Jitsi - កម្មវិធីផ្ញើសារជាសម្លេង ជាវីដេអូ និងជាអក្សរ ដែលមានសុវត្ថិភាព

Updated 1 August 2014

មគ្គុទេសក៍នេះមិនមានអ្នកមើលថែទៀតឡើយ

:Introduction

គេហទំព័រ

សេចក្តីតម្រូវសម្រាប់កុំព្យូទ័រ

 • គ្រប់សំណៅ Windows ទាំងអស់

សំណៅកម្មវិធីដែលប្រើនៅក្នុងមគ្គុទ្ទេសក៍ណែនាំនេះ

 • ២.៤

កាលបរិច្ឆេទកែសម្រួលចុងក្រោយបំផុតរបស់ជំពូកនេះ

 • មករា ២០១៤

អាជ្ញាប័ណ្ណ

 • កម្មវិធីសេរីនិងបើកចំហ

អត្ថប្រយោជន៍ដែលលោកអ្នកនឹងទទួលបាន

 • សមត្ថភាព ដើម្បីមានប្រព័ន្ធទំនាក់ទំនងរួមបញ្ចូលគ្នាជាលក្ខណៈឯកជន និងមានសុវត្ថិភាពមួយ ដែលរួមមានទាំងវគ្គសន្ទនាជាវីដេអូ។
 • សមត្ថភាព ដើម្បីបម្លែងជាទម្រង់សម្ងាត់នូវទំនាក់ទំនងរបស់លោកអ្នក បានដោយឯករាជ្យពីក្រុមហ៊ុនផ្តល់សេវាគណនីរបស់លោកអ្នក។
 • សមត្ថភាព ដើម្បីចុះឈ្មោះ និងប្រើគណនីផ្សេងៗ (ឧទា. Facebook, Google Talk, Yahoo Messenger) បានក្នុងពេលតែមួយ។

កម្មវិធីដែលអាចប្រើបានជាមួយ GNU Linux, Mac OS និង Microsoft Windows

កម្មវិធី Jitsi មានសម្រាប់ GNU Linux, Mac OS, និង MS Windows (និងមានសម្រាប់ Android OS នៅក្នុងពេលឆាប់ៗខាងមុខនេះ)។ កម្មវិធីផ្សេងទៀត ដែលកម្មវិធី Jitsi អាចប្រាស្រ័យទាក់ទងជាមួយបាន ដោយប្រើមុខងារបម្លែងទម្រង់សម្ងាត់ឯករាជ្យ OTRZRTP ត្រូវបានណែនាំដូចខាងក្រោមនេះ៖

 • សម្រាប់ សេវាផ្ញើសារជាអក្សរPidgin (MS Windows and GNU Linux), Miranda (MS Windows), Adium (Mac OS X), ChatSecure (Android OS និង iOS ដែលត្រូវបានស្គាល់ពីមុនជា Gibberbot)
 • សម្រាប់ សេវាហៅជាសម្លេងCSipSimple (Android OS), Linphone (GNU Linux, MS Windows, Mac OS X, Android OS, iOS, និងប្រព័ន្ធប្រតិបត្តិការផ្សេងទៀត។)

១.១ ការដែលលោកអ្នកគួរដឹងអំពីកម្មវិធីនេះ មុនពេលលោកអ្នកចាប់ផ្តើមប្រើវា

កម្មវិធីJitsi ប្រើបានជាមួយប្រភេទគណនីនិងពិធីការទំនាក់ទំនងផ្សេងៗជាច្រើន ដែលដោយហេតុនេះហើយ វាអាចប្រាស្រ័យទាក់ទងជាមួយដៃគូសន្ទនាដែលប្រើកម្មវិធីផ្សេងៗគ្នាបាន។ កម្មវិធីមួយចំនួនក្នុងចំណោមកម្មវិធីទាំងនេះ នឹងផ្តល់ជូននូវមុខងារពិសេសស្រដៀងៗគ្នា ដើម្បីលើកកម្ពស់កម្រិតសុវត្ថិភាពនៃទំនាក់ទំនងរបស់លោកអ្នក (ដូចជាកម្មវិធីដែលបញ្ជាក់នៅក្នុងផ្នែកខាងលើជាដើម) ដែលអាចប្រើបានជាមួយមុខងារបម្លែងទម្រង់សម្ងាត់ជាអក្សរនិងសម្លេង(OTR និង ZRTP)ដែលមានលក្ខណៈឯករាជ្យ។ កម្មវិធីផ្សេងៗទៀត ជាពិសេសកម្មវិធីជាប់កម្មសិទ្ធិ (ឧទា. សេវាសន្ទនារបស់FacebookGoogle Talk ) មិនអាចអនុវត្តមុខងារពិសេសទាំងនេះបានឡើយ។ ប៉ុន្តែ ដោយមានជំនួយពីកម្មវិធីJitsi លោកអ្នកនឹងនៅតែអាចទាក់ទងជាមួយដៃគូទំនាក់ទំនងដែលកំពុងប្រើកម្មវិធីជាប់កម្មសិទ្ធិទាំងនោះបាន ដោយគ្រាន់តែគ្មានអត្ថប្រយោជន៍បន្ថែមរបស់មុខងារពិសេសផ្នែកសុវត្ថិភាពរបស់កម្មវិធី Jitsi តែប៉ុណ្ណោះ។

មិនថាលោកអ្នកធ្វើការទាក់ទងជាអក្សរ ជាសម្លេង ឬជាវីដេអូនោះទេ ក្រុមហ៊ុនផ្តល់សេវាដូចជា Facebook Chat, Google Talk, Yahoo! Messanger, SkypeViberជាដើម មានសិទ្ធិចូលមើលឬប្រើវគ្គទំនាក់ទំនងរបស់លោកអ្នក ហើយអាចនឹងផ្តល់សិទ្ធិនេះទៅឱ្យភាគីទីបី ដែលមានដូចជាក្រុមហ៊ុន ឬរដ្ឋាភិបាលជាដើម។ កម្មវិធី Jitsi អាចឱ្យលោកអ្នកធ្វើការទាក់ទងគ្នាជាលក្ខណៈឯកជន និងមានសុវត្ថិភាព ដោយប្រើគណនីមានស្រាប់របស់លោកអ្នក និងដោយមានជំនួយរបស់មុខងារបន្ថែមបម្លែងទម្រង់សម្ងាត់។ ចំណុចនេះ ធ្វើឱ្យខ្លឹមសារនៃទំនាក់ទំនងរបស់លោកអ្នក មិនអាចចូលមើល ឬប្រើប្រាស់ដោយក្រុមហ៊ុនផ្តល់គណនីនិងភាគីទីបីបានឡើយ។ ដើម្បីការពារវគ្គសន្ទនា និងការសន្ទនាឯកជនរបស់លោកអ្នក កម្មវិធី Jitsi ប្រើវិធីសាស្ត្របម្លែងជាទម្រង់សម្ងាត់ ដែលរួមមាន Off-the-Record (OTR) សម្រាប់ការសន្ទនាជាអក្សរ និង ZRTP/SRTP សម្រាប់ការហៅជាសម្លេង។

ភាពខុសគ្នាគួរឱ្យកត់សម្គាល់មួយផ្សេងទៀត រវាងកម្មវិធី Jitsi និងកម្មវិធីដូចជា Skypeជាដើម គឺនៅត្រង់ថា កម្មវិធី Jitsi អាចឱ្យអ្នកប្រើប្រាស់បន្តប្រើគណនីមានស្រាប់របស់ខ្លួន ដែលបានពីក្រុមហ៊ុនផ្តល់សេវាផ្សេងៗដែលឯករាជ្យពីអ្នកអភិវឌ្ឍកម្មវិធី។ ចំណុចនេះមានន័យផងដែរថា លោកអ្នកចាំបាច់ត្រូវបង្កើតគណនីមួយជាមុនសិន មុននឹងអាចប្រើកម្មវិធី Jitsi បាន។

កំណត់សម្គាល់ ៖ កម្មវិធី Jitsi ប្រើភាសា Java ដើម្បីសរសេរកម្មវិធី។ ដោយហេតុនេះហើយ ត្រូវតែមានបញ្ចូលកម្មវិធី Java ទៅក្នុងកុំព្យូទ័ររបស់លោកអ្នក ដើម្បីឱ្យវាដំណើរការ។ កម្មវិធី Oracle Java ត្រូវបានគេដឹងថា មានហានិភ័យជាច្រើននៅក្នុងផ្នែកសុវត្ថិភាព ដែលអាចឱ្យអ្នកប្រើប្រាស់ពីចម្ងាយគ្រប់គ្រងបញ្ជាកុំព្យូទ័ររបស់លោកអ្នក និងបញ្ចូលស្ប៉ាយវែរដើម្បីចូលទៅក្នុងឬពិនិត្យតាមដានទិន្នន័យនិងការប្រាស្រ័យទាក់ទងគ្នារបស់លោកអ្នក។ យើងខ្ញុំសូមណែនាំយ៉ាងមុតមាំ ឱ្យលោកអ្នកកាត់បន្ថយជាអតិបរមា នូវចំនួនកម្មវិធីដែលអាចប្រើកម្មវិធី Java បាននៅក្នុងកុំព្យូទ័ររបស់លោកអ្នក។ សូមមើល របៀបបិទដំណើរការមុខងារបន្ថែមដែលទាក់ទងទៅនឹងកម្មវិធី Java នៅក្នុងកម្មវិធី Firefox និងសូមមើល ជំហានអនុវត្តន៍ដើម្បីបិទដំណើរការកម្មវិធី Java សម្រាប់គ្រប់កម្មវិធីបើកអ៊ីនធើរណែតទាំងអស់ដែលមាននៅក្នុងកុំព្យូទ័ររបស់លោកអ្នក។ ប៉ុន្តែ ដោយលោកអ្នកនឹងបានឃើញតាមក្រោយនៅក្នុងជំពូកនេះ ទោះបីមានការប្រើកម្មវិធី Java ក៏ដោយ ក៏មានអត្ថប្រយោជន៍ផ្នែកសុវត្ថិភាពមួយចំនួននៅពេលប្រើកម្មវិធី Jitsi ដែរ។

:Installation instructions

Jitsi - របៀបបញ្ចូលកម្មវិធី និង បន្ថែមគណនីផ្សេងៗ នៅក្នុងកម្មវិធី Jitsi

បញ្ជីផ្នែកដែលមាននៅក្នុងទំព័រនេះ៖

២.១ របៀបបញ្ចូលកម្មវិធី Jitsi

ដើម្បីបញ្ចូលកម្មវិធី Jitsi ត្រូវអនុវត្តជំហានខាងក្រោមនេះ៖

ជំហានទី ១. ចុចរហ័សពីរដងលើ ; ផ្ទាំង Open File - Security Warning (បើកឯកសារ - ការព្រមានអំពីសុវត្ថិភាព) អាចនឹងលេចចេញមក។ ប្រសិនបើវាលេចចេញមក ត្រូវចុច លើ ដើម្បីបើកផ្ទាំង កម្មវិធីបញ្ចូលកម្មវិធីសម្រាប់ Windows ដែលបន្តដោយផ្ទាំង Welcome to the Jitsi Setup Wizard (ស្វាគមន៍មកកាន់ដំណើរការបញ្ចូលកម្មវិធី Jitsi)។

ជំហានទី ២. ចុចលើ ដើម្បីបើកផ្ទាំង End User License Agreement (កិច្ចព្រមព្រៀងអំពីអាជ្ញាប័ណ្ណអ្នកប្រើប្រាស់); គូសយក ជម្រើស I accept the terms in the License Agreement (ខ្ញុំយល់ព្រមទទួលយកលក្ខខណ្ឌដែលមាននៅក្នុងកិច្ចព្រមព្រៀងអំពីអាជ្ញាប័ណ្ណ) ដើម្បីបើកដំណើរការប៊ូតុង Next បន្ទាប់មក ចុចលើ ដើម្បីបើកផ្ទាំង Destination Folder (ថតឯកសារគោលដៅ)។

ជំហានទី ៣. ចុចលើ ដើម្បីបើកផ្ទាំង Additional Tasks (កិច្ចការបន្ថែម) និងយល់ព្រមទទួលយកការកំណត់មុខងារដែលបានបង្ហាញស្រាប់។

កំណត់សម្គាល់ ៖ ការបើកដំណើរការជម្រើស Auto-start when computer restarts or reboots (ចាប់ផ្តើមដោយស្វ័យប្រវត្ត នៅពេលកុំព្យូទ័រចាប់ផ្តើមដំណើរការឡើងវិញឬប៊ូតឡើងវិញ(Reboot)) អាចនឹងធ្វើឱ្យមុខងារទាំងមូលនៃកុំព្យូទ័ររបស់លោកអ្នកដើរយឺត ជាពិសេសបើសិនលោកអ្នកបានកំណត់ឱ្យកម្មវិធីច្រើនដំណើរការ នៅពេលកុំព្យូទ័ររបស់លោកអ្នកចាប់ផ្តើមដំណើរការ។

ជំហានទី ៤. ចុចលើ ដើម្បីបើកផ្ទាំង Ready to Install Jitsi (រៀបចំរួចជាស្រេចដើម្បីបញ្ចូលកម្មវិធី Jitsi) បន្ទាប់មក ចុចលើ ដើម្បីបើកផ្ទាំង Installing Jitsi (កំពុងបញ្ចូលកម្មវិធី Jitsi) ដែលមានបង្ហាញរបាស្ថានភាពរីកចម្រើននៃដំណើរការបញ្ចូលកម្មវិធី។

ជំហានទី ៥. ចុចលើ ដើម្បីបញ្ចប់ដំណើរការបញ្ចូលកម្មវិធី និងបើកដោយស្វ័យប្រវត្តនូវផ្ទាំង Sign in របស់កម្មវិធី Jitsi ដូចខាងក្រោមនេះ៖

រូបភាព ១ ៖ ផ្ទាំង Sign in របស់កម្មវិធី Jitsi

កំណត់សម្គាល់ ៖ ក្នុងករណីមួយចំនួន ការបញ្ចូលនិងការបើកកម្មវិធី Jitsi ជាលើកដំបូង នាំឱ្យបើកផ្ទាំង Windows Security Alert (ប្រាប់ឱ្យដឹងមុនអំពីសុវត្ថិភាពរបស់Windows) (រូបភាព ២ ខាងក្រោមនេះ)។ ការប្រាប់ឱ្យដឹងមុននេះ គឺជាឥរិយាបថធម្មតាសម្រាប់ប្រព័ន្ធប្រតិបត្តិការ MS Windows ហើយវាមិនមានបញ្ហាអ្វីឡើយក្នុងការបន្តប្រើកម្មវិធី Jitsi។ ទោះបីលោកអ្នកមិនចុចលើប៊ូតុងណាមួយ និងគ្រាន់តែបិទផ្ទាំងប្រាប់ព័ត៌មាននេះក៏ដោយ ក៏កម្មវិធី Jitsi នៅតែអាចធ្វើការទាក់ទងតាមរយៈកុំព្យូទ័របម្រើសាធារណៈធម្មតា ដែលមានដូចជា Jabber/XMPP ឬ SIP, Google Chat និង Facebook Chat, ឬYahoo Messengerជាដើម។ ប៉ុន្តែ ការចុចលើប៊ូតុង Allow access (អនុញ្ញាតឱ្យប្រើប្រាស់) បើកដំណើរមុខងារពិសេសកម្រិតខ្ពស់មួយនៅក្នុងកម្មវិធី Jitsi ដែលមានឈ្មោះថា Registrarless SIP Accounts។ សម្រាប់ព័ត៌មានបន្ថែមអំពីគណនីពិសេសទាំងនេះ សូមមើលទំព័រ Registrarless SIP Accounts

រូបភាព ២ ៖ ផ្ទាំង Windows Security Alert (ប្រាប់ឱ្យដឹងមុនអំពីសុវត្ថិភាពរបស់Windows)

ជំហានទី ៦. ជ្រើសយក ទាំង ប្រអប់គូស Private networks និង Public networks បន្ទាប់មក ចុចលើ Allow access (អនុញ្ញាតឱ្យប្រើប្រាស់) ដើម្បីមើលឃើញផ្ទាំង Sign in របស់កម្មវិធី Jitsi (ដូចបង្ហាញនៅក្នុងរូបភាព ១ ខាងលើ) ឬផ្ទាំងអន្តរផ្ទៃមុខប្រើប្រាស់មេ (ដូចបង្ហាញនៅក្នុង រូបភាព ៤ ខាងក្រោម)។

២.២ របៀបបន្ថែមគណនីនៅក្នុងកម្មវិធី Jitsi

ផ្នែកនេះបរិយាយអំពី របៀបបន្ថែមឬបញ្ចូលគណនីប្រភេទផ្សេងៗគ្នាទៅក្នុងកម្មវិធី Jitsi។ កម្មវិធី Jitsi អាចប្រើបានជាមួយប្រភេទគណនីផ្សេងៗជាច្រើន។ គណនីដែលយើងពិភាក្សាខាងក្រោមនេះ ស្ទើរតែទាំងអស់គឺផ្អែកទៅលើពិធីការទំនាក់ទំនង Jabber/XMPP និង SIP។ នៅក្នុងចំណោមសេវាជាច្រើន កម្មវិធី Jitsi អាចឱ្យលោកអ្នកប្រើគណនី GmailFacebook ដើម្បីប្រាស្រ័យទាក់ទងគ្នា។ ដោយសារសេវាទាំងនេះគឺជាសេវាពេញនិយមបំផុតមួយប្រើនៅលើអ៊ីនធើរណែត របៀបបន្ថែមពួកវាទៅក្នុងកម្មវិធី Jitsi ត្រូវបានបង្ហាញនៅខាងក្រោមនេះ ដោយអមជាមួយរបៀបលើកកម្ពស់សុវត្ថិភាពរបស់លោកអ្នកនៅពេលប្រាស្រ័យទាក់ទងគ្នាដោយប្រើគណនីទាំងនេះ និងរបៀបទទួលប្រយោជន៍ពីមុខងារបម្លែងទម្រង់សម្ងាត់ឯករាជ្យរបស់កម្មវិធី Jitsi នៅលើកម្រិតការពារខ្ពស់បំផុតដែលផ្តល់ដោយក្រុមហ៊ុនផ្តល់គណនីរបស់លោកអ្នក។ ទោះយ៉ាងនេះក៏ដោយ ចូរកត់សម្គាល់ថា សូម្បីតែមានមុខងារបម្លែងទម្រង់សម្ងាត់របស់កម្មវិធី Jitsi ក៏ដោយ ក្រុមហ៊ុនផ្តល់គណនីដូចជា GoogleFacebookជាដើម កំពុងពិនិត្យតាមដានការប្រាស្រ័យទាក់ទងគ្នារបស់លោកអ្នក (និងអាចជាអ្នកដែលលោកអ្នកកំពុងប្រាស្រ័យទាក់ទងជាមួយ) ហើយអាចនឹងចែករំលែកព័ត៌មានទាំងនេះជាមួយភាគីទីបី ដែលមានដូចជាក្រុមហ៊ុន ឬរដ្ឋាភិបាលជាដើម។

ដោយហេតុនេះហើយ ប្រហែលជាការល្អបំផុត ដែលត្រូវជៀសវាងប្រើគណនីទាំងនោះសម្រាប់ទំនាក់ទំនងរសើប សូម្បីតែមានមុខងារបម្លែងទម្រង់សម្ងាត់របស់កម្មវិធី Jitsi ក៏ដោយ។ យើងខ្ញុំមានលើកបរិយាយនៅក្នុងផ្នែកនេះផងដែរ អំពីរបៀបបង្កើតគណនី(Jabber/XMPP or SIP)ដែលមានសុវត្ថិភាពជាងមុន និងរបៀបបន្ថែមពួកវាទៅក្នុងកម្មវិធី Jitsi ហើយយើងខ្ញុំសូមណែនាំឱ្យប្រើគណនីទាំងនេះជាជំនួសវិញ។

២.២.១ របៀបបន្ថែមគណនី Gmail/Google

កំណត់សម្គាល់ ៖ ឧទាហរណ៍ខាងក្រោមនេះ គឺផ្អែកទៅលើគណនី Google Talk។ ដំណើរការបញ្ចូលសម្រាប់ពិធីការទំនាក់ទំនងផ្សេងៗទៀតដែលមានរាយឈ្មោះនៅក្នុង រូបភាព ១ ខាងលើ មានលក្ខណៈស្រដៀងៗគ្នា។ មុខងារទំនាក់ទំនង ឬមុខងារពិសេសខ្លះ (ដូចជាមុខងារបម្លែងទម្រង់សម្ងាត់ឯករាជ្យនៃការសន្ទនាជាអក្សរនិងសម្លេងរបស់កម្មវិធី Jitsi - OTR និង ZRTP ជាដើម) មិនអាចដំណើរការបាន រវាងអ្នកប្រើប្រាស់ពីរឬច្រើនជាងនេះដែលមានក្រុមហ៊ុនផ្តល់គណនីផ្សេងគ្នា (ដូចជា Facebook, Gmail, Yahoo ជាដើម) ឡើយ។ ប៉ុន្តែ ពួកវាគួរតែអាចដំណើរការបាន នៅពេលធ្វើការទាក់ទងរវាងគណនីពីរដែលមកពីក្រុមហ៊ុនផ្តល់គណនីដូចគ្នា។

ជំហានទី ១. ជ្រើសយក Start > Jitsiចុចរហ័សពីរដងលើរូបសញ្ញា Jitsi នៅលើផ្ទាំង Desktop ដើម្បីបើកកម្មវិធី Jitsi

ជំហានទី ២. នៅក្នុងផ្ទាំង Sign in, ត្រូវ វាយបញ្ចូល ឈ្មោះអ្នកប្រើប្រាស់ និងពាក្យសម្ងាត់ របស់គណនី Gmail ដែលលោកអ្នកចង់ប្រើសម្រាប់គោលបំណងសន្ទនា ដើម្បីឱ្យវាបង្ហាញដូចផ្ទាំងខាងក្រោមនេះ៖

រូបភាព ៣ ៖ ផ្ទាំង "Sign in" របស់កម្មវិធី Jitsi (ត្រូវបានប្តូរទំហំ)

កំណត់សម្គាល់ ៖ លោកអ្នកអាចបន្ថែមគណនីច្រើនដោយប្រើពិធីការផ្សេងៗគ្នានៅពេលតែមួយបាន។

ជំហានទី ៣. ចុចលើ Sign in ដើម្បីបើកផ្ទាំងសន្ទនាសម្រាប់គណនីរបស់លោកអ្នក ដូចខាងក្រោមនេះ៖

រូបភាព ៤ ៖ ឧទាហរណ៍អំពីផ្ទាំងមេរបស់កម្មវិធី Jitsi បន្ទាប់ពីបានបន្ថែមគណនី Gmail មួយ

កំណត់សម្គាល់ ៖ ប្រសិនបើលោកអ្នកបានបិទផ្ទាំង Sign in ឬលោកអ្នកចង់បន្ថែមគណនីមួយផ្សេងទៀត លោកអ្នកអាចបន្ថែមវាបានដោយជ្រើសយក File > Add new account... (ឯកសារ > បន្ថែមគណនីថ្មី…)។ នៅក្នុងផ្ទាំងថ្មី ជ្រើសយក Network ជា Google Talk ហើយ វាយបញ្ចូលឈ្មោះអ្នកប្រើប្រាស់និងពាក្យសម្ងាត់របស់គណនី Gmail ដូចដែលបង្ហាញនៅក្នុងរូបភាពខាងក្រោមនេះ៖

រូបភាព ៥ ៖ ផ្ទាំង "Add new account" ("បន្ថែមគណនីថ្មី")

ដើម្បីពិនិត្យបញ្ជាក់ថា លោកអ្នកបានចុះឈ្មោះគណនី Gmail របស់លោកអ្នកជាមួយកម្មវិធី Jitsi រួចរាល់ ត្រូវអនុវត្តជំហានខាងក្រោមនេះ៖

ជំហានទី ១. ជ្រើសយក Tools > Options (ឧបករណ៍ > ជម្រើស) នៅក្នុងម៉ឺនុយ ដើម្បីបើកផ្ទាំងខាងក្រោមនេះ៖

រូបភាព ៦ ៖ ផ្ទាំង Options (ជម្រើស) ដែលមានបង្ហាញគណនី Gmail ចុះឈ្មោះថ្មី (ត្រូវបានប្តូរទំហំ)

កំណត់សម្គាល់ ៖ នៅពេលលោកអ្នកព្យាយាមបើកចូលគណនីពីកម្មវិធី Jitsi ដោយប្រើពាក្យសម្ងាត់ធម្មតារបស់លោកអ្នក ប្រសិនបើលោកអ្នកកំពុងប្រើ 2-step verification(https://support.google.com/accounts/answer/180744?hl=en) ដើម្បីការពារការចូលប្រើគណនី Gmail របស់លោកអ្នក នោះលោកអ្នកអាចនឹងឃើញមានសារមួយដូចខាងក្រោមនេះ។ ដើម្បីបើកចូលគណនីដោយប្រើកម្មវិធី Jitsi លោកអ្នកចាំបាច់ត្រូវបង្កើត "ពាក្យសម្ងាត់កម្មវិធីជាក់លាក់" មួយ។ សូមមើល ពាក្យណែនាំអំពីរបៀបធ្វើកិច្ចការនេះ របស់ Google។

រូបភាព ៧ ៖ ឧទាហរណ៍អំពីការបរាជ័យក្នុងការបញ្ជាក់អត្តសញ្ញាណបើកចូលគណនី Google Talk

២.២.២ របៀបចុះឈ្មោះគណនី Jabber/XMPP ឬ SIP ថ្មី និង របៀបបន្ថែមគណនីនេះទៅក្នុងកម្មវិធី Jitsi

Jabber/XMPP និង SIP គឺជាស្តង់ដារបើកចំហនៃទំនាក់ទំនងជាអក្សរនិងសម្លេង។ មានប្រព័ន្ធកុំព្យូទ័របម្រើជាច្រើន ផ្តល់ជូននូវគណនីឥតគិតថ្លៃដែលលោកអ្នកអាចប្រើបានជាមួយកម្មវិធី Jitsi។ ខាងក្រោមនេះ យើងខ្ញុំសូមណែនាំប្រព័ន្ធកុំព្យូទ័របម្រើមួយចំនួន ដែលលោកអ្នកអាចនឹងប្រើសម្រាប់ទំនាក់ទំនងរសើប។ សូមកត់សម្គាល់ថា លោកអ្នកក៏អាចដោនឡូត Jabber/XMPP server software (ដូចជា ejabberdProsody IMជាដើម) បន្ទាប់មក បញ្ចូលវា នៅក្នុងកុំព្យូទ័របម្រើរបស់លោកអ្នក និងរៀបចំវាសម្រាប់ទំនាក់ទំនងដែលមានលក្ខណៈឯកជន និងមានសុវត្ថិភាព រវាងសមាជិកក្រុម សហគមន៍ ឬអង្គភាពរបស់លោកអ្នក បានផងដែរ។

 • គណនី Riseup.net Jabber/XMPP

ប្រសិនបើលោកអ្នកមានគណនីនៅក្នុងសេវាអ៊ីមែលមានសុវត្ថិភាព Riseup.net Riseup.net secure email service (ដែលមានទីតាំងស្ថិតនៅក្នុងសហរដ្ឋអាមេរិក) លោកអ្នកអាចនឹងប្រើគណនីនេះដើម្បីប្រាស្រ័យទាក់ទងគ្នានៅលើបណ្តាញ Jabber/XMPP បានផងដែរ ដោយការបន្ថែមគណនីនេះទៅក្នុងកម្មវិធី Jitsi - សូមមើលខាងក្រោមនេះ អំពីរបៀបបន្ថែមគណនី Jabber/XMPP ដែលមានស្រាប់។

 • គណនី Jabber.ccc.de និង គណនី Jabber/XMPP ផ្សេងទៀត

លោកអ្នកអាចចុះឈ្មោះគណនីមួយនៅក្នុងកុំព្យូទ័របម្រើ Jabber.ccc.de (ដែលមានទីតាំងស្ថិតនៅក្នុងប្រទេសអាល្លឺម៉ង់) ដោយអនុវត្តជំហានខាងក្រោមនេះ៖

ជំហានទី ១. នៅក្នុងកម្មវិធី Jitsi ត្រូវជ្រើសយក File > Add new account... (ឯកសារ > បន្ថែមគណនីថ្មី…) នៅក្នុងម៉ឺនុយ។ នៅក្នុងផ្ទាំងបើកថ្មី ជ្រើសយក Network: XMPP បន្ទាប់មក គូសយកជម្រើស Create a new XMPP account (បង្កើតគណនី XMPP ថ្មីមួយ)។ នៅក្នុង Server, វាបញ្ចូលពាក្យ jabber.ccc.de, វាយបញ្ចូលឈ្មោះអ្នកប្រើប្រាស់XMPPដែលលោកអ្នកចង់បង្កើត បន្ទាប់មក បំពេញប្រអប់វាយអក្សរ Password (ពាក្យសម្ងាត់) និង Confirm password

(បញ្ជាក់ពាក្យសម្ងាត់) ដូចខាងក្រោមនេះ៖

រូបភាព ៨ ៖ ឧទាហរណ៍អំពីផ្ទាំង"Add new account" ("បន្ថែមគណនីថ្មី") ដែលមានជម្រើស "Create a new XMPP account" ("បង្កើតគណនី XMPP ថ្មីមួយ") ត្រូវបានជ្រើសយក

ជំហានទី ២. ចុចលើ Add។ បន្ទាប់ពីចុះឈ្មោះបានជោគជ័យហើយ លោកអ្នកនឹងឃើញមានផ្ទាំងមួយដែលស្រដៀងទៅនឹង រូបភាព ៤ ខាងលើ។

ប្រសិនបើឈ្មោះអ្នកប្រើប្រាស់ដែលលោកអ្នកបានស្នើសុំ ត្រូវបានយកមុនដោយអ្នកដទៃ នោះដំណើរការចុះឈ្មោះនឹងមិនអាចសម្រេចបានឡើយ ហើយនឹងមានសារមួយលេចមកប្រាប់ថា We failed to create your account due to the following error: Could not confirm data. (យើងខ្ញុំមិនអាចបង្កើតគណនីរបស់លោកអ្នកបានទេ ដោយសារមានកំហុសដូចតទៅនេះ៖ មិនអាចបញ្ជាក់ទិន្នន័យបាន។ លោកអ្នកអាចសាកល្បងធ្វើការចុះឈ្មោះម្តងទៀត ដោយអនុវត្តដំណើរការនេះសាឡើងវិញ និងដោយជ្រើសយកឈ្មោះអ្នកប្រើប្រាស់មួយផ្សេងទៀត។

សូមកត់សម្គាល់ថា ប្រសិនបើលោកអ្នកមិនបើកចូលគណនី jabber.ccc.de របស់លោកអ្នកលើសពីរយៈពេល១២ខែ គណនីរបស់លោកអ្នកនឹងត្រូវបានលុបចោលដោយស្វ័យប្រវត្តពីកុំព្យូទ័របម្រើនេះ ហើយឈ្មោះអ្នកប្រើប្រាស់នេះនឹងក្លាយជាទំនេរសម្រាប់ការចុះឈ្មោះរបស់អ្នកដទៃទៀត។

កុំព្យូទ័របម្រើ Jabber/XMPP មួយផ្សេងទៀតដែលគួរនឹងលើកយកមកនិយាយគឺ jit.si។ កុំព្យូទ័របម្រើនេះ ត្រូវបានថែទាំដោយក្រុមអ្នកអភិវឌ្ឍកម្មវិធី Jitsi។ លោកអ្នកអាចចុះឈ្មោះគណនីនៅក្នុងកុំព្យូទ័របម្រើ jit.si និងកុំព្យូទ័របម្រើ Jabber/XMPPសាធារណៈជាច្រើនផ្សេងទៀត តាមរបៀបដូចគ្នាដូចដែលបានបរិយាយខាងលើនៅក្នុងផ្នែកនេះ។ កុំព្យូទ័របម្រើ IM Observatory ថែទាំ បញ្ជីនិងចំណាត់ថ្នាក់នៃកុំព្យូទ័របម្រើ Jabber/XMPP សាធារណៈមួយ និងអាចឱ្យលោកអ្នកធ្វើតេស្តសុវត្ថិភាពកុំព្យូទ័របម្រើ Jabber/XMPP ណាមួយក៏បានផងដែរ។

 • គណនី SIP របស់ ostel.co

គណនី SIP មិនអាចចុះឈ្មោះចេញពីក្នុងកម្មវិធី Jitsi បានទេ។ កុំព្យូទ័របម្រើ ostel.co (ដែលមានទីតាំងស្ថិតនៅក្នុងសហរដ្ឋអាមេរិក) ផ្តល់ជូននូវ ការចុះឈ្មោះនៅក្នុងទំព័រអ៊ីនធើរណែតរបស់ខ្លួនជ្រើសយក ឈ្មោះអ្នកប្រើប្រាស់មួយ ពាក្យសម្ងាត់មួយ និងវាយបញ្ចូលអាសយដ្ឋានអ៊ីមែលដែលមានស្រាប់មួយរបស់លោកអ្នក រួចចុចលើប៊ូតុង Sign up នៅក្នុងទំព័រអ៊ីនធើរណែតនោះ។ បន្ទាប់ពីចុះឈ្មោះបានជោគជ័យហើយ ត្រូវត្រឡប់មកកាន់កម្មវិធី Jitsi វិញ។ ជ្រើសយក File > Add new account...( ឯកសារ > បន្ថែមគណនីថ្មី…) នៅក្នុងម៉ឺនុយ ជ្រើសយក Network: SIP, វាយបញ្ចូលឈ្មោះអ្នកប្រើប្រាស់(Username)របស់លោកអ្នក (ឧទា. terence.the.tester@ostel.co) និងពាក្យសម្ងាត់ដែលលោកអ្នកបានបង្កើតនៅក្នុងអំឡុងពេលចុះឈ្មោះនៅលើអ៊ីនធើរណែត បន្ទាប់មក ចុចលើ Add។ សូមមើលរូបភាពយោងខាងក្រោមនេះ៖

រូបភាព ៩ ៖ ឧទាហរណ៍អំពី ផ្ទាំង "Add new account" ("បន្ថែមគណនីថ្មី") សម្រាប់គណនី SIP

 • របៀបបន្ថែមគណនី Jabber/XMPP ឬ SIP ដែលមានស្រាប់ ទៅក្នុងកម្មវិធី Jitsi

ប្រសិនបើលោកអ្នកមានគណនី Jabber/XMPP ឬ SIP រួចហើយ លោកអ្នកអាចបន្ថែមវាទៅក្នុងកម្មវិធីJitsiបាន ដោយជ្រើសយក File > Add new account... (ឯកសារ > បន្ថែមគណនីថ្មី…) នៅក្នុងម៉ឺនុយ ហើយជ្រើសយក Network(បណ្តាញកុំព្យូទ័រ)ដែលសមស្រប (XMPP ឬ SIP អាស្រ័យទៅតាមប្រភេទគណនី)។

២.២.៣ របៀបបន្ថែមគណនី Facebook

Facebook មានការកំណត់ចំនួនពីរដែលលោកអ្នកអាចនឹងត្រូវការផ្លាស់ប្តូរ មុនពេលកម្មវិធី Jitsi អាចភ្ជាប់ Facebook Chat របស់លោកអ្នកបាន។

 • ឈ្មោះអ្នកប្រើប្រាស់របស់ Facebook (Facebook Username)

Facebook តម្រូវឱ្យមានឈ្មោះអ្នកប្រើប្រាស់មួយ សម្រាប់ឱ្យ Jitsi ភ្ជាប់ទៅ Facebook chat។ អ្នកប្រើប្រាស់Facebookជាច្រើន មានរួចជាស្រេចនូវឈ្មោះអ្នកប្រើប្រាស់មួយ ។ ដើម្បីពិនិត្យមើលឈ្មោះអ្នកប្រើប្រាស់របស់លោកអ្នក ត្រូវបើកចូលគណនី Facebook របស់លោកអ្នក៖ នៅពេលលោកអ្នកបើកមើលថាមឡាញ(Timeline) ឬផេក(Page) របស់លោកអ្នក ឈ្មោះអ្នកប្រើប្រាស់របស់លោកអ្នក គឺជាពាក្យដែលបង្ហាញក្នុងរបាអាសយដ្ឋាននៃកម្មវិធីបើកអ៊ីនធើរណែតរបស់លោកអ្នក នៅបន្ទាប់ពីពាក្យhttps://www.facebook.com/ ។ ឈ្មោះអ្នកប្រើប្រាស់របស់លោកអ្នក ក៏មាននៅក្នុងអាសយដ្ឋានអ៊ីមែល Facebookសម្រាប់គណនីផ្ទាល់ខ្លួនរបស់លោកអ្នកផងដែរ (ឧទា. username@facebook.com)។ លោកអ្នកអាចមើលឃើញឬផ្លាស់ប្តូរឈ្មោះអ្នកប្រើប្រាស់ ឬអាចទទួលបានឈ្មោះអ្នកប្រើប្រាស់មួយបាន ដោយចូលទៅកាន់ផ្នែក Account Settings > General របស់លោកអ្នក ឬដោយបើកទំព័រ https://www.facebook.com/username។ ដើម្បីកំណត់ឈ្មោះអ្នកប្រើប្រាស់ Facebookអាចនឹងសុំធ្វើការពិនិត្យផ្ទៀងផ្ទាត់គណនីរបស់លោកអ្នក ដោយFacebookអាចនឹងផ្ញើសារSMSមួយទៅកាន់លេខទូរស័ព្ទចល័តមួយ ដែលលោកអ្នកចាំបាច់ត្រូវផ្តល់ទៅឱ្យFacebookនៅក្នុងដំណើរការពិនិត្យផ្ទៀងផ្ទាត់នេះ។ សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមមើល សេចក្តីពន្យល់របស់ Facebook អំពីឈ្មោះអ្នកប្រើប្រាស់

 • App Settings

“វេទិកាកម្មវិធី” (“Application Platform”) របស់ Facebook ត្រូវតែបើក នៅមុនពេលកម្មវិធី Jitsi អាចភ្ជាប់ទៅកាន់ Facebook Chat។ សូមមើលផ្នែក Account Settings > Apps នៃ Facebook របស់លោកអ្នក ហើយពិនិត្យឱ្យឃើញថា មុខងារកំណត់សម្រាប់ Apps you use (កម្មវិធីដែលលោកអ្នកប្រើ) ត្រូវបានបើកដំណើរការ។ ការធ្វើដូចនេះ គឺបើក“វេទិកាកម្មវិធី” សម្រាប់គណនីរបស់លោកអ្នក។

សូមកត់សម្គាល់ថា ការបើក“វេទិកាកម្មវិធី” របស់ Facebook គឺជាការបើកទិន្នន័យFacebookរបស់លោកអ្នកយ៉ាងច្រើនទៅអ្នកអភិវឌ្ឍកម្មវិធីដែលជាភាគីទីបី។ ទិន្នន័យនេះ មិនត្រឹមតែមានចំពោះកម្មវិធីនានាដែលលោកអ្នកប្រើនៅក្នុងFacebookប៉ុណ្ណោះទេ ប៉ុន្តែមានចំពោះកម្មវិធីនានាដែលប្រើដោយមិត្តណាម្នាក់របស់លោកអ្នកនៅក្នុងFacebookផងដែរ។ បន្ទាប់ពីបើក“វេទិកាកម្មវិធី” របស់ Facebookហើយ លោកអ្នកត្រូវប្រាកដថា បានពិនិត្យមើលការកំណត់នៅក្រោម "Apps others use"។ ការកំណត់នេះ អនុញ្ញាតឱ្យលោកអ្នកអាចលាក់បាំងព័ត៌មានផ្ទាល់ខ្លួនមួយចំនួនពីបណ្តាកម្មវិធីដែលប្រើដោយមិត្តរបស់លោកអ្នក។ គួរឱ្យសោកស្តាយ Facebookមិនផ្តល់ការកំណត់ដែលអាចលាក់បាំងគ្រប់ព័ត៌មានផ្ទាល់ខ្លួនទាំងអស់ទេ។ ប្រភេទខ្លះនៃ ព័ត៌មាន (ដូចជាបញ្ជីមិត្ត ភេទ ឬព័ត៌មានដែលលោកអ្នកផ្សាយជាសាធារណៈ) អាចមើលឃើញបាន នៅគ្រប់ពេលដែល(“វេទិកាកម្មវិធី”)របស់ Facebookត្រូវបាន"បើក"។ វាអាស្រ័យលើលោកអ្នកក្នុងការកំណត់ថា តើនេះគឺជាការដូរដេញដែលអាចទទួលយកបានមួយនៃភាពឯកជនរបស់លោកអ្នកដែរឬទេ។

ឥឡូវនេះ លោកអ្នកត្រៀមខ្លួនបន្ថែមគណនី Facebook របស់លោកអ្នកទៅក្នុងកម្មវិធី Jitsi។ ដើម្បីធ្វើកិច្ចការនេះ ត្រូវអនុវត្តជំហានខាងក្រោមនេះ៖

ជំហានទី ១. ពីម៉ឺនុយមេ ជ្រើសយក File > Add New Account...( ឯកសារ > បន្ថែមគណនីថ្មី…) ជំហានទី ២. ក្នុងផ្ទាំង Add New Account (បន្ថែមគណនីថ្មី), នៅក្នុងម៉ឺនុយទឹកធ្លាក់ Network (បណ្តាញ) ជ្រើសយក Facebook, វាយបញ្ចូលឈ្មោះអ្នកប្រើប្រាស់និងពាក្យសម្ងាត់របស់លោកអ្នក រួចចុចលើ "Add"

រូបភាព ១០ ៖ ឧទាហរណ៍អំពី ផ្ទាំង "Add new account..." ("បន្ថែមគណនីថ្មី…") សម្រាប់គណនី Facebook មួយ

២.៣ របៀបផ្លាស់ប្តូរពាក្យសម្ងាត់សម្រាប់គណនី ដោយប្រើកម្មវិធី Jitsi

វាគឺជាសារធាតុសំខាន់នៃសុវត្ថិភាព ដែលត្រូវដឹងអំពីរបៀបផ្លាស់ប្តូរពាក្យសម្ងាត់សម្រាប់គណនីនីមួយៗ។ គណនីជាច្រើនក្នុងចំណោមគណនីដែលលោកអ្នកអាចប្រើជាមួយកម្មវិធី Jitsi ផ្តល់នូវរបៀបផ្លាស់ប្តូរពាក្យសម្ងាត់ ដែលជាផ្នែកមួយនៃការកំណត់មុខងាររបស់ពួកវា ដែលអាចចូលបានតាមអន្តរផ្ទៃមុខអ៊ីនធើរណែត។ ប៉ុន្តែ គណនី Jabber/XMPP និង SIP មួយចំនួន នឹងមិនមានអន្តរផ្ទៃមុខអ៊ីនធើរណែត ដើម្បីគ្រប់គ្រងពួកវាឡើយ។ លោកអ្នកអាចប្រើកម្មវិធី Jitsi ដើម្បីផ្លាស់ប្តូរពាក្យសម្ងាត់សម្រាប់គណនីទាំងនេះបាន ដោយអនុវត្តតាមជំហានខាងក្រោមនេះ៖

ជំហានទី ១. ជ្រើសយក Tools > Options (ឧបករណ៍ > ជម្រើស) នៅក្នុងម៉ឺនុយ រួចជ្រើសយក ស្លាកផ្ទាំង Accounts (គណនី)

រូបភាព ១១ ៖ ផ្ទាំង Options (ជម្រើស) ដែលមានគណនីមួយត្រូវបានជ្រើសយក

ជំហានទី ២. ចុចលើប៊ូតុង Edit(កែ) ដែលនៅខាងក្រោមបង្អស់ ដើម្បីបើកផ្ទាំងខាងក្រោមនេះ៖

រូបភាព ១២ ៖ ផ្ទាំង Account Registration Wizard (ដំណើរការចុះឈ្មោះគណនី) ដែលមានប៊ូតុង Change account password (ផ្លាស់ប្តូរពាក្យសម្ងាត់គណនី) នៅខាងក្រោមបង្អស់

ជំហានទី ៣. ចុចលើ Change account password(ផ្លាស់ប្តូរពាក្យសម្ងាត់គណនី) ដើម្បីបើកផ្ទាំង Change account password (ផ្លាស់ប្តូរពាក្យសម្ងាត់គណនី)៖

រូបភាព ១៣ ៖ ផ្ទាំង Change account password (ផ្លាស់ប្តូរពាក្យសម្ងាត់គណនី)

ជំហានទី ៤. វាយបញ្ចូលពាក្យសម្ងាត់ថ្មី និង វាយបញ្ចូលពាក្យសម្ងាត់ថ្មីម្តងទៀត បន្ទាប់មក ចុចលើប៊ូតុង OK ដើម្បីបិទផ្ទាំងនេះ។

ជំហានទី ៥. បិទផ្ទាំងដំណើរការចុះឈ្មោះគណនី។

២.៤ របៀបកំណត់មុខងារឱ្យកម្មវិធី Jitsi ដើម្បីលើកកម្ពស់កម្រិតសុវត្ថិភាពរបស់វា

២.៤.១ បិទចោលឬលុបចោលប្រវត្តិនៃការហៅឬសន្ទនា

តាមការកំណត់ស្រាប់ កម្មវិធី Jitsi រក្សាទុកព័ត៌មានអំពីការហៅចូល និងចេញជាសម្លេង/វីដេអូ និងប្រវត្តិនៃការសន្ទនាជាអក្សររបស់លោកអ្នក រួមទាំងគ្រប់សារដែលលោកអ្នកបានផ្ញើ និងទទួល។ លោកអ្នកអាចចូលស្តាប់/មើលការហៅជាសម្លេង/វីដេអូបាន ដោយចុចលើរូបសញ្ញានាឡិកាដែលមាននៅក្នុងផ្ទាំងមេរបស់កម្មវិធី Jitsi ៖

រូបភាព ១៤ ៖ ផ្នែកខាងលើបង្អស់នៃផ្ទាំងមេរបស់កម្មវិធី Jitsi ដែលមានគូសបង្ហាញប៊ូតុងប្រវត្តិនៃការហៅ

លោកអ្នកអាចមើលឃើញប្រវត្តិនៃការសន្ទនាជាអក្សរ ដោយចុចលើរូបសញ្ញាដូចឧបករណ៍វាស់ពេលវេលាសម័យបុរាណ(egg-timer) នៅក្នុងផ្ទាំងសន្ទនាជាអក្សរ ខណៈដែលកំពុងសន្ទនាជាមួយដៃគូសន្ទនា៖

រូបភាព ១៥ ៖ ផ្ទាំងសន្ទនាដែលមានគូសបង្ហាញប៊ូតុងប្រវត្តិនៃការសន្ទនា

ព័ត៌មាននេះ ត្រូវបានប្រមូលនិងរក្សាទុកនៅក្នុងថាសទិន្នន័យនៃកុំព្យូទ័ររបស់លោកអ្នក។ គ្រប់សារជាអក្សរទាំងអស់ដែលលោកអ្នកផ្ញើ និងទទួល ត្រូវបានរក្សាទុកនៅក្នុងកុំព្យូទ័ររបស់លោកអ្នកក្នុងទម្រង់អក្សរបើកចំហ ទោះបីលោកអ្នកបានបម្លែងការសន្ទនាជាអក្សរនោះទៅជាទម្រង់សម្ងាត់ដោយប្រើ OTR ក៏ដោយ។ ព័ត៌មានដូចគ្នានេះ ត្រូវបានប្រមូល និងរក្សាទុកក្នុងថាសទិន្នន័យរបស់ដៃគូទំនាក់ទំនងដែលលោកអ្នកកំពុងប្រាស្រ័យទាក់ទងជាមួយ។ ដើម្បីបង្ការកម្មវិធី Jitsi មិនឱ្យប្រមូលព័ត៌មានទាំងនេះ (និងលុបចោលទិន្នន័យដែលបានប្រមូលរួច) លោកអ្នក និងដៃគូទំនាក់ទំនងរបស់លោកអ្នក គួរអនុវត្តជំហានខាងក្រោមនេះ

ដើម្បីបិទកុំឱ្យកម្មវិធី Jitsi ប្រមូលព័ត៌មាន៖

ជំហានទី ១. ជ្រើសយក Tools > Options (ឧបករណ៍ > ជម្រើស) នៅក្នុងម៉ឺនុយ បន្ទាប់មក ជ្រើសយក ស្លាកផ្ទាំង General(ទូទៅ) និងលុបគំនូស ជម្រើស Log chat history (កត់ត្រាប្រវត្តិនៃការសន្ទនា) ដូចបង្ហាញខាងក្រោមនេះ៖

រូបភាព ១៦ ៖ ផ្ទាំង "Options" ("ជម្រើស"), ស្លាកផ្ទាំង "General" ("ទូទៅ") ដែលមានជម្រើស "Log chat history" ("កត់ត្រាប្រវត្តិនៃការសន្ទនា") ត្រូវបានលែងគូសជ្រើសយក

ជំហានទី ២. នៅក្នុងផ្ទាំង Options("ជម្រើស") ជាដំបូង ជ្រើសយកស្លាកផ្ទាំង Advanced រួច ជ្រើសយកផ្នែក Logging បន្ទាប់មក លែងគូសយកជម្រើស Enable packet logging (បើកដំណើរការកត់ត្រាកញ្ចប់ទិន្នន័យ) ដូចដែលបង្ហាញខាងក្រោមនេះ៖

រូបភាព ១៧ ៖ ផ្ទាំង "Options" ("ជម្រើស"), ស្លាកផ្ទាំង "Advanced" , ផ្នែក "Logging" ដែលមានជម្រើស "Enable packet logging" ("បើកដំណើរការកត់ត្រាកញ្ចប់ទិន្នន័យ") ត្រូវបានលែងគូសជ្រើសយក ការផ្លាស់ប្តូរដែលលោកអ្នកធ្វើ នឹងមានប្រសិទ្ធភាពអនុវត្តន៍ បន្ទាប់ពីលោកអ្នកចាប់ផ្តើមដំណើរការកម្មវិធី Jitsi ឡើងវិញ

ដើម្បីលុបចោលព័ត៌មានអំពីការហៅនិងសារជាអក្សររបស់លោកអ្នកដែលត្រូវបានប្រមូលរួច៖

ជំហានទី ១. ចាកចេញពីកម្មវិធី Jitsi។

ជំហានទី ២. លុបចោលថតឯកសារប្រវត្តិកត់ត្រាទាំងមូល history_ver1.0 ពីថតឯកសារ user profile របស់កម្មវិធី Jitsi។ លោកអ្នកអាចលុបចោលថតឯកសាររងមួយរបស់ history_ver1.0 ប្រសិនជាលោកអ្នកចង់លុបចោលតែផ្នែកមួយនៃប្រវត្តិនោះ។ ទីតាំងរបស់ថតឯកសារ user profile និង log history ប្រែប្រួលអាស្រ័យទៅតាមប្រព័ន្ធប្រតិបត្តិការ៖

 • សម្រាប់ Windows XP និងសំណៅ Windows ចាស់ជាងនេះ ថតឯកសារនេះមានទីតាំងស្ថិតនៅក្នុង C:\Documents and Settings<Windows login/user name>\Application Data\Jitsi\history_ver1.0
 • សម្រាប់ Windows Vista, 7, 8, ថតឯកសារនេះមានទីតាំងស្ថិតនៅក្នុង C:\Users<Windows login/user name>\AppData\Roaming\Jitsi\history_ver1.0 (សូមកត់សម្គាល់ថា ថតឯកសារ "AppData" អាចត្រូវបានលាក់។ សូមមើល របៀបមើលឃើញឯកសារលាក់)។
 • សម្រាប់ Mac OS X ៖ ពីគេហថតឯកសារ(home folder)របស់លោកអ្នក ~/Library/Application Support/Jitsi/history_ver1.0
 • Linux: ពីគេហថតឯកសារ(home folder)របស់លោកអ្នក ~/.jitsi/history_ver1.0 (សូមកត់សម្គាល់ថា ថតឯកសារ".jitsi" អាចនឹងត្រូវបានលាក់។ សូមមើល របៀបមើលឃើញឯកសារលាក់នៅក្នុង Ubuntu) សូមមើលជំពូកស្តីពី របៀបបំផ្លាញព័ត៌មានរសើប សម្រាប់ព័ត៌មានបន្ថែម អំពីរបៀបលុបចោលព័ត៌មានដោយសុវត្ថិភាព។

២.៤.២ តម្រូវឱ្យមានសេវាផ្ញើសារឯកជន នៅពេលធ្វើការសន្ទនាជាអក្សរ

យើងខ្ញុំសូមណែនាំឱ្យលោកអ្នកកំណត់កម្មវិធី Jitsi ឱ្យទាមទារឱ្យមានការផ្ញើសារជាអក្សរដែលមានលក្ខណៈឯកជន និងទម្រង់សម្ងាត់ ដោយប្រើមុខងារបម្លែងជាទម្រង់សម្ងាត់ OTR នៅពេលដែលអាចធ្វើបាន។ ដើម្បីធ្វើកិច្ចការនេះ ត្រូវជ្រើសយក Tools > Options(ឧបករណ៍ > ជម្រើស) នៅក្នុងម៉ឺនុយ បន្ទាប់មក ជ្រើសយកស្លាកផ្ទាំង Security (សុវត្ថិភាព) បន្ទាប់មក ជ្រើសយកស្លាកផ្ទាំងរង Chat (សន្ទនា) និង គូសយកជម្រើស Require private messaging (តម្រូវឱ្យមានសេវាផ្ញើសារឯកជន) ដែលស្ថិតនៅខាងក្រោមបង្អស់នៃផ្ទាំង ដូចដែលបង្ហាញខាងក្រោមនេះ៖

រូបភាព ១៨ ៖ ផ្ទាំង "Options" ("ជម្រើស"), ស្លាកផ្ទាំង "Security" ("សុវត្ថិភាព"), ស្លាកផ្ទាំងរង "Chat" ("សន្ទនា") ដែលមានគូសបង្ហាញជម្រើស "Require private messaging" ("តម្រូវឱ្យមានសេវាផ្ញើសារឯកជន")

២.៤.៣ ការពារពាក្យសម្ងាត់សម្រាប់គណនីរបស់លោកអ្នក ដោយប្រើពាក្យសម្ងាត់មេ

ជាការប្រសើបំផុត មិនត្រូវឱ្យកម្មវិធី Jitsi ចងចាំពាក្យសម្ងាត់បើកចូលគណនីរបស់លោកអ្នកឡើយ។ ប្រសិនបើលោកអ្នកសម្រេចផ្សេងពីនេះសម្រាប់ភាពងាយស្រួលប្រើប្រាស់ នោះអ្នកដែលមានសិទ្ធិប្រើកុំព្យូទ័ររបស់លោកអ្នក នឹងអាចបើកចូលក្នុងគណនីរបស់លោកអ្នកបាន ដោយការគ្រាន់តែបើកដំណើរការកម្មវិធី Jitsi ប៉ុណ្ណោះ។ គេនឹងអាចមើលឃើញពាក្យសម្ងាត់របស់លោកអ្នកនៅក្នុងផ្ទាំង Options (ជម្រើស) បានផងដែរ។ ដោយហេតុនេះហើយ យើងខ្ញុំសូមណែនាំយ៉ាងមុតមាំ ឱ្យលោកអ្នកការពារពាក្យសម្ងាត់បើកចូលគណនីរបស់លោកអ្នក ដោយប្រើពាក្យសម្ងាត់មេដែលរឹងមាំមួយ។ បន្ទាប់ពីលោកអ្នកបានបង្កើតពាក្យសម្ងាត់មេរួចហើយ កម្មវិធី Jitsi នឹងសួររកពាក្យសម្ងាត់មេនោះ នៅពេលចាប់ផ្តើមបើកកម្មវិធី។

ជំហានទី ១. បើក ផ្ទាំង Options (ជម្រើស) ដោយ ជ្រើសយក Tools > Options (ឧបករណ៍ > ជម្រើស) នៅក្នុងម៉ឺនុយ រួច ជ្រើសយកស្លាកផ្ទាំង Security ("សុវត្ថិភាព") និងស្លាកផ្ទាំងរង Passwords (ពាក្យសម្ងាត់) បន្ទាប់មក គូសយកជម្រើស Use a master password (ប្រើពាក្យសម្ងាត់មេមួយ) ដើម្បីបើកផ្ទាំង Master Password (ពាក្យសម្ងាត់មេ)។

ជំហានទី ២. នៅក្នុងផ្ទាំងថ្មី វាយបញ្ចូលពាក្យសម្ងាត់របស់លោកអ្នក ដូចបង្ហាញនៅក្នុងរូបភាពខាងក្រោមនេះ។ សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបបង្កើតពាក្យសម្ងាត់រឹងមាំ សូមមើលជំពូកស្តីពី របៀបបង្កើតនិងថែរក្សាពាក្យសម្ងាត់សុវត្ថិភាព

រូបភាព ១៩ ៖ ផ្ទាំង "Master Password" ("ពាក្យសម្ងាត់មេ")

ជំហានទី ៣. ចុចលើ OK ដើម្បីបញ្ជាក់យល់ព្រមចំពោះពាក្យសម្ងាត់នេះ និងបើកផ្ទាំងថ្មីមួយដែលគួរតែសរសេរថា Master Password successfully set up (ពាក្យសម្ងាត់មេត្រូវបានបង្កើតដោយជោគជ័យ)។ ចុចលើ "OK" ដើម្បីបិទផ្ទាំងនេះ និងត្រឡប់មកផ្ទាំង Options (ជម្រើស) វិញ ដែលគួរតែដូចរូបភាពខាងក្រោមនេះ៖

រូបភាព ២០ ៖ ផ្ទាំង "Options" ("ជម្រើស"), ស្លាកផ្ទាំង "Security" ("សុវត្ថិភាព"), ស្លាកផ្ទាំងរង "Passwords" ("ពាក្យសម្ងាត់") ដែលមានគូសបង្ហាញជម្រើស "Use a master password" ("ប្រើពាក្យសម្ងាត់មេមួយ")

កំណត់សម្គាល់ ៖ ប៊ូតុង Change Master Password (ផ្លាស់ប្តូរពាក្យសម្ងាត់មេ) អាចឱ្យលោកអ្នកផ្លាស់ប្តូរពាក្យសម្ងាត់មេ ហើយ ប៊ូតុង Saved Passwords... (ពាក្យសម្ងាត់ដែលបានថតទុក...) អាចឱ្យលោកអ្នកចូលមើលបញ្ជីពាក្យសម្ងាត់ដែលចងចាំដោយកម្មវិធី Jitsi និងលុបចោលពួកវាប្រសិនបើលោកអ្នកត្រូវការ។

Jitsi - បន្ថែមដៃគូទំនាក់ទំនង និង ធ្វើការទាក់ទងជាអក្សរនិងសម្លេង

បញ្ជីផ្នែកដែលមាននៅក្នុងទំព័រនេះ៖

៣.១ បន្ថែមដៃគូទំនាក់ទំនង (មិត្ត) ទៅក្នុងកម្មវិធី Jitsi

បន្ទាប់ពីបានបន្ថែមយ៉ាងតិចគណនីចំនួនមួយទៅក្នុងកម្មវិធី Jitsi និងបើកចូលគណនីនេះហើយ លោកអ្នកត្រៀមខ្លួនរួចជាស្រេចដើម្បីបន្ថែមដៃគូទំនាក់ទំនងរបស់លោកអ្នក និងប្រាស្រ័យទាក់ទងជាមួយពួកគេ។ ដើម្បីបន្ថែមដៃគូទំនាក់ទំនងមួយទៅក្នុងកម្មវិធី Jitsi ត្រូវអនុវត្តជំហានខាងក្រោមនេះ៖

ជំហានទី ០. បើកផ្ទាំងមេរបស់កម្មវិធី Jitsi ដោយជ្រើសយក Start > Jitsiចុចរហ័សពីរដង លើរូបសញ្ញាកម្មវិធី Jitsi ដែលមាននៅលើផ្ទាំង Desktop។

ជំហានទី ១. ជ្រើសយក File > Add contact...( ឯកសារ > បន្ថែមដៃគូទំនាក់ទំនង...) ដែលនឹងបើកផ្ទាំងខាងក្រោមនេះ៖

រូបភាព ១ ៖ ផ្ទាំង Add contact (បន្ថែមដៃគូទំនាក់ទំនង)

ជំហានទី ២. ជ្រើសយក គណនីណាមួយរបស់លោកអ្នក ដែលលោកអ្នកចង់បន្ថែមដៃគូទំនាក់ទំនងនេះទៅឱ្យ (ឧទា. terance.the.tester@jit.si)។

អាចមានឬអត់ក៏បាន៖ លោកអ្នកអាចបន្ថែមដៃគូទំនាក់ទំនងនេះទៅក្នុងក្រុមមួយ ក្នុងចំណោមដៃគូទំនាក់ទំនងផ្សេងៗទៀតរបស់លោកអ្នកបានផងដែរ។ ប៉ុន្តែ ជាដំបូង លោកអ្នកត្រូវតែបង្កើតក្រុមនេះសិន។ លោកអ្នកអាចធ្វើកិច្ចការនេះបាន ដោយជ្រើសយក **File > Create group...(ឯកសារ > បង្កើតក្រុម...)** ពីម៉ឺនុយ)។

វាយបញ្ចូលឈ្មោះអ្នកប្រើប្រាស់ឬអាសយដ្ឋានដៃគូទំនាក់ទំនងរបស់លោកអ្នក ទៅក្នុងប្រអប់វាយអក្សរ ID or Number (អត្តសញ្ញាណ ឬ អត្តលេខ) (ឧទា. sally.the.doer@jit.si)។

លោកអ្នកអាចជ្រើសរើសឈ្មោះឬឈ្មោះហៅក្រៅរបស់ដៃគូទំនាក់ទំនង ដែលនឹងអាចមើលឃើញនៅក្នុងបញ្ជីដៃគូទំនាក់ទំនងរបស់លោកអ្នកនៅក្នុងផ្ទាំងមេរបស់កម្មវិធី Jitsi បន្ទាប់មក វាយឈ្មោះនោះបញ្ចូលទៅក្នុងប្រអប់វាយអក្សរ Display name(បង្ហាញឈ្មោះ)

ជំហានទី ៣. ចុចលើ Add (បន្ថែម) ដើម្បីបិទផ្ទាំង Add contact (បន្ថែមដៃគូទំនាក់ទំនង) និងត្រឡប់មកផ្ទាំងមេរបស់កម្មវិធី Jitsi វិញ។ ឥឡូវនេះ នៅក្នុងបញ្ជីដៃគូទំនាក់ទំនងរបស់លោកអ្នក លោកអ្នកនឹងមើលឃើញដៃគូទំនាក់ទំនងថ្មីរបស់លោកអ្នកត្រូវបានបន្ថែមចូល ដោយមានកំណត់សម្គាល់ថា "Waiting for authorisation" ("កំពុងរង់ចាំការអនុញ្ញាត") ដូចបង្ហាញខាងក្រោមនេះ៖

រូបភាព ២ ៖ ផ្ទាំងមេរបស់កម្មវិធី Jitsi ដែលដៃគូទំនាក់ទំនងថ្មីកំពុងរង់ចាំការអនុញ្ញាត

ជំហានទី ៤. នៅពេលដៃគូទំនាក់ទំនងរបស់លោកអ្នក(sally.the.doer@jit.si)បើកចូលគណនីរបស់គាត់ ផ្ទាំងមួយនឹងលេចចេញមកប្រាប់គាត់ថា លោកអ្នកបានស្នើសុំបន្ថែមគាត់ចូលទៅក្នុងបញ្ជីដៃគូទំនាក់ទំនងរបស់លោកអ្នក៖

រូបភាព ៣ ៖ ផ្ទាំងដែលស្នើសុំការអនុញ្ញាតរបស់ដៃគូទំនាក់ទំនងថ្មី

ដៃគូទំនាក់ទំនងរបស់លោកអ្នក មានជម្រើសមួយដើម្បីជ្រើសយក រវាង៖ ជម្រើស Ignore (មិនអើពើ) ដែលក្នុងករណីនេះ សំណើរបស់លោកអ្នកនឹងបន្តរង់ចាំការអនុញ្ញាត; ជម្រើស Deny (បដិសេធ) ដែលក្នុងករណីនេះ លោកអ្នកនឹងទទួលបាន ព័ត៌មានថា សំណើរបស់លោកអ្នកត្រូវបានបដិសេធ; ជម្រើស Authorise (អនុញ្ញាត) ដែលក្នុងករណីនេះ លោកអ្នកនឹងទទួលបានព័ត៌មានថា ដៃគូទំនាក់ទំនងរបស់លោកអ្នកបានយល់ព្រមទទួលយកសំណើសុំការអនុញ្ញាតរបស់លោកអ្នក ហើយការចុះទិន្នន័យសម្រាប់ដៃគូទំនាក់ទំនងរបស់លោកអ្នកនៅក្នុងបញ្ជីដៃគូទំនាក់ទំនងរបស់លោកអ្នកនឹងក្លាយជាសកម្ម៖

រូបភាព ៤ ៖ ផ្ទាំងមេរបស់កម្មវិធី Jitsi ដែលដៃគូទំនាក់ទំនងថ្មីបានអនុញ្ញាត

៣.២ សេវាសន្ទនាជាអក្សរ (សេវាផ្ញើសាររហ័សភ្លាមៗ) ដែលប្រើមុខងារបម្លែងទម្រង់សម្ងាត់ OTR

ដោយឥឡូវនេះលោកអ្នកបានបន្ថែម និងអនុញ្ញាតដៃគូទំនាក់ទំនងរបស់លោកអ្នក លោកអ្នកអាចចុចលើឈ្មោះរបស់ពួកគេដែលមាននៅក្នុងបញ្ជីដៃគូទំនាក់ទំនង និងចាប់ផ្តើមការសន្ទនាជាអក្សរ ការហៅជាសម្លេងឬវីដេអូ និងការចែករំលែក Desktop បាន ដោយជ្រើសយករូបសញ្ញាពាក់ព័ន្ធដែលស្ថិតនៅក្រោមឈ្មោះរបស់ពួកគេ៖

រូបភាព ៥ ៖ ដៃគូទំនាក់ទំនងដែលជ្រើសយកនៅក្នុងផ្ទាំងមេរបស់កម្មវិធី Jitsi ដែលមានរូបសញ្ញាសម្រាប់ការផ្ញើសារជាអក្សរ ការហៅជាសម្លេង ឬ វីដេអូ និងការចែករំលែក Desktop

ជំហានទី ១. ឥឡូវនេះ យើងនឹងពិនិត្យមើលលក្ខណៈពិសេសសំខាន់បំផុតមួយរបស់កម្មវិធី Jitsi គឺ៖ សមត្ថភាពដើម្បីធ្វើការសន្ទនាជាអក្សរដោយសុវត្ថិភាព និងបម្លែងសាររបស់លោកអ្នកជាទម្រង់សម្ងាត់ដោយប្រើមុខងារ OTR។ OTR ធ្វើមុខការក្នុងលក្ខណៈស្រដៀងគ្នាទៅនឹង GPG/PGP ដែលមានបរិយាយនៅក្នុងជំពូកផ្សេងទៀតនៅក្នុងកញ្ចប់កម្មវិធីនេះ។ ដូចជាមួយ PGP ដែរ មុនពេលលោកអ្នក និងដៃគូទំនាក់ទំនងរបស់លោកអ្នកអាចបម្លែងទំនាក់ទំនងរបស់លោកអ្នកជាទម្រង់សម្ងាត់បាន អ្នកទាំងពីរចាំបាច់ត្រូវកំណត់មុខងារឱ្យកម្មវិធី Jitsi បង្កើតកូនសោបម្លែងទម្រង់សម្ងាត់របស់លោកអ្នក។ លោកអ្នកអាចធ្វើការនេះបាន ដោយជ្រើសយកម៉ឹនុយ Tools > Options(ឧបករណ៍ > ជម្រើស) ហើយ ជ្រើសយកស្លាកផ្ទាំង Security (សុវត្ថិភាព) និង ស្លាកផ្ទាំង Chat (សន្ទនា) ។ ពេលនោះ លោកអ្នកនឹងឃើញមានផ្ទាំងមួយដែលស្រដៀងទៅនឹងផ្ទាំងដែលបង្ហាញនៅក្នុងរូបភាពខាងក្រោមនេះ៖

រូបភាព ៦ ៖ ផ្នែកនៃផ្ទាំង Options - Chat (ជម្រើស-សន្ទនា) ដែលលោកអ្នកអាចបង្កើតកូនសោបម្លែងទម្រង់សម្ងាត់សម្រាប់ការសន្ទនាជាអក្សររបស់លោកអ្នក

ជំហានទី ២. បន្ទាប់មក ចុចលើប៊ូតុង Generate (បង្កើត)។ ជាលទ្ធផល លោកអ្នកនឹងឃើញមានខ្សែលេខកូដសម្គាល់(fingerprint)របស់កូនសោដែលត្រូវបានបង្កើត៖

រូបភាព ៧ ៖ ផ្នែកនៃផ្ទាំង Options - Chat (ជម្រើស-សន្ទនា) ដែលបង្ហាញខ្សែលេខកូដសម្គាល់ (fingerprint) សម្រាប់ការសន្ទនាជាអក្សរដែលបម្លែងជាទម្រង់សម្ងាត់ដោយ OTR កូនសោមួយត្រូវបានបង្កើតសម្រាប់គណនីមួយ។ លោកអ្នកចាំបាច់ត្រូវធ្វើការនេះម្តងទៀត ប្រសិនបើលោកអ្នកបន្ថែមគណនីថ្មីមួយ ឬបញ្ចូលកម្មវិធី Jitsi នៅក្នុងកុំព្យូទ័រមួយផ្សេងទៀតនិងមិនផ្ទេរកូនសោដែលមានស្រាប់ទៅកុំព្យូទ័រនោះ។ ឥឡូវនេះ លោកអ្នកត្រៀមខ្លួនរួចរាល់ដើម្បីធ្វើការទាក់ទង៖

ជំហានទី ៣. ជ្រើសយកដៃគូទំនាក់ទំនងមួយ ពីផ្ទាំងមេរបស់កម្មវិធី Jitsi ហើយចុចលើរូបសញ្ញា ផ្ញើសារ (រូបសញ្ញាទីមួយរាប់ពីខាងឆ្វេង នៅក្រោមឈ្មោះរបស់ដៃគូទំនាក់ទំនង) ដើម្បីបើកផ្ទាំងសន្ទនាជាអក្សរមួយ៖

រូបភាព ៨ ៖ ផ្ទាំងសន្ទនាជាអក្សរ ដែលមានគូសបង្ហាញ រូបសញ្ញាបម្លែងទម្រង់សម្ងាត់ OTR (មេសោ) ប៉ុន្តែ មិនទាន់ ចាក់ជាប់

សូមកត់សម្គាល់អំពីរូបសញ្ញា បម្លែងការសន្ទនាជាទម្រង់សម្ងាត់ដោយប្រើ OTR ដែលជារូបមេសោរបើកនៅខាងស្តាំខាងលើបង្អស់នៃផ្ទាំង។ និមិត្តសញ្ញានេះប្រាប់លោកអ្នកឱ្យដឹងថា តើការសន្ទនានេះត្រូវបានបម្លែងជាទម្រង់សម្ងាត់ឬអត់។ ឥឡូវនេះ មេសោរនេះបើក (មានផ្នែកដាច់ពីគ្នាមួយរវាងទំពក់និងខ្លួនរបស់មេសោ!)។

ជំហានទី ៤. ចុចលើរូបសញ្ញា បម្លែងការសន្ទនាជាទម្រង់សម្ងាត់ដោយប្រើ OTR។ សូមកត់សម្គាល់ការផ្លាស់ប្តូរដែលមាននៅក្នុងផ្ទាំងនេះ៖

រូបភាព ៩ ៖ ផ្ទាំង សន្ទនាជាអក្សរ បន្ទាប់ពីបានចុចលើរូបសញ្ញាបម្លែងការសន្ទនាជាទម្រង់សម្ងាត់ដោយប្រើ OTR

សូមកត់សម្គាល់ថា ឥឡូវនេះមេសោត្រូវបានចាក់ជាប់។ នេះមានន័យថា សារអ្វីក៏ដោយដែលលោកអ្នកនិងដៃគូទំនាក់ទំនងរបស់លោកអ្នកផ្ញើឱ្យគ្នាទៅវិញទៅមក ត្រូវបានបម្លែងជាទម្រង់សម្ងាត់។ សូមកត់សម្គាល់អំពីសារដែលសរសេរថា this is an unverified private conversation (នេះគឺជាការសន្ទនាឯកជនដែលមិនត្រូវបានពិនិត្យផ្ទៀងផ្ទាត់) និង you should authenticate sally.the.doer@jit.si (លោកអ្នកគួរតែបញ្ជាក់អត្តសញ្ញាណ sally.the.doer@jit.si)។

ជំហានទី ៥. ចុចលើតំណភ្ជាប់ authenticate sally.the.doer@jit.si ដើម្បីបើកផ្ទាំង Authenticate Buddy (បញ្ជាក់អត្តសញ្ញាណមិត្ត) ៖

រូបភាព ១០ ៖ ផ្ទាំង Authenticate Buddy (បញ្ជាក់អត្តសញ្ញាណមិត្ត) ដែលមានខ្សែលេខកូដសម្គាល់ (fingerprint) សម្រាប់លោកអ្នកនិងដៃគូសន្ទនារបស់លោកអ្នក

សូមកត់សម្គាល់អំពីសារដែលលើកទឹកចិត្ត ឱ្យលោកអ្នកធ្វើការប្រៀបធៀបខ្សែលេខកូដសម្គាល់(fingerprint)នៃកូនសោររបស់លោកអ្នក ជាមួយរបស់ដៃគូទំនាក់ទំនងរបស់លោកអ្នក នៅលើបណ្តាញមួយផ្សេងទៀត (មិនមែននៅលើការសន្ទនាជាអក្សរនេះ)។ ដោយធ្វើដូចនេះ លោកអ្នកអាចកាន់តែប្រាកដជាងមុនថា លោកអ្នកកំពុងប្រាស្រ័យទាក់ទងជាមួយដៃគូទំនាក់ទំនងពិតប្រាកដរបស់លោកអ្នក មិនមែនជាមួយមនុស្សណាម្នាក់ផ្សេងទៀតនោះទេ។ ជម្រើសល្អមួយសម្រាប់ការប្រៀបធៀបកូនសោរ គឺធ្វើដោយជួបមុខគ្នាផ្ទាល់ ឬតាមរយៈទំនាក់ទំនងជាវីដេអូឬសម្លេង ព្រោះមធ្យោបាយទាំងនេះផ្តល់ភាពងាយស្រួលនិងច្បាស់លាស់ជាង ក្នុងការបញ្ជាក់អត្តសញ្ញាណមនុស្ស។ បន្ទាប់ពីលោកអ្នកបានប្រៀបធៀបខ្សែលេខកូដសម្គាល់(fingerprint)ហើយ ត្រូវជ្រើសយក ជម្រើស I have verified (ខ្ញុំបានពិនិត្យផ្ទៀងផ្ទាត់រួចហើយ) នូវខ្សែលេខកូដសម្គាល់(fingerprint) ពីក្នុងម៉ឺនុយទឹកធ្លាក់ បន្ទាប់មក ចុចលើ Authenticate Buddy (បញ្ជាក់អត្តសញ្ញាណមិត្ត)

រូបភាព ១១ ៖ ផ្នែកនៃផ្ទាំង Authenticate Buddy (បញ្ជាក់អត្តសញ្ញាណមិត្ត) បន្ទាប់ពីបានជ្រើសយកជម្រើស "I have" verified the fingerprint of your contact ("ខ្ញុំបាន" ពិនិត្យផ្ទៀងផ្ទាត់រួចហើយ នូវខ្សែលេខកូដសម្គាល់(fingerprint)របស់ដៃគូទំនាក់ទំនងរបស់ខ្ញុំ) ការបិទផ្ទាំង Authenticate Buddy (បញ្ជាក់អត្តសញ្ញាណមិត្ត) នឹងនាំលោកអ្នកត្រឡប់ទៅកាន់ផ្ទាំងសន្ទនាវិញ៖

រូបភាព ១២ ៖ ផ្ទាំង សន្ទនាជាអក្សរ ដែលការបម្លែងជាទម្រង់សម្ងាត់ OTR ត្រូវបានបញ្ជាក់អត្តសញ្ញាណ

សូមកត់សម្គាល់ថា រូបមេសោរលែងមានរូបត្រីកោណពណ៌ទឹកក្រូច និងសញ្ញាឧទានពណ៌សទៀតហើយ។ នេះមានន័យថា លោកអ្នកបានបញ្ជាក់អត្តសញ្ញាណដៃគូទំនាក់ទំនងរបស់លោកអ្នករួចហើយ។ ការបញ្ជាក់អត្តសញ្ញាណ គួរធ្វើតែម្តងប៉ុណ្ណោះសម្រាប់ដៃគូទំនាក់ទំនងមួយ។ ប្រសិនបើមានរូបត្រីកោណជាមួយសញ្ញាឧទានលេចចេញមកវិញ វាមានន័យថា លោកអ្នកកំពុងសន្ទនាជាមួយអ្នកដែលលោកអ្នកមិនទាន់បានបញ្ជាក់អត្តសញ្ញាណ។ ការនេះកើតមានឡើងនៅពេលដៃគូទំនាក់ទំនងរបស់លោកអ្នកប្តូរទៅប្រើកុំព្យូទ័រមួយផ្សេងទៀតដែលមានកូនសោរបម្លែងទម្រង់សម្ងាត់មួយផ្សេងទៀត (ការបញ្ចូលកម្មវិធី Jitsi មួយផ្សេងទៀត ឬកម្មវិធីដែលមានបើកដំណើរការOTRមួយផ្សេងទៀត។ល។)។ នៅក្នុងករណីនេះ លោកអ្នកចាំបាច់ត្រូវបញ្ជាក់អត្តសញ្ញាណគ្នាទៅវិញទៅមកម្តងទៀត ដើម្បីប្រាកដអំពីអត្តសញ្ញាណរបស់អ្នកដែលលោកអ្នកកំពុងប្រាស្រ័យទាក់ទងជាមួយ។

កម្មវិធី Jitsi អនុញ្ញាតឱ្យលោកអ្នកអាចធ្វើការសន្ទនាជាអក្សរជាមួយមនុស្សច្រើនជាងម្នាក់ក្នុងពេលតែមួយបាន។ មុខងារបម្លែងទម្រង់សម្ងាត់ OTR នឹងដំណើរការបាន តែនៅពេលលោកអ្នកធ្វើការសន្ទនាទៅមនុស្សម្នាក់តែប៉ុណ្ណោះ។

៣.៣ សេវាសន្ទនាជាសម្លេងនិងវីដេអូ ដែលប្រើមុខងារបម្លែងទម្រង់សម្ងាត់ ZRTP

កម្មវិធី Jitsi ផ្តល់ជូនសេវាសន្ទនាជាសម្លេង និងវីដេអូ ដែលអាចបម្លែងជាទម្រង់សម្ងាត់បានដោយឯករាជ្យ ដោយប្រើស្តង់ដារបើកចំហមួយដែលមានឈ្មោះថា ZRTP។ ដើម្បីចាប់ផ្តើមការសន្ទនា លោកអ្នកចាំបាច់ត្រូវ៖ ជំហានទី ១. ចុចលើដៃគូទំនាក់ទំនង នៅក្នុងបញ្ជីដៃគូទំនាក់ទំនងរបស់កម្មវិធី Jitsi បន្ទាប់មក ចុចលើរូបសញ្ញាសម្លេង (រូបសញ្ញាទីពីរពីខាងឆ្វេង នៅក្រោមឈ្មោះរបស់ដៃគូទំនាក់ទំនងនោះ) ឬរូបសញ្ញាវីដេអូ (រូបសញ្ញាទីបី) - សូមមើល រូបភាព ៥ ខាងលើ។ ផ្ទាំងថ្មីមួយនឹងលេចចេញមក ដែលចង្អុលប្រាប់ថា កម្មវិធី Jitsi កំពុងបង្កើតការភ្ជាប់សេវា ៖

រូបភាព ១៣ ៖ ផ្ទាំង ហៅជាសម្លេង/វីដេអូ ដែលចង្អុលប្រាប់ស្ថានភាពកំពុងរោទិ៍ (Ringing)

ដៃគូទំនាក់ទំនងរបស់លោកអ្នក នឹងមើលឃើញការជូនដំណឹងអំពីការហៅចូល ដូចខាងក្រោមនេះ ៖

រូបភាព ១៤ ៖ ការជូនដំណឹងអំពីការហៅចូល

ជំហានទី ២. ប្រសិនបើដៃគូទំនាក់ទំនងរបស់លោកអ្នក ទទួលយកការហៅនេះ លោកអ្នកនឹងទទួលបានព័ត៌មានប្រាប់ថា លោកអ្នកត្រូវបានភ្ជាប់សេវា ៖

រូបភាព ១៥ ៖ ផ្ទាំង ការហៅដែលទទួលបាន ដែលគ្មានការបម្លែងទម្រង់សម្ងាត់ ZRTP

សូមកត់សម្គាល់ចំពោះមេសោរបើកពណ៌ក្រហម។ នេះមានន័យថា ការហៅរបស់លោកអ្នក មិនទាន់ត្រូវបានបម្លែងជាទម្រង់សម្ងាត់ដោយប្រើ ZRTP ទេ។

ជំហានទី ៣. សូមរង់ចាំបន្តិច… កម្មវិធីរបស់លោកអ្នក និងកម្មវិធីរបស់ដៃគូទំនាក់ទំនងរបស់លោកអ្នក កំពុងបង្កើតការភ្ជាប់សេវាមួយដែលបានទម្រង់សម្ងាត់ ដែលអាចនឹងត្រូវការពេលមួយស្របក់។ ប្រសិនបើកម្មវិធីទាំងនេះធ្វើបានជោគជ័យ លោកអ្នកនឹងឃើញអក្សរ zrtp លេចមកលើផ្ទៃពណ៌ទឹកក្រូចជាមួយមេសោចាក់ជាប់មួយ ដូចខាងក្រោមនេះ។ ប្រសិនបើកម្មវិធីទាំងនេះបង្កើតការភ្ជាប់សេវាមិនបានជោគជ័យទេនោះ លោកអ្នកនៅតែអាចសន្ទនាបាន ប៉ុន្តែដោយគ្មានការបម្លែងជាទម្រង់សម្ងាត់។ លោកអ្នកអាចផ្តាច់ ហើយចាប់ផ្តើមដំណើរការកម្មវិធី Jitsi ឡើងវិញ និងព្យាយាមម្តងទៀត ដើម្បីដឹងថា តើលើកនេះកម្មវិធីទាំងនេះនឹងភ្ជាប់បានដោយមានការបម្លែងជាទម្រង់សម្ងាត់ដែរឬទេ។ ZRTP មិនអាចដំណើរការនៅក្នុងការហៅរវាងគណនីដែលបានពីក្រុមហ៊ុនផ្សេងគ្នាបានទេ (ដូចជា រវាង Google និង Jit.si ជាដើម)។

រូបភាព ១៦ ៖ ផ្នែកនៃ ផ្ទាំងហៅជាសម្លេង/វីដេអូ ដែលមានការប្រើមុខងារបម្លែងទម្រង់សម្ងាត់ ZRTP ប៉ុន្តែមិនទាន់ត្រូវបានបញ្ជាក់បន្ថែម

ជំហានទី ៤. សង្កេតមើល ផ្នែកដែលនៅក្រោមអក្សរ zrtp និងមេសោ ដែលមានសារសរសេរថា "Compare with partner" ("ប្រៀបធៀបជាមួយដៃគូ") និងបន្តដោយអក្សរ ៤ តួ។ ត្រូវអានតួអក្សរទាំងនេះប្រាប់ទៅដៃគូទំនាក់ទំនងរបស់លោកអ្នក ហើយសួរទៅគាត់ថា តើគាត់បានឃើញតួអក្សរដូចគ្នានេះដែរឬទេ។ ប្រសិនបើគាត់បានឃើញ នោះមានន័យថា ទំនាក់ទំនងរបស់លោកអ្នកត្រូវបានបម្លែងជាទម្រង់សម្ងាត់ ហើយគ្មាននរណាម្នាក់កំពុងចូលជ្រៀតជ្រែកឡើយ។ លោកអ្នកអាច ចុចលើ Confirm (បញ្ជាក់បន្ថែម)។ ផ្ទៃពណ៌ទឹកក្រូចរបស់អក្សរ zrtp នឹងក្លាយជាពណ៌បៃតង ៖

រូបភាព ១៧ ៖ ផ្នែកនៃផ្ទាំងហៅជាសម្លេង/វីដេអូ ដែលការប្រើមុខងារបម្លែងទម្រង់សម្ងាត់ ZRTP ត្រូវបានបញ្ជាក់បន្ថែម

ជំហានទី ៥. លោកអ្នកអាចបិទផ្នែកបញ្ជាក់បន្ថែមដែលមានផ្ទៃពណ៌ខ្មៅរបស់ផ្ទាំងនេះ ដោយចុចលើសញ្ញា x ពណ៌សដែលនៅខាងស្តាំខាងលើនៃផ្នែកផ្ទៃពណ៌ខ្មៅ ៖

រូបភាព ១៨ ៖ ផ្នែកនៃផ្ទាំងហៅជាសម្លេង/វីដេអូ ដែលការប្រើមុខងារបម្លែងទម្រង់សម្ងាត់ ZRTP ត្រូវបានបញ្ជាក់បន្ថែម

កម្មវិធី Jitsi អាចឱ្យលោកអ្នកធ្វើការសន្ទនាជាសម្លេងនិងវីដេអូ ជាមួយមនុស្សច្រើនជាងម្នាក់ក្នុងពេលតែមួយបាន។ សូមកត់សម្គាល់ថា ជាមួយវិធីសាស្ត្រទំនាក់ទំនងនេះ យើងអាចនាំឱ្យចាប់ផ្តើមដំណើរការមុខងារបម្លែងទម្រង់សម្ងាត់ ZRTPរវាងអ្នកផ្តួចផ្តើមការហៅនិងភាគីផ្សេងទៀតបាន ប៉ុន្តែ មិនអាចធ្វើដូចនេះរវាងភាគីផ្សេងទៀតនិងភាគីផ្សេងទៀតបានទេ។