KeePass - កម្មវិធីរក្សាទុកពាក្យសម្ងាត់ ដែលមានសុវត្ថិភាព

Updated 1 August 2014

មគ្គុទេសក៍នេះមិនមានអ្នកមើលថែទៀតឡើយ

:Introduction

ទំព័រដើម

www.keepass.info

តម្រូវការរបស់កុំព្យូទ័រ

 • គ្រប់កំណែ Windows ទាំងអស់

កំណែដែលប្រើនៅក្នុងមគ្គុទ្ទេសក៍ណែនាំនេះ

 • ១.២៧

កាលបរិច្ឆេទ កែសម្រួលចុងក្រោយបំផុត របស់ជំពូកនេះ

 • កក្កដា ២០១៤

អាជ្ញាប័ណ្ណ

 • កម្មវិធីសេរី និងបើកចំហ

ឯកសារតម្រូវឲ្យអាន

អត្ថប្រយោជន៍ដែលលោកអ្នកនឹងទទួលបាន

 • សមត្ថភាព ក្នុងការរក្សាទុករាល់ពាក្យសម្ងាត់ទាំងអស់របស់លោកអ្នក នៅក្នុងឃ្លាំងទិន្នន័យមួយដែលងាយស្រួលប្រើ និងមានសុវត្ថិភាព
 • សមត្ថភាព ក្នុងការបង្កើត និងរក្សាទុកពាក្យសម្ងាត់ដ៏រឹងមាំជាច្រើន ដោយមិនចាំបាច់ចងចាំពាក្យសម្ងាត់ទាំងនោះ

GNU Linux, Mac OS និងកម្មវិធីផ្សេងៗទៀតដែលអាចប្រើបានជាមួយ Microsoft Windows

KeePass ក៏អាចប្រើបានសម្រាប់ GNU Linux និង Mac OS (នៅក្នុងកំណែ KeePassX)។ លោកអ្នកក៏អាចឃើញកំណែកម្មវិធី KeePass សម្រាប់វេទិកា (Platforms) ផ្សេងទៀត ដូចជា iPhone, BlackBerry, Android, PocketPC ។ល។ ប៉ុន្តែ ប្រសិនបើលោកអ្នកចង់សាកល្បងប្រើកម្មវិធីរក្សាទុកពាក្យសម្ងាត់ផ្សេងទៀតដែលស្រដៀងគ្នា យើងខ្ញុំសូមណែនាំឲ្យប្រើ ៖

 • Password Safe ដែលអាចប្រើបានសម្រាប់ Microsoft Windows និង GNU Linux
 • 1Password ដែលមានសម្រាប់ Mac OS, Microsoft Windows, iPhone និង iPad

:Installation instructions

១.១ ប្រការគួរយល់ដឹងអំពីកម្មវិធីនេះ មុនពេលលោកអ្នកចាប់ផ្តើមប្រើ

KeePass គឺជាកម្មវិធីរឹងមាំ និងងាយស្រួលប្រើមួយ ដែលជួយលោកអ្នកក្នុងការរក្សាទុក និងគ្រប់គ្រងរាល់ពាក្យសម្ងាត់ទាំងអស់របស់លោកអ្នកនៅក្នុងឃ្លាំងទិន្នន័យមួយដែលមានកម្រិតសុវត្ថិភាពខ្ពស់។ លោកអ្នកអាចដាក់ទុកឃ្លាំងទិន្នន័យ ព្រមទាំងកម្មវិធី KeePass ទៅក្នុងអង្គចងចាំ USB មួយ និងយកកម្មវិធីនេះទៅតាមខ្លួនបាន។ ឃ្លាំងទិន្នន័យត្រូវបានការពារដោយ 'ពាក្យសម្ងាត់មេ' មួយដែលលោកអ្នកបង្កើតដោយខ្លួនឯង។ ពាក្យសម្ងាត់នេះ ក៏ត្រូវបានប្រើដើម្បីធ្វើកូដនីយកម្មរាល់ទិន្នន័យក្នុងឃ្លាំងទិន្នន័យទាំងអស់ផងដែរ។ លោកអ្នកអាចរក្សាទុកពាក្យសម្ងាត់ដែលមានស្រាប់របស់លោកអ្នកនៅក្នុង KeePass ឬឲ្យ KeePass បង្កើតពាក្យសម្ងាត់មួយសម្រាប់លោកអ្នកក៏បាន។ KeePass មិនតម្រូវឲ្យមានការកំណត់មុខងារជាមុន ឬពាក្យណែនាំក្នុងការដំឡើងកម្មវិធីជាក់លាក់នោះទេ។ កម្មវិធីនេះអាចប្រើបានគ្រប់វេលា!

របៀបបញ្ចូលនិងប្រើកម្មវិធី KeePass

បញ្ជីផ្នែកដែលមាននៅក្នុងទំព័រនេះ៖

២.០ របៀបបញ្ចូលកម្មវិធី KeePass

ជំហានទី ១. ចុចរហ័សពីរដងលើ ; ផ្ទាំង Open File - Security Warning(បើកឯកសារ - ព្រមានអំពីសុវត្ថិភាព) អាចនឹងលេចចេញមក។ ប្រសិនបើវាលេចចេញមក ត្រូវចុចលើ ដើម្បីបើកផ្ទាំងខាងក្រោមនេះ៖

រូបភាព ១ ៖ ផ្ទាំង Select Setup Language (ជ្រើសយកភាសាបញ្ចូលកម្មវិធី)

ជំហានទី ២. ចុចលើ ដើម្បីបើកផ្ទាំង Setup - KeePass Password Safe – Welcome to the KeePass Password Safe Setup Wizard (Setup - KeePass Password Safe – ស្វាគមន៍មកកាន់ដំណើរការបញ្ចូលកម្មវិធី KeePass Password Safe)។

ជំហានទី ៣. ចុចលើ ដើម្បីបើកផ្ទាំង License Agreement(កិច្ចព្រមព្រៀងអំពីអាជ្ញាប័ណ្ណ)។ សូមអានLicense Agreement(កិច្ចព្រមព្រៀងអំពីអាជ្ញាប័ណ្ណ)ជាមុនសិន មុននឹងអនុវត្តដំណើរការបញ្ចូលកម្មវិធីដែលនៅសល់ជាបន្ត។

ជំហានទី ៤. គូសយក ជម្រើស I accept the agreement(ខ្ញុំយល់ព្រមទទួលយកកិច្ចព្រមព្រៀងនេះ) ដើម្បីបើកដំណើរការប៊ូតុងNext បន្ទាប់មក ចុចលើ ដើម្បីបើកផ្ទាំង Select Destination Location (ជ្រើសយកទីតាំងគោលដៅ)។

ជំហានទី ៥. ចុចលើ ដើម្បីទទួលយកអាសយដ្ឋានបញ្ចូលកម្មវិធីដែលផ្តល់ជាស្វ័យប្រវត្តដោយកម្មវិធី។

ជំហានទី ៦. ចុចលើ ដើម្បីបើកផ្ទាំងខាងក្រោមនេះ។

រូបភាព ២ ៖ ផ្ទាំង Select Additional Tasks (ជ្រើសយកកិច្ចការបន្ថែម)

ជំហានទី ៧. គូសយក ជម្រើស ដូចដែលបង្ហាញនៅក្នុង រូបភាព ២ ខាងលើ។

កំណត់សម្គាល់៖ ប្រសិនបើលោកអ្នកបើកដំណើរការជម្រើស Create a Start Menu folder(បង្កើតថតឯកសារមួយនៅក្នុង ម៉ឺនុយStart) នោះដំណើរការបញ្ចូលកម្មវិធី Setup - KeePass Password Safe នឹងបង្កើតដោយស្វ័យប្រវត្តនូវរូបសញ្ញា Quick Launch(បើករហ័ស) របស់ KeePass នៅក្នុងម៉ឺនុយ Start

Step 8. Click to launch the Ready to Install summary screen, and then click to activate the Installing screen and its status progress bar. ជំហានទី ៨. ចុចលើ ដើម្បីបើកផ្ទាំងសង្ខេប Ready to Install(ត្រៀមរួចជាស្រេចដើម្បីបញ្ចូលកម្មវិធី) បន្ទាប់មក ចុចលើ ដើម្បីបើកផ្ទាំងInstalling (កំពុងបញ្ចូលកម្មវិធី) និងរបាស្ថានភាពដំណើរការរបស់វា។

ពីរបីនាទីក្រោយមក ផ្ទាំង Completing the KeePass Password Safe Setup Wizard (កំពុងបញ្ចប់ដំណើរការបញ្ចូលកម្មវិធី KeePass Password Safe) នឹងលេចមក។

ជំហានទី ៩. គូសយកជម្រើស Launch KeePass(បើកកម្មវិធី KeePass) បន្ទាប់មក ចុចលើ ដើម្បីបើកកម្មវិធី KeePass ភ្លាមៗ និងនាំទៅបើកគេហទំព័រ Plugins and Extensions(មុខងារបន្ថែម) របស់កម្មវិធី KeePass ប្រសិនបើលោកអ្នកកំពុងភ្ជាប់អ៊ីនធើរណែត។

២.១ របៀបបង្កើតឃ្លាំងទិន្នន័យពាក្យសម្ងាត់ថ្មី

នៅក្នុងផ្នែកជាបន្តបន្ទាប់ទៀតនេះ លោកអ្នកនឹងត្រូវបានពន្យល់ឱ្យដឹងអំពីរបៀបបង្កើតពាក្យសម្ងាត់មេ របៀបថតទុកឃ្លាំងទិន្នន័យបង្កើតថ្មី របៀបបង្កើតពាក្យសម្ងាត់ចៃដន្យសម្រាប់កម្មវិធីជាក់លាក់មួយ របៀបបង្កើតសំណៅថតចម្លងមួយនៃឃ្លាំងទិន្នន័យ និងរបៀបទាញយកពាក្យសម្ងាត់ពីកម្មវិធី KeePass នៅពេលត្រូវការ។

ដើម្បីបើកកម្មវិធី KeePass ត្រូវអនុវត្តជំហានខាងក្រោមនេះ៖

ជំហានទី ១. ជ្រើសយក Start > All Programs > KeePassចុចលើរូបសញ្ញា នៅលើផ្ទាំង Desktop របស់លោកអ្នក ដើម្បីបើកផ្ទាំងមេរបស់ KeePass ដូចខាងក្រោមនេះ៖

រូបភាព ៣ ៖ ផ្ទាំងមេរបស់កម្មវិធី KeePass Password Safe

២.១.១ របៀបបង្កើតឃ្លាំងទិន្នន័យពាក្យសម្ងាត់ថ្មី

ការបង្កើតឃ្លាំងទិន្នន័យពាក្យសម្ងាត់ថ្មីមួយ រួមមានពីរជំហាន៖

លោកអ្នកត្រូវតែបង្កើតពាក្យសម្ងាត់មេទោល មានតែមួយ និងរឹងមាំមួយ ដែលលោកអ្នកនឹងប្រើដើម្បីចាក់សោរ និងបើកសោរឃ្លាំងទិន្នន័យពាក្យសម្ងាត់របស់លោកអ្នក។ បន្ទាប់មក លោកអ្នកត្រូវតែថតទុកឃ្លាំងទិន្នន័យពាក្យសម្ងាត់នោះ។

ដើម្បីបង្កើតឃ្លាំងទិន្នន័យពាក្យសម្ងាត់ថ្មីមួយ ត្រូវអនុវត្តជំហានខាងក្រោមនេះ៖

ជំហានទី ១. ជ្រើសយក File > New ដូចខាងក្រោមនេះ៖

រូបភាព ៤ ៖ ផ្ទាំងកម្មវិធី KeePass ដែលមាន File > New ត្រូវបានជ្រើសយក

វានឹងបើកផ្ទាំង Create New Password Database(បង្កើតឃ្លាំងទិន្នន័យពាក្យសម្ងាត់ថ្មី) ដូចខាងក្រោមនេះ៖

រូបភាព ៥ ៖ ផ្ទាំង KeePass Create New Password Database (បង្កើតឃ្លាំងទិន្នន័យពាក្យសម្ងាត់ថ្មីរបស់ KeePass)

ជំហានទី ២. វាយបញ្ចូលពាក្យសម្ងាត់មេដែលលោកអ្នកបានបង្កើត ទៅក្នុងប្រអប់វាយអក្សរ Master Password(ពាក្យសម្ងាត់មេ)។

រូបភាព ៦ ៖ ផ្ទាំង KeePass Set Composite Master Key (KeePass - កំណត់កូនសោមេសមាសរបស់ KeePass) ដែលប្រអប់វាយអក្សរ Master Password (*ពាក្យសម្ងាត់មេ) ត្រូវបានបំពេញ*

លោកអ្នកនឹងឃើញមានរបាស្ថានភាពរីកចម្រើនមួយពណ៌ទឹកក្រូច-បៃតងស្ថិតនៅក្រោមបន្ទាប់នៃកន្លែងវាយបញ្ចូលពាក្យសម្ងាត់នេះ។ នៅពេលលោកអ្នកវាយពាក្យសម្ងាត់ ហើយចំនួនតួអក្សរកំពុងកើនឡើងនោះ ចំនួនពណ៌បៃតងនៅក្នុងរបានេះនឹងកើនឡើង ដើម្បីបង្ហាញអំពីកម្រិតភាពស្មុគស្មាញ និងភាពរឹងមាំនៃពាក្យសម្ងាត់របស់លោកអ្នកដែលកំពុងវាយចូល។

ដំបូន្មាន៖ លោកអ្នកគួរតែកំណត់គោលដៅឱ្យរបានេះមានមានពណ៌បៃតងយ៉ាងតិចបំផុតដល់ពាក់កណ្តាលរបា នៅពេលលោកអ្នកបានបញ្ចប់ការវាយចូលពាក្យសម្ងាត់របស់លោកអ្នក។

ជំហានទី ៣. ចុចលើ ដើម្បីបើកផ្ទាំង Repeat Master Password(វាយបញ្ចូលពាក្យសម្ងាត់មេម្តងទៀត) និងបញ្ជាក់អំពីពាក្យសម្ងាត់នេះដូចខាងក្រោមនេះ៖

រូបភាព ៧ ៖ ផ្ទាំង KeePass Repeat Master Password (វាយបញ្ចូលពាក្យសម្ងាត់មេម្តងទៀតរបស់ KeePass)

ជំហានទី ៤. វាយបញ្ចូលពាក្យសម្ងាត់ឡើងវិញម្តងទៀត បន្ទាប់មក ចុចលើ

ជំហានទី ៥. ចុចលើ ដើម្បីដឹងថា តើលោកអ្នកកំពុងវាយបញ្ចូលពាក្យសម្ងាត់បានត្រឹមត្រូវដែរឬទេ។

ព្រមាន៖ មិនត្រូវអនុវត្ត ជំហានទី ៥ ទេ ប្រសិនបើលោកអ្នកខ្លាចថា មាននរណាម្នាក់អាចលបមើលពីក្រោយខ្នងរបស់លោកអ្នក។

ភ្លាមៗបន្ទាប់ពីលោកអ្នកវាយបញ្ចូលពាក្យសម្ងាត់មេពីរដងបានជោគជ័យរួចហើយ ផ្ទាំងមេរបស់ KeePass ត្រូវបានបើកដូចខាងក្រោមនេះ៖

រូបភាព ៨ ៖ ផ្ទាំងកម្មវិធី KeePass Password Safe ក្នុងទម្រង់ Active Mode (ទម្រង់សកម្ម)

បន្ទាប់ពីលោកអ្នកបានបង្កើតឃ្លាំងទិន្នន័យពាក្យសម្ងាត់រួចហើយ លោកអ្នកចាំបាច់ត្រូវតែថតវាទុក។ ដើម្បីថតទុកឃ្លាំងទិន្នន័យពាក្យសម្ងាត់ ត្រូវអនុវត្តជំហានខាងក្រោមនេះ៖

ជំហានទី ១. ជ្រើសយក File > Save As ដូចខាងក្រោមនេះ៖

រូបភាព ៩ ៖ ផ្ទាំងកម្មវិធី KeePass Password Safe

វានឹងបើកផ្ទាំង Save As (ថតទុក) ដូចខាងក្រោមនេះ

រូបភាព ១០ ៖ ផ្ទាំង Save As (ថតទុក)

ជំហានទី ២. វាយបញ្ចូលឈ្មោះសម្រាប់ឯកសារឃ្លាំងទិន្នន័យពាក្យសម្ងាត់ថ្មីរបស់លោកអ្នក។

ជំហានទី ៣. ចុចលើ ដើម្បីថតទុកឃ្លាំងទិន្នន័យរបស់លោកអ្នក។

ដំបូន្មាន៖ ត្រូវចងចាំអំពីទីតាំងនិងឈ្មោះឯកសាររបស់ឃ្លាំងទិន្នន័យរបស់លោកអ្នក! វានឹងមានប្រយោជន៍យ៉ាងខ្លាំង នៅពេលលោកអ្នកបង្កើតសំណៅថតចម្លងឃ្លាំងទិន្នន័យរបស់លោកអ្នក។

សូមអបអរសាទរ! លោកអ្នកបង្កើតនិងថតទុកឃ្លាំងទិន្នន័យពាក្យសម្ងាត់សុវត្ថិភាពបានដោយជោគជ័យ។ ឥឡូវនេះ លោកអ្នកអាចចាប់ផ្តើមបំពេញពាក្យសម្ងាត់បច្ចុប្បន្ន និងអនាគតទាំងអស់របស់លោកអ្នក ចូលទៅក្នុងឃ្លាំងទិន្នន័យពាក្យសម្ងាត់នេះបាន។

២.២ របៀបបញ្ចូលទិន្នន័យ

ផ្ទាំង Add Entry(បញ្ចូលទិន្នន័យ) អនុញ្ញាតឱ្យលោកអ្នកបន្ថែមព័ត៌មានគណនី ពាក្យសម្ងាត់ និងព័ត៌មានលម្អិតសំខាន់ផ្សេងៗទៀត ទៅក្នុងឃ្លាំងទិន្នន័យបង្កើតថ្មីរបស់លោកអ្នក។ នៅក្នុងឧទាហរណ៍ខាងក្រោមនេះ លោកអ្នកនឹងបន្ថែមការបញ្ចូលទិន្នន័យ ដើម្បីរក្សាទុកពាក្យសម្ងាត់ និងឈ្មោះអ្នកប្រើប្រាស់សម្រាប់គេហទំព័រ និងគណនីអ៊ីមែលផ្សេងៗ។

ជំហានទី ១. ជ្រើសយក Edit > Add Entry នោក្នុងផ្ទាំង KeePass Password Safe ដើម្បីបើកផ្ទាំង Add Entry បញ្ចូលទិន្នន័យ ដូចខាងក្រោមនេះ៖

រូបភាព ១១ ៖ ផ្ទាំង KeePass Password Safe ដែលបង្ហាញការជ្រើសយក Edit > Add Entry

រូបភាព ១២ ៖ ផ្ទាំង KeePass Add Entry (បញ្ចូលទិន្នន័យរបស់ KeePass)

កំណត់សម្គាល់៖ ផ្ទាំង Add Entry (បញ្ចូលទិន្នន័យ) បង្ហាញលោកអ្នកនូវប្រអប់វាយអក្សរដែលត្រូវបំពេញមួយចំនួន។ ប្រអប់ទាំងនេះមិនមែនចាំបាច់ត្រូវតែបំពេញទេ។ ព័ត៌មានដែលបានបញ្ចូលនៅកន្លែងនេះ គឺភាគច្រើនសម្រាប់ភាពងាយស្រួលរបស់លោកអ្នក។ វាអាចបង្ហាញថាមានប្រយោជន៍ នៅក្នុងស្ថានភាពដែលលោកអ្នកកំពុងស្វែងរកទិន្នន័យជាក់លាក់ណាមួយ។

សេចក្តីពន្យល់សង្ខេបអំពីប្រអប់វាយអក្សរទាំងនេះ មានដូចតទៅ៖

 • Group(ក្រុម)៖ KeePass អនុញ្ញាតឱ្យលោកអ្នក ចាត់ប្រភេទពាក្យសម្ងាត់របស់លោកអ្នកជាក្រុមៗដែលបានកំណត់ជាមុន។ ឧទា. ក្រុម'Internet' អាចនឹងជាកន្លែងសមស្របដើម្បីរក្សាទុកពាក្យសម្ងាត់ដែលទាក់ទងទៅនឹងគណនីគេហទំព័រ។

 • Title(ចំណងជើង)៖ ឈ្មោះដើម្បីបរិយាយអំពីការបញ្ចូលពាក្យសម្ងាត់ជាក់លាក់ណាមួយ។ ឧទា. ពាក្យសម្ងាត់ Gmail

 • User name(ឈ្មោះអ្នកប្រើប្រាស់)៖ ឈ្មោះអ្នកប្រើប្រាស់ដែលពាក់ព័ន្ធទៅនឹងការបញ្ចូលពាក្យសម្ងាត់នេះ។ ឧទា. securitybox@gmail.com

 • URL(អាសយដ្ឋានអ៊ីនធើរណែត)៖ គេហទំព័រអ៊ីនធើរណែតដែលទាក់ទងទៅនឹងការបញ្ចូលពាក្យសម្ងាត់នេះ។ ឧទា. https://mail.google.com

 • Password(ពាក្យសម្ងាត់)៖ មុខងារពិសេសនេះ បង្កើតជាស្វ័យប្រវត្តនូវពាក្យសម្ងាត់ចៃដន្យមួយ នៅពេលផ្ទាំងAdd Entry(បញ្ចូលទិន្នន័យ)ត្រូវបានបើក។ ប្រសិនបើលោកអ្នកកំពុងចុះឈ្មោះគណនីអ៊ីមែលថ្មីមួយ លោកអ្នកអាចប្រើពាក្យសម្ងាត់'ស្វ័យប្រវត្ត'ដែលមាននៅក្នុងប្រអប់នេះ។ លោកអ្នកអាចប្រើមុខងារពិសេសនេះផងដែរ ប្រសិនបើលោកអ្នកចង់ផ្លាស់ប្តូរពាក្យសម្ងាត់ដែលមានស្រាប់មួយ ជាមួយពាក្យសម្ងាត់មួយដែលបង្កើតដោយ KeePass។ ដោយសារ KeePass នឹងចងចាំពាក្យសម្ងាត់នេះសម្រាប់លោកអ្នកជានិច្ច លោកអ្នកមិនទាំងចាំបាច់ត្រូវតែមើលពាក្យសម្ងាត់នេះទេ។ ពាក្យសម្ងាត់ដែលបង្កើតដោយចៃដន្យមួយ ត្រូវបានចាត់ទុកថាមានភាពរឹងមាំ (ពោលគឺ លំបាកសម្រាប់ជនអាក្រក់ក្នុងការទាយឬបំបែក)។

ការបង្កើតពាក្យសម្ងាត់ចៃដន្យមួយទៅតាមការស្នើសុំ នឹងត្រូវបានបរិយាយនៅក្នុងផ្នែកបន្ទាប់។ ជាការពិត លោកអ្នកអាចជំនួសពាក្យសម្ងាត់ដែលមានជាស្វ័យប្រវត្តនេះដោយពាក្យសម្ងាត់របស់លោកអ្នកផ្ទាល់។ ឧទា. ប្រសិនបើលោកអ្នកកំពុងបង្កើតការបញ្ចូលទិន្នន័យមួយសម្រាប់គណនីមួយដែលមានរួចហើយ នោះលោកអ្នកនឹងចង់វាយបញ្ចូលពាក្យសម្ងាត់ដែលត្រឹមត្រូវនៅត្រង់កន្លែងនេះ។

 • Repeat Password(វាយពាក្យសម្ងាត់ម្តងទៀត)៖ ការបញ្ជាក់ម្តងទៀតអំពីពាក្យសម្ងាត់ខាងលើនេះ។
 • Quality(គុណភាព)៖ របាស្ថានភាពរីកចម្រើនមួយ ដែលវាស់វែងភាពរឹងមាំរបស់ពាក្យសម្ងាត់ ដោយយោងទៅតាមប្រវែងនិងភាពចៃដន្យ។ នៅលើមាត្រដ្ឋានវាស់វែងនេះ ពណ៌បៃតងកាន់តែច្រើន ពាក្យសម្ងាត់ជ្រើសរើសរបស់លោកអ្នកកាន់តែរឹងមាំ។
 • Note(កំណត់សម្គាល់)៖ នេះគឺជាកន្លែងដែលលោកអ្នកវាយបញ្ចូលព័ត៌មានបរិយាយឬព័ត៌មានទូទៅអំពីគណនី ឬទីកន្លែងដែលលោកអ្នកកំពុងរក្សាទុកព័ត៌មាន។ ឧទា. Mail server settings: POP3 SSL, pop.gmail.com, Port 995; SMTP TLS, smtp.gmail.com, Port: 465

កំណត់សម្គាល់៖ ការបង្កើតឬផ្លាស់ប្តូរការបញ្ចូលពាក្យសម្ងាត់នៅក្នុង KeePass នឹងមិនផ្លាស់ប្តូរពាក្យសម្ងាត់ពិតប្រាកដរបស់លោកអ្នកទេ! សូមគិតថា KeePass គឺជាសៀវភៅអាសយដ្ឋានអេឡិកត្រូនិកមានសុវត្ថិភាពមួយ សម្រាប់ពាក្យសម្ងាត់របស់លោកអ្នក។ វារក្សាទុកតែអ្វីៗដែលលោកអ្នកសរសេរនៅក្នុងវាតែប៉ុណ្ណោះ ពោលគឺគ្មានអ្វីក្រៅពីនេះឡើយ។

ប្រសិនបើលោកអ្នកជ្រើសយក Internet ពីបញ្ជីទម្លាក់ Group នោះការបញ្ចូលពាក្យសម្ងាត់របស់លោកអ្នកអាចនឹងដូចផ្ទាំងខាងក្រោមនេះ៖

រូបភាព ១៣ ៖ ផ្ទាំង KeePass Add Entry – completed (បញ្ចូលទិន្នន័យរបស់ KeePass – ត្រូវបានបំពេញចប់)

ជំហានទី ២. ចុចលើ ដើម្បីថតទុកការផ្លាស់ប្តូរចំពោះផ្ទាំងAdd Entry(បញ្ចូលទិន្នន័យ)។

ការបញ្ចូលទិន្នន័យរបស់លោកអ្នក ឥឡូវនេះលេចមាននៅក្នុងក្រុម Internet

រូបភាព ១៤ ៖ ផ្ទាំងកម្មវិធី KeePass Password Safe

កំណត់សម្គាល់៖ ផ្ទាំងរងនៅផ្នែកខាងក្រោមបំផុតនៃផ្ទាំងនេះ បង្ហាញព័ត៌មានអំពីទិន្នន័យដែលបានជ្រើសយក។ ផ្ទាំងតូចនេះ រួមមាន ព័ត៌មានអំពីពេលវេលានៃការបង្កើត ការផ្លាស់ប្តូរ និងការផុតកំណត់ ព្រមទាំងកំណត់សម្គាល់ដែលលោកអ្នកបានថតទុកនៅក្នុងទិន្នន័យនេះ។ វាមិនបង្ហាញឱ្យឃើញពាក្យសម្ងាត់ទេ។

 • Expires(ផុតកំណត់)៖ គូសយកជម្រើសនេះ ដើម្បីបើកប្រអប់វាយអក្សរ ដែលក្នុងប្រអប់វាយអក្សរនេះ លោកអ្នកអាចកំណត់កាលបរិច្ឆេទផុតកំណត់មួយ។ តាមរយៈការធ្វើដូចនេះ លោកអ្នកអាចនឹងបន្ថែមការរំឭកមួយសម្រាប់ខ្លួនឯង ដើម្បីធ្វើការផ្លាស់ប្តូរពាក្យសម្ងាត់នៅពេលជាក់លាក់មួយ (ឧទា.រៀងរាល់៣ខែម្តង)។ នៅពេលពាក្យសម្ងាត់មួយបានផុតកំណត់ វានឹងលេចមកដោយមានសញ្ញាខ្វែងពណ៌ក្រហមនៅជិតឈ្មោះរបស់វា ដូចបង្ហាញនៅក្នុងឧទាហរណ៍ខាងក្រោមនេះ៖

រូបភាព ១៥ ៖ ឧទាហរណ៍អំពីកូនសោផុតកំណត់មួយ នៅក្នុងផ្ទាំងNetSecureDb.kdb

២.៣ របៀបកែទិន្នន័យ

លោកអ្នកអាចកែទិន្នន័យដែលមានស្រាប់មួយនៅក្នុងកម្មវិធី KeePass នៅពេលណាក៏បាន។ លោកអ្នកអាចផ្លាស់ប្តូរពាក្យសម្ងាត់របស់លោកអ្នក ឬផ្លាស់ប្តូរព័ត៌មានលម្អិតផ្សេងទៀត ដែលរក្សាទុកនៅក្នុងទិន្នន័យពាក្យសម្ងាត់នេះ។ ការផ្លាស់ប្តូរពាក្យសម្ងាត់នៅរៀងរាល់ពីបីទៅប្រាំមួយខែម្តង(ដោយចងចាំថា ត្រូវធ្វើបច្ចុប្បន្នភាពវានៅក្នុងប្រព័ន្ធអ៊ីមែលរបស់លោកអ្នក។ល។ មុនពេលផ្លាស់ប្តូរវានៅក្នុង KeePass) ជាទូទៅត្រូវបានចាត់ទុកថាជាទម្លាប់អនុវត្តន៍ដែលមានសុវត្ថិភាពល្អ។

ដើម្បីកែទិន្នន័យមួយ ត្រូវអនុវត្តជំហានខាងក្រោមនេះ៖

ជំហានទី ១. ជ្រើសយក ក្រុមត្រឹមត្រូវ នៅខាងឆ្វេង ដើម្បីបើកទិន្នន័យដែលមានជាប់ទាក់ទងជាមួយក្រុមនេះ។

ជំហានទី ២. ជ្រើសយក ទិន្នន័យដែលពាក់ព័ន្ធ បន្ទាប់មក ចុចកូនកណ្តុរខាងស្តាំលើទិន្នន័យដែលជ្រើសយកនោះ ដើម្បីបើកផ្ទាំងខាងក្រោមនេះ៖

រូបភាព ១៦ ៖ ផ្ទាំងកម្មវិធី KeePass Password Safe ដែលបង្ហាញម៉ឺនុយ Edit (កែទិន្នន័យ)

ជំហានទី ៣. ចុចលើ ដើម្បីថតទុកគ្រប់ការផ្លាស់ប្តូរដែលមានចំពោះព័ត៌មាននេះ រួមទាំងពាក្យសម្ងាត់ផងដែរ។

ដើម្បីផ្លាស់ប្តូរពាក្យសម្ងាត់ដែលមានស្រាប់មួយ (ដែលលោកអ្នកបានបង្កើតដោយខ្លួនឯងពីមុន) ជាមួយពាក្យសម្ងាត់ដែលបង្កើតនិងណែនាំដោយ KeePass សូមអានផ្នែកខាងក្រោមនេះ៖

២.៤ របៀបបង្កើតពាក្យសម្ងាត់ចៃដន្យ

នៅក្នុងដែនសុវត្ថិភាព ពាក្យសម្ងាត់ដែលមានប្រវែងវែងនិងចៃដន្យ ត្រូវបានចាត់ទុកថារឹងមាំ។ ភាពចៃដន្យរបស់ពាក្យសម្ងាត់ទាំងនេះ គឺផ្អែកទៅលើគោលការណ៍គណិតវិទ្យា ហើយមិនអាចដឹងបានដោយគ្រាន់តែ'ទាយ'ដោយនរណាម្នាក់ដែលកំពុងព្យាយាមបំបែកចូលទៅក្នុងគណនីណាមួយរបស់លោកអ្នកបានឡើយ។ KeePass ផ្តល់នូវ Password Generator (កម្មវិធីបង្កើតពាក្យសម្ងាត់)មួយ ដើម្បីជួយលោកអ្នកនៅក្នុងដំណើរការនេះ។ ដូចដែលលោកអ្នកបានឃើញនៅខាងលើរួចហើយ ពាក្យសម្ងាត់ ចៃដន្យមួយជាស្វ័យប្រវត្តត្រូវបានបង្កើត នៅពេលលោកអ្នកបញ្ចូលទិន្នន័យថ្មីមួយ។ ផ្នែកនេះ នឹងបរិយាយអំពីរបៀបបង្កើតពាក្យសម្ងាត់ចៃដន្យមួយដោយខ្លួនលោកអ្នកផ្ទាល់។

កំណត់សម្គាល់Password Generator (កម្មវិធីបង្កើតពាក្យសម្ងាត់) អាចបើកបានពីក្នុងផ្ទាំង Add Entry(បញ្ចូលទិន្នន័យ) និង View Entry(មើលទិន្នន័យ)។ វិធីផ្សេងពីនេះ គឺជ្រើសយក៖ Tools > Password Generator

ជំហានទី ១. ចុចលើ នៅក្នុងផ្ទាំង Add Entry(បញ្ចូលទិន្នន័យ) ឬ Edit/View Entry(កែ/មើលទិន្នន័យ) ដើម្បីបើកផ្ទាំង Password Generator (កម្មវិធីបង្កើតពាក្យសម្ងាត់) ដូចខាងក្រោមនេះ៖

រូបភាព ១៧ ៖ ផ្ទាំង កម្មវិធីបង្កើតពាក្យសម្ងាត់របស់KeePass

ផ្ទាំង Password Generator(កម្មវិធីបង្កើតពាក្យសម្ងាត់) បង្ហាញជម្រើសជាច្រើនសម្រាប់បង្កើតពាក្យសម្ងាត់មួយ។ លោកអ្នកអាចកំណត់ប្រវែងរបស់ពាក្យសម្ងាត់ដែលខ្លួនចង់បាន ក្រុមតួអក្សរដែលនឹងប្រើដើម្បីបង្កើតវា និងកត្តាកំណត់ជាច្រើនផ្សេងទៀត។ សម្រាប់គោលបំណងរបស់យើងខ្ញុំ យើងខ្ញុំអាចប្រើជម្រើសដែលត្រូវបានបង្ហាញជាស្វ័យប្រវត្ត។ នេះមានន័យថា ពាក្យសម្ងាត់ដែលនឹងបង្កើត នឹងមានប្រវែង២០តួអក្សរ និងផ្សំដោយតួអក្សរតូចនិងអក្សរធំ ព្រមទាំងតួលេខផងដែរ។

ជំហានទី ២. ចុចលើ ដើម្បីចាប់ផ្តើមដំណើរការបង្កើតពាក្យសម្ងាត់នេះ។ នៅពេលដំណើរការចប់ KeePassនឹងបង្ហាញលោកអ្នកនូវពាក្យសម្ងាត់ដែលបង្កើតបាន។

រូបភាព ១៨ ៖ ផ្នែក ពាក្យសម្ងាត់ដែលបង្កើតបានរបស់KeePass

កំណត់សម្គាល់៖ លោកអ្នកអាចមើលពាក្យសម្ងាត់ដែលបង្កើតបាន ដោយចុចលើ . ប៉ុន្តែ ការធ្វើដូចនេះបង្កើតនូវហានិភ័យសុវត្ថិភាពមួយ ដូចដែលយើងបានលើកពិភាក្យនៅខាងលើ។ ជាខ្លឹមសារ លោកអ្នកនឹងមិនត្រូវការមើលពាក្យសម្ងាត់ដែលបង្កើតបាននោះទេ។ យើងខ្ញុំនឹងពន្យល់បន្ថែមអំពីចំណុចនេះ នៅក្នុងផ្នែក ៣.០ របៀបប្រើពាក្យសម្ងាត់របស់ KeePass.

ជំហានទី ៣. ចុចលើ ដើម្បីទទួលយកពាក្យសម្ងាត់ និងត្រឡប់ទៅកាន់ផ្ទាំង Add Entry (បញ្ចូលទិន្នន័យ) វិញ ដូចខាងក្រោមនេះ៖

រូបភាព ១៩ ៖ ផ្ទាំង Add Entry (បញ្ចូលទិន្នន័យ) របស់ KeePass

ជំហានទី ៤. ចុចលើ ដើម្បីថតទុកការបញ្ចូលទិន្នន័យនេះ។

ជំហានទី ៥. ជ្រើសយក File > Save ដើម្បីថតទុកឃ្លាំងទិន្នន័យពាក្យសម្ងាត់ដែលត្រូវបានធ្វើបច្ចុប្បន្នភាពរបស់លោកអ្នក។

២.៥ របៀបចាកចេញពីកម្មវិធី ទំលាក់ផ្ទាំងកម្មវិធីចុះ និង បើកផ្ទាំងកម្មវិធីឱ្យធំដូចដើមវិញ

លោកអ្នកធ្វើឱ្យកម្មវិធីKeePass មានទំហំតូចបំផុត ឬចាកចេញពីកម្មវិធីKeePass នៅពេលណាក៏បាន។ នៅពេលលោកអ្នកបើក ឬធ្វើឱ្យកម្មវិធីមានទំហំធំដូចដើមវិញ លោកអ្នកនឹងត្រូវប្រាប់ឱ្យបញ្ចូលពាក្យសម្ងាត់មេរបស់លោកអ្នក។

KeePass ធ្វើឱ្យខ្លួនឯងមានទំហំតូចបំផុត និងលេចបង្ហាញនៅក្នុងថាសប្រព័ន្ធ(System Tray) (នៅជ្រុងខាងក្រោមបង្អស់ខាងស្តាំនៃអេក្រង់) ដូចខាងក្រោមនេះ៖ .

KeePass អនុញ្ញាតផងដែរឱ្យលោកអ្នកអាចចាក់សោកម្មវិធីបាន ដោយអនុវត្តជំហានខាងក្រោមនេះ៖

ជំហានទី ១. ជ្រើសយក File > Lock Workspace ដើម្បីបើកផ្ទាំងខាងក្រោមនេះ៖

រូបភាព ២០ ៖ ផ្ទាំង KeePass - Safe Before Close/Lock (KeePass - មានសុវត្ថិភាពមុនពេលបិទ/ចាក់សោ)

ជំហានទី ២. ចុចលើ ដើម្បីថតទុកព័ត៌មានរបស់លោកអ្នក និងបិទដំណើរការផ្ទាំងមេរបស់កម្មវិធី KeePass ដូច្នេះ វាដូច រូបភាព ៣ ហើយរូបសញ្ញាខាងក្រោមនេះនឹងលេចមកនៅក្នុង ថាសប្រព័ន្ធ (System Tray) របស់លោកអ្នក៖

ដើម្បីបើកផ្ទាំងKeePassឱ្យធំដូចដើមវិញ ត្រូវអនុវត្តជំហានខាងក្រោមនេះ៖

ជំហានទី ១. ចុចរហ័សពីរដងលើរូបសញ្ញានេះ ដើម្បីបើកផ្ទាំងកម្មវិធី KeePassឱ្យធំដូចដើមវិញ និងបើកផ្ទាំងខាងក្រោមនេះ៖

រូបភាព ២១ ៖ ផ្ទាំង KeePass Open Database - NetSecureDb.kdb (KeePass - បើកឃ្លាំងផ្ទុកទិន្នន័យ NetSecureDb.kdb)

ជំហានទី ២. បញ្ចូល ពាក្យសម្ងាត់មេ របស់លោកអ្នក ដើម្បីបើកកម្មវិធី KeePass

ដើម្បីបិទកម្មវិធី KeePass ត្រូវអនុវត្តជំហានខាងក្រោមនេះ៖

ជំហានទី ១. ជ្រើសយក File > Exit ដើម្បីបិទកម្មវិធី KeePass ទាំងស្រុង។

ប្រសិនបើលោកអ្នកមានការផ្លាស់ប្តូរនៅក្នុងឃ្លាំងទិន្នន័យដែលមិនទាន់បានថតទុក KeePassនឹងប្រាប់លោកអ្នកភ្លាមៗឱ្យធ្វើការថតទុកការផ្លាស់ប្តូរទាំងនោះ។

២.៦ របៀបបង្កើតសំណៅថតចម្លងមួយនៃឯកសារឃ្លាំងទិន្នន័យពាក្យសម្ងាត់

ឯកសារឃ្លាំងទិន្នន័យKeePassនៅក្នុងកុំព្យូទ័ររបស់លោកអ្នក ត្រូវបានសម្គាល់ដោយកន្ទុយពាក្យសម្គាល់ប្រភេទឯកសារ.kdb។ លោកអ្នកអាចចម្លងឯកសារនេះដាក់ទៅក្នុងអង្គចងចាំ USB មួយបាន។ គ្មាននរណាម្នាក់ផ្សេងទៀត នឹងអាចបើកឃ្លាំងទិន្នន័យនោះបានដោយគ្មានពាក្យសម្ងាត់មេឡើយ។

ជំហានទី ១. ជ្រើសយក File > Save As ពីផ្ទាំងមេ ហើយថតទុកសំណៅចម្លងមួយនៃឃ្លាំងទិន្នន័យនោះទៅដាក់ក្នុងទីតាំងមួយផ្សេងទៀត។

លោកអ្នកអាចដំណើរការកម្មវិធី KeePassទាំងមូលបានពីអង្គចងចាំ USB មួយ។ សូមអានទំព័រ Portable KeePass (កម្មវិធី KeePass ដែលអាចយកតាមខ្លួនបាន)

២.៧ របៀបកំណត់ពាក្យសម្ងាត់មេរបស់លោកអ្នកឡើងវិញ

លោកអ្នកអាចផ្លាស់ប្តូរពាក្យសម្ងាត់មេនៅពេលណាក៏បាន។ ការនេះអាចធ្វើបាន បន្ទាប់ពីលោកអ្នកបានបើកឃ្លាំងទិន្នន័យពាក្យសម្ងាត់។

ជំហានទី ១. ជ្រើសយក File > Change Master Key

រូបភាព ២២ ៖ ផ្ទាំង KeePass Change Master Key (ផ្លាស់ប្តូរពាក្យសម្ងាត់មេរបស់KeePass)

ជំហានទី ២. វាយបញ្ចូលពាក្យសម្ងាត់មេថ្មីពីរដង នៅពេលកម្មវិធីសុំឱ្យធ្វើដូចនេះ។

រូបភាព ២៣ ៖ ផ្ទាំង KeePass Change Master Key (KeePass - ផ្លាស់ប្តូរពាក្យសម្ងាត់មេ)

របៀបប្រើពាក្យសម្ងាត់របស់កម្មវិធី KeePass

៣.០ របៀបប្រើពាក្យសម្ងាត់របស់កម្មវិធី KeePass

ប្រសិនបើពាក្យសម្ងាត់សុវត្ថិភាពមួយមិនងាយស្រួលចងចាំ KeePassអាចឱ្យលោកអ្នកថតចម្លងវាពីឃ្លាំងទិន្នន័យទៅដាក់នៅក្នុងគណនីឬគេហទំព័រដែលត្រូវការវា។ ដើម្បីឱ្យមានសុវត្ថិភាពខ្ពស់ជាងនេះ ពាក្យសម្ងាត់ដែលត្រូវបានថតចម្លងមួយ នឹងមានជាប់នៅក្នុង Clipboard តែរយៈពេលប្រមាណ១០វិនាទីតែប៉ុណ្ណោះ ដូច្នេះលោកអ្នកអាចនឹងសន្សំសំចៃពេលវេលាបាន ប្រសិនបើលោកអ្នកបានបើកនិងដំណើរការគណនីឬគេហទំព័ររបស់លោកអ្នករួចជាស្រេច ដើម្បីលោកអ្នកអាចចម្លងចូល(Paste)ពាក្យសម្ងាត់ដែលពាក់ព័ន្ធនោះទៅតាមការតម្រូវ។

ជំហានទី ១. ចុចកូនកណ្តុរខាងស្តាំលើទិន្នន័យពាក្យសម្ងាត់ដែលត្រូវការ ដើម្បីបើកបញ្ជីទឹកធ្លាក់មួយ។

ជំហានទី ២. ជ្រើសយក Copy Password (ថតចម្លងពាក្យសម្ងាត់) ដូចខាងក្រោមនេះ៖

រូបភាព ១ ៖ ផ្ទាំងកម្មវិធី KeePass Password Safe

ជំហានទី ៣. ចូលទៅកាន់គណនីឬគេហទំព័រដែលពាក់ព័ន្ធ ហើយចម្លងចូល(Paste)ពាក្យសម្ងាត់នោះទៅក្នុងប្រអប់ដែលសមស្រប៖

រូបភាព ២ ៖ គណនី Gmail ដែលបង្ហាញពាក្យសម្ងាត់មួយដែលត្រូវបានចម្លងដាក់ចូល(Paste)

ដំបូន្មាន៖ សម្រាប់ភាពងាយស្រួលក្នុងការថតចម្លង ការដាក់ចូលនូវអ្វីដែលបានថតចម្លង និងការផ្លាស់ប្តូរផ្ទាំងWindows ត្រូវប្រើវិធីចុចបំព្រួញលើក្តារវាយអក្សរ(Keyboard Shortcuts)។ ចុចជាប់ប៊ូតុងCtrl និងចុចប៊ូតុង C ដើម្បីថតចម្លងពាក្យសម្ងាត់មួយ។ ចុចជាប់ប៊ូតុងCtrl និងចុចប៊ូតុង V ដើម្បីដាក់ចូលពាក្យសម្ងាត់ដែលបានថតចម្លងនោះ។ ចុចជាប់ប៊ូតុងAlt និងចុចប៊ូតុង Tab ដើម្បីផ្លាស់ប្តូររវាងកម្មវិធីដែលកំពុងបើកនិងផ្ទាំងWindows។

កំណត់សម្គាល់៖ ដោយប្រើកម្មវិធីKeePassគ្រប់ពេលវេលា លោកអ្នកមិនចាំបាច់ត្រូវមើលឬដឹងពាក្យសម្ងាត់របស់ខ្លួនទេ។ មុខងារថតចម្លង/ដាក់ចូលនូវអ្វីដែលបានថតចម្លងនោះ(Copy/Paste) ទទួលបន្ទុកយកវាចេញពីឃ្លាំងទិន្នន័យទៅកាន់ផ្ទាំងដែលត្រូវការ។ ប្រសិនបើលោកអ្នកប្រើមុខងារពិសេស Random Generator (បង្កើតពាក្យសម្ងាត់ចៃដន្យ) ហើយបន្ទាប់មកផ្ទេរពាក្យសម្ងាត់នេះទៅដំណើរការចុះឈ្មោះគណនីអ៊ីមែលថ្មីមួយ នោះលោកអ្នកនឹងកំពុងប្រើប្រាស់ពាក្យសម្ងាត់មួយដែលលោកអ្នកមិនដែលបានឃើញបានច្បាស់។ ហើយ វានៅតែអាចធ្វើការទៅបាន!

Portable KeePass (កម្មវិធី KeePass ដែលអាចយកតាមខ្លួនបាន)

បញ្ជីផ្នែកដែលមាននៅក្នុងទំព័រនេះ៖

ភាពខុសគ្នារវាងសំណៅ Installed (បញ្ចូលក្នុងកុំព្យូទ័រ) និងសំណៅ Portable (អាចយកតាមខ្លួនបាន) របស់កម្មវិធី KeePass

ប្រសិនបើសំណៅកម្មវិធីអាចយកតាមខ្លួនបាន មិនត្រូវបានបញ្ចូលទៅក្នុងកុំព្យូទ័រមូលដ្ឋានទេនោះ អត្ថិភាពនិងការប្រើប្រាស់របស់សំណៅកម្មវិធីទាំងនោះអាចនៅតែមិនត្រូវបានរកឃើញ។ ប៉ុន្តែ សូមចាំថា ឧបករណ៍ផ្ទុកទិន្នន័យខាងក្រៅឬអង្គចងចាំUSB និងសំណៅកម្មវិធីដែលអាចយកតាមខ្លួនបានរបស់លោកអ្នក ត្រូវមានសុវត្ថិភាពដូចគ្នាទៅនឹងកុំព្យូទ័រដែលលោកអ្នកកំពុងប្រើដែរ ហើយអាចប្រឈមនឹងហានិភ័យនៃការឆ្លងអេដវែរ ម៉ាលវែរ ស្ប៉ាយវែរ និងមេរោគ។

មិនមានភាពខុសគ្នាផ្សេងទៀតរវាង Portable KeePass (សំណៅកម្មវិធី KeePass អាចយកតាមខ្លួនបាន) និងសំណៅកម្មវិធី KeePass ដែលរចនាសម្រាប់បញ្ចូលក្នុងកុំព្យូទ័រឡើយ។

៤.២ របៀបដោនឡូត និង ទាញយកកម្មវិធី Portable KeePass

ជំហានទី ១. ចុចលើ http://keepass.info/download.html ដើម្បីនាំទៅកាន់គេហទំព័រដោនឡូតដែលសមស្រប។

ជំហានទី ២. ចុចលើ ដើម្បីបើកទំព័រដោនឡូត Source Forge

ជំហានទី ៣. ចុចលើ ដើម្បីថតទុកឯកសារកម្មវិធីបញ្ចូលកម្មវិធីទៅក្នុងកុំព្យូទ័ររបស់លោកអ្នក បន្ទាប់មក បើកចូលទៅឯកសារនោះ។

ជំហានទី ៤. ចុចកូនកណ្តុរខាងស្តាំលើ ដើម្បីបើម៉ឺនុយPop-up (pop-up menu) បន្ទាប់មក ជ្រើសយក ជម្រើស Extract files... ដើម្បីបើកផ្ទាំងខាងក្រោមនេះ៖

រូបភាព ១ ៖ Select a Destination and Extract Files (ជ្រើសយកគោលដៅមួយ និង ទាញយកឯកសារ)

ជំហានទី ៥. បើកចូលទៅថាសទិន្នន័យចល័ត ឬអង្គចងចាំ USB ដូចបង្ហាញនៅក្នុង រូបភាព ២ ខាងក្រោមនេះ បន្ទាប់មក ចុចលើ ដើម្បីបង្កើតថតឯកសារថ្មីមួយ ដើម្បីទាញយក ទៅដាក់ក្នុងថតឯកសារនោះ។

ជំហានទី ៦. វាយបញ្ចូលឈ្មោះមួយទៅឱ្យថតឯកសារថ្មីនោះ នៅក្នុង ឬ ដើមឈើឯកសារ (document tree) ដូចបង្ហាញនៅក្នុង រូបភាព ៣ ខាងក្រោមនេះ៖

រូបភាព ២ ៖ ដើមឈើឯកសារ(ត្រូវបានប្តូរទំហំ)របស់ផ្ទាំងអាសយដ្ឋានទាញយកឯកសារនិងជម្រើស

កំណត់សម្គាល់៖ ការជ្រើសយកឈ្មោះផ្សេងមួយសម្រាប់ថតឯកសារ Portable KeePass អាចធ្វើឱ្យអត្ថិភាពរបស់វា និងការប្រើប្រាស់វារបស់លោកអ្នកមិនសូវធ្វើឱ្យគេចាប់អារម្មណ៍។

ជំហានទី ៧. ចុចលើ ដើម្បីទាញយកអ្វីដែលមានក្នុងវា ទៅកាន់ថតឯកសារ Portable KeePass ដែលទើបត្រូវបានបង្កើតថ្មី។

ជំហានទី ៨. បើកចូលទៅថាសទិន្នន័យខាងក្រៅឬអង្គចងចាំ USB បន្ទាប់មក បើក វាដើម្បីមើលថតឯកសារ Portable KeePass

រូបភាព ៣ ៖ ផ្ទាំងថាសទិន្នន័យចល័តគោលដៅ ដែលបង្ហាញថតឯកសារ Portable KeePass ដែលបង្កើតថ្មី

ជំហានទី ៩. ចុចរហ័សពីរដងលើ ដើម្បីចាប់ផ្តើមប្រើ Portable KeePass

សូមមើលជំពូក KeePass សម្រាប់ពាក្យណែនាំអំពីការប្រើកម្មវិធី KeePass

សំណួរដែលសួរញឹកញាប់ និង ការពិនិត្យមើលឡើងវិញ

៥.០ សំណួរដែលសួរញឹកញាប់ និង ការពិនិត្យមើលឡើងវិញ

KeePass គឺជាកម្មវិធីមួយដែលមានលក្ខណៈងាយស្រួលប្រើ។ ផ្នែកសំខាន់ គឺការប្រកាន់ទម្លាប់បង្កើតពាក្យសម្ងាត់ថ្មីនៅក្នុង KeePass។ លោកអ្នកអាចមានការលំបាក ក្នុងការទម្លាប់ទៅនឹងការដែលលោកអ្នកមិនចាំបាច់ត្រូវឃើញពាក្យសម្ងាត់ទាំងនោះម្តងទៀត ប៉ុន្តែ វាពិតជាងាយស្រួលជាងការដែលត្រូវចងចាំពាក្យសម្ងាត់ទាំងនោះ!

សំណួរប្រសិនបើខ្ញុំភ្លេចពាក្យសម្ងាត់មេរបស់ខ្ញុំ តើមានមធ្យោបាយដែលខ្ញុំអាចប្រើដើម្បីចូលទៅក្នុងកម្មវិធី KeePass និងទាញយកឃ្លាំងទិន្នន័យពាក្យសម្ងាត់របស់ខ្ញុំវិញបានដែរឬទេ?

ចម្លើយគ្មានទេ។ គ្មានមធ្យោបាយអ្វីដែលលោកអ្នកអាចប្រើបានឡើយនៅក្នុងស្ថានភាពដូចនេះ។ ប៉ុន្តែ យ៉ាងហោចណាស់ គ្មាននរណាម្នាក់ផ្សេងទៀតនឹងអាចបើកចូលឃ្លាំងទិន្នន័យពាក្យសម្ងាត់របស់លោកអ្នកបានឡើយ! ដើម្បីបង្ការការកើតមានករណីដូចនេះ លោកអ្នកអាចប្រើវិធីសាស្ត្រចងចាំពាក្យសម្ងាត់មួយចំនួន ដែលមានបរិយាយនៅក្នុងកូនសៀវភៅណែនាំ ជំពូក ៣ ៖ របៀបបង្កើតនិងថែរក្សាពាក្យសម្ងាត់សុវត្ថិភាព.

សំណួរប្រសិនបើខ្ញុំលុបចោល(Uninstall)កម្មវិធី KeePass តើនឹងមានអ្វីខ្លះកើតឡើងចំពោះពាក្យសម្ងាត់របស់ខ្ញុំ?

ចម្លើយកម្មវិធីនឹងត្រូវបានលុបចេញពីកុំព្យូទ័ររបស់លោកអ្នក ប៉ុន្តែ ឃ្លាំងទិន្នន័យរបស់លោកអ្នក (ដែលត្រូវបានរក្សាទុកជាទម្រង់ឯកសារ .kdb ) នឹងសល់នៅ។ លោកអ្នកអាចបើកឯកសារនេះនៅពេលណាក៏បាននៅពេលក្រោយ ប្រសិនបើលោកអ្នកបញ្ចូលកម្មវិធី KeePass ម្តងទៀត។

សំណួរខ្ញុំគិតថា ខ្ញុំបានលុបចោលឯកសារឃ្លាំងទិន្នន័យដោយចៃដន្យ!

ចម្លើយសង្ឃឹមថា លោកអ្នកបានធ្វើការថតចម្លងវាទុកជាមុន។ ម្យ៉ាងទៀត ជាដំបូង ត្រូវប្រាកដថា លោកអ្នកមិនមែនគ្រាន់តែភ្លេចពីទីកន្លែងដែលលោកអ្នកបានរក្សាទុកឯកសារនោះទេ។ ត្រូវស្វែងរកឯកសារដែលមានកន្ទុយពាក្យសម្គាល់ប្រភេទឯកសារ .kdb នៅក្នុងកុំព្យូទ័ររបស់លោកអ្នក។ ប្រសិនបើលោកអ្នកពិតជាបានលុបវាមែន ចូរមើលមគ្គុទ្ទេសក៍អនុវត្តន៍របស់កម្មវិធី Recuva។ វាប្រហែលជាអាចជួយលោកអ្នកឱ្យស្តារយកឯកសារនោះមកវិញបាន។

៥.១ សំណួរពិនិត្យមើលឡើងវិញ

 • តើអ្វីខ្លះដែលបង្កើតបានជាពាក្យសម្ងាត់រឹងមាំមួយ?
 • តើធ្វើដូចម្តេចទើបលោកអ្នកអាចផ្លាស់ប្តូរពាក្យសម្ងាត់ដែលមានស្រាប់មួយបាន នៅក្នុងកម្មវិធី KeePass?
 • តើធ្វើដូចម្តេចទើបលោកអ្នកអាចបង្កើតពាក្យសម្ងាត់ដែលមានប្រវែងសាមសិបតួអក្សរបាន នៅក្នុងកម្មវិធី KeePass?