កម្មវិធី Spybot - Anti-Spyware (កម្មវិធីស្ប៉ាយបត - កម្ចាត់ស្ប៉ាយវែរ)

Updated7 December 2014

មគ្គុទេសក៍នេះមិនមានអ្នកមើលថែទៀតឡើយ

កម្មវិធី Spybot Search & Destroy ត្រូវបានប្រើដើម្បីស្វែងរក និងកម្ចាត់ Malware, Adware និង Spyware ជាច្រើនប្រភេទ ចេញពីកុំព្យូទ័ររបស់លោកអ្នក។ កម្មវិធីនេះនឹងផ្តល់ការធ្វើបច្ចុប្បន្នភាពដោយឥតគិតថ្លៃ និងអនុញ្ញាតឲ្យលោកអ្នកអាចផ្សាំកម្មវិធីបើកអ៊ិនធឺណិតរបស់លោកអ្នក ជាមួយនឹងមេរោគដែលបង្កដោយ Malware ដែលត្រូវធ្លាប់ឆ្លងពីមុនផងដែរ។

ទំព័រដើម

www.safer-networking.org/en

តម្រូវការរបស់កុំព្យូទ័រ

 • គ្រប់កំណែ Windows ទាំងអស់

កំណែដែលប្រើនៅក្នុងមគ្គុទ្ទេសក៍ណែនាំនេះ

 • ២.៤

កាលបរិច្ឆេទកែសម្រួលចុងក្រោយបំផុត របស់ជំពូកនេះ

 • ធ្នូ ២០១៤

អាជ្ញាប័ណ្ណ

 • កម្មវិធីសេរី (Freeware)

កំណែដែលយកតាមខ្លួនបាន (Portable Version)

ឯកសារតម្រូវឲ្យអាន

អត្ថប្រយោជន៍ដែលលោកអ្នកនឹងទទួលបាន

 • សមត្ថភាព ក្នុងការលុបចោល Malware និង/ឬ Spyware ប្រភេទផ្សេងៗ។
 • សមត្ថភាព ក្នុងការផ្សាំប្រព័ន្ធកុំព្យូទ័ររបស់លោកអ្នក មុនពេល ឆ្លងមេរោគ និងបញ្ហាគ្រោះថ្នាក់ និងការប្រឈមនានា។

GNU Linux, Mac OS និងកម្មវិធីផ្សេងៗទៀតដែលអាចប្រើបានជាមួយ Microsoft Windows

ដើម្បីការពារប្រព័ន្ធប្រតិបត្តិការដូចជា GNU Linux និង Mac OS យើងខ្ញុំសូមណែនាំឲ្យលោកអ្នក៖ ១. ធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការ និងគ្រប់កម្មវិធីដែលបានដំឡើងទាំងអស់ឲ្យបានទៀងទាត់ ២. ប្រើកម្មវិធីកម្ចាត់មេរោគ ដែលមានរាយឈ្មោះក្នុងជំពូកកម្មវិធី Avast ៣. ប្រើកម្មវិធី Firewall ដែលមានរាយឈ្មោះនៅក្នុងជំពូកកម្មវិធី Comodo ៤. ប្រើកម្មវិធីបើកអ៊ិនធឺណិតដែលមានសុវត្ថិភាព ដូចជាកម្មវិធី Firefox ដោយមានមុខងារបន្ថែម NoScript ដែលបង្ការសំណេរកម្មវិធីដែលត្រូវបានទាញយកពីទំព័រនៅលើអ៊ិនធឺណិត មិនឲ្យដំណើរការ។ វិធានការបង្ការទាំងនេះ មានសារៈសំខាន់ក្នុងការធ្វើឲ្យកុំព្យូទ័រដែលមានប្រព័ន្ធប្រតិបត្តិការ GNU LinuxMac OSត្រូវបានការពារ។

ការការពារ spyware និង maleware សម្រាប់កុំព្យូទ័រដែលប្រើMicrosoft Windows គឺជាបញ្ហាដ៏សំខាន់មួយ។ មាន malware ថ្មីៗចំនួនរាប់ពាន់ ត្រូវបានបង្កើតជារៀងរាល់ថ្ងៃ។ វិធីសាស្ត្រវាយប្រហារ កាន់តែមានលក្ខណៈទំនើបជាងមុន។ វិធានការបង្ការដែលបានលើកមកបង្ហាញក្នុងកថាខណ្ឌមុននេះ គឺមានលក្ខណៈចាំបាច់ សម្រាប់កុំព្យូទ័រទាំងអស់ដែលប្រើMicrosoft Windows។ ជាងនេះទៅទៀត យើងខ្ញុំសូមណែនាំយ៉ាងមុតមាំ ឲ្យប្រើកម្មវិធី Spybot ដែលលើកមករៀបរាប់ក្នុងជំពូកនេះ។

ប៉ុន្តែ ប្រសិនបើកុំព្យូទ័ររបស់លោកអ្នកនៅតែឆ្លងមេរោគ ថ្វីបើមានការប្រុងប្រយ័ត្នជាមុនទាំងនេះក៏ដោយនោះ ហើយលោកអ្នកគិតថាខ្លួនត្រូវការកម្មវិធីបន្ថែមនោះ យើងខ្ញុំសូមណែនាំកម្មវិធីដូចខាងក្រោម៖

 • ដំឡើងកម្មវិធី SuperAntiSpyware, ធ្វើបច្ចុប្បន្នភាពនិយមន័យ spyware ហើយបន្ទាប់មក ស្កែនកុំព្យូទ័ររបស់លោកអ្នក;
 • ដំឡើងកម្មវិធី Malwarebytes Anti-Malware, ដំណើរការ Quick Scan(ស្កែនរហ័ស) រួច Scan (ស្កែន) នៅពេលដំណើរការស្កែនបញ្ចប់ បន្ទាប់មក លុបចោល malware ដែលរកឃើញ និងបង្ហាញក្នុងផ្ទាំង Show Results(បង្ហាញលទ្ធផល);
 • ប្រើកម្មវិធីកម្ចាត់ spyware ឥតគិតថ្លៃផ្សេងទៀត ដូចជា Microsoft Windows Defender, Ad-Aware Internet SecuritySpywareBlaster ជាដើម។

ការទាញយកកម្មវិធី Spybot

 • សូមអានសេចក្តីផ្តើមសង្ខេបនៃ មគ្គុទ្ទេសក៍អនុវត្តន៍
 • ចុច លើរូបសញ្ញា Spybot ខាងក្រោមនេះ ដើម្បីបើកទំព័រទាញយក www.safer-networking.org/mirrors/
 • ជ្រើសយកទីតាំងទាញយកណាមួយចេញពីបញ្ជី ដែលមាននៅក្នុងទំព័រដែលបើកនោះ ដោយចុចលើប៊ូតុង "Download here"។
 • ទាញយកកម្មវិធីដំឡើងកម្មវិធី។ បន្ទាប់មក បើកចូលទៅរកកម្មវិធីនោះ ហើយចុចផ្ទួនលើកម្មវិធីនោះ។
 • បន្ទាប់ពីលោកអ្នកដំឡើងកម្មវិធី Spybot បានដោយជោគជ័យរួចហើយ លោកអ្នកអាចលុបចោលកម្មវិធីសម្រាប់ដំឡើងចោលបាន។

Spybot:

១.១ ប្រការគួរយល់ដឹងអំពីកម្មវិធីនេះ មុនពេលលោកអ្នកចាប់ផ្តើមប្រើ

Spybot S&D គឺជាកម្មវិធីឥតគិតថ្លៃដែលគេនិយមប្រើ ក្នុងការស្វែងរក និងកម្ចាត់ចោល នូវ adware, malware និង spyware ប្រភេទផ្សេងៗ ពីប្រព័ន្ធកុំព្យូទ័ររបស់លោកអ្នក។ កម្មវិធីនេះក៏អនុញ្ញាត ឲ្យលោកអ្នកផ្សាំប្រព័ន្ធកុំព្យូទ័រលោកអ្នកប្រឆាំងនឹង adware, malware និង spyware និងបង្ការកម្មវិធីអាក្រក់ទាំងនេះក្នុងការចូលទៅក្នុងកុំព្យូទ័ររបស់លោកអ្នក បន្ទាប់ពីបានដំឡើងកម្មវិធី Spybot

Spybot S&D គឺមិនមែនជាកម្មវិធីកម្ចាត់មេរោគ (Anti-virus Tool)ទេ។ ប៉ុន្តែ កម្មវិធីនេះ អាចដំណើរការអមជាមួយកម្មវិធីកម្ចាត់មេរោគ ដើម្បីអាចបន្ថែមសុវត្ថិភាពរបស់កុំព្យូទ័រលោកអ្នកបាន។

Adware (អេដវែរ) គឺជាប្រភេទកម្មវិធីមួយ ដែលបង្ហាញសម្ភារៈផ្សាយពាណិជ្ជកម្មនៅលើកុំព្យូទ័ររបស់លោកអ្នក។ Adware ប្រភេទខ្លះ មានមុខងារដូចគ្នាទៅនឹង spyware និងអាចឈ្លានពានភាពឯកជន និងសុវត្ថិភាពរបស់លោកអ្នក។

Malware (មែលវែរ) (ឧ. Trojans (ត្រូជែន) និង Worms (វ៉ម)) គឺប្រភេទកម្មវិធីមួយ ដែលសរសេរឡើងដើម្បីបង្កអន្តរាយ ឬការខូចខាតដល់ប្រព័ន្ធប្រតិបត្តិការកុំព្យូទ័ររបស់លោកអ្នក ដោយពុំមានការយល់ព្រម ឬដឹងឮរបស់លោកអ្នក។

Spyware (ស្ប៉ាយវែរ) គឺជាប្រភេទកម្មវិធីមួយ ដែលប្រមូលទិន្នន័យ សង្កេត និងកត់ត្រាព័ត៌មានឯកជនរបស់លោកអ្នក និងតាមដានទម្លាប់ប្រើអ៊ិនធឺណិតរបស់លោកអ្នក។ ដូច malware ដែរ កម្មវិធីនេះជាញឹកញាប់លួចដំណើរការដោយសម្ងាត់ក្នុងកុំព្យូទ័ររបស់លោកអ្នក។ ដោយហេតុនេះ ការដំឡើងកម្មវិធីដូចជា Spybot នឹងជួយលោកអ្នកការពារប្រព័ន្ធកុំព្យូទ័ររបស់លោកអ្នក និងខ្លួនលោកអ្នកផ្ទាល់។

កំណត់សម្គាល់Windows Vista, 7 និង 8 មានកម្មវិធីប្រឆាំង spyware បង្កប់មួយ ដែលមានឈ្មោះថា Windows Defender។ ប៉ុន្តែ ប្រព័ន្ធប្រតិបត្តិការនេះហាក់ដូចជាអនុញ្ញាតឲ្យកម្មវិធី Spybotធ្វើការដោយមិនមានបដិបក្ខភាពអ្វីឡើយ។

របៀបបញ្ចូល និងប្រើកម្មវិធីSpybot

បញ្ជីនៃផ្នែកដែលមាននៅក្នុងទំព័រនេះ៖

២.០ របៀបបញ្ចូលកម្មវិធី Spybot

ជំហានទី ១. ចុចរហ័សពីរដងលើ ; ផ្ទាំង Open File - Security Warning (បើក ឯកសារ - ការព្រមានអំពីសុវត្ថិភាព) អាចលេចចេញមក។ ប្រសិនបើវាលេចចេញមក ត្រូវចុច លើ ដើម្បីបើកផ្ទាំងខាងក្រោមនេះ៖

រូបភាព ១ ៖ ផ្ទាំង Select Setup Language (ជ្រើសយកភាសាសម្រាប់បញ្ចូលកម្មវិធី)

ជំហានទី ២. ចុចលើ ដើម្បីបើកផ្ទាំង Setup - Spybot Password Safe – Welcome to the Spybot - Search & Destroy Setup Wizard (បញ្ចូលកម្មវិធី - Spybot Password Safe – ស្វាគមន៍ចំពោះការមកកាន់ដំណើរការបញ្ចូលកម្មវិធី Spybot - Search & Destroy)

ជំហានទី ៣. ចុចលើ នៅក្នុងផ្ទាំង Donations Welcome (ការផ្តល់អំណោយសូមស្វាគមន៍) រួចជ្រើសយកជម្រើស I am installing Spybot for personal use, and will decide later (ខ្ញុំកំពុងបញ្ចូលកម្មវិធី Spybot សម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន ហើយនឹងសម្រេចចិត្តនាពេលក្រោយ) ដែលមានស្រាប់។

ជំហានទី ៤. ចុចលើ នៅក្នុងផ្ទាំង Installation and Usage Mode (ទម្រង់បញ្ចូលនិងប្រើប្រាស់កម្មវិធី) ហើយជ្រើសយកជម្រើស I want to be protected without having to attend it myself (ខ្ញុំចង់បានការការពារ ដោយមិនចាំបាច់ត្រូវចូលរួមវាដោយខ្លួនខ្ញុំផ្ទាល់)

ជំហានទី ៥. ចុចលើ នៅក្នុងផ្ទាំង License Agreement (កិច្ចព្រមព្រៀងអំពី អាជ្ញាប័ណ្ណ)។ សូមអាន License Agreement (កិច្ចព្រមព្រៀងអំពីអាជ្ញាប័ណ្ណ) មុននឹងអនុវត្តដំណើរការបញ្ចូលកម្មវិធីជាបន្ត។

ជំហានទី ៦. ចុចលើ នៅក្នុងផ្ទាំង Ready to Install (ត្រៀមជាស្រេចដើម្បីបញ្ចូលកម្មវិធី) ដើម្បីចាប់ផ្តើមដំណើរការបញ្ចូលកម្មវិធី។

រូបភាព ២ ៖ Installing (កំពុងបញ្ចូលកម្មវិធី)

ជំហានទី ៧. ចុចលើ ដើម្បីបញ្ចប់ដំណើរការបញ្ចូលកម្មវិធី និងចាប់ផ្តើមបើកSpybot - Search & Destroy

រូបភាព ៣ ៖ ផ្ទាំង Completing the Spybot - Search & Destroy Setup Wizard (បញ្ចប់ដំណើរការបញ្ចូលកម្មវិធី Spybot - Search & Destroy)

ជាស្វ័យប្រវត្ត ជម្រើស Check for new malware signatures (ពិនិត្យរកហត្ថលេខាម៉ាលវែរថ្មី) ត្រូវបានជ្រើសយក ដូចបង្ហាញក្នុងរូបខាងលើនេះ។ កំណត់សម្គាល់ - ប្រសិនបើមិនមានការភ្ជាប់អ៊ីនធើរណែតក្នុងអំឡុងពេលបញ្ចូលកម្មវិធីទេនោះ ត្រូវចុចលុបគំនូសក្នុងប្រអប់នេះ ហើយពិនិត្យមើលផ្នែក ២.៣ឡើងវិញ។

រូបភាពទី ៤ ៖ ផ្ទាំង Update (Spybot - Search & Destroy 2.4) (ធ្វើបច្ចុប្បន្នភាព (Spybot - Search & Destroy ២.៤))

ជំហានទី ៨. ចុចលើ ដើម្បីបើកផ្ទាំងខាងក្រោមនេះ។

រូបភាពទី ៥ ៖ ផ្ទាំង Checking for Antispyware updates (ពិនិត្យរកបច្ចុប្បន្នភាព នៃកម្មវិធីប្រឆាំងស្ប៉ាយវែរ)

រូបភាពទី ៦ ៖ Antispyware updates completed (បច្ចុប្បន្នភាព នៃកម្មវិធីប្រឆាំងស្ប៉ាយវែរត្រូវបំពេញចប់សព្វគ្រប់)

២.១ អំពីកម្មវិធី Spybot

ជាមូលដ្ឋានគោល មានជំហានអនុវត្តន៍ចំនួនពីរ ដែលពាក់ព័ន្ធទៅនឹងការប្រើប្រាស់កម្មវិធីSpybotបានដោយប្រសិទ្ធភាព៖

 • ធ្វើបច្ចុប្បន្នភាព វិធានស្វែងរក និង ឃ្លាំងទិន្នន័យនៃការបង្ការ ជាមួយបច្ចុប្បន្នភាពដែលថ្មីៗ និងពាក់ព័ន្ធបំផុតពីSpybot

 • ដំណើរការកម្មវិធីSpybot។ ចំណុចនេះពាក់ព័ន្ធទៅនឹងការបង្ការប្រព័ន្ធកុំព្យូទ័ររបស់លោកអ្នក ជាមួយវិធានស្វែងរក និងឃ្លាំងទិន្នន័យ ឬបច្ចុប្បន្នភាពនៃការបង្ការ ដែលលោកអ្នកបានដោនឡូតពីមុន រួចពិនិត្យប្រព័ន្ធកុំព្យូទ័ររបស់លោកអ្នក ដើម្បីរកការឆ្លង ស្ប៉ាយវែរ ហើយធ្វើការលុបពួកវាចោល។

កំណត់សម្គាល់៖ សម្រាប់ទិដ្ឋភាពសង្ខេបអំពីជម្រើសកម្រិតខ្ពស់សំខាន់ៗ សូមមើលផ្នែក ៣.០ ជម្រើសកម្រិតខ្ពស់.

២.២ របៀបប្រើកម្មវិធី Spybot ជាលើកដំបូង

បន្ទាប់ពីលោកអ្នកបានបញ្ចប់ដំណើរការបញ្ចូលកម្មវិធីហើយ កម្មវិធីSpybotនឹងចាប់ផ្តើមបើកStart Center(ផ្ទាំងមេ)របស់ខ្លួនដោយស្វ័យប្រវត្ត។

រូបភាព ៧ ៖ Start Center (ផ្ទាំងមេ)

ផ្សេងពីនេះ Start Center (ផ្ទាំងមេ) របស់ Spybot អាចបើកដំណើរការបានដោយចុចលើ Start > All Programs > Spybot - Search & Destroy 2 > Spybot S&D Start Center ឬ ដោយចុចរហ័សពីរដងលើរូបសញ្ញា Spybot នៅលើផ្ទាំង Desktop។

មុនពេលលោកអ្នកចាប់ផ្តើម លោកអ្នកគួរគប្បីបង្កើតសំណៅថតចម្លងមួយនៃ Registry (បញ្ជីឈ្មោះឯកសារ)។ សម្រាប់ទិដ្ឋភាពទូទៅអំពី Windows Registry (បញ្ជីឈ្មោះឯកសាររបស់Windows) សូមមើលកម្មវិធី CCleaner សម្រាប់ព័ត៌មានបន្ថែម។

ត្រូវអនុវត្តជំហានខាងក្រោមនេះ ដើម្បីបង្កើតសំណៅថតចម្លងមួយ នៃបញ្ជីឈ្មោះឯកសារក្នុងកុំព្យូទ័រ(computers registry)របស់លោកអ្នក៖

ជំហានទី ១. ចុចលើ ដើម្បីបង្ហាញជម្រើស Advanced Tools

រូបភាព ៨ ៖ Advanced Tools

ជំហានទី ២. ចុចលើ .

ជំហានទី ៣. ចុចលើ នៅក្នុងផ្ទាំង Startup Tools

ជំហានទី ៤. ចុចលើ ដូចបង្ហាញខាងក្រោមនេះ៖

រូបភាព ៩ ៖ Startup Tools

ជំហានទី ៥. ជ្រើសយកទីតាំងនិងឈ្មោះឯកសារមួយ ដូចបង្ហាញនៅក្នុង រូបភាព ១០ ខាងក្រោមនេះ នៅក្នុងផ្ទាំងFolder to save to (ថតឯកសារដើម្បីថតទុក)

ជំហានទី ៦. ចុចលើ

រូបភាព ១០ ៖ Folder to save to (ថតឯកសារដើម្បីថតទុក)

២.៣ របៀបធ្វើបច្ចុប្បន្នភាពវិធានស្វែងរក និងឃ្លាំងទិន្នន័យនៃការបង្ការ របស់កម្មវិធី Spybot

ចំណុចសំខាន់៖ វាគឺជាការសំខាន់បំផុត ដែលលោកអ្នកត្រូវរក្សាកម្មវិធីSpybotឱ្យមានបច្ចុប្បន្នភាពជានិច្ច ដោយមានការកំណត់ថ្មីចុងក្រោយបំផុត។ មុខងារធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្ត មិនមាននៅក្នុងសំណៅឥតគិតថ្លៃរបស់កម្មវិធីSpybotទេ ដូច្នេះ លោកអ្នកត្រូវតែធ្វើបច្ចុប្បន្នភាពដោយមិនស្វ័យប្រវត្ត ដោយអនុវត្តតាមជំហានខាងក្រោមនេះ៖

ជំហានទី ១. ចុចលើ នៅក្នុងផ្ទាំង Start Center (ផ្ទាំងមេ) ដើម្បីបើកដំណើរការ Updater (មុខងារធ្វើបច្ចុប្បន្នភាព)

ជំហានទី ២. ចុចលើ ដើម្បីបើកផ្ទាំងដូចខាងក្រោមនេះ

រូបភាព ១១ ៖ ផ្ទាំង Updater (មុខងារធ្វើបច្ចុប្បន្នភាព)

ចុចលើ Show Details (បង្ហាញព័ត៌មានលម្អិត) ដើម្បីមើលបញ្ជីបច្ចុប្បន្នភាព ដែលបានដោនឡូតដោយជោគជ័យ

រូបភាព ១២ ៖ Download and install updates (ដោនឡូត និងបញ្ចូលបច្ចុប្បន្នភាព)

២.៤ របៀបបង្ការប្រព័ន្ធកុំព្យូទ័ររបស់លោកអ្នក

កម្មវិធីSpybot ជួយការពារកុំព្យូទ័ររបស់លោកអ្នកពីស្ប៉ាយវែរ ដែលគេស្គាល់ដោយ"បង្ការ"វា។ នេះមានលក្ខណៈដូចជាការទទួលបានការចាក់ថ្នាំបង្ការការឆ្លងជំងឺថ្មី។

ដើម្បីបង្ការប្រព័ន្ធកុំព្យូទ័ររបស់លោកអ្នក ត្រូវអនុវត្តតាមជំហានខាងក្រោមនេះ៖

ជំហានទី ១. ចុចលើ នៅក្នុង Start Center (ផ្ទាំងមេ) ដើម្បីបើកផ្ទាំង Immunization (ការបង្ការការឆ្លងស្ប៉ាយវែរ) ខាងក្រោមនេះ៖

រូបភាព ១៣ ៖ ផ្ទាំង Immunization (ការបង្ការការឆ្លងស្ប៉ាយវែរ)

កំណត់សម្គាល់៖ ប្រសិនបើលោកអ្នកបានទុកឱ្យកម្មវិធីអ៊ីនធើរណែត បើកដំណើរការចោលសម្រាប់ហេតុផលមួយចំនួន ផ្ទាំងខាងក្រោមនេះនឹងលេចចេញមក មុនពេលលោកអ្នកចាប់ផ្តើមដំណើរការរៀបចំបង្ការ៖

រូបភាព ១៤ ៖ ផ្ទាំង Open Browser Detected (កម្មវិធីអ៊ីនធើរណែតដែលបើកដំណើរការចោល ត្រូវបានរកឃើញ)

ជំហានទី ២. ចុចលើ ដើម្បីចាប់ផ្តើមពិនិត្យមើលឯកសារ ដែលត្រូវបានការពារបង្ការ (ប្រសិនបើលោកអ្នកមិនទាន់ដាក់ការបង្ការប្រព័ន្ធកុំព្យូទ័ររបស់ខ្លួនទេនោះ ឯកសារចំនួនពីរបី ឬមិនមានឯកសារដែលត្រូវបានដាក់ការបង្ការ នឹងត្រូវបានរកឃើញ)

រូបភាព ១៥ ៖ ផ្ទាំង Immunization check finished (ការពិនិត្យអំពីការការពារបង្ការត្រូវបានបញ្ចប់)

ជំហានទី ៣. ចុចលើ ដើម្បីដាក់ការការពារបង្ការឱ្យប្រព័ន្ធកុំព្យូទ័ររបស់លោកអ្នក។

ការដាក់ការការពារបង្ការ អាចចំណាយពេលបីបួននាទីដើម្បីដំណើរការ។

រូបភាព ១៦ ៖ Immunizing your system now... (ឥឡូវនេះ កំពុងដាក់ការការពារបង្ការឱ្យប្រព័ន្ធកុំព្យូទ័ររបស់លោកអ្នក…)

ជំហានទី ៤. ចុចលើ Show Details (បង្ហាញព័ត៌មានលម្អិត) ដើម្បីមើលព័ត៌មានលម្អិត ដូចបង្ហាញខាងក្រោមនេះ៖

រូបភាព ១៧ ៖ Apply Passive Protection (អនុវត្តការការពារអកម្ម)

កំណត់សម្គាល់៖ លោកអ្នកអាចអនុវត្តបញ្ច្រាស់ ឬត្រឡប់ក្រោយ នូវដំណើរការដាក់ការការពារបង្ការបាន ប្រសិនបើលោកអ្នកសង្ស័យថា ការដាក់ការការពារបង្ការឱ្យកុំព្យូទ័ររបស់លោកអ្នកបានប៉ះពាល់ជាអវិជ្ជមាន ដល់សមត្ថភាពប្រតិបត្តិការរួមរបស់កុំព្យូទ័រលោកអ្នក។ លោកអ្នកអាចចុចលើ ដើម្បីអនុវត្តត្រឡប់ក្រោយនូវដំណើរការដាក់ការការពារបង្ការ និងស្តារប្រព័ន្ធកុំព្យូទ័រឱ្យមានសភាពដូចមុនវិញ។

២.៥ របៀបស្គែនរកការគំរាមកំហែង

ចំណុចរំឭក៖ មុនពេលលោកអ្នកចាប់ផ្តើមពិនិត្យរកចំណុចគំរាមកំហែងខ្លាំង សូមដំណើរការ Updater (មុខងារធ្វើបច្ចុប្បន្នភាព) របស់ Spybot

ដើម្បីពិនិត្យរកចំណុចគំរាមកំហែងខ្លាំង ត្រូវអនុវត្តជំហានខាងក្រោមនេះ៖

ជំហានទី ១. ចុចលើ ដើម្បីបើក Start Center(ផ្ទាំងមេ) របស់ Spybot

ជំហានទី ២. ចុចលើ ដើម្បីបើកផ្ទាំងខាងក្រោមនេះ៖

រូបភាព ១៨ ៖ ផ្ទាំង System Scan (Spybot - Search & Destroy) (ស្គែនប្រព័ន្ធ (Spybot - Search & Destroy))

ជំហានទី ៣. ចុចលើ ដើម្បីចាប់ផ្តើមស្គែនប្រព័ន្ធកុំព្យូទ័ររបស់លោកអ្នក។ កំណត់សម្គាល់ - ប្រសិនបើលោកអ្នកមានទិន្នន័យ ឯកសារ កម្មវិធី... ច្រើន វាអាចនឹងចំណាយពេលប្រហែលពី២០នាទីទៅ១ម៉ោង

រូបភាព ១៩៖ ផ្ទាំង System Scan (Spybot - Search & Destroy) (ស្គែនប្រព័ន្ធ (Spybot - Search & Destroy))

បន្ទាប់ពីដំណើរការស្គែនត្រូវបានបញ្ចប់ ចំនួន និងប្រភេទនៃម៉ាលវែរសំខាន់ៗដែលត្រូវបានរកឃើញ នឹងត្រូវបានរាយឈ្មោះដូចខាងក្រោមនេះ៖

រូបភាព ២០៖ ផ្ទាំង Scan for malware displaying potential malware (ផ្ទាំងស្គែនរកម៉ាលវែរ ដែលបង្ហាញម៉ាលវែរសំខាន់ៗ)

ជំហានទី ៤. ជ្រើសយក ឯកសារ និងពិនិត្យមើលប្រអប់ Details(ព័ត៌មានលម្អិត)ដែលនៅខាងឆ្វេងអេក្រង់ អំពីការគំរាមកំហែងជាសក្តានុពលនីមួយៗដែលបានរកឃើញ ដើម្បីកំណត់ថា តើម៉ាលវែរនោះគឺជាការគំរាមកំហែងពិតប្រាកដមួយដែរឬទេ។

ចំណុចត្រូវចងចាំ - false positive(វិជ្ជមានក្លែងក្លាយ) មានន័យថា ឯកសារ ថតឯកសារ កម្មវិធី ឬកូនសោបញ្ជីឯកសារ(registry key)ដែលមិនបង្កអន្តរាយមួយ អាចនឹងត្រូវបានចាត់ប្រភេទថាជាម៉ាលវែរ។ ការលុបចោលឯកសារ ថតឯកសារ កម្មវិធី ឬកូនសោបញ្ជីឯកសារនេះ អាចនឹងបង្កបញ្ហាដល់កម្មវិធីមួយផ្សេងទៀត។

រូបភាព ២១ ៖ ផ្ទាំង Scan for malware – Details (ស្គែនរកម៉ាលវែរ – ព័ត៌មានលម្អិត)

ដំបូន្មានThreat Level(កម្រិតនៃការគំរាមកំហែង)ត្រូវបានបង្ហាញដោយរបាសូចនាករពណ៌ធម្មជាតិមួយ។ Estimated Danger(កម្រិតគ្រោះថ្នាក់ប៉ាន់ស្មាន) ដែលមានកម្រិតMarginalVery Low (តិចតួចទាបណាស់) នឹងបង្ហាញជាពណ៌បៃតង។ ប្រសិនបើ Threat Level (កម្រិតនៃការគំរាមកំហែង) ប្តូរពី Medium ទៅ High (មធ្យម ទៅខ្ពស់) សញ្ញាបង្ហាញពណ៌ធម្មជាតិនេះ នឹងប្តូរពីពណ៌ទឹកក្រូចទៅពណ៌ក្រហម។ គ្រាន់តែក្រឡេកមើលភ្លាម លោកអ្នកនឹងងាយវាស់ស្ទង់ការគំរាមកំហែងដែលមានកម្រិតខ្លាំង។ ឧទា. កម្មវិធីបើកអ៊ីនធើរណែតភាគច្រើនបំផុត បានប្រើTracking Cookies នៅពេលលោកអ្នកបើកមើលគេហទំព័រមួយ។ ប្រសិនបើព័ត៌មាន ដែលពួកវារក្សាទុកមិនហួសហេតុទេនោះ កម្រិត Estimated Danger (គ្រោះថ្នាក់ប៉ាន់ស្មាន) អាចនឹងមានកម្រិត MarginalVery Low (តិចតួចទាបណាស់)។ លោកអ្នកអាចជ្រើសរើសរក្សាទុក Cookies សម្រាប់ភាពងាយស្រួលនៅក្នុងការបើកមើលគេហទំព័រដែលបានកំណត់។

ជំហានទី ៥. ប្រសិនបើលោកអ្នកជ្រើសរើសលុបចោលឯកសារមួយ ឬច្រើន ត្រូវជ្រើសយកឯកសារនោះ ហើយ ចុចលើ

លោកអ្នកអាចជ្រើសរើសស្គែនឯកសារនិងថតឯកសារមួយៗបានផងដែរ ដោយប្រើជម្រើសFile Scan(ស្គែនឯកសារ) នៅក្នុង Start Center(ផ្ទាំងមេ) - ដំណើរការនេះ គឺស្រដៀងទៅនឹងSystem Scan(ស្គែនប្រព័ន្ធ)ដែលបរិយាយខាងលើដែរ។

កំណត់សម្គាល់៖ ការស្គែនប្រព័ន្ធកុំព្យូទ័ររកបញ្ហាផ្សេងៗជារៀងរាល់សប្តាហ៍ ជាទូទៅគឺជាគំនិតល្អមួយ។

២.៦ របៀបបិទដំណើរការ Tracking Cookies

Tracking Cookie គឺជាឯកសារតូចមួយ ដែលថតទុកនៅក្នុងកុំព្យូទ័ររបស់លោកអ្នកដោយកម្មវិធីបើកអ៊ីនធើរណែត នៅពេលលោកអ្នកបើកមើលគេហទំព័រមួយ។ Cookie អាចរក្សាទុកព័ត៌មាន ដែលអាចកំណត់អត្តសញ្ញាណលោកអ្នកទៅឱ្យគេហទំព័រជាក់លាក់មួយ។ ក្នុងនោះអាចរួមមានព័ត៌មានដូចជា ឈ្មោះអ្នកប្រើប្រាស់ ពាក្យសម្ងាត់ ទិន្នន័យផ្ទាល់ខ្លួនដែលប្រើដើម្បីបំពេញទម្រង់បែបបទអនឡាញ ទម្លាប់បើកទំព័រអ៊ីនធើរណែតជាដើម។ ខណៈដែលCookiesផ្តល់នូវភាពងាយស្រួលនៅពេលបើកមើលទំព័រ អ៊ីនធើរណែតនោះ វាក៏ផ្តល់នូវហានិភ័យផងដែរចំពោះអនាមិកភាពអនឡាញរបស់លោកអ្នក។

មុខងារ Spybot Search & Destroy អនុញ្ញាតឱ្យលោកអ្នកអាចបិទដំណើរការ Tracking Cookies នៅក្នុងគ្រប់កម្មវិធីបើកអ៊ីនធើរណែតទាំងអស់បាន ពីទីតាំងកណ្តាលមួយ។

ដើម្បីបិទដំណើរការTracking Cookies ត្រូវប្រើជំហានអនុវត្តន៍ខាងក្រោមនេះ៖

ជំហានទី ១. ចុចលើ ដើម្បីបើកផ្ទាំងខាងក្រោមនេះ៖

រូបភាព ២២ ៖ ផ្ទាំង Spybot Search & Destroy - Tracking Cookies

ជំហានទី ២. ចុចលើ ដើម្បីបង្ហាញប្រវត្តិរូបរបស់កម្មវិធីបើកអ៊ីនធើរណែត ដែលមាននៅក្នុងកុំព្យូទ័ររបស់លោកអ្នក ដូចដែលបង្ហាញខាងក្រោមនេះ។ កំណត់សម្គាល់ - អាចមានប្រវត្តិរូបរបស់កម្មវិធីបើកអ៊ីនធើរណែតផ្សេងៗទៀតនៅក្នុងកុំព្យូទ័ររបស់លោកអ្នក

រូបភាព ២៣ ៖ ផ្ទាំង Spybot Search & Destroy - Blocking Third Party Cookies (Spybot Search & Destroy - ប្លុកចោលCookiesដែលជាភាគីទីបី)

ជំហានទី ៣. ជ្រើសយកប្រវត្តិរូបនោះ រួចចុចលើ

រូបភាព ២៤ ៖ ផ្ទាំង Spybot Search & Destroy - Tracking Cookies Disabled (Spybot - Search & Destroy - Tracking Cookie ត្រូវបានបិទដំណើរការ)

ដើម្បីបើកដំណើរការTracking Cookiesវិញ ត្រូវចុចលើសញ្ញាព្រួញនៅក្បែរ រួច ជ្រើសយក

២.៧ របៀបប្រើកម្មវិធីស្តារយកឯកសារមកវិញ

ឧបករណ៍ Quarantine(ដាក់ឱ្យនៅដាច់ពីគេ) អនុញ្ញាតឱ្យលោកអ្នកអាចស្តារយក ឬទាញយកមកវិញ នូវឯកសារដែលបានលុបចោល ឬជួសជុលពីមុន។ ការនេះអាចធ្វើទៅបាន ព្រោះSpybotនឹងបង្កើតសំណៅថតចម្លងមួយសម្រាប់ឯកសារនីមួយៗដែលវាបានលុបចោលពីមុន។ ប្រសិនបើឯកសារដែលត្រូវបានលុបចោលមួយ ធ្វើឱ្យកុំព្យូទ័ររបស់លោកអ្នកមានបញ្ហាដំណើរការនោះ លោកអ្នកអាចស្តារយកឯកសារនោះមកវិញដោយប្រើឧបករណ៍Quarantine

ដើម្បីស្តារយកមកវិញនូវឯកសារដែលបានលុបចោលពីមុន ត្រូវអនុវត្តជំហានខាងក្រោមនេះ៖

ជំហានទី ១. ចុចលើ នៅក្នុង Start Center(ផ្ទាំងមេ) ដើម្បីបើកផ្ទាំងខាងក្រោមនេះ៖

រូបភាព ២៥ ៖ ផ្ទាំង Quarantine (Spybot - Search & Destroy)

ជំហានទី ២. គូសជ្រើសយក ឯកសារដែលលោកអ្នកចង់ស្តារយកមកវិញ ពីបញ្ជីនៃឯកសារដែលត្រូវបានលុបចោលពីមុន ហើយបន្ទាប់មក ចុចលើ

ជំហានទី ៣. បើមិនអញ្ចឹងទេ ចុចលើ ដើម្បីជម្រុះឯកសារ ដែលត្រូវបានគូសយកចោលទាំងស្រុង។ ប៉ុន្តែ ត្រូវដឹងថា ឯកសារដែលត្រូវបានជម្រុះចោលហើយ មិនអាចស្តារយកមកវិញបានឡើយ។

របៀបប្រើ Spybot ក្នុងទម្រង់ Advanced Mode

៣.០ អំពីទម្រង់ Advanced Mode

Spybot មានផ្នែក Default និង Advanced។ ទម្រង់ Advanced Mode អនុញ្ញាតឱ្យលោកអ្នកអាចកំណត់មុខងារ និងអនុវត្តកិច្ចការបន្ថែម។

ចុចលើ នៅក្នុងផ្ទាំងStart Center(ផ្ទាំងមេ) ដើម្បីបង្ហាញជម្រើស Advanced Tools និង Professional Tools

រូបភាព ១ ៖ Advanced Tools

៣.១ មុខងារនានារបស់ទម្រង់ Advanced Mode

សំណៅឥតគិតថ្លៃរបស់កម្មវិធី Spybot អនុញ្ញាតឱ្យលោកអ្នកអាចប្រើតែជម្រើសខ្លះ នៃជម្រើសដែលមាននៅក្នុងផ្នែកAdvanced Tools និងProfessional Toolsប៉ុណ្ណោះ។

 • ផ្នែកReport Creator អាចត្រូវបានប្រើដើម្បីជួយដល់ក្រុមទ្រទ្រង់បច្ចេកទេសរបស់Spybot ក្នុងករណីដែលលោកអ្នកត្រូវការជំនួយអំពីកម្មវិធីSpybot។ កម្រិតនៃការទ្រទ្រង់ដែលមានស្រាប់ ជាធម្មតានឹងពឹងផ្អែកទៅលើសំណៅកម្មវិធីដែលលោកអ្នកកំពុងដំណើរការ - ឧទា. សំណៅបង់ថ្លៃ សំណៅឥតបង់ថ្លៃ។ ខណៈដែលវេទិកាទ្រទ្រង់ គឺជាប្រភពចំណេះដឹងដ៏មានប្រយោជន៍មួយ ដើម្បីជួយសម្រេចថា តើឯកសារមួយមានលក្ខណៈបង្កអន្តរាយឬអត់, តើយើងត្រូវណែនាំការប្រយ័ត្នឬអត់ មុនពេលបញ្ជូនឯកសារ ឬកំណត់ត្រាណាមួយពីកុំព្យូទ័ររបស់លោកអ្នក ប្រសិនបើអនាមិកភាពគឺជាក្តីបារម្ភណ៍របស់លោកអ្នក។

 • ផ្នែកSettings អនុញ្ញាតឱ្យលោកអ្នកកំណត់ភាសា វិសាលភាពនៃការស្គែន កម្មវិធីបើកអ៊ីនធើរណែតដែលSpybot-S&Dនឹងធ្វើការស្គែន ។ល។

 • ផ្នែកStartup Tools អនុញ្ញាតឱ្យលោកអ្នកពិនិត្យមើលលម្អិតឡើងវិញ នូវដំណើរការដែលមានសកម្មភាពនៅក្នុងកុំព្យូទ័ររបស់លោកអ្នក, កម្មវិធីដែលដំណើរការនៅពេលកុំព្យូទ័ររបស់លោកអ្នកកំពុងចាប់ផ្តើមដំណើរការ, កិច្ចការរបស់ប្រព័ន្ធដែលត្រូវបានកំណត់ពេលឱ្យដំណើរការ, មុខងារឬកម្មវិធីបន្ថែម, សេវាកម្មរបស់ប្រព័ន្ធ, កម្មវិធីដែលបានបញ្ចូល។ល។ របស់លោកអ្នក។

 • ផ្នែកRootkit Scan ពិនិត្យមើលប្រព័ន្ធប្រតិបត្តិការកុំព្យូទ័ររបស់លោកអ្នក ដើម្បីស្វែងរកវត្តមានរបស់rootkits (ជាកម្មវិធី អាក្រក់ដែលសម្ងំលាក់ខ្លួនក្នុងកម្រិតប្រព័ន្ធ) ដែលកម្មវិធីប្រឆាំងម៉ាលវែរកម្រិតស្តង់ដារមិនអាចរកឃើញបាន។

៣.២ Advanced Mode - Rootkit Scan

Rootkit Scan អាចប្រើដើម្បីដាក់សញ្ញាសម្គាល់ទៅលើឯកសារ និងការចុះទិន្នន័យបញ្ជីឯកសារ(registry entries) ដែលគួរឱ្យសង្ស័យ ដើម្បីធ្វើការវិភាគបន្ថែម ឬដើម្បីលុបចោលពួកវា។ ជំហានអនុវត្តន៍ខាងក្រោមនេះ នឹងបង្ហាញអំពីរបៀបអនុវត្តRootkit Scanមួយ។

ជំហានទី ១. ចុចលើ នៅក្នុងផ្ទាំង Advanced Tools ដើម្បីបើកផ្ទាំងខាងក្រោមនេះ។ ត្រូវកត់សម្គាល់អំពី Quick scan test results (លទ្ធផលនៃការសាកល្បងស្គែនរហ័ស)។

រូបភាព ៥ ៖ Rootkit Scan

ជំហានទី ២. ចុចលើ

ជំហានទី ៣. ជ្រើសយក ថាសទិន្នន័យ និងការចុះទិន្នន័យបញ្ជីឯកសារ(registry entries) ដែលលោកអ្នកចង់ស្គែន។ យើងខ្ញុំសូមណែនាំឱ្យជ្រើសយកគ្រប់ឯកសារ និងទិន្នន័យទាំងអស់ដែលមាន។ ចុចលើ ។ សូមកត់សម្គាល់ថា ការស្គែននេះអាចចំណាយរយៈពេលវែង(ប្រហែលជាងមួយម៉ោង)។

រូបភាព ៦ ៖ Rootkit Scan - select drives (Rootkit Scan - ជ្រើសយកថាសទិន្នន័យ)

រូបភាព ៧ ៖ ផ្ទាំង Rootkit Scan កំពុងដំណើរការទៅមុខ

នៅពេលការស្គែននេះបានចប់សព្វគ្រប់ ផ្ទាំងSearch for rootkits (ស្វែងរក rootkits)នឹងបង្ហាញឯកសារគួរឱ្យសង្ស័យដែលបានរកឃើញ។ បន្ទាប់មក លោកអ្នកអាចពិនិត្យមើលឡើងវិញនូវលទ្ធផល និងជម្រើសទាំងនេះ ដើម្បីកំណត់ថា តើឯកសារទាំងនោះជាឯកសារត្រឹមត្រូវដែរឬទេ។

រូបភាព ៧ ៖ ផ្ទាំង Search for rootkits (ស្វែងរក rootkits)

ជំហានទី ៤. ចុចកូនកណ្តុរខាងស្តាំលើឯកសារដែលរកឃើញ ដើម្បីបង្ហាញជម្រើស៖

រូបភាព ៨ ៖ ផ្ទាំង rootkits scan options (ជម្រើសស្គែនរកRootkits)

ជំហានទី ៥. ជ្រើសយក Show properties (បង្ហាញលក្ខណៈ) ដើម្បីបង្ហាញព័ត៌មានលម្អិត។

ជំហានទី ៦. ជ្រើសយក Scan file for malware (ស្គែនឯកសាររកម៉ាលវែរ) ប្រសិនបើមានជម្រើសនេះ។ ចំណុចនេះ នឹងបើកផ្ទាំង File Scan (ស្គែនឯកសារ)។ លទ្ធផលនៃការស្គែននេះ នឹងបង្ហាញដូចខាងក្រោមនេះ៖

រូបភាព ៩ ៖ ផ្ទាំង File Scan - clean file (ស្គែនឯកសារ - សម្អាតឯកសារ)

សូមកត់សម្គាល់ថា ឯកសារដែលមាន rootkit property ដែលត្រូវបានរកឃើញ មិនមែនសុទ្ធតែជាម៉ាលវែរទេ។ ការលុបចោលឯកសារទាំងនេះ អាចនឹងបង្កបញ្ហាដល់កម្មវិធីមួយផ្សេងទៀត។ សូមមើលផ្នែក ២.៥ របៀបស្គែនរកការគំរាមកំហែង និង ២.៦ របៀបស្តារយកឯកសារមកវិញ នៅពេលដោះស្រាយបញ្ហា ដែលបានរកឃើញក្នុងអំឡុងពេល Rootkit Scan (ស្គែនរកRootkit)។

ជំហានទី ៧. នៅពេលលោកអ្នកប្រាកដថា ឯកសារដែលរកឃើញនោះមានលក្ខណៈគួរឱ្យសង្ស័យ លោកអ្នកអាចលុបវាចេញពីប្រព័ន្ធកុំព្យូទ័ររបស់លោកអ្នក។

ប្រសិនបើលោកអ្នកមិនប្រាកដអំពីឯកសារដែលបានរកឃើញនោះ លោកអ្នកអាចសុំ‘ជំនួយ’ នៅក្នុង Spybot RootAlyzer Forum មុនពេលលោកអ្នកលុបឯកសារនោះចោល។ ការលុបនេះ គឺជាការលុបចុងក្រោយ និងមិនអាចស្តារយកមកវិញតាមរយៈមុខងារ Quarantine បានឡើយ។ ប្រសិនបើលោកអ្នកនៅតែចង់លុបឯកសារដែលរកឃើញទាំងនោះចោល យើងខ្ញុំសូមណែនាំយ៉ាងមុតមាំឱ្យ បង្កើតកន្លែងស្តារប្រព័ន្ធមួយ មុនពេលលោកអ្នកលុបចោលឯកសារទាំងនោះ។

Portable Spybot (កម្មវិធី Spybot ដែលអាចយកតាមខ្លួនបាន)

៤.១ ភាពខុសគ្នារវាងសំណៅ Installed(បញ្ចូលក្នុងកុំព្យូទ័រ) និងសំណៅ Portable(អាចយកតាមខ្លួនបាន) របស់កម្មវិធី Spybot - Search & Destroy

ប្រសិនបើ បណ្តាសំណៅកម្មវិធីអាចយកតាមខ្លួនបាន មិនត្រូវបានបញ្ចូលទៅក្នុងកុំព្យូទ័រមូលដ្ឋានទេនោះ អត្ថិភាព និងការប្រើប្រាស់របស់សំណៅកម្មវិធីទាំងនេះ អាចនៅតែមិនអាចរកឃើញបានឡើយ។ ប៉ុន្តែ សូមចាំថា ឧបករណ៍ផ្ទុកទិន្នន័យខាងក្រៅ ឬអង្គចងចាំUSB និងសំណៅកម្មវិធី ដែលអាចយកតាមខ្លួនបានរបស់លោកអ្នក ត្រូវមានសុវត្ថិភាពដូចគ្នាទៅនឹងកុំព្យូទ័រ ដែលលោកអ្នកកំពុងប្រើដែរ ហើយអាចប្រឈមនឹងហានិភ័យនៃការឆ្លងអេដវែរ ម៉ាលវែរ ស្ប៉ាយវែរ និងមេរោគដែរ។

មិនមានភាពខុសគ្នាផ្សេងទៀត រវាងសំណៅកម្មវិធីអាចយកតាមខ្លួនបាន(Portable Spybot) និងសំណៅកម្មវិធីដែលរចនាសម្រាប់បញ្ចូលក្នុងកុំព្យូទ័រ(Installed Spybot) ឡើយ។

កំណត់សម្គាល់៖ សូមពិនិត្យមើលឡើងវិញអំពីឧបករណ៍សង្គ្រោះ ដែលអាចយកតាមខ្លួនបាន សម្រាប់កម្ចាត់មេរោគ អេដវែរ ម៉ាលវែរ និងស្ប៉ាយវែរ ដែលបានលើកឡើងនៅក្នុងមគ្គុទ្ទេសក៍អនុវត្តន៍របស់កម្មវិធី avast! ក្នុងផ្នែក វិធីសាស្ត្រទំនើបសម្រាប់កម្ចាត់មេរោគ នៃ របៀបស្គែនរក និងដោះស្រាយបញ្ហាមេរោគដោយប្រើកម្មវិធី avast!

៤.២ របៀបដោនឡូត និងទាញយកកម្មវិធី Portable Spybot - Search & Destroy

ដើម្បីចាប់ផ្តើមដោនឡូត និងទាញយកកម្មវិធី Portable Spybot - Search & Destroy ត្រូវអនុវត្តជំហានខាងក្រោមនេះ៖

ជំហានទី ១. ចុចលើ http://portableapps.com/apps/security/spybot_portable ដើម្បីនាំទៅកាន់គេហទំព័រដោនឡូតដែលសមស្រប

ជំហានទី ២. ចុចលើ ដើម្បីបើកទំព័រដោនឡូតSource Forgeពាក់ព័ន្ធរបស់វា

ជំហានទី ៣. ចុចលើ ដើម្បីថតទុកឯកសារបញ្ចូលកម្មវិធី ទៅក្នុងកុំព្យូទ័ររបស់លោកអ្នក ហើយបន្ទាប់មក បើកចូលទៅឯកសារនោះ។

ជំហានទី ៤. ចុចរហ័សពីរដងលើ ; ផ្ទាំងOpen File - Security Warning(បើកឯកសារ - ការព្រមានអំពីសុវត្ថិភាព) អាចនឹងលេចចេញមក។ ប្រសិនបើវាលេចចេញមក ត្រូវចុច លើ ដើម្បីបើកផ្ទាំងខាងក្រោមនេះ៖

រូបភាព ១ ៖ ផ្ទាំង Language Installer (បញ្ចូលភាសា)

ជំហានទី ៥. ចុចលើ ដើម្បីបើកផ្ទាំងខាងក្រោមនេះ៖

រូបភាព ២ ៖ ផ្ទាំង Spybot - Search & Destroy, Portable Edition | Portableapps.com Installer

ជំហានទី ៦. ចុចលើ ដើម្បីបើកផ្ទាំង License Agreement (កិច្ចព្រមព្រៀងអំពីអាជ្ញាប័ណ្ណ)

ជំហានទី ៧. ចុចលើ បន្ទាប់ពីលោកអ្នកបានអានLicense Agreement(កិច្ចព្រមព្រៀងអំពីអាជ្ញាប័ណ្ណ) ដើម្បីបើកផ្ទាំងខាងក្រោមនេះ៖

រូបភាព ៣ ៖ ផ្ទាំង Choose Install Location (ជ្រើសរើសទីតាំងបញ្ចូលកម្មវិធី)

ជំហានទី ៨. ចុចលើ ដើម្បីបើកផ្ទាំងដូចខាងក្រោមនេះ៖

រូបភាព ៤ ៖ ផ្ទាំង Browse for Folder (បើកទៅរកថតឯកសារ)

ជំហានទី ៩. បើកចូលទៅក្នុងថាសទិន្នន័យខាងក្រៅ ឬអង្គចងចាំUSBគោលដៅរបស់លោកអ្នក (ដូចបង្ហាញនៅក្នុងរូបភាព ៤ខាងលើ) បន្ទាប់មក ចុចលើ ដើម្បីបញ្ជាក់អំពីទីតាំងរបស់ឯកសារSpybot - Search & Destroy Portable ហើយត្រឡប់ទៅកាន់ផ្ទាំង Choose Install Location(ជ្រើសរើសទីតាំងបញ្ចូលកម្មវិធី)វិញ។

ជំហានទី ១០. ចុចលើ ដើម្បីចាប់ផ្តើមបញ្ចូលកម្មវិធីSpybot - Search & Destroy Portable រួចចុចលើ ដើម្បីបញ្ចប់ដំណើរការបញ្ចូលកម្មវិធី បន្ទាប់មក បើកចូលទៅថាសទិន្នន័យខាងក្រៅ ឬអង្គចងចាំUSB ដែលកម្មវិធីPortable Spybot - Search & Destroy ត្រូវបានថតទុក។

រូបភាព ៥ ៖ កម្មវិធី Portable Spybot - Search & Destroy ដែលត្រូវបានបញ្ចូលថ្មី ដោយថតឯកសាររបស់វាត្រូវបានគូសបង្ហាញជាពណ៌ខៀវ

ជំហានទី ១១. បើក ថតឯកសារ Portable Spybot - Search & Destroy ហើយបន្ទាប់មក ចុចរហ័សពីរដងលើ ដើម្បីចាប់ផ្តើមបើកកម្មវិធី Portable Spybot - Search & Destroy

បន្ទាប់ពីលោកអ្នកបានទាញយកកម្មវិធីPortable Spybot - Search & Destroyដោយជោគជ័យហើយ សូមមើលជំពូកSpybot - Search & Destroy ដើម្បីចាប់ផ្តើមប្រើប្រាស់វា។

សំណួរដែលសួរញឹកញាប់ និង ការពិនិត្យមើលឡើងវិញ

៥.០ សំណួរដែលសួរញឹកញាប់ និង ការពិនិត្យមើលឡើងវិញ

សំណួរ៖ ប្រសិនបើខ្ញុំលុបចោល(Uninstall)កម្មវិធី Spybot តើមានអ្វីខ្លះកើតឡើងចំពោះស្ប៉ាយវែរដែល Spybot បានរកឃើញនាពេលកន្លងមក? តើពួកវានៅតែមាននៅក្នុង'quarantine'ក្នុងកុំព្យូទ័ររបស់ខ្ញុំ ឬក៏ត្រូវបានលុបចោលផងដែរ?

ចម្លើយនៅពេលលោកអ្នកលុបចោល(Uninstall)កម្មវិធីSpybot អ្វីៗដែលមាននៅក្នុង quarantine ក៏នឹងត្រូវបានលុបចោលផងដែរ។

សំណួរ៖ តើខ្ញុំអាចបង្ការ Cookies និង Trackers មិនឱ្យត្រូវបានជួសជុល ឬលុបចោលដែរឬទេ?

ចម្លើយមានមធ្យោបាយពីរដើម្បីការពារ Cookies និង Trackers ដែលមានប្រយោជន៍។ ទីមួយ បន្ទាប់ពីកម្មវិធីSpybotបានស្គែនប្រព័ន្ធកុំព្យូទ័ររបស់លោកអ្នកហើយ វានឹងរាយឈ្មោះឯកសារគួរឱ្យសង្ស័យ ឬការគំរាមកំហែងខ្លាំងក្លា ដែលត្រូវបានរកឃើញ។ ចុចលើឈ្មោះនីមួយៗ ដើម្បីបង្ហាញព័ត៌មានបន្ថែម និងដើម្បីជួយលោកអ្នកក្នុងការសម្រេចចិត្តថា តើលោកអ្នកចង់លុបឬទុក។ ទីពីរ បើក Start Center(ផ្ទាំងមេ) របស់ Spybot ហើយ* ជ្រើសយក> Advanced User Mode > Settingsត្រង់នេះ លោកអ្នកអាចកំណត់បានត្រឹមត្រូវជាក់លាក់ជាងមុនអំពីថា តើឯកសារណា ដែលលោកអ្នកចង់លុបចេញពីការស្វែងរករបស់លោកអ្នក និង destroy missions។

សំណួរ៖ តើមានការលំបាកក្នុងការលុបចោល(Uninstall)កម្មវិធី Spybot ដែរឬទេ?

ចម្លើយមិនមានការលំបាកនោះទេ។ លោកអ្នកគ្រាន់តែ ជ្រើសយក > Start > All Programs > Spybot - Search & Destroy 2 > Uninstall Spybot-S&D

សំណួរ៖ នៅពេលខ្ញុំបើកវា តើហេតុអ្វីបានជាកម្មវិធី Spybot មិនធ្វើបច្ចុប្បន្នភាពវិធានស្វែងរក និងឃ្លាំងទិន្នន័យនៃការបង្ការរបស់វាដោយស្វ័យប្រវត្ត?

ចម្លើយការធ្វើបច្ចុប្បភាពដោយស្វ័យប្រវត្ត មាននៅក្នុងសំណៅវិជ្ជាជីវៈរបស់កម្មវិធីSpybot។ ប្រសិនបើលោកអ្នកកំពុងប្រើសំណៅឥតគិតថ្លៃមួយ មុខងារពិសេសមួយចំនួនរបស់វាគឺមិនមានឡើយ។ ទោះយ៉ាងនេះក្តី ការធ្វើបច្ចុប្បន្នភាពវិធានស្វែងរក និងឃ្លាំងទិន្នន័យនៃការបង្ការរបស់កម្មវិធីSpybotដោយមិនស្វ័យប្រវត្ត គឺមិនលំបាកណាស់ណានោះទេ។

៥.១ សំណួរពិនិត្យមើលឡើងវិញ

 • តើម៉ាលវែរគឺជាអ្វី ហើយ វាអាចឆ្លងទៅក្នុងកុំព្យូទ័ររបស់លោកអ្នកបានដោយរបៀបណា?
 • នៅពេលលោកអ្នកលុបចោលអ្វីមួយដោយប្រើកម្មវិធីSpybot តើវាអាចស្តារយកមកវិញនាពេលក្រោយបានដែរឬទេ?
 • ក្រៅពីការស្វែងរក និងកម្ចាត់ម៉ាលវែរ តើកម្មវិធីSpybotមានមុខងារធ្វើអ្វីផ្សេងទៀត?