Pidgin ជាមួយ OTR - កម្មវិធីផ្ញើសាររហ័សភ្លាមៗដែលមានសុវត្ថិភាព

Updated 8 August 2014

មគ្គុទេសក៍នេះមិនមានអ្នកមើលថែទៀតឡើយ

:Introduction

គេហទំព័រដើម

សេចក្តីតម្រូវសម្រាប់កុំព្យូទ័រ

 • មានភ្ជាប់សេវាអ៊ីនធើរណែត
 • គ្រប់សំណៅ Windows ទាំងអស់

សំណៅដែលប្រើនៅក្នុងមគ្គុទ្ទេសក៍ណែនាំនេះ

 • Pidgin ២.១០.៩
 • OTR ៤.០.០-១

កាលបរិច្ឆេទ កែសម្រួលចុងក្រោយបំផុត របស់ជំពូកនេះ

 • សីហា ២០១៤

អាជ្ញាប័ណ្ណ

 • កម្មវិធីសេរីនិងបើកចំហ

ឯកសារតម្រូវឱ្យអាន

កូនសៀវភៅណែនាំ ជំពូក ៧ ៖ របៀបរក្សាភាពឯកជន នៃទំនាក់ទំនងតាមអ៊ីនធើរណែតរបស់លោកអ្នក

អត្ថប្រយោជន៍ដែលលោកអ្នកនឹងទទួលបាន

 • សមត្ថភាព ដើម្បីរៀបចំនិងគ្រប់គ្រងសេវាផ្ញើសាររហ័សភ្លាមៗដែលពេញនិយមបំផុតមួយចំនួន តាមរយៈកម្មវិធីទោលមួយ។
 • សមត្ថភាព ដើម្បីមានវគ្គសន្ទនាដែលមានលក្ខណៈឯកជននិងត្រូវបានបញ្ជាក់អត្តសញ្ញាណ

កម្មវិធីដែលអាចប្រើបានជាមួយ GNU Linux, Mac OS និង Microsoft Windows

កំណត់សម្គាល់ ៖ យើងខ្ញុំសូមណែនាំ Jitsi ជាកម្មវិធីសម្រាប់ជំនួសឱ្យកម្មវិធី Pidgin។ ដោយកម្មវិធី Jitsi អាចប្រើបានសម្រាប់ការសន្ទនាជាអក្សរដែលមានសុវត្ថិភាព(រួមទាំងជាមួយអ្នកប្រើប្រាស់កម្មវិធី Pidgin) លោកអ្នកក៏អាចប្រើវាដើម្បីមានទំនាក់ទំនងជាសម្លេងនិងវីដេអូជាមួយអ្នកប្រើប្រាស់កម្មវិធី Pidgin បានផងដែរ។ Jitsi មានសម្រាប់ Microsoft Windows, GNU/Linux, Mac OS និងប្រព័ន្ធប្រតិបត្តិការច្រើនជាងនេះទៀត។

ទាំង Pidgin និង OTR មានសម្រាប់ Microsoft Windows និង GNU/Linux។ កម្មវិធី IM ពហុពិធីការ (Multi-Protocol IM Program) មួយផ្សេងទៀតសម្រាប់ Microsoft Windows ដែលអាចប្រើបានជាមួយ OTR គឺ Miranda IM។ សម្រាប់ Mac OS លោកអ្នកអាចប្រើ Adium ដែលជាកម្មវិធី IM ពហុពិធីការមួយអាចប្រើបានជាមួយមុខងារបន្ថែមOTR

:Installation instructions

១.១ ការដែលលោកអ្នកគួរដឹងអំពីកម្មវិធីនេះ មុនពេលលោកអ្នកចាប់ផ្តើមប្រើវា

មុនពេលលោកអ្នកអាចចាប់ផ្តើមប្រើកម្មវិធី Pidgin លោកអ្នកត្រូវតែមានគណនី IM ដែលមានស្រាប់មួយ ដែលបន្ទាប់មកលោកអ្នកនឹងចុះឈ្មោះគណនីនោះទៅក្នុងកម្មវិធី Pidgin។ ឧទា. ប្រសិនបើលោកអ្នកមានគណនី Googleមួយ លោកអ្នកអាចប្រើ GoogleTalk ដែលជាសេវា IM របស់វា ជាមួយកម្មវិធី Pidgin បាន។ ព័ត៌មានលម្អិតសម្រាប់បើកចូលរបស់គណនី IM ដែលមានស្រាប់របស់លោកអ្នក ត្រូវបានប្រើដើម្បីចុះឈ្មោះ និងចូលទៅក្នុងគណនីរបស់លោកអ្នកតាមរយៈកម្មវិធីPidgin

កំណត់សម្គាល់៖ គ្រប់អ្នកប្រើប្រាស់ទាំងអស់ ត្រូវបានលើកទឹកចិត្តឱ្យយល់ដឹងបានច្រើនបំផុតតាមដែលអាចធ្វើបាន អំពីគោលនយោបាយស្តីពីភាពឯកជន និងសុវត្ថិភាពរបស់ក្រុមហ៊ុនផ្តល់គណនីផ្ញើសាររហ័សភ្លាមៗរបស់ខ្លួន។

កម្មវិធី Pidgin អាចប្រើបានជាមួយសេវា IM ដូចតទៅ៖ AIM, Bonjour, Gadu-Gadu, Google Talk, Groupwise, ICQ, IRC, MSN, MXit, MySpaceIM, SILC, SIMPLE, Sametime, Yahoo!, Zephyr និង កម្មវិធី IM ដែលដំណើរការពិធីការផ្ញើសារ XMPP

កម្មវិធី Pidgin មិនអនុញ្ញាតឱ្យមានទំនាក់ទំនងរវាងសេវា IM ផ្សេងគ្នាឡើយ។ ឧទា. ប្រសិនបើលោកអ្នកកំពុងប្រើកម្មវិធី Pidgin ដើម្បីចូលប្រើគណនី Google Talk របស់លោកអ្នក នោះលោកអ្នកនឹងមិនអាចសន្ទនាជាមួយមិត្តដែលប្រើគណនី ICQ ឡើយ។

ប៉ុន្តែ កម្មវិធី Pidgin អាចត្រូវបានកំណត់មុខងារឱ្យគ្រប់គ្រងគណនីច្រើន ដោយផ្អែកលើពិធីការផ្ញើសារដែលអាចប្រើជាមួយគ្នាបាន ពោលគឺ លោកអ្នកអាចនឹងប្រើក្នុងពេលដំណាលគ្នានូវគណនី Gmail និងគណនី ICQ និងអាចសន្ទនាជាមួយដៃគូសន្ទនាច្រើនដោយប្រើសេវាជាក់លាក់ទាំងនេះមួយណាក៏បាន (ដែលអាចប្រើបានជាមួយកម្មវិធី Pidgin)។

សេវាផ្ញើសារ Off-the-Record (OTR) គឺជាមុខងារបន្ថែមមួយដែលត្រូវបានអភិវឌ្ឍយ៉ាងជាក់លាក់សម្រាប់កម្មវិធី Pidgin។ វាផ្តល់លក្ខណៈពិសេសផ្នែកភាពឯកជននិងសុវត្ថិភាពដូចខាងក្រោម៖

 • Authentication (មុខងារបញ្ជាក់អត្តសញ្ញាណ)៖ លោកអ្នកត្រូវបានធានាថា ដៃគូសន្ទនាគឺអ្នកដែលលោកអ្នកចង់សន្ទនាជាមួយពិតប្រាកដ។
 • Deniability (មុខងារភាពអាចបដិសេធបាន)៖ បន្ទាប់ពីវគ្គសន្ទនាត្រូវបានបញ្ចប់ សារនានាមិនអាចត្រូវបានកំណត់ អត្តសញ្ញាណបានថា មានប្រភពដើមចេញមកពីលោកអ្នក ឬពីដៃគូសន្ទនារបស់លោកអ្នកឡើយ។
 • Encryption (មុខងារបម្លែងជាទម្រង់សម្ងាត់)៖ គ្មាននរណាម្នាក់ផ្សេងទៀតអាចមានសិទ្ធិចូលមើល និងអានសាររបស់លោកអ្នកបានឡើយ។
 • Perfect Forward Security (សុវត្ថិភាពបញ្ជូនបន្តល្អឥតខ្ចោះ)៖ ប្រសិនបើភាគីទីបីបានទទួលកូនសោឯកជនរបស់លោកអ្នក គ្មានវគ្គសន្ទនាពីមុនណាមួយត្រូវបានធ្វើឱ្យខូចខាតឡើយ។

កំណត់សម្គាល់៖ កម្មវិធី Pidgin ត្រូវបានបញ្ចូលមុនមុខងារបន្ថែម OTR

របៀបបញ្ចូលកម្មវិធី Pidgin និង OTR ហើយបន្ទាប់មក ចុះឈ្មោះនិងបញ្ចូលគណនីរបស់លោកអ្នកទៅក្នុងកម្មវិធី Pidgin

បញ្ជីផ្នែកដែលមាននៅក្នុងទំព័រនេះ៖

២.០ អំពីកម្មវិធី Pidgin

ទាំងកម្មវិធី Pidgin និង មុខងារបន្ថែមស្វ័យប្រវត្តសម្រាប់បម្លែងជាទម្រង់សម្ងាត់និងបញ្ជាក់អត្តសញ្ញាណ Off-the-Record (OTR) ពាក់ព័ន្ធរបស់វា ត្រូវតែបញ្ចូលឱ្យបានត្រឹមត្រូវ ដើម្បីឱ្យកម្មវិធីទាំងពីរនេះអាចធ្វើការបាន។ សំណាងល្អ ដំណើរការបញ្ចូលកម្មវិធីសម្រាប់កម្មវិធីទាំងពីរនេះ មានលក្ខណៈងាយស្រួល និងរហ័ស។

២.១ របៀបបញ្ចូលកម្មវិធី Pidgin

ជំហានទី ១. ចុចរហ័សពីរដងលើ ; ផ្ទាំង Open File - Security Warning (បើកឯកសារ - ការព្រមានអំពីសុវត្ថិភាព) អាចនឹងលេចចេញមក។ ប្រសិនបើវាលេចចេញមក ត្រូវចុចលើ ដើម្បីបង្ហាញផ្ទាំងខាងក្រោមនេះ៖

រូបភាព ១ ៖ ផ្ទាំងបញ្ជាក់អំពីភាសាសម្រាប់ការបញ្ចូលកម្មវិធី

ជំហានទី ២. ចុចលើ ដើម្បីបង្ហាញផ្ទាំង Welcome to the Pidgin 2.10.9 Setup Wizard (ស្វាគមន៍មកកាន់ដំណើរការបញ្ចូលកម្មវិធី Pidgin 2.10.9)។

ជំហានទី ៣. ចុចលើ ដើម្បីបង្ហាញផ្ទាំង License Agreement (កិច្ចព្រមព្រៀងអំពីអាជ្ញាប័ណ្ណ)។ បន្ទាប់ពីលោកអ្នកបានអាន License Agreement (កិច្ចព្រមព្រៀងអំពីអាជ្ញាប័ណ្ណ) រួចហើយ ត្រូវចុចលើ ដើម្បីបង្ហាញផ្ទាំង Pidgin 2.10.9 Setup - Choose Components (បញ្ចូលកម្មវិធី Pidgin 2.10.9 - ជ្រើសរើសសមាសធាតុ)។

ជំហានទី ៤. ចុចលើ ដើម្បីបង្ហាញផ្ទាំង Pidgin 2.10.9 Setup - Choose Install Location (បញ្ចូលកម្មវិធី Pidgin 2.10.9 - ជ្រើសរើសទីតាំងបញ្ចូលកម្មវិធី)។

ជំហានទី ៥. ចុចលើ ដើម្បីទទួលយកអាសយដ្ឋានបញ្ចូលកម្មវិធី ដែលផ្តល់ជាស្វ័យ ប្រវត្តដោយកម្មវិធី និងបង្ហាញផ្ទាំង Pidgin 2.10.9 Setup - Installing (បញ្ចូលកម្មវិធី Pidgin 2.10.9 - កំពុងបញ្ចូលកម្មវិធី) ដើម្បីចាប់ផ្តើមបញ្ចូលកម្មវិធី Pidgin

ថតឯកសារ និងឯកសារមួយចំនួន នឹងចាប់ផ្តើមបញ្ចូលខ្លួនឯងយ៉ាងរហ័សជាបន្តបន្ទាប់គ្នា។ បន្ទាប់ពីដំណើរការបញ្ចូលកម្មវិធីបានចប់សព្វគ្រប់ហើយ ផ្ទាំង Pidgin 2.10.9 Setup - Installation Complete (បញ្ចូលកម្មវិធី Pidgin 2.10.9 - ការបញ្ចូលកម្មវិធីបានចប់សព្វគ្រប់) នឹងលេចចេញមក។

ជំហានទី ៦. ចុចលើ ដើម្បីបង្ហាញផ្ទាំង Completing the Pidgin 2.10.9 Setup Wizard (កំពុងបញ្ចប់ដំណើរការបញ្ចូលកម្មវិធី Pidgin 2.10.9)។

កំណត់សម្គាល់ ៖ ក្នុងអំឡុងជំហានទី ៣នៃដំណើរការបញ្ចូលកម្មវិធីកម្មវិធី Pidgin ត្រូវបានកំណត់ដាក់បញ្ចូលទៅក្នុងបញ្ជីកម្មវិធី Start > All Programs និងអាចបើកចេញបានពីទីនោះ ។

ជំហានទី ៧. ចុចលើ ដើម្បីបញ្ចប់ដំណើរការបញ្ចូលកម្មវិធី Pidgin

២.២ របៀបបញ្ចូលមុខងារបន្ថែម Off-The-Record (OTR)

ជំហានទី ១. ចុចរហ័សពីរដងលើ ; ផ្ទាំង Open File - Security Warning (បើក ឯកសារ - ការព្រមានអំពីសុវត្ថិភាព) អាចនឹងលេចចេញមក។ ប្រសិនបើវាលេចចេញមក ត្រូវចុចលើ ដើម្បីបង្ហាញផ្ទាំងខាងក្រោមនេះ៖

រូបភាព ២ ៖ ផ្ទាំង Welcome to the pidgin-otr 4.0.0-1 Setup Wizard (ស្វាគមន៍មកកាន់ដំណើរការបញ្ចូលមុខងារបន្ថែមpidgin-otr 4.0.0-1)

ជំហានទី ២. ចុចលើ ដើម្បីបង្ហាញផ្ទាំង License Agreement(កិច្ចព្រមព្រៀងអំពីអាជ្ញាប័ណ្ណ)។ បន្ទាប់ពីលោកអ្នកបានអាន License Agreement (កិច្ចព្រមព្រៀងអំពីអាជ្ញាប័ណ្ណ) រួចហើយ ត្រូវចុចលើ ដើម្បីបង្ហាញផ្ទាំង pidgin-otr 4.0.0-1 Setup - Choose Install Location (បញ្ចូលមុខងារបន្ថែម pidgin-otr 4.0.0-1 - ជ្រើសរើសទីតាំងបញ្ចូលកម្មវិធី)។

ជំហានទី ៣. ចុចលើ ដើម្បីចាប់ផ្តើមដំណើរការបញ្ចូលមុខងារបន្ថែម។

ជំហានទី ៤. ចុចលើ ដើម្បីបញ្ចប់ការបញ្ចូលមុខងារបន្ថែម Pidgin-OTR

បន្ទាប់ពីលោកអ្នកបានបញ្ចប់ការបញ្ចូល Pidgin និង OTR រួចហើយ រូបសញ្ញាខាងក្រោមនេះនឹងលេចចេញមកនៅក្នុងរបាកិច្ចការ (Task Bar) របស់ Windows នៅពេលកម្មវិធី Pidgin ត្រូវបានបើកដំណើរការចេញពីបញ្ជីកម្មវិធី Start > All Programs

រូបភាព ៣ ៖ រូបសញ្ញា Pidgin-OTR ដែលត្រូវបានគូសបង្ហាញក្នុងការេខ្មៅ

សូមអបអរសាទរ! លោកអ្នកបញ្ចប់ការបញ្ចូលទាំងកម្មវិធី Pidgin និង មុខងារបន្ថែម OTR បានដោយជោគជ័យហើយ!

២.៣ ទិដ្ឋភាពទូទៅនៃការចុះឈ្មោះគណនី និងដំណើរការបញ្ចូលគណនី ទៅក្នុងកម្មវិធី Pidgin

មានជំហានអនុវត្តន៍មូលដ្ឋានចំនួនបួន នៅក្នុងដំណើរការចុះឈ្មោះនិងបញ្ចូលគណនីនៅក្នុងកម្មវិធី Pidgin៖ ១. ចុះឈ្មោះគណនី IM ដែលមានស្រាប់មួយ ទៅក្នុងកម្មវិធី Pidgin, ២. បន្ថែមដៃគូសន្ទនា ឬមិត្ត, ៣. ប្រាប់ឱ្យមិត្តរបស់លោកអ្នកធ្វើដូចលោកអ្នក និងចុងក្រោយ ៤. ចូលទៅក្នុងផ្ទាំងសន្ទនាសម្រាប់វគ្គសន្ទនាដំបូងរបស់លោកអ្នក។

ទោះបីវគ្គសន្ទនា ឬIMប្រព្រឹត្តទៅរវាងភាគីពីរក៏ដោយ ឧទាហរណ៍នៅក្នុងទំព័រនេះនឹងបរិយាយអំពីរបៀបដែលទម្រង់ និងផ្ទាំងផ្សេងៗលេចបង្ហាញចំពោះមិត្ត/ដៃគូសន្ទនាទាំងពីរ (ដែលតំណាងដោយតួអង្គប្រឌិតពីររូបគឺ សាលីម៉ា និង ថេរេនស៍) នៅដំណាក់កាលផ្សេងៗនៃដំណើរការចុះឈ្មោះនិងបញ្ចូលគណនី។ គ្រប់ឧទាហរណ៍ទាំងអស់ គឺផ្អែកទៅលើសេវា IM របស់Riseup.net

កំណត់សម្គាល់ ៖ មុនពេលលោកអ្នកចាប់ផ្តើមប្រើកម្មវិធី Pidgin លោកអ្នកត្រូវតែមានគណនី Instant Messaging(IM) (សេវាផ្ញើសាររហ័សភ្លាមៗ) រួចស្រេចមួយ ជាមួយក្រុមហ៊ុនផ្តល់សេវាមួយនៅក្នុងចំណោមក្រុមហ៊ុនផ្តល់សេវាដែលមានរាយឈ្មោះនៅក្នុង រូបភាព ៦ ខាងក្រោមនេះ។ ប្រសិនបើលោកអ្នកចង់បង្កើតគណនី IM មួយ យើងខ្ញុំសូមណែនាំឱ្យប្រើគណនីអ៊ីមែល Riseup ដែលអាចប្រើបាននាពេលក្រោយ សម្រាប់ XMPP communication។ សូមមើលជំពូក RiseUp - Secure Email Service (RiseUp - សេវាអ៊ីមែលដែលមានសុវត្ថិភាព) សម្រាប់ព័ត៌មាននិងពាក្យណែនាំអំពីរបៀបបង្កើតគណនី Riseup។ លោកអ្នកអាចប្រើបានផងដែរ នូវក្រុមហ៊ុនផ្តល់គណនី XMPP ដែលមានរាយឈ្មោះនៅក្នុងផ្នែក ២.២ របៀបបន្ថែមគណនីនៅក្នុងកម្មវិធីJitsi, ដូចជា៖ Jit.si ឬ គណនី Google ជាដើម។

២.៤ របៀបចុះឈ្មោះគណនីផ្ញើសាររហ័សភ្លាមៗរបស់លោកអ្នក ទៅក្នុងកម្មវិធី Pidgin

ដើម្បីចុះឈ្មោះគណនី IM របស់លោកអ្នកទៅក្នុងកម្មវិធី Pidgin ត្រូវអនុវត្តជំហានខាងក្រោមនេះ៖

ជំហានទី ១. ចុចលើ ជ្រើសយក Start > All Programs > Pidgin ដើម្បីបើកកម្មវិធី Pidgin។ សម្រាប់លើកដំបូងនៃការប្រើកម្មវិធី Pidgin ផ្ទាំងខាងក្រោមនេះនឹងលេចចេញមក៖

រូបភាព ៤ ៖ ផ្ទាំង Accounts confirmation (បញ្ជាក់អំពីគណនី)

ជំហានទី ២. ចុចលើ ដើម្បីបង្ហាញផ្ទាំង Add Account (បន្ថែមគណនី) ទទេមួយ ដូចខាងក្រោមនេះ៖

រូបភាព ៥ ៖ ផ្ទាំង Add Account (បន្ថែមគណនី) ដែលបង្ហាញស្លាកផ្ទាំង Basic, Advanced និង Proxy

ជំហានទី ៣. ចុចលើបញ្ជីទឹកធ្លាក់ Protocol (ពិធីការ) ដើម្បីមើលពិធីការសេវា IM ដែលអាចប្រើបានជាមួយកម្មវិធី Pidgin ដូចខាងក្រោមនេះ៖

រូបភាព ៦ ៖ ផ្ទាំង Add Account (បន្ថែមគណនី) ដែលបង្ហាញបញ្ជីនៃពិធីការ IM ដែលអាចប្រើបាន

ជំហានទី ៤. ជ្រើសយក ពិធីការ IM ដែលសមស្រប។

កំណត់សម្គាល់៖ ក្រុមហ៊ុនផ្តល់សេវា IM ផ្សេងៗ នឹងបង្ហាញប្រអប់វាយអក្សរជាក់លាក់របស់ខ្លួន សម្រាប់ឱ្យលោកអ្នក បំពេញ។ ប្រអប់វាយអក្សរខ្លះ ត្រូវបានបំពេញដោយផ្នែកដោយស្វ័យប្រវត្ត។ ប៉ុន្តែ គ្រប់សេវាទាំងអស់ តម្រូវឱ្យលោកអ្នកវាយបញ្ចូលឈ្មោះអ្នកប្រើប្រាស់មួយនិងពាក្យសម្ងាត់មួយ។

ជំហានទី ៥. វាយបញ្ចូលអាសយដ្ឋានអ៊ីមែលរបស់លោកអ្នក (ឧទា. terencethetester@riseup.net) ទៅក្នុងប្រអប់វាយអក្សរ Username (ឈ្មោះអ្នកប្រើប្រាស់)។

ជំហានទី ៦. វាយបញ្ចូលពាក្យសម្ងាត់របស់លោកអ្នក ទៅក្នុងប្រអប់វាយអក្សរ Password (ពាក្យសម្ងាត់) សម្រាប់គណនីនេះ។

ជំហានទី ៧. វាយបញ្ចូលឈ្មោះហៅក្រៅមួយដែលលោកអ្នកចង់ប្រើ ទៅក្នុងប្រអប់វាយអក្សរ Local Alias (ឈ្មោះហៅក្រៅ) ។ (ប្រអប់វាយអក្សរនេះអាចបំពេញក៏បាន ឬអត់ក៏បាន)។

ចំណុចសំខាន់៖ ដើម្បីធ្វើឱ្យភាពឯកជន និងសុវត្ថិភាពមានកម្រិតប្រសើរបំផុត មិនត្រូវ*បើកដំណើរការជម្រើស *Remember password (ចងចាំពាក្យសម្ងាត់) ទេ។ នេះមានន័យថា កម្មវិធី Pidgin នឹងប្រាប់លោកអ្នកឱ្យបញ្ចូលពាក្យសម្ងាត់នៅរៀងរាល់ពេលដែលលោកអ្នកបើកចូលទៅក្នុងការសន្ទនាអនឡាញ។ ការធ្វើដូចនេះ គឺដើម្បីបង្ការមនុស្សក្លែងក្លាយមិនឱ្យបើកចូលគណនីនិងបន្លំធ្វើជាលោកអ្នក នៅពេលលោកអ្នកទុកកុំព្យូទ័រចោលនៅពេលណាមួយដោយគ្មានអ្នកចាំថែរក្សា ។ ត្រូវកុំភ្លេច ជ្រើសយក ជម្រើស Quit (ចាកចេញ) ពីម៉ឺនុយទម្លាក់ Buddies (មិត្ត) បន្ទាប់ពីបញ្ចប់វគ្គសន្ទនារបស់លោកអ្នក!

ផ្ទាំង Add Account (បន្ថែមគណនី) ដែលបំពេញរួច អាចមានរូបភាពដូចខាងក្រោមនេះ៖

រូបភាព ៧ ៖ ឧទាហរណ៍អំពីទម្រង់ Add Account (បន្ថែមគណនី) មួយដែលបំពេញរួច

ជំហានទី ៨. ចុចលើ ដើម្បីបញ្ចប់ការបន្ថែមគណនីរបស់លោកអ្នក និង បង្ហាញនៅពេលដំណាលគ្នានោះនូវផ្ទាំង Accounts (គណនី) មួយដែលត្រូវបានធ្វើបច្ចុប្បន្នភាព និង ផ្ទាំង Buddy List (បញ្ជីមិត្ត) ដូចខាងក្រោមនេះ៖

រូបភាព ៨ ៖ ផ្ទាំង Accounts ដែលត្រូវបានធ្វើបច្ចុប្បន្នភាព រូបភាព ៩ ៖ បញ្ជីមិត្តក្នុងទម្រង់សកម្ម

បន្ទាប់ពីបំពេញចប់ជំហានអនុវត្តន៍ទាំងនេះហើយ ឥឡូវនេះ លោកអ្នកត្រៀមខ្លួនរួចរាល់ដើម្បីចុះឈ្មោះមិត្ត Pidgin របស់លោកអ្នក ដោយបញ្ចូលព័ត៌មានទំនាក់ទំនងរបស់ពួកគេ។

២.៥ របៀបបន្ថែមមិត្តនៅក្នុងកម្មវិធី Pidgin

ការបន្ថែមមិត្តឬដៃគូសន្ទនានៅក្នុងកម្មវិធី Pidgin ពាក់ព័ន្ធទៅនឹងការបន្ថែមនិងថតទុកព័ត៌មានទំនាក់ទំនងរបស់ពួកគេ។ នៅក្នុងឧទាហរណ៍ខាងក្រោមនេះ តេរេនស៍នឹងបន្ថែមសាលីម៉ាជាមិត្តរបស់ខ្លួន។

ដើម្បីបន្ថែមមិត្តម្នាក់ទៅក្នុងគណនី IM របស់លោកអ្នកនៅក្នុងកម្មវិធី Pidgin ត្រូវអនុវត្តជំហានខាងក្រោមនេះ៖

ជំហានទី ១. ចុចលើ Buddies (មិត្ត) ដើម្បីបង្ហាញម៉ឺនុយពាក់ព័ន្ធរបស់វា បន្ទាប់មក ជ្រើសយក ជម្រើស + Add Buddy... (បូកបន្ថែមមិត្ត...) ដូចខាងក្រោមនេះ៖

រូបភាព ១០ ៖ ម៉ឺនុយ Buddy List (បញ្ជីមិត្ត) ដែលមានជម្រើស "+ Add Buddy..."( "បូកបន្ថែមមិត្ត...") ត្រូវបានជ្រើសយក

វានឹងបង្ហាញផ្ទាំងខាងក្រោមនេះ៖

រូបភាព ១១ ៖ ផ្ទាំង Add Buddy (បន្ថែមមិត្ត)

ជំហានទី ២. ប្រសិនបើលោកអ្នកមានគណនីច្រើន ត្រូវ ជ្រើសយក គណនីដែលត្រូវគ្នានឹងសេវាផ្ញើសារដូចគ្នានេះធ្វើជា'មិត្ត'របស់លោកអ្នក។

កំណត់សម្គាល់ ៖ ទាំងមិត្តរបស់លោកអ្នកនិងលោកអ្នកផ្ទាល់ ត្រូវតែកំពុងប្រើសេវាផ្ញើសារដូចគ្នា ទោះបីមិត្តនោះមិនកំពុងប្រើកម្មវិធី Pidgin ក៏ដោយ។ លោកអ្នកមិនអាចបន្ថែមមិត្ត ICQMSN ទៅក្នុងគណនី Google Talk បានទេ។ ប៉ុន្តែ លោកអ្នកអាចចុះឈ្មោះ និងប្រើគណនីច្រើនបាន នៅក្នុងកម្មវិធី Pidgin ដោយផ្អែកទៅលើពិធីការដែលអាចប្រើបានទាំង នេះ។ ដោយហេតុនេះហើយ លោកអ្នកអាចសន្ទនាជាមួយមិត្តម្នាក់ដោយប្រើគណនី XMPP របស់លោកអ្នក និងជាមួយការប្រើគណនី ICQMSN មួយផ្សេងទៀតរបស់លោកអ្នក។

ជំហានទី ៣. វាយបញ្ចូលអាសយដ្ឋានអ៊ីមែលរបស់មិត្តលោកអ្នក ទៅក្នុងប្រអប់វាយអក្សរ Username (ឈ្មោះអ្នកប្រើប្រាស់)។

ជំហានទី ៤ ដែលនៅបន្ទាប់នេះ ជាករណីអាចលើកលែងបាន។

ជំហានទី ៤. វាយបញ្ចូល ឈ្មោះហៅក្រៅ*មួយសម្រាប់មិត្តរបស់លោកអ្នក ទៅក្នុងប្រអប់វាយអក្សរ *(Optional) Alias (ឈ្មោះហៅក្រៅ (មានឬអត់ក៏បាន)) ដើម្បីឱ្យទម្រង់ផ្ទាំង Add Buddy (បន្ថែមមិត្ត)របស់លោកអ្នក ដូចរូបភាពខាងក្រោមនេះ៖

រូបភាព ១២ ៖ ឧទាហរណ៍អំពីទម្រង់ Add Buddy (បន្ថែមមិត្ត) ដែលបំពេញរួច

ជំហានទី ៥. ចុចលើ ដើម្បីបន្ថែមមិត្តរបស់លោកអ្នក។

កំណត់សម្គាល់ ៖ វានឹងផ្ញើសារមួយទៅឱ្យមិត្តរបស់លោកអ្នក ដោយស្នើសុំការឯកភាព ឬការអនុញ្ញាតចំពោះសំណើរបស់លោកអ្នក ហើយនឹងលេចបង្ហាញនៅក្នុង Buddy List (បញ្ជីមិត្ត) របស់ដៃគូសន្ទនារបស់លោកអ្នក ដូចខាងក្រោមនេះ៖

រូបភាព ១៣ ៖ សំណើសុំការអនុញ្ញាត ដែលលេចបង្ហាញនៅក្នុង Buddy List (បញ្ជីមិត្ត) របស់សាលីម៉ា

ត្រង់ចំណុចនេះ មិត្តរបស់លោកអ្នកត្រូវតែអនុវត្តជំហានខាងក្រោមនេះ៖

ជំហានទី ៦. ចុចលើ ដើម្បីបន្ថែមខ្លួនឯងក្លាយជាមិត្តរបស់លោកអ្នក និងបង្ហាញខ្លួនឯងនៅក្នុង Buddy List (បញ្ជីមិត្ត) របស់លោកអ្នក ដូចខាងក្រោមនេះ៖

រូបភាព ១៤ ៖ ផ្ទាំង Buddy List (បញ្ជីមិត្ត) របស់តេរេនស៍ ដែលបង្ហាញថាសាលីម៉ាជាមិត្តរបស់ខ្លួន

កំណត់សម្គាល់ ៖ នៅក្នុងឧទាហរណ៍ខាងលើ ឈ្មោះហៅក្រៅរបស់សាលីម៉ាត្រូវបានបង្ហាញ ដែលបន្ថែមកម្រិតការពារ អត្តសញ្ញាណបានមួយកម្រិតថែមទៀត។

រូបភាព ១៥ ៖ ផ្ទាំង Buddy List (បញ្ជីមិត្ត) របស់តេរេនស៍ ដែលបង្ហាញថាសាលីម៉ាជាមិត្តទើបបង្កើតថ្មីរបស់ខ្លួន

បន្ទាប់ពីលោកអ្នកបានបន្ថែម អនុញ្ញាត និងបញ្ជាក់មិត្តសន្ទនា Pidgin របស់លោកអ្នករួចហើយ ឥឡូវនេះគាត់ត្រូវតែធ្វើកិច្ចការដូចគ្នានេះចេញពីគណនីផ្ទាល់ខ្លួនរបស់គាត់ ដោយប្រើព័ត៌មានទំនាក់ទំនង IM របស់លោកអ្នក និងដោយអនុវត្តឡើងវិញពី ជំហានទី ១ ដល់ ៦

២.៦ របៀបបើកផ្ទាំង IM នៅក្នុងកម្មវិធី Pidgin

ដើម្បីបើកផ្ទាំងសន្ទនា IM នៅក្នុងកម្មវិធី Pidgin ត្រូវអនុវត្តជំហានខាងក្រោមនេះ៖

ជំហានទី ១. ចុចម៉ោសខាងស្តាំលើឈ្មោះមិត្តរបស់លោកអ្នកនៅក្នុង Buddy List (បញ្ជីមិត្ត) ដើម្បីបង្ហាញម៉ឺនុយPop-up ដែលមានរាយឈ្មោះកិច្ចការទាំងអស់ដែលលោកអ្នកអាចអនុវត្តបាន ដូចខាងក្រោមនេះ៖

រូបភាព ១៦ ៖ ម៉ឺនុយកិច្ចការ Buddy (មិត្ត)

ជំហានទី ២. ជ្រើសយក ជម្រើស IM ពីម៉ឺនុយPop-up (pop-up menu) ដើម្បីបើកផ្ទាំងសន្ទនាគំរូមួយដូចខាងក្រោមនេះ៖

រូបភាព ១៧ ៖ ផ្ទាំងសន្ទនាគំរូនៅក្នុងកម្មវិធី Pidgin

ឥឡូវនេះ លោកអ្នកស្ទើរតែត្រៀមខ្លួនរួចរាល់ ដើម្បីសន្ទនាជាមួយមិត្តរបស់លោកអ្នកដោយប្រើកម្មវិធី Pidgin។ ប៉ុន្តែ ជាដំបូង លោកអ្នកត្រូវតែកំណត់មុខងារបន្ថែម OTRដើម្បីធានាថា វគ្គសន្ទនារបស់លោកអ្នកនឹងមានភាពឯកជន និងសុវត្ថិភាព។ សូមមើលទំព័របន្ទាប់អំពីការនេះ។

២.៧ របៀបបើកដំណើរការគណនីឡើងវិញនៅក្នុងកម្មវិធី Pidgin

យូរៗម្តង លោកអ្នកអាចនឹងយល់ឃើញថា គណនី IM របស់លោកអ្នកបានបិទដំណើរការដោយខ្លួនឯង នៅក្នុងកម្មវិធី Pidgin ព្រោះប្រហែលកម្មវិធី Pidgin ត្រូវបានបិទមិនបានត្រឹមត្រូវដែលបណ្តាលមកពីការដាច់សេវាអ៊ីនធើរណែត ឬគាំងកុំព្យូទ័រ។ សំណាងល្អ កម្មវិធី Pidgin ផ្តល់មធ្យោបាយមួយ ដើម្បីអាចបើកដំណើរការគណនីរបស់លោកអ្នកឡើងវិញបាន។ ដើម្បីអនុវត្តមធ្យោបាយនេះ ត្រូវអនុវត្តជំហានខាងក្រោមនេះ៖

ជំហានទី ១. ចុចលើ ជ្រើសយក Start > Pidgin ដើម្បីបើកកម្មវិធី Pidgin

ជំហានទី ២. បើក ម៉ឺនុយ Accounts (គណនី) បន្ទាប់មក ជ្រើសយក ជម្រើស Manage Accounts (គ្រប់គ្រង គណនី) ដូចខាងក្រោមនេះ៖

រូបភាព ១៨ ៖ ម៉ឺនុយ Accounts (គណនី) ដែលមានជម្រើស *Manage Accounts (គ្រប់គ្រងគណនី) ត្រូវបានជ្រើសយក (ត្រូវបានប្តូរទំហំ)

វានឹងបើកផ្ទាំងខាងក្រោមនេះ៖

រូបភាព ១៩ ៖ ផ្ទាំង Accounts (គណនី) (ត្រូវបានប្តូរទំហំ) ដែលបង្ហាញគណនីត្រូវបានបិទដំណើរការមួយ

ជំហានទី ៣. ចុចលើប្រអប់ដែលនៅក្បែរគណនីរបស់លោកអ្នក ដើម្បីបើកផ្ទាំងបញ្ចូលពាក្យសម្ងាត់ Pidgin ដូចខាងក្រោមនេះ៖

រូបភាព ២០ ៖ ផ្ទាំងបញ្ចូលពាក្យសម្ងាត់ Pidgin

ជំហានទី ៤. វាយបញ្ចូលពាក្យសម្ងាត់របស់លោកអ្នក ដើម្បីឱ្យផ្ទាំងបញ្ចូលពាក្យសម្ងាត់ Pidgin របស់លោកអ្នកដូចខាងក្រោមនេះ៖

រូបភាព ២១ ៖ ផ្ទាំងបញ្ចូលពាក្យសម្ងាត់ Pidgin ដែលមានបំពេញពាក្យសម្ងាត់ទៅក្នុងប្រអប់វាយពាក្យសម្ងាត់

ជំហានទី ៥. ចុចលើ ដើម្បីបញ្ចប់ការបើកដំណើរការគណនីរបស់លោកអ្នកឡើងវិញ ដូចខាងក្រោមនេះ៖

រូបភាព ២២ ៖ ឧទាហរណ៍អំពីគណនី ដែលបើកដំណើរការឡើងវិញបានដោយជោគជ័យ

ជំហានទី ៦. ចុចលើ ដើម្បីបិទផ្ទាំង Accounts (គណនី)។