កម្មវិធី Firefox រួមជាមួយមុខងារបន្ថែម - កម្មវិធីបើកអ៊ីនធើរណែតដែលមានសុវត្ថិភាព

តារាងមាតិកា

...Loading Table of Contents...

    កម្មវិធី Mozilla Firefox គឺជាកម្មវិធីបើកអ៊ីនធើរណែតមួយដែលឥតគិតថ្លៃ និងកាន់តែពេញនិយម។ កម្មវិធី Mozilla Firefox ត្រូវបានលើកកម្ពស់ ដោយមុខងារបន្ថែមផ្សេងៗជាច្រើនដែលមានសម្រាប់វា រាប់បញ្ចូលទាំងមុខងារបន្ថែមមួយចំនួនដែលត្រូវបានរចនាឡើង ដើម្បីការពារភាពឯកជន និងសុវត្ថិភាពរបស់លោកអ្នកនៅពេលលោកអ្នកបើកមើលទំព័រអ៊ីនធើរណែត។

    គេហទំព័រមុខ

    សេចក្តីតម្រូវសម្រាប់កុំព្យូទ័រ

    • គ្រប់សំណៅ Windows ទាំងអស់

    សំណៅកម្មវិធីដែលប្រើ នៅក្នុងមគ្គុទ្ទេសក៍ណែនាំនេះ

    • Firefox 24.0
    • NoScript 2.6.8.1
    • HTTPS Everywhere 3.4.1
    • Adblock Plus 2.3
    • Better Privacy 1.68
    • Beef Taco 1.3.7

    កាលបរិច្ឆេទកែសម្រួល ចុងក្រោយបំផុតរបស់ជំពូកនេះ

    • កញ្ញា ២០១៣

    អាជ្ញាប័ណ្ណ

    • កម្មវិធីសេរីនិងបើកចំហ

    កម្រិត៖ ១. កម្រិតដំបូង, ២. កម្រិតមធ្យម, ៣. កម្រិតលើមធ្យម, ៤. កម្រិតមានបទពិសោធន៍, ៥. កម្រិតខ្ពស់

    ពេលវេលាដែលតម្រូវ ដើម្បីអាចចាប់ផ្តើមប្រើកម្មវិធីទាំងនេះបាន៖ ២០ - ៣០ នាទី

    អត្ថប្រយោជន៍ដែលលោកអ្នកនឹងទទួលបាន

    • កម្មវិធីបើកអ៊ីនធើរណែតមួយដែលមានស្ថេរភាព និងសុវត្ថិភាព ហើយមុខងារពិសេសរបស់វាអាចលើកកម្ពស់បាន ដោយមុខងារបន្ថែមផ្សេងៗជាច្រើន
    • សមត្ថភាព ដើម្បីការពារខ្លួនលោកអ្នកពីកម្មវិធី ដែលអាចបង្កអន្តរាយជាសក្តានុពល និងពីគេហទំព័រអាក្រក់
    • សមត្ថភាព ដើម្បីលុបចោលស្លាកស្នាមនៃវគ្គបើកទំព័រអ៊ីនធើរណែត(browsing sessions) របស់លោកអ្នកចេញពីកុំព្យូទ័រ

    កម្មវិធីដែលអាចប្រើបានជាមួយ GNU Linux, Mac OS និង Microsoft Windows ៖

    កម្មវិធីបើកអ៊ីនធើរណែត Mozilla Firefox មានសម្រាប់ប្រើជាមួយ GNU Linux, Mac OS, Microsoft Windows និងប្រព័ន្ធប្រតិបត្តិការផ្សេងទៀត។ ការគ្រប់គ្រងទំព័រអ៊ីនធើរណែតដែលធានាសុវត្ថិភាព គឺមានលក្ខណៈសំខាន់ដាច់ខាត ព្រោះទំព័រអ៊ីនធើរណែតគឺជាប្រភពចម្លងម៉ាលវែរទូទៅបំផុត។ ដោយហេតុនេះហើយ យើងខ្ញុំសូមណែនាំយ៉ាងមុតមាំឱ្យលោកអ្នកប្រើកម្មវិធី Mozilla Firefox និងមុខងារបន្ថែមដែលកំណត់សម្រាប់គោលបំណងនេះ។ អត្ថប្រយោជន៍ផ្នែកសុវត្ថិភាពដែលមាននៅក្នុង កម្មវិធី Firefox (ដែលមានកម្មវិធីមួយអាចប្រើបានជាមួយប្រព័ន្ធប្រតិបត្តិការច្រើន និងមានលក្ខណៈសេរីនិងបើកចំហ) រឹតតែមានសារៈសំខាន់ថែមទៀត នៅពេលប្រៀបធៀបជាមួយកម្មវិធីបើកអ៊ីនធើរណែតប្រភេទដូចវាផ្សេងទៀត ដូចជាកម្មវិធី Internet Explorer ជាដើម។ ប៉ុន្តែ ប្រសិនបើលោកអ្នកចង់ប្រើកម្មវិធីមួយក្រៅពីកម្មវិធី Mozilla Firefox យើងខ្ញុំសូមណែនាំកម្មវិធីជំនួសដែលមានសម្រាប់ GNU Linux, Mac OS និង Microsoft Windows ដូចខាងក្រោមនេះ៖

    របៀបដោនឡូតកម្មវិធី Firefox

    • សូមអានសេចក្តីផ្តើមសង្ខេបនៃមគ្គុទ្ទេសក៍អនុវត្តន៍
    • ចុចលើរូបសញ្ញា Firefox ខាងក្រោមនេះ ដើម្បីបើកគេហទំព័រ www.mozilla.com/firefox
    • ចុចលើតំណភ្ជាប់ Free Download ដើម្បីថតទុកឯកសារកម្មវិធីបញ្ចូលកម្មវិធី បន្ទាប់មក បើកចូលទៅរកវា ហើយ ចុចរហ័សពីរដងលើវា
    • បន្តអនុវត្តតាមមគ្គុទ្ទេសក៍ណែនាំ រួច បញ្ចូលមុខងារ NoScript និងមុខងារបន្ថែមផ្សេងៗទៀត នៅពេលលោកអ្នកទៅដល់ ផ្នែក ៤ និង ៥
    • ដើម្បីបញ្ចូលមុខងារបន្ថែមទៅក្នុងកម្មវិធី Firefox របស់លោកអ្នក៖ - ចាប់ផ្តើមបើកកម្មវិធី Firefox - ចុចលើរូបសញ្ញាខាងក្រោមនេះ បន្ទាប់មក ចុចលើប៊ូតុង Add to Firefox (បន្ថែមទៅឱ្យ Firefox) នៅលើទំព័រពាក់ព័ន្ធរបស់វា។

    • បន្ទាប់ពីបញ្ចូលរួចហើយ លោកអ្នកអាចលុបចោលឯកសារបញ្ចូលកម្មវិធី ឬមុខងារបន្ថែមដែលលោកអ្នកបានថតទុកនៅក្នុងកុំព្យូទ័ររបស់លោកអ្នក។

    Firefox: NoScript: Adblock Plus: Better Privacy: Beef Taco: HTTPS Everywhere:

    ១.១ ការដែលលោកអ្នកគួរដឹងអំពីកម្មវិធីនេះ មុនពេលលោកអ្នកចាប់ផ្តើមប្រើវា

    នៅក្នុងជំពូកនេះ លោកអ្នកត្រូវបានសន្មតថាបានដឹងរួចហើយអំពីរបៀបប្រើកម្មវិធីបើកអ៊ីនធើរណែតមួយ។ ជំពូកនេះ នឹងមិនពន្យល់អំពីរបៀបប្រើមុខងាររបស់កម្មវិធី Mozilla Firefox ទេ។ គោលបំណងរបស់ជំពូកនេះ គឺដើម្បីពន្យល់អំពីមុខងារបន្ថែមមួយចំនួនដែលអាចនឹងធ្វើឱ្យការប្រើកម្មវិធីនេះកាន់តែមានសុវត្ថិភាពថែមទៀត។

    • Mozilla Firefox Add-ons (មុខងារបន្ថែមសម្រាប់ Mozilla Firefox) (ត្រូវបានហៅផងដែរថា 'extensions') គឺជាកម្មវិធីតូចៗដែលបន្ថែមលក្ខណៈពិសេសថ្មីឬពង្រីកមុខងារដែលមានស្រាប់របស់កម្មវិធី Firefox

    • Mozilla Firefox Plugins (បំណែកកម្មវិធីបន្ថែមសម្រាប់ Mozilla Firefox)គឺជាសមាសធាតុកម្មវិធីតូចៗ ដែលជាធម្មតាត្រូវបានរចនាដោយភាគីទីបី ដើម្បីធ្វើឱ្យកម្មវិធីរបស់ខ្លួនអាចប្រើនៅក្នុងកម្មវិធី Firefox បាន។

    នៅក្នុងជំពូកនេះ លោកអ្នកនឹងដឹងអំពីរបៀបដោនឡូត បញ្ចូល និងប្រើ Mozilla Add-ons ខាងក្រោមនេះ ដើម្បីបង្កើននូវ ភាពឯកជន សុវត្ថិភាព និងសន្តិសុខ នៃកម្មវិធីFirefoxរបស់លោកអ្នក និងបង្កើនបទពិសោធន៍ប្រើប្រាស់អ៊ីនធើរណែតរបស់លោកអ្នក។

    មុខងារបន្ថែម NoScript មានបរិយាយដាច់ដោយឡែក នៅក្នុងផ្នែក ៤.០ អំពី NoScript។ មុខងារបន្ថែមផ្សេងទៀត មានបរិយាយនៅក្នុង មុខងារបន្ថែមផ្សេងទៀតរបស់កម្មវិធី Firefox ដែលមានប្រយោជន៍

    ចំណុចសំខាន់ ៖ ភាគច្រើនលើសលុបនៃការឆ្លងម៉ាលវែរ និងស្ប៉ាយវែរ មានប្រភពដើមចេញពីទំព័រអ៊ីនធើរណែត។ ដូច្នេះ គឺជាការសំខាន់ណាស់ដែលលោកអ្នកត្រូវគិតពិចារណាជានិច្ចថា តើការបើកអាសយដ្ឋានអ៊ីនធើរណែតមួយមានសុវត្ថិភាពដែរឬទេ ជាពិសេស នៅពេលលោកអ្នកបានទទួលអាសយដ្ឋានអ៊ីនធើរណែតនោះតាមរយៈអ៊ីមែល។ មុនពេលលោកអ្នកសម្រេចបើកទំព័រ អ៊ីនធើរណែតមួយ យើងខ្ញុំសូមណែនាំឱ្យលោកអ្នកធ្វើការស្គែនអាសយដ្ឋានអ៊ីនធើរណែតនោះជាមុនសិន ដោយប្រើគេហទំព័រស្គែនដូចខាងក្រោមនេះ៖

    លោកអ្នកអាចពិនិត្យមើលកេរ្តិ៍ឈ្មោះរបស់គេហទំព័រមួយបានផងដែរ ដោយប្រើគេហទំព័រស្គែនដែលមានរាយឈ្មោះខាងក្រោមនេះ៖

    របៀបបញ្ចូល និងកំណត់មុខងារឱ្យ កម្មវិធី Firefox

    បញ្ជីផ្នែកដែលមាននៅក្នុងទំព័រនេះ៖

    ២.០ អំពីកម្មវិធី Firefox

    Firefox មានការកំណត់មុខងារដែលងាយស្រួលប្រើជាច្រើន សម្រាប់ការពារភាពឯកជននិងសុវត្ថិភាពរបស់លោកអ្នក នៅរៀងរាល់ពេលដែលលោកអ្នកចូលប្រើអ៊ីនធើរណែត។ កម្រិតភាពញឹកញាប់ដែលលោកអ្នកត្រូវតែកំណត់មុខងារទាំងនេះ គឺអាស្រ័យទៅលើស្ថានភាពជាក់លាក់របស់លោកអ្នក៖

    • ប្រសិនបើលោកអ្នកកំពុងប្រើកុំព្យូទ័រផ្ទាល់ខ្លួនរបស់លោកអ្នក ហើយលោកអ្នកមិនអនុញ្ញាតឱ្យអ្នកដទៃប្រើកុំព្យូទ័រនេះដើម្បីបើក អ៊ីនធើរណែត នោះលោកអ្នកចាំបាច់ត្រូវកំណត់មុខងារទាំងនេះតែមួយដងប៉ុណ្ណោះ។

    • បើលោកអ្នកនៅក្នុងកន្លែងសាធារណៈ ឬកន្លែងធ្វើការ លោកអ្នកត្រូវតែកំណត់មុខងារទាំងនេះសាឡើងវិញ សម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួនរបស់លោកអ្នក។

    កំណត់សម្គាល់ ៖ លោកអ្នកអាចប្រើសំណៅយកតាមខ្លួនបាននៃកម្មវិធី Firefox នៅក្នុងអង្គចងចាំ USB របស់លោកអ្នកបានផងដែរ។ ចំណុចនេះ អាចឱ្យលោកអ្នកកំណត់មុខងាររបស់កម្មវិធី Firefox ទៅតាមតម្រូវការរបស់លោកអ្នក ហើយលោកអ្នកអាចប្រើសំណៅកម្មវិធីនេះនៅក្នុងកុំព្យូទ័រសាធារណៈណាមួយក៏បាន។ សម្រាប់ព័ត៌មានបន្ថែមអំពីសំណៅយកតាមខ្លួនបាននៃ កម្មវិធី Firefox សូមមើល Mozilla Firefox, Portable Edition

    ២.១ របៀបបញ្ចូលកម្មវិធី Firefox

    ការបញ្ចូលកម្មវិធី Firefox គឺជាដំណើរការមួយដែលមានលក្ខណៈសាមញ្ញ និងមិនស្មុគស្មាញ។ ដើម្បីចាប់ផ្តើមបញ្ចូលកម្មវិធី Firefox ត្រូវអនុវត្តជំហានខាងក្រោមនេះ៖

    ជំហានទី ១. ចុចរហ័សពីរដងលើ ; ផ្ទាំង Open File - Security Warning (បើកឯកសារ - ការព្រមានអំពីសុវត្ថិភាព) អាចនឹងលេចមក។ ប្រសិនបើវាលេចមក ត្រូវចុចលើ ដើម្បីបើករបាស្ថានភាពរីកចម្រើន Extracting (កំពុងទាញយកឯកសារ)។

    ពីរបីស្របក់ក្រោយមក ផ្ទាំង Welcome to the Firefox Setup Wizard (ស្វាគមន៍មកកាន់ដំណើរការបញ្ចូលកម្មវិធី Firefox) នឹងលេចមក។

    ជំហានទី ១. អនុវត្តតាម ជំហានដែលមាននៅក្នុងដំណើរការបញ្ចូលកម្មវិធី និងគ្រាន់តែទទួលយល់ព្រមតាមជម្រើស និងការកំណត់មុខងារដែលមានស្រាប់។

    កំណត់សម្គាល់ ៖ លោកអ្នកមិនត្រូវផ្លាស់ប្តូរជម្រើស និងការកំណត់មុខងារដែលមានស្រាប់ឡើយ លុះត្រាតែលោកអ្នកដឹងច្បាស់អំពីអ្វីដែលលោកអ្នកកំពុងធ្វើ និងមូលហេតុដែលលោកអ្នកកំពុងធ្វើ។

    ២.២ របៀបកំណត់មុខងារឱ្យជម្រើសដែលមានក្នុងផ្ទាំង General (ទូទៅ)

    ដើម្បីចាប់ផ្តើមកំណត់មុខងារឱ្យកម្មវិធី Firefox ត្រូវអនុវត្តជំហានខាងក្រោមនេះ៖

    ជំហានទី ១. ជ្រើសយក Tools > Options (ឧបករណ៍ > ជម្រើស) នៅក្នុងរបាម៉ឺនុយរបស់កម្មវិធី Firefox ដូចខាងក្រោមនេះ៖

    រូបភាព ១ ៖ ម៉ឺនុយ Tools (ឧបករណ៍) ដែលមានជម្រើស Options (ជម្រើស) ត្រូវបានជ្រើសយក

    វានឹងបើកផ្ទាំង Options (ជម្រើស) ដូចខាងក្រោមនេះ៖

    រូបភាព ២ ៖ ផ្ទាំង Options (ជម្រើស) ដែលបង្ហាញផ្ទាំងរង General (ទូទៅ)

    ដំបូន្មានចុចលើ ប្រសិនបើផ្ទាំងរង General (ទូទៅ) មិនបង្ហាញដោយស្វ័យ ប្រវត្តដូចបង្ហាញនៅក្នុង រូបភាព ២ ខាងលើ។

    ផ្ទាំងរង General (ទូទៅ) អាចឱ្យលោកអ្នកកំណត់មុខងារមូលដ្ឋានពីរបីឱ្យកម្មវិធី Firefox ដែលក្នុងចំណោមនោះ មានគេហទំព័រអាទិភាពរបស់លោកអ្នក និងទីតាំងថតឯកសារ Downloads របស់លោកអ្នក។

    ការកំណត់ដែលមានស្រាប់សម្រាប់ម៉ឺនុយទម្លាក់ When Firefox starts (នៅពេល Firefox ចាប់ផ្តើម) គឺ Show my home page (បង្ហាញគេហទំព័ររបស់ខ្ញុំ) ហើយគេហទំព័រដែលមានស្រាប់ គឺ Mozilla Firefox Start Page (ទំព័រចាប់ផ្តើមរបស់ Mozilla Firefox)។

    ដំបូន្មានចុចលើ ដើម្បីកំណត់ទំព័រមួយផ្សេងទៀតដែលលោកអ្នកដឹងថាអាចទុកចិត្តបាន ដើម្បីធ្វើជាគេហទំព័ររបស់លោកអ្នកដោយស្វ័យប្រវត្ត។

    ២.៣ របៀបកំណត់មុខងារឱ្យជម្រើស ដែលមានក្នុងផ្ទាំង Privacy (ភាពឯកជន)

    ផ្ទាំងរង Privacy (ភាពឯកជន) អាចឱ្យលោកអ្នកគ្រប់គ្រងជម្រើសនៃភាពឯកជន និងសុវត្ថិភាពសម្រាប់កម្មវិធីបើកអ៊ីនធើរណែតនេះ។

    ជំហានទី ១. ចុចលើ ដើម្បីបើកផ្ទាំងខាងក្រោមនេះ

    រូបភាព ៣ ៖ ផ្ទាំង Options (ជម្រើស) ដែលបង្ហាញ ផ្ទាំងរង Privacy (ភាពឯកជន)

    ផ្ទាំងរង Privacy (ភាពឯកជន) ត្រូវបានចែកចេញជាបីផ្នែក៖ ផ្នែក Tracking (តាមដាន), ផ្នែក History (ប្រវត្តិ) និង ផ្នែក Location bar (របាទីតាំង)។

    • ផ្នែក Tracking (តាមដាន)

    ផ្នែក Tracking (តាមដាន) អាចឱ្យលោកអ្នកកំណត់ថា តើលោកអ្នកចង់ឱ្យសកម្មភាព និងឥរិយាបថលើអ៊ីនធើរណែតរបស់លោកអ្នក ត្រូវបានត្រួតពិនិត្យ ឬតាមដានដោយភាគីទីបី (ឧទា. ក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម សេវាវិភាគ ឬអ្នកសិក្សាស្រាវជ្រាវទីផ្សារជាដើម) ដែរឬទេ។ លើកដំបូងដែលកម្មវិធី Firefox ត្រូវបានបញ្ចូល ការកំណត់ដែលមានស្រាប់គឺ Do not tell sites anything about my preferences (កុំប្រាប់គេហទំព័រអ៊ីនធើរណែតអំពីចំណង់ចំណូលចិត្តរបស់ខ្ញុំ) ហើយការកំណត់នេះត្រូវតែផ្លាស់ប្តូរ។ ការជ្រើសយកជម្រើស Tell sites I do not want to be tracked (ប្រាប់គេហទំព័រអ៊ីនធើរណែតថា ខ្ញុំមិនចង់ឱ្យតាមដានទេ) នឹងជូនដំណឹងទៅក្រុមហ៊ុន និងអង្គភាពដែលចូលរួមថា លោកអ្នកមិនចង់ឱ្យពួកគេតាមដានលោកអ្នកឡើយ។

    កំណត់សម្គាល់ ៖ ជម្រើស Do not track (មិនតាមដាន) គឺផ្អែកទៅលើប្រព័ន្ធភាពស្មោះត្រង់មួយ និងមានលក្ខណៈស្ម័គ្រចិត្ត។ ដោយហេតុនេះហើយ គេហទំព័រមួយៗមិនត្រូវបានបង្ខិតបង្ខំតាមផ្លូវច្បាប់ និងបច្ចេកទេសឡើយ នៅក្នុងការគោរពចំពោះការស្នើសុំទាំងនេះ។ ទោះបីអង្គភាពដែលគួរគោរព និងទទួលខុសត្រូវមានចំនួនកាន់តែច្រើន គឺជាអ្នកចូលរួមក៏ដោយ ជម្រើស Do Not Track (មិនតាមដាន) ត្រូវតែបំពេញបន្ថែមដោយមុខងារបន្ថែម(add-ons)ឬផ្នែកកម្មវិធីបន្ថែម(plugins)ផ្សេងទៀត ដែលសំដៅផលប្រយោជន៍ពាណិជ្ជកម្ម ឬអាក្រក់យ៉ាងមានប្រសិទ្ធភាពចំពោះ។ ការជ្រើសយកជម្រើសនេះ កាត់បន្ថយហានិភ័យនៃការទទួលបានការផ្សាយពាណិជ្ជកម្មអនឡាញដែលអាចបង្កអន្តរាយធ្ងន់ធ្ងរ។ សម្រាប់ព័ត៌មានបន្ថែមអំពី មុខងារបន្ថែមរបស់កម្មវិធី Firefox សូមមើល មុខងារបន្ថែមផ្សេងទៀតរបស់កម្មវិធី Firefox ដែលមានប្រយោជន៍

    រូបភាព ៤ ៖ ផ្នែក Tracking (តាមដាន)

    ជំហានទី ១. គូសយក ជម្រើស Tell sites I do not want to be tracked (ប្រាប់គេហទំព័រអ៊ីនធើរណែតថា ខ្ញុំមិនចង់ឱ្យតាមដានទេ) (ដូចបង្ហាញនៅក្នុង រូបភាព ៤ ខាងលើ) ដើម្បីឱ្យអ្នកចូលរួមទាំងនោះគោរពភាពឯកជន និងសុវត្ថិភាពរបស់លោកអ្នក។

    • ផ្នែក History (ប្រវត្តិ)

    ផ្នែក History (ប្រវត្តិ) អាចឱ្យលោកអ្នកគ្រប់គ្រង'ប្រវត្តិ'នៃការប្រើប្រាស់កម្មវិធី Firefox របស់លោកអ្នក ពោលគឺ បញ្ជីនៃគេហទំព័រផ្សេងៗទាំងអស់ដែលលោកអ្នកបានបើកមើលគិតចាប់ពីពេលដែលលោកអ្នកចាប់ផ្តើមប្រើកម្មវិធី Firefox។ ជម្រើស Firefox will: (Firefox នឹង ៖) ដែលមានស្រាប់ គឺ Remember history (ចងចាំប្រវត្តិ) ហើយជម្រើសនេះត្រូវតែផ្លាស់ប្តូរ ដើម្បីការពារភាពឯកជន និងសុវត្ថិភាពអ៊ីនធើរណែតរបស់លោកអ្នក។

    ដើម្បីលុបចោលស្លាកស្នាមនៃប្រវត្តិបើកទំព័រអ៊ីនធើរណែតរបស់លោកអ្នក ត្រូវអនុវត្តជំហានខាងក្រោមនេះ៖

    ជំហានទី ១. បើកបញ្ជីទម្លាក់ Firefox will: (Firefox នឹង ៖) ហើយ ជ្រើសយក ជម្រើស Never remember history (កុំចងចាំប្រវត្តិ) ដូចបង្ហាញនៅក្នុង រូបភាព ៣

    ជំហានទី ២. ចុចលើ ដើម្បីបើកផ្ទាំងខាងក្រោមនេះ៖

    រូបភាព ៥ ៖ ផ្ទាំង Clear All History (សម្អាតប្រវត្តិទាំងអស់)

    ជំហានទី ៣. ជ្រើសយកគ្រប់ប្រអប់គូសទាំងអស់ ហើយ ចុចលើ ដើម្បីសម្អាតចេញពី Firefox នូវទិន្នន័យដែលកំពុងបើកបង្ហាញជាសក្តានុពលទាំងអស់ និងត្រឡប់ទៅកាន់ផ្ទាំងរង Privacy (ភាពឯកជន) វិញ ។

    • ផ្នែក Location Bar (របារទីតាំង)

    ផ្នែក Location Bar (របារទីតាំង) ប្រើប្រាស់អាសយដ្ឋាន ឃុកឃី(Cookies)និងទិន្នន័យបណ្តោះអាសន្នដែលបានពីគេហទំព័រដៅទុក(bookmarked web sites)ផ្សេងទៀត និងប្រវត្តិអ៊ីនធើរណែត ដើម្បីបង្ហាញឬស្នើផ្តល់នូវអាសយដ្ឋាននៅក្នុងរបាអាសយដ្ឋានទំព័រអ៊ីនធើរណែត (Universal Resource Locator) (URL)សម្រាប់ភាពងាយស្រួលរបស់លោកអ្នក ក្នុងការបើកទំព័រ អ៊ីនធើរណែត។ ជម្រើស When using the location bar, suggest: (នៅពេលប្រើប្រាស់របាទីតាំង សូមស្នើ៖) ដែលមានស្រាប់ គឺ History and Bookmarks (ប្រវត្តិ និង ទិន្នន័យដៅទុក) ហើយជម្រើសនេះត្រូវតែផ្លាស់ប្តូរ ដើម្បីការពារភាពឯកជន និងសុវត្ថិភាពអ៊ីនធើរណែតរបស់លោកអ្នក។

    ដើម្បីលុបចោលស្លាកស្នាមនៃទម្លាប់ និងប្រវត្តិបើកទំព័រអ៊ីនធើរណែតរបស់លោកអ្នក ត្រូវអនុវត្តជំហានខាងក្រោមនេះ ៖

    ជំហានទី ១. បើកបញ្ជីទឹកធ្លាក់ When using the location bar, suggest (នៅពេលប្រើរបាទីតាំង សូមស្នើ៖) បន្ទាប់មក ជ្រើសយក ជម្រើស Nothing (គ្មានអ្វីទាំងអស់) ដូចបង្ហាញនៅក្នុង រូបភាព ៦ ខាងក្រោមនេះ និង រូបភាព ៣ ខាងលើ៖

    រូបភាព ៦ ៖ របាទីតាំង (Location Bar) ដែលបង្ហាញជម្រើស Nothing (គ្មានអ្វីទាំងអស់)

    ជំហានទី ២. ចុចលើ ដើម្បីបញ្ជាក់អំពីការកំណត់របស់លោកអ្នក និងចាកចេញពីផ្ទាំង Options (ជម្រើស)។

    កំណត់សម្គាល់ ៖ សម្រាប់វិធីសាស្ត្រដែលមានសុវត្ថិភាព និងហ្មត់ចត់ជាងនេះចំពោះការលុបចោលទិន្នន័យបណ្តោះអាសន្ន សូមមើលជំពូកកម្មវិធី CCleaner

    ២.៤ របៀបកំណត់មុខងារឱ្យជម្រើសដែលមានក្នុងផ្ទាំង Security (សុវត្ថិភាព)

    ផ្ទាំងរង Security (សុវត្ថិភាព) ត្រូវបានចែកចេញជាពីរផ្នែក៖ ផ្នែកទីមួយ ទាក់ទងទៅនឹងសកម្មភាពគំរាមកំហែងធ្ងន់ធ្ងរពីប្រភពខាងក្រៅ និង ផ្នែកទីពីរឬផ្នែកPasswords (ពាក្យសម្ងាត់) ទាក់ទងទៅនឹងការគ្រប់គ្រងពាក្យសម្ងាត់។

    កំណត់សម្គាល់៖ សម្រាប់ព័ត៌មានបន្ថែមអំពីការរក្សាទុកពាក្យសម្ងាត់ សូមមើលជំពូកកម្មវិធី KeePass

    ជំហានទី ១. ជ្រើសយក Tools > Options (ឧបករណ៍ > ជម្រើស) នៅក្នុងរបារម៉ឺនុយ Firefox ដើម្បីបើកផ្ទាំង Options (ជម្រើស) បន្ទាប់មក ចុចលើស្លាកផ្ទាំង Security (សុវត្ថិភាព) ដើម្បីបើកផ្ទាំងខាងក្រោមនេះ ៖

    រូបភាព ៧ ៖ ផ្ទាំង Options (ជម្រើស) ដែលបង្ហាញផ្ទាំងរង Security (សុវត្ថិភាព)

    ជំហានទី ២. ទទួលយកការកំណត់ដែលមានស្រាប់នៅក្នុងផ្នែកទីមួយ។

    • ផ្នែក Passwords (ពាក្យសម្ងាត់)

    ផ្នែក Passwords (ពាក្យសម្ងាត់) អាចឱ្យលោកអ្នកគ្រប់គ្រងពាក្យសម្ងាត់របស់លោកអ្នក។ ជម្រើស Remember passwords for sites (ចងចាំពាក្យសម្ងាត់សម្រាប់គេហទំព័រ) ដែលមានស្រាប់ ត្រូវបានបើកដំណើរការ នៅពេលលោកអ្នកបញ្ចូលនិងដំណើរការកម្មវិធី Firefox លើកដំបូង ហើយជម្រើសនេះត្រូវតែបិទចោលដើម្បីធានាភាពឯកជន និងសុវត្ថិភាពនៃពាក្យសម្ងាត់របស់លោកអ្នក។ យើងខ្ញុំសូមណែនាំឱ្យរក្សាទុកពាក្យសម្ងាត់នៅក្នុងកម្មវិធី KeePass

    ជំហានទី ៣. ចុចលើ ដើម្បីបញ្ចប់ការកំណត់មុខងារនៅក្នុងផ្ទាំងរង Security (សុវត្ថិភាព) នៅក្នុងផ្ទាំង Options (ជម្រើស)។

    ២.៥ របៀបកំណត់មុខងារឱ្យជម្រើសដែលមានក្នុងផ្ទាំង Advanced (កម្រិតខ្ពស់)

    ស្លាកផ្ទាំង Advanced ត្រូវបានរចនាឡើងដោយគិតគូរដល់អ្នកប្រើប្រាស់កម្មវិធី Firefox ដែលមាន កម្រិតខ្ពស់កម្រិតមានបទពិសោធន៍។ ប៉ុន្តែ អ្នកប្រើប្រាស់គ្រប់កម្រិត នឹងទទួលបានប្រយោជន៍ពីការបើកដំណើរការជម្រើសខាងក្រោមនេះ នៅក្នុងស្លាកផ្ទាំង General (ទូទៅ)។

    • ជម្រើស Warn me when websites try to redirect or reload the page (ប្រាប់ខ្ញុំឱ្យដឹង នៅពេលមានគេហទំព័រព្យាយាមផ្លាស់ប្តូរទិសដៅ ឬបើកទំព័រអ៊ីនធើរណែតម្តងទៀត) អាចឱ្យកម្មវិធី Firefox រារាំងគេហទំព័រអ៊ីនធើរណែតមិនឱ្យបង្វែរលោកអ្នកដោយស្វ័យប្រវត្តទៅកាន់ទំព័រមួយផ្សេងទៀត ឬមិនឱ្យផ្ទុកខ្លួនវាម្តងទៀតដោយគ្មានការយល់ព្រម ឬដឹងឮរបស់លោកអ្នក។

    រូបភាព ៨ ៖ ជម្រើសក្នុងផ្នាំងរង Advanced (កម្រិតខ្ពស់) ដែលបង្ហាញស្លាកផ្ទាំង General (ទូទៅ) ដែលកំណត់មុខងារស្រាប់

    ជំហានទី ១. គូសយក ជម្រើស Warn me when websites try to redirect or reload the page (ប្រាប់ខ្ញុំឱ្យដឹង នៅពេលមានគេហទំព័រព្យាយាមផ្លាស់រទិសដៅ ឬបើកទំព័រអ៊ីនធើរណែតម្តងទៀត) ដូចបង្ហាញនៅក្នុង រូបភាព ៨ ខាងលើ។

    ជំហានទី ២. ចុចលើ ដើម្បីអនុវត្តការផ្លាស់ប្តូរទាំងនេះ និងចាកចេញពីស្លាកផ្ទាំង Advanced

    សូមអបអរសាទរ! ឥឡូវនេះ កម្មវិធី Firefox ត្រូវបានកំណត់ឱ្យបើកអ៊ីនធើរណែតក្នុងលក្ខណៈឯកជន និងមានសុវត្ថិភាព។

    របៀបបញ្ចូលមុខងារបន្ថែមសម្រាប់ Firefox (Firefox Add Ons)

    List of sections on this page:

    បញ្ជីផ្នែកដែលមាននៅក្នុងទំព័រនេះ៖

    អំពី Mozilla Add-ons (មុខងារបន្ថែមសម្រាប់ Mozilla)

    នៅក្នុងបរិបទនៃផលិតផល Mozilla មុខងារបន្ថែម(Add-on)មួយគ្រាន់តែជាកម្មវិធីតូចមួយដែលបន្ថែមលក្ខណៈពិសេសថ្មី ឬពង្រីកមុខងារដែលមានស្រាប់។ ហេតុនេះហើយ ពេលខ្លះ មុខងារបន្ថែម(Add-ons) ត្រូវបានហៅថាជា Extensions។ ឧទា. មុខ ងារបន្ថែម NoScript ពង្រីកមុខងាររបស់ Firefox ដើម្បីរារាំងសំណេរកម្មវិធីដែលមកពីប្រព័ន្ធកុំព្យូទ័របម្រើដែលបានកំណត់។

    Plugin គឺជាបំណែកកម្មវិធីតូចៗ ដែលជាធម្មតាត្រូវបានបង្កើតដោយភាគីទីបី ដើម្បីធ្វើឱ្យកម្មវិធីរបស់ពួកគេអាចប្រើនៅក្នុងកម្មវិធី Firefox បាន។ ឧទា. Flash គឺជា Plugin ដែលគេស្គាល់ជាទូទៅមួយ ដែលបង្កើតឡើងដើម្បីបង្ហាញឯកសារប្រភេទ Adobe Flash នៅក្នុងផ្ទាំងកម្មវិធី Firefox

    ៣.១ របៀបបញ្ចូល Mozilla Add-ons (មុខងារបន្ថែមសម្រាប់ Mozilla)

    ការដោនឡូតនិងបញ្ចូល Mozilla Add-ons មានលក្ខណៈងាយស្រួលនិងរហ័ស។ ដើម្បីចាប់ផ្តើមដោនឡូត និងបញ្ចូលមុខងារបន្ថែម(Add-ons)ផ្សេងៗ ត្រូវអនុវត្តជំហានខាងក្រោមនេះ ៖

    ជំហានទី ១. ជ្រើសយក Start > Mozilla Firefoxចុចរហ័សពីរដង លើរូបសញ្ញា Firefox នៅលើផ្ទាំង Desktop ដើម្បីបើកកម្មវិធី Firefox

    ជំហានទី ២. វាយបញ្ចូល https://addons.mozilla.org/ ទៅក្នុងរបារអាសយដ្ឋានរបស់ កម្មវិធី Firefox បន្ទាប់មក ចុចប៊ូតុង Enter នៅលើក្តារវាយអក្សរ ដើម្បីបើកគេហទំព័រ Mozilla Add-ons for Firefox

    ជំហានទី ៣. វាយបញ្ចូល ឈ្មោះរបស់មុខងារបន្ថែមដែលចង់ស្វែងរក ទៅក្នុងប្រអប់ស្វែងរករបស់ Mozilla (មុខងារបន្ថែមឈ្មោះ Adblock Plus ត្រូវបានប្រើនៅក្នុងឧទាហរណ៍នេះ) ដូចខាងក្រោមនេះ ៖

    រូបភាព ១ ៖ របាស្វែងរក Mozilla Firefox Add-ons ដែលបង្ហាញមុខងារបន្ថែមឈ្មោះ Adblock Plus

    ជំហានទី ៤. ចុចលើ ចុចប៊ូតុង Enter នៅលើក្តារវាយអក្សរ ដើម្បីបង្ហាញផ្ទាំងខាងក្រោមនេះ ៖

    រូបភាព ២ ៖ ផ្ទាំងលទ្ធផលនៃការស្វែងរកមុខងារបន្ថែមឈ្មោះ Adblock Plus

    ដំបូន្មាន ៖ ប៊ូតុង Add to Firefox (បន្ថែមទៅឱ្យ Firefox) ពណ៌បៃតង នឹងលេចមកតែនៅពេលខឹស័រ(Cursor)ស្ថិតនៅក្នុងបរិវេណនៃមុខងារបន្ថែមដែលត្រូវបានកំណត់ជាក់លាក់មួយប៉ុណ្ណោះ។

    ជំហានទី ៥. ចុចលើ ដើម្បីបើកផ្ទាំងខាងក្រោមនេះ ៖

    រូបភាព ៣ ៖ ផ្ទាំង Adblock Plus :: Search :: Add-ons for Firefox - Mozilla Firefox

    ជំហានទី ៦. ចុចលើ ដើម្បីបើកផ្ទាំងខាងក្រោមនេះ ៖

    រូបភាព ៤ ៖ ផ្ទាំង Adblock Plus :: Search :: Add-ons for Firefox - Mozilla Firefox ជាមួយផ្ទាំងតូចជូនដំណឹង

    រូបភាព ៥ ៖ ផ្ទាំង Adblock Plus Software Installation (ផ្ទាំងបញ្ចូលមុខងារបន្ថែមឈ្មោះ Adblock Plus)

    ជំហានទី ៧. ចុចលើ បន្ទាប់ពីវាក្លាយជាអាចចុចបាន ដើម្បីចាប់ផ្តើមបញ្ចូលមុខងារបន្ថែមនេះ។ បន្ទាប់ពីដំណើរការបញ្ចូលបានចប់សព្វគ្រប់ហើយ ផ្ទាំងខាងក្រោមនេះនឹងលេចចេញមក ៖

    រូបភាព ៦ ៖ ផ្ទាំង adblock plus :: Search :: Add-ons for Firefox - Mozilla Firefox ជាមួយផ្ទាំងតូចជូនដំណឹង

    ដំបូន្មាន ៖ បច្ចុប្បន្ននេះ មុខងារបន្ថែមជាច្រើនតម្រូវឱ្យបិទនិងបើកកម្មវិធី Firefoxឡើងវិញ ដើម្បីបញ្ចូលពួកវាបានដោយជោគជ័យ។ ចុចលើ ដើម្បី ជ្រើសយក ជម្រើស Not Now (មិនមែនឥឡូវនេះទេ) ប្រសិនបើលោកអ្នកចង់បើកកម្មវិធី Firefoxឡើងវិញនៅពេលក្រោយ។

    ជំហានទី ៨. ជ្រើសយក Add-ons (មុខងារបន្ថែម) នៅក្នុងម៉ឺនុយ Tools (ឧបករណ៍) នៃ របាម៉ឺនុយរបស់កម្មវិធី Firefox ដើម្បីបើកផ្ទាំងខាងក្រោមនេះ ៖

    រូបភាព ៧ ៖ ម៉ឺនុយ Tools (ឧបករណ៍) ដែលមានជម្រើស Add-ons (មុខងារបន្ថែម) ត្រូវបានជ្រើសយក

    រូបភាព ៨ ៖ ស្លាកផ្ទាំង Add-ons Manager (ស្លាកផ្ទាំងគ្រប់គ្រងមុខងារបន្ថែម) ដែលបង្ហាញមុខងារបន្ថែម Adblock Plus ដែលបានបញ្ចូលថ្មី

    ចំណុចសំខាន់មិនត្រូវបញ្ចូលមុខងារបន្ថែមពីប្រភពមិនស្គាល់ឡើយ។ លោកអ្នកគួរតែបញ្ចូលមុខងារបន្ថែមដែលមាន ប្រភពនៅក្នុងគេហទំព័រ https://addons.mozilla.org/ជានិច្ច ដើម្បីសុវត្ថិភាពកាន់តែប្រសើរ។

    ៣.២ របៀបបិទដំណើរការ ឬលុបចោល Mozilla Add-ons (មុខងារបន្ថែមសម្រាប់ Mozilla)

    ស្លាកផ្ទាំង Add-ons (មុខងារបន្ថែម)បង្ហាញនូវគ្រប់មុខងារបន្ថែមដែលបានបញ្ចូលទាំងអស់ ដូចដែលបង្ហាញនៅក្នុង រូបភាព ៨Mozilla Add-ons ណាក៏ដោយ អាចបិទដំណើរការជាបណ្តោះអាសន្នបាន ដោយចុចលើ ឬអាចលុបចោលទាំងស្រុងបាន ដោយចុចលើ ។ ប៉ុន្តែ នៅក្នុងករណីខ្លះ កម្មវិធី Firefox ត្រូវតែ បិទនិងបើកឡើងវិញ ដើម្បីឱ្យការផ្លាស់ប្តូរចូលជាធរមាន។

    ៣.៣ របៀបធ្វើបច្ចុប្បន្នភាព Mozilla Add-ons (មុខងារបន្ថែមសម្រាប់ Mozilla)

    ជាញឹកញាប់ មុខងារបន្ថែមផ្សេងៗជាច្រើនដែលបង្កើតឡើងសម្រាប់កាប្រើប្រាស់ ត្រូវធ្វើបច្ចុប្បន្នភាពឱ្យស្រប ឬទាន់ទៅនឹងសំណៅថ្មីចុងក្រោយបំផុតរបស់កម្មវិធី Firefox។ ដោយអាស្រ័យទៅតាមកម្រិតល្បឿននៃសេវាអ៊ីនធើរណែតរបស់លោកអ្នក លោកអ្នកអាចជ្រើសរើសរវាងការធ្វើបច្ចុប្បន្នភាពមុខងារបន្ថែមទាំងនេះដោយស្វ័យប្រវត្ត ឬដោយមិនស្វ័យប្រវត្ត។

    ជំហានទី ១. ចុចលើ ដើម្បីបើកម៉ឺនុយពាក់ព័ន្ធរបស់វា បន្ទាប់មក ជ្រើសយក ជម្រើស Check for updates (ពិនិត្យរកបច្ចុប្បន្នភាព) ដើម្បីធ្វើបច្ចុប្បន្នភាពមុខងារបន្ថែមរបស់លោកអ្នកតាមរបៀបមិនស្វ័យ ប្រវត្ត ដូចដែលបង្ហាញនៅក្នុង រូបភាព ៩ ខាងក្រោមនេះ។

    រូបភាព ៩ ៖ ប៊ូតុងធ្វើបច្ចុប្បន្នភាពរបស់ Add-ons Manager (គ្រប់គ្រងមុខងារបន្ថែម) ដែលបង្ហាញបញ្ជីទឹកធ្លាក់របស់វា

    ជំហានទី ២. បើមិនដូច្នេះទេ ជ្រើសយក ជម្រើស Update Add-ons Automatically (ធ្វើបច្ចុប្បន្នភាពមុខងារបន្ថែមដោយស្វ័យប្រវត្ត) ដើម្បីធ្វើបច្ចុប្បន្នភាពមុខងារបន្ថែមរបស់លោកអ្នកដោយស្វ័យប្រវត្ត ដូចបង្ហាញនៅក្នុង រូបភាព ៩ ខាងលើ

    ៣.៤ របៀបធ្វើបច្ចុប្បន្នភាព Mozilla Plugins (ផ្នែកកម្មវិធីបន្ថែមសម្រាប់ Mozilla)

    ប្រសិនបើ Plugins (បំណែកកម្មវិធីបន្ថែម) មួយចំនួនតូច មិនអាចធ្វើបច្ចុប្បន្នខ្លួនឯងបានដោយស្វ័យប្រវត្តទេនោះ អ្នកប្រើប្រាស់ត្រូវបានណែនាំយ៉ាងមុតមាំឱ្យពិនិត្យរកបច្ចុប្បន្នភាពថ្មីចុងក្រោយបំផុតរបស់ Mozilla Plugins (បំណែកកម្មវិធីបន្ថែមសម្រាប់ Mozilla)។

    ដើម្បីពិនិត្យរកបច្ចុប្បន្នភាពរបស់ Plugin (បំណែកកម្មវិធីបន្ថែម) តាមរបៀបមិនស្វ័យប្រវត្ត ត្រូវអនុវត្តជំហានខាងក្រោមនេះ៖

    ជំហានទី ១. ចុចលើ https://www.mozilla.com/plugincheck ដើម្បីបើក គេហទំព័រខាងក្រោមនេះ៖

    រូបភាព ១០ ៖ គេហទំព័រ Mozilla Firefox Plugin Check & Updates (ពិនិត្យនិងធ្វើបច្ចុប្បន្នភាព Mozilla Firefox Plugin (បំណែកកម្មវិធីបន្ថែមសម្រាប់ Mozilla Firefox))

    ជំហានទី ២. ដោះស្រាយ បញ្ហានីមួយៗរបស់ Plugin (បំណែកកម្មវិធីបន្ថែម) ដែលបង្ហាញនៅក្នុងគេហទំព័រនេះ ទៅតាមការចង្អុលបង្ហាញនៅលើប៊ូតុងខាងក្រោមនេះ៖

    • សម្រាប់ Plugins (បំណែកកម្មវិធីបន្ថែម) ដែលបង្ហាញ យើងខ្ញុំសូមណែនាំយ៉ាងមុតមាំ ឱ្យលោកអ្នកធ្វើបច្ចុប្បន្នភាពពួកវាភ្លាមៗដោយចុចលើប៊ូតុងនេះ ហើយអនុវត្តទៅតាមទំព័រពាក្យណែនាំរបស់វា។ (តាមរបៀបផ្សេងពីនេះ សូមអនុវត្តតាមជំហានដែលនៅបន្ទាប់ពីការរាយឈ្មោះប៊ូតុងទាំងនេះ ដើម្បីបិទចោល ឬលុបចោល Plugins (បំណែកកម្មវិធីបន្ថែម)ដែលហួសសម័យ)។

    • សម្រាប់ Plugins (បំណែកកម្មវិធីបន្ថែម) ដែលបង្ហាញ ត្រូវពិចារណាបិទចោល ឬលុបចោលពួកវា លុះត្រាតែ Plugins (បំណែកកម្មវិធីបន្ថែម) ទាំងនោះ ត្រូវបានតម្រូវនិងធ្វើបច្ចុប្បន្នភាពដាច់ៗពីគ្នា។

    • សម្រាប់ Plugins (បំណែកកម្មវិធីបន្ថែម) ដែលបង្ហាញ ត្រូវពិនិត្យមើលពួកវាឡើងវិញម្តងមួយៗដើម្បីកំណត់ថា តើ Plugins (បំណែកកម្មវិធីបន្ថែម) ណាខ្លះដែលត្រូវការចាំបាច់ ហើយ ត្រូវបិទចោល ឬលុបចោល Plugins(បំណែកកម្មវិធីបន្ថែម) ណាដែលមិនស្គាល់ឬមិនត្រូវការចាំបាច់។

    ដើម្បីបិទចោល Plugin (បំណែកកម្មវិធីបន្ថែម) មួយដែលមិនស្គាល់ ឬដែលលែងត្រូវការចាំបាច់ ត្រូវអនុវត្តជំហានខាងក្រោមនេះ៖

    ជំហានទី ១. ជ្រើសយក Tools > Add-ons (ឧបករណ៍ > មុខងារបន្ថែម) ដើម្បីបើកស្លាកផ្ទាំង Add-ons Manager (គ្រប់គ្រងមុខងារបន្ថែម) ។

    ជំហានទី ២. ចុចលើ ដើម្បីបង្ហាញបញ្ជី Mozilla Firefox plugins (បំណែកកម្មវិធីបន្ថែមសម្រាប់Mozilla Firefox) ពេញលេញ បន្ទាប់មក កំណត់ Plugin (បំណែកកម្មវិធីបន្ថែម) ដែលលោកអ្នកចង់បិទចោល រួច ចុចលើ

    ដើម្បី លុបចោល Plugin (បំណែកកម្មវិធីបន្ថែម) មួយ ពីកុំព្យូទ័ររបស់លោកអ្នក៖

    ជំហានទី ១. ចុចលើ Start > Control Panel

    ជំហានទី ២. ចុចលើ .

    ជំហានទី ៣. ជ្រើសយកកម្មវិធីដែលពាក់ព័ន្ធនៅក្នុងផ្ទាំងនេះ រួច ចុចលើ

    អនុវត្តជំហានទាំងនេះឡើងវិញ រហូតទាល់តែគ្រប់បញ្ហាទាំងអស់ដែលមាននៅក្នុងទំព័រ Plugin Check & Updates (ពិនិត្យ និងធ្វើបច្ចុប្បន្នភាព Plugin) ត្រូវបានដោះស្រាយ។ ការធ្វើបច្ចុប្បន្នភាពយ៉ាងហោចណាស់ឱ្យបានជាប្រចាំខែ គឺមានសារៈសំខាន់ជាទីបំផុត។ Plugins (បំណែកកម្មវិធីបន្ថែម) កំពុងត្រូវបានកែលម្អ និងតម្លើងកម្រិតជាប្រចាំ ដើម្បីដោះស្រាយគ្រប់បញ្ហាសុវត្ថិភាពដែលកំពុងវិវត្ត។

    ចំណុចសំខាន់ ៖ កម្មវិធី Adobe Flash និង Oracle Java ត្រូវបានគេដឹងថាមានហានិភ័យច្រើនក្នុងផ្នែកសុវត្ថិភាព ដែលអាចនឹងឱ្យអ្នកប្រើប្រាស់ពីចម្ងាយអាចត្រួតត្រាកុំព្យូទ័ររបស់លោកអ្នក និងបញ្ចូលស្ប៉ាយវែរដើម្បីចូលទៅក្នុង ឬពិនិត្យតាមដានគ្រប់ទំនាក់ទំនងនិងទិន្នន័យរបស់លោកអ្នក។ យើងខ្ញុំសូមណែនាំយ៉ាងមុតមាំឱ្យលោកអ្នកលុបចោល(Uninstall)កម្មវិធីទាំងពីរនេះពីកុំព្យូទ័របស់លោកអ្នក ឬយ៉ាងហោចណាស់បិទចោល Plugins (បំណែកកម្មវិធីបន្ថែម) ពាក់ព័ន្ធរបស់ពួកវាដែលមាននៅក្នុងកម្មវិធី Firefox។ សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបបិទចោលឬលុបចោលកម្មវិធី Java សូមអាន ជំហានអនុវត្តន៍ដើម្បីបិទចោលកម្មវិធី Java សម្រាប់គ្រប់កម្មវិធីបើកអ៊ីនធើរណែតទាំងអស់ដែលមាននៅក្នុងកុំព្យូទ័ររបស់លោកអ្នកមគ្គុទ្ទេសក៍ណែនាំអំពីរបៀបលុបចោល(Uninstall)កម្មវិធី Java ពីកុំព្យូទ័ររបស់លោកអ្នក

    3.0 About Mozilla Add-ons

    In the context of Mozilla products, an add-on is simply a lightweight software program which adds new features or extends existing functionality. As such, add-ons are sometimes referred to as extensions. For instance, the uMatrix add-on extends Firefox functionality to block scripts from defined servers.

    A plugin is essentially a piece of software usually designed by a third party to enable the use of their software within Firefox browser. An example of a common plugin would be the Flash plugin designed to display Adobe Flash content within the Firefox browser window.

    3.1 How to Install Mozilla Add-ons

    Downloading and installing Mozilla Add-ons is quick and simple. To begin downloading and installing different add-ons, perform the following steps:

    Step 1. Double-click the Firefox desktop icon to open Firefox.

    Step 2. Type https://addons.mozilla.org/ into the Firefox address bar, and then press Enter to activate the Mozilla Add-ons for Firefox site.

    Step 3. Type the name of the add-on into the Mozilla search field (the uBlock Origin add-on is used in this example) as follows:

    Figure 1: The Mozilla Firefox Add-ons Search bar displaying Adblock Plus

    Step 4. Either click or press Enter to display the following screen:

    Figure 2: The Search Results for uBlock Origin pane

    Tip: The green Add to Firefox button only appears when the cursor is placed within a specified add-on section.

    Step 5. Click to activate the following screens:

    Figure 3: uBlock Origin :: Search :: Add-ons for Firefox - Mozilla Firefox window

    Step 6. Click {Instal} to activate the following windows:

    Figure 4: The uBlock Origin :: Search :: Add-ons for Firefox - Mozilla Firefox with a pop-up notification

    Tip: Many add-ons and extensions currently require that Firefox be restarted to successfully install them. Click {Restart now} and your Add-on will be active. If it doesn't need a restart it will be active directly like in the case of uBlock Origin

    Step 7. Select Add-ons item in the Tools menu in the Firefox menu bar, to activate the following screen:

    Figure 5: The Tools menu with the Add-ons item selected

    Figure 6: The Add-ons Manager tab displaying the newly installed uBlock Origin add-on

    Important: Do not install add-ons from unknown sources. Instead, always install add-ons from the https://addons.mozilla.org/ web site for improved security.

    3.2 How to Disable or Remove a Mozilla Add-on

    The Add-ons tab displays all installed add-ons as shown in Figure 8. Any Mozilla add-on can be either temporarily disabled by clicking {Disable} or completely removed by clicking {Remove}. However, in some instances Firefox must be restarted for the changes to take effect.

    3.3 How to Update Mozilla Add-ons

    Every so often, the various add-ons designed for use must be updated to be compatible or current with the latest version of Firefox. Depending on your connection speed, you may choose to either update these add-ons automatically or manually.

    Step 1. Click to activate its associated menu, and then select Check for updates item to manually update your add-ons as shown in Figure 7 below.

    Figure 7: The Add-ons Manager update button displaying its associated drop-down list

    Step 2. Alternatively, select the Update Add-ons Automatically item to update your add-ons automatically as shown in Figure 7 above.

    3.4 How to Update Mozilla Plugins

    Given that a few plugins may not automatically update themselves, users are strongly recommended to check for the latest updates of Mozilla Plugins.

    To manually check for updates of plugins, perform the following steps:

    Step 1. Click https://www.mozilla.com/plugincheck to activate the following site:

    Figure 10: The Mozilla Firefox Plugin Check & Updates site

    Step 2. Address each plugin issue presented on the web page, indicated by the status on the button as follows:

    • For plugins displaying we strongly recommend that you immediately update them by clicking this button, and follow its instruction page. (Alternatively, please follow the steps after this list of buttons to disable or remove obsolete plugins.)

    • For plugins displaying , consider disabling or removing them unless the plugins are required and updated individually.

    • For plugins displaying , review them individually to determine which are required, and disable or remove those which are unknown or unnecessary.

    Repeat these steps until all the issues on the Plugin Check & Updates page are resolved. It is absolutely essential that you search for updates on a monthly basis at minimum. Plugins are constantly being improved and upgraded to deal with all manner of evolving security problems.

    To disable an unknown plugin or one that is no longer required, perform the following steps:

    Step 1. Select the menu >Add-ons to activate the Add-ons Manager tab

    Step 2. Click to reveal a complete list of Mozilla Firefox plugins, identify the plugin you would like to disable and then click the scroll down bar choosing {Never Activate}.

    However if you want to remove the plugin from your computer you will have to do few steps more. With Windows 10 there are two options that you could use:

    Option 1.

    Step 1. Go to the Search the Web and Windows bar in the left down corner of your screen, enter Control Panel and click on the search result for Control Panel

    Step 2. Click

    Step 3. Select the relevant program from the window, and then click {Uninstall} like it is shown below in Figure 11

    Figure 11: Control Panel, showing uninstall selected for Flash plugin

    Option 2.

    Step 1. Click menu > Settings, that will get you to the Settings Window

    Step 2. Click on the option System Display, notifications, apps, power

    Step 3. Choose Apps & Features from the menu bar, then on the right side choose the program you want to remove, click on it and it will give you the option to uninstall it, like shown bellow in Figure 12

    Figure 12: System Settings opened in Apps & Features, selected uninstall of the Flash plugin

    IMPORTANT: Adobe Flash and Oracle Java are known to contain many security vulnerabilities that may let remote users assume control of your computer, and install spyware to access or monitor all your communication and data. It is strongly advised that you uninstall both of those programs from your computer(s), or at least disable their associated plugins in Firefox. For more information about how to disable or remove Java, please refer to steps to disable Java for all browsers on your computer or guide on how to uninstall Java from your computer.

    របៀបប្រើមុខងារបន្ថែម NoScript

    បញ្ជីផ្នែកដែលមាននៅក្នុងទំព័រនេះ ៖

    ៤.០ អំពី NoScript

    NoScript គឺជា Mozilla Add-on (មុខងារបន្ថែមសម្រាប់ Mozilla) មានប្រយោជន៍ពិសេសមួយ ដែលអាចជួយការពារ កុំព្យូទ័ររបស់លោកអ្នកពីគេហទំព័រអាក្រក់នៅលើអ៊ីនធើរណែត។ វាធ្វើប្រតិបត្តិការ ដោយអនុវត្ត'បញ្ជីស'មួយនៃគេហទំព័រដែលលោកអ្នកបានកំណត់ថាអាចទទួលយកបាន មានសុវត្ថិភាព ឬអាចទុកចិត្តបាន (ដូចជាគេហទំព័រធនាគារមួយ ឬទិន្នានុប្បវត្តិអនឡាញមួយជាដើម)។ គ្រប់គេហទំព័រផ្សេងទៀតទាំងអស់ ត្រូវបានចាត់ទុកថា អាចបង្កអន្តរាយធ្ងន់ធ្ងរ ហើយដំណើរការរបស់ពួកវាត្រូវបានដាក់កម្រិត រហូតទាល់តែលោកអ្នកបានកំណត់ថា ខ្លឹមសារនៃគេហទំព័រនោះមិនបង្កអន្តរាយ ដែលនៅត្រង់ចំណុចនេះ លោកអ្នកអាចនឹងដាក់បន្ថែមវាទៅក្នុងបញ្ជីស។

    NoScript នឹងចាប់ផ្តើមបិទចោលដោយស្វ័យប្រវត្តនូវគ្រប់ផ្ទាំងបដា ផ្ទាំងផ្សាយពាណិជ្ជកម្ម សំណេរកូដJavaScriptនិងJavaទាំងអស់ ព្រមទាំងលក្ខណៈបង្កអន្តរាយធ្ងន់ធ្ងរផ្សេងទៀតរបស់គេហទំព័រ។ NoScript មិនអាចវែកញែកឱ្យឃើញភាពខុសគ្នា រវាងខ្លឹមសារដែលបង្កអន្តរាយ និងខ្លឹមសារដែលត្រូវការចាំបាច់សម្រាប់បង្ហាញទំព័រអ៊ីនធើរណែតឱ្យបានត្រឹមត្រូវឡើយ។ ចំណុចនេះគឺអាស្រ័យទៅលើលោកអ្នក ដើម្បីធ្វើការលើកលែងចំពោះគេហទំព័រណា ដែលលោកអ្នកគិតថាខ្លឹមសាររបស់ពួកវាមានសុវត្ថិភាព។

    ៤.១ របៀបប្រើ NoScript

    មុនពេលលោកអ្នកចាប់ផ្តើមប្រើមុខងារបន្ថែមNoScript ត្រូវប្រាកដថា វាត្រូវបានបញ្ចូលដោយជោគជ័យ ដោយ ជ្រើសយក Tools > Add-ons (ឧបករណ៍ > មុខងារបន្ថែម) ដើម្បីបើកផ្ទាំង Add-ons (មុខងារបន្ថែម) និងបញ្ជាក់ថា វាត្រូវបានបញ្ចូលរួចរាល់។

    ដំបូន្មាន ៖ ទោះបី NoScript អាចទំនងជាលំបាកបន្តិចបន្តួចនៅពេលដំបូង (ដោយសារគេហទំព័រដែលលោកអ្នកធ្លាប់តែងតែបើកមើល អាចមិនបង្ហាញបានត្រឹមត្រូវ) ក៏ដោយ លោកអ្នកនឹងទទួលបានប្រយោជន៍ភ្លាមៗពីមុខងារពិសេស automated object-blocking feature (មុខងារបិទចោលវត្ថុដែលលេចមកដោយស្វ័យប្រវត្ត)។ មុខងារនេះ នឹងដាក់កម្រិតលើការផ្សាយ ពាណិជ្ជកម្មរំខាន សារស្វ័យប្រវត្ត និងកូដអាក្រក់ ដែលត្រូវបានសរសេរឬវាយលុក(hacked)ចូលទៅក្នុងទំព័រអ៊ីនធើរណែត។

    NoScript នឹងដំណើរការដោយស្ងៀមស្ងាត់នៅក្នុងផ្ទៃខាងក្រោយ រហូតទាល់តែវារកឃើញវត្តមានរបស់ JavaScript, Adobe Flash ឬខ្លឹមសារផ្សេងទៀតដែលមានលក្ខណៈដូចជាសំណេរកម្មវិធី។ ត្រង់ចំណុចនេះ NoScriptនឹងបំបិទខ្លឹមសារនេះ ហើយរបាស្ថានភាពនឹងលេចមកនៅខាងក្រោមបង្អស់របស់ផ្ទាំងកម្មវិធី Firefox ដូចខាងក្រោមនេះ៖

    រូបភាព ១ ៖ របាស្ថានភាពរបស់ NoScript

    របាស្ថានភាពរបស់ NoScript បង្ហាញព័ត៌មានអំពី កម្មវត្ថុ(objects)(ឧទា. ការផ្សាយពាណិជ្ជកម្មនិងសារស្វ័យប្រវត្ត) និង សំណេរកម្មវិធី (scripts) ដែលកំពុងត្រូវបានរារាំងមិនឱ្យប្រតិបត្តិការដោយខ្លួនឯង នៅក្នុងប្រព័ន្ធកុំព្យូទ័ររបស់លោកអ្នក។ រូបភាពពីរខាងក្រោមនេះ គឺជាឧទាហរណ៍ល្អបំផុតអំពី NoScript ដែលកំពុងធ្វើការ៖ នៅក្នុង រូបភាព ២ NoScript បានបិទដោយជោគជ័យនូវការផ្សាយពាណិជ្ជកម្មមួយដែលបង្កើតដោយកម្មវិធី Adobe Flash Player នៅក្នុងទំព័រអ៊ីនធើរណែត ពាណិជ្ជកម្មមួយ។

    រូបភាព ២ ៖ ឧទាហរណ៍មួយអំពី NoScript ដែលបិទផ្ទាំងផ្សាយពាណិជ្ជកម្មស្វ័យប្រវត្តមួយ នៅក្នុងទំព័រអ៊ីនធើរណែតពាណិជ្ជកម្មមួយ

    នៅក្នុង រូបភាព ៣ គេហទំព័រ Twitter ជូនដំណឹងប្រាប់លោកអ្នកថា ត្រូវតែបើកដំណើរការJavaScript (យ៉ាងហោចណាស់ជាលក្ខណៈបណ្តោះអាសន្ន) ដើម្បីមើលឃើញទំព័រអ៊ីនធើរណែតនេះ។

    រូបភាព ៣ ៖ គេហទំព័រ Twitter ដែលស្នើសុំឱ្យបើកដំណើរការ JavaScript

    ដោយសារ NoScript មិនញែកឱ្យឃើញភាពខុសគ្នារវាងកូដអាក្រក់ និងកូដពិតប្រាកដ លក្ខណៈពិសេសនិងមុខងារសំខាន់ខ្លះ (ឧទា. របារឧបករណ៍) អាចនឹងខ្វះ។ ទំព័រអ៊ីនធើរណែតមួយចំនួន បង្ហាញខ្លឹមសារ (រាប់បញ្ចូលទាំងខ្លឹមសារដែលមានលក្ខណៈដូចជាសំណេរកម្មវិធី) ដែលមកពីគេហទំព័រច្រើនជាងមួយ។ ឧទា. គេហទំព័រ www.twitter.com មានសំណេរកម្មវិធីមកពីពីរប្រភព គឺ twitter.com និង twimg.com

    រូបភាព ៤ ៖ ឧទាហរណ៍អំពី ម៉ឺនុយ Options (ជម្រើស) នៃរបាយស្ថានភាពរបស់ NoScript

    ដើម្បីបើកសំណេរកម្មវិធីវិញនៅក្នុងស្ថានភាពទាំងនេះ ត្រូវចាប់ផ្តើមដោយ ជ្រើសយក ជម្រើស Temporarily Allow [website name] (នៅក្នុងឧទាហរណ៍នេះ គឺ អនុញ្ញាត twitter.com ជាបណ្តោះអាសន្ន)។ ប៉ុន្តែ ប្រសិនបើការធ្វើដូចនេះមិនអនុញ្ញាតឱ្យលោកអ្នកមើលឃើញទំព័រអ៊ីនធើរណែតនេះទេនោះ លោកអ្នកអាចកំណត់ចំនួនអប្បបរមានៃគេហទំព័រដែលត្រូវបានតម្រូវឱ្យមើលឃើញខ្លឹមសារជ្រើសរើសរបស់លោកអ្នក ដោយប្រើវិធីសាស្ត្រសាកល្បងជាបន្ត(process of trial and error)។ ឧទា. នៅក្នុង Twitter លោកអ្នកត្រូវតែជ្រើសយកជម្រើស Temporarily allow twitter.com (អនុញ្ញាត twitter.com ជាបណ្តោះអាសន្ន) និង Temporarily allow twimg.com (អនុញ្ញាត twimg.com ជាបណ្តោះអាសន្ន) ដើម្បីឱ្យ Twitter ធ្វើការ។

    សូមប្រយ័ត្ន! ទោះក្នុងកាលៈទេសៈណាក៏ដោយ លោកអ្នកមិនគួរជ្រើសយកជម្រើស Allow Scripts Globally (dangerous) (អនុញ្ញាតសំណេរកម្មវិធីជាទូទៅ (អាចមានគ្រោះថ្នាក់)) ឡើយ។ តាមដែលអាចធ្វើទៅបាន ត្រូវជៀសវាងជ្រើសយកជម្រើស Allow all from this page (អនុញ្ញាតអ្វីៗទាំងអស់ដែលបានពីទំព័រនេះ)។ យូរៗម្តង លោកអ្នកអាចនឹងចាំបាច់ត្រូវអនុញ្ញាតចំពោះគ្រប់សំណេរកម្មវិធីទាំងអស់ ប៉ុន្តែ នៅក្នុងស្ថានភាពដូចនេះត្រូវប្រាកដថា លោកអ្នកធ្វើកិច្ចការនេះតែជាលក្ខណៈបណ្តោះអាសន្នសម្រាប់គេហទំព័រដែលលោកអ្នកទុកចិត្តប៉ុណ្ណោះ ពោលគឺរហូតដល់ចុងបញ្ចប់នៃវគ្គអនឡាញរបស់លោកអ្នក។ គេគ្រាន់តែចាក់បញ្ចូលសំណេរកូដអាក្រក់តែម្តងប៉ុណ្ណោះ ដើម្បីធ្វើឱ្យកម្រិតភាពឯកជននិងសុវត្ថិភាពរបស់លោកអ្នកចុះខ្សោយ។

    សម្រាប់គេហទំព័រដែលលោកអ្នកទុកចិត្តនិងបើកមើលញឹកញាប់ ត្រូវជ្រើសយកជម្រើស Allow [website name] (អនុញ្ញាត [ឈ្មោះគេហទំព័រ])។ (នៅក្នុងឧទាហរណ៍ខាងលើ ជម្រើស Allow twitter.com (អនុញ្ញាត twitter.com) និង Allow twimg.com (អនុញ្ញាត twimg.com) ត្រូវបានជ្រើសយក)។ ការជ្រើសយកជម្រើសនេះ អនុញ្ញាតឱ្យ NoScript ចុះឈ្មោះគេហទំព័រនោះជាអចិន្ត្រៃយ៍ថា ជាគេហទំព័រគួរឱ្យទុកចិត្ត។

    មុខងារបន្ថែមផ្សេងទៀតរបស់កម្មវិធី Firefox ដែលមានប្រយោជន៍

    បញ្ជីផ្នែកដែលមាននៅក្នុងទំព័រនេះ ៖

    ៥.០ អំពី Add-ons (មុខងារបន្ថែម)

    Mozilla Firefox Add-ons (មុខងារបន្ថែមសម្រាប់ Mozilla Firefox) ដែលលើកមកបង្ហាញនៅក្នុងផ្នែកនេះ ត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់ ឬការពារអនាមិកភាព ភាពឯកជន និងសុវត្ថិភាពនៃវគ្គបើកទំព័រអ៊ីនធើរណែត(browsing sessions)របស់លោកអ្នក។ ដើម្បីដោនឡូតមុខងារបន្ថែមទាំងនេះ សូមមើលផ្នែក របៀបដោនឡូតកម្មវិធី Firefox

    ៥.១ របៀបប្រើ HTTPS ឱ្យបានគ្រប់កន្លែង

    HTTPS Everywhere គឺជាមុខងារបន្ថែម(extension)មួយសម្រាប់ Mozilla Firefox ដែលធានាថា លោកអ្នកប្រាស្រ័យទាក់ទងជាមួយបញ្ជីគេហទំព័រជាក់លាក់មួយ នៅលើបណ្តាញមានទម្រង់សម្ងាត់(https)មួយជានិច្ច។ ទោះបីគេហទំព័រជាច្រើនផ្តល់វិធីបម្លែងជាទម្រង់សម្ងាត់ក៏ដោយ ជាស្វ័យប្រវត្តដំបូង ពួកគេទំនងជាផ្តល់អាសយដ្ឋាន http ដែលមិនមានទម្រង់សម្ងាត់។ មុខងារបន្ថែម HTTPS Everywhere ដោះស្រាយបញ្ហាទាំងនេះ ដោយសរសេរឡើងវិញនូវរាល់សំណើទាំងអស់របស់លោកអ្នកដែលមានចំពោះគេហទំព័រទាំងនេះឱ្យទៅជាពិធីការ HTTPS។ វាដំណើរការយ៉ាងស្ងៀមស្ងាត់នៅក្នុងផ្ទៃខាងក្រោយ និងធានាថា វគ្គបើកអ៊ីនធើរណែត(Internet sessions)ជាមួយគេហទំព័រជ្រើសរើសទាំងនោះ គឺមានសុវត្ថិភាព។ ប៉ុន្តែ វាធ្វើការតែនៅពេលគេហទំព័រទាំងនោះកំពុងប្រើពិធីការ HTTPS ដោយខ្លួនឯងប៉ុណ្ណោះ។

    បន្ទាប់ពីមុខងារបន្ថែម HTTPS Everywhere ត្រូវបានបញ្ចូលដោយជោគជ័យរួចហើយ ផ្ទាំងខាងក្រោមនេះនឹងលេចចេញមក៖

    រូបភាព ១ ៖ ផ្ទាំងសំណួរ Should HTTPS Everywhere Use the SSL Observatory? (តើ HTTPS Everywhere គួរប្រើ SSL Observatoryដែរឬទេ?)

    ជំហានទី ១. ចុចលើ ដើម្បីបើកផ្ទាំងខាងក្រោមនេះ៖

    រូបភាព ២ ៖ ផ្ទាំងSSL Observatory Preferences

    កំណត់សម្គាល់ ៖ ប្រសិនបើធ្លាប់មានការបញ្ចូលមុខងារ HTTPS Everywhere ពីលើកមុន នៅក្នុងកម្មវិធីFirefoxរបស់លោកអ្នក ត្រូវជ្រើសយក Tools > HTTPS Everywhere > SSL Observatory Preferences និងពិនិត្យផ្ទៀងផ្ទាត់ថា ជម្រើស Use the Observatory (ប្រើកន្លែងសង្កេត) និងជម្រើស When you see a new certificate, tell the Observatory which ISP you are connected to (នៅពេលលោកអ្នកឃើញមានវិញ្ញាបនបត្រថ្មីមួយ ត្រូវប្រាប់កន្លែងសង្កេតថា តើក្រុមហ៊ុនផ្តល់សេវា អ៊ីនធើរណែតណាដែលលោកអ្នកកំពុងភ្ជាប់សេវាជាមួយ) ត្រូវបានគូសយក។ ប្រសិនបើលោកអ្នកមិនកំពុងប្រើ Tor ទេនោះ ត្រូវជ្រើសយក ជម្រើស Check certificates even if Tor is not available (ពិនិត្យផ្ទៀងផ្ទាត់វិញ្ញាបនបត្រ ទោះបីមិនមាន Tor ក៏ដោយ) ផងដែរ។

    ៥.២ របៀបប្រើ Adblock Plus

    Adblock Plus គឺជាមុខងារបន្ថែមប្រើសម្រាប់ច្រោះខ្លឹមសារមួយ (a content filtering extension) ដែលបង្កើតឡើង ដើម្បីកំណត់និងដាក់កម្រិតសមត្ថភាពរបស់ផ្ទាំងផ្សាយពាណិជ្ជកម្មក្នុងការបង្ហាញខ្លួនដោយខ្លួនឯង។

    បន្ទាប់ពី Adblock Plus ត្រូវបានបញ្ចូលដោយជោគជ័យរួចហើយ ទំព័រខាងក្រោមនេះនឹងត្រូវបានបើក៖ chrome://adblockplus/content/ui/firstRun.html

    រូបភាព ៣ ៖ ទំព័រ Adblock Plus chrome content page

    ជំហានទី ១. ចុចលើ ដើម្បីឱ្យវាប្តូរទៅជា សម្រាប់ជម្រើស Malware Blocking (បំបិទម៉ាលវែរ), Remove Social Media Buttons (ប៊ូតុងលុបចោលបណ្តាញទំនាក់ទំនងសង្គម) និង Disable Tracking (បិទចោលការតាមដាន) (ដូចដែលបង្ហាញនៅក្នុង រូបភាព ១ ខាងលើ)។

    ជំហានទី ២. ជ្រើសយក Tools > Adblock Plus > Filter preferences... ដើម្បីបើកផ្ទាំងខាងក្រោមនេះ៖

    រូបភាព ៤ ៖ ផ្ទាំង Add Adblock Plus Filter Preferences ដែលបង្ហាញជម្រើសជាវតម្រង (filter subscriptions) ចំនួនបី

    ជំហានទី ៣. ចុចលើប្រអប់គូសជាវតម្រង (filter subscription) នីមួយៗ ដើម្បីជ្រើសយកវា (ដូចដែលបង្ហាញនៅក្នុង រូបភាព ២ ខាងលើ) បន្ទាប់មក លែងជ្រើសយកជម្រើស ដើម្បីរារាំងគ្រប់ការផ្សាយពាណិជ្ជកម្មដែលត្រូវបានបរិយាយ ឬរាយឈ្មោះនៅក្នុងតម្រងទាំងនេះមិនឱ្យបង្ហាញខ្លួនបាន។

    ជំហានទី ៤. ប្រសិនបើលោកអ្នកធ្វើការដោយប្រើភាសាច្រើន ត្រូវចុចលើ ដើម្បីមើលការជាវតម្រង(filter subscription)ផ្សេងៗ បន្ទាប់មក ចុចលើ ដើម្បីបើកបញ្ជីទម្លាក់មួយដែលមានតម្រងសម្រាប់ជាវផ្សេងៗ រួច ជ្រើសយកជម្រើសដែលសមស្រប បន្ទាប់មក ចុចលើ

    ជំហានទី ៥. ដើម្បីធ្វើបច្ចុប្បន្នភាពការជាវតម្រង(filter subscriptions)របស់លោកអ្នក ត្រូវចុចលើ បន្ទាប់មក ជ្រើសយក ជម្រើស Update filters (ធ្វើបច្ចុប្បន្នភាពតម្រង) ពីម៉ឺនុយPop-up (pop-up menu)។

    ៥.៣ របៀបប្រើ Beef Taco (Targeted Advertising Cookies Opt-Out)

    Beef Taco គឺជាមុខងារបន្ថែមមួយសម្រាប់ Mozilla Firefox ដែលអាចឱ្យលោកអ្នកគ្រប់គ្រងឃុកឃី(Cookies)ដែលទាក់ទងការផ្សាយពាណិជ្ជកម្មពីក្រុមហ៊ុនផ្សេងៗជាច្រើន ដែលក្នុងចំណោមនោះមានក្រុមហ៊ុន Google, Microsoft និងYahoo។ លោកអ្នកអាចកំណត់មុខងារឱ្យវាលុបចោលដោយស្វ័យប្រវត្ត នូវឃុកឃី(Cookies)ដែលត្រូវបានស្គាល់ថាជា Targeted Advertising Cookies Opt-Out។ ប៉ុន្តែ វាក៏អនុញ្ញាតឱ្យអ្នកប្រើប្រាស់ដែលមាន កម្រិតមានបទពិសោធន៍ និង កម្រិតខ្ពស់ អាចកំណត់បានច្បាស់លាស់ក្នុងរបៀបលម្អិតជាងមុនថា តើឃុកឃី(Cookies)ណាខ្លះដែលអនុញ្ញាតឱ្យស្ថិតនៅក្នុងប្រព័ន្ធកុំព្យូទ័ររបស់លោកអ្នក និងឃុកឃី(Cookies)ណាខ្លះដែលត្រូវលុបចោល។

    ៥.៤ របៀបប្រើ Better Privacy (ភាពឯកជនដែលប្រសើរជាងមុន)

    Better Privacy គឺជាមុខងារបន្ថែមមួយសម្រាប់ Mozilla Firefox។ មុខងារបន្ថែមនេះ ជួយការពារប្រព័ន្ធកុំព្យូទ័ររបស់លោកអ្នកពីឃុកឃី(Cookies)ពិសេសមួយមានឈ្មោះថា LSO (Local Shared Objects) ដែលគេអាចដាក់ទៅក្នុងកុំព្យូទ័ររបស់លោកអ្នកបានដោយសំណេរកម្មវិធី Flash មួយ។ ឃុកឃី(Cookies)ទាំងនេះ មិនត្រូវបានលុបចោលដោយនីតិវិធី សម្អាតឃុកឃី(Cookies)ស្តង់ដាររបស់កម្មវិធី Firefox ទេ។

    ៥.៥ Add-ons (មុខងារបន្ថែម) ផ្សេងទៀតដែលមានប្រយោជន៍

    ផ្នែកនេះ បរិយាយអំពីមុខងារបន្ថែម(add-ons, extensions)មានប្រយោជន៍មួយចំនួន ដែលមានលក្ខណៈសេរីនិងបើកចំហ (ឬដែលកំពុងស្ថិត នៅក្នុងដំណើរការក្លាយជាមានលក្ខណៈសេរី និងបើកចំហ) ដែលអាចលើកកម្ពស់ និងពង្រីកសមត្ថភាពរបស់លោកអ្នក ក្នុងការបើកប្រើអ៊ីនធើរណែតបានក្នុងលក្ខណៈឯកជន និងមានសុវត្ថិភាព។

    ៥.៥.១ Cryptocat

    Cryptocat គឺជាមុខងារបន្ថែមផ្នែកសេវាផ្ញើសាររហ័សក្នុងលក្ខណៈឯកជន និងមានទម្រង់សម្ងាត់បើកចំហមួយ ដែលធ្វើការនៅក្នុងកម្មវិធីបើកអ៊ីនធើរណែតរបស់លោកអ្នក។ ដោយហេតុនេះហើយ នៅក្នុងស្ថានភាពមួយចំនួន វាអាចងាយស្រួលប្រើប្រាស់ជាងកម្មវិធីសន្ទនាជាអក្សរដែលអាចប្រៀបធៀបគ្នាបានផ្សេងទៀត។ Cryptocat អាចឱ្យលោកអ្នកបង្កើតបន្ទប់សន្ទនាជាក់ស្តែងមួយ ដែលនៅក្នុងនោះលោកអ្នកអាចសន្ទនាជាមួយគ្រប់សមាជិកទាំងអស់ ឬអាចមានការសន្ទនាឯកជនមួយទល់មួយ ជាមួយអ្នកចូលរួមនីមួយៗ។ គ្រប់ការសន្ទនាទាំងអស់ ត្រូវបានបម្លែងជាទម្រង់សម្ងាត់ និងស្រាយទម្រង់សម្ងាត់នៅក្នុងកម្មវិធីបើកអ៊ីនធើរណែតរបស់អ្នកប្រើប្រាស់ មុននឹងផ្ញើចេញ និងបន្ទាប់ពីបានទទួល។ Cryptocat មានជាមុខងារបន្ថែម(extension)សម្រាប់កម្មវិធីបើកអ៊ីនធើរណែត Mozilla Firefox, Google Chrome និង Apple Safari និងមានជា Mac OS X app ផងដែរ។ សូមអានបន្ថែម…

    ៥.៥.២ Disconnect

    Disconnect ត្រូវបានបង្កើតឡើង ដើម្បីរក្សាទិន្នន័យរបស់លោកអ្នកឱ្យមានសុវត្ថិភាពពីកម្មវិធីតាមដានអ៊ីនធើរណែតភាគីទីបី ហើយស្របពេលជាមួយគ្នានោះ ធ្វើការវិភាគលើកម្មវិធីតាមដានអ៊ីនធើរណែត និងបែងចែកកម្មវិធីទាំងនោះជាក្រុម ឧទា.ដូចជា កម្មវិធីផ្សាយពាណិជ្ជកម្ម កម្មវិធីវិភាគ និងកម្មវិធីសង្គម ជាដើម។ សូមអានបន្ថែម…

    ៥.៥.៣ DuckDuckGo

    DuckDuckGo ត្រូវបានបង្កើតឡើង ដើម្បីផ្តល់ជាជម្រើសផ្សេងមួយដែលមានលក្ខណៈឯកជន និងមានសុវត្ថិភាព ក្រៅពីម៉ាស៊ីនស្វែងរករបស់អ៊ីនធើរណែត(Internet search engine)ដែលមានដូចជា GoogleBingជាដើម។ DuckDuckGo មិនកត់ត្រាទុកនិងចែករំលែកព័ត៌មានរបស់អ្នកប្រើប្រាស់ទេ ហើយអ្នកប្រើប្រាស់ទាំងអស់មានសិទ្ធិប្រើប្រាស់ព័ត៌មានដូចៗគ្នា។ លោកអ្នកអាចបើកចូលគេហទំព័រ DuckDuckGo បានដោយផ្ទាល់ ឬ ចុចលើរូបសញ្ញា DuckDuckGo ដើម្បីតម្លើងវាជាម៉ាស៊ីនស្វែងរកដែលមានជាស្វ័យប្រវត្តនៅក្នុងរបាស្វែងរក។

    ៥.៥.៤ vtzilla

    vtzilla គឺជាមុខងារបន្ថែម(extension)មួយសម្រាប់ Mozilla Firefox ដែលបង្កើតឡើងដើម្បីស្គែនការដោនឡូត និងគេហទំព័ររកម៉ាលវែរនិងមេរោគ។ បន្ទាប់ពីមុខងារបន្ថែម vtzilla ត្រូវបានបញ្ចូលដោយជោគជ័យរួចហើយ របាឧបករណ៍(toolbar)របស់ vtzilla (ដែលអាចចុចបើកនិងបិទបាន) លេចមកនៅខាងក្រោមរបាឧបករណ៍ Navigation Toolbar របស់ Firefox។ ដោយគ្រាន់តែថតចម្លងទៅដាក់ឬវាយបញ្ចូលនូវអាសយដ្ឋានអ៊ីនធើរណែតមួយ ចូលទៅក្នុងប្រអប់ស្វែងរករបស់ vtzilla ប៉ុណ្ណោះ សំណើស្វែងរករបស់លោកអ្នកនឹងត្រូវបាននាំទៅកាន់គេហទំព័រ Virus Total ដែលជាគេហទំព័រមួយនាំកម្មវិធីស្គែនរកម៉ាលវែរឬមេរោគផ្សេងៗចំនួនជាងសែសិបមកកាន់តំណភ្ជាប់ ដឬគេហទំព័រជាក់លាក់។ ជាងនេះទៅទៀត vtzillaកាត់បន្ថយហានិភ័យនៃការឆ្លង ដោយការបន្ថែមនូវកម្រិតការពារមួយទៀតទៅឱ្យកម្មវិធីប្រឆាំងមេរោគដែលមានស្រាប់ (ឧទា. កម្មវិធី avast!) និងដោយការស្គែនឯកសារដែលអាចដោនឡូតបានរបស់លោកអ្នក។ សូមអានបន្ថែម…

    ៥.៥.៥ ShareMeNot

    ShareMeNot ត្រូវបានបង្កើតឡើង ដើម្បីរារាំងប៊ូតុងភាគីទីបី (ដូចជា ប៊ូតុង “Like” របស់ Facebook ឬ ប៊ូតុង “tweet” របស់ Twitter ជាដើម) ដែលត្រូវបានបង្កប់ដោយគេហទំព័រអ៊ីនធើរណែត មិនឱ្យតាមដានលោកអ្នកបាន លុះត្រាតែលោកអ្នកចុចលើពួកវាដោយពិតប្រាកដ។ សូមអានបន្ថែម …

    5.5.6 Click&Clean

    Click&Clean ត្រូវបានបង្កើតឡើង ដើម្បីលុបចោលទិន្នន័យឯកជនដោយស្វ័យប្រវត្ត បន្ទាប់ពីបិទកម្មវិធី Firefox។ កិច្ចការនេះរួមមាន ការសម្អាតប្រវត្តិដោនឡូតឯកសាររបស់លោកអ្នក ការលុបចោលប្រវត្តិបើកទំព័រអ៊ីនធើរណែត និងការលុបចោលឃុកឃី(Cookies) រួមទាំង Flash Local Shared Objects (LSO)។ វាលុបចោលឯកសារបណ្តោះអាសន្ន និងសម្អាតកន្លែងលាក់ ទុកមូលដ្ឋាន(Local Cache)របស់លោកអ្នកផងដែរ។

    កំណត់សម្គាល់ ៖ តាមរបៀបផ្សេងពីនេះ អ្នកប្រើប្រាស់ក៏អាចគិតគូរប្រើប្រាស់កម្មវិធីក្រៅផងដែរ ដូចជាកម្មវិធី CCleaner, Wise Disk Cleaner ជាដើម សម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows ឬ កម្មវិធី JanitorBleachBit សម្រាប់ប្រព័ន្ធប្រតិបត្តិការ Linux

    កម្មវិធី Firefox ដែលអាចយកតាមខ្លួនបាន (Portable Firefox)

    ១.០ ភាពខុសគ្នារវាងសំណៅកម្មវិធី Installed Firefox (Firefox ដែលបញ្ចូលក្នុងកុំព្យូទ័រ) និង Portable Firefox (Firefox ដែលអាចយកតាមខ្លួនបាន)

    ប្រសិនបើកម្មវិធីដែលអាចយកតាមខ្លួនបាន មិនត្រូវបានបញ្ចូលនៅក្នុងកុំព្យូទ័រមូលដ្ឋានមួយទេនោះ អត្ថិភាព និងការប្រើកម្មវិធីទាំងនោះអាចនៅតែមិនត្រូវបានរកឃើញ។ ប៉ុន្តែ ត្រូវចាំថា ឧបករណ៍ផ្ទុកទិន្នន័យខាងក្រៅ ឬអង្គចងចាំUSB និងកម្មវិធីដែលអាចយកតាមខ្លួនបានរបស់លោកអ្នក គឺត្រូវមានសុវត្ថិភាពដូចជាកុំព្យូទ័រដែលលោកអ្នកកំពុងប្រើដែរ ហើយពួកវាអាចប្រឈមនឹងការឆ្លងអេដវែរ ម៉ាលវែរ ស្ប៉ាយវែរ និងមេរោគ។

    មិនមានភាពខុសគ្នាផ្សេងទៀត រវាង Mozilla Firefox, Portable Edition (Mozilla Firefox ដែលអាចយកតាមខ្លួនបាន) និង សំណៅកម្មវិធីដែលរចនាឡើងដើម្បីបញ្ចូលក្នុងកុំព្យូទ័រមូលដ្ឋានឡើយ។

    ២.០ របៀបដោនឡូត និងទាញយកកម្មវិធី Firefox Portable

    ដើម្បីចាប់ផ្តើមដោនឡូតនិងទាញយកកម្មវិធី Firefox Portable ត្រូវអនុវត្តជំហានខាងក្រោមនេះ៖

    ជំហានទី ១. ចុចលើ http://portableapps.com/apps/internet/firefox_portable ដើម្បីនាំទៅរកគេហទំព័រដោនឡូតដែលសមស្រប។

    ជំហានទី ២. ចុចលើ ដើម្បីចាប់ផ្តើមដោនឡូតឯកសារបញ្ចូលកម្មវិធី Firefox Portable

    ជំហានទី ៣. ចុចលើ ដើម្បីថតទុកឯកសារបញ្ចូលកម្មវិធី ទៅក្នុងកុំព្យូទ័ររបស់លោកអ្នក បន្ទាប់មក បើកចូលទៅរកវា។

    ជំហានទី ៤. ចុចរហ័សពីរដងលើ ; ផ្ទាំង Open File - Security Warning (បើកឯកសារ - ការព្រមានអំពីសុវត្ថិភាព) អាចនឹងលេចមក; ប្រសិនបើវាលេចមក ត្រូវចុចលើ ដើម្បីបើកផ្ទាំង Mozilla Firefox, Portable Edition | Portableapps.com Installer

    ជំហានទី ៥. ចុចលើ ដើម្បីបើកផ្ទាំងខាងក្រោមនេះ៖

    រូបភាព ២ ៖ ផ្ទាំង Choose Install Location (ជ្រើសរើសទីតាំងបញ្ចូលកម្មវិធី)

    ជំហានទី ៦. ចុចលើ ដើម្បីបើកផ្ទាំង Browse for Folders (បើកទៅរកថតឯកសារ) ដូចខាងក្រោមនេះ៖

    រូបភាព ៣ ៖ ផ្ទាំង Browse for Folder (បើកទៅរកថតឯកសារ)

    ជំហានទី ៧. បើកចូលទៅថាសទិន្នន័យឬអង្គចងចាំUSBគោលដៅរបស់លោកអ្នក ដូចដែលបង្ហាញនៅក្នុង រូបភាព ៣ ខាងលើ បន្ទាប់មក ចុចលើ ដើម្បីបញ្ជាក់អំពីទីតាំងគោលដៅសម្រាប់ឯកសារកម្មវិធី Mozilla Firefox, Portable Edition និងត្រឡប់ទៅកាន់ផ្ទាំង Choose Install Location (ជ្រើសរើសទីតាំងបញ្ចូលកម្មវិធី) វិញ។

    ជំហានទី ៨. ចុចលើ ដើម្បីចាប់ផ្តើមដំណើរការទាញយកឯកសារ បន្ទាប់មក ចុចលើ ដើម្បីបញ្ចប់ដំណើរការបញ្ចូលកម្មវិធី បន្ទាប់មក បើកចូលទៅក្នុងថាសទិន្នន័យចល័តឬអង្គចងចាំ USB ដែលឯកសារ Mozilla Firefox, Portable Edition ត្រូវបានថតទុក។

    ជំហានទី ៩. បើកថាសទិន្នន័យចល័តឬអង្គចងចាំ USB របស់លោកអ្នក ដែលគួរតែដូចរូបភាពខាងក្រោមនេះ៖

    រូបភាព ៤ ៖ កម្មវិធី Mozilla Firefox Portable Edition បញ្ចូលថ្មី ដោយមានថតឯកសារ Firefox Portable រំលេចលើផ្ទៃពណ៌ខៀវ

    ជំហានទី ១០. បើក ថតឯកសារ Firefox Portable បន្ទាប់មក ចុចរហ័សពីរដងលើ ដើម្បីចាប់ផ្តើមប្រើកម្មវិធី Firefox Portable

    សូមមើលជំពូក Firefox ដើម្បីចាប់ផ្តើមកំណត់មុខងារនិងប្រើប្រាស់កម្មវិធីនេះ។

    សំណួរដែលសួរញឹកញាប់ និង ការពិនិត្យមើលឡើងវិញ

    ៦.០ សំណួរដែលសួរញឹកញាប់ និង ការពិនិត្យមើលឡើងវិញ

    សំណួរ ៖ ហេតុអ្វីបានជាខ្ញុំអាចនឹងចង់បានមុខងារបន្ថែមច្រើនដូច្នេះ ដើម្បីការពារខ្លួនទប់ទល់នឹងគេហទំព័រអាក្រក់? ប្រសិនបើ NoScript ការពារខ្ញុំពី ឧទា. សំណេរកម្មវិធីដែលអាចបង្កគ្រោះថ្នាក់ខ្លាំងក្លា តើហេតុអ្វីបានជាខ្ញុំត្រូវការផងដែរនូវមុខងារបន្ថែមផ្សេងទៀតដែលបំពេញមុខងារក្នុងរបៀបប្រហាក់ប្រហែលគ្នា?

    ចម្លើយ ៖ ជាញឹកញាប់ ការប្រើកម្មវិធីច្រើនជាងមួយ ដើម្បីដោះស្រាយបញ្ហាសុវត្ថិភាពទូទៅដូចគ្នា គឺជាគំនិតល្អមួយ។ (កម្មវិធីប្រឆាំងមេរោគ (Anti-virus programs) គឺជាករណីលើកលែងសំខាន់មួយចំពោះវិធាននេះ ព្រោះវាអាចមានបដិបក្ខភាពចំពោះគ្នាទៅវិញទៅមក)។ មុខងារបន្ថែម Firefox ទាំងនេះ ប្រើបច្ចេកទេសខុសគ្នាយ៉ាងខ្លាំង ក្នុងការការពារកម្មវិធីបើកអ៊ីនធើរណែតរបស់លោកអ្នកពីការគំរាមកំហែងផ្សេងៗ។ ឧទា. មុខងារ NoScript បិទចោលគ្រប់សំណេរកម្មវិធីដែលមកពីគេហទំព័រមិនស្គាល់ ប៉ុន្តែ អ្នកប្រើប្រាស់ទំនងជា 'ដាក់ចូលបញ្ជីស' នូវគេហទំព័រដែលពួកគេបើកមើលជាញឹកញាប់ ដែលការធ្វើដូចនេះអាចឱ្យពួកគេផ្ទុកសំណេរកម្មវិធីដែលអាចបង្កអន្តរាយខ្លាំងទៅក្នុងកុំព្យូទ័ររបស់ខ្លួន។ អ្នកប្រើប្រាស់ NoScript ទំនងជាអនុញ្ញាតឱ្យគេហទំព័រដែលមិនស្គាល់ អាចផ្ទុកសំណេរកម្មវិធីជាបណ្តោះអាសន្ន នៅក្នុងកុំព្យូទ័របាន ប្រសិនបើសំណេរកម្មវិធីទាំងនោះមានលក្ខណៈចាំបាច់ដើម្បីអនុវត្តមុខការបានត្រឹមត្រូវ។

    ៦.១ សំណួរពិនិត្យមើលឡើងវិញ

    • តើលោកអ្នកធ្វើដូចម្តេចខ្លះ ដើម្បីលុបចោលប្រវត្តិបណ្តោះអាសន្ននៃការប្រើអ៊ីនធើរណែត(temporary Internet history) ឃុកឃី(Cookies) និងទិន្នន័យលាក់កំបាំង (Cache) ចេញពីកម្មវិធីបើកអ៊ីនធើរណែតរបស់លោកអ្នក?
    • តើ NoScript អាចការពារប្រព័ន្ធកុំព្យូទ័ររបស់លោកអ្នកពីការវាយប្រហារប្រភេទអ្វីខ្លះ?