CCleaner - កម្មវិធីលុបចោលឯកសារ និងជូតលុបវគ្គការងារប្រកបដោយមានសុវត្ថិភាព

Updated 9 August 2014

មគ្គុទេសក៍នេះមិនមានអ្នកមើលថែទៀតឡើយ

:Introduction

ទំព័រដើម

www.ccleaner.com

តម្រូវការរបស់កុំព្យូទ័រ

 • គ្រប់កំណែ Windows ទាំងអស់

កំណែកម្មវិធីដែលប្រើ ក្នុងមគ្គុទ្ទេសក៍ណែនាំនេះ

 • ៤.១៦

អាជ្ញាប័ណ្ណ

 • កម្មវិធីសេរី

កាលបរិច្ឆេទកែសម្រួលចុងក្រោយបំផុត ក្នុងជំពូកនេះ

 • សីហា ២០១៤

ឯកសារតម្រូវឲ្យអាន

កូនសៀវភៅណែនាំ ជំពូក ៦. របៀបបំផ្លាញព័ត៌មានរសើប

អត្ថប្រយោជន៍ដែលលោកអ្នកនឹងទទួលបាន

 • សមត្ថភាព ក្នុងការលុបចោលជាអចិន្ត្រៃយ៍ នូវស្លាកស្នាមសកម្មភាពរបស់លោកអ្នក និងឯកសារបណ្តោះអាសន្ន ដែលរក្សាទុកក្នុងកុំព្យូទ័ររបស់លោកអ្នក
 • សមត្ថភាព ក្នុងការជូតលុបលំហទំនេរនៃថាសទិន្នន័យ ដែលភ្ជាប់ជាមួយកុំព្យូទ័ររបស់លោកអ្នក
 • សមត្ថភាព ក្នុងការសម្អាត បញ្ជីឯកសាររបស់ Windows (Windows Registry)
 • សមត្ថភាព ក្នុងការគ្រប់គ្រងបណ្តាកម្មវិធីដែលបើកដំណើរការដោយស្វយប្រវត្តិ នៅពេលកុំព្យូទ័ររបស់លោកអ្នកចាប់ផ្ដើមដំណើរការ។

កម្មវិធីដែលអាចប្រើបានជាមួយ GNU Linux, Mac OS និង Microsoft Windows

កម្មវិធីលុបចោល និងកម្ទេចចោលឯកសារបណ្តោះអាសន្នដែលល្អបំផុតមួយទៀត ដែលអាចប្រើបានជាមួយ GNU Linux និង Microsoft Windows គឺកម្មវិធី BleachBit។ កម្មវិធី BleachBit អាចឲ្យលោកអ្នកជូតលុបឯកសារបណ្តោះអាសន្នបាននៅក្នុង កម្មវិធីទាំង៧០ ក្នុងចំណោមកម្មវិធីដែលពេញនិយមប្រើបំផុតផ្សេងទៀត ឯកសារបណ្តោះអាសន្នរបស់ប្រព័ន្ធប្រតិបត្តិការ និងលំហថាសរឹងដែលទំនេរ។ កម្មវិធី BleachBit គឺជាកម្មវិធីបើកចំហមួយ ដែលមានជាកំណែកម្មវិធីអាចយកតាមខ្លួន និងមាន ៣២ ភាសា។

កម្មវិធី CCleaner ក៏អាចប្រើបានសម្រាប់ Mac OS ប៉ុន្តែអ្នកប្រើប្រាស់នឹងកោតសរសើរចំពោះការប្រើកម្មវិធីឥតគិតថ្លៃរបស់ Titanium’s Software, OnyX និង Maintenance ដើម្បីលុបចោលស្លាកស្នាមការងាររបស់លោកអ្នក។ ដើម្បីជូតលុបសម្រាម*របស់លោកអ្នកបានដោយសុវត្ថិភាព ត្រូវបើកម៉ឺនុយ *Finder បន្ទាប់មក ជ្រើសយក Finder > Secure Empty Trash... (Finder > សម្អាតសម្រាមប្រកបដោយសុវត្ថិភាព…)។ ដើម្បីជូតលុបសម្រាមរបស់លោកអ្នកបានដោយសុវត្ថិភាពជានិច្ច ត្រូវ*ជ្រើសយក** *Finder > Preferences បន្ទាប់មក ចុចលើស្លាកផ្ទាំង Advanced។ បន្ទាប់មក *គូសយក** ជម្រើស *Empty Trash securely (សម្អាតសម្រាមដោយសុវត្ថិភាព)។ ដើម្បីជូតលុបលំហទំនេរនៅលើថាសទិន្នន័យ ត្រូវបើកដំណើរការ កម្មវិធី Disk Utility របស់ប្រព័ន្ធ បន្ទាប់មក ជ្រើសយក ចំណែកថាសទិន្នន័យ (Disk Partition) បន្ទាប់មក ជ្រើសយកស្លាកផ្ទាំង Erase បន្ទាប់មក ចុចលើប៊ូតុង Erase Free Space.. (លុបចោលលំហទំនេរ…) ។

:Installation instructions

១.១ ប្រការគួរយល់ដឹងអំពីកម្មវិធីនេះ មុនពេលលោកអ្នកចាប់ផ្តើមប្រើ

ការកំណត់មុខងារជាស្វយប្រវត្តិនៅក្នុងប្រព័ន្ធកុំព្យូទ័ររបស់លោកអ្នក ឬនៅក្នុងកម្មវិធីបើកអ៊ិនធឺណិត អនុញ្ញាតឲ្យមានការប្រមូល និងបង្កើតបានដោយស្វយប្រវត្តិនូវស្លាកស្នាមទិន្នន័យដែលភាគីបដិបក្ខ ឬភាគីអាក្រក់អាចតាមដានបាន។រៀងរាល់ពេលដែលលោកអ្នកប្រើកម្មវិធីបើកអ៊ិនធឺណិត ឬកម្មវិធី Word Processor ឬកម្មវិធីផ្សេងទៀត ទិន្នន័យ និងឯកសារបណ្តោះអាសន្នត្រូវបានបង្កើត និងរក្សាទុកនៅក្នុងប្រព័ន្ធកុំព្យូទ័ររបស់លោកអ្នក។ វាក៏អាចបង្កើត នូវបញ្ជីនៃឯកសារ ឬទំព័រអ៊ិនធឺណិតដែលបានបើកមើលថ្មីៗផងដែរ។ ឧទាហរណ៍ នៅរៀងរាល់ពេលដែលលោកអ្នកវាយបញ្ចូលអាសយដ្ឋានអ៊ិនធឺណិតទៅក្នុងកម្មវិធីបើកអ៊ិនធឺណិតរបស់លោកអ្នក បញ្ជីនៃអាសយដ្ឋានដែលចាប់ផ្តើមដោយអក្សរដែលវាយបញ្ចូលនោះ/ទាំងនោះ អាចនឹងបង្ហាញដូចខាងក្រោម៖

រូបភាព ១ ៖ របាអាសយដ្ឋានរបស់កម្មវិធីបើកអ៊ិនធឺណិត ដែលបង្ហាញអាសយដ្ឋានទំព័រអ៊ិនធឺណិត (URLs) ផ្សេងៗ

ថ្វីបើទិន្នន័យប្រវត្តិប្រើប្រាស់របស់កម្មវិធីបើកអ៊ិនធឺណិត អាចបង្កភាពងាយស្រួលក៏ដោយ ប៉ុន្តែទិន្នន័យទាំងនេះ ក៏អាចធ្វើឲ្យអ្នកដទៃអាចកំណត់ អត្តសញ្ញាណគេហទំព័រដែលលោកអ្នកបានបើកមើលផងដែរ។ លើសពីនេះទៅទៀត សកម្មភាពថ្មីៗរបស់លោកអ្នក អាចនឹងត្រូវបានបើកបង្ហាញដោយទិន្នន័យបណ្តោះអាសន្ន ប្រមូលបានពីរូបភាពដែលមានក្នុងគេហទំព័រទាំងនោះ រាប់បញ្ចូលទាំងសារអ៊ីមែល ឬព័ត៌មានដែលវាយបញ្ចូលទៅក្នុងការបំពេញទម្រង់បែបបទលើអ៊ិនធឺណិត។

ដើម្បីលុបចោលទិន្នន័យបណ្តោះអាសន្នដែលត្រូវបានបង្កើត រៀងរាល់ពេលដែលលោកអ្នកប្រើកម្មវិធីមួយ លោកអ្នកប្រហែលត្រូវតែបើកថតឯកសាររបស់កម្មវិធីនីមួយៗ រកឲ្យឃើញ និងលុបចោលនូវឯកសារកម្មវិធីបណ្តោះអាសន្នដោយដៃ។ កម្មវិធី CCleaner គ្រាន់តែបង្ហាញបញ្ជីមួយនៃកម្មវិធី និងទុកឲ្យលោកអ្នកជ្រើសរើសកម្មវិធីដែលឯកសារបណ្តោះអាសន្នទាំងអស់នៅក្នុងនោះ គួរតែត្រូវបានលុបចោល។

ចំណុចសំខាន់ ៖ ទោះបីជាកម្មវិធី CCleaner លុបចោលតែឯកសារបណ្តោះអាសន្ន និងមិនលុបចោលឯកសារពិតដែលរក្សាទុកក្នុងកុំព្យូទ័ររបស់លោកអ្នកក៏ដោយ យើងខ្ញុំ សូមណែនាំយ៉ាងមុតមាំ ឲ្យលោកអ្នករក្សាទុកសំណៅថតចម្លងឯកសារដែលមានបន្ទាន់សម័យរបស់លោកអ្នក (សូមមើល កូនសៀវភៅណែនាំ ជំពូក ៥. របៀបស្តារយកមកវិញនូវព័ត៌មានដែលបាត់បង់ សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបធ្វើការបម្រុងទុកទិន្នន័យ)។

បន្ទាប់ពីបើកដំណើរការកម្មវិធី CCleaner លោកអ្នកអាចនឹងបាត់បង់ប្រវត្តិប្រើប្រាស់កម្មវិធីបើកអ៊ិនធឺណិត និងប្រវត្តិឯកសារថ្មីៗ និងពាក្យសម្ងាត់ដែលបានរក្សាទុកទាំងអស់របស់លោកអ្នក។ ប៉ុន្តែ នេះជាចំណុចខ្លាំងរបស់កម្មវិធីនេះ - ដើម្បីកាត់បន្ថយជាអតិបរមា នូវមធ្យោបាយផ្សេងៗនៃការចម្លងមេរោគ និងការតាមដានប្រព័ន្ធកុំព្យូទ័ររបស់លោកអ្នក។

របៀបបញ្ចូល និងកំណត់មុខងារ កម្មវិធី CCleaner

បញ្ជីផ្នែកដែលមាននៅក្នុងទំព័រនេះ៖

២.០ របៀបបញ្ចូលកម្មវិធី CCleaner

របៀបបញ្ចូលកម្មវិធី CCleaner គឺជានីតិវិធីមួយដែលងាយស្រួលនិងរហ័ស។ ដើម្បីចាប់ផ្តើមបញ្ចូលកម្មវិធី CCleaner ត្រូវអនុវត្តជំហានខាងក្រោមនេះ៖

ជំហានទី ១. ចុចរហ័សពីរដងលើ ដើម្បីចាប់ផ្តើមដំណើការបញ្ចូលកម្មវិធី។ ផ្ទាំង Warning (ព្រមាន) អាចនឹងលេចចេញមក។ ប្រសិនបើវាលេចចេញមក ត្រូវចុចលើ ដើម្បីបើកផ្ទាំងខាងក្រោមនេះ៖

រូបភាព ១ ៖ ផ្ទាំង Welcome to the CCleaner v4.03 Setup (សូមស្វាគមន៍ចំពោះការបញ្ចូលកម្មវិធី CCleaner v4.03)

ជំហានទី ២. ចុចលើ ដើម្បីបើកផ្ទាំង Install Options - Select any additional options (ជម្រើសបញ្ចូលកម្មវិធី - ជ្រើសយកជម្រើសបន្ថែម) បន្ទាប់មក ចុចលើ ម្តងទៀត ដើម្បីបើកផ្ទាំងខាងក្រោមនេះ៖

រូបភាព ២ ៖ ផ្ទាំង The untitled Install Google Chrome as my default browser (បញ្ចូលកម្មវិធី Google Chrome ជាជម្រើសកម្មវិធីបើកអ៊ីនធើរណែតស្វ័យប្រវត្ត)

ជំហានទី ៣. ចុច ដើម្បីបិទជម្រើស Install Google Chrome as my default browser (បញ្ចូលកម្មវិធី Google Chrome ជាជម្រើសកម្មវិធីបើកអ៊ីនធើរណែតស្វ័យប្រវត្ត) ដូចបង្ហាញនៅក្នុង រូបភាព ២ ខាងលើ ដើម្បីបង្ការកុំឱ្យវាបញ្ចូលខ្លួនឯងដោយស្វ័យប្រវត្តទៅក្នុងកុំព្យូទ័ររបស់លោកអ្នក។ សូមកត់សម្គាល់ថា ផ្ទាំងនេះអាចនឹងមិនលេចមកនៅក្នុងអំឡុងពេលបញ្ចូលកម្មវិធីរបស់លោកអ្នក។

ជំហានទី ៤. ចុចលើ ដើម្បីបើកផ្ទាំង Installing (កំពុងបញ្ចូលកម្មវិធី) ដែលកំពុងបង្ហាញរបាស្ថានភាពកំពុងដំណើរការ។

ជំហានទី ៥. ចុចលើ ដើម្បីបញ្ចប់ការបញ្ចូលកម្មវិធី CCleaner និងបើកផ្ទាំងសារខាងក្រោមនេះ៖

រូបភាព ៣ ៖ ផ្ទាំងសារ CCleaner Intelligent Cookie Scan

ជំហានទី ៦. ចុចលើ ដើម្បីជៀសវាងការរក្សាទុកឃុកឃី(Cookies)ជាអចិន្ត្រៃយ៍នៅក្នុងកុំព្យូទ័ររបស់លោកអ្នក និងដើម្បីបើកផ្ទាំងមេរបស់កម្មវិធី CCleaner

រូបភាព ៤ ៖ ផ្ទាំងមេរបស់កម្មវិធី Piriform CCleaner

២.១ មុនពេលលោកអ្នកចាប់ផ្តើមកំណត់មុខងារកម្មវិធី CCleaner

ដូចដែលមានបរិយាយលម្អិតនៅក្នុង កូនសៀវភៅណែនាំ ជំពូក ៦. របៀបបំផ្លាញព័ត៌មានរសើប វិធីសាស្ត្រ លុបចោលឯកសារស្តង់ដាររបស់ Microsoft Windows មិនលុបចោលទិន្នន័យពិតប្រាកដពីថាសទិន្នន័យទេ (សូម្បីនៅពេលលោកអ្នកបានសម្អាតធុងសម្រាម (Recycle Bin)ហើយក៏ដោយ)។ ការនេះកើតមានផងដែរចំពោះឯកសារបណ្តោះអាសន្ន។ ដើម្បីលុបចោលពួកវាជាអចិន្ត្រៃយ៍(ពោលគឺ ដើម្បីជូតលុបពួកវា)ពីថាសរឹងបាន លោកអ្នកត្រូវសរសេរទិន្នន័យចៃដន្យជាន់ពីលើឯកសារទាំងនោះ។ កម្មវិធី CCleaner ត្រូវតែកំណត់ឱ្យសរសេរជាន់ពីលើគ្រប់ឯកសារលុបចោលទាំងអស់ ដើម្បីលុបចោលពួកវាបានដោយសុវត្ថិភាព ព្រោះវានឹងមិនធ្វើកិច្ចការនេះឡើយនៅក្នុងទម្រង់កំណត់មុខងារដែលផ្តល់ជាស្វ័យប្រវត្តដោយកម្មវិធី។ កម្មវិធី CCleaner អាចលុបចោលព័ត៌មានចាស់ៗបានដោយសុវត្ថិភាពផងដែរ ដោយធ្វើការជូតលុបលំហថាសទិន្នន័យដែលទំនេរ (សូមមើលផ្នែក ៥.៣ របៀបជូតលុបលំហថាសទិន្នន័យដែលទំនេរ ដោយប្រើកម្មវិធី CCleaner)។

២.២ របៀបកំណត់មុខងារកម្មវិធី CCleaner

មុនពេលលោកអ្នកចាប់ផ្តើមប្រើកម្មវិធី CCleaner វាគួរតែត្រូវបានកំណត់មុខងារឱ្យលុបចោលគ្រប់ឯកសារបណ្តោះអាសន្នទាំងអស់ដោយសុវត្ថិភាព។

ដើម្បីកំណត់មុខងារកម្មវិធី CCleaner ត្រូវអនុវត្តជំហានខាងក្រោមនេះ៖

ជំហានទី ១. ចុចលើ ជ្រើសយក Start > Programs > CCleaner ដើម្បីបើកផ្ទាំងមេ Piriform CCleaner

ជំហានទី ២. ចុចលើ ដើម្បីបើកផ្ទាំងខាងក្រោមនេះ៖

រូបភាព ៦ ៖ ស្លាកផ្ទាំង Options (ជម្រើស) ដែលបង្ហាញផ្ទាំងរង About (អំពី)ដែលកំណត់ជាស្វ័យប្រវត្ត

ជំហានទី ៣. ចុចលើ ដើម្បីបើកផ្ទាំងរង Settings*។ ផ្ទាំងរង *Settings អាចឱ្យលោកអ្នកជ្រើសយកភាសាដែលងាយស្រួលបំផុតសម្រាប់ឱ្យលោកអ្នកធ្វើការ និងកំណត់អំពីរបៀបដែលកម្មវិធី CCleaner ត្រូវលុបចោលឯកសារបណ្តោះអាសន្ននិងជូតលុបថាសទិន្នន័យ។

កំណត់សម្គាល់ ៖ ផ្នែក Secure Deletion (លុបចោលដោយសុវត្ថិភាព) លេចមកដោយមានជម្រើស Normal file deletion (លុបចោលឯកសារជាធម្មតា) ត្រូវបានជ្រើសយក។

ជំហានទី ៤. ចុចលើជម្រើស Secure file deletion (Slower) (លុបចោលឯកសារដោយសុវត្ថិភាព (យឺតជាងមុន)) ដើម្បីបើកដំណើរការបញ្ជីទម្លាក់។

ជំហានទី ៥. លាតបញ្ជីទម្លាក់ Secure file deletion (Slower) (លុបចោលឯកសារដោយសុវត្ថិភាព (យឺតជាងមុន)) ហើយ ជ្រើសយក ជម្រើស Advanced Overwrite (3 passes) (សរសេរជាន់ពីលើកម្រិតខ្ពស់ (៣ ដង)) ដូចផ្ទាំងខាងក្រោមនេះ៖

រូបភាព ៥ ៖ ផ្ទាំងរង Settings ដែលបង្ហាញជម្រើស Secure Deletion (លុបចោលដោយសុវត្ថិភាព)

បន្ទាប់ពីលោកអ្នកបានកំណត់ជម្រើសនេះរួចហើយ កម្មវិធី CCleaner នឹងសរសេរទិន្នន័យចៃដន្យជាន់ពីលើឯកសារនិងថតឯកសារដែលលោកអ្នកបានជ្រើសយកដើម្បីលុបចោល និងជូតលុបពួកវាពីថាសរឹងរបស់លោកអ្នកបានដោយប្រសិទ្ធភាព។ Passes (ចំនួនដងនៃការសរសេរជាន់ពីលើ) នៅក្នុងបញ្ជីទម្លាក់ Secure deletion (លុបចោលដោយសុវត្ថិភាព) គឺសំដៅទៅចំនួនដងដែលទិន្នន័យរបស់លោកអ្នកនឹងត្រូវបានសរសេរជាន់ពីលើដោយទិន្នន័យចៃដន្យ។ ចំនួន Passes ជ្រើសយកកាន់តែធំ ចំនួនដងនៃការសរសេរជាន់ពីលើឯកសារ ឬថតឯកសាររបស់លោកអ្នកដោយទិន្នន័យចៃដន្យនឹងកាន់តែច្រើន។ ចំណុចនេះ កាត់បន្ថយកម្រិតនៃភាពអាចស្តារយកមកវិញបានរបស់ឯកសារឬថតឯកសារនោះ ប៉ុន្តែបង្កើនរយៈពេលដែលត្រូវការសម្រាប់ដំណើរការជូតលុប។

របៀបសម្អាតបញ្ជីឯកសាររបស់Windows (Windows Registry) នៅក្នុងកម្មវិធី CCleaner

បញ្ជីផ្នែកដែលមាននៅក្នុងទំព័រនេះ៖

៤.០ មុនពេលលោកអ្នកចាប់ផ្តើម

កម្មវិធី CCleaner អាចឱ្យលោកអ្នកសម្អាតបានផងដែរនូវ បញ្ជីឯកសាររបស់Windows (Windows Registry) ដែលជាឃ្លាំងទិន្នន័យរក្សាទុកព័ត៌មានអំពីការកំណត់មុខងារគ្រឿងរឹង និងកម្មវិធីដែលមាននៅក្នុងប្រព័ន្ធកុំព្យូទ័ររបស់លោកអ្នក។ រាល់ពេលដែលលោកអ្នកផ្លាស់ប្តូរព័ត៌មានអំពីការកំណត់មុខងារប្រព័ន្ធ បញ្ចូលកម្មវិធី ឬធ្វើកិច្ចការជាទម្លាប់ផ្សេងទៀត ការផ្លាស់ប្តូរទាំងនេះត្រូវបានបង្ហាញឱ្យឃើញ និងរក្សាទុកនៅក្នុងបញ្ជីឯកសាររបស់Windows (Windows Registry)។

ប៉ុន្តែ កន្លងទៅតាមពេលវេលា បញ្ជីឯកសាររបស់Windows (Windows Registry) បង្គរព័ត៌មានអំពីការកំណត់មុខងារដែលហួសសម័យ រាប់បញ្ចូលទាំងស្លាកស្នាមនៃកម្មវិធីដែលលែងប្រើ។ ជម្រើស Registry (បញ្ជីឯកសារ) របស់កម្មវិធី CCleaner អាចឱ្យលោកអ្នកស្គែនរក និងលុបចោលព័ត៌មានបែបនេះ និងកែលម្អមុខងារ និងល្បឿនទាំងមូលនៃប្រព័ន្ធកុំព្យូទ័ររបស់លោកអ្នក ព្រមទាំងការពារភាពឯកជននិងសុវត្ថិភាពឌីជីតថលរបស់លោកអ្នក។

ដំបូន្មាន៖ ការស្គែនបញ្ជីឯកសាររបស់Windows (Windows Registry) គួរត្រូវបានធ្វើជាប្រចាំសប្តាហ៍ ឬប្រចាំខែ។

៤.១ របៀបសម្អាតបញ្ជីឯកសាររបស់ Windows (Windows Registry)របស់លោកអ្នក ដោយប្រើកម្មវិធី CCleaner

ជំហានទី ១. ចុចលើ ដើម្បីបើកផ្ទាំងខាងក្រោមនេះ៖

រូបភាព ១ ៖ អន្តរផ្ទៃមុខប្រើប្រាស់របស់កម្មវិធី CCleaner ក្នុងទម្រង់ជាបញ្ជីឯកសារ (Registry Mode)

ផ្ទាំង CCleaner Registry (បញ្ជីឯកសារ របស់កម្មវិធី CCleaner) ត្រូវបានចែកជាបញ្ជី Registry Cleaner (ផ្ទាំងសម្អាតបញ្ជីឯកសារ)មួយ និងផ្ទាំងរងមួយទៀតដែលប្រើដើម្បីបង្ហាញព័ត៌មានទាក់ទងបញ្ហាដែលបានរកឃើញ។

ជំហានទី ២. គូសយក ជម្រើសទាំងអស់ដែលមាននៅក្នុងបញ្ជី Registry Cleaner (ផ្ទាំងសម្អាតបញ្ជីឯកសារ) (ដូចបង្ហាញនៅក្នុង រូបភាព ១) បន្ទាប់មក ចុចលើ ដើម្បីចាប់ផ្តើមស្គែនរកបញ្ហាដែលទាក់ទងទៅនឹងបញ្ជីឯកសារដើម្បីធ្វើការដោះស្រាយ។ មួយរយៈពេលក្រោយមក លទ្ធផលរបស់លោកអ្នកអាចនឹងដូចផ្ទាំងខាងក្រោមនេះ៖

រូបភាព ២ ៖ ផ្ទាំងលទ្ធផល ដែលបង្ហាញបញ្ជីនៃបញ្ហាដែលត្រូវដោះស្រាយ

ដើម្បីជាវិធានការប្រុងប្រយ័ត្នទុកមុន មុនពេលលោកអ្នកចាប់ផ្តើមដោះស្រាយបញ្ជីឯកសាររបស់Windows (Windows Registry) លោកអ្នកនឹងត្រូវបានប្រាប់ជាមុន ឱ្យថតទុកសំណៅឯកសារថតចម្លងនៃបញ្ជីឯកសាររបស់លោកអ្នក។ ប្រសិនបើមានបញ្ហាកើតឡើង បន្ទាប់ពីបញ្ជីឯកសាររបស់Windows (Windows Registry)ត្រូវបានសម្អាតរួច លោកអ្នកអាចនឹងស្តារបញ្ជីឯកសាររបស់Windows (Windows Registry) ទៅរកសភាពដើមវិញបានដោយប្រើឯកសារថតចម្លងនេះ។

ជំហានទី ៣. ចុចលើ ដើម្បីបើកផ្ទាំងបញ្ជាក់ដូចខាងក្រោមនេះ៖

រូបភាព ៣ ៖ ផ្ទាំងបញ្ជាក់

ដំបូន្មាន ៖ ប្រសិនបើលោកអ្នកភ្លេចទីកន្លែង ដែលខ្លួនបានរក្សាទុកឯកសារថតចម្លងបញ្ជីឯកសារ លោកអ្នកអាចធ្វើការស្វែងរកឯកសារដែលមានកន្ទុយពាក្យសម្គាល់ប្រភេទឯកសារ .reg

ជំហានទី ៤. ចុចលើ ដើម្បីបង្កើតសំណៅថតចម្លងនៃបញ្ជីឯកសាររបស់លោកអ្នក និងបើកផ្ទាំងខាងក្រោម៖

រូបភាព ៤ ៖ ផ្ទាំង Save As (បើករកទីតាំងដែលត្រូវថតឯកសារទុក)

ជំហានទី ៥. ចុចលើ បន្ទាប់ពីលោកអ្នកបានជ្រើសរើសទីតាំងមួយសម្រាប់ សំណៅឯកសារថតចម្លងរបស់លោកអ្នក ដើម្បីបើកផ្ទាំងខាងក្រោមនេះ៖

រូបភាព ៥ ៖ ផ្ទាំង Fix Issue/Fix All Selected Issues (ដោះស្រាយបញ្ហា / ដោះស្រាយគ្រប់បញ្ហាដែលបានជ្រើសយក)

កំណត់សម្គាល់ ៖ អ្នកប្រើប្រាស់កម្រិតខ្ពស់ ឬកម្រិតជំនាញ នឹងកោតសរសើរចំពោះសមត្ថភាព ដែលអាចដោះស្រាយបញ្ហាមួយចំនួន និងមិនអើពើចំពោះបញ្ហាផ្សេងទៀត អាស្រ័យទៅតាមតម្រូវការរបស់ពួកគេ។ អ្នកប្រើប្រាស់កម្រិតមធ្យមនិងកម្រិតដំបូង ត្រូវបានណែនាំឱ្យដោះស្រាយត្រឹមគ្រប់បញ្ហាទាំងអស់ដែលបានជ្រើសយកប៉ុណ្ណោះ។

ជំហានទី ៦. ចុចលើ ដើម្បីមើលបញ្ហានីមួយៗ បន្ទាប់មក ចុចលើ ដើម្បីដោះស្រាយតែបញ្ហាណាដែលលោកអ្នកចង់ដោះស្រាយ។

ជំហានទី ៧. ចុចលើ ដើម្បីដោះស្រាយ គ្រប់ បញ្ហាដែលបានជ្រើសយក បន្ទាប់មក ចុចលើ ដើម្បីបញ្ចប់ដំណើរការសម្អាត។

ដំបូន្មាន៖ អនុវត្តពី ជំហានទី ២ ដល់ ឡើងវិញ រហូតទាល់តែលោកអ្នកលែងឃើញមានបញ្ហាដែលត្រូវដោះស្រាយ។ ឥឡូវនេះ បញ្ជីឯកសាររបស់Windows (Windows Registry) ត្រូវបានសម្អាតដោយជោគជ័យ។

ឥឡូវនេះ បញ្ជីឯកសាររបស់Windows (Windows Registry) ត្រូវបានសម្អាតដោយជោគជ័យ។

៤.២ របៀបស្តារយកឯកសារថតចម្លងបញ្ជីឯកសារ របស់លោកអ្នកមកវិញ

ប្រសិនបើលោកអ្នកសង្ស័យថា ការសម្អាតបញ្ជីឯកសាររបស់Windows (Windows Registry) បានបង្កបញ្ហាដល់ការបំពេញមុខងាររបស់ប្រព័ន្ធកុំព្យូទ័រលោកអ្នក នោះឯកសារថតចម្លងនៃបញ្ជីឯកសារដែលលោកអ្នកបានបង្កើតពី ជំហានទី ៣ ដល់ នៅក្នុងផ្នែក ៤.១ អាចយកមកប្រើដើម្បីស្តារយកបញ្ជីឯកសារដើមមកវិញ និងកាត់បន្ថយការជ្រៀតជ្រែកជាមួយប្រព័ន្ធកុំព្យូទ័ររបស់លោកអ្នក។

ដើម្បីស្តារយកបញ្ជីឯកសារដើមមកវិញ ត្រូវអនុវត្តជំហានខាងក្រោមនេះ៖

ជំហានទី ១. ជ្រើសយក Start > Run (ចាប់ផ្តើម > ដំណើរការ) ដើម្បីបើកផ្ទាំង Run បន្ទាប់មក វាយបញ្ចូលពាក្យ regedit ដូចខាងក្រោមនេះ៖

រូបភាព ៦ ៖ ផ្ទាំង Run

ជំហានទី ២. ចុចលើ ដើម្បីបើកផ្ទាំងខាងក្រោមនេះ៖

រូបភាព ៧ ៖ Registry Editor (កម្មវិធីកែបញ្ជីឯកសារ)

ជំហានទី ៣. ជ្រើសយក File > Import (ឯកសារ > នាំចូល) ពីរបាម៉ឺនុយរបស់ Registry Editor (កម្មវិធីកែបញ្ជីឯកសារ) ដើម្បីបើកផ្ទាំង Import Registry File (នាំចូលឯកសារបញ្ជីឯកសារ) បន្ទាប់មក ជ្រើសយក

ជំហានទី ៤. ចុចលើ ដើម្បីបើកផ្ទាំងបញ្ជាក់ប្រាប់ដូចខាងក្រោមនេះ៖

រូបភាព ៨ ៖ ផ្ទាំងសន្ទនារបស់ Registry Editor (កម្មវិធីកែបញ្ជីឯកសារ) ដែលបញ្ជាក់ប្រាប់ថា ឯកសារថតចម្លងនៃបញ្ជីឯកសារត្រូវបានស្តារយកមកវិញរួចហើយ

ជំហានទី ៥. ចុចលើ ដើម្បីបញ្ចប់ការស្តារយកឯកសារថតចម្លងនៃបញ្ជីឯកសារមកវិញ ។

កម្មវិធី CCleaner ដែលអាចយកតាមខ្លួនបាន (Portable CCleaner)

៥.១ ភាពខុសគ្នារវាងសំណៅកម្មវិធី Installed CCleaner (កម្មវិធី CCleaner ដែលបញ្ចូលក្នុងកុំព្យូទ័រ) និង Portable Eraser (កម្មវិធី CCleaner ដែលអាចយកតាមខ្លួនបាន)

ប្រសិនបើកម្មវិធីដែលអាចយកតាមខ្លួនបាន មិនត្រូវបានបញ្ចូលនៅក្នុងកុំព្យូទ័រមូលដ្ឋានមួយទេនោះ អត្ថិភាព និងការប្រើកម្មវិធីទាំងនោះអាចនៅតែមិនត្រូវបានរកឃើញ។ ប៉ុន្តែ ត្រូវចាំថា ឧបករណ៍ផ្ទុកទិន្នន័យខាងក្រៅឬអង្គចងចាំUSB និងកម្មវិធីដែលអាចយកតាមខ្លួនបានរបស់លោកអ្នក គឺត្រូវមានសុវត្ថិភាពដូចជាកុំព្យូទ័រដែលលោកអ្នកកំពុងប្រើដែរ ហើយពួកវាអាចប្រឈមនឹង ការឆ្លងអេដវែរ ម៉ាលវែរ ស្ប៉ាយវែរ និងមេរោគ។

មិនមានភាពខុសគ្នាផ្សេងទៀត រវាង Portable CCleaner (កម្មវិធី CCleaner ដែលអាចយកតាមខ្លួនបាន) និងសំណៅកម្មវិធី CCleaner ដែលរចនាឡើង ដើម្បីបញ្ចូលក្នុងកុំព្យូទ័រមូលដ្ឋានឡើយ។

៥.២ របៀបដោនឡូត និងទាញយកកម្មវិធី Portable CCleaner

ដើម្បីចាប់ផ្តើមដោនឡូតនិងទាញយកកម្មវិធី Portable CCleaner ត្រូវអនុវត្តជំហានខាងក្រោមនេះ៖

ជំហានទី ១. ចុចលើ http://www.piriform.com/ccleaner/download/portable ដើម្បីនាំទៅរកគេហទំព័រដោនឡូតកម្មវិធី Portable CCleaner ដែលសមស្រប និងចាប់ផ្តើមដោនឡូតកម្មវិធី Portable CCleaner ដោយស្វ័យប្រវត្ត។

ជំហានទី ២. បើកចូលទៅថតឯកសារដោនឡូតដែលបានកំណត់ បន្ទាប់មក ចុចម៉ោសខាងស្តាំលើ ដើម្បីបើកម៉ឺនុយPop-up របស់ Windows បន្ទាប់មក ជ្រើសយក ជម្រើស Extract All... (ទាញយកទាំងអស់…) ដូចបង្ហាញនៅក្នុង រូបភាព ១ ខាងក្រោមនេះ៖

រូបភាព ១ ៖ ម៉ឺនុយPop-up របស់ Windows ដែលជម្រើស Extract All... (ទាញយកទាំងអស់…) ត្រូវបានជ្រើសយក

កំណត់សម្គាល់ជំហានទី ២ នឹងបើកផ្ទាំង Extract Compressed (Zipped) Folders (ទាញយកថតឯកសារបង្ហាប់) ដូចខាងក្រោមនេះ៖

រូបភាព ២ ៖ ផ្ទាំង Select a Destination (ជ្រើសរើសទីតាំងគោលដៅ)

ជំហានទី ៣. ចុចលើ ដើម្បីបើកផ្ទាំងបើកចូល Select a Destination (ជ្រើសរើសទីតាំងគោលដៅ)។ បើកចូលទៅក្នុងឧបករណ៍ផ្ទុកទិន្នន័យខាងក្រៅ ឬអង្គចងចាំ USB បន្ទាប់មក ចុចលើ ដើម្បីបង្កើតថតឯកសារ Portable CCleaner ថ្មី សម្រាប់ដាក់ឯកសារបញ្ចូលកម្មវិធីដែលត្រូវបានទាញយក។

ជំហានទី ៤. វាយបញ្ចូលឈ្មោះមួយសម្រាប់ថតឯកសារថ្មីនេះ នៅក្នុងមែកធាងនៃឯកសារ ដូចបង្ហាញនៅក្នុង រូបភាព ៣ ខាងក្រោមនេះ៖

រូបភាព ៣ ៖ ផ្ទាំង Select a Destination (ជ្រើសរើសទីតាំងគោលដៅ)

កំណត់សម្គាល់ ៖ ជ្រើសរើសឈ្មោះផ្សេងមួយសម្រាប់ថតឯកសារ Portable CCleaner នេះ ដើម្បីកុំឱ្យវាបង្ហាញច្បាស់ពេកថា លោកអ្នកកំពុងប្រើកម្មវិធី Portable CCleaner។

ជំហានទី ៥. ចុចលើ ដើម្បីបិទផ្ទាំងបើកចូល Select a Destination (ជ្រើសរើសទីតាំងគោលដៅ) និងដើម្បីត្រឡប់ទៅផ្ទាំង Select a Destination (ជ្រើសរើសទីតាំងគោលដៅ) វិញ បន្ទាប់មក ចុចលើ ដើម្បីចាប់ផ្តើមទាញយកឯកសារកម្មវិធីដែលមាននៅក្នុងវា ទៅដាក់ក្នុងថតឯកសារបង្កើតថ្មីនេះ។

ជំហានទី ៦. ចុចលើ ដើម្បីពិនិត្យផ្ទៀងផ្ទាត់ដោយស្វ័យប្រវត្តថា តើកម្មវិធីPortable CCleaner ត្រូវបានទាញយកដោយជោគជ័យទៅដាក់ក្នុងថតឯកសារគោលដៅដែរឬទេ ដូចបង្ហាញនៅក្នុង រូបភាព ៤ ខាងក្រោមនេះ៖

រូបភាព ៤ ៖ កម្មវិធី CCleaner ដែលត្រូវបានទាញយកទៅដាក់ក្នុងថតឯកសារគោលដៅ នៅក្នុងថាសរឹងខាងក្រៅដែលបានកំណត់មួយ (ត្រូវបានប្តូរទំហំ)

ជំហានទី ៧. ចុចរហ័សពីរដងលើ ដើម្បីបើកកម្មវិធី Portable CCleaner

សូមមើលជំពូកកម្មវិធី CCleaner ដើម្បីចាប់ផ្តើមកំណត់មុខងារ និងប្រើប្រាស់កម្មវិធីនេះ។

ជម្រើសកម្រិតខ្ពស់ (Advanced Options) សំណួរដែលសួរញឹកញាប់ និង ការពិនិត្យមើលឡើងវិញ

បញ្ជីផ្នែកដែលមាននៅក្នុងទំព័រនេះ៖

៦.០ ជម្រើសកម្រិតខ្ពស់ (Advanced Options)

មុខងារពិសេសពីររបស់កម្មវិធី CCleaner ដែលអាចនឹងលើកកម្ពស់ប្រសិទ្ធភាពរួម នៃប្រព័ន្ធកុំព្យូទ័ររបស់លោកអ្នក គឺមុខងារពិសេស Uninstall (លុបចោល) និង Startup (ចាប់ផ្តើមដំណើរការ) ដែលនឹងលើកមកបរិយាយនៅក្នុងផ្នែកបន្ទាប់។ ជាមួយគ្នានេះផងដែរ លោកអ្នកនឹងយល់ដឹង អំពីរបៀបលុបចោល ឬជូតលុបជាអចិន្ត្រៃយ៍នូវលំហទំនេរដែលមាននៅក្នុងថាសទិន្នន័យកំណត់ជាក់លាក់មួយ។

៦.១ របៀបលុបចោល (Unistall) កម្មវិធី ដោយប្រើកម្មវិធី CCleaner

ចំណុចសំខាន់ ៖ មុនពេលលោកអ្នកចាប់ផ្តើមលុបចោល ឬរុះចោលកម្មវិធីដែលត្រូវលុបចោល ឬរុះចោល ត្រូវប្រាកដថា កម្មវិធីនោះមិនមានសារៈសំខាន់ចំពោះដំណើរការត្រឹមត្រូវនៃប្រព័ន្ធកុំព្យូទ័ររបស់លោកអ្នកទេ។

តាមរយៈការលុបចោលនូវកម្មវិធីបញ្ចូលពីមុនដែលពុំប្រើ ឬពុំត្រូវការ នៅមុនពេលដំណើរការកម្មវិធី CCleaner លោកអ្នកអាចនឹងលុបចោលផងដែរនូវឯកសារ និងថតឯកសារបណ្តោះអាសន្នរបស់កម្មវិធីទាំងនោះ។ ការធ្វើដូចនេះ អាចនឹងកាត់បន្ថយចំនួនឯកសារ និងថតឯកសារបណ្តោះអាសន្នដែលត្រូវលុបចោល និងចំនួនពេលវេលាដែលតម្រូវសម្រាប់ដំណើរការសម្អាត។

មុខងារពិសេស Uninstall (លុបចោល) របស់កម្មវិធី CCleaner គឺសមមូលទៅនឹងមុខងារពិសេស Uninstall a program (លុបចោលកម្មវិធី) ដែលមាននៅក្នុង Control Panel។ មុខងារពិសេស Uninstall (លុបចោល) រាយបញ្ជីកម្មវិធីបានច្បាស់លាស់ជាងនិងរហ័សជាង។

ដើម្បីចាប់ផ្តើមលុបចោល (Uninstall) កម្មវិធីហួសសម័យ ត្រូវអនុវត្តជំហានខាងក្រោមនេះ៖

ជំហានទី ១. ចុចលើ ជ្រើសយក Start > Programs > CCleaner ដើម្បីបើកផ្ទាំងមេរបស់កម្មវិធី Piriform CCleaner

ជំហានទី ២. ចុចលើ បន្ទាប់មក ចុចលើ ដើម្បីបើកផ្ទាំងខាងក្រោមនេះ៖

រូបភាព ១ ៖ ផ្ទាំងជម្រើស Tools (ឧបករណ៍) ដែលបង្ហាញផ្ទាំងរង Uninstall (លុបចោល)

កំណត់សម្គាល់៖ ប៊ូតុងដែលនៅខាងស្តាំនៃបញ្ជី Programs to Remove (កម្មវិធីដែលត្រូវលុបចោល) អាចចុចប្រើបានតែនៅពេលបន្ទាប់ពីកម្មវិធីមួយត្រូវបានជ្រើសយកដើម្បីលុបចោលតែប៉ុណ្ណោះ។

ជំហានទី ៣. ជ្រើសយកកម្មវិធីមួយពីបញ្ជី Programs to Remove (កម្មវិធីដែលត្រូវលុបចោល) បន្ទាប់មក ចុចលើ ដើម្បីលុបចោលកម្មវិធីដែលបានជ្រើសយកនោះ។

ដំបូន្មាន៖ អ្នកប្រើប្រាស់កម្រិតខ្ពស់ ឬកម្រិតមានបទពិសោធន៍ នឹងយល់ថា មុខងារ Rename (ផ្លាស់ប្តូរឈ្មោះ) និង Delete (លុបចោល) មានប្រយោជន៍ ក្នុងការរក្សាភាពឯកជននៃអត្ថិភាពរបស់កម្មវិធីជាក់លាក់។ មុខងារទាំងពីរនេះ ធានាបានថា មានតែលោកអ្នកប៉ុណ្ណោះដែលដឹងអំពីអត្ថិភាពរបស់កម្មវិធីនេះ និងរក្សាវាឱ្យមានសុវត្ថិភាពពីភាគីបដិបក្ខ ឬអាក្រក់ដែលអាចនឹងរាយបញ្ជីកម្មវិធីដែលបានបញ្ចូល។

ជំហានទី ៤. ចុចលើ ដើម្បីប្តូរឈ្មោះកម្មវិធីនោះ។ តាមរបៀបមួយផ្សេងទៀត ចុចលើ ដើម្បីលុបចោលកម្មវិធីមួយពីបញ្ជីនោះ ប៉ុន្តែ ដោយមិនរុះចោលកម្មវិធីនោះពិតប្រាកដឡើយ ។

៦.២ របៀបបិទចោលនូវកម្មវិធី ដែលបើកដំណើរការស្វ័យប្រវត្ត (Auto-Start Programs) ដោយប្រើកម្មវិធី CCleaner

កម្មវិធីដែលបើកដំណើរការស្វ័យប្រវត្ត(Auto-Start Program)មួយ ត្រូវបានកំណត់មុខងារឱ្យចាប់ផ្តើមដំណើរការខ្លួនឯងដោយស្វ័យប្រវត្ត នៅរៀងរាល់ពេលដែលលោកអ្នកបើកដំណើរការកុំព្យូទ័ររបស់លោកអ្នក។ កម្មវិធីដែលបើកដំណើរការស្វ័យប្រវត្ត (Auto-Start Programs) អាចនឹងចាប់ផ្តើមធ្វើការទាមទារប្រើធនធានរបស់ប្រព័ន្ធ និងពន្យឺតកុំព្យូទ័ររបស់លោកអ្នកនៅពេលចាប់ផ្តើមដំណើរការ។

ជំហានទី ២. ចុចលើ បន្ទាប់មក ចុចលើ ដើម្បីបើកផ្ទាំងខាងក្រោមនេះ៖

រូបភាព ២ ៖ ផ្ទាំងជម្រើស Tools (ឧបករណ៍) ដែលបង្ហាញផ្ទាំងរង Startup (ចាប់ផ្តើមដំណើរការ)

ជំហានទី ៣. ជ្រើសយកកម្មវិធីមួយពីក្នុងចំណោមកម្មវិធីដែលរាយនៅក្នុងផ្ទាំងរង Startup បន្ទាប់មក ចុចលើ ដើម្បីបិទកម្មវិធីនេះ ដើម្បីកុំឱ្យវាចាប់ផ្តើមដំណើរការបានដោយស្វ័យប្រវត្តទៀត នៅពេលលោកអ្នកបើកដំណើរការកុំព្យូទ័ររបស់លោកអ្នក។

៦.៣ របៀបជូតលុបលំហថាសទិន្នន័យទំនេរ ដោយប្រើកម្មវិធី CCleaner

នៅក្នុងប្រព័ន្ធប្រតិបត្តិការ Windows ការលុបចោលឯកសារមួយ គឺគ្រាន់តែលុបចោលព័ត៌មានយោងទៅឯកសារនោះប៉ុណ្ណោះ ប៉ុន្តែមិនអាចលុបចោលទិន្នន័យពិតប្រាកដរបស់វាទេ។ ទោះបីផ្ទៃនៃថាសទិន្នន័យនោះនឹងត្រូវបានសរសេរជាន់ពីលើជាយថាហេតុដោយឯកសារថ្មីទៅតាមពេលវេលាក៏ដោយ អ្នកដែលមានជំនាញអាចនឹងប្រមូលផ្គុំបំណែកខ្លះ ឬទាំងអស់នៃឯកសារនោះបាន។ ប៉ុន្តែ លោកអ្នកអាចបង្ការការនេះមិនឱ្យកើតឡើងបាន ដោយការជូតលុបលំហទំនេរនៅក្នុងថាសរឹងរបស់លោកអ្នក។ កម្មវិធី CCleaner អាចឱ្យលោកអ្នកជូតលុបតារាងឯកសារមេ (Master File Table) បានផងដែរ។

តារាងឯកសារមេ (Master File Table) គឺជាសន្ទស្សន៍នៃគ្រប់ឈ្មោះ និងទីតាំងរបស់ឯកសារទាំងអស់ រួមទាំងព័ត៌មានផ្សេងទៀត។ សម្រាប់ហេតុផលប្រសិទ្ធភាព នៅពេល Microsoft Windows លុបចោលឯកសារមួយ វាគ្រាន់តែដាក់សញ្ញាសម្គាល់ការចុះទិន្នន័យសន្ទស្សន៍សម្រាប់ឯកសារនោះថាត្រូវបានលុបចោលតែប៉ុណ្ណោះ។ ការចុះទិន្នន័យក្នុងតារាងឯកសារមេ (Master File Table)សម្រាប់ឯកសារ និងខ្លឹមសាររបស់ឯកសារ បន្តស្ថិតនៅក្នុងថាសរឹងដដែល។

កំណត់សម្គាល់ ៖ ការជូតលុបថាសទិន្នន័យ និងតារាងឯកសារមេ (Master File Table) ត្រូវចំណាយពេលវេលាច្រើនគួរឱ្យកត់សម្គាល់។ ទំហំពេលវេលាដែលតម្រូវសម្រាប់កិច្ចការនេះ អាស្រ័យទៅលើចំនួនដងនៃការសរសេរជាន់ពីលើដែលបានកំណត់។

ដើម្បីកំណត់ថាស(Drive)ដែលលោកអ្នកចង់ជូតលុប ត្រូវអនុវត្តជំហានខាងក្រោមនេះ៖

ជំហានទី ១. ចុចលើ បន្ទាប់មក ចុចលើ ដើម្បីបើកផ្ទាំង Drive Wiper (មុខងារជូតលុបរន្ធថាស)។

ជំហានទី ២. ចុចលើ Wipe (ជូតលុប) ដើម្បីបើកបញ្ជីទម្លាក់របស់វា បន្ទាប់មក ជ្រើសយកជម្រើស Free Space (លំហទំនេរ) ឬ Entire drive (All data will be erased) (រន្ធថាសទាំងមូល (ទិន្នន័យទាំងអស់នឹងត្រូវបានលុបចោល)) បន្ទាប់មក ជ្រើសយក ពីបញ្ជីទម្លាក់ Security (សុវត្ថិភាព) ។

ព្រមាន ៖ ជ្រើសយកតែជម្រើស Entire drive (All data will be erased) (រន្ធថាសទាំងមូល (ទិន្នន័យទាំងអស់នឹងត្រូវបានលុបចោល)) ប៉ុណ្ណោះ ប្រសិនបើលោកអ្នកប្រាកដទាំងស្រុង*ថា លោកអ្នកចង់លុបចោលឯកសារនិងថតឯកសារ *និង លំហទំនេររបស់លោកអ្នក។

ជំហានទី ៣. ចុចលើប្រអប់គូសរបស់ថាសដែលត្រូវលុបចោល និងបើកដំណើរការ ។ ឥឡូវនេះ ផ្ទាំងរបស់លោកអ្នក គួរតែដូចរូបភាពខាងក្រោមនេះ៖

រូបភាព ៣ ៖ ផ្ទាំងរង Drive Wiper (មុខងារជូតលុបថាស) ដែលជម្រើសពាក់ព័ន្ធត្រូវបានបើកដំណើរការ

ជំហានទី ៤. ចុចលើ ដើម្បីចាប់ផ្តើមជូតលុបថាស ដែលលោកអ្នកបានជ្រើសយក។

៦.៤ សំណួរដែលសួរញឹកញាប់ និង ការពិនិត្យមើលឡើងវិញ

សំណួរ ៖ ប្រសិនបើខ្ញុំលុបចោល (Uninstall) កម្មវិធី CCleaner តើឯកសារដែលលុបចោលពីមុននៅតែត្រូវបានលុបចោលដែរឬទេ?

*ចម្លើយ ៖ បាទ/ចា៎ស។* ប្រសិនបើលោកអ្នកបានកំណត់មុខងារ និងដំណើរការកម្មវិធី CCleaner បានត្រឹមត្រូវនោះ ឯកសារដែលធ្លាប់ត្រូវបានលុបចោលពីមុន នឹងនៅតែត្រូវបានលុបចោលដដែល ពោលគឺត្រូវបានលុបចោលជាអចិន្ត្រៃយ៍។

សំណួរ ៖ ប្រសិនបើខ្ញុំចម្លងកម្មវិធី CCleaner ដាក់ទៅក្នុងអង្គចងចាំ USB មួយ តើខ្ញុំអាចប្រើវាជាមួយកុំព្យូទ័រមួយនៅហាង អ៊ីនធើរណែត ដើម្បីលុបចោលស្លាកស្នាមការងាររបស់ខ្ញុំនៅក្នុងកុំព្យូទ័រនោះ បានដែរឬទេ? តើមានហេតុផលណាមួយ ដែលខ្ញុំមិនអាចប្រើវាក្នុងរបៀបនេះដែរឬទេ?

*ចម្លើយ ៖ អាចប្រើបាន! មាន សំណៅកម្មវិធីCCleanerដែលអាចយកតាមខ្លួនបាន។ ប្រសិនបើហាងអ៊ីនធើរណែតដែលលោកអ្នកកំពុងធ្វើការនោះ អនុញ្ញាតឱ្យលោកអ្នកអាចដំណើរការកម្មវិធីចេញពីអង្គចងចាំUSBបាន នោះលោកអ្នកពិតជាអាចប្រើសំណៅកម្មវិធីCCleaner អាចយកតាមខ្លួនបាននេះ ដើម្បីលុបចោលស្លាកស្នាមការងាររបស់លោកអ្នកដែលមាននៅក្នុងកុំព្យូទ័រនោះ។ ប៉ុន្តែ ត្រូវចាំថា លោកអ្នកអាចនឹងត្រូវបានពិនិត្យតាមដាននៅហាងអ៊ីនធើរណែត។ ជាមួយគ្នានេះផងដែរ លោកអ្នកអាចនឹងមានហានិភ័យឆ្លងកម្មវិធីអាក្រក់ តាមរយៈការភ្ជាប់អង្គចងចាំUSBរបស់លោកអ្នកទៅកុំព្យូទ័រនៅហាងអ៊ីនធើរណែតនោះ។*

សំណួរ ៖ ប្រសិនបើខ្ញុំប្រើការសរសេរជាន់ពីលើរបស់កម្មវិធី CCleaner ចំនួនតែមួយដង តើអាចនឹងមានអ្នកស្តារយកទិន្នន័យរបស់ខ្ញុំបានឬទេ? ចុះប្រសិនបើខ្ញុំប្រើការសរសេរជាន់ពីលើចំនួនប្រាំពីរដងវិញ?

*ចម្លើយ ៖ ការសរសេរជាន់ពីលើធ្វើកាន់តែច្រើនដង ឱកាសអាចស្តារយកទិន្នន័យវិញបានមានកាន់តែតិច។ ប៉ុន្តែ ការបង្កើនចំនួនដងនៃការសរសេរជាន់ពីលើ ដែលប្រើនៅក្នុងការជូតលុបទិន្នន័យ ក៏បង្កើនរយៈពេលដំណើរការជូតលុបផងដែរ។*

សំណួរ ៖ តើការសម្អាតបញ្ជីឯកសាររបស់ Windows (Windows Registry) គឺគ្រប់គ្រាន់ដើម្បីលុបចោលគ្រប់សញ្ញាឃើញច្បាស់នៃការបញ្ចូល និងប្រើកម្មវិធីជាបណ្តោះអាសន្នរបស់ខ្ញុំនៅក្នុងកុំព្យូទ័ររបស់ខ្ញុំដែរឬទេ?

*ចម្លើយ ៖ ជាការល្អបំផុត លោកអ្នកគួរតែលុបចោលគ្រប់ឯកសារទាំងអស់ដែលទាក់ទងទៅនឹងកម្មវិធីនោះ ប្រើកម្មវិធី CCleaner ដើម្បីលុបចោលឯកសារបណ្តោះអាសន្ន សម្អាតបញ្ជីឯកសាររបស់ Windows Windows Registry និងជូតលុបលំហទំនេរនៅលើថាសទិន្នន័យ ដើម្បីលុបចោលគ្រប់ស្លាកស្នាមទាំងអស់របស់កម្មវិធីនោះនិងកិច្ចការដែលលោកអ្នកបានធ្វើជាមួយកម្មវិធីនោះ។*

៦.៥ សំណួរពិនិត្យមើលឡើងវិញ

 • តើព័ត៌មានប្រភេទអ្វីខ្លះ ដែលកម្មវិធី CCleaner លុបចោលពីកុំព្យូទ័ររបស់លោកអ្នក?
 • តើវាធ្វើកិច្ចការនេះដោយរបៀបណា?
 • តើមានភាពខុសប្លែកគ្នាអ្វីខ្លះ រវាងចំនួនដងនៃការសរសេរជាន់ពីលើដែលលោកអ្នកជ្រើសរើស នៅពេលលោកអ្នកសរសេរជាន់ពីលើទិន្នន័យរបស់លោកអ្នកដោយសុវត្ថិភាព?
 • តើ បញ្ជីឯកសាររបស់ Windows (Windows Registry) គឺជាអ្វី? ហើយ តើហេតុអ្វីបានជាលោកអ្នកត្រូវបានណែនាំឱ្យសម្អាតវា?
 • តើលោកអ្នកគួរធ្វើអ្វីខ្លះ មុនពេលលោកអ្នកសម្អាតបញ្ជីឯកសាររបស់ Windows (Windows Registry)?