កម្មវិធី KeePassDroid សម្រាប់ឧបករណ៍ Android

តារាងមាតិកា

...Loading Table of Contents...

    KeePassDroid គឺជាកម្មវិធីគ្រប់គ្រងពាក្យសម្ងាត់មួយដែលធានាសុវត្ថិភាព និងងាយស្រួលប្រើ សម្រាប់ឧបករណ៍Android របស់លោកអ្នក។

    គេហទំព័រដើម

    សេចក្តីតម្រូវសម្រាប់ទូរស័ព្ទ

    • Android 1.5 ឡើងទៅ

    សំណៅដែលប្រើនៅក្នុងមគ្គុទ្ទេសក៍ណែនាំនេះ

    • 1.99.11

    កាលបរិច្ឆេទកែសម្រួលចុងក្រោយ នៃជំពូកនេះ

    • កក្កដា ២០១៤

    អាជ្ញាប័ណ្ណ

    • Freeware (កម្មវិធីសេរី) GPL-V2

    ឯកសារតម្រូវឱ្យអាន

    អត្ថប្រយោជន៍ដែលលោកអ្នកនឹងទទួលបានមកវិញ

    • សមត្ថភាព ដើម្បីថតទុកពាក្យសម្ងាត់ទាំងអស់របស់លោកអ្នក នៅក្នុងឃ្លាំងទិន្នន័យមួយដែលសមស្រប និងមានសុវត្ថិភាព។
    • សមត្ថភាព ដើម្បីបង្កើតនិងរក្សាទុកពាក្យសម្ងាត់រឹងមាំជាច្រើនដោយមិនចាំបាច់ត្រូវប្រើខួរក្បាលចងចាំ។
    • សមត្ថភាព ដើម្បីចែករំលែកឯកសារឃ្លាំងទិន្នន័យពាក្យសម្ងាត់ KeePass របស់លោកអ្នក រវាងទូរស័ព្ទចល័ត និងកុំព្យូទ័ររបស់លោកអ្នក។

    កម្មវិធីដែលអាចប្រើបានជាមួយ GNU Linux, Mac OS, Android, iOS និង Microsoft Windows ៖

    កម្មវិធីសមមូលនឹងកម្មវិធី KeePassDroid មានផងដែរសម្រាប់ GNU Linux, Mac OS, Windows និង iOS

    • KeePass សម្រាប់ Windows និង GNU Linux
    • KeePassX សម្រាប់ Windows, OS X និង GNU Linux
    • MiniKeePass មានសម្រាប់ឧបករណ៍ iOS
    • 1Password មានសម្រាប់ Mac OS, Microsoft Windows, iPhone និង iPad

    របៀបដោនឡូតកម្មវិធី KeePassDroid

    • ចុចលើរូបសញ្ញាខាងក្រោមនេះ ដើម្បីដោនឡូតកម្មវិធី KeePassDroid ពីហាងកម្មវិធី Google Play
    • បន្ទាប់ពីបានបញ្ចូលកម្មវិធីរួច ត្រូវចុចលើ Open (បើក) ដើម្បីចាប់ផ្តើមដំណើរការកម្មវិធីនេះ។

    KeePassDroid:

    ១.១ ការដែលលោកអ្នកគួរដឹងអំពីកម្មវិធីនេះ មុនពេលលោកអ្នកចាប់ផ្តើមប្រើវា

    KeePassDroid គឺជាកម្មវិធីងាយស្រួលប្រើមួយ ដែលជួយលោកអ្នកធ្វើការរក្សាទុក និងគ្រប់គ្រងពាក្យសម្ងាត់ទាំងអស់របស់លោកអ្នកនៅក្នុងឃ្លាំងទិន្នន័យដែលមានសុវត្ថិភាពខ្ពស់។ លោកអ្នកអាចចម្លងឃ្លាំងទិន្នន័យ KeePass ពីកុំព្យូទ័រទៅកម្មវិធី KeePassDroid ដែលស្ថិតនៅក្នុងទូរស័ព្ទចល័តរបស់លោកអ្នក (ឬបញ្ច្រាស់មកវិញ៖ អាចចម្លងឃ្លាំងទិន្នន័យ KeePass ពី ទូរស័ព្ទចល័តទៅកុំព្យូទ័ររបស់លោកអ្នក)។

    កំណត់សម្គាល់ ៖ មុនពេលចម្លងឃ្លាំងទិន្នន័យពាក្យសម្ងាត់របស់លោកអ្នកទៅក្នុងទូរស័ព្ទចល័តមួយ និងបើកវា ត្រូវដឹងថា កម្រិតសុវត្ថិភាពនិងកម្រិតការពាររបស់ទូរស័ព្ទចល័តអាចនឹងមិនត្រូវគ្នាជាមួយកម្រិតសុវត្ថិភាពដែលមាននៅក្នុងកុំព្យូទ័ររបស់លោកអ្នក ហើយ ឃ្លាំងទិន្នន័យពាក្យសម្ងាត់របស់លោកអ្នកអាចនឹងកាន់តែប្រឈមនឹងហានិភ័យ។ ជំនួសឱ្យការចម្លងឃ្លាំង ទិន្នន័យពីកុំព្យូទ័ររបស់លោកអ្នក លោកអ្នកគួរតែបង្កើតឃ្លាំងទិន្នន័យដែលមានតែមួយមួយសម្រាប់ទូរស័ព្ទរបស់លោកអ្នក ដែលនៅក្នុងឃ្លាំងទិន្នន័យនេះនឹងមានតែពាក្យសម្ងាត់ដែលលោកអ្នកត្រូវការប្រើប៉ុណ្ណោះ។

    ឃ្លាំងទិន្នន័យត្រូវបានការពារដោយ 'ពាក្យសម្ងាត់មេ' មួយដែលលោកអ្នកជាអ្នកបង្កើត។ ពាក្យសម្ងាត់នេះ ត្រូវបានប្រើផងដែរដើម្បីបម្លែងជាទម្រង់សម្ងាត់នូវខ្លឹមសារទាំងមូលរបស់ឃ្លាំងផ្ទុកទិន្នន័យ។ លោកអ្នកអាចរក្សាទុកនៅក្នុងកម្មវិធី KeePassDroid នូវពាក្យសម្ងាត់ដែលលោកអ្នកមាន ឬអាចឱ្យកម្មវិធីនេះបង្កើតពាក្យសម្ងាត់សម្រាប់លោកអ្នក។ កម្មវិធី KeePassDroid មិនតម្រូវឱ្យមានការកំណត់មុខងារជាមុន ឬពាក្យណែនាំបញ្ចូលកម្មវិធីជាក់លាក់ណាមួយឡើយ។ នៅពេលលោកអ្នកត្រៀមខ្លួនរួចរាល់ វាក៏ត្រៀមខ្លួនរួចរាល់ដែរ!

    ដោយប្រើកម្មវិធី KeePassDroid គ្រប់ពេលវេលា លោកអ្នកជាក់ស្តែងមិនចាំបាច់ត្រូវឃើញឬស្គាល់ពាក្យសម្ងាត់របស់ខ្លួនទេ។ មុខងារកូពីផាស្ត(copy/paste) ទទួលបន្ទុកចម្លងពាក្យសម្ងាត់ពីឃ្លាំងផ្ទុកទិន្នន័យទៅដាក់ក្នុងផ្ទាំងដែលទាររកពាក្យសម្ងាត់នោះ។ ឧទា. ប្រសិនបើលោកអ្នកប្រើ Random Generator (កម្មវិធីបង្កើតពាក្យសម្ងាត់ចៃដន្យ) របស់កម្មវិធី KeePassDroid ដើម្បីបង្កើតពាក្យសម្ងាត់មួយសម្រាប់គណនីថ្មីមួយ លោកអ្នកនឹងមានពាក្យសម្ងាត់ដ៏រឹងមាំមួយសម្រាប់ប្រើ ដែលលោកអ្នកនឹងមិនចាំបាច់ត្រូវចងចាំឡើយ!

    KeePassDroid - ការប្រើប្រាស់ជាមូលដ្ឋាន

    ២. របៀបប្រើកម្មវិធី KeePassDroid

    ២.០ របៀបបញ្ចូលកម្មវិធី KeePassDroid

    ជំហានទី ១. នៅក្នុងទូរស័ព្ទ Android របស់លោកអ្នក ត្រូវដោនឡូតនិងបញ្ចូលកម្មវិធីនេះពីហាងកម្មវិធី Google Play ដោយចុចលើ

    រូបភាព ១ ៖ ទំព័រដោនឡូតកម្មវិធី KeyPassDroid

    ជំហានទី ២. មុនពេលដំណើរការបញ្ចូលកម្មវិធីចាប់ផ្តើម លោកអ្នកនឹងត្រូវបានប្រាប់ឱ្យពិនិត្យមើលឡើងវិញនូវសិទ្ធិចូល ឬប្រើដែលកម្មវិធីនេះនឹងមានទៅលើទូរស័ព្ទរបស់លោកអ្នក។ ត្រូវពិនិត្យមើលការនេះដោយប្រុងប្រយ័ត្ន។ បន្ទាប់ពីលោកអ្នកពេញចិត្តនឹងការអនុញ្ញាតដែលនឹងផ្តល់ទៅឱ្យកម្មវិធីនេះហើយ ត្រូវចុចលើ បន្ទាប់មក ដំណើរការបញ្ចូលកម្មវិធីនឹងចប់សព្វគ្រប់។ ប្រសិនបើលោកអ្នកមិនយល់ព្រមចំពោះការអនុញ្ញាតដែលនឹងផ្តល់ទៅឱ្យកម្មវិធីនេះទេ ត្រូវចុចប៊ូតុង Back ដែលនឹងធ្វើឱ្យដំណើរការបញ្ចូលកម្មវិធីត្រូវបានទុកជាមោឃៈ។

    រូបភាព ២ ៖ ការអនុញ្ញាតដែលចាំបាច់សម្រាប់កម្មវិធី KeyPassDroid

    កំណត់សម្គាល់ ៖ កម្មវិធី KeePassDroid អាចដោនឡូតយកពីហាងភាគីទីបី F-Droid បានផងដែរ។

    ២.១ របៀបបង្កើតឃ្លាំងផ្ទុកទិន្នន័យពាក្យសម្ងាត់ថ្មី

    នៅក្នុងផ្នែកបន្តបន្ទាប់ខាងក្រោមនេះ លោកអ្នកនឹងយល់ដឹងអំពីរបៀបបង្កើតពាក្យសម្ងាត់មេ របៀបថតទុកឃ្លាំងទិន្នន័យដែលលោកអ្នកបង្កើតថ្មី របៀបបង្កើតពាក្យសម្ងាត់ចៃដន្យមួយសម្រាប់កម្មវិធីជាក់លាក់មួយ និងរបៀបបង្កើតសំណៅថតចម្លងនៃឃ្លាំងទិន្នន័យ។

    ជំហានទី ១. ដើម្បីបើកកម្មវិធី KeePassDroid លោកអ្នកត្រូវចុចលើរូបសញ្ញារបស់វា។

    ជំហានទី ២. ដើម្បីបង្កើតឃ្លាំងទិន្នន័យពាក្យសម្ងាត់ថ្មី ត្រូវចុចលើ Create

    រូបភាព ៣ ៖ បើក/បង្កើតឃ្លាំងទិន្នន័យ

    វានឹងបើកផ្ទាំង Enter database password (វាយបញ្ចូលពាក្យសម្ងាត់ឃ្លាំងទិន្នន័យ) ដូចខាងក្រោមនេះ៖

    រូបភាព ៤ ៖ វាយបញ្ចូលពាក្យសម្ងាត់ឃ្លាំងទិន្នន័យ

    ជំហានទី ៣. នៅក្នុងជំហាននេះ លោកអ្នកនឹងបង្កើតពាក្យសម្ងាត់ទោលដែលមានតែមួយនិងរឹងមាំមួយ ដែលលោកអ្នកត្រូវតែចងចាំវា ព្រោះលោកអ្នកនឹងត្រូវប្រើវាដើម្បីចាក់សោរ និងបើកសោរឃ្លាំងទិន្នន័យពាក្យសម្ងាត់របស់លោកអ្នក។

    វាយបញ្ចូលពាក្យសម្ងាត់មេ ដែលលោកអ្នកបានគិតបង្កើត ទៅក្នុងប្រអប់វាយអក្សរ Password (ពាក្យសម្ងាត់) និង ប្រអប់វាយអក្សរ (Confirm Password) បញ្ជាក់ពាក្យសម្ងាត់ ដូចបង្ហាញខាងក្រោមនេះ៖

    រូបភាព ៥ ៖ វាយបញ្ចូលពាក្យសម្ងាត់មេ

    ដំបូន្មាន ៖ សូមមើលជំពូក ៣ ៖ របៀបបង្កើតនិងថែរក្សាពាក្យសម្ងាត់សុវត្ថិភាព សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបបង្កើតពាក្យសម្ងាត់មេដែលរឹងមាំ។

    ជំហានទី ៤. ចុចលើ OK ដើម្បីបង្កើតនិងបើកឃ្លាំងទិន្នន័យ Keepass របស់លោកអ្នក។

    រូបភាព ៦ ៖ គេហផ្ទាំងរបស់កម្មវិធី KeePassDroid

    សូមអបអរសាទរ! ឥឡូវនេះ លោកអ្នកបង្កើតឃ្លាំងទិន្នន័យពាក្យសម្ងាត់សុវត្ថិភាពបានដោយជោគជ័យ។ ពេលនេះ លោកអ្នកអាចប្រើវា ដើម្បីរក្សាទុកដោយសុវត្ថិភាពនូវពាក្យសម្ងាត់ដែលមាននាពេលបច្ចុប្បន្ន និងអនាគតរបស់លោកអ្នកបាន។

    កំណត់សម្គាល់ ៖ ប្រសិនបើលោកអ្នកប្រើកម្មវិធី KeePass នៅក្នុងទូរស័ព្ទចល័តឬកុំព្យូទ័រមួយផ្សេងទៀត លោកអ្នកអាចចម្លងឃ្លាំងទិន្នន័យរបស់វាទៅដាក់ក្នុងទូរស័ព្ទរបស់លោកអ្នក បន្ទាប់មក បើកឃ្លាំងទិន្នន័យនេះដោយប្រើកម្មវិធី KeePassDroidKeePass

    ២.២ របៀបបញ្ចូលទិន្នន័យទៅក្នុងឃ្លាំងទិន្នន័យរបស់លោកអ្នក

    ២.២.១ របៀបបន្ថែមក្រុម

    កម្មវិធី KeePassDroid រក្សាទុកទិន្នន័យពាក្យសម្ងាត់ជាក្រុមៗ ដើម្បីរក្សាព័ត៌មានរបស់លោកអ្នកឱ្យមានសណ្តាប់ធ្នាប់។ ក្រុមដែលមានស្រាប់គឺ ក្រុម eMail និង Internet ប៉ុន្តែ លោកអ្នកអាចបង្កើតក្រុមរបស់លោកអ្នកបាន ដោយចុចលើ បន្ទាប់មក វាយបញ្ចូលឈ្មោះក្រុមដែលចង់បង្កើតនោះ រួច ចុចលើ

    រូបភាព ៧ & ៨ ៖ បន្ថែមក្រុមថ្មី

    ចុចលើក្រុមបង្កើតថ្មីរបស់លោកអ្នក ដើម្បីបើកវា និងចាប់ផ្តើមបញ្ចូលទិន្នន័យពាក្យសម្ងាត់។

    ២.២.២ របៀបបញ្ចូលទិន្នន័យពាក្យសម្ងាត់

    ផ្ទាំង Add entry (បញ្ចូលទិន្នន័យ) អាចឱ្យលោកអ្នកបញ្ចូលព័ត៌មានគណនី ពាក្យសម្ងាត់ និងព័ត៌មានលម្អិតសំខាន់ៗផ្សេងទៀត ទៅក្នុងឃ្លាំងទិន្នន័យបង្កើតថ្មីរបស់លោកអ្នក។

    ជំហានទី ១. ចុចលើ ដើម្បីបើកផ្ទាំង Add Entry (បញ្ចូលទិន្នន័យ) ដូចខាងក្រោមនេះ៖

    រូបភាព ៩ ៖ បញ្ចូលទិន្នន័យពាក្យសម្ងាត់ថ្មី

    កំណត់សម្គាល់ ៖ ផ្ទាំង Add Entry (បញ្ចូលទិន្នន័យ) បង្ហាញលោកអ្នកនូវប្រអប់វាយអក្សរមួយចំនួនដែលត្រូវបំពេញ។ មានតែប្រអប់វាយអក្សរ Name (ឈ្មោះ) នៅក្នុងរូបភាព ៩ ខាងលើប៉ុណ្ណោះ ដែលតម្រូវឱ្យបំពេញជាចាំបាច់។ ព័ត៌មានដែលបញ្ចូលនៅក្នុងផ្ទាំងនេះ ភាគច្រើនគឺសម្រាប់ភាពងាយស្រួលរបស់លោកអ្នកផ្ទាល់។ ការបំពេញព័ត៌មានទាំងនេះ អាចនឹងមានប្រយោជន៍នៅក្នុងស្ថានភាពដែលលោកអ្នកកំពុងស្វែងរកទិន្នន័យជាក់លាក់ណាមួយ។

    សេចក្តីពន្យល់សង្ខេបមួយ អំពីប្រអប់វាយអក្សរផ្សេងៗទាំងនេះ មានដូចខាងក្រោម៖

    • Name (ឈ្មោះ) ៖ ឈ្មោះមួយដើម្បីបរិយាយអំពីទិន្នន័យពាក្យសម្ងាត់ដែលបន្ថែមថ្មីនេះ។ ឧទា. គណនី twitter របស់លោកអ្នក។

    • Username (ឈ្មោះអ្នកប្រើប្រាស់) ៖ ឈ្មោះអ្នកប្រើប្រាស់ដែលជាប់ទាក់ទងជាមួយការបញ្ចូលទិន្នន័យពាក្យសម្ងាត់នេះ ឧទា. TherobotONO

    • URL (អាសយដ្ឋានអ៊ីនធឺណេត) ៖ គេហទំព័រអ៊ីនធឺណេតដែលជាប់ទាក់ទងជាមួយការបញ្ចូលទិន្នន័យពាក្យសម្ងាត់នេះ ឧទា. https://twitter.com

    • Password (ពាក្យសម្ងាត់) ៖ ពាក្យសម្ងាត់សម្រាប់គណនីរបស់លោកអ្នក។ ផ្នែកនេះអនុញ្ញាតផងដែរឱ្យលោកអ្នកអាចបង្កើតពាក្យសម្ងាត់ចៃដន្យមួយបាន ប្រសិនបើលោកអ្នកមិនចង់នឹកគិតបង្កើតដោយខ្លួនឯង។

    • Confirm passwords (បញ្ជាក់ពាក្យសម្ងាត់ម្តងទៀត) ៖ ការបញ្ជាក់អំពីពាក្យសម្ងាត់ម្តងទៀត។

    • Comments (មតិ) ៖ ប្រអប់នេះ គឺជាកន្លែងដែលលោកអ្នកវាយបញ្ចូលព័ត៌មានបរិយាយ ឬព័ត៌មានទូទៅ អំពីគណនី ឬគេហទំព័រដែលលោកអ្នកកំពុងរក្សាទុកព័ត៌មានឱ្យ ឧទា. ការកំណត់របស់កុំព្យូទ័របម្រើអ៊ីមែល ( Mail server settings) ៖ POP3 SSL, pop.gmail.com, Port 995; SMTP TLS, smtp.gmail.com, Port: 465

    កំណត់សម្គាល់ ៖ ការបង្កើតឬការកែប្រែទិន្នន័យពាក្យសម្ងាត់នៅក្នុងកម្មវិធី KeePassDroid មិនធ្វើបច្ចុប្បន្នភាពពាក្យសម្ងាត់គណនីរបស់លោកអ្នកទេ! សូមគិតថា កម្មវិធី KeePassDroid គឺជាសៀវភៅអាសយដ្ឋានអេឡិកត្រូនិកមានសុវត្ថិភាពមួយសម្រាប់ពាក្យសម្ងាត់របស់លោកអ្នក។ វារក្សាទុកតែព័ត៌មានដែលលោកអ្នកសរសេរនៅក្នុងវាប៉ុណ្ណោះ គ្មានអ្វីលើសពីនេះឡើយ។

    ជំហានទី ២. ចុច លើ Save (ថតទុក) ដើម្បីថតទុកការផ្លាស់ប្តូររបស់លោកអ្នក។

    ឥឡូវនេះ ទិន្នន័យបញ្ចូលថ្មីរបស់លោកអ្នកលេចមកនៅក្នុងក្រុមបង្កើតថ្មីហើយ។

    រូបភាព ១១ ៖ ទិន្នន័យបញ្ចូលថ្មីដែលលេចមកនៅក្នុងក្រុមបង្កើតថ្មី

    ២.៣ របៀបចម្លងពាក្យសម្ងាត់ KeePassDroid

    ប្រសិនបើពាក្យសម្ងាត់សុវត្ថិភាពមួយមិនងាយស្រួលចងចាំទេនោះ កម្មវិធី KeePassDroid អាចឱ្យលោកអ្នកចម្លងវាពីឃ្លាំង ទិន្នន័យ និងទុក(Paste)វាទៅក្នុងគណនី ឬគេហទំព័រដែលត្រូវការវា។

    ជំហានទី ១. បើកទិន្នន័យពាក្យសម្ងាត់ដែលលោកអ្នកចង់ប្រើ បន្ទាប់មក ចុចលើរូបសញ្ញាម៉ឺនុយ ():

    រូបភាព ១២ ៖ ជម្រើសរបស់ពាក្យសម្ងាត់

    ជំហានទី ២. ចុចលើ

    ជំហានទី ៣. បើកគណនី ឬគេហទំព័រដែលត្រូវការពាក្យសម្ងាត់នេះ បន្ទាប់មក ផេស្ត (Paste) ពាក្យសម្ងាត់នេះ ដោយចុចជាប់នៅលើប្រអប់វាយអក្សរដែលត្រូវដាក់ពាក្យសម្ងាត់នេះ រួចជ្រើសយក Paste

    រូបភាព ១៣ ៖ ជម្រើសសម្រាប់កែអក្សរ

    KeePassDroid - ការប្រើប្រាស់កម្រិតខ្ពស់

    ៣. ការប្រើប្រាស់កម្មវិធី KeePassDroid កម្រិតខ្ពស់

    ៣.០ របៀបកែទិន្នន័យ

    លោកអ្នកអាចផ្លាស់ប្តូរពាក្យសម្ងាត់របស់លោកអ្នក ឬកែព័ត៌មានលម្អិតផ្សេងៗទៀតដែលរក្សាទុកនៅក្នុងទិន្នន័យបាន។ ការផ្លាស់ប្តូរពាក្យសម្ងាត់នៅរៀងរាល់បីទៅប្រាំមួយខែម្តង ត្រូវបានចាត់ទុកជាទូទៅថា គឺជាទម្លាប់អនុវត្តន៍ល្អក្នុងផ្នែកសុវត្ថិភាព។

    ជំហានទី ១. ចុចលើ Group (ក្រុម) ដែលមានទិន្នន័យដែលលោកអ្នកចង់កែ បន្ទាប់មក ចុចលើទិន្នន័យនេះដើម្បីមើលខ្លឹមសាររបស់វា។

    រូបភាព ១ ៖ ខ្លឹមសារនៃទិន្នន័យ

    ជំហានទី ២. ចុចលើ ដើម្បីចាប់ផ្តើមកែព័ត៌មាន។

    រូបភាព ២ ៖ កែព័ត៌មាន

    ជំហានទី ៣. នៅពេលលោកអ្នកបានកែចប់ហើយ ត្រូវចុចលើ ដើម្បីថតទុកគ្រប់ការផ្លាស់ប្តូរទាំងអស់។

    ៣.១ របៀបបង្កើតពាក្យសម្ងាត់ចៃដន្យ

    ពាក្យសម្ងាត់ដែលវែងនិងបង្កើតដោយចៃដន្យ គឺមានលក្ខណៈរឹងមាំនិងមានសុវត្ថិភាព ព្រោះការបង្កើតពាក្យសម្ងាត់ទាំងនេះមានមូលដ្ឋានលើគោលការណ៍គណិតសាស្ត្រ ហើយមិនអាចងាយទាយស្មានដឹងបានដោយអ្នកដែលកំពុងព្យាយាមបំបែកចូលគណនីរបស់លោកអ្នកឡើយ។ កម្មវិធី KeePassDroid ផ្តល់នូវ កម្មវិធីបង្កើតពាក្យសម្ងាត់ (Password Generator) មួយ ដើម្បីជួយលោកអ្នកបង្កើតពាក្យសម្ងាត់នេះ។

    រូបភាព ៣ ៖ កែទិន្នន័យពាក្យសម្ងាត់

    ជំហានទី ១. ចុចលើប៊ូតុង ដែលមាននៅក្នុងផ្ទាំង បញ្ចូលទិន្នន័យ ឬ ផ្ទាំង កែទិន្នន័យ (រូបភាព ៣ ខាងលើ) ដើម្បីបើកផ្ទាំង កម្មវិធីបង្កើតពាក្យសម្ងាត់ ដូចខាងក្រោមនេះ៖

    រូបភាព ៤ ៖ កម្មវិធីបង្កើតពាក្យសម្ងាត់

    ផ្ទាំង កម្មវិធីបង្កើតពាក្យសម្ងាត់ ផ្តល់ឱ្យលោកអ្នកដោយស្វ័យប្រវត្តនូវពាក្យសម្ងាត់ចៃដន្យដែលមានប្រវែង៨តួអក្សរ។ ប៉ុន្តែ យើងខ្ញុំសូមណែនាំឱ្យលោកអ្នកប្រើពាក្យសម្ងាត់ដែលមានប្រវែងវែងជាងនេះ។ លោកអ្នកអាចបង្កើតពាក្យសម្ងាត់ដែលមានប្រវែងវែងជាងនេះ និងមានសុវត្ថិភាពជាងនេះបាន ដោយជ្រើសយកជម្រើសខាងក្រោមនេះ ដូចក្នុងឧទាហរណ៍របស់យើងខ្ញុំ៖

    • Length (ប្រវែង) យ៉ាងតិចបំផុត ១៦ តួអក្សរ
    • គូសយក Upper-case Letter (អក្សរធំ)
    • គូសយក Lower-case Letter (អក្សរតូច)
    • គូសយក Digits (តួលេខ ឬចំនួនខ្ទង់)
    • គូសយក Minus (សញ្ញាដក)
    • គូសយក Underline (គូសបន្ទាត់ពីក្រោម)
    • គូសយក Brackets (វង់ក្រចក)

    កំណត់សម្គាល់ ៖ ដើម្បីបង្កើតពាក្យសម្ងាត់ដែលមានប្រវែងវែងជាង១៦តួអក្សរ ត្រូវជំនួសតួលេខដែលមាននៅក្នុងប្រអប់វាយអក្សរនេះដោយតួលេខដែលលោកអ្នកចង់បាន។

    សូមមើល រូបភាព ៤ ខាងលើ។

    ជំហានទី ២. ចុចលើ ដើម្បីឱ្យកម្មវិធី KeePassDroid បង្កើតពាក្យសម្ងាត់ចៃដន្យថ្មីមួយ។

    ជំហានទី ៣. ចុចលើ ដើម្បីចម្លងពាក្យសម្ងាត់ដែលបង្កើតបាននេះដាក់ទៅក្នុងទិន្នន័យគណនីរបស់លោកអ្នក និងនាំលោកអ្នកត្រឡប់ទៅកាន់ផ្ទាំងកែទិន្នន័យវិញ។

    រូបភាព ៥ ៖ ព័ត៌មានទិន្នន័យ

    ជំហានទី ៤. ចុចលើ ដើម្បីទទួលយកពាក្យសម្ងាត់ និងត្រឡប់ទៅកាន់ផ្ទាំង ទិន្នន័យបញ្ចូល ដូចខាងក្រោមនេះ៖

    រូបភាព ៦ ៖ ផ្ទាំងទិន្នន័យបញ្ចូល

    ៣.២ របៀបចាក់សោឃ្លាំងទិន្នន័យ KeePassDroid

    ជំហានទី ១. ចុចលើរូបសញ្ញា មេសោ () ដែលនៅខាងលើបង្អស់នៃផ្ទាំងមេ ខណៈដែលកម្មវិធី KeePassDroid កំពុងបើក។ វានឹងចាក់សោឃ្លាំងទិន្នន័យរបស់លោកអ្នកភ្លាមៗ។ លោកអ្នកនឹងឃើញលេចមានផ្ទាំងខាងក្រោមនេះ ដែលតម្រូវឱ្យលោកអ្នកវាយបញ្ចូលពាក្យសម្ងាត់មេរបស់លោកអ្នក ដើម្បីបើកសោរ។

    រូបភាព ៧ ៖ ឃ្លាំងទិន្នន័យដែលជាប់សោរ

    ៣.៣ របៀបបង្កើតសំណៅថតចម្លង នៃឯកសារឃ្លាំងទិន្នន័យពាក្យសម្ងាត់

    ឯកសារឃ្លាំងទិន្នន័យ KeePassDroid នៅក្នុងទូរស័ព្ទ Android របស់លោកអ្នក ត្រូវបានសម្គាល់ដោយកន្ទុយពាក្យសម្គាល់ ប្រភេទឯកសារ .kdb របស់វា។ លោកអ្នកអាចចម្លងឯកសារនេះដាក់ទៅក្នុងកុំព្យូទ័រឬអង្គចងចាំUSBរបស់លោកអ្នក។ គ្មានអ្នកផ្សេងទៀតនឹងអាចបើកឃ្លាំងទិន្នន័យនេះបានដោយគ្មានពាក្យសម្ងាត់មេឡើយ។

    តាមការកំណត់ដែលមានស្រាប់ ឃ្លាំងទិន្នន័យត្រូវបានរក្សាទុកនៅក្នុងថតឯកសារមួយដែលមានឈ្មោះថា keepass នៅក្នុង ទូរស័ព្ទរបស់លោកអ្នក។ ទីតាំងពិតប្រាកដរបស់វា គឺ /mnt/sdcard/keepass

    កំណត់សម្គាល់ ៖ លោកអ្នកចាំបាច់ត្រូវមានបញ្ចូលកម្មវិធី KeePass នៅក្នុងកុំព្យូទ័ររបស់លោកអ្នក ឬត្រូវមានសំណៅអាចយកតាមខ្លួនបាននៃកម្មវិធី KeePass នៅក្នុងអង្គចងចាំ USB របស់លោកអ្នក ដើម្បីអាចបើកឃ្លាំងទិន្នន័យរបស់លោកអ្នកដែលលោកអ្នកបានចម្លងពីទូរស័ព្ទ Android របស់លោកអ្នកបាន។

    សូមមើលជំពូកកម្មវិធី KeePass សម្រាប់ព័ត៌មានបន្ថែម។

    ៣.៤ របៀបកំណត់ពាក្យសម្ងាត់មេរបស់លោកអ្នកឡើងវិញ

    លោកអ្នកអាចផ្លាស់ប្តូរពាក្យសម្ងាត់មេបានគ្រប់ពេលវេលា។ លោកអ្នកអាចធ្វើការនេះបាន បន្ទាប់ពីលោកអ្នកបានបើកឃ្លាំង ទិន្នន័យពាក្យសម្ងាត់។

    ជំហានទី ១. ចុចលើរូបសញ្ញាម៉ឺនុយ () ដែលនៅខាងលើបង្អស់ខាងស្តាំនៃផ្ទាំងមេ។

    រូបភាព ៨ ៖ ជម្រើសរបស់ម៉ឺនុយ

    ជំហានទី ២. ចុចលើ ដើម្បីបើកផ្ទាំងខាងក្រោមនេះ៖

    រូបភាព ៩ ៖ វាយបញ្ចូលពាក្យសម្ងាត់ថ្មី

    ជំហានទី ៣. វាយបញ្ចូលពាក្យសម្ងាត់មេថ្មីទៅក្នុងប្រអប់វាយអក្សរ Password (ពាក្យសម្ងាត់) និង Confirm Password (បញ្ជាក់ពាក្យសម្ងាត់ម្តងទៀត) បន្ទាប់មក ចុចលើ OK។

    រូបភាព ១០ ៖ វាយបញ្ចូលពាក្យសម្ងាត់ថ្មី

    ៣.៥ របៀបផ្លាស់ប្តូរពេលវេលាកំណត់ (Timeouts)

    ៣.៥.១ ពេលវេលាកំណត់របស់ Clipboard (Clipboard Timeout)

    ដើម្បីមានកម្រិតសុត្ថិភាពកាន់តែខ្ពស់ ពាក្យសម្ងាត់ត្រូវបានចម្លងដាក់ទៅក្នុង Clipboard សម្រាប់រយៈពេលកំណត់មួយ មុនពេលវាត្រូវបានសម្អាតចេញដោយស្វ័យប្រវត្តពី Clipboard។ លោកអ្នកមានជម្រើសដើម្បីផ្លាស់ប្តូររយៈពេលនេះទៅជា ៣០ វិនាទី, ១ នាទី៥ នាទី

    មានជម្រើសគ្មាន(Never)ផងដែរ ប៉ុន្តែ យើងខ្ញុំសូមណែនាំឱ្យលោកអ្នកកុំជ្រើសយកជម្រើសនេះ។

    លោកអ្នកអាចមើលឃើញជម្រើសទាំងនេះនៅក្នុងផ្ទាំងខាងក្រោមនេះ ដោយចូលទៅ ៖ Menu () > Settings > Application > Clipboard timeout

    រូបភាព ១១ ៖ ជម្រើសពេលវេលាកំណត់សម្រាប់ Clipboard៖

    ៣.៥.២ ពេលវេលាកំណត់ចាក់សោរឃ្លាំងទិន្នន័យ (Lock Database Timeout)

    លោកអ្នកមានផងដែរនូវជម្រើសចាក់សោរឃ្លាំងទិន្នន័យ នៅពេលកម្មវិធីមានលក្ខណៈអសកម្មក្នុងរយៈពេលជាក់លាក់មួយ។ ឃ្លាំងទិន្នន័យរបស់លោកអ្នកនឹងចាក់សោរដោយស្វ័យប្រវត្ត បន្ទាប់ពីលែងត្រូវបានប្រើក្នុងរយៈ ៥ នាទី។ ប្រសិនបើលោកអ្នកចង់បន្ថយរយៈពេលនេះ ត្រូវចុចលើ ៖ Menu () > Settings > Application > Application timeout

    រូបភាព ១២ ៖ ជម្រើសពេលវេលាកំណត់សម្រាប់កម្មវិធី

    ជ្រើសយក ៣០ វិនាទី, ១ នាទី៥ នាទី។ មានជម្រើស គ្មាន (Never) ផងដែរ ប៉ុន្តែ យើងខ្ញុំសូមណែនាំឱ្យលោកអ្នកកុំជ្រើសយកជម្រើសនេះ។