កម្មវិធី Orbot សម្រាប់ឧបករណ៍ Android

Updated21 July 2014

មគ្គុទេសក៍នេះមិនមានអ្នកមើលថែទៀតឡើយ

គេហទំព័រដើម

សេចក្តីតម្រូវសម្រាប់ទូរស័ព្ទ

 • Android 2.3 ឡើងទៅ

សំណៅដែលប្រើនៅក្នុងមគ្គុទ្ទេសក៍នេះ

 • Orbot: 14.0.4.3

កាលបរិច្ឆេទកែសម្រួលចុងក្រោយ នៃជំពូកនេះ

 • កក្កដា ២០១៤

អាជ្ញាប័ណ្ណ

 • Freeware (កម្មវិធីសេរី) - BSD

ឯកសារតម្រូវឱ្យអាន

អត្ថប្រយោជន៍ដែលលោកអ្នកនឹងទទួលបានមកវិញ

នៅពេលប្រើកម្មវិធី Android មួយចំនួនផ្សេងទៀតដែលអាចប្រើបានជាមួយកម្មវិធី Orbot លោកអ្នកមាន៖

 • សមត្ថភាព ដើម្បីលាក់បាំងអត្តសញ្ញាណអនឡាញរបស់លោកអ្នក ពីគេហទំព័រឬសេវាផ្សេងៗទៀតដែលលោកអ្នកប្រើ។
 • សមត្ថភាព ដើម្បីលាក់បាំងសកម្មភាពបើកអ៊ីនធឺណេត និងសន្ទនារបស់លោកអ្នក ពីក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណេត (ISPs) និងយន្តការឃ្លាំមើលផ្សេងទៀត។
 • សមត្ថភាព ដើម្បីគេចវាងពីការត្រួតពិនិត្យអ៊ីនធឺណេតនិងវិធានចម្រោះ។

របៀបដោនឡូតកម្មវិធី Orbot

ពីគេហទំព័រផ្លូវការ

 • សូមអានសេចក្តីផ្តើមសង្ខេបនៃមគ្គុទ្ទេសក៍អនុវត្តន៍
 • នៅក្នុងទូរស័ព្ទ Android របស់លោកអ្នក ចុចលើរូបសញ្ញា Orbot ខាងក្រោមនេះ ដើម្បីបើក https://guardianproject.info/apps/
 • ស្ក្រូលចុះរហូតដល់លោកអ្នកឃើញរូបសញ្ញា Orbot បន្ទាប់មក ចុចលើ Direct Download (.apk)
 • នៅពេលលេចមានផ្ទាំងប្រាប់ ត្រូវចុចលើ Install (បញ្ចូលកម្មវិធី) ដែលលេចបង្ហាញនៅលើអេក្រង់
 • បន្ទាប់ពីបញ្ចូលកម្មវិធីរួច ត្រូវចុចលើ Open (បើក) ដើម្បីចាប់ផ្តើមបើកដំណើរការកម្មវិធី

ពីហាងកម្មវិធី Google Play

 • លោកអ្នកក៏អាចបញ្ចូលកម្មវិធី Orbot ពីហាងកម្មវិធី Google Play បានផងដែរ។
 • បន្ទាប់ពីបញ្ចូលកម្មវិធីរួច ត្រូវចុចលើ Open (បើក) ដើម្បីចាប់ផ្តើមបើកដំណើរការកម្មវិធី

Orbot:

១.១ ការដែលលោកអ្នកគួរដឹងអំពីកម្មវិធីនេះ មុនពេលលោកអ្នកចាប់ផ្តើមប្រើវា

កម្មវិធី Orbot ផ្តល់ឱ្យទូរស័ព្ទ Android នូវសិទ្ធិចូលប្រើ Tor Network (បណ្តាញ Tor)។ សម្រាប់ព័ត៌មានបន្ថែម សូមមើល Tor - កម្មវិធីអនាមិកភាពនិងគេចវាងឌីជីតថល

Orbot – ដំណើរការបញ្ចូលកម្មវិធី

២. របៀបបញ្ចូល និងកំណត់មុខងារឱ្យកម្មវិធី Orbot

២.០ របៀបបញ្ចូលកម្មវិធី Orbot

ជំហានទី ១. នៅក្នុងទូរស័ព្ទ Android របស់លោកអ្នក ត្រូវដោនឡូតនិងបញ្ចូលកម្មវិធីនេះពីហាងកម្មវិធី Google Play Store ដោយចុចលើ

រូបភាព ១ ៖ កម្មវិធី Orbot នៅក្នុងហាងកម្មវិធី Google Play

កំណត់សម្គាល់ ៖ កម្មវិធី Orbot ក៏អាចដោនឡូតបាន ដោយផ្ទាល់ផងដែរពី ឬពីហាងភាគីទីបី F-Droid និង Amazon

ជំហានទី ២. មុនពេលដំណើរការបញ្ចូលកម្មវិធីចាប់ផ្តើម លោកអ្នកនឹងត្រូវបានប្រាប់ឱ្យពិនិត្យមើលឡើងវិញនូវសិទ្ធិចូល ឬប្រើដែលកម្មវិធីនេះនឹងមានទៅលើទូរស័ព្ទរបស់លោកអ្នក។ ត្រូវពិនិត្យមើលការនេះដោយប្រុងប្រយ័ត្ន។ បន្ទាប់ពីលោកអ្នកពេញចិត្តនឹងការអនុញ្ញាតដែលនឹងផ្តល់ទៅឱ្យកម្មវិធីនេះហើយ ត្រូវចុចលើ បន្ទាប់មក ដំណើរការបញ្ចូលកម្មវិធីនឹងចប់សព្វគ្រប់។ ប្រសិនបើលោកអ្នកមិនយល់ព្រមចំពោះការអនុញ្ញាតដែលនឹងផ្តល់ទៅឱ្យកម្មវិធីនេះទេ ត្រូវចុចប៊ូតុង Back ដែលនឹងធ្វើឱ្យដំណើរការបញ្ចូលកម្មវិធីត្រូវបានទុកជាមោឃៈ។

រូបភាព ២ ៖ ការអនុញ្ញាតដែលត្រូវបានតម្រូវ

២.១ របៀបកំណត់មុខងារឱ្យកម្មវិធី Orbot

របៀបប្រើកម្មវិធី Orbot ជាលើកដំបូង

ជំហានទី ១. ដើម្បីបើកកម្មវិធី Orbot លោកអ្នកត្រូវចុចលើរូបសញ្ញារបស់វា។

ជំហានទី ២. ចុចលើភាសាដែលលោកអ្នកចង់បាន បន្ទាប់មក ចុចលើ

រូបភាព ៣ ៖ ជ្រើសរើសភាសា

ជំហានទី ៣. ផ្ទាំងកំណត់មុខងារនឹងលេចចេញមក ជាមួយសេចក្តីបរិយាយមួយអំពីកម្មវិធី Orbot។ សូមអានផ្ទាំងនេះ បន្ទាប់មក ចុចលើ

រូបភាព ៤ ៖ ព័ត៌មានអំពីកម្មវិធី Orbot

ជំហានទី ៤. លោកអ្នកនឹងឃើញមានផ្ទាំងព្រមានមួយ។ បន្ទាប់ពីលោកអ្នកបានអានផ្ទាំងនេះនិងយល់ពីសេចក្តីតម្រូវរួចហើយ ត្រូវចុចលើ

រូបភាព ៥ ៖ សេចក្តីព្រមានដ៏សំខាន់អំពីរបៀបប្រើកម្មវិធី Orbot

ជំហានទី ៥. ផ្ទាំងមួយនឹងលេចមកសុំឱ្យលោកអ្នកផ្តល់សិទ្ធិ Superuser Access (សិទ្ធិអ្នកប្រើប្រាស់កម្រិតខ្ពស់) ទៅឱ្យកម្មវិធី Orbot។ សិទ្ធិ Superuser Access តម្រូវឱ្យទូរស័ព្ទរបស់លោកអ្នក ត្រូវបានរូត (root) ប្រសិនបើលោកអ្នកចង់ប្រើមុខងារពិសេស Transparent Proxy របស់កម្មវិធី Orbot - យើងខ្ញុំនឹងមិន បរិយាយអំពីមុខងារពិសេសនេះនៅក្នុងមគ្គុទ្ទេសក៍ណែនាំកម្មវិធី Orbot ទេ។

ប្រសិនបើស្មាតហ្វូនរបស់លោកអ្នកមិនត្រូវបានរៀបចំមូលដ្ឋាន(rooted)ទេនោះ លោកអ្នកគ្រាន់តែគូសយក ជម្រើសដែលថ្លែងថា I understand and would like to continue without Superuser (ខ្ញុំយល់និងចង់បន្តដោយគ្មានសិទ្ធិ Superuser)។ ផ្ទាំងបន្ទាប់ពន្យល់ ដើម្បីឱ្យលោកអ្នកទទួលប្រយោជន៍ពី Tor ហើយលោកអ្នកនឹងចាំបាច់ត្រូវប្រើកម្មវិធីដែលបង្កើតឡើងដើម្បីធ្វើការជាមួយកម្មវិធី Orbot ឬកម្មវិធីដែលអាចប្រើ HTTP ឬ SOCKS proxy។

រូបភាព ៦ និង ៧ ៖ កំណត់សម្គាល់អំពីការរូត (rooting)

កំណត់សម្គាល់ ៖ ប្រសិនបើលោកអ្នកចង់យល់ដឹងបន្ថែមអំពីការរូត (rooting) សូមមើលជំពូក សុវត្ថិភាព ស្មាតហ្វូនកម្រិតខ្ពស់

ជំហានទី ៦. បញ្ជីនៃកម្មវិធីដែលធ្វើការជាមួយកម្មវិធី Orbot នឹងលេចមក។ ត្រូវកត់ត្រាកម្មវិធីទាំងនេះទុក បន្ទាប់មក ចុចលើ

រូបភាព ៨ ៖ កម្មវិធីដែលអាចប្រើបានជាមួយកម្មវិធី Orbot

ជំហានទី ៧. ឥឡូវនេះ ការកំណត់មុខងារឱ្យកម្មវិធី Orbot បានចប់សព្វគ្រប់។ ផ្ទាំងចុងក្រោយមួយដែលបរិយាយអំពីអ្នកប្រើប្រាស់ទូទៅរបស់ Tor និង Orbot នឹងលេចមក។ បន្ទាប់ពីលោកអ្នកបានអានវារួច ត្រូវចុចលើ

រូបភាព ៩ ៖ កម្មវិធី Orbot ត្រៀមខ្លួនរួចជាស្រេច!

ជំហានទី ៨. បន្ទាប់ពីចុចលើ (រូបភាព ៩) លោកអ្នកនឹងត្រូវបានបង្ហាញនូវផ្ទាំង Orbot ដែលត្រូវបានបិទដំណើរការ។

រូបភាព ១០ ៖ កម្មវិធី Orbot ដែលត្រូវបានបិទដំណើរការ

Orbot – របៀបប្រើប្រាស់

៣. របៀបប្រើកម្មវិធី Orbot


Orbot គឺជាកម្មវិធីទូរស័ព្ទចល័ត Android មួយបង្កើតឡើងដោយ Guardian Project ដែលរចនាឡើង ដើម្បីបង្កើនកម្រិតអនាមិកភាពនៃសកម្មភាពរបស់លោកអ្នកនៅលើអ៊ីនធឺណេត។

៣.០ ការប្រើប្រាស់ជាមូលដ្ឋាន

៣.០.១ របៀបបើកដំណើរការ និងបញ្ចប់ដំណើរការកម្មវិធី Orbot

ជំហានទី ១. ចុចជាប់លើរូបសញ្ញា Orbot ដែលមានពណ៌ប្រផេះ នៅត្រង់ចំណុចកណ្តាលនៃអេក្រង់ រហូតដល់វាក្លាយជាពណ៌លឿង និងនិយាយថា Orbot is starting (Orbot កំពុងចាប់ផ្តើមដំណើរការ)។

រូបភាព ១ និង ២ ៖ បើកដំណើរការកម្មវិធី Orbot

ជំហានទី ២. លើកដំបូងដែលលោកអ្នកចាប់ផ្តើមបើកដំណើរការកម្មវិធី Orbot ផ្ទាំងជូនដំណឹងមួយនឹងលេចមកដើម្បីបញ្ជាក់ប្រាប់លោកអ្នកថា បានភ្ជាប់សេវាទៅបណ្តាញ Tor ដោយជោគជ័យ។ ចុចលើ ដើម្បីមើលឃើញសញ្ញាបង្ហាញ Orbot ពណ៌បៃតងដែល Orbot កំពុងដំណើរការ។

រូបភាព ៣ និង ៤ ៖ កម្មវិធី Orbot បញ្ចប់ការភ្ជាប់សេវា

កំណត់សម្គាល់ ៖ លោកអ្នកនឹងមើលឃើញផ្ទាំងជូនដំណឹង (រូបភាព ៣) តែមួយដងគត់ គឺនៅពេលលោកអ្នកបើកដំណើរការកម្មវិធី Orbot ជាលើកទីមួយ បន្ទាប់ពីបានបញ្ចូលកម្មវិធីនេះរួចតែប៉ុណ្ណោះ។

ជំហានទី ៣. ដើម្បីផ្តាច់កម្មវិធី Orbot លោកអ្នកត្រូវចុចជាប់លើរូបសញ្ញា Orbot ពណ៌បៃតង រហូតដល់វាក្លាយជាពណ៌ប្រផេះ។ ប្រសិនបើលោកអ្នកចង់ផ្តាច់និងចាកចេញពីកម្មវិធី Orbot ត្រូវចុចលើរូបសញ្ញាម៉ឺនុយ () នៅខាងលើបង្អស់ខាងស្តាំនៃអេក្រង់ ហើយ ជ្រើសយក

រូបភាព ៥ ៖ ចាកចេញពីកម្មវិធី Orbot

៣.០.២ របៀបបើកអ៊ីនធឺណេតជាលក្ខណៈអនាមិក

ដើម្បីបើកអ៊ីនធឺណេតឬសន្ទនាតាមអ៊ីនធឺណេតជាលក្ខណៈអនាមិក លោកអ្នកចាំបាច់ត្រូវបញ្ចូលកម្មវិធីមួយ (កម្មវិធីបើកអ៊ីនធឺណេតឬសន្ទនា) ដែលអាចនាំផ្លូវទំនាក់ទំនងរបស់លោកអ្នកតាមរយៈ Proxy មួយ ដោយភ្ជាប់ជាមួយកម្មវិធី Orbot។ សូមអានមគ្គុទ្ទេសក៍អនុវត្តន៍ដែលពាក់ព័ន្ធ សម្រាប់របៀបប្រើកម្មវិធី Orweb និង កម្មវិធី Gibberbot ជាមួយកម្មវិធី Orbot

៣.១ ការប្រើប្រាស់កម្រិតខ្ពស់

៣.១.១ អត្តសញ្ញាណថ្មី

ប្រសិនបើនៅដំណាក់កាលណាមួយដែលលោកអ្នកចង់ឱ្យបង្ហាញថាមកពីទីតាំងថ្មីមួយ លោកអ្នកអាចទទួលអត្តសញ្ញាណថ្មីមួយបានពីកម្មវិធី Orbot ដោយ ឆូតទៅខាងឆ្វេងស្តាំនៅលើរូបភាព Orbot ពណ៌បៃតង។ រូបភាពនេះនឹងវិលមួយភ្លែត បន្ទាប់មក បង្ហាញថា You've switched to a new Tor Identity (លោកអ្នកបានផ្លាស់ប្តូរទៅអត្តសញ្ញាណ Tor ថ្មីមួយ)។

រូបភាព ៦ ៖ ការទទួលបានអត្តសញ្ញាណ Tor ថ្មី

៣.១.២ របៀបប្រើ Bridges

ប្រសិនបើសិទ្ធិចូលប្រើ Tor ត្រូវបានដាក់កម្រិត ឬលោកអ្នកចង់ក្លែងបន្លំការពិតដែលថាលោកអ្នកកំពុងប្រើ Tor លោកអ្នកអាចកំណត់ឱ្យ Orbot ប្រើ Bridges

ជំហានទី ១. ចុចលើរូបសញ្ញា នៅខាងលើបង្អស់នៃអេក្រង់ ដើម្បីនាំទៅផ្ទាំង Settings។

ជំហានទី ២. ស្ក្រូលចុះទៅផ្នែក Bridges បន្ទាប់មក គូសយកប្រអប់ដែលនៅក្បែរ Use Bridges (ប្រើ Bridges)។

រូបភាព ៧ ៖ បើកដំណើរការ Bridges

ជំហានទី ៣. ចុចលើផ្នែក Bridges ដែលនៅក្រោម Use Bridges (ប្រើ Bridges) ដើម្បីបង្ហាញផ្ទាំងមួយសម្រាប់វាយបញ្ចូល អាសយដ្ឋានពិធីការអ៊ីនធឺណេត (IP address) របស់ Bridge ដែលលោកអ្នកចង់ប្រើ។ បន្ទាប់ពីវាយបញ្ចូលបានត្រឹមត្រូវហើយ ត្រូវចុចលើ ។ ត្រូវបើកដំណើរការកម្មវិធី Orbot ឡើងវិញ ដើម្បីចាប់ផ្តើមប្រើ Bridge នេះ។

រូបភាព ៨ ៖ បន្ថែម Bridge មួយ

កំណត់សម្គាល់ ៖ ដើម្បីយល់ដឹងបន្ថែមអំពីរបៀបទទួលបានអាសយដ្ឋាន Bridge សូមមើល មគ្គុទ្ទេសក៍អនុវត្តន៍របស់ Tor

៣.១.៣ របៀបបើកដំណើរការកម្មវិធី Orbot ដោយស្វ័យប្រវត្ត

ដើម្បីប្រាកដថា លោកអ្នកមិនភ្លេចចាប់ផ្តើមបើកដំណើរការកម្មវិធី Orbot លោកអ្នកអាចកំណត់ឱ្យវាចាប់ផ្តើមបើកដំណើរការជាស្វ័យប្រវត្ត នៅពេលលោកអ្នកបើកទូរស័ព្ទ Android របស់លោកអ្នក។

ជំហានទី ១. ចុចលើរូបសញ្ញា នៅខាងលើបង្អស់នៃអេក្រង់ ដើម្បីនាំទៅផ្ទាំង Settings។

ជំហានទី ២. គូសយក ជម្រើស Start Orbot on boot (បើកដំណើរការកម្មវិធី Orbot នៅពេលបើកទូរស័ព្ទ) ដែលនៅខាងលើបង្អស់នៃផ្ទាំង Settings។

រូបភាព ៩ ៖ ការចាប់ផ្តើម Orbot ដោយស្វ័យប្រវត្តិ