកទិន្នន័យរបស់កម្មវិធី។ ប្រសិនបើលោកអ្នកប្រើកម្មវិធីអុីមែលមួយ ដែលលោកអ្នកមិនអាច ឬមិនចង់រក្សាទុកសំណៅចម្លងនៃសាររបស់លោកអ្នកនៅក្នុងServerទេនោះ លោកអ្នកត្រូវតែប្រាកដថា ឃ្លាំងផ្ទុកទិន្នន័យអុីមែលនេះត្រូវបានរួមបញ្ចូលនៅក្នុងការចម្លងទិន្នន័យទុកជាប្រចាំរបស់លោកអ្នក។ លោកអ្នកអាចចាត់ទុកឯកសាររូបភាពនិងវីដេអូថា ជាឯកសារ ឬវត្ថុអេឡិកត្រូនិកនៅក្នុងឃ្លាំងផ្ទុកទិន្នន័យរបស់កម្មវិធីមួយ ដោយផ្អែកទៅលើរបៀបដែលលោកអ្នកធ្វើការជាមួយពួកវា។ ឧទា. កម្មវិធីដូចជាកម្មវិធី Windows Media player និង iTunes គឺធ្វើការដូចឃ្លាំងផ្ទុកទិន្នន័យដែរ។ ប្រសិនបើលោកអ្នកប្រើកម្មវិធីបែបនេះ លោកអ្នកប្រហែលជាត្រូវស្វែងរកនៅក្នុងHard Driveកុំព្យូទ័ររបស់លោកអ្នក ដើម្បីស្គាល់ទីកន្លែងជាក់ស្តែងដែលពួកវាត្រូវបានរក្សាទុក។

    ឧបករណ៍ផ្ទុកទិន្នន័យ

    មុនពេលលោកអ្នកអាចថតចម្លងទុកឯកសារអេឡិកត្រូនិកបាន លោកអ្នកត្រូវតែសម្រេចថា តើឧបករណ៍ផ្ទុកទិន្នន័យប្រភេទណាខ្លះដែលលោកអ្នកនឹងប្រើ។

    USB disk ឬ Memory stick - USB disk ឬ Memory stick អាចមានតម្លៃថោកនិងមានចំណុះទិន្នន័យធំ។ ពួកវាងាយស្រួលលុប ឬសរសេរជាន់ពីលើបានច្រើនដង។ USB disk ឬ Memory stick មានអាយុកាលប្រើប្រាស់មានកំណត់ ដោយពឹងផ្អែកយ៉ាងខ្លាំងទៅលើរបៀបនិងកម្រិតភាពញឹកញាប់នៃការប្រើប្រាស់ ប៉ុន្តែជាទូទៅត្រូវបានប៉ាន់ស្មានថា វាមានអាយុកាលប្រើប្រាស់បានប្រហែល១០ឆ្នាំ។

    Compact Discs (CDs) CD អាចផ្ទុកទិន្នន័យបានប្រហែល៧០០មេហ្គាបៃ(MB)។ លោកអ្នកនឹងត្រូវការកម្មវិធីCD burner និងCDទទេ ដើម្បីអាចធ្វើការថតចម្លងទិន្នន័យទុកនៅក្នុងCDបាន។ ប្រសិនបើលោកអ្នកចង់លុបCDមួយ ហើយធ្វើបច្ចុប្បន្នភាពឯកសារដែលរក្សាទុកនៅក្នុងវា លោកអ្នកចាំបាច់ត្រូវមានកម្មវិធីCD-RW burnerមួយ និងCDដែលអាចសរសេរឡើងវិញបាន។ ឥឡូវនេះ គ្រប់ប្រព័ន្ធប្រតិបត្តិការចម្បងទាំងអស់ រាប់ទាំងWindows XPផងដែរ បានភ្ជាប់មកជាមួយនូវកម្មវិធី ដែលអាចសរសេរទិន្នន័យទៅក្នុង CD និង CD-RW បាន។ ត្រូវចាំថា ព័ត៌មានដែលត្រូវបានសរសេរទៅក្នុងCDទាំងនេះ អាចនឹងចាប់ផ្តើមខូច នៅក្រោយរយៈពេលប្រាំឬដប់ឆ្នាំ។ ប្រសិនបើលោកអ្នកត្រូវការរក្សាទុកសំណៅថតចម្លងមួយសម្រាប់រយៈពេលវែងជាងនេះ លោកអ្នកត្រូវតែធ្វើការថតចម្លងCDទាំងនោះឡើងវិញយូរៗម្តង ទិញCD ពិសេសដែលមាន'អាយុកាលវែង' ឬប្រើវិធីសាស្ត្រថតចម្លងទិន្នន័យទុកផ្សេងពីនេះ។

    ថាសវីដេអូឌីជីថល(DVDs) - DVD អាចផ្ទុកទិន្នន័យបានដល់ទៅ ៤.៧ ជីហ្គាបៃ (GB)។ ពួកវាធ្វើការភាគច្រើនដូចជាCDដែរ ប៉ុន្តែតម្រូវឱ្យមានបរិក្ខារដែលមានតម្លៃថ្លៃជាងបន្តិច។ លោកអ្នក ចាំបាច់ត្រូវការមានកម្មវិធី DVD ឬ DVD-RW burner និងថាសដែលសមស្រប។ ដូចជាCDដែរ ទិន្នន័យដែលត្រូវបានសរសេរទៅក្នុងDVD នឹងចាប់ផ្តើមខូចក្នុងរយៈពេលមួយជាយថាហេតុ។

    Remote server - serverសម្រាប់ថតចម្លងទិន្នន័យទុករបស់បណ្តាញកុំព្យូទ័រដែលត្រូវបានថែទាំយ៉ាងល្អមួយ អាចនឹងមានចំណុះសម្រាប់ផ្ទុកទិន្នន័យស្ទើរតែគ្មានដែនកំណត់ ប៉ុន្តែល្បឿននិងស្ថេរភាពនៃការភ្ជាប់សេវាអុីនធឺណិតរបស់លោកអ្នកនឹងកំណត់ថា តើនេះគឺជាជម្រើសមួយដែលត្រូវនឹងតថភាពជាក់ស្តែងរបស់អ្នកដែរឬអត់។ លោកអ្នកត្រូវចាំថា ការដំណើរការServerសម្រាប់ថតចម្លងទិន្នន័យទុកនៅក្នុងការិយាល័យផ្ទាល់ខ្លួនរបស់លោកអ្នក ទោះបីជាវាមានល្បឿនលឿនជាងការចម្លងព័ត៌មានតាមអុីនធឺណិតក៏ដោយ គឺបំពានទៅលើសេចក្តីតម្រូវ ដែលលោកអ្នកត្រូវរក្សាទុកសំណៅចម្លងនៃទិន្នន័យសំខាន់របស់លោកអ្នកនៅក្នុងទីតាំងរូបវន្តពីរផ្សេងគ្នា ។ មានសេវាផ្ទុកទិន្នន័យឥតគិតថ្លៃជាច្រើននៅលើអុីនធឺណិតផងដែរ ប៉ុន្តែលោកអ្នកគួរពិចារណាដោយប្រុងប្រយ័ត្នអំពីហានិភ័យនៃការដាក់ព័ត៌មានរបស់លោកអ្នកទៅលើអុីនធឺណិត ហើយលោកអ្នកគួរតែធ្វើកូដនីយកម្មទិន្នន័យថតចម្លងរបស់លោកអ្នកជានិច្ច មុននឹងអាប់ឡូតពួកវាទៅក្នុងServerដែលប្រតិបត្តិការដោយអង្គភាព ឬបុគ្គលដែលលោកអ្នកមិនស្គាល់និងមិនទុកចិត្ត។ សូមមើលផ្នែក សេចក្តីសម្រាប់អានបន្ថែម ដើម្បីទទួលបានឧទាហរណ៍មួយចំនួន។

    កម្មវិធីសម្រាប់ថតចម្លងទិន្នន័យ

    កម្មវិធីCobian Backup ជាកម្មវិធីដែលងាយស្រួលប្រើមួយ ដែលអាចកំណត់ឱ្យដំណើរការដោយស្វ័យប្រវត្តិទៅតាមពេលកំណត់ទៀងទាត់ និងអាចកំណត់ឱ្យដាក់បញ្ចូលតែឯកសារណាដែលត្រូវបានផ្លាស់ប្តូរចុងប៉ុណ្ណោះ។ វាអាចបង្រួមទិន្នន័យថតចម្លងនោះឱ្យមានទំហំតូចជាងមុនបានផងដែរ។

    អនុវត្តន៍៖ ចាប់ផ្តើមជាមួយមគ្គុទ្ទេសក៍ណែនាំអំពី កម្មវិធីCobian Backup

    ដូចធម្មតា វាគឺជាគំនិតល្អក្នុងការធ្វើកូដនីយកម្មឯកសាររបស់អ្នក ដោយប្រើកម្មវិធី ដូចជា TrueCryptជាដើម។ ព័ត៌មានបន្ថែមអំពីការធ្វើកូដនីយកម្ម អាចរកឃើញនៅក្នុង ជំពូក ៤ ៖ របៀបការពារទិន្នន័យរសើបនៅក្នុងកុំព្យូទ័ររបស់លោកអ្នក.

    អនុវត្តន៍៖ ចាប់ផ្តើមជាមួយកម្មវិធី TrueCrypt - មគ្គុទ្ទេសក៍ណែនាំអំពី ការរក្សាទុកឯកសារប្រកបដោយសុវត្ថិភាព

    <p>

    នៅពេលប្រើកម្មវិធីថតចម្លងទិន្នន័យទាំងនេះ មានការងារខ្លះដែលលោកអ្នកអាចធ្វើបាន ដើម្បីជួយប្រព័ន្ធថតចម្លងទិន្នន័យរបស់លោកអ្នកឱ្យដំណើរការបានដោយរលូន៖

    • ត្រូវរៀបចំឯកសារនៅក្នុងកុំព្យូទ័ររបស់លោកអ្នកឲ្យបានល្អ។ ត្រូវព្យាយាមផ្លាស់ប្តូរទីតាំងថតឯកសារអេឡិកត្រូនិកទាំងអស់ ដែលលោកអ្នកចង់ថតចម្លងទុក ទៅដាក់ក្នុងទីតាំងតែមួយ ដូចជានៅក្នុងថតឯកសារMy Documents ជាដើម។
    • ប្រសិនបើលោកអ្នកប្រើកម្មវិធី ដែលរក្សាទុកទិន្នន័យរបស់វានៅក្នុងឃ្លាំងផ្ទុកទិន្នន័យមួយ ជាដំបូងលោកអ្នកគួរកំណត់ទីតាំងរបស់ឃ្លាំងផ្ទុកទិន្នន័យនោះសិន។ ប្រសិនបើវាមិនមែនជាទីតាំងសមស្របមួយទេនោះ លោកអ្នកត្រូវមើលថា តើកម្មវិធីនោះនឹងអនុញ្ញាតឱ្យលោកអ្នកជ្រើសរើសទីតាំងថ្មីមួយសម្រាប់ឃ្លាំងផ្ទុកទិន្នន័យរបស់វាបានដែរឬទេ។ ប្រសិនជាបាន លោកអ្នកអាចដាក់ឃ្លាំងផ្ទុកទិន្នន័យនោះ ទៅក្នុងថតឯកសាររួមគ្នាជាមួយឯកសារអេឡិកត្រូនិករបស់លោកអ្នក។
    • ត្រូវកំណត់កាលវិភាគទៀងទាត់មួយ ដើម្បីធ្វើការថតចម្លងទិន្នន័យរបស់លោកអ្នក។
    • ត្រូវព្យាយាមបង្កើតនីតិវិធីដែលអាចទុកចិត្តបាននិងមានសុវត្ថិភាពសម្រាប់បុគ្គលិកទាំងអស់នៅក្នុងការិល័យរបស់លោកអ្នក ដែលមិនទាន់មានគោលនយោបាយស្តីពីការថតចម្លងទិន្នន័យរបស់ខ្លួន។ ត្រូវជួយសហការីរបស់លោកអ្នកឱ្យយល់ពីសារៈសំខាន់នៃកិច្ចការនេះ។
    • ត្រូវប្រាកដថា បានធ្វើតេស្តសាកល្បងដំណើរការស្តារយកទិន្នន័យមកវិញពីសំណៅថតចម្លងរបស់លោកអ្នក។ ត្រូវកុំភ្លេចថា ចុងក្រោយបំផុត នីតិវិធីដែលលោកអ្នកត្រូវយកចិត្តទុកដាក់យ៉ាងពិតប្រាកដ គឺនីតិវិធីស្តីពី ការស្តារយកទិន្នន័យមកវិញ មិនមែននីតិវិធីស្តីពីការថតចម្លងទិន្នន័យទុកនោះទេ!

    <div class="background" markdown="1"> អេលេណា៖ ត្រូវហើយ អញ្ចឹងមីងបានថតចម្លងទិន្នន័យដែលបានធ្វើកូដនីយកម្មរួចហើយពេលមីងនៅកន្លែងធ្វើការ ហើយមីងបានដាក់វាទៅក្នុងCDមួយ។ កម្មវិធីCobian ត្រូវបានកំណត់ពេលឱ្យធ្វើបច្ចុប្បន្នភាពសំណៅថតចម្លងទិន្នន័យរបស់មីង នៅក្នុងរយៈពេលពីរបីថ្ងៃម្្តង។ តុការិយាល័យនៅកន្លែងធ្វើការរបស់មីង មានថតមួយដែលចាក់សោរជាប់ ហើយ មីងគ្រោងនឹងរក្សាទុកCDsថតចម្លងទិន្នន័យទាំងនេះនៅក្នុងថតតុនោះ ដើម្បីបង្ការកុំឱ្យវាបាត់ឬខូច។

    <i>នីកូឡាយ៖ ប៉ុន្តែ ចុះបើការិយាល័យរបស់មីងត្រូវភ្លើងឆេះ? កុំព្យូទ័រ តុការិយាល័យ CDថតចម្លងទិន្នន័យ និងអ្វីៗទាំងអស់? ចុះបើវេទិកាគេហទំព័ររបស់មីងត្រូវបានប្រើ ដើម្បីគ្រោងរៀបចំមហាបាតុកម្មអំពីបរិស្ថាន ការបំបែករបស់អាជ្ញាធរ អ្វីៗមិនអាចគ្រប់គ្រងបាន ហើយអង្គការត្រូវបានឆ្មក់ចូលឆែកឆេរ? ខ្ញុំសង្ស័យថា សោរតូចចាក់ថតតុរបស់មីង បានត្រឹមតែរារាំងមិនឱ្យនគរបាលរឹបអូសយកCD អស់នោះប៉ុណ្ណោះ។ ចុះមីងគិតដូចម្តេចដែរ ប្រសិនរក្សាទុកCDទាំងនោះនៅផ្ទះ ឬសុំឱ្យមិត្តភក្តិណាម្នាក់រក្សាទុកឱ្យមីង? </div>

    ការស្តារយកទិន្នន័យពីការលុបឯកសារដោយចៃដន្យ

    ពេលលោកអ្នកលុបឯកសារមួយនៅក្នុងWindows ឯកសារនោះនឹងបាត់ពីការមើលឃើញរបស់លោកអ្នក ប៉ុន្តែជាការពិតឯកសារនោះស្ថិតនៅក្នុងកុំព្យូទ័ររបស់លោកអ្នកនៅឡើយ។ សូម្បីតែនៅក្រោយពេលលោកអ្នកសម្អាត ធុងសម្រាម ហើយក៏ដោយ ឯកសារដែលលោកអ្នកបានលុបនោះ ជាធម្មតានៅតែអាចរកឃើញមកវិញពីក្នុង Hard driveកុំព្យូទ័រនោះ។ សូមមើល ជំពូក ៦ ៖ របៀបបំផ្លាញព័ត៌មានរសើប ដើម្បីយល់ដឹងបន្ថែមអំពីបញ្ហានេះ។ ប្រសិនបើលោកអ្នកម្តងម្កាលបានលុបឯកសារ ឬថតឯកសារសំខាន់មួយដោយចៃដន្យ ចំណុចហានិភ័យខាងលើនេះអាចក្លាយជាមានប្រយោជន៍ចំពោះលោកអ្នកវិញ។ គេឃើញមានកម្មវិធីជាច្រើន ដែលអាចប្រើដើម្បីស្តារយកឯកសារដែលត្រូវបានលុបចោលថ្មីៗមកវិញ ដែលរាប់បញ្ចូលទាំងកម្មវិធីមួយដែលមានឈ្មោះថា Recuva ផងដែរ។

    អនុវត្តន៍៖ ចាប់ផ្តើមជាមួយកម្មវិធីRecuva - មគ្គុទ្ទេសក៍ណែនាំអំពី ការស្តារយកឯកសារមកវិញ

    កម្មវិធីទាំងនេះមិនមែនសុទ្ធតែអាចធ្វើបានជោគជ័យនោះទេ ព្រោះWindowsប្រហែលបានសរសេរទិន្នន័យថ្មីជាន់ពីលើព័ត៌មានដែលលោកអ្នកបានលុប មុនពេលលោកអ្នកស្តារយកឯកសារនោះមកវិញ។ ហេតុនេះហើយ វាជារឿងសំខាន់ណាស់ ដែលលោកអ្នកប្រើកុំព្យូទ័ររបស់លោកអ្នកឱ្យបានតិចបំផុតតាមដែលអាចធ្វើបាន នៅចន្លោះពេលរវាងការលុបឯកសារ និងការព្យាយាមស្តារយកឯកសារនោះមកវិញដោយប្រើកម្មវិធី ដូចជា Recuva។ ប្រសិនជាលោកអ្នកប្រើកុំព្យូទ័ររបស់លោកអ្នកកាន់តែយូរ នោះឱកាសជោគជ័យក្នុងការស្តារយកឯកសាររបស់លោកអ្នកមកវិញក៏កាន់តែតិចផងដែរ។ ត្រង់នេះមានន័យផងដែរថា លោកអ្នកគួរប្រើសំណៅកម្មវិធី Recuva ដែលនៅក្រៅកុំព្យូទ័រ ជំនួសឱ្យការបញ្ចូលវាទៅក្នុងកុំព្យូទ័រ បន្ទាប់ពីបានលុបចោលឯកសារសំខាន់មួយហើយ។ ការបញ្ចូលកម្មវិធីនេះ តម្រូវឱ្យសរសេរព័ត៌មានថ្មីទៅកាន់ប្រព័ន្ធឯកសារ ដែលអាចនឹងសរសេរជាន់ពីលើទិន្នន័យសំខាន់ដែលលោកអ្នកកំពុងព្យាយាមស្តារយកមកវិញនោះដោយចៃដន្យ។

    ស្តាប់ទៅដូចមានការងារយ៉ាងច្រើន ដើម្បីអនុវត្តបណ្តាគោលនយោបាយ និងយល់ដឹងអំពីបណ្តាកម្មវិធីដែលត្រូវបានបរិយាយនៅក្នុងជំពូកនេះ ប៉ុន្តែនៅពេលលោកអ្នកមានប្រព័ន្ធមួយសម្រាប់ប្រើហើយនោះ ការរក្សាយុទ្ធសាស្ត្រថតចម្លងទិន្នន័យទុករបស់លោកអ្នក នឹងមានលក្ខណៈងាយស្រួលច្រើនជាងការតម្លើងវាពីដើមដំបូង។ ហើយ ដោយសារការថតចម្លងទិន្នន័យទុក ប្រហែលជាទិដ្ឋភាពសំខាន់បំផុតតែមួយគាត់នៃសុវត្ថិភាពទិន្នន័យរបស់លោកអ្នក លោកអ្នកអាចជឿជាក់បានថា ការអនុវត្តតាមដំណើរការនេះ គឺជាការខិតខំដែលមានប្រយោជន៍សម្រាប់អ្នក។

    សេចក្តីសម្រាប់អានបន្ថែម

    • ព័ត៌មានបន្ថែមអំពីការថតចម្លងទុក និងការស្តារយកទិន្នន័យមកវិញ អាចរកឃើញនៅក្នុងជំពូក ២.៣ ការថតចម្លងទុក ការបំផ្លាញ និងការស្តារយកព័ត៌មានមកវិញ របស់សៀវភៅ Digital Security and Privacy for Human Rights Defenders
    • សូមកត់សម្គាល់ថា ការថតចម្លងទិន្នន័យតាមអុីនធឺណិតនាំមកនូវហានិភ័យថ្មីៗជាច្រើន។ យ៉ាងហោចណាស់ កុំភ្លេចធ្វើកូដនីយកម្មព័ត៌មានរសើបរបស់លោកអ្នក មុនពេលលោកអ្នក អាប់ឡូតវាទៅក្នុងServer។ ប្រសិនបើលោកអ្នកសម្រេចអនុវត្តជំហានខាងលើនេះ មានសេវារក្សាទុកទិន្នន័យឥតគិតថ្លៃជាច្រើន ដែលជាមធ្យោបាយងាយស្រួលមួយ ដើម្បីថតចម្លងទុកព័ត៌មានរបស់លោកអ្នក។ ជម្រើសខ្លះ រួមមានដូចជា៖ Wuala, SpiderOak, Google Drive, tahoe-lafs
    • មានអត្ថបទល្អមួយនិយាយអំពី ការស្តារយកទិន្នន័យមកវិញ នៅក្នុង វីគីភីឌា