កម្មវិធី ObscuraCam សម្រាប់ឧបករណ៍ Android
Updated10 February 2015
មគ្គុទេសក៍នេះមិនមានអ្នកមើលថែទៀតឡើយ
ObscuraCam គឺជាកម្មវិធីកាមេរ៉ាសេរីមួយសម្រាប់ទូរស័ព្ទ Android ដែលបង្កើតដោយ Guardian Project ដែលមានសមត្ថភាពស្គាល់ និងបិទបាំងមុខរបស់អ្នកដែលត្រូវបានថត។ វាអនុញ្ញាតឱ្យលោកអ្នកអាចធ្វើឱ្យព្រិលមើលមិនច្បាស់ ឬលុបចោលផ្ទៃមុខរបស់អ្នកដែលលោកអ្នកថត ដើម្បីការពារអត្តសញ្ញាណរបស់អ្នកទាំងនោះ។
គេហទំព័រដើម
សេចក្តីតម្រូវសម្រាប់ទូរស័ព្ទ
- Android 2.3.3 និងលើសពីនេះ
សំណៅដែលប្រើ នៅក្នុងមគ្គុទ្ទេសក៍ណែនាំនេះ
- 2.0-RC2b
កាលបរិច្ឆេទកែសម្រួលចុងក្រោយ នៃជំពូកនេះ
កុម្ភៈ ២០១៥
អាជ្ញាប័ណ្ណ
- FOSS (កម្មវិធីសេរីនិងបើកចំហ) (GPLv3)
ឯកសារតម្រូវឱ្យអាន
- កូនសៀវភៅណែនាំ ជំពូក ១០ ៖ របៀបប្រើទូរស័ព្ទចល័តដោយសុវត្ថិភាពបំផុតតាមដែលអាចធ្វើទៅបាន
- កូនសៀវភៅណែនាំ ជំពូក ១១ ៖ របៀបប្រើស្មាតហ្វូនដោយសុវត្ថិភាពបំផុតតាមដែលអាចធ្វើទៅបាន
អត្ថប្រយោជន៍ដែលលោកអ្នកនឹងទទួលបានមកវិញ ៖
- សមត្ថភាព ដើម្បីបិទបាំងផ្ទៃមុខមនុស្សនៅក្នុងរូបថតដែលថតដោយទូរស័ព្ទ Android របស់លោកអ្នក
- មានមធ្យោបាយងាយស្រួលមួយ ដើម្បីចែករំលែក ឬថតទុករូបថត"មិនច្បាស់"ទាំងនេះ
GNU Linux, Mac OS, Android, iOS and Microsoft Windows Programs:
ជម្រើសកម្មវិធីផ្សេងៗទៀត ដែលអនុញ្ញាតឲ្យអ្នក កំណត់គុណភាព ភាពមិនច្បាស់ និងការតាក់តែងបន្ថែមលើមុខនៃរូបថតរបស់អ្នក។
Windows: Gimp, Pinta OS X: Gimp, Pinta Linux: Gimp, Pinta
កំណត់សម្គាល់៖ ដើម្បីប្រើកម្មវិធីទាំងនេះបាន អ្នកត្រូវប្តូទីតាំងរូបថតរបស់អ្នកទៅដាក់ក្នុង កុំព្យូទ័ររបស់អ្នក។
របៀបដោនឡូតកម្មវិធី ObscuraCam
- សូមអានសេចក្តីផ្តើមសង្ខេបនៃមគ្គុទ្ទេសក៍អនុវត្តន៍
- ចុចលើរូបសញ្ញាកម្មវិធី ObscuraCam ខាងក្រោមនេះ ដើម្បីបញ្ចូលកម្មវិធី ObscuraCam ពីហាងកម្មវិធី Google Play។
- ចុចលើពាក្យ Install ដើម្បីបញ្ចូលកម្មវិធីនៅក្នុង Google Play។
១.១ ការដែលលោកអ្នកគួរដឹងអំពីកម្មវិធីនេះ មុនពេលលោកអ្នកចាប់ផ្តើមប្រើវា
- មុខងារស្គាល់ផ្ទៃមុខជាស្វ័យប្រវត្តរបស់កម្មវិធី ObscuraCam មិនតែងតែដំណើរការបាននោះទេ ប៉ុន្តែលោកអ្នកអាចជ្រើសយកនិងធ្វើឱ្យផ្ទៃមុខព្រិលមើលមិនច្បាស់ តាមរបៀបមិនស្វ័យប្រវត្តបានដោយងាយ។
- នៅក្នុងសំណៅខ្លះនៃប្រព័ន្ធប្រតិបត្តិការ Android ជម្រើស delete the original media file (លុបចោលឯកសាររូបភាពដើម)មិនដំណើរការទេ។ ប្រសិនបើលោកអ្នកពឹងផ្អែកលើជម្រើសនេះ សូមពិនិត្យមើលឱ្យបានច្បាស់លាស់ ដើម្បីប្រាកដថា លោកអ្នកមិនមានរូបថត ObscuraCam (ដែលមានផ្ទៃមុខអាចមើលឃើញបាន!) នៅកន្លែងណាមួយក្នុងទូរស័ព្ទរបស់លោកអ្នកឡើយ។
- ប្រសិនបើលោកអ្នកប្រើកម្មវិធី ObscuraCam ដើម្បីផ្ញើរូបថតឱ្យខ្លួនឯងឬឱ្យនរណាម្នាក់ផ្សេងទៀត កម្មវិធីនេះមិនមានផ្តល់វិធីសាស្ត្រការពារបន្ថែម (ដែលមានដូចជា វិធីសាស្ត្របម្លែងជាទម្រង់សម្ងាត់ end-to-end encryption ជាដើម) សម្រាប់រូបថតទេ។
- ថែក "tag" គឺជាទីតាំងក្នុងរូបថត ដែលត្រូវបានធ្វើឲ្យមើលមិនច្បាស់ដោយវិធីសាស្ត្រមួយចំនួន របស់ ObscuraCam។