gpg4usb - កម្មវិធីបម្លែងអត្ថបទអ៊ីមែល និងឯកសារជាទម្រង់សម្ងាត់

តារាងមាតិកា

...Loading Table of Contents...

    gpg4usb គឺជាកម្មវិធីសេរី បើកចំហ និងអាចយកតាមខ្លួនបានមួយ ប្រើសម្រាប់បម្លែងជាទម្រង់សម្ងាត់នូវសារ(អ៊ីមែល)ជាអក្សរនិងឯកសារ។ វាប្រើរូបមន្តបម្លែងជាទម្រង់សម្ងាត់កូនសោរសាធារណៈ (Public Key Encryption algorithm) ដូចកម្មវិធី GPG និង PGP ដែរ។

    គេហទំព័រដើម

    សេចក្តីតម្រូវសម្រាប់កុំព្យូទ័រ

    • គ្រប់សំណៅ Windows ទាំងអស់

    សំណៅកម្មវិធី ឮដែលប្រើ នៅក្នុងមគ្គុទ្ទេសក៍ណែនាំនេះ

    • 0.3.3

    កាលបរិច្ឆេទកែសម្រួលចុងក្រោយបំផុត របស់ជំពូកនេះ

    • កក្កដា ២០១៤

    អាជ្ញាប័ណ្ណ

    • កម្មវិធីសេរីនិងបើកចំហ

    ឯកសារតម្រូវឱ្យអាន

    អត្ថប្រយោជន៍ដែលលោកអ្នកនឹងទទួលបាន

    • សមត្ថភាព ដើម្បីបម្លែងជាទម្រង់សម្ងាត់នូវឯកសារនិងសារជាអក្សរ ចេញពីគ្រប់ទីកន្លែងដែលលោកអ្នកស្ថិតនៅ (ឧទា. នៅហាង អ៊ីនធើរណែត ឬកន្លែងធ្វើការ)

    • សមត្ថភាព ដើម្បីបម្លែងសារជាទម្រង់សម្ងាត់នៅពេលដាច់សេវាអ៊ីនធើរណែត ឬមិនមានសេវាអ៊ីនធើរណែត បន្ទាប់មក ផ្ញើសារទាំងនោះចេញពីកុំព្យូទ័រដែលមានភ្ជាប់អ៊ីនធើរណែតណាមួយនៅពេលក្រោយ។

    របៀបដោនឡូតកម្មវិធី gpg4usb

    • ចុចលើរូបសញ្ញា gpg4usb ខាងក្រោមនេះ ដើម្បីបើកទំព័រអ៊ីនធើរណែត http://www.gpg4usb.org/download.html
    • ចុចលើតំណភ្ជាប់ gpg4usb-x.x.x.zip ដែលស្ថិតនៅក្រោមចំណងជើង Filename ដើម្បីដោនឡូតសំណុំឯកសារបង្ហាប់របស់កម្មវិធីនេះ។
    • កំណត់ទីតាំង ឱ្យឯកសារ gpg4usb-x.x.x.zip នេះ បន្ទាប់មក លែងបង្ហាប់ ឯកសារនេះ។
    • បន្ទាប់ពីលោកអ្នកលែងបង្ហាប់ និងទាញយកគ្រប់ឯកសារទាំងអស់រួចហើយ លោកអ្នកអាចលុបចោលឯកសារ .zip ដែលលោកអ្នកបានថតទុកនៅក្នុងកុំព្យូទ័ររបស់លោកអ្នកបាន។

    gpg4usb

    ១.១ ការដែលលោកអ្នកគួរដឹងអំពីកម្មវិធីនេះ មុនពេលលោកអ្នកចាប់ផ្តើមប្រើវា

    gpg4usb គឺជាកម្មវិធីមួយមានលក្ខណៈសាមញ្ញ ងាយស្រួលប្រើ និងអាចយកតាមខ្លួនបាន ដែលអាចឱ្យលោកអ្នកបម្លែងទម្រង់សម្ងាត់និងស្រាយទម្រង់សម្ងាត់សារជាអក្សរ និងឯកសារ។ កម្មវិធី gpg4usb គឺមានមូលដ្ឋានលើអក្សរកូដសាស្ត្រនៃកូនសោរសាធារណៈ(Public-key Cryptography)។ នៅក្នុងវិធីសាស្ត្រនេះ អ្នកប្រើប្រាស់ម្នាក់ៗត្រូវតែបង្កើតគូកូនសោរផ្ទាល់ខ្លួនរបស់ពួកគេ។ កូនសោរទីមួយ ត្រូវបានគេហៅថា កូនសោរឯកជន (private key)។ វាត្រូវបានការពារដោយពាក្យសម្ងាត់ ឬឃ្លាសម្ងាត់មួយ ដែលត្រូវបានការពារ និងមិនត្រូវចែករំលែកជាមួយអ្នកដទៃ។

    កូនសោទីពីរ ត្រូវបានគេហៅថា កូនសោសាធារណៈ (public key)។ កូនសោនេះ អាចចែករំលែកជាមួយដៃគូឆ្លងឆ្លើយរបស់លោកអ្នកបាន។ បន្ទាប់ពីលោកអ្នកមានកូនសោរសាធារណៈរបស់ដៃគូឆ្លងឆ្លើយម្នាក់ លោកអ្នកអាចចាប់ផ្តើមផ្ញើទៅឱ្យដៃគូឆ្លងឆ្លើយនោះ នូវអ៊ីមែលដែលមានទម្រង់សម្ងាត់។ មានតែដៃគូឆ្លងឆ្លើយនោះប៉ុណ្ណោះ ដែលនឹងអាចស្រាយទម្រង់សម្ងាត់ និងអានអ៊ីមែលរបស់លោកអ្នកបាន ព្រោះដៃគូឆ្លងឆ្លើយនោះ គឺជាមនុស្សតែម្នាក់គត់ដែលមានសិទ្ធិប្រើកូនសោរឯកជនដែលត្រូវគ្នានឹងកូនសោសាធារណៈរបស់លោកអ្នក។

    ស្រដៀងគ្នានេះដែរ ប្រសិនបើលោកអ្នកផ្ញើសំណៅកូនសោសាធារណៈរបស់ខ្លួន ទៅឱ្យដៃគូទំនាក់ទំនងអ៊ីមែលរបស់លោកអ្នក និងរក្សាទុកកូនសោរឯកជនជាព័ត៌មានសម្ងាត់ នោះមានតែលោកអ្នកតែប៉ុណ្ណោះដែលនឹងអាចអានសារទម្រង់សម្ងាត់ដែលផ្ញើមកពីដៃគូទំនាក់ទំនងទាំងនោះបាន។

    លោកអ្នកអាចនឹងភ្ជាប់ហត្ថលេខាឌីជីតថល (digital signatures) ជាមួយសាររបស់លោកអ្នកបានផងដែរ។ អ្នកទទួលសាររបស់លោកអ្នកដែលមានសំណៅពិតប្រាកដនៃកូនសោរសាធារណៈរបស់លោកអ្នក នឹងអាចពិនិត្យផ្ទៀងផ្ទាត់បានថា សារអ៊ីមែលនោះគឺផ្ញើមកពីលោកអ្នក ហើយខ្លឹមសាររបស់វាមិនត្រូវបានលួចកែនៅតាមផ្លូវបញ្ជូនទិន្នន័យឡើយ។ ស្រដៀងគ្នានេះដែរ ប្រសិនបើលោកអ្នកមានកូនសោរសាធារណៈរបស់ដៃគូឆ្លងឆ្លើយ លោកអ្នកនឹងអាចពិនិត្យផ្ទៀងផ្ទាត់ហត្ថលេខាឌីជីតថលដែលមាននៅលើសាររបស់ដៃគូឆ្លងឆ្លើយនោះបាន។

    កម្មវិធី gpg4usb អាចឱ្យលោកអ្នកបង្កើតគូកូនសោរបម្លែងទម្រង់សម្ងាត់មួយ នាំចេញកូនសោរសាធារណៈទៅចែករំលែកជាមួយដៃគូទំនាក់ទំនងដទៃទៀត សរសេរសារជាអក្សរ និងបម្លែងសារនោះជាទម្រង់សម្ងាត់។ លោកអ្នកអាចគ្រាន់តែថតចម្លងកូនសោរសាធារណៈនិង/ឬសារដែលមានទម្រង់សម្ងាត់ ពីក្នុងកម្មវិធី gpg4usb ទៅដាក់ក្នុងតួអ៊ីមែលរបស់លោកអ្នក ឬថតទុកពួកវាជាឯកសារអក្សរដើម្បីទុកផ្ញើចេញនៅពេលក្រោយ។ កម្មវិធី gpg4usb ក៏អាចបម្លែងឯកសារជាទម្រង់សម្ងាត់បានផងដែរ។

    កំណត់សម្គាល់ ៖ ត្រូវប្រុងប្រយ័ត្នថា សំណៅដើមនិងធម្មតា(គ្មានទម្រង់សម្ងាត់)នៃឯកសាររបស់លោកអ្នក អាចមាននៅក្នុងកុំព្យូទ័ររបស់លោកអ្នកនៅឡើយ ដូច្នេះ លោកអ្នកនិងដៃគូឆ្លងឆ្លើយរបស់លោកអ្នកត្រូវតែកុំភ្លេចលុបចោលពួកវាពីកុំព្យូទ័រនៅពេលចាំបាច់។

    កម្មវិធី gpg4usb អាចឱ្យលោកអ្នកផ្លាស់ប្តូរគ្នាទៅវិញទៅមកនូវសារដែលជាប់ទម្រង់សម្ងាត់និងកូនសោ ជាមួយកម្មវិធី GPGPGP ស្រដៀងគ្នានេះផ្សេងទៀត។

    របៀបបញ្ចូលកម្មវិធី gpg4usb និងបង្កើតគូកូនសោ (Key Pair)

    បញ្ជីផ្នែកដែលមាននៅក្នុងទំព័រនេះ៖

    ២.០ របៀបបញ្ចូលកម្មវិធី gpg4usb

    gpg4usb គឺជាកម្មវិធីអាចយកតាមខ្លួនបានមួយ ដែលមិនតម្រូវឱ្យបញ្ចូលក្នុងកុំព្យូទ័រឡើយ។ កម្មវិធីនេះ ត្រូវបានចែកចាយជាទម្រង់បង្ហាប់ (Zip) និងគួរតែទាញយកដោយផ្ទាល់ដាក់ទៅក្នុងអង្គចងចាំUSB ឬទៅក្នុងថតឯកសារមួយនៅក្នុងកុំព្យូទ័ររបស់លោកអ្នក។ ដើម្បីបញ្ចូលកម្មវិធីនេះ ត្រូវអនុវត្តជំហានខាងក្រោមនេះ៖

    ជំហានទី ១. កំណត់ទីតាំងឱ្យសំណុំឯកសារបង្ហាប់របស់កម្មវិធី gpg4usb បន្ទាប់មក ទាញយក គ្រប់ឯកសារទាំងអស់ដាក់ទៅក្នុងអង្គចងចាំUSB ឬទៅក្នុងថតឯកសារមួយនៅក្នុងកុំព្យូទ័ររបស់លោកអ្នក៖

    រូបភាព ១ ៖ ទីតាំងគោលដៅស្រាប់ដាក់កម្មវិធី gpg4usb

    ២.១ របៀបបង្កើតគូកូនសោ ដោយប្រើកម្មវិធី gpg4usb

    មុនពេលលោកអ្នកអាចចាប់ផ្តើមបម្លែង និងស្រាយទម្រង់សម្ងាត់អ៊ីមែល សារជាអក្សរ និងឯកសារ លោកអ្នកត្រូវចាត់ជំហាន អនុវត្តន៍ទុកជាមុនចំនួនពីរ៖ ទីមួយគឺ លោកអ្នកចាំបាច់ត្រូវបង្កើត ឬនាំចូលគូកូនសោរបម្លែងទម្រង់សម្ងាត់របស់លោកអ្នក និងទីពីរគឺ លោកអ្នកចាំបាច់ត្រូវផ្ញើកូនសោរសាធារណៈរបស់លោកអ្នក ទៅឱ្យដៃគូទំនាក់ទំនងរបស់លោកអ្នក និងទទួលកូនសោរ សាធារណៈរបស់ពួកគេ និងនាំចូលកូនសោរសាធារណៈរបស់ពួកគេទៅក្នុងបន្តោងកូនសោររបស់លោកអ្នក។ យើងខ្ញុំមានលើកបរិយាយអំពីរបៀបចែករំលែកកូនសោរសាធារណៈនៅក្នុងទំព័របន្ទាប់។ កម្មវិធី gpg4usb ជួយលោកអ្នកបង្កើតគូកូនសោររបស់លោកអ្នក នៅពេលចាប់ផ្តើមដំណើរការដំបូងរបស់កម្មវិធី។ សូមកត់សម្គាល់ថា លោកអ្នកអាចត្រឡប់មកកាន់ផ្ទាំង Getting Started វិញបាន ពីម៉ឺនុយ Help -> Open Wizard

    ជំហានទី ១. ដើម្បីដំណើរការកម្មវិធី gpg4usb ជាលើកដំបូង ត្រូវ បើកចូលទៅដល់ និងចុចរហ័សពីរដងលើ ដើម្បីបើកថតឯកសារ gpg4usb បន្ទាប់មក ចុចរហ័សពីរដងលើ ។ វានឹងបើកផ្ទាំង Getting Started។ ត្រូវជ្រើសយកភាសាមួយ បន្ទាប់មក ចុចលើ Next

    ជំហានទី ២. នៅក្នុងផ្ទាំង Choose your Action (ជ្រើសរើសសកម្មភាពរបស់លោកអ្នក) ត្រូវចុចលើ Create a new keypair (បង្កើតគូកូនសោថ្មីមួយ)។

    រូបភាព ២ ៖ ផ្ទាំង Choose your Action (ជ្រើសរើសសកម្មភាពរបស់លោកអ្នក)

    សូមកត់សម្គាល់ អំពីជម្រើសផ្សេងៗទៀតក្នុងការនាំចូលកូនសោរដែលមានស្រាប់ ដែលមាននៅក្នុងផ្ទាំង First Start Wizard (ចាប់ផ្តើមដំណើរការដំបូង)។ ប្រសិនបើគឺជាការតម្លើងកម្រិតសំណៅកម្មវិធី gpg4usbចាស់ លោកអ្នកអាចជ្រើសរើសយក import settings and/or keys from gpg4usb (នាំចូលការកំណត់និង/ឬកូនសោពី gpg4usb)។ ប្រសិនបើប្រើកម្មវិធី Thunderbird ជាមួយ Enigmail លោកអ្នកអាចជ្រើសយកជម្រើស import keys from GnuPG (នាំចូលកូនសោពី GnuPG)។ លោកអ្នកក៏អាចជ្រើសរើសនាំចូលកូនសោរនៅក្នុងដំណាក់កាលក្រោយបានផងដែរ ដោយបើកផ្ទាំង First Start Wizard (ចាប់ផ្តើមដំណើរការដំបូង) ម្តងទៀតពីម៉ឺនុយ Help -> Open Wizard

    ជំហានទី ៣. មកដល់ផ្នែក Create a keypair (បង្កើតគូកូនសោរ) ត្រូវចុចលើ Create New Key (បង្កើតកូនសោរថ្មី)

    រូបភាព ៣ ៖ បង្កើតកូនសោរថ្មី

    ជំហានទី ៤. វាយបញ្ចូលទិន្នន័យដែលសមស្រប ទៅក្នុងប្រអប់វាយអក្សរដែលពាក់ព័ន្ធ ដើម្បីឱ្យផ្ទាំងរបស់លោកអ្នកដូចរូបភាពខាងក្រោមនេះ៖

    រូបភាព ៤ ៖ ឧទាហរណ៍អំពី ទម្រង់ Generate Key (បង្កើតកូនសោរ) ដែលបំពេញរួចរាល់

    ចំណុចសំខាន់ ៖

    • កំណត់ពាក្យសម្ងាត់សុវត្ថិភាព ដើម្បីការពារកូនសោរឯកជនរបស់លោកអ្នក (សូមមើលជំពូក ជំពូក ៣ ៖ របៀបបង្កើតនិងថែរក្សាពាក្យសម្ងាត់សុវត្ថិភាព)
    • យើងខ្ញុំសូមណែនាំឱ្យលោកអ្នកប្រើកាលបរិច្ឆេទផុតកំណត់ និងកំណត់វាឱ្យតិចជាង ៥ ឆ្នាំ។
    • យើងខ្ញុំសូមណែនាំយ៉ាងមុតមាំ ឱ្យលោកអ្នកបង្កើតកូនសោរដែលមានទំហំយ៉ាងតិច ២០៤៨ ប៊ីត(bit)។ កូនសោរដែលមានទំហំធំជាងនេះ មានសុវត្ថិភាពរឹងមាំជាងនេះ ប៉ុន្តែក៏ត្រូវការពេលវេលាច្រើនជាងនេះដើម្បីបង្កើត បម្លែង និងស្រាយទម្រង់សម្ងាត់ឯកសារជាអក្សរផងដែរ។

    កំណត់សម្គាល់ ៖ លោកអ្នកមិនចាំបាច់ត្រូវប្រើឈ្មោះពិតប្រាកដនិងអាសយដ្ឋានអ៊ីមែលពិតប្រាកដ នៅពេលបង្កើតកូនសោររបស់លោកអ្នកទេ។ ប៉ុន្តែ ការប្រើអាសយដ្ឋានអ៊ីមែលរបស់គណនីដែលលោកអ្នកនឹងប្រើ ដើម្បីប្រាស្រ័យទាក់ទងគ្នា នឹងធ្វើឱ្យកាន់តែងាយស្រួលដល់ដៃគូទំនាក់ទំនងរបស់លោកអ្នកក្នុងការភ្ជាប់កូនសោររបស់លោកអ្នកជាមួយគណនីនោះ។

    ជំហានទី ៥. ចុចលើ OK ដើម្បីបង្កើតគូកូនសោរ។

    រូបភាព ៥ ៖ ផ្ទាំង Generate Key… (កំពុងបង្កើតកូនសោរ…)

    រូបភាព ៦ ៖ កូនសោថ្មីដែលត្រូវបានបង្កើត

    ជំហានទី ៦. ចុចលើ OK ដើម្បីត្រឡប់ទៅកាន់ផ្ទាំង gpg4usb វិញ។ បន្ទាប់ពីគូកូនសោរត្រូវបានបង្កើតដោយជោគជ័យរួចហើយ លោកអ្នកនឹងឃើញផ្ទាំងមួយដូចខាងក្រោមនេះ៖

    រូបភាព ៧ ៖ ផ្ទាំង gpg4usb ដែលបង្ហាញគូកូនសោបង្កើតថ្មី

    ឥឡូវនេះ ដោយលោកអ្នកបង្កើតគូកូនសោរមួយបានដោយជោគជ័យ លោកអ្នកចាំបាច់ត្រូវយល់ដឹងអំពី របៀបនាំចេញកូនសោរសាធារណៈរបស់លោកអ្នកទៅចែករំលែកជាមួយដៃគូទំនាក់ទំនងដទៃទៀត និងអំពីរបៀបនាំចូលកូនសោរឯកជនរបស់ដៃគូឆ្លងឆ្លើយរបស់លោកអ្នក។

    របៀបនាំចេញនិងនាំចូលកូនសោ

    បញ្ជីផ្នែកដែលមាននៅក្នុងទំព័រនេះ៖

    ៣.១ របៀបនាំចេញកូនសោសាធារណៈរបស់លោកអ្នក ដោយប្រើកម្មវិធី gpg4usb

    លោកអ្នកត្រូវតែផ្ញើកូនសោរសាធារណៈរបស់លោកអ្នកទៅឱ្យដៃគូឆ្លងឆ្លើយរបស់លោកអ្នក មុនពេលពួកគេអាចផ្ញើឱ្យលោកអ្នកនូវសារដែលមានទម្រង់សម្ងាត់។

    ដើម្បីនាំចេញកូនសោរសាធារណៈរបស់លោកអ្នកដោយប្រើកម្មវិធី gpg4usb ត្រូវអនុវត្តជំហានខាងក្រោមនេះ៖

    ជំហានទី ១. ចុចរហ័សពីរដងលើ ដើម្បីបើកថតទុកឯកសារ gpg4usb

    ជំហានទី ២. ចុចរហ័សពីរដងលើ ដើម្បីបើកកម្មវិធី gpg4usb

    ជំហានទី ៣. ចុចលើ ដើម្បីបើកផ្ទាំងខាងក្រោមនេះ៖

    រូបភាព ១ ៖ ផ្ទាំងThe Key management (គ្រប់គ្រងកូនសោរ) ដែលបង្ហាញគូកូនសោរទាំងអស់

    ជំហានទី ៤. គូសយក កូនសោររបស់លោកអ្នក ដូចបង្ហាញនៅក្នុង រូបភាព ១ ខាងលើ។

    ជំហានទី ៥. ជ្រើសយក ជម្រើស Export To File (នាំចេញទៅឯកសារ) ពីម៉ឺនុយ Key (កូនសោ) ដូចដែលបង្ហាញនៅខាងក្រោមនេះ៖

    រូបភាព ២ ៖ ផ្ទាំង Key management (គ្រប់គ្រងកូនសោរ) ដែលមានជម្រើស Export To File (នាំចេញជាឯកសារ) ត្រូវបានជ្រើសយក

    វានឹងបើកផ្ទាំងខាងក្រោមនេះ៖

    រូបភាព ៣ ៖ ផ្ទាំង Export To Folder (នាំចេញទៅថតឯកសារ)

    ជំហានទី ៦. ចុចលើ ដើម្បីថតទុកគូកូនសោររបស់លោកអ្នកទៅក្នុងថតឯកសារកម្មវិធី gpg4usb

    ជំហានទី ៧. ផ្ញើចេញជាឯកសារភ្ជាប់ នូវឯកសារនាំចេញដែលមានកូនសោរសាធារណៈរបស់លោកអ្នកនេះ ទៅឱ្យដៃគូឆ្លងឆ្លើយរបស់លោកអ្នក។

    ៣.២ របៀបនាំចូលកូនសោសាធារណៈរបស់ដៃគូឆ្លងឆ្លើយ ដោយប្រើកម្មវិធី gpg4usb

    មុនពេលលោកអ្នកអាចបម្លែងព័ត៌មានជាទម្រង់សម្ងាត់ និងផ្ញើទៅឱ្យដៃគូឆ្លងឆ្លើយរបស់លោកអ្នក លោកអ្នកចាំបាច់ត្រូវទទួលនិងនាំចូលកូនសោរសាធារណៈរបស់ពួកគេ។ ដើម្បីនាំចូលកូនសោរសាធារណៈរបស់ដៃគូឆ្លងឆ្លើយដោយប្រើកម្មវិធី gpg4usb ត្រូវអនុវត្តជំហានខាងក្រោមនេះ៖

    ជំហានទី ១. ចុចរហ័សពីរដងលើ ដើម្បីបើកកម្មវិធី gpg4usb

    ជំហានទី ២. ចុចលើ ដើម្បីបើកផ្ទាំងខាងក្រោមនេះ៖

    រូបភាព ៤ ៖ ផ្ទាំង Import Key (នាំចូលកូនសោរ)

    ជំហានទី ៣. បើកចូលទៅ និងជ្រើសយកកូនសោរដែលលោកអ្នកចង់នាំចូល។

    រូបភាព ៥ ៖ ផ្ទាំង Open Key (បើកកូនសោ)

    ជំហានទី ៤. ចុចលើ Open ដើម្បីបើកផ្ទាំងខាងក្រោមនេះ៖

    រូបភាព ៦ ៖ Key Import Details (ព័ត៌មានលម្អិតអំពីការនាំចូលកូនសោរ)

    ជំហានទី ៥. ចុចលើ OK ដើម្បីបិទផ្ទាំងខាងលើ និងត្រឡប់ទៅកាន់ផ្ទាំងមេរបស់កម្មវិធី gpg4usb វិញ។ វានឹងបង្ហាញកូនសោសាធារណៈនាំចូលថ្មី ដូចខាងក្រោមនេះ៖

    រូបភាព ៧ ៖ ផ្ទាំងមេរបស់កម្មវិធី gpg4usb ដែលបង្ហាញកូនសោសាធារណៈនាំចូលថ្មីរបស់គណនីនៃដៃគូឆ្លងឆ្លើយលោកអ្នក

    ដោយឥឡូវនេះលោកអ្នកនាំចូលបានដោយជោគជ័យនូវកូនសោរសាធារណៈរបស់ដៃគូឆ្លងឆ្លើយរួចហើយ លោកអ្នកត្រូវតែពិនិត្យផ្ទៀងផ្ទាត់និងចុះហត្ថលេខាកូនសោនាំចូលនេះ។

    ៣.៣ របៀបពិនិត្យផ្ទៀងផ្ទាត់កូនសោរសាធារណៈ ដោយប្រើកម្មវិធី gpg4usb

    លោកអ្នកត្រូវតែពិនិត្យផ្ទៀងផ្ទាត់ថា កូនសោរនាំចូលថ្មីនេះពិតជារបស់អ្នកដែលអះអាងថាបានផ្ញើវាពិតប្រាកដមែន និងបន្ទាប់មក ពិនិត្យផ្ទៀងផ្ទាត់ថា វាគឺត្រឹមត្រូវពិតប្រាកដ។ នេះគឺជាជំហានសំខាន់មួយ ដែលលោកអ្នកនិងដៃគូទំនាក់ទំនងអ៊ីមែលរបស់លោកអ្នកគួរតែអនុវត្តចំពោះកូនសោរសាធារណៈនីមួយៗដែលលោកអ្នកទទួលបាន។

    ដើម្បីពិនិត្យផ្ទៀងផ្ទាត់គូកូនសោមួយ ត្រូវអនុវត្តជំហានខាងក្រោមនេះ៖

    ជំហានទី ១. ទាក់ទងដៃគូឆ្លងឆ្លើយរបស់លោកអ្នក ដោយប្រើមធ្យោបាយមួយចំនួនផ្សេងទៀតក្រៅពីអ៊ីមែល។

    កំណត់សម្គាល់ ៖ លោកអ្នកអាចប្រើទូរស័ព្ទ ការផ្ញើសារជាអក្សរ សម្លេងតាមពិធីការអ៊ីនធើរណែត (VoIP) ឬមធ្យោបាយណាមួយផ្សេងទៀត ប៉ុន្តែត្រូវប្រើតែក្នុងករណីដែលលោកអ្នកប្រាកដថា លោកអ្នកពិតជាកំពុងប្រាស្រ័យទាក់ទងជាមួយដៃគូទំនាក់ទំនងពិតប្រាកដប៉ុណ្ណោះ។ ដូច្នេះ ការសន្ទនាតាមទូរស័ព្ទ និងការជួបមុខគ្នាផ្ទាល់ ផ្តល់នូវកម្រិតជឿជាក់ខ្ពស់បំផុតអំពី ភាពពិតប្រាកដនៃអត្តសញ្ញាណរបស់មនុស្ស ប្រសិនបើ ឬនៅពេលអាចរៀបចំអនុវត្តបានដោយសុវត្ថិភាព។

    ជំហានទី ២. លោកអ្នកនិងដៃគូឆ្លើយឆ្លងរបស់លោកអ្នក គួរតែពិនិត្យផ្ទៀងផ្ទាត់ថា 'ខ្សែលេខកូដសម្គាល់' ('fingerprints')នៃកូនសោរសាធារណៈដែលលោកអ្នកបានផ្លាស់ប្តូរឱ្យគ្នាទៅវិញទៅមក គឺដូចគ្នា។

    កំណត់សម្គាល់ ៖ ខ្សែលេខកូដសម្គាល់(fingerprint) គឺជាសេរ៊ីនៃលេខនិងអក្សរដែលមានតែមួយ ដែលកំណត់អត្តសញ្ញាណកូនសោនីមួយៗ។ ខ្សែលេខកូដសម្គាល់(fingerprint)ផ្ទាល់ មិនមែនរឿងសម្ងាត់ទេ ហើយ អាចត្រូវបានកត់ត្រា និងប្រើសម្រាប់ធ្វើការពិនិត្យផ្ទៀងផ្ទាត់នៅពេលក្រោយប្រសិន ឬនៅពេលត្រូវការ។

    ដើម្បីមើលឃើញខ្សែលេខកូដសម្គាល់(fingerprint)របស់គូកូនសោរដែលលោកអ្នកបានបង្កើត ឬកូនសោរសាធារណៈដែលលោកអ្នកបាននាំចូល ត្រូវអនុវត្តជំហានខាងក្រោមនេះ៖

    ជំហានទី ១. ជ្រើសយកកូនសោរមួយ បន្ទាប់មក ចុចម៉ោសខាងស្តាំលើវា ដើម្បីបើកម៉ឺនុយPop-upពាក់ព័ន្ធរបស់វា។

    ជំហានទី ២. ជ្រើសយក ជម្រើស Show Keydetails (បង្ហាញព័ត៌មានលម្អិតរបស់កូនសោរ) ដូចបង្ហាញនៅក្នុង រូបភាព ៨ ខាងក្រោមនេះ។

    រូបភាព ៨ ៖ ម៉ឺនុយPop-up នៃកូនសោររបស់ដៃគូឆ្លងឆ្លើយម្នាក់

    វានឹងបើកផ្ទាំងខាងក្រោមនេះ៖

    រូបភាព ៩ ៖ ផ្ទាំង Keydetails (ព័ត៌មានលម្អិតរបស់កូនសោរ) ដែលមានខ្សែលេខកូដសម្គាល់(fingerprint)កូនសោរនៅខាងក្រោមបង្អស់

    ជំហានទី ៣. ប្រៀបធៀបខ្សែលេខកូដសម្គាល់(fingerprint)នេះ ជាមួយខ្សែលេខកូដសម្គាល់(fingerprint)មួយដែលដៃគូឆ្លងឆ្លើយរបស់លោកអ្នកមើលឃើញនៅក្នុងកម្មវិធី gpg4usb របស់គាត់។

    ដៃគូឆ្លងឆ្លើយរបស់លោកអ្នក គួរតែអនុវត្តជំហានទាំងនេះឡើងវិញ។ ត្រូវបញ្ជាក់អះអាងជាមួយគ្នាទៅវិញទៅមកថា ខ្សែលេខកូដសម្គាល់(fingerprint)សម្រាប់កូនសោរដែលអ្នកទាំងពីរបានផ្លាស់ប្តូរគ្នា ត្រូវគ្នាជាមួយខ្សែលេខកូដសម្គាល់(fingerprint)ដើមរបស់អ្នកផ្ញើ។ ប្រសិនបើមិនត្រូវគ្នាទេនោះ លោកអ្នកត្រូវផ្លាស់ប្តូរកូនសោរសាធារណៈឱ្យគ្នាទៅវិញទៅមកម្តងទៀត (ប្រហែលតាមអាសយដ្ឋានអ៊ីមែល ឬមធ្យោបាយទំនាក់ទំនងផ្សេងទៀត) និងអនុវត្តការពិនិត្យផ្ទៀងផ្ទាត់ម្តងទៀត។

    ប្រសិនបើខ្សែលេខកូដសម្គាល់(fingerprints)ទាំងនេះត្រូវគ្នាយ៉ាងពិតប្រាកដ នោះលោកអ្នកត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្ញើឱ្យគ្នាទៅវិញទៅមកដោយសុវត្ថិភាព នូវសារនិងឯកសារដែលមានទម្រង់សម្ងាត់។

    របៀបបម្លែងជាទម្រង់សម្ងាត់ និងស្រាយទម្រង់សម្ងាត់ នៃអត្ថបទនិងឯកសារ

    បញ្ជីនៃផ្នែកដែលមាននៅក្នុងទំព័រនេះ៖

    ៤.០ របៀបបម្លែងជាទម្រង់សម្ងាត់នៃសារជាអក្សរ ដោយប្រើកម្មវិធី gpg4usb

    នៅក្នុងឧទាហរណ៍ដែលមាននៅខាងក្រោមនេះ តេរេនស៍នឹងបម្លែងអ៊ីមែលមួយជាទម្រង់សម្ងាត់ សម្រាប់សាលីម៉ាដែលជាមិត្តរបស់គាត់ ដោយប្រើជំហានអនុវត្តន៍ខាងក្រោមនេះ៖

    ជំហានទី ១. ចុចរហ័សពីរដងលើ ដើម្បីបើកផ្ទាំងមេរបស់កម្មវិធី gpg4usb

    ជំហានទី ២. សរសេរសាររបស់លោកអ្នក ដូចបង្ហាញនៅក្នុងឧទាហរណ៍ខាងក្រោមនេះ៖

    រូបភាព ១ ៖ ផ្ទាំងមេរបស់កម្មវិធី gpg4usb ដែលបង្ហាញសារឧទាហរណ៍មួយ

    ជំហានទី ៣. គូសយកប្រអប់គូសដែលទាក់ទងជាមួយអ្នកទទួលគោលដៅ នៃអ៊ីមែលរបស់លោកអ្នក ដូចខាងក្រោមនេះ៖

    រូបភាព ២ ៖ ផ្ទាំងមេរបស់កម្មវិធី gpg4usb ដែលបង្ហាញអ្នកទទួលគោលដៅ

    កំណត់សម្គាល់ ៖ លោកអ្នកអាចបម្លែងសារមួយជាទម្រង់សម្ងាត់ផ្ញើទៅឱ្យអ្នកទទួលលើសពីមួយបាន ដោយគ្រាន់តែគូសយកប្រអប់គូសពាក់ព័ន្ធរបស់ពួកគេនៅក្នុងផ្ទាំងរង Encrypt for: (បម្លែងទម្រង់សម្ងាត់សម្រាប់៖) ប៉ុណ្ណោះ។ ជាមួយគ្នានេះផងដែរ វាអាចមានសារៈសំខាន់ផងដែរ​ក្នុងការបម្លែងសារនេះជាទម្រង់សម្ងាត់រួចផ្ញើទៅឱ្យខ្លួនឯង ដើម្បីឱ្យលោកអ្នកអាចអានបាននាពេលក្រោយនូវអ្វីដែលលោកអ្នកបានផ្ញើ។

    ជំហានទី ៤. ចុចលើ ជ្រើសយក Encrypt ពីម៉ឺនុយ Crypt ដើម្បីបម្លែងសាររបស់លោកអ្នកជាទម្រង់សម្ងាត់ ដូចខាងក្រោមនេះ៖

    រូបភាព ៣ ៖ ផ្ទាំងមេរបស់កម្មវិធី gpg4usb ដែលបង្ហាញឧទាហរណ៍អំពីសារដែលមានទម្រង់សម្ងាត់

    ជំហានទី ៥. ចុចលើ ដើម្បីជ្រើសយកខ្លឹមសារសារទាំងមូលដែលមានទម្រង់សម្ងាត់នេះ បន្ទាប់មក ចុចលើ ដើម្បីថតចម្លងសារនេះដាក់ទៅក្នុង Clipboard។

    កំណត់សម្គាល់ ៖ តាមរបៀបផ្សេងពីនេះ លោកអ្នកអាចប្រើប៊ូតុងបំព្រួញនៃក្តារវាយអក្សរ(short-cut keys)ដែលទាក់ទងនឹងជម្រើសនីមួយៗនៅក្នុងម៉ឺនុយ ដែលនៅក្នុងករណីនេះ Ctrl + E នឹងបម្លែងសារនេះជាទម្រង់សម្ងាត់, Ctrl + A នឹងជ្រើសយកខ្លឹមសារសារទាំងមូលដែលមានទម្រង់សម្ងាត់នេះ, Ctrl + C នឹងចម្លងសារនេះដាក់ទៅក្នុង Clipboard។

    ជំហានទី ៦. បើកគណនីអ៊ីមែលរបស់លោកអ្នក បន្ទាប់មក បើកទំព័រសារទទេមួយ បន្ទាប់មកទៀត Pasteសារនេះ ដើម្បីឱ្យដូចរូបភាពខាងក្រោមនេះ៖

    រូបភាព ៤ ៖ ឧទាហរណ៍អំពី សារមួយដែលត្រូវបានបម្លែងជាទម្រង់សម្ងាត់នៅក្នុងកម្មវិធី gpg4usb និង ដែលត្រូវបាន Paste ចូលទៅក្នុងអ៊ីមែលគណនី Gmail មួយ

    កំណត់សម្គាល់ ៖ ទម្រង់ Rich Text Formats (RTF) អាចធ្វើឱ្យខូចទម្រង់សម្ងាត់របស់សារ ដែលដោយហេតុនេះហើយ លោកអ្នកគួរតែសរសេរសាររបស់លោកអ្នកជាទម្រង់អក្សរធម្មតា។ ដើម្បីបម្លែងទម្រង់ RTF ទៅជាទម្រង់អក្សរធម្មតានៅក្នុង Gmail លោកអ្នកគ្រាន់តែចុចលើ More Options (ជម្រើសបន្ថែម) បន្ទាប់មក ជ្រើសយក Plain Text Mode (ទម្រង់អក្សរធម្មតា) ដែលបង្ហាញនៅជើងផ្ទាំងសារ ដូចបង្ហាញនៅក្នុងរូបភាពខាងក្រោមនេះ៖

    រូបភាព ៥ ៖ ផ្ទាំង Gmail Format Options (ជម្រើសទម្រង់ Gmail)

    ៤.១ របៀបស្រាយទម្រង់សម្ងាត់របស់សារជាអក្សរ ដោយប្រើកម្មវិធី gpg4usb

    ដើម្បីស្រាយទម្រង់សម្ងាត់អ៊ីមែល ដែលមានទម្រង់សម្ងាត់មួយ ត្រូវអនុវត្តជំហានខាងក្រោមនេះ៖

    ជំហានទី ១. ចុចរហ័សពីរដងលើ ដើម្បីបើកកម្មវិធី gpg4usb

    ជំហានទី ២. បើកគណនីអ៊ីមែលរបស់លោកអ្នក បន្ទាប់មក បើកសារនេះ។

    ជំហានទី ៣. ជ្រើសរើស, ថតចម្លង និង Paste សារដែលមានទម្រង់សម្ងាត់នេះ ទៅក្នុងផ្ទាំងមេរបស់កម្មវិធី gpg4usb ស្លាកផ្ទាំង untitled1.txt ដូចខាងក្រោមនេះ៖

    រូបភាព ៦ ៖ ផ្ទាំងមេរបស់កម្មវិធី gpg4usb ដែលបង្ហាញសារមួយសម្រាប់ធ្វើការស្រាយទម្រង់សម្ងាត់

    កំណត់សម្គាល់ ៖ ប្រសិនបើអត្ថបទដែលមានទម្រង់សម្ងាត់ លេចមកដោយមានការចុះបន្ទាត់ពីរដង ដូចបង្ហាញនៅក្នុង រូបភាព ៧ ខាងក្រោមនេះ កម្មវិធី gpg4usb អាចនឹងមិនអាចស្រាយទម្រង់សម្ងាត់របស់វាបានដោយស្វ័យប្រវត្តិបានទេ។ ដើម្បីលុបចោលការចុះបន្ទាត់ពីរដងទាំងនេះ ត្រូវចុចលើ (ឬ ជ្រើសយក Remove double Linebreaks (លុបចោលការចុះបន្ទាត់ពីរដង) ពីម៉ឺនុយ Edit) ដើម្បីលុបចោលពួកវា បន្ទាប់មក បន្តដំណើរការស្រាយទម្រង់សម្ងាត់នៅ ជំហានទី ៤

    រូបភាព ៧ ៖ ផ្ទាំងមេរបស់កម្មវិធី gpg4usb បង្ហាញសារសម្រាប់ការស្រាយទម្រង់សម្ងាត់ ដែលមានការចុះបន្ទាត់ពីរដង

    ជំហានទី ៤. ចុចលើ បន្ទាប់មក វាយបញ្ចូលពាក្យសម្ងាត់ដែលលោកអ្នកបានកំណត់នៅពេលបង្កើតគូកូនសោរ ដូចបង្ហាញនៅក្នុងផ្ទាំងខាងក្រោមនេះ៖

    រូបភាព ៨ ៖ ផ្ទាំង Enter Password (វាយបញ្ចូលពាក្យសម្ងាត់)

    ជំហានទី ៥. ចុចលើ OK ដើម្បីបើកផ្ទាំងមេរបស់កម្មវិធី gpg4usb ដូច រូបភាព ២ ខាងលើ។

    ៤.២ របៀបបម្លែងឯកសារជាទម្រង់សម្ងាត់ ដោយប្រើកម្មវិធី gpg4usb

    ដំណើរការបម្លែងឯកសារជាទម្រង់សម្ងាត់ គឺស្រដៀងគ្នានឹងដំណើរការបម្លែងសារអក្សរជាទម្រង់សម្ងាត់។ នៅក្នុងឧទាហរណ៍ខាងក្រោមនេះ សាលីម៉ានឹងបម្លែងឯកសារមួយជាទម្រង់សម្ងាត់សម្រាប់តេរេនស៍ ដោយប្រើជំហានអនុវត្តន៍ខាងក្រោមនេះ៖

    ជំហានទី ១. ចុចរហ័សពីរដងលើ ដើម្បីបើកកម្មវិធី gpg4usb

    ជំហានទី ២. ចុចលើ និង Encrypt File (បម្លែងឯកសារជាទម្រង់សម្ងាត់) ដើម្បីបើកផ្ទាំងខាងក្រោមនេះ៖

    រូបភាព ៩ ៖ ផ្ទាំង Encrypt File (បម្លែងឯកសារជាទម្រង់សម្ងាត់)

    បញ្ជីស្ក្រូល(scroll list)(ដែលគូសបង្ហាញដោយចតុកោណកែងពណ៌ខ្មៅ) នៅក្នុង ផ្ទាំង Encrypt File (បម្លែងឯកសារទម្រង់សម្ងាត់) អាចឱ្យលោកអ្នកជ្រើសយកគណនីអ៊ីមែល និងកូនសោរពាក់ព័ន្ធដែលលោកអ្នកនឹងប្រើ ដើម្បីបម្លែងសារមួយទម្រង់សម្ងាត់ផ្ញើទៅឱ្យអ៊ីមែលនោះ។

    ជំហានទី ៣. ចុចលើ ដែលនៅក្បែរប្រអប់អក្សរ Input ដើម្បីបើកផ្ទាំងខាងក្រោមនេះ៖

    រូបភាព ១០ ៖ ផ្ទាំង Open File (បើកឯកសារ)

    ជំហានទី ៤. ចុចលើ ដើម្បីភ្ជាប់ឯកសារដែលត្រូវបម្លែងជាទម្រង់សម្ងាត់ និងត្រឡប់ទៅកាន់ផ្ទាំង Encrypt (បម្លែងទម្រង់សម្ងាត់) វិញ ដូចខាងក្រោមនេះ៖

    រូបភាព ១១ ៖ ផ្ទាំង Encrypt File (បម្លែងឯកសារជាទម្រង់សម្ងាត់) បង្ហាញឯកសារដែលត្រូវបានកំណត់ ដើម្បីធ្វើការបម្លែងជាទម្រង់សម្ងាត់

    ជំហានទី ៥. ចុចលើ OK ដើម្បីបើកផ្ទាំងខាងក្រោមនេះ៖

    រូបភាព ១២ ៖ ផ្ទាំង Done (បានធ្វើរួចរាល់)

    ផ្ទាំង Done (បញ្ជាក់ថាបានធ្វើរួចរាល់) បង្ហាញលោកអ្នក អំពីទីកន្លែងដែលឯកសារថ្មីដែលមានទម្រង់សម្ងាត់កំពុងស្ថិតនៅ។ ឯកសារមានទម្រង់សម្ងាត់មួយ អាចសម្គាល់បានផងដែរ ដោយកន្ទុយពាក្យសម្គាល់ប្រភេទឯកសារ .asc ឧទា. Meeting Minutes.doc.asc

    ជំហានទី ៦. ចុចលើ OK ដើម្បីបញ្ចប់ដំណើរការបម្លែងឯកសារជាទម្រង់សម្ងាត់។

    កំណត់សម្គាល់ ៖ លោកអ្នកអាចបម្លែងជាទម្រង់សម្ងាត់នូវសារជាអក្សរ ដែលលោកអ្នកអាចនឹងផ្ញើជាមួយឯកសារដែលមានទម្រង់សម្ងាត់ បានដោយដាច់ពីគ្នា ។

    ជំហានទី ៧. ដោយប្រើគណនីអ៊ីមែលរបស់លោកអ្នក ត្រូវបើកចូលទៅទីតាំងដែលកំណត់ជាក់លាក់នៅក្នុងផ្ទាំង Done (រូបភាព ១២) បន្ទាប់មក ភ្ជាប់ឯកសារដែលមានទម្រង់សម្ងាត់នេះជាមួយអ៊ីមែលរបស់លោកអ្នក (ដូចដែលលោកអ្នកភ្ជាប់ឯកសារប្រភេទផ្សេងទៀតដែរ)។

    ចំណុចសំខាន់ ៖ ត្រូវកត់សម្គាល់ថា ឈ្មោះរបស់ឯកសារនេះមិនត្រូវបានបម្លែងជាទម្រង់សម្ងាត់ទេ។ ត្រូវប្រាកដថា ឈ្មោះនេះ មិនលាតត្រដាងព័ត៌មានសំខាន់ណាមួយឡើយ! មិនត្រូវភ្លេចថា សំណៅឯកសារធម្មតា(មិនមានទម្រង់សម្ងាត់) កំពុងបន្តមាននៅក្នុងថាសទិន្នន័យកុំព្យូទ័ររបស់លោកអ្នកនៅឡើយ។

    ៤.៣ របៀបស្រាយទម្រង់សម្ងាត់របស់ឯកសារ ដោយប្រើកម្មវិធី gpg4usb

    នៅក្នុងឧទាហរណ៍ខាងក្រោមនេះ តេរេនស៍នឹងស្រាយទម្រង់សម្ងាត់របស់ឯកសារដែលសាលីម៉ាបានផ្ញើឱ្យគាត់ ដោយប្រើជំហានខាងក្រោមនេះ៖

    ជំហានទី ១. ចុចរហ័សពីរដងលើ ដើម្បីបើកកម្មវិធី gpg4usb

    ជំហានទី ២. បើកគណនីអ៊ីមែលរបស់លោកអ្នក បន្ទាប់មក បើកសារនោះ និងដោនឡូតឯកសារភ្ជាប់។

    កំណត់សម្គាល់ ៖ ប្រសិនបើដៃគូឆ្លងឆ្លើយរបស់លោកអ្នកបានផ្ញើសារមួយដែលនាំមក ជាមួយនូវឯកសារទម្រង់សម្ងាត់ លោកអ្នកអាចស្រាយទម្រង់សម្ងាត់របស់សារនោះ ដោយប្រើវិធីសាស្ត្រដែលមានគូសបង្ហាញនៅក្នុងផ្នែក ៤.១ របៀបស្រាយទម្រង់សម្ងាត់របស់សារជាអក្សរ ដោយប្រើកម្មវិធី gpg4usb

    ជំហានទី ៣. នៅក្នុងផ្ទាំងមេរបស់កម្មវិធី gpg4usb (ដូចបង្ហាញនៅក្នុង រូបភាព ១ ខាងលើ) ចុចលើ ពេលនោះ ផ្ទាំង Decrypt File (ស្រាយទម្រង់សម្ងាត់របស់ឯកសារ) លេចមកដូច រូបភាព ១៣ ខាងក្រោមនេះ។

    ជំហានទី ៤. ចុចលើ ដែលនៅក្បែរប្រអប់អក្សរ Input ដើម្បីបើកទៅទីតាំងរបស់ឯកសារទម្រង់សម្ងាត់ដែលបានដោនឡូត ដូចខាងក្រោមនេះ៖

    រូបភាព ១៣ ៖ ផ្ទាំង Decrypt File (ស្រាយទម្រង់សម្ងាត់របស់ឯកសារ) ដែលបង្ហាញអាសយដ្ឋានទីតាំងឯកសារដែលមានទម្រង់សម្ងាត់

    ជំហានទី ៥. ចុចលើ OK ដើម្បីបើកផ្ទាំងខាងក្រោមនេះ៖

    រូបភាព ១៤ ៖ ផ្ទាំង Done (បញ្ជាក់ថាបានធ្វើរួចរាល់) ដែលបង្ហាញអាសយដ្ឋានទីតាំងឯកសារ ដែលត្រូវបានស្រាយទម្រង់សម្ងាត់

    ចំណុចសំខាន់ ៖ ប្រសិនបើលោកអ្នកកំពុងធ្វើការក្នុងហាងអ៊ីនធើរណែតឬកន្លែងធ្វើការ មនុស្សផ្សេងទៀតអាចនឹងមានសិទ្ធិចូលប្រើសំណៅឯកសារដែលស្រាយទម្រង់សម្ងាត់ហើយនោះ។ ដោយហេតុនេះហើយ លោកអ្នកគួរតែថតចម្លងឯកសារ .asc ទៅក្នុង USB ឬថាសទិន្នន័យចល័តរបស់លោកអ្នក ហើយយកវាទៅជាមួយលោកអ្នក ដើម្បីឱ្យលោកអ្នកអាចស្រាយទម្រង់សម្ងាត់របស់វានៅក្នុងដែនភាពឯកជននៃផ្ទះរបស់លោកអ្នក។

    សំណួរដែលសួរញឹកញាប់ និង ការពិនិត្យមើលឡើងវិញ

    ៥.០ សំណួរដែលសួរញឹកញាប់

    សំណួរ ៖ តើកម្មវិធី gpg4usb ត្រូវតែប្រើចេញពីអង្គចងចាំ USB ឬ?

    ចម្លើយ ៖ ទេ។ លោកអ្នកក៏អាចទាញយកវាទៅដាក់ក្នុង និងដំណើរការវាចេញពី ថាសរឹងកុំព្យូទ័ររបស់លោកអ្នកបានផងដែរ។

    សំណួរ ៖ តើខ្ញុំអាចបង្កើតគូកូនសោសម្រាប់គណនីបានចំនួនប៉ុន្មាន?

    ចម្លើយ ៖ បានច្រើនតាមតែលោកអ្នកត្រូវការ។

    សំណួរ ៖ ខ្ញុំចូលចិត្តចំណុចដែលថា ប្រតិបត្តិការសាមញ្ញា cut-and-paste (កាត់និងបិទ) ត្រូវបានប្រើនៅក្នុងកម្មវិធីនេះ។

    ចម្លើយ ៖ ពិតណាស់។ ប៉ុន្តែ សូមកុំភ្លេចថា ចំណងជើងប្រធានបទរបស់អ៊ីមែលគឺនៅតែមិនមានទម្រង់សម្ងាត់។ ដោយហេតុនេះហើយ ត្រូវប្រុងប្រយ័ត្ន និងមិនត្រូវវាយបញ្ចូលចំណងជើងប្រធានបទដែលមានលក្ខណៈបរិយាយ ឬអាចឱ្យលោកអ្នកប្រឈមនឹងហានិភ័យឡើយ!

    ៥.១ សំណួរពិនិត្យមើលឡើងវិញ

    • តើអ្វីគឺជាភាពខុសគ្នា រវាងការចុះហត្ថលេខា និងការពិនិត្យផ្ទៀងផ្ទាត់កូនសោរសាធារណៈ?
    • តើខ្សែលេខកូដសម្គាល់(fingerprint)គឺជាអ្វី ហើយត្រូវបានប្រើដោយរបៀបណាខ្លះ?