ការកំណត់សុវត្ថិភាពមូលដ្ឋានសម្រាប់ឧបករណ៍ Android

តារាងមាតិកា

...Loading Table of Contents...

    <img align="right" src="/sbox/screen/android-basics/android.png"> ជំពូកនេះ​បង្ហាញ​នូវជំហ៊ាន​ទាំងឡាយ ​ដែល​អ្នកគួពិចារណា​ពេលតម្លើង​ទូរស័ព្ទ​ Android (ឬ ឧបករណ៍ Android)។ ប៉ុន្តែ មុននឹង​អនុវត្តបំរែបំរួលខាងក្រោម អ្នកគួតែ​អាន​ ជំពូក ១០. របៀបប្រើទូរស័ព្ទចល័តដោយសុវត្ថិភាពបំផុត ដែលអាចធ្វើបាន and ជំពូក ១១. របៀបប្រើស្មាតហ្វូន ដោយសុវត្ថិភាពបំផុតដែលអាចធ្វើបាន. ជំពូកទាំងពីរ​នេះ នឹងជួយអ្នក​ដើម្បីរៀបគម្រោង ដើម្បីបានដឹង​ពី​​ព័ត៌មាន​ដែលអ្នកផ្ទុក និង​ទំនាក់ទំនង​ ពេលប្រើ​ប្រើឧបករណ៍ Android។

    កំណត់សំគាល់ គារណែនាំខាងក្រោម​គឺសម្រាប់​ Android 4.4

    ការកែប្រែចុងក្រោយ​នៃជំពូកនេះ

    • កុម្ភៈ ២០១៥

    ឯកសារតម្រូវឱ្យអាន

    ការកំណត់ជាមូលដ្ឋានសម្រាប់ទូរស័ព្ទ Android

    ១.0 ការតម្លើងជាមួលដ្ឋាន

    ១.១ ការបើកចូលទូរស័ព្ទរបស់លោកអ្នក

    បើក Lock Sim Card (សោស៊ីមកាត) នៅក្នុង Security -> Personal -> Security -> Screen Lock។ នេះមានន័យថា លោកអ្នកនឹងត្រូវតែបញ្ចូលលេខ PIN (លេខអត្តសញ្ញាណកម្មផ្ទាល់ខ្លួន) ដើម្បីបើកសោស៊ីមកាតរបស់លោកអ្នកនៅរាល់ពេលដែលទូរស័ព្ទរបស់លោកអ្នកត្រូវបានបើកដំណើរការ ហើយបើគ្មាន​លេខ PIN ទេ ទូរស័ព្ទនឹងមិនអាចដំណើការហៅចេញបានឡើយ។

    តម្លើង Screen Lock (ចាក់សោ screen), នៅក្នុង Settings -> Personal -> Security -> Screen Lock, ដែលនឹង​ត្រូវធ្វើឲ្យប្រាកដថា លេខកូដ, ការគូស​ជាទម្រង់ ឬ លេខសំងាត់ ត្រូវ​តែ​ដាក់បញ្ចូល​ដើម្បីបើក screen ទូរស័ព្ទនៅពេលដែលវាត្រូវ​បាន​ចាក់សោរ។ យើងសូមណែនាំ​ឲ្យប្រើជម្រើស​ PIN or Password (លេខសំងាត់), ព្រោះវាមិនត្រូវបានកំណត់​ដោយប្រវែងអក្សរ​ឡើយ។ លោកអ្នកអាច​រកព័ត៌មានបន្ថែម ពីការបង្កើត​លេខសំងាត់នៅក្នុង ៣. របៀបបង្កើត និងថែរក្សាពាក្យសម្ងាត់សុវត្ថិភាព.

    កំណត់ ពេលដែលត្រូវចាក់សោរសុវត្តិភាព, ដែលវានឹងជួយចាក់សោរទូរស័ព្ទរបស់លោកអ្នកដោយស្វ័យប្រវត្តិ នៅពេលកំណត់ជាក់លាក់មួយ។ អ្នកអាចកំណត់​រយៈពេលដែលសមស្របសម្រាប់អ្នក អាស្រ័យថាតើអ្នកស្ម័គ្រចិត្ត​បើកសោរ​ទូរស័ព្ទរបស់អ្នកញឹកញាប់ប៉ុណ្ណា។

    ១.២ Device Encryption (ការបម្លែងទម្រង់សម្ងាត់ឱ្យទូរស័ព្ទ)

    ប្រសិនបើទូរស័ព្ទរបស់លោកអ្នកប្រើ Android សំណៅ ៤.០ ឬថ្មីជាងនេះ លោកអ្នកគួរតែបើកមុខងារ Device Encryption (បម្លែងទម្រង់សម្ងាត់ឱ្យទូរស័ព្ទ)។ កិច្ចការនេះអាចធ្វើបាននៅក្នុង Settings -> Security -> Encryption។ ប៉ុន្តែ មុនពេលលោកអ្នកអាចប្រើមុខងារ Device Encryption (បម្លែងទម្រង់សម្ងាត់ឱ្យទូរស័ព្ទ) បាន លោកអ្នកចាំបាច់ត្រូវតែកំណត់ពាក្យសម្ងាត់ចាក់សោអេក្រង់មួយ(ដូចបានបរិយាយខាងលើ)ជាមុនសិន។

    កំណត់សម្គាល់ ៖ មុនពេលចាប់ផ្តើមដំណើរការបម្លែងទម្រង់សម្ងាត់ឱ្យទូរស័ព្ទ ត្រូវប្រាកដថា ទូរស័ព្ទត្រូវបានសាកថ្មពេញ និងត្រូវបានដោតជាប់ប្រភពថាមពលអគ្គិសនីមួយ។

    ១.៣ Network Settings (ការកំណត់អំពីបណ្តាញ)

    បិទសេវា Wi-Fi និង Bluetooth ឱ្យនៅបិទជាស្វ័យប្រវត្ត។ ត្រូវប្រាកដថា មុខងារ Tethering និង Portable Hotspots ដែលស្ថិតនៅក្នុងផ្នែក Wireless and Network Settings (ការកំណត់អំពីសេវាឥតខ្សែនិងបណ្តាញ) ត្រូវបានបិទនៅពេលមិនប្រើ។ Settings -> Wireless & Networks -> More -> Tethering & Mobile hotspot

    ប្រសិនបើទូរស័ព្ទរបស់លោកអ្នកអាចប្រើបច្ចេកវិទ្យា Near Field Communication (NFC) នោះវានឹងបើកដោយស្វ័យប្រវត្ត ដែលដោយហេតុនេះហើយ លោកអ្នកត្រូវតែបិទវាតាមរបៀបមិនស្វ័យប្រវត្ត។

    ១.៤ Location Settings (ការកំណត់អំពីទីតាំង)

    បិទ ទីតាំង Wireless and GPS (នៅក្នុងផ្នែក Location Services) និង mobile data (ទិន្នន័យចល័ត) (ដែលស្ថិតនៅក្នុងផ្នែក Settings -> Personal -> Location).

    កំណត់សម្គាល់ ៖ ត្រូវបើកដំណើរការ Location Settings (ការកំណត់អំពីទីតាំង) តែនៅពេលដែលលោកអ្នកត្រូវការប្រើជាចាំបាច់ប៉ុណ្ណោះ។ ការមិនឱ្យសេវាទាំងនេះមានដំណើរការដោយស្វ័យប្រវត្តនៅផ្ទៃខាងក្រោយ គឺជាការសំខាន់ ព្រោះវាកាត់បន្ថយ ហានិភ័យនៃការតាមដានទីតាំង សន្សំសំចៃថាមពល និងកាត់បន្ថយចរន្តទិន្នន័យមិនចង់បានដែលផ្តើមដោយកម្មវិធីដែលដំណើរការនៅផ្ទៃខាងក្រោយ ឬដែលដំណើរការពីចម្ងាយដោយក្រុមហ៊ុនទូរស័ព្ទចល័តរបស់លោកអ្នក។

    ១.៥ អត្តសញ្ញាណអ្នកហៅទូរស័ព្ទ

    ប្រសិនបើលោកអ្នកចង់លាក់អត្តសញ្ញាណអ្នកហៅទូរស័ព្ទ (Caller-ID) របស់លោកអ្នក ត្រូវចូលទៅ Phone Dialler -> settings -> Additional Settings -> Caller ID -> hide number

    ១.៦ Software Updates (ការធ្វើឲ្យ Software មានភាពទាន់សម័យ)

    ដើម្បីធ្វើឲ្យប្រាកដថា ទូរស័ព្ទរបស់​អ្នក​មានសុវត្តិភាព លោកអ្នកត្រូវតែ​រក្សារកម្មវិធិ​ទូរស័ព្ទរបស់លោកអ្នកឲ្យមានភាពទាន់សម័យជានិច្ច (Update). មានការ Update ពីរប្រភេទដែលលោកអ្នកត្រូវត្រួតពិនិត្យ

    ប្រព័ន្ធប្រតិបត្តិការទូរស័ព្ទ៖ ចូលទៅក្នុង settings -> About phone -> updates -> check for updates

    កម្មវិធីដែលលោកអ្នកបានតម្លើង​នៅក្នុងទូរស័ព្ទ៖ បើកចូល Play store app, from the side menu select My Apps.

    កំណត់សម្គាល់​៖ ពេលដែលលោកអ្នក update កម្មវិធីទូរស័ព្ទរបស់លោកអ្នក វាសំខាន់ណាស់ដែលលោកអ្នកត្រូវ​ធ្វើវាពីទីតាំងដែល​អាចទុកចិត្តបាន ដូចជា អ៊ីនធឺណេតនៅផ្ទះ ជាជាង​នៅហាងកាហ្វេ។

    ២.0 កម្មវិធីដែលត្រូវបានណែនាំឲ្យប្រើ សម្រាប់ Android

    យើងមានកូនសៀវភៅ​ណែនាំជាច្រើន​សម្រាប់ កម្មវិធី Android ដែលយើង​​ណែនាំឲ្យលោកអ្នក​តម្លើងក្នុងឧបករណ៍របស់លោកអ្នក។​ កូនសៀវភៅ​ណែនាំទាំងនោះនឹងបង្ហាញលោកអ្នក ពីការ​តម្លើង រៀបចំ និង​ប្រើ​កម្មវិធីទាំងនោះ​នៅក្នុងឧបករណ៍ Android​ របស់លោកអ្នក។​

    APG

    អាជ្ញាប័ណ្ណ៖ FOSS (GPL v3) / សេចក្តីតម្រូវ: Android 1.5 នឹងលើសពីនេះ

    លំអិត៖ អនុញ្ញាតិឲ្យអ្នក​បម្លែង​ និង​ស្រាយ​ឯកសារ ឫអ៊ីមេលជាទម្រង់សម្ងាត់ សម្រាប់​​ប្រើប្រាស់ផ្ទាល់ខ្លួន ឬចែករំលែកជាមួយអ្នកដទៃ ដោយប្រើកូនសោរសាធារណៈ cryptography ឬ ពាក្យឆ្លងកាត់ (passphrase)។

    Gibberbot

    អាជ្ញាប័ណ្ណ៖ FOSS (GPLv3) / សេចក្តីតម្រូវ: Android 1.6 នឹងលើសពីនេះ

    លំអិត៖ គឺជា​ កម្មវិធីសាររហ័សភ្លាមៗ ដែល​អនុញ្ញាតឲ្យអ្នករៀបចំ និង​គ្របគ្រង​គណនីសារផ្សេងៗ (IM) របស់លោកអ្នកបាន​ដោយប្រើអន្តរផ្ទៃមុខតែមួយ។ វាក៏នឹង​ជួយ​បម្លែងសាររបស់អ្នកជាទំរង់សម្ងាត់​ដោយប្រើ OTR ពេលអ្នកជជែកជាមួយអ្នកដទៃដែលប្រើ​សេវា IM ជាមួយ OTR ដូចគ្នាផងដែរ។

    K-9 Mail and APG

    អាជ្ញាប័ណ្ណ៖ FOSS (Apache 2.0) / សេចក្តីតម្រូវ៖ Android 1.5 ឬ លើសពីនេះ

    លំអិត៖ K-9 Mail គឺជាកម្មវិធីអ៊ីមេលសេរីមួយ ដែល​រួមបញ្ជួល​គ្នាជា​មួយ APG ដើម្បីអនុញ្ញាតឲ្យអ្នក​ផ្ញើរ និង​ទទួលអ៊ីមេលដែលបំលែងជាទម្រង់សម្ងាត់​របស់ GnuPG បាន​យ៉ាងងាយស្រួល។

    KeePassDroid

    អាជ្ញាប័ណ្ណ៖ FOSS (GPL v2) / សេចក្តីតម្រូវ៖ Android 1.5 ឬ លើសពីនេះ

    លំអិត៖ គឺជាឧបករណ៍​គ្រប់គ្រង់​ពាក្យសម្ងាត់ (password) យ៉ាងងាយស្រួល និង​សុវត្តិភាព ដែលបម្លែង​ passwords​ របស់លោកអ្នកទុកក្នុងទូរស័ព្ទរបស់អ្នក។​

    Obscuracam

    អាជ្ញាប័ណ្ណ៖ FOSS (GPL v3) / សេចក្តីតម្រូវ៖ ផ្សេងៗគ្នាទៅតាម​ឧបករណ៍

    លំអិត៖ គឺជាកម្មវិធីកាមេរ៉ា​ដោយឥតគិតថ្លៃសម្រាប់ឧបករណ៍ Android ដែល​មានសមត្ថភាពស្គាល់ ឬលាក់មុខរបស់យើងបាន។ វាអនុញ្ញាតឲ្យអ្នកលុប ឬធ្វើឲ្យព្រាលផ្ទៃមុខរបស់អ្នកក្នុងរូបថត​ដើម្បីការពារអត្តសញ្ញាណរបស់លោកអ្នកបាន​។

    Orbot

    អាជ្ញាប័ណ្ណ៖ FOSS (BSD) / សេចក្តីតម្រូវ៖ Android 2.3 និងលើសពីនេះ

    លំអិត៖ គឺជាកម្មវិធីដែល​ត្រូវបានបង្កើតឡើង ដើម្បីបង្កើនអនាមិកភាពនៃសកម្មភាពរបស់អ្នកនៅលើអ៊ីនធឺណេត ដោយផ្ញើរការភ្ជាប់របស់អ្នកតាមរយៈបណ្តាញ Tor។

    Orweb

    អាជ្ញាប័ណ្ណ៖ FOSS (GPL v2) / សេចក្តីតម្រូវ៖ Android 1.6 និងលើសពីនេះ

    លំអិត៖ គឺជា​កម្មវិធីបើកអ៊ីនធឺណេត ប្រើភ្ជាប់ជាមួយ Orbot ដែលអញ្ញាតឲ្យអ្នកផ្ញើរ​ការស្រាវជា្រវតាមអ៊ីនធឺណេតទៅកាន់បណ្តាញ Tor។

    RedPhone

    អាជ្ញាប័ណ្ណ៖ FOSS (GPL v3) / សេចក្តីតម្រូវ៖ Android 2.3 និងលើសពីនេះ

    លំអិត៖ អនុញ្ញាតឲ្យអ្នកធ្វើការហៅទូរស័ព្ទដោយបម្លែងជាទម្រង់សម្ងាត់​តាមលើអ៊ីនធឺណេត។ វាតម្រូវឲ្យមានការចុះលេខទូរស័ព្ទដែលមានសុពលភាពផងដែរ។​

    TextSecure

    អាជ្ញាប័ណ្ណ៖ Freeware (GPL v3) / សេចក្តីតម្រូវ៖ Android 2.3 និងលើសពីនេះ

    លំអិត៖ គឺជាកម្មវិធីផ្ញើរសារដែលបម្លែងជាទម្រង់សម្ងាត់ (SMS)​ តាមរយៈសេវាទូរស័ព្ទរបស់អ្នក និង​ តាមរយៈ WiFi និងអ៊ីនធឺណេតតាមទូរស័ព្ទ ក៏ដូចជារាល់ SMS និង​សារនៅក្នុងឧបករណ៍បម្លែងជាទម្រង់សម្ងាត់​​នៅតាមទូរស័ព្ទរបស់អ្នកផងដែរ។​

    ៣.0 កម្មវិធីដែលស្នើរឲ្យប្រើបន្ថែមផ្សេងទៀត

    ជាមួយនឹងកម្មវិធីដែល​មាននៅក្នុង មគ្គុទ្ទេសក៍អនុវត្តន៍ សម្រាប់ Android, យើងក៏សូមស្នើរនៅកម្មវិធីបន្ថែមដូចខាងក្រោមផងដែរ៖

    ៣.១ កម្មវិធី សម្រាប់ Android ដែលមិនត្រូវបានរូត (Rooted)

    Applock

    អាជ្ញាប័ណ្ណ៖ Commercial / សេចក្តីតម្រូវ៖ អាស្រ័យទៅតាម​ឧបករណ៍

    លំអិត៖ អនុញ្ញាតឲ្យអ្នកបង្កើតពាក្យសម្ងាត់ដើម្បីការពារកម្មវិធីនៅក្នុងទូរស័ព្ទរបស់លោកអ្នក ដើម្បីកុំឲ្យពួកវារដំណើរការបានប្រសិនគ្មានឃ្លាឆ្លងកាត់បានត្រឹមត្រូវទេ។ ឧ៖ ការពារកម្មវិធីអ៊ីមេលរបស់លោកអ្នកដោយប្រើពាក្យសម្ងាត់បន្ថែម។

    Avira

    អាជ្ញាប័ណ្ណ៖ សម្រាប់លក់ដូរ / សេចក្តីតម្រូវ៖ Android 2.2 និងលើសពីនេះ

    លំអិត៖ គឺជាកម្មវិធីប្រឆាំងមេរោគ ដែលស្កែនទូរស័ព្ទរបស់អ្នក​រអ្នកសារ និងកម្មវិធីមិនល្អ។ វានឹងអនុញ្ញាតឲ្យអ្នកស្វែងរកទីតាំងទូរស័ព្ទរបស់អ្នកពេលបាត់ផងដែរ។

    Cerberus

    អាជ្ញាប័ណ្ណ៖ មានកម្មសិទ្ធិបញ្ញា / សេចក្តីតម្រូវ៖ Android 4.0.3 និងលើសពីនេះ

    លំអិត៖ គឺជាដំណោះស្រាយពីការលួចដែលអនុញ្ញាតឲ្យអ្នក​រកទីតាំងទូរស័ព្ទ​របស់អ្នកបាន​ ប្រសិនបើបាត ឬត្រូវបានលួច។ វានឹងអនុញ្ញាតឲ្យអ្នកចាក់សោរ ឬលុបចោលព័ត៌មានពីទូរស័ព្ទរបស់អ្នកពីចំងាយផងដែរ។​

    Firefox

    អាជ្ញាប័ណ្ណ៖ FOSS / សេចក្តីតម្រូវ៖ អាស្រ័យតាមឧបករណ៍

    លំអិត៖ នាំបទពិសោធន៍នៃ កម្មវិធី Firefox សម្រាប់កុំព្យូទ័រ មកកាន់ទូរស័ព្ទរបស់លោកអ្នក

    Notecipher

    អាជ្ញាប័ណ្ណ៖ FOSS (Apache v2) / សេចក្តីតម្រូវ៖ Android 3.0 និងលើសពីនេះ

    លំអិត៖ កម្មវិធីកត់ត្រាដែលរក្សារកំណត់ត្រារបស់អ្នកដោយបម្លែងជាទម្រង់សម្ងាត់ និងការ​ពារដោយ​ពាក្យសម្ងាត់។

    OpenVPN for Android

    អាជ្ញាប័ណ្ណ៖ FOSS (GPL v2) / សេចក្តីតម្រូវ៖ Android 4.0 និងលើសពីនេះ

    លំអិត៖ អនុញ្ញាតឲ្យអ្នកបង្កើតរបាំងការពារកម្មវិធីទាំងអស់ដែលភ្ជាប់នឹងអ៊ីនធឺណេត តាមរយៈ OpenVPN based VPNs ដើម្បីការពារលោកអ្នកពីការតាមដាន។

    Panic Button

    អាជ្ញាប័ណ្ណ៖ FOSS (GPL v3) / សេចក្តីតម្រូវ៖ Android 2.3.3 និងលើសពីនេះ

    លំអិត៖ អនុញ្ញាតឲ្យអ្នកកែគន្លឹះទូរស័ព្ទរបស់អ្នកដើម្បីធ្វើការផ្ញើរសារ SMS តាមរយៈបញ្ជីទំនាក់ទំនងដែលត្រូវបានកំណត់ជាមុនថាអាចមានគ្រោះថ្នាក់។

    Psiphon3

    អាជ្ញាប័ណ្ណ៖ FOSS (GPL v3) / សេចក្តីតម្រូវ៖ អាស្រ័យទៅតាមឧបករណ៍

    លំអិត៖ ជួយអ្នកដើម្បីព្យាយាម និងគេចវាងពីការរឹតត្បឹត និងតាមដានដោយបង្កើតប្រព័ន្ធភ្ជាប់ទៅកាន់អ៊ីនធឺណេតរបស់អ្នកតាមរយៈផ្លូវផ្សេងៗគ្នា ដូចជា VPNs and Proxies.

    Spideroak

    អាជ្ញាប័ណ្ណ៖ មានកម្មសិទ្ធិបញ្ញា / សេចក្តីតម្រូវ៖ អាស្រ័យទៅតាមឧបករណ៍

    លំអិត៖ គឺជាឧបករណ៍ដែលធ្វើឲ្យឯកសារមានព្រមគ្នាមួយ ដែលអនុញ្ញាតឲ្យអ្នកចែករំលែកឯកសាររវាងកុំព្យូទ័រ និងឧបករណ៍ Android បានយ៉ាងស្រួលតាមរយៈ កុំព្យូទ័របម្រើទីបីនៅលើអ៊ីនធឺណេត។​ ឯកសារទាំងអស់ ត្រូវបាន​បម្លែងជាទម្រង់សម្ងាត់ដោយកម្មវិធីមួយមុននឹងត្រូវបាន​ដាក់បញ្ចូលទៅក្នុងកុំព្យូទ័របម្រើ Spideroak។

    Surespot

    អាជ្ញាប័ណ្ណ៖ FOSS (GPL v3+) / សេចក្តីតម្រូវ៖ Android 2.3.3 និងលើសពីនេះ

    លំអិត៖ គឺជាកម្មវិធីសារសុវត្តិភាព ដែលផ្តល់សេវាបម្លែងជាទម្រង់សម្ងាត់​សម្រាប់ផ្ញើរសារ និងឯកសារ។ គ្មានព័ត៌លំអិតពីបុគ្គល (ទូរស័ព្ទ, អ៊ីមេល) ត្រូវបានតម្រូវឲ្យបំពេញខម្រាប់​ចុះឈ្មោះឡើយ។​

    ៣.២ កម្មវិធី សម្រាប់ Android ដែលបានរូត (Rooted)

    កម្មវិធីខាងក្រោម សម្រាប់អ្នកប្រើប្រាស់ដែលមានកម្រិតខ្ពស់ និងតម្រូវឲ្យអ្នករូត (root) ទូរស័ព្ទរបស់លោកអ្នក rooted

    AFwall+

    អាជ្ញាប័ណ្ណ៖ FOSS (GPL v3) / សេចក្តីតម្រូវ៖ Android 2.2 និងលើសពីនេះ

    លំអិត៖ គឺជា firewall សម្រាប់ឧបករណ៍ android ដែលអនុញ្ញាតឲ្យអ្នកគ្រប់គ្រងអ្វីដែលកម្មវិធីភ្ជាប់ទៅអ៊ីនធឺណេត។​

    CryptFS

    អាជ្ញាប័ណ្ណ៖ FOSS (Apache v2) / សេចក្តីតម្រូវ៖ Android 3.0 និងលើសពីនេះ

    លំអិត៖ អនុញ្ញាតឲ្យអ្នកផ្លាស់ប្តូរពាក្យសម្ងាត់ដែលបម្លែងជាទម្រង់សម្ងាត់របស់ Android បាន មានន័យថាអ្នកអាចមានពាក្សរសម្ងាត់មួយសម្រាប់​បម្លែងពាក្យសម្ងាប់សម្រាប់ទូរស័ព្ទពេលអ្នកបើកវា និង​ពាក្យសម្ងាត់មួយផ្សេងទៀតសម្រាប់​ដោះសោរទូរស័ព្ទពេលអ្នកប្រើធម្មតា។

    Cryptonite

    អាជ្ញាប័ណ្ណ៖ FOSS (GPL v2) / សេចក្តីតម្រូវ៖ Android 2.2 និងលើសពីនេះ

    លំអិត៖ អនុញ្ញាតឲ្យអ្នកបង្កើតប្រអប់ ពាក្យសម្ងាត់ និងការបម្លែងជាពាក្យសម្ងាត់នៅលើឧបករណ៍ Android ដែលអ្នកអាចរក្សារទុកឯកសាររសើបបាន។

    SnoopSnitch

    អាជ្ញាប័ណ្ណ៖ FOSS (GPL v3) / សេចក្តីតម្រូវ៖ Android 4.1 - 4.4 និងសម្រាប់តែ កាសស្តាប់ជាក់លាក់ប៉ុណ្ណោះ

    លំអិត៖ គឺជាកម្មវិធី Android ដែលប្រមូល និង​វិភាគទិន្ន័យវិទ្យុចល័តដើម្បីឲ្យអ្នកដឹងអំពីសុវត្តិភាពបណ្តាញទូស័ព្ទរបស់អ្នក និង​ព្រមានពីការគម្រាមកំហែងដូច​ជា ស្ថានីក្លែងក្លាយ (IMSI catchers), ការតាមដានអ្នកប្រើប្រាស់ និង​ការផ្តល់ព័ត៌មានថ្មីៗតាមរលកធាតុអាកាសជាដើម។​

    X-Privacy

    អាជ្ញាប័ណ្ណ៖ FOSS (GPL v3) / សេចក្តីតម្រូវ៖ Android 4.0.3 ខ្ពស់ជាងនេះ

    លំអិត៖ គឺជាកម្មវិធីដែលការពារឧបករណ៍ Android ពីការលេចធ្លាយព័ត៌មានរសើប (ដូចជា លេខទូរស័ព្ទរបស់អ្នក, អាស័យដ្ឋានទំនាក់ទំនង, ទីតាំង ជាដើម) ទៅកាន់កម្មវិធីដទៃទៀតដែលបានបញ្ចូលទៅក្នុងទូរស័ព្ទរបស់អ្នក។ ខណៈពេលដែល x-privacy ជាកម្មវិអីឥតគិតថ្លៃនោះ ក៏មានកំណែ (Pro version) ដែលអ្នកអាចទិញបានផងដែរ ដែលអនុញ្ញាតឲ្យអ្នកទាញយកបាន ដោយមានគោលការណ៍កំណត់ ជាជាងអ្នកត្រូវធ្វើវាដោយខ្លួនឯង។