RiseUp - សេវាអ៊ីមែលដែលមានសុវត្ថិភាព

តារាងមាតិកា

...Loading Table of Contents...

    Riseup គឺជាអង្គភាពរួមមួយ ដែលផ្តោតទៅលើសេវាឯកជន និងសុវត្ថិភាពនៃអ៊ីមែលនិងការរក្សាទុកព័ត៌មាន សម្រាប់បុគ្គលនិងអង្គភាពដែលតស៊ូក្នុងបុព្វហេតុយុត្តិធម៌នយោបាយ និងសង្គម។

    គេហទំព័រដើម

    https://riseup.net/

    សេចក្តីតម្រូវសម្រាប់កុំព្យូទ័រ

    • មានភ្ជាប់សេវាអ៊ីនធើរណែត
    • RiseUp ធ្វើការបានល្អបំផុតជាមួយកម្មវិធីបើកអ៊ីនធើរណែត Firefox

    កាលបរិច្ឆេទកែសម្រួលចុងក្រោយបំផុតរបស់ជំពូកនេះ

    • សីហា ២០១៤

    អាជ្ញាប័ណ្ណ

    • សេវាឥតគិតថ្លៃ

    ឯកសារតម្រូវឱ្យអាន

    អត្ថប្រយោជន៍ដែលលោកអ្នកនឹងទទួលបាន

    • គណនីអ៊ីមែលមួយដែលមានលក្ខណៈផ្តោតលើសហគមន៍ និងគ្មានការផ្សាយពាណិជ្ជកម្ម
    • សមត្ថភាព ដើម្បីចូលប្រើអ៊ីមែលរបស់លោកអ្នកនៅលើអ៊ីនធើរណែត ឬដោយប្រើកម្មវិធីអ៊ីមែលមួយ និង សមត្ថភាពដើម្បីធ្វើការប្រាស្រ័យទាក់ទងគ្នាតាមអ៊ីមែលជាលក្ខណៈឯកជននៅលើការភ្ជាប់សេវាដែលមានទម្រង់សម្ងាត់
    • សមត្ថភាព ដើម្បីផ្លាស់ប្តូរអាសយដ្ឋានអ៊ីមែលរបស់លោកអ្នក កំណត់ទំហំប្រអប់អ៊ីមែលរបស់លោកអ្នក និងអញ្ជើញអ្នកដទៃទៀតឱ្យចូលរួមប្រើ RiseUp

    ជម្រើសសេវាអ៊ីមែលផ្សេងៗ៖

    សេវាអ៊ីមែលមិនធម្មតាមួយអាចនឹងទាក់ទាញចំណាប់អារម្មណ៍ដែលមិនសមស្រប ទោះបី RiseUp គឺជាសេវាអ៊ីមែលមានសុវត្ថិភាពមួយដែលគ្រប់គ្រងដោយអ្នកតស៊ូមតិខាងភាពឯកជន និងសុវត្ថិភាពអ៊ីនធើរណែតដែលគួរទុកចិត្តបានក៏ដោយ។ នៅក្នុងស្ថានភាពមួយចំនួន វាអាចនឹងមានន័យសមហេតុផលជាងនេះ ក្នុងការបញ្ចូលគ្នាដោយការប្រើសេវាអ៊ីមែលពេញនិយមមួយនៅក្នុងប្រទេសរបស់លោកអ្នក។ គោលបំណង គឺដើម្បីធ្វើការសម្រេចចិត្តនេះ ដោយមិនធ្វើឱ្យចុះខ្សោយដល់តម្រូវការសុវត្ថិភាព អប្បបរមារបស់លោកអ្នក។ យើងខ្ញុំសូមផ្តល់ចំណុចខាងក្រោមនេះសម្រាប់ធ្វើការពិចារណា នៅពេលធ្វើការជ្រើសរើសសេវាអ៊ីមែលមួយ៖

    ១. តើវាអនុញ្ញាតឱ្យប្រើបណ្តាញដែលមានទម្រង់សម្ងាត់ (ដូចជា https និងពិធីការមានទម្រង់សម្ងាត់ SSL (SSL encrypted versions of protocols) ផ្សេងទៀត ដូចជាIMAPs, POP3s, SMTPs) សម្រាប់ផ្ទេរគ្រប់ព័ត៌មានទាំងអស់ (រាប់បញ្ចូលទាំងព័ត៌មានសម្រាប់បើកចូលគណនី និងអ៊ីមែលរបស់លោកអ្នក) ដែរឬទេ? ហើយ តើមានបញ្ហាទាក់ទងទៅនឹងការបម្លែងជាទម្រង់សម្ងាត់ (ឧទា. បញ្ហាទាក់ទងទៅនឹងវិញ្ញាបនបត្រនៃការបម្លែងទម្រង់សម្ងាត់) ដែរឬទេ?

    ២. តើ ប្រព័ន្ធកុំព្យូទ័របម្រើអ៊ីមែល ត្រូវបានគ្រប់គ្រងក្នុងរបៀបមួយដែលធានាសុវត្ថិភាពដែរឬទេ? តើកុំព្យូទ័របម្រើទាំងនោះត្រូវបានដំណើរការដោយអ្នកមានវិជ្ជាជីវៈ ដែលប្តេជ្ញាចិត្តប្រើទម្លាប់អនុវត្តន៍ល្អបំផុត ដើម្បីការពារព័ត៌មានរបស់លោកអ្នក ដែរឬទេ? តើលោកអ្នកទុកចិត្តថា ពួកគេនឹងមិនផ្តល់សិទ្ធិចូលប្រើព័ត៌មានរបស់លោកអ្នក (សម្រាប់ហេតុផលណាមួយ ដូចជា ពាណិជ្ជកម្ម នយោបាយ សាសនា ជាដើម) ទៅឱ្យភាគីទីបីដែរឬទេ?

    ៣. តើលោកអ្នកស្គាល់ទីតាំងភូមិសាស្ត្ររបស់កុំព្យូទ័របម្រើទាំងនោះ យុត្តាធិការដែនដីដែលកុំព្យូទ័របម្រើទាំងនោះស្ថិតនៅក្រោម ឬទីកន្លែងដែលក្រុមហ៊ុនកុំព្យូទ័របម្រើទាំងនោះត្រូវបានចុះបញ្ជី ដែរឬទេ? តើលោកអ្នកដឹងអំពី របៀបដែលព័ត៌មានទាំងនេះទាក់ទងទៅនឹងភាពឯកជន និងសុវត្ថិភាពនៃសកម្មភាពនិងព័ត៌មានអ៊ីមែលរបស់លោកអ្នក ដែរឬទេ?

    នៅកន្លែងខ្លះក្នុងពិភពលោក Google Mail អាចនឹងជាជម្រើសផ្សេងមួយដ៏ល្អសម្រាប់ជំនួសឱ្យ RiseUp និងផ្តល់នូវ"ការបញ្ចូលគ្នា"មួយដែលប្រសើរជាងមុន ដោយមិនធ្វើឱ្យចុះខ្សោយច្រើនដល់សុវត្ថិភាព(ដែលជាលក្ខណៈពាណិជ្ជកម្មរបស់វា)។

    ១.១ ការដែលលោកអ្នកគួរដឹងអំពីកម្មវិធីនេះ មុនពេលលោកអ្នកចាប់ផ្តើមប្រើវា

    RiseUp គឺជាសហករណ៍មួយ ផ្តោតទៅលើការផ្តល់សេវារក្សាទុកព័ត៌មាន សេវារៀបចំតារាងព័ត៌មាន និងសេវាអ៊ីមែល ដែលមានលក្ខណៈឯកជននិងមានសុវត្ថិភាព សម្រាប់បុគ្គល និងអង្គភាពដែលតស៊ូក្នុងបុព្វហេតុយុត្តិធម៌នយោបាយនិងសង្គម។ ដោយ សេវារបស់ពួកគេ គឺជាសេវាឥតគិតថ្លៃ ហើយសេវា Riseup មិនធ្វើការពិនិត្យតាមដានសកម្មភាពរបស់លោកអ្នក នោះគណនី អ៊ីមែលរបស់លោកអ្នកមានទំហំតូចជាងច្រើន ធៀបទៅនឹងក្រុមហ៊ុនផ្តល់សេវាអ៊ីមែលដែលមានភ្ជាប់ការផ្សាយពាណិជ្ជកម្ មនិងមិនមានសុវត្ថិភាព។ មានតែអ្នកដែលបានទទួលលេខកូដអញ្ជើញ(invite code)មួយពីគណនីសមាជិកដែលមានស្រាប់ចំនួនពីរប៉ុណ្ណោះ ទើបអាចចុះឈ្មោះគណនីថ្មីមួយបាន។ សូមអាន បន្ថែមអំពី Riseup នៅក្នុងគេហទំព័ររបស់វា

    RiseUp ប្រតិបត្តិការដោយផ្តាច់មុខនៅលើ Secure Sockets Layer (SSL) និងផ្តល់ការភ្ជាប់សេវាមានសុវត្ថិភាព រវាង កុំព្យូទ័ររបស់លោកអ្នក និងកុំព្យូទ័របម្រើរបស់វា។ សុវត្ថិភាពនេះត្រូវបានថែរក្សា នៅពេលអានអ៊ីមែលនៅក្នុងកម្មវិធីមួយដែលមានការភ្ជាប់ពិធីការ POP, IMAP និង SMTP (ពិធីការទាំងនេះ សំដៅពិធីការដែលប្រើដោយកម្មវិធីអ៊ីមែលមួយ ដើម្បី ដោនឡូត ឬផ្ញើអ៊ីមែលរបស់លោកអ្នក)។ RiseUp អាចប្រើបានជាមួយកម្មវិធី Mozilla Thunderbird។ ដើម្បីយល់ដឹងអំពី របៀបតម្លើងកម្មវិធី Mozilla Thunderbird ឱ្យប្រើគណនីអ៊ីមែល RiseUp របស់លោកអ្នក សូមមើលជំពូកកម្មវិធី Thunderbird

    បន្ថែមពីលើគណនីអ៊ីមែល RiseUpផ្តល់ផងដែរនូវ៖

    • Mailing Lists (បញ្ជីអ៊ីមែល) សម្រាប់ការប្រាស្រ័យទាក់ទងជាមួយក្រុមអ៊ីមែល។
    • CrabGrass គឺជាកម្មវិធីបណ្តាញទំនាក់ទំនងសង្គមមានលក្ខណៈសេរីនិងបើកចំហរបស់វា ដែល រចនាឡើងសម្រាប់ក្រុម និងបណ្តាញដែលរៀបចំ និងតម្រូវទៅតាមតម្រូវការរបស់ ចលនាយុត្តិធម៌ពិភពលោក។
    • EtherPad គឺជាវេទិកាកែសម្រួលឯកសាររួម (collaborative document editing platform) ដែលអ្នកប្រើប្រាស់ច្រើនអាចកែសម្រួលឯកសារតែមួយនៅពេលតែមួយបាន។
    • OpenVPN គឺជាProxyអ៊ីនធើរណែតមានទម្រង់សម្ងាត់មួយ ដែលអនុញ្ញាតឱ្យបើកមើលទំព័រអ៊ីនធើរណែតតាមរយៈកុំព្យូទ័របម្រើ RiseUp ។ សម្រាប់ព័ត៌មានបន្ថែមអំពី Proxies សូមមើលជំពូក ៨ ៖ របៀបរក្សាអនាមិកភាព និងគេចវាងពីការត្រួតពិនិត្យអ៊ីនធើរណែត;
    • Jabber/XMPP គឺជាកុំព្យូទ័របម្រើសម្រាប់ការផ្ញើសាររហ័សភ្លាមៗ ការសន្ទនាជាអក្សរ សម្លេង និងវីដេអូ។ លោកអ្នកអាចប្រើប្រាស់កុំព្យូទ័របម្រើនេះជាមួយកម្មវិធីមួយចំនួន ដូចជា Jitsi, Pidgin, Adium, និង ChatSecure ជាដើម។

    សូមមើលផ្នែក ធានាសុវត្ថិភាពឧបករណ៍ទំនាក់ទំនងអ៊ីនធើរណែតផ្សេងទៀត ឬ ជំពូក ៧ ៖ របៀបរក្សាភាពឯកជននៃទំនាក់ទំនងតាមអ៊ីនធើរណែតរបស់លោកអ្នក ផងដែរ។

    របៀបបង្កើតគណនី RiseUp

    RiseUp ផ្តល់ជូនលោកអ្នកនូវវិធីសាស្ត្រពីរផ្សេងគ្នាសម្រាប់ចុះឈ្មោះគណនីអ៊ីមែល។ វិធីសាស្ត្រនីមួយៗ តម្រូវឱ្យប្រើការអនុវត្តន៍និងពេលវេលាផ្សេងៗគ្នា។

    ១. ស្នើសុំគណនីមួយពីក្រុម RiseUp ដោយផ្ទាល់។ ត្រូវចាំជានិច្ចថា RiseUpជាទូទៅដំណើរការនៅលើការផ្តល់អំណោយ និង សេចក្តីសាទរ និងសុឆន្ទៈនៃអ្នកស្ម័គ្រចិត្តរបស់វា - វិធីសាស្ត្រនេះ អាចចំណាយពេលវែងជាងធម្មតា ដើម្បីទទួលបានការ ឯកភាពសម្រាប់គណនីមួយ។

    ២. វិធីសាស្ត្រដែលត្រូវបានណែនាំឱ្យប្រើ គឺវិធីសាស្ត្រដែលបុគ្គលនិង/ឬអង្គភាពត្រូវបានអញ្ជើញឱ្យចូលរួមដោយគណនីសមាជិក RiseUp ដែលមានស្រាប់ចំនួនពីរ។ វិធីសាស្ត្រនេះតម្រូវឱ្យសមាជិកRiseUpដែលមានស្រាប់នីមួយៗ ផ្ញើឱ្យលោកអ្នកនូវលេខកូដអញ្ជើញ(invite code)មួយ។ ដើម្បីដឹងពីរបៀបដែលលេខកូដបែបនេះត្រូវបានបង្កើត សូមមើល ផ្នែក ៤.៣ ទំព័រ Invites (អញ្ជើញ)

    បន្ទាប់ពីលោកអ្នកបានទទួលលេខកូដអញ្ជើញ(invite codes)របស់លោកអ្នក ត្រូវអនុវត្តជំហានខាងក្រោមនេះដើម្បីចុះឈ្មោះគណនី RiseUp ឥតគិតថ្លៃរបស់លោកអ្នក៖

    ជំហានទី ១. វាយបញ្ចូល https://mail.riseup.net ទៅក្នុងកម្មវិធីបើកអ៊ីនធើរណែតរបស់លោកអ្នក ដើម្បីបើកគេហទំព័រ RiseUp ដូចខាងក្រោមនេះ៖

    រូបភាព ១ ៖ គេហទំព័រ https://mail.riseup.net/

    កំណត់សម្គាល់ ៖ អក្សរ s ដែលមាននៅក្នុងអាសយដ្ឋាន https:// ចង្អុលប្រាប់ថា ឥឡូវនេះ លោកអ្នកកំពុងធ្វើការប្រាស្រ័យទាក់ទងតាមរយៈការភ្ជាប់ Secure Sockets Layer (SSL) មួយ។

    សម្រាប់ព័ត៌មានបន្ថែមអំពីចំណុចនេះ សូមមើល កូនសៀវភៅណែនាំ ជំពូក ៧ ៖ របៀបរក្សាភាពឯកជននៃទំនាក់ទំនងតាមអ៊ីនធើរណែតរបស់លោកអ្នក ឬ សូមបើកមើល https://help.riseup.net/security

    ជំហានទី ២. ចុចលើ ដើម្បីបើកទំព័រ Request an email account (ស្នើសុំគណនីអ៊ីមែលមួយ) ដូចខាងក្រោមនេះ៖

    រូបភាព ២ ៖ ទំព័រ RiseUp Request an email account (RiseUp - ស្នើសុំគណនីអ៊ីមែលមួយ)

    ជំហានទី ៣. ចុចលើ ដើម្បីបង្ហាញទំព័រ RiseUp Request an email account - About our email service (RiseUp - ស្នើសុំគណនីអ៊ីមែលមួយ - អំពីសេវាអ៊ីមែលរបស់យើងខ្ញុំ)។

    ចំណុចសំខាន់ ៖ លោកអ្នក ត្រូវតែ ឯកភាពចំពោះគ្រប់លក្ខខណ្ឌទាំងអស់ដែលថ្លែងនៅក្នុងទំព័រ About our email service (អំពីសេវាអ៊ីមែលរបស់យើងខ្ញុំ) ដើម្បីដំណើរការបង្កើតគណនី RiseUp

    ជំហានទី ៤. សូមអាន កិច្ចសន្យាសង្គម (Social Contract), គោលនយោបាយស្តីពីភាពឯកជន (Privacy Policy) និង លក្ខខណ្ឌប្រើប្រាស់សេវា (Terms of Service) របស់ RiseUpចុចគូសយក ប្រអប់ I accept riseup.net's ទាំងអស់ ដើម្បីបញ្ជាក់ថា លោកអ្នកបានឯកភាពទៅលើលក្ខខណ្ឌទាំងនេះ។

    ជំហានទី ៥. ចុចលើ ដើម្បីចាប់ផ្តើមបង្កើតគណនី RiseUp របស់លោកអ្នក ដោយបំពេញទម្រង់អនឡាញដូចតទៅនេះ៖ Account information (ព័ត៌មានអំពីគណនី), Password (ពាក្យសម្ងាត់) និង Activation(បើកដំណើរការ)។

    ជំហានទី ៦. វាយបញ្ចូលឈ្មោះអ្នកប្រើប្រាស់ដែលខ្លួនចង់បានសម្រាប់គណនីរបស់លោកអ្នក។ ឈ្មោះអ្នកប្រើប្រាស់នេះ នឹងក្លាយជាព័ត៌មានសម្រាប់បើកចូលគណនីនិងអាសយដ្ឋានអ៊ីមែលរបស់លោកអ្នក។ (នៅក្នុងមេរៀននេះ ឧទាហរណ៍របស់យើងខ្ញុំ គឺប្រើ 'ssayyed' ដើម្បីបង្កើតគណនីអ៊ីមែល ssayyed@riseup.net)។

    ចំណុចសំខាន់ ៖ មិនត្រូវប្រើកណ្តក់សញ្ញា សញ្ញាចុច ឬសញ្ញាដកឃ្លា នៅក្នុងឈ្មោះអ្នកប្រើប្រាស់ឡើយ។

    រូបភាព ៣ ៖ ឧទាហរណ៍អំពីទម្រង់ព័ត៌មានគណនីដែលបំពេញរួច

    សូមកត់សម្គាល់ ថា ប្រអប់វាយអក្សរ Alternate email (អ៊ីមែលសម្រាប់ជំនួស), Language (ភាសា), Country (ប្រទេស) និង Time Zone (តំបន់ពេលវេលា) មិនត្រូវបានប៉ះពាល់ឡើយ ឬពួកវាត្រូវបានទុកឱ្យនៅដូចដើមដដែល ដើម្បីកាត់បន្ថយជាអតិបរមានូវចំនួនព័ត៌មានផ្ទាល់ខ្លួនដែលលោកអ្នករក្សាទុកនៅក្នុងកុំព្យូទ័របម្រើ។ ការទុកប្រអប់វាយអក្សរ Alternate email (អ៊ីមែលសម្រាប់ជំនួស)ឱ្យនៅទទេ នឹងផ្តល់នូវភាពឯកជនកាន់តែប្រសើរ ប៉ុន្តែលោកអ្នកនឹងមិនត្រូវបានអនុញ្ញាតឱ្យកំណត់ពាក្យសម្ងាត់របស់ខ្លួនឡើងវិញសម្រាប់គណនីនេះក្នុងករណីភ្លេចពាក្យសម្ងាត់ឡើយ។

    ជំហានទី ៧. ចុចលើ ដើម្បីបន្តទៅទម្រង់ Password (ពាក្យសម្ងាត់)។

    កំណត់សម្គាល់ ៖ ប្រសិនបើលោកអ្នកបានជ្រើសរើសឈ្មោះអ្នកប្រើប្រាស់ដែលមានគេកំពុងប្រើ លោកអ្នកនឹងត្រូវបានប្រាប់ឱ្យបង្កើតឈ្មោះអ្នកប្រើប្រាស់មួយផ្សេងទៀត។

    ជំហានទី ៨. បំពេញ ប្រអប់វាយអក្សរ Password (ពាក្យសម្ងាត់) និង Retype password (វាយបញ្ចូលពាក្យសម្ងាត់ម្តងទៀត) បន្ទាប់មក ចុចលើ ដើម្បីបន្តដំណើរការ។

    រូបភាព ៤ ៖ ទម្រង់ពាក្យសម្ងាត់ដែលបំពេញរួច

    ចំណុចសំខាន់ ៖ ពាក្យសម្ងាត់សម្រាប់គណនី RiseUp របស់លោកអ្នក គឺជាកត្តាសំខាន់បំផុតនៅក្នុងផ្នែកសុវត្ថិភាពនៃគណនីរបស់លោកអ្នក។ ដើម្បីយល់ដឹងអំពី របៀបបង្កើតពាក្យសម្ងាត់ដែលរឹងមាំ សូមមើល កូនសៀវភៅណែនាំ ជំពូក ៣ ៖ របៀបបង្កើតនិងថែរក្សាពាក្យសម្ងាត់សុវត្ថិភាព និងសូមមើលជំពូកកម្មវិធី KeePass

    ជំហានទី ៩. បំពេញទម្រង់ Activation (បើកដំណើរការ) ។

    ប្រសិនបើលោកអ្នកបានទទួលលេខកូដអញ្ជើញ (Invite codes) ពីអ្នកប្រើប្រាស់គណនី RiseUp ដែលលោកអ្នកស្គាល់ជា លក្ខណៈផ្ទាល់ខ្លួន ត្រូវ វាយបញ្ចូល លេខកូដអញ្ជើញ (Invite codes) ទាំងនោះទៅក្នុងប្រអប់វាយអក្សររៀងខ្លួនរបស់ពួកវា។ លេខកូដអញ្ជើញ (Invite code) នីមួយៗ ភាគច្រើនមកពីអ្នកប្រើប្រាស់ផ្សេងគ្នា។ តាមរបៀបផ្សេងពីនេះ លោកអ្នកអាចស្នើសុំគណនីមួយពី RiseUp.net ដោយបំពេញប្រអប់វាយអក្សរ Tell us about yourself (សូមប្រាប់យើងអំពីខ្លួនលោកអ្នក)។ ប្រសិនបើលោកអ្នកផ្តល់លេខកូដអញ្ជើញ(Invite codes) សូមកុំបំពេញប្រអប់វាយអក្សរ Tell us about yourself (សូមប្រាប់យើងខ្ញុំអំពីខ្លួនលោកអ្នក)។

    វាយបញ្ចូល លេខកូដអញ្ជើញ(Invite codes)ទាំងនោះ ទៅក្នុងប្រអប់វាយអក្សររៀងខ្លួនរបស់ពួកវា។

    រូបភាព ៥ ៖ ឧទាហរណ៍អំពីទម្រង់ Activation (បើកដំណើរការ) ដែលបំពេញរួច

    ជំហានទី ១០. ចុចលើ ដើម្បីស្នើសុំគណនី RiseUp របស់លោកអ្នក ឬដើម្បីបញ្ចប់ការបង្កើតគណនី RiseUp របស់លោកអ្នក ដូចខាងក្រោមនេះ៖

    រូបភាព ៦ ៖ ឧទាហរណ៍អំពីការបញ្ជាក់ថា គណនីមួយត្រូវបានបង្កើតដោយជោគជ័យ

    ជំហានទី ១១. ចុចលើ ដើម្បីត្រឡប់ទៅកាន់គេហទំព័រអ៊ីមែល RiseUp វិញ (សូមមើល រូបភាព ១)។

    សូមអបអរសាទរ! ពេលនេះ លោកអ្នកបង្កើតឬស្នើសុំគណនីអ៊ីមែល RiseUpបានដោយជោគជ័យ។

    របៀបបើកចូលគណនី RiseUp របស់លោកអ្នក

    បញ្ជីនៃផ្នែកដែលមាននៅក្នុងទំព័រនេះ៖

    ៣.០ របៀបបើកចូលគណនី RiseUp របស់លោកអ្នក

    ដើម្បីបើកចូលគណនីរបស់លោកអ្នក ត្រូវអនុវត្តជំហានខាងក្រោមនេះ៖

    ជំហានទី ១. បើក គេហទំព័រ RiseUp នៅក្នុងទម្រង់ SSL ដូចខាងក្រោមនេះ៖ https://mail.riseup.net/

    រូបភាព ១ ៖ ទំព័របើកចូលគណនីអ៊ីមែលរបស់ RiseUp

    បច្ចុប្បន្ននេះ Riseup កំពុងប្រើ Roundcube ដែលជាអន្តរផ្ទៃមុខវែបមែលមានលក្ខណៈសេរី និងបើកចំហមួយ។ Roundcube តម្រូវឱ្យមាន JavaScript។ ប្រសិនបើលោកអ្នកមិនចង់ប្រើអន្តរផ្ទៃមុខវែបមែលនេះ Riseup អនុញ្ញាតឱ្យលោកអ្នកអាចចូលប្រើអ៊ីមែលរបស់លោកអ្នកតាមរយៈអន្តរផ្ទៃមុខវែបមែល SquirrelMail បានផងដែរ (សូមមើលផ្នែកខាងក្រោមនេះ)។ វែបមែល Riseup ក៏ត្រូវការឱ្យកម្មវិធីបើកអ៊ីនធើរណែតរបស់លោកអ្នកទទួលយកឃុកឃី (Cookies) ផងដែរ (សូមមើល ជំពូកកម្មវិធី Firefox សម្រាប់ព័ត៌មានបន្ថែមអំពីឃុកឃី (Cookies))។

    ទំព័របើកចូលគណនីវែបមែល RiseUp ត្រូវបានចែកជា ផ្នែកបើកចូលគណនី(Login Section)នៅចំកណ្តាល និង ក្រុមតំណភ្ជាប់មួយនៅខាងក្រោមវា៖

    ជំហានទី ២. វាយបញ្ចូលព័ត៌មានរបស់លោកអ្នក ទៅក្នុងប្រអប់វាយអក្សរ Username: (ឈ្មោះអ្នកប្រើប្រាស់៖) និង Password: (ពាក្យសម្ងាត់៖)។ មិនត្រូវវាយបញ្ចូល @riseup.net នៃអាសយដ្ឋានអ៊ីមែល ទៅក្នុងប្រអប់វាយអក្សរ Username: (ឈ្មោះអ្នកប្រើប្រាស់៖) ទេ។

    ជំហានទី ៣. ចុចលើ ដើម្បីបង្ហាញគណនីរបស់លោកអ្នក ដូចខាងក្រោមនេះ៖

    រូបភាព ២ ៖ ឧទាហរណ៍អំពីគណនី RiseUp ក្នុងអន្តរផ្ទៃមុខ SquirrelMail

    ជំហានដែលអនុវត្តឬអត់ក៏បាន៖ ប្រសិនបើលោកអ្នកចង់ផ្លាស់ប្តូរអន្តរផ្ទៃមុខវែបមែលរបស់លោកអ្នក ទៅជាភាសាមួយផ្សេងទៀត ត្រូវអនុវត្តតាមជំហានដែលអនុវត្តឬអត់ក៏បានទាំងនោះ៖

    ជំហានទី ៤. ជ្រើសយក ពីម៉ឺនុយនៅខាងលើបង្អស់។ ផ្ទាំង Settings លេចចេញមក ដូចខាងក្រោមនេះ៖

    រូបភាព ៣ ៖ ផ្ទាំង Settings

    ជំហានទី ៥. ជ្រើសយក ដើម្បីបើកផ្ទាំងកំណត់អន្តរផ្ទៃមុខអ្នកប្រើប្រាស់ (User Interface) ដូចខាងក្រោមនេះ៖

    រូបភាព ៤ ៖ ផ្ទាំង Settings - User Interface Preferences

    ជំហានទី ៦. ចុចលើម៉ឺនុយទឹកធ្លាក់ Language (ភាសា) ដូចបង្ហាញនៅក្នុង រូបភាព ៤ ខាងលើ បន្ទាប់មក ជ្រើសយកភាសាដែលសមស្រប។

    ៣.១ របៀបប្រើ Virtual Keyboard

    បើលោកអ្នកកំពុងប្រើកុំព្យូទ័រសាធារណៈឬកុំព្យូទ័រចែករំលែកមួយ (ឧទា. នៅក្នុងហាងអ៊ីនធើរណែត មជ្ឈមណ្ឌលសហគមន៍ ឬបណ្ណាល័យ) លោកអ្នកអាចវាយបញ្ចូលពាក្យសម្ងាត់របស់លោកអ្នកដោយប្រើក្តារវាយអក្សរ Virtual Keyboardបាន។ វាផ្តល់ឱ្យគណនីអ៊ីមែលរបស់លោកអ្នកនូវស្រទាប់ការពារមួយផ្សេងទៀតដើម្បីទប់ទល់នឹងកម្មវិធី Key-logger។ កម្មវិធី Key-logger ត្រូវបានរចនាឡើង ដើម្បីពិនិត្យតាមដានការចុចប៊ូតុងរូបវន្តលើក្តារវាយអក្សររបស់អ្នកប្រើប្រាស់ និងដើម្បីកត់ត្រាពាក្យសម្ងាត់ ឈ្មោះអ្នកប្រើប្រាស់ និងព័ត៌មានសំខាន់ផ្សេងទៀត។ ក្តារវាយអក្សរ Virtual Keyboard អាចឱ្យអ្នកប្រើប្រាស់គេចវាងពីហានិភ័យសុវត្ថិភាពនេះ ដោយឱ្យអ្នកប្រើប្រាស់អាចបញ្ចូលពាក្យសម្ងាត់របស់ខ្លួនបានដោយប្រើកូនកណ្តុរ។ ដើម្បីប្រើក្តារវាយអក្សរ Virtual Keyboard របស់ RiseUp ត្រូវអនុវត្តជំហានខាងក្រោមនេះ៖

    ជំហានទី ១. បើកគេហទំព័រ RiseUp https://mail.riseup.net/

    ជំហានទី ២. ចុចលើ ដើម្បីបើកក្តារវាយអក្សរ Virtual Keyboard ដូចខាងក្រោម៖

    រូបភាព ៥ ៖ ទំព័របើកចូលគណនីរបស់ RiseUp ដែលមានបើកដំណើរការក្តារវាយអក្សរ Virtual Keyboard

    ជំហានទី ៣. ដើម្បីវាយបញ្ចូលពាក្យសម្ងាត់របស់លោកអ្នក ត្រូវប្រើកូនកណ្តុររបស់លោកអ្នកចុចលើប៊ូតុងក្តារវាយអក្សរនៅលើអេក្រង់។ លោកអ្នកអាចជ្រើសយកភាសាមួយសម្រាប់ Virtual Keyboard ដោយចូលតាមម៉ឺនុយទឹកធ្លាក់ដែលស្ថិតនៅខាងលើបង្អស់ខាងឆ្វេងនៃក្តារវាយអក្សរនេះ។ លោកអ្នកអាចនឹងត្រូវការប្រើប៊ូតុង "Alt" ឬ "AlrGr" ដើម្បីចូលប្រើតួអក្សរមួយចំនួនទៀតដែលមាននៅលើ Virtual Keyboard នេះ។

    ជំហានទី ៤. ចុចលើ ដើម្បីចូលក្នុងគណនី RiseUp របស់លោកអ្នក។

    របៀបផ្លាស់ប្តូរការកំណត់នៃគណនីរបស់លោកអ្នក

    បញ្ជីនៃផ្នែកដែលមាននៅក្នុងទំព័រនេះ៖

    ៤.០ របៀបផ្លាស់ប្តូរការកំណត់នៃគណនីរបស់លោកអ្នក

    RiseUp អាចឱ្យលោកអ្នកផ្លាស់ប្តូរការកំណត់ផ្សេងៗសម្រាប់គណនីរបស់លោកអ្នក។ លោកអ្នកអាចកំណត់ទំហំប្រអប់អ៊ីមែលរបស់លោកអ្នក ផ្លាស់ប្តូរឈ្មោះ និងអាសយដ្ឋានគណនីរបស់លោកអ្នក បន្ថែមឈ្មោះហៅក្រៅ និងកំណត់មុខងារជាច្រើនផ្សេងទៀត។ លោកអ្នកអាចបង្កើតលេខកូដអញ្ជើញ (invite codes) បានផងដែរ ដើម្បីជួយមិត្តភក្តិនិងសហសេវិករបស់លោកអ្នកធ្វើការចុះឈ្មោះគណនី RiseUp ផ្ទាល់ខ្លួនរបស់ពួកគេ។

    ជំហានទី ១. បើក ទំព័រ Account Settings (ការកំណត់គណនី) របស់ RiseUp ដូចខាងក្រោមនេះ៖ https://user.riseup.net/

    រូបភាព ១ ៖ ទំព័រ user.riseup.net

    ជំហានទី ២. វាយបញ្ចូល ឈ្មោះអ្នកប្រើប្រាស់និងពាក្យសម្ងាត់របស់លោកអ្នក ទៅក្នុងប្រអប់វាយអក្សរដែលពាក់ព័ន្ធ។ ជំហានទី ៣. ចុចលើ ដើម្បីបើកផ្ទាំងខាងក្រោមនេះ៖

    រូបភាព ២ ៖ ទំព័រគ្រប់គ្រងអ្នកប្រើប្រាស់ riseup.net

    ៤.១ ទំព័រ My Settings (ការកំណត់របស់ខ្ញុំ)

    ទំព័រ My Settings (ការកំណត់របស់ខ្ញុំ) បង្ហាញគ្រប់ព័ត៌មានទាំងអស់ ដែលលោកអ្នកបានបញ្ចូលពីដំបូងនៅក្នុងទំព័រ Create a RiseUp Account (បង្កើតគណនី RiseUp)

    ជំហានទី ១. ចុចលើ ដើម្បីបើកផ្ទាំងខាងក្រោមនេះ៖

    រូបភាព ៣ ៖ ទំព័រ Settings (កំណត់មុខងារ)

    លោកអ្នកអាចផ្លាស់ប្តូរឈ្មោះអ្នកប្រើប្រាស់របស់លោកអ្នកនៅក្នុងផ្ទាំងនេះ ដែលនឹងនាំឱ្យអាសយដ្ឋានអ៊ីមែលរបស់លោកអ្នកផ្លាស់ប្តូរទៅតាមនោះផងដែរ។ ឈ្មោះអ្នកប្រើប្រាស់ គួរតែមានតែមួយផងដែរ។ ត្រង់កន្លែងនេះ លោកអ្នកអាចនឹងផ្លាស់ប្តូរបានផងដែរ នូវព័ត៌មានលម្អិតណាមួយផ្សេងទៀតរបស់គណនី ដែលមានដូចជាអ៊ីមែលសម្រាប់ជំនួស ពាក្យសម្ងាត់ ជាដើម។

    សូមកត់សម្គាល់ថា ប្រអប់វាយអក្សរ Language (ភាសា), Country (ប្រទេស) និង Time Zone (តំបន់ពេលវេលា) មិនគួរផ្លាស់ប្តូរឡើយ ដើម្បីកាត់បន្ថយជាអតិបរមានូវចំនួនព័ត៌មានផ្ទាល់ខ្លួនដែលលោកអ្នករក្សាទុកនៅក្នុងកុំព្យូទ័របម្រើ។

    ជំហានទី ២. វាយបញ្ចូលព័ត៌មានថ្មីរបស់លោកអ្នក បន្ទាប់មក ចុចលើ ដើម្បីបង្ហាញសារនេះ៖

    រូបភាព ៤ ៖ ធ្វើបច្ចុប្បន្នភាពការផ្លាស់ប្តូររបស់លោកអ្នកបានដោយជោគជ័យ

    ៤.២ ទំព័រ Email settings (ការកំណត់អ៊ីមែល)

    ទំព័រ Email settings (ការកំណត់អ៊ីមែល) អាចឱ្យលោកអ្នកផ្លាស់ប្តូរឬមើលព័ត៌មានដែលទាក់ទងទៅនឹងការរក្សាទុកអ៊ីមែល។ លោកអ្នកអាចកំណត់ទាំង'កូតា' ឬចំនួនលំហដែលបម្រុងទុកសម្រាប់គណនីអ៊ីមែលរបស់លោកអ្នក នៅក្នុងកុំព្យូទ័របម្រើ RiseUp បានផងដែរ។

    ជំហានទី ១. ចុចលើ ដើម្បីបើកផ្ទាំងខាងក្រោមនេះ៖

    រូបភាព ៥ ៖ ទំព័រ Email settings (ការកំណត់អ៊ីមែល)

    ជំហានទី ២. វាយបញ្ចូល ចំនួនសមស្របមួយទៅក្នុងប្រអប់វាយអក្សរ Quota (កូតា) ។

    កំណត់សម្គាល់ ៖ គណនីរបស់លោកអ្នកត្រូវបានកំណត់ទំហំធំបំផុត ត្រឹមកូតាថាសទិន្នន័យរបស់លោកអ្នក (នៅពេលនេះ ទំហំដែលផ្តល់ឱ្យជាស្វ័យប្រវត្តដោយកម្មវិធីគឺ ៩២ មេហ្គាបៃ)។ បើលោកអ្នកត្រូវការលំហបន្ថែម សូមពិចារណាធ្វើការដោនឡូតអ៊ីមែលរបស់លោកអ្នកដោយប្រើកម្មវិធីអ៊ីមែលមួយ ដូចជាកម្មវិធី Thunderbird ជាដើម ហើយមិនត្រូវរក្សាទុកអ៊ីមែលទាំងនោះនៅក្នុងកុំព្យូទ័របម្រើឡើយ។

    លោកអ្នកអាចនឹងបង្កើតបានផងដែរ នូវឈ្មោះហៅក្រៅសម្រាប់គណនីរបស់លោកអ្នក នៅក្នុងទំព័រនេះ។ ឈ្មោះហៅក្រៅ (Alias) គឺជាឈ្មោះក្រៅមួយសម្រាប់គណនីរបស់លោកអ្នក។ ខណៈដែលគណនីមេនឹងនៅតែដូចមុនដដែលនោះ គេក៏នឹងអាចផ្ញើអ៊ីមែលទៅអាសយដ្ឋានហៅក្រៅរបស់លោកអ្នកបានផងដែរ។

    រូបភាព ៦ ៖ ផ្នែក Aliases (ឈ្មោះហៅក្រៅ) របស់ទំព័រ Email settings (ការកំណត់អ៊ីមែល)

    ឧទា. គណនី ssayyedd@riseup.net មានឈ្មោះហៅក្រៅចំនួនពីរ។ អ៊ីមែលដែលផ្ញើទៅ safeandsecure@riseup.net និង salsaytest@riseup.net នឹងត្រូវបានបញ្ជូនបន្តទៅឱ្យគណនីមេ។ នេះប្រហែលជាទម្លាប់អនុវត្តន៍មួយដែលមានប្រយោជន៍ ដើម្បីរក្សាភាពឯកជននៃអាសយដ្ឋានគណនីពិតប្រាកដ។

    កំណត់សម្គាល់ ៖ មានការកំណត់ផ្សេងទៀតដែលមាននៅក្នុងទំព័រនេះ ដែលលោកអ្នកអាចចូលអនុវត្តបានពីស្លាកផ្ទាំងនិងតំណភ្ជាប់ដែលបង្ហាញនៅក្នុង រូបភាព ៥។ ការកំណត់មួយចំនួនមានដូចជា៖

    • Spam settings (ការកំណត់ស្ពែម) ៖ អនុញ្ញាតឱ្យលោកអ្នកអាចកំណត់អំពី របៀបដែលកុំព្យូទ័របម្រើ RiseUp នឹងគ្រប់គ្រងលើស្ពែមដែលគួរឱ្យសង្ស័យ(អ៊ីមែលដែលពុំត្រូវការ);
    • Mail filters (តម្រងអ៊ីមែល) ៖ អនុញ្ញាតឱ្យលោកអ្នកកំណត់កុំព្យូទ័របម្រើ RiseUp ឱ្យរៀបអ៊ីមែលចូលមករបស់លោកអ្នកជាថតឯកសារផ្សេងៗ ឬលុបចោលអ៊ីមែលជាក់លាក់មួយចំនួន;
    • Fix mailbox (ជួសជុលប្រអប់អ៊ីមែល) ៖ អាចជួយក្នុងស្ថានភាពដែលប្រអប់អ៊ីមែលរបស់លោកអ្នកឈប់ដំណើរការ;
    • Restore mail from backups (ស្តារយកអ៊ីមែលពីឯកសារថតចម្លង) ៖ អាចស្តារយកអ៊ីមែលរបស់លោកអ្នកពីសំណៅថតចម្លងដែលរក្សាទុកនៅក្នុងកុំព្យូទ័របម្រើ RiseUp;
    • Destroy mailbox (បំផ្លាញប្រអប់អ៊ីមែល) ៖ នឹងលុបចោលប្រអប់អ៊ីមែលរបស់លោកអ្នកទាំងស្រុង អមជាមួយគ្រប់អ៊ីមែលនៅក្នុងគ្រប់ថតឯកសារទាំងអស់។ លោកអ្នកនឹងអាចបើកចូលគណនីនេះម្តងទៀត និងបង្កើតប្រអប់អ៊ីមែល(ទទេ)ថ្មីមួយ។

    ជំហានទី ៣. ចុចលើ ដើម្បីថតទុកការកំណត់ថ្មីៗរបស់លោកអ្នក។

    ៤.៣ ទំព័រ Invites (អញ្ជើញ)

    ទំព័រ Invites អាចឱ្យលោកអ្នកបង្កើត លេខកូដអញ្ជើញ (invite codes) ដែលប្រើដើម្បីអញ្ជើញមិត្តភក្តិនិងសហសេវិករបស់លោកអ្នកចូលរួមប្រើ RiseUp

    ចំណុចសំខាន់ ៖ គណនីថ្មីនីមួយៗ ត្រូវការលេខកូដអញ្ជើញ(invite code)មួយពីអ្នកប្រើប្រាស់ពីរនាក់ផ្សេងគ្នា។ លោកអ្នកអាចនឹងបង្កើតលេខកូដអញ្ជើញ(invite code)បានច្រើនតាមតែលោកអ្នកចង់បាន។

    ជំហានទី ១. ចុចលើ ដើម្បីបើកផ្ទាំងខាងក្រោមនេះ៖

    រូបភាព ៧ ៖ ទំព័រ Invites (អញ្ជើញ)

    ជំហានទី ២. ចុចលើ ដើម្បីបង្កើតលេខកូដអញ្ជើញ(invite code) ដូចខាងក្រោមនេះ៖

    រូបភាព ៨ ៖ ឧទាហរណ៍អំពីលេខកូដអញ្ជើញ(invite code)ដែលបង្កើតបាន

    កំណត់សម្គាល់ ៖ លេខកូដអញ្ជើញ(invite code)នីមួយៗ មានសុពលភាពសម្រាប់រយៈពេលមួយខែ។

    ជំហានទី ៣. ចុចលើ Print invites ដើម្បីបោះពុម្ពសំណៅចម្លងនៃលេខកូដអញ្ជើញ(invite code) និងផ្តល់ទៅឱ្យអ្នកដែលចង់បង្កើតគណនីអ៊ីមែល RiseUp

    ជំហានទី ៤. ចុចលើ ដើម្បីចាកចេញពីផ្ទាំងអ្នកប្រើប្រាស់។

    សំណួរដែលសួរញឹកញាប់ និង ការពិនិត្យមើលឡើងវិញ

    ៥.០ សំណួរដែលសួរញឹកញាប់

    សំណួរ ៖ ខ្ញុំមិនអាចបើកចូលគណនី Riseup របស់ខ្ញុំបានទេ។

    ចម្លើយ ៖ សូមមើល Troubleshooting webmail login (របៀបដោះស្រាយបញ្ហាបើកចូលគណនីវែបមែល) នៅក្នុង Riseup Email Help (ជំនួយសម្រាប់អ៊ីមែល Riseup)។ សូមមើលផងដែរនូវ Riseup Help: Frequently asked questions (ជំនួយសម្រាប់កម្មវិធី Riseup ៖ សំណួរដែលសួរញឹកញាប់) សម្រាប់ប្រធានបទជាច្រើនផ្សេងទៀត។

    សំណួរ ៖ តើក្នុងកាលៈទេសៈណាខ្លះ ដែលខ្ញុំគួរប្រើអន្តរផ្ទៃមុខវែបមែល(Roundcube)ដែលមានស្រាប់ ជំនួសឱ្យអន្តរផ្ទៃមុខវែបមែល SquirrelMail ?

    ចម្លើយ ៖ ប្រសិនបើ សម្រាប់ហេតុផលខ្លះ អន្តរផ្ទៃមុខអ៊ីមែលមួយខូចមិនអាចប្រើបានឬត្រូវធ្វើការជួសជុលថែទាំ លោកអ្នកនៅតែអាចបន្តធ្វើការនៅលើអន្តរផ្ទៃមុខផ្សេងទៀតដោយគ្មានការអាក់ខាន។ ជាមួយគ្នានេះផងដែរ សេវា SquirrelMail មិនត្រូវការ JavaScript ទេ។

    សំណួរ ៖ នៅពេលបង្កើតគណនីរបស់ខ្ញុំ ខ្ញុំមានអារម្មណ៍មិនស្រួលសោះ ចំពោះការផ្តល់ព័ត៌មានអំពីខ្លួនខ្ញុំ។ តើខ្ញុំត្រូវតែផ្តល់ព័ត៌មានផ្ទាល់ខ្លួននេះឬ?

    ចម្លើយ ៖ ទេ លោកអ្នកមិនតម្រូវឱ្យផ្តល់ព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកឡើយ លុះត្រាតែលោកអ្នកចង់។

    សំណួរ ៖ តើធ្វើដូចម្តេចទើបខ្ញុំអាចបង្កើតគណនីអ៊ីមែលមួយសម្រាប់សកម្មជនដែលខ្ញុំស្គាល់?

    ចម្លើយ ៖ លោកអ្នកចាំបាច់ត្រូវស្គាល់អ្នកប្រើប្រាស់ Riseup ម្នាក់ផ្សេងទៀត ហើយអ្នកទាំងពីរម្នាក់ៗចាំបាច់ត្រូវបង្កើត(invite code (លេខកូដអញ្ជើញ) មួយ និងផ្ញើលេខកូដទាំងនេះទៅឱ្យសហសេវិករបស់លោកអ្នក។ លេខកូដទាំងពីរនេះ នឹងត្រូវប្រើនៅពេលសហសេវិករបស់លោកអ្នកបង្កើតគណនី Riseup មួយ។

    សំណួរ ៖ ខ្ញុំបានកត់សម្គាល់ឃើញមានការកំណត់អត្តសញ្ញាណពីរកត្តា(two-factor authentication setting) នៅក្នុងអន្តរផ្ទៃមុខវែបមែល Roundcube តើខ្ញុំគួរប្រើវាដែរឬទេ?

    ចម្លើយ ៖ ការកំណត់អត្តសញ្ញាណពីរកត្តា (two-factor authentication setting) ផ្តល់នូវស្រទាប់ការពារបន្ថែមមួយដល់គណនីអ៊ីមែលរបស់លោកអ្នក ដោយនៅពេលបើកចូលគណនី វាតម្រូវឱ្យចុះលេខកូដចៃដន្យនិងផ្លាស់ប្តូរមួយ បន្ថែមពីលើពាក្យសម្ងាត់របស់លោកអ្នក។ ប៉ុន្តែ នៅពេលនេះ ទោះបីលោកអ្នកតម្លើងវានិងបើកដំណើរការវាក៏ដោយ លោកអ្នកនៅតែអាចចូលប្រើអ៊ីមែលរបស់លោកអ្នកបានដោយមិនចាំបាច់ប្រើការបញ្ជាក់អត្តសញ្ញាណពីរកត្តា(two-factor authentication)ជាមួយអន្តរផ្ទៃមុខវែបមែលSquirrelMail ឬជាមួយកម្មវិធីប្រើអ៊ីមែលមួយ (ដូចជាកម្មវិធី Thunderbird ជាដើម) ដែលប្រើនៅលើ POP/IMAP ឡើយ។ យើងកំពុងទន្ទឹងរង់ចាំការអភិវឌ្ឍន៍បន្ថែម ចំពោះការអាចឱ្យប្រើការបញ្ជាក់អត្តសញ្ញាណពីរកត្តា(two-factor authentication)បាននៅក្នុងកម្មវិធី Riseup

    ៥.១ សំណួរពិនិត្យមើលឡើងវិញ

    • តើអ្វីគឺជាភាពខុសគ្នា រវាងការអានអ៊ីមែលនៅលើវែបមែល និងការអានអ៊ីមែលតាមរយៈកម្មវិធីអ៊ីមែល?
    • តើ Secure Sockets Layer (SSL) គឺជាអ្វី ហើយវាធ្វើការដូចម្តេចខ្លះ?
    • តើ Virtual Keyboard គឺជាអ្វី ហើយវាធ្វើការដូចម្តេចខ្លះ?
    • តើលោកអ្នកអាចបន្ថែមឈ្មោះក្រៅ(alias)មួយ ទៅឱ្យគណនីអ៊ីមែលរបស់លោកអ្នក បានដោយរបៀបណា?
    • តើ លេខកូដអញ្ជើញ (Invite Code) ដែលបង្កើតថ្មីមួយ មានសុពលភាពសម្រាប់រយៈពេលប៉ុន្មាន?