កម្មវិធី TextSecure សម្រាប់ឧបករណ៍ Android

តារាងមាតិកា

...Loading Table of Contents...

    TextSecure គឺជាកម្មវិធីទូរស័ព្ទចល័ត Android មួយ ប្រើដើម្បី៖ ផ្ញើសារអក្សរ(SMS)ដែលមានទម្រង់សម្ងាត់ តាមរយៈក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទរបស់លោកអ្នក ផ្ញើសារដែលមានទម្រង់សម្ងាត់តាមរយៈសេវា WiFi និងការភ្ជាប់សេវាអ៊ីនធឺណេតទូរស័ព្ទរបស់លោកអ្នក និង រក្សាទុកសារ SMS និងសារទាំងអស់ នៅក្នុងប្រអប់ទិន្នន័យមានទម្រង់សម្ងាត់មួយនៅក្នុងទូរស័ព្ទរបស់លោកអ្នក។

    គេហទំព័រដើម

    សេចក្តីតម្រូវសម្រាប់ទូរស័ព្ទ

    • Android 2.3 ឡើងទៅ

    សំណៅដែលប្រើនៅក្នុងមគ្គុទ្ទេសក៍នេះ

    • 2.3.2

    អាជ្ញាប័ណ្ណ

    • Freeware (កម្មវិធីសេរី) (GPL v3)

    កាលបរិច្ឆេទកែសម្រួលចុងក្រោយនៃជំពូកនេះ

    • ធ្នូ ២០១៤

    ឯកសារតម្រូវឱ្យអាន

    អត្ថប្រយោជន៍ដែលលោកអ្នកនឹងទទួលបានមកវិញ

    • សារជាអក្សរដែលផ្ញើទៅកាន់អ្នកប្រើកម្មវិធី TextSecure ដទៃទៀត អាចបម្លែងជាទម្រង់សម្ងាត់បាននៅពេលផ្ញើចេញ។
    • សារជាអក្សរដែលផ្ញើទៅកាន់អ្នកប្រើកម្មវិធី TextSecure ដទៃទៀត តាមរយៈការភ្ជាប់សេវាទិន្នន័យ (Data Connection)
    • សារជាអក្សរត្រូវបានរក្សាទុកនៅក្នុងឃ្លាំងទិន្នន័យដែលមានទម្រង់សម្ងាត់មួយ នៅក្នុងទូរស័ព្ទរបស់លោកអ្នក ដែលការពារដោយឃ្លាសម្ងាត់មួយ។
    • ប្រសិនបើទូរស័ព្ទរបស់លោកអ្នកត្រូវបានបាត់ ឬលួច សាររបស់លោកអ្នកនឹងនៅតែមានទម្រង់មិនអាចអានបានចំពោះអ្នកដែលគ្មានឃ្លាសម្ងាត់។

    កម្មវិធីដែលអាចប្រើបានជាមួយ GNU Linux, Mac OS, Android, iOS និង Microsoft Windows ៖

    របៀបដោនឡូតកម្មវិធី TextSecure

    • សូមអានសេចក្តីផ្តើមសង្ខេបនៃមគ្គុទ្ទេសក៍អនុវត្តន៍
    • បញ្ចូលកម្មវិធី TextSecure ពីហាងកម្មវិធី Google Play
    • បន្ទាប់ពីបញ្ចូលកម្មវិធីរួច ត្រូវចុចលើ Open (បើក) ដើម្បីបើកដំណើរការកម្មវិធី

    TextSecure:

    ១.១ ការដែលលោកអ្នកគួរដឹងអំពីកម្មវិធីនេះ មុនពេលលោកអ្នកចាប់ផ្តើមប្រើវា

    • ការប្រើកម្មវិធីនេះ នឹងបង្ការមិនឱ្យមនុស្សផ្សេងទៀតអាចអានខ្លឹមសារនៃសារជាអក្សររបស់លោកអ្នក ប៉ុន្តែ វានឹងមិនលាក់បាំងការពិតដែលថាលោកអ្នកកំពុងផ្ញើសារទេ។

    • កម្មវិធី TextSecure នឹងលាក់បាំងតែអ្នកដែលសារត្រូវបានផ្ញើទៅឱ្យនៅពេលទូរស័ព្ទរបស់លោកអ្នកភ្ជាប់សេវាអ៊ីនធឺណេត ហើយសារត្រូវបានផ្ញើតាមការភ្ជាប់សេវាទិន្នន័យតាមរយៈកុំព្យូទ័របម្រើ WhisperSync ប៉ុណ្ណោះ។ សារ SMS ដែលហួសសម័យ ទោះមានទម្រង់សម្ងាត់ក្តី ឬអត់ក្តី នឹងនៅតែបើកបង្ហាញអ្នកទទួលសារប្រាប់ដល់ក្រុមហ៊ុនទូរស័ព្ទចល័តរបស់លោកអ្នក។

    • នៅក្នុងប្រទេសមួយចំនួន កម្មវិធីបម្លែងជាទម្រង់សម្ងាត់ដែលមានដូចជា TextSecure ជាដើម អាចនឹងទាក់ទាញការចាប់ អារម្មណ៍ អាចនឹងមានលក្ខណៈខុសច្បាប់ ឬអាចនឹងជាកម្មវត្ថុនៃលក្ខខណ្ឌកម្រិតគតិយុត្តិ។

    TextSecure - ការបញ្ចូលកម្មវិធី ការកំណត់មុខងារឱ្យកម្មវិធី និង ការបើកដំណើរការកម្មវិធីជាលើកដំបូង

    ២. របៀបបញ្ចូលនិងប្រើកម្មវិធី TextSecure

    ២.០ របៀបបញ្ចូលកម្មវិធី TextSecure

    ជំហានទី ១. នៅក្នុងទូរស័ព្ទ Android របស់លោកអ្នក ត្រូវដោនឡូត និងបញ្ចូលកម្មវិធីនេះពីហាងកម្មវិធី Google Play ដោយចុចលើ

    រូបភាព ១ ៖ កម្មវិធី TextSecure នៅក្នុងហាងកម្មវិធី Google Play

    ជំហានទី ២. មុនពេលដំណើរការបញ្ចូលកម្មវិធីចាប់ផ្តើម លោកអ្នកនឹងត្រូវបានប្រាប់ឱ្យពិនិត្យមើលឡើងវិញនូវសិទ្ធិចូល ឬប្រើដែលកម្មវិធីនេះនឹងមានទៅលើទូរស័ព្ទរបស់លោកអ្នក។ ត្រូវពិនិត្យមើលការនេះដោយប្រុងប្រយ័ត្ន។ បន្ទាប់ពីលោកអ្នកពេញចិត្តនឹងការអនុញ្ញាតដែលនឹងផ្តល់ទៅឱ្យកម្មវិធីនេះហើយ ត្រូវចុចលើ បន្ទាប់មក ដំណើរការបញ្ចូលកម្មវិធីនឹងចប់សព្វគ្រប់។ ប្រសិនបើលោកអ្នកមិនយល់ព្រមចំពោះការអនុញ្ញាតដែលនឹងផ្តល់ទៅឱ្យកម្មវិធីនេះទេ ត្រូវចុចប៊ូតុង Back ដែលនឹងធ្វើឱ្យដំណើរការបញ្ចូលកម្មវិធីត្រូវបានទុកជាមោឃៈ។

    រូបភាព ២ ៖ ការអនុញ្ញាតដែលត្រូវបានតម្រូវ

    ជំហានទី ៣. ចុចលើ Open (បើក) ដើម្បីបើកដំណើរការកម្មវិធីជាលើកដំបូង។

    ២.១ ការកំណត់មុខងារឱ្យ និងការបើកដំណើរការកម្មវិធីជាលើកដំបូង

    ២.១.១ របៀបចុះឈ្មោះក្នុងកម្មវិធី TextSecure

    ជំហានទី ១. ចាប់ផ្តើមដំណើរការចុះឈ្មោះ ដោយជ្រើសយកប្រទេសដែលលោកអ្នកបានទិញស៊ីមកាត និងវាយបញ្ចូលលេខទូរស័ព្ទរបស់លោកអ្នក បន្ទាប់មក ចុចលើ

    ជំហានទី ២. ពិនិត្យផ្ទៀងផ្ទាត់ថា លេខទូរស័ព្ទដែលលោកអ្នកបានវាយបញ្ចូលគឺត្រឹមត្រូវ រួច ចុចលើ បើមិនដូច្នេះទេ ចុចលើ រួចកែតម្រូវលេខ ទូរស័ព្ទរបស់លោកអ្នក។

    រូបភាព ៣ និង ៤ ៖ ផ្ទាំងចុះឈ្មោះ និង ផ្ទាំងបញ្ជាក់លេខទូរស័ព្ទ

    ជំហានទី ៣. កម្មវិធី TextSecure នឹងអនុវត្តដំណើរការចុះឈ្មោះនេះ។ ក្នុងអំឡុងដំណើរការនេះ លោកអ្នកនឹងទទួលបានសារ SMS មួយដើម្បីបញ្ចប់ដំណើរការចុះឈ្មោះ។

    កំណត់សម្គាល់ ៖ ប្រសិនបើសម្រាប់ហេតុផលខ្លះលោកអ្នកមិនទទួលបានសារ SMS ទេនោះ លោកអ្នកនឹងមានជម្រើសមួយដើម្បីទទួលបានការហៅទូរស័ព្ទស្វ័យប្រវត្តមួយដែលនឹងប្រាប់លោកអ្នកនូវលេខកូដ៦ខ្ទង់ ដែលការវាយបញ្ចូលលេខកូដនេះនឹងបញ្ចប់ដំណើរការចុះឈ្មោះខាងលើនេះ។

    រូបភាព ៥ និង ៦ ៖ ផ្ទាំងបញ្ចប់ដំណើរការចុះឈ្មោះ និង ផ្ទាំងពិនិត្យផ្ទៀងផ្ទាត់ជាសម្លេង

    ២.១.២ របៀបនាំចូលសារ

    ដោយកម្មវិធី TextSecure អាចរក្សាទុកសារ SMS របស់លោកអ្នកបានដោយសុវត្ថិភាព ដូច្នេះលោកអ្នកគួរតែនាំចូលសារពីកម្មវិធីសារ SMS បច្ចុប្បន្នរបស់លោកអ្នកចូលទៅក្នុង TextSecure

    ជំហានទី ១. បន្ទាប់ពីដំណើរការចុះឈ្មោះចប់សព្វគ្រប់ហើយ កម្មវិធី TextSecure នឹងបើកដំណើរការ ហើយលោកអ្នកនឹងត្រូវបានបង្ហាញនូវជម្រើសមួយ ដើម្បីនាំចូលសាររបស់លោកអ្នកពីកម្មវិធី SMS បច្ចុប្បន្នរបស់លោកអ្នក។ ចុចលើ

    រូបភាព ៧ ៖ នាំចូលសារទៅក្នុងកម្មវិធី TextSecure

    បន្ទាប់ពីដំណើរការនាំចូលបានចប់សព្វគ្រប់ហើយ លោកអ្នកនឹងមានសិទ្ធិបើកចូលគ្រប់សារចាស់ៗទាំងអស់របស់លោកអ្នកតាមរយៈកម្មវិធី TextSecure ហើយលោកអ្នកគួរតែលុបចោលសារទាំងនេះពីកម្មវិធីផ្សេងទៀតរបស់លោកអ្នក។

    ២.១.៣ របៀបធ្វើឱ្យកម្មវិធី TextSecure ក្លាយជាកម្មវិធីអាទិភាពស្វ័យប្រវត្ត

    បន្ទាប់ពីសារចាស់ៗរបស់លោកអ្នកត្រូវបាននាំចូលហើយ លោកអ្នកគួរតែកំណត់ឱ្យកម្មវិធី TextSecure ក្លាយជាកម្មវិធី SMS អាទិភាពស្វ័យប្រវត្ត ដើម្បីធានាថា គ្រប់សារចូលថ្មីទាំងអស់នឹងបង្ហាញនៅក្នុងកម្មវិធីនេះ និងមិនបង្ហាញនៅក្នុងកម្មវិធីចាស់។ កិច្ចការនេះអាចធ្វើបាន ដោយចុចលើ នៅពេលបង្ហាញប្រាប់។

    រូបភាព ៨ ៖ កំណត់ឱ្យកម្មវិធី TextSecure ក្លាយជាកម្មវិធី SMS អាទិភាពស្វ័យប្រវត្ត

    ២.១.៤ ប្រអប់ទិន្នន័យដែលមានទម្រង់សម្ងាត់

    ជាមួយសមត្ថភាពផ្ញើចេញនូវសារដែលមានទម្រង់សម្ងាត់ កម្មវិធី TextSecure អនុញ្ញាតផងដែរឱ្យលោកអ្នកអាចរក្សាទុកសារទាំងអស់របស់លោកអ្នក នៅក្នុងប្រអប់ទិន្នន័យមានទម្រង់សម្ងាត់មួយដែលការពារដោយឃ្លាសម្ងាត់មួយ ដើម្បីថា ប្រសិនបើមាននរណាម្នាក់ប្រើប្រាស់ទូរស័ព្ទរបស់លោកអ្នក អ្នកនោះនឹងមិនអាចចូលមើលសាររបស់លោកអ្នកនៅពេលកម្មវិធី TextSecure ត្រូវបានចាក់សោរបានទេ។ បន្ទាប់ពីរយៈពេលដែលបានកំណត់ជាក់លាក់មួយ ប្រសិនបើលោកអ្នកមិនបានមើលសារណាមួយទេនោះ កម្មវិធី TextSecure នឹងចាក់សោរដោយស្វ័យប្រវត្ត ហើយបន្ទាប់មក លោកអ្នកត្រូវតែវាយបញ្ចូលឃ្លាសម្ងាត់របស់លោកអ្នកនៅពេលលោកអ្នកចង់បើកអានសារនៅពេលបន្ទាប់។

    ជំហានទី ១. ចុចលើ នៅខាងលើបង្អស់ខាងស្តាំនៃអេក្រង់របស់លោកអ្នក ដើម្បីបើកម៉ឺនុយ រួច ជ្រើសយក

    ជំហានទី ២. ស្ក្រូលចុះទៅផ្នែក PASSPHRASE (ឃ្លាសម្ងាត់) បន្ទាប់មក លែងគូសយកជម្រើស Disable Password (បិទពាក្យសម្ងាត់)។

    ជំហានទី ៣. នៅពេលលោកអ្នកត្រូវបានប្រាប់ឱ្យបញ្ចូលឃ្លាសម្ងាត់ លោកអ្នកត្រូវបញ្ចូលឃ្លាសម្ងាត់មួយដែលនឹងត្រូវប្រើដើម្បីការពារសារដែលរក្សាទុកនៅក្នុងទូរស័ព្ទរបស់លោកអ្នក បន្ទាប់មក ចុចលើ

    រូបភាព ៩ និង ១០ ៖ ជម្រើសឃ្លាសម្ងាត់ និង ការកំណត់ពាក្យសម្ងាត់

    ជំហានទី ៤. ដើម្បីឱ្យកម្មវិធី TextSecure ចាក់សោរដោយស្វ័យប្រវត្ត បន្ទាប់ពីរយៈពេលគ្មានសកម្មភាពមួយ ត្រូវគូសយកប្រអប់ជម្រើស Timeout passphrase (ឃ្លាសម្ងាត់សម្រាប់ការផុតកំណត់រយៈពេល) (សូមមើល រូបភាព ៩ ខាងលើ)។

    ជំហានទី ៥. ចុចលើ Timeout interval (ចន្លោះពេលផុតកំណត់) ហើយនៅក្នុងផ្ទាំងបន្ទាប់ វាយបញ្ចូលរយៈពេលដែលលោកអ្នកចង់ឱ្យកម្មវិធី TextSecure ចាក់សោរប្រសិនបើមិនត្រូវបានប្រើប្រាស់ រួច ចុចលើ

    រូបភាព ១១ ៖ ការកំណត់រយៈពេលផុតកំណត់នៅក្នុងកម្មវិធី TextSecure

    TextSecure - របៀបផ្ញើ/ទទួលសារ និងការកំណត់បន្ថែម

    ៣.០ របៀបផ្ញើនិងទទួលសារ

    កំណត់សម្គាល់ ៖ ដើម្បីផ្ញើសារដែលមានទម្រង់សម្ងាត់ទៅឱ្យដៃគូទំនាក់ទំនងរបស់លោកអ្នក ពួកគេត្រូវតែមានបញ្ចូល កម្មវិធីTextSecureផងដែរ បើមិនដូច្នេះទេ សារនឹងត្រូវបានផ្ញើចេញជាសារ SMS ដែលមិនធានាសុវត្ថិភាព។

    កម្មវិធី TextSecure អាចផ្ញើសារជាសារ SMS ដោយប្រើក្រុមហ៊ុនទូរស័ព្ទចល័តរបស់លោកអ្នកដើម្បីបញ្ជូនសារបន្ត។ ជាមួយជម្រើសនេះ ទោះបីអ្នកទទួលសាររបស់លោកអ្នកកំពុងប្រើកម្មវិធី TextSecure ហើយសារ SMS ត្រូវបានបម្លែងជាទម្រង់សម្ងាត់ក៏ដោយ ក៏ក្រុមហ៊ុនទូរស័ព្ទចល័តរបស់លោកអ្នកនឹងនៅតែអាចដឹងថា លោកអ្នកកំពុងផ្ញើសារ(មានទម្រង់សម្ងាត់)ទៅអ្នកទទួលសាររបស់លោកអ្នក។ ប្រសិនបើទូរស័ព្ទរបស់លោកអ្នកត្រូវបានភ្ជាប់សេវាអ៊ីនធឺណេត ដោយប្រើសេវាភ្ជាប់ទិន្នន័យមួយដែលផ្តល់ដោយក្រុមហ៊ុនទូរស័ព្ទចល័តរបស់លោកអ្នក ឬដោយប្រើសេវា WiFi មូលដ្ឋាន នោះកម្មវិធី TextSecure នឹងផ្ញើសារតាមរយៈការភ្ជាប់សេវាមានទម្រង់សម្ងាត់មួយជាមួយកុំព្យូទ័របម្រើ WhisperSync មួយ ជាជំនួសវិញ។ ក្នុងករណីនេះ ក្រុមហ៊ុនទូរស័ព្ទចល័តរបស់លោកអ្នកនឹងមិនស្គាល់អ្នកដែលលោកអ្នកកំពុងផ្ញើសារទៅឱ្យទេ។

    ៣.០.១ របៀបផ្ញើសារជាឯកត្តនាម

    ជំហានទី ១. បើកកម្មវិធី TextSecure បន្ទាប់មក ចុចលើ ដែលនៅខាងលើបង្អស់នៃអេក្រង់របស់លោកអ្នក ដើម្បីបើកបង្ហាញបញ្ជីដៃគូទំនាក់ទំនងរបស់លោកអ្នក។

    ជំហានទី ២. ចុចលើដៃគូទំនាក់ទំនងដែលលោកអ្នកចង់ផ្ញើសារឱ្យ។

    កំណត់សម្គាល់ ៖ បញ្ជីដៃគូទំនាក់ទំនងនឹងបង្ហាញដៃគូទំនាក់ទំនងដែលប្រើកម្មវិធី TextSecure របស់លោកអ្នកនៅផ្នែកខាងលើ (នៅក្រោមចំណងជើង TextSecure Users (អ្នកប្រើកម្មវិធី TextSecure)) ហើយបន្ទាប់មក បង្ហាញបញ្ជីដៃគូទំនាក់ទំនងទាំងស្រុងរបស់លោកអ្នក (រួមទាំងដៃគូទំនាក់ទំនងដែលប្រើកម្មវិធី TextSecure) នៅក្នុងផ្នែក All Contacts (ដៃគូទំនាក់ទំនងទាំងអស់)។

    រូបភាព ១ ៖ បញ្ជីដៃគូទំនាក់ទំនងនៅក្នុងកម្មវិធី TextSecure

    ជំហានទី ៣. សរសេរសាររបស់លោកអ្នកនៅក្នុងប្រអប់សរសេរសារ បន្ទាប់មក ចុចលើ ដើម្បីផ្ញើ។

    កំណត់សម្គាល់ ៖ ប្រសិនបើលោកអ្នកផ្ញើសារមួយទៅអ្នកប្រើកម្មវិធី TextSecure ម្នាក់ផ្សេងទៀតនៅខណៈពេលកំពុងភ្ជាប់សេវាអ៊ីនធឺណេត ជម្រើសស្វ័យប្រវត្ត គឺលោកអ្នកផ្ញើសារនេះតាមរយៈអ៊ីនធឺណេត។ ប្រសិនបើលោកអ្នកចង់ផ្ញើសារ SMS ដែលមានទម្រង់សម្ងាត់ (ដោយប្រើក្រុមហ៊ុនទូរស័ព្ទចល័តរបស់លោកអ្នក) ឬចង់ផ្ញើសារ SMS ដែលមិនធានាសុវត្ថិភាពជំនួសឱ្យសារដែលមានទម្រង់សម្ងាត់ លោកអ្នកត្រូវចុចជាប់យូរលើ ដើម្បីបើកបង្ហាញជម្រើសផ្សេងៗសម្រាប់ការផ្ញើសារ។

    រូបភាព ២ និង ៣ ៖ សារដែលត្រូវបានផ្ញើ / ជម្រើសផ្សេងៗសម្រាប់ការផ្ញើសារ

    ការដែលលោកអ្នកគួរដឹង

    សារដែលត្រូវបានផ្ញើចេញរបស់លោកអ្នក មានពណ៌/សញ្ញាបង្ហាញនៅផ្ទៃខាងក្រោយផ្សេងៗគ្នា ដើម្បីជួយលោកអ្នកឱ្យដឹងពីរបៀបដែលពួកវាត្រូវបានផ្ញើចេញ៖

    ពណ៌ខៀវជាមួយរូបសញ្ញា ៖ សារត្រូវបានផ្ញើចេញ តាមរយៈអ៊ីនធឺណេត ដោយមានទម្រង់សម្ងាត់ ។

    រូបភាព ៤ ៖ សារទម្រង់សម្ងាត់ដែលត្រូវបានផ្ញើចេញតាមរយៈសេវាទិន្នន័យចល័ត (Mobile Data)

    ពណ៌បៃតងជាមួយរូបសញ្ញា ៖ សារត្រូវបានផ្ញើចេញជាសារ SMS ដែលមានទម្រង់សម្ងាត់។

    រូបភាព ៥ ៖ សារ SMS ដែលមានទម្រង់សម្ងាត់

    ពណ៌បៃតង ៖ សារត្រូវបានផ្ញើចេញជាសារ SMS ដែលមិនធានាសុវត្ថិភាព

    រូបភាព ៦ ៖ សារ SMS ដែលមិនធានាសុវត្ថិភាព

    រូបសញ្ញា នៅមាននៅក្នុងសាររបស់លោកអ្នកចង្អុលបង្ហាញថា វាត្រូវបានប្រគល់ទៅដល់គោលដៅ។ កំណត់សម្គាល់៖ រូបសញ្ញា លេចមកដោយស្វ័យប្រវត្តតែនៅពេលដែលសារត្រូវបានផ្ញើតាមរយៈអ៊ីនធឺណេតប៉ុណ្ណោះ ហើយ ដើម្បីមើលឃើញពួកវានៅពេលផ្ញើសារ SMS លោកអ្នកចាំបាច់ត្រូវបើកដំណើរការជម្រើស SMS delivery report (រាយការណ៍អំពីការប្រគល់ SMS ទៅដល់គោលដៅ) ដែលមាននៅក្នុង Settings

    សារដែលលោកអ្នកទទួលបានពីដៃគូទំនាក់ទំនងរបស់លោកអ្នក នឹងមានពណ៌ប្រផេះជានិច្ច។ ប្រសិនបើពួកវាមានរូបសញ្ញា មានន័យថា ពួកវាត្រូវបានទទួលដោយមានទម្រង់សម្ងាត់។ ប្រសិនបើគ្មានរូបសញ្ញា ទេ ពួកវាត្រូវបានទទួលដោយមិនធានាសុវត្ថិភាព។

    ៣.០.២ របៀបផ្ញើសារជាក្រុម

    កម្មវិធី TextSecure អនុញ្ញាតឱ្យលោកអ្នកអាចផ្ញើសារទៅកាន់មនុស្សច្រើននាក់ក្នុងពេលតែមួយបានផងដែរ។

    កំណត់សម្គាល់ ៖ ប្រសិនបើ ក្នុងចំណោមអ្នកដែលលោកអ្នកផ្ញើសារទៅឱ្យ មាននរណាម្នាក់មិនប្រើកម្មវិធី TextSecure នោះសារនឹងត្រូវបានផ្ញើចេញជាសារ MMS និង មិនត្រូវបានបម្លែងជាទម្រង់សម្ងាត់ឡើយ។

    ជំហានទី ១. ចុចលើ ដែលនៅខាងលើបង្អស់ខាងស្តាំនៃអេក្រង់របស់លោកអ្នក ដើម្បីបើកបង្ហាញម៉ឺនុយ បន្ទាប់មក ជ្រើសយក

    ជំហានទី ២. វាយបញ្ចូលឈ្មោះមួយសម្រាប់ក្រុមសន្ទនារបស់លោកអ្នក បន្ទាប់មក ចុចលើ ដើម្បីបន្ថែមដៃគូទំនាក់ទំនងរបស់លោកអ្នក។

    ជំហានទី ៣. ចុចលើប្រអប់ដែលនៅខាងស្តាំនៃឈ្មោះដៃគូទំនាក់ទំនងនីមួយៗ ដើម្បីបញ្ចូលពួកគេទៅក្នុងក្រុម បន្ទាប់មក ចុចលើ

    រូបភាព ៧ និង ៨ ៖ ការជ្រើសយកដៃគូទំនាក់ទំនង និង ការបង្កើតក្រុម

    ជំហានទី ៤. ចុចលើ ដើម្បីបញ្ចប់ការបង្កើតក្រុម និងត្រឡប់ទៅកាន់ផ្ទាំងមេរបស់កម្មវិធី TextSecure វិញ។

    ជំហានទី ៥. ចុចលើក្រុមដែលលោកអ្នកបានបង្កើត រួចចាប់ផ្តើមផ្ញើសារទៅក្រុមនោះ។

    រូបភាព ៩ ៖ ការសន្ទនាជាក្រុម

    ៣.០.៣ របៀបផ្ញើឯកសារ

    កម្មវិធី TextSecure អនុញ្ញាតឱ្យលោកអ្នកអាចផ្ញើឯកសាររូបភាព វីដេអូ និងសម្លេងទៅឱ្យដៃគូទំនាក់ទំនងរបស់លោកអ្នកបានផងដែរ។

    ជំហានទី ១. ចាប់ផ្តើមវគ្គសន្ទនាមួយជាមួយអ្នកដែលលោកអ្នកចង់ផ្ញើឯកសារឱ្យ។

    ជំហានទី ២. ចុចលើ ដែលនៅខាងលើបង្អស់ខាងស្តាំនៃអេក្រង់របស់លោកអ្នក ដើម្បីបើកបង្ហាញម៉ឺនុយ បន្ទាប់មក ជ្រើសយក

    ជំហានទី ៣. ជ្រើសរើសពីបញ្ជីនូវប្រភេទឯកសារដែលលោកអ្នកចង់ផ្ញើ ៖ Picture / Video / Audio (រូបភាព / វីដេអូ / សម្លេង)

    ជំហានទី ៤. ជ្រើសយកឯកសារដែលលោកអ្នកចង់ផ្ញើ។

    ជំហានទី ៥. ពិនិត្យផ្ទៀងផ្ទាត់ថា ឯកសារដែលលោកអ្នកចង់ផ្ញើ គឺស្ថិតនៅក្នុងប្រអប់សរសេរសារ បន្ទាប់មក ចុចលើ ដើម្បីផ្ញើ។

    រូបភាព ១០ និង ១១ ៖ ការជ្រើសយកប្រភេទឯកសារ / រូបភាពដែលត្រូវបានផ្ញើទៅឱ្យដៃគូទំនាក់ទំនង

    ៣.១ របៀបពិនិត្យផ្ទៀងផ្ទាត់អត្តសញ្ញាណ

    ដើម្បីបញ្ជាក់ថា លោកអ្នកកំពុងផ្ញើសារទៅ និងទទួលសារពី ដៃគូទំនាក់ទំនងពិតប្រាកដ ភាគីទាំងពីរគួរតែពិនិត្យផ្ទៀងផ្ទាត់ អត្តសញ្ញាណ TextSecure របស់ខ្លួនជាមួយគ្នាទៅវិញទៅមក។

    ៣.១.១ ការអានខ្សែលេខកូដសម្គាល់ (Fingerprints)

    ជំហានអនុវត្តន៍ខាងក្រោមនេះ ចាំបាច់ត្រូវអនុវត្តដោយភាគីទាំងពីរ។

    ជំហានទី ១. បើកវគ្គសន្ទនាដែលមានស្រាប់មួយជាមួយដៃគូទំនាក់ទំនងរបស់លោកអ្នក បន្ទាប់មក ចុចលើ ដែលនៅខាងលើបង្អស់នៃអេក្រង់។

    ជំហានទី ២. ចុចលើ នៅក្នុងម៉ឺនុយទម្លាក់។

    ជំហានទី ៣. លោកអ្នកនឹងត្រូវបានបង្ហាញនូវខ្សែលេខកូដសម្គាល់(fingerprint)អត្តសញ្ញាណTextSecure ដែលមានប្រវែង៦៦តួអក្សររបស់លោកអ្នកនិងរបស់ដៃគូទំនាក់ទំនងលោកអ្នក។ ខ្សែលេខកូដសម្គាល់(fingerprints)ទាំងនេះ គួរតែអានប្រាប់គ្នាទៅវិញទៅមក និងគួរតែពិនិត្យផ្ទៀងផ្ទាត់ថា ភាគីទាំងពីរមានខ្សែលេខកូដសម្គាល់(fingerprint)ដូចគ្នា តាមរយៈការជួបមុខគ្នាផ្ទាល់ ឬតាមរយៈមធ្យោបាយដែលអាចឱ្យលោកអ្នកបញ្ជាក់បានជាលក្ខណៈរូបភាព ឬសម្លេងនូវអ្នកដែលលោកអ្នកកំពុងនិយាយជាមួយ

    រូបភាព ១២ ៖ ខ្សែលេខកូដសម្គាល់(fingerprints)របស់កម្មវិធី TextSecure

    ៣.១.២ របៀបស្គែនខ្សែលេខកូដសម្គាល់ (Fingerprints)

    កំណត់សម្គាល់ ៖ ដើម្បីពិនិត្យផ្ទៀងផ្ទាត់ខ្សែលេខកូដសម្គាល់(fingerprints)ដោយប្រើការស្គែន លោកអ្នកចាំបាច់ត្រូវមាន [] [Barcode Scanner (កម្មវិធីស្គែនបារកូដ)](https://play.google.com/store/apps/details?id=com.google.zxing.client.android) បញ្ចូលនៅក្នុងទូរស័ព្ទរបស់លោកអ្នក។ ប្រសិនបើមិនមានកម្មវិធីស្គែនបារកូដ(Barcode Scanner)នៅក្នុងទូរស័ព្ទរបស់លោកអ្នកនៅពេលស្គែនទេនោះ កម្មវិធី TextSecure នឹងដោនឡូតនិងបញ្ចូលកម្មវិធីនេះឱ្យលោកអ្នក។

    ជំហានអនុវត្តន៍ខាងក្រោមនេះ ចាំបាច់ត្រូវអនុវត្តដោយភាគីទាំងពីរ។

    ជំហានទី ១. បើកវគ្គសន្ទនាដែលមានស្រាប់មួយជាមួយដៃគូទំនាក់ទំនងរបស់លោកអ្នក បន្ទាប់មក ចុចលើ នៅខាងលើបង្អស់នៃអេក្រង់។

    ជំហានទី ២. ចុចលើ នៅក្នុងម៉ឺនុយទម្លាក់នេះ។

    ជំហានទី ៣. លោកអ្នកនឹងត្រូវបានបង្ហាញនូវខ្សែលេខកូដសម្គាល់(fingerprint)អត្តសញ្ញាណ TextSecure ដែលមានប្រវែង៦៦តួអក្សររបស់លោកអ្នកនិងរបស់ដៃគូទំនាក់ទំនងលោកអ្នក។

    ជំហានទី ៤. នៅលើទូរស័ព្ទរបស់ភាគីទាំងពីរ ត្រូវចុចលើ

    ជំហានទី ៥. នៅក្នុងទូរស័ព្ទរបស់លោកអ្នក ត្រូវចុចលើ ហើយដៃគូទំនាក់ទំនងរបស់លោកអ្នកត្រូវចុចលើ ។ ទូរស័ព្ទរបស់ដៃគូទំនាក់ទំនងលោកអ្នកនឹងបង្ហាញ ឃ្យូអរកូដ(QR Code) ហើយទូរស័ព្ទរបស់លោកអ្នកនឹងបើក កម្មវិធីស្គែនបារកូដ (Barcode Scanner)។

    ជំហានទី ៦. ប្រើកម្មវិធីស្គែនបារកូដ (Barcode Scanner) ដែលមាននៅក្នុងទូរស័ព្ទរបស់លោកអ្នក ដើម្បីស្គែន ឃ្យូអរកូដ (QR Code) របស់ដៃគូទំនាក់ទំនងលោកអ្នក។

    រូបភាព ១៣ និង ១៤ ៖ កម្មវិធីស្គែនឃ្យូអរកូដ/បារកូដ (QR Code / Barcode Scanner) របស់ដៃគូទំនាក់ទំនងលោកអ្នក

    ជំហានទី ៧. បន្ទាប់ពីឃ្យូអរកូដ(QR Code)ត្រូវបានស្គែនដោយជោគជ័យហើយ កម្មវិធី TextSecure នឹងពិនិត្យមើលសុពលភាពនៃអត្តសញ្ញាណនេះ។

    រូបភាព ១៥ ៖ អត្តសញ្ញាណ TextSecure ដែលត្រូវបានពិនិត្យផ្ទៀងផ្ទាត់

    ជំហានទី ៨. បន្ទាប់ពីលោកអ្នកបានពិនិត្យផ្ទៀងផ្ទាត់អត្តសញ្ញាណ TextSecure របស់ដៃគូទំនាក់ទំនងលោកអ្នករួចហើយ ដៃគូទំនាក់ទំនងរបស់លោកអ្នកគួរតែអនុវត្តជំហានខាងលើនេះឡើងវិញ ដើម្បីពិនិត្យផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់លោកអ្នក។

    ៣.២ របៀបនាំចេញសាររបស់លោកអ្នក

    កំណត់សម្គាល់ ៖ ខណៈដែលកម្មវិធី TextSecure អនុញ្ញាតឱ្យលោកអ្នកអាចនាំចេញសាររបស់លោកអ្នកបាននោះ សារដែលមាននៅក្នុងសំណៅឯកសារថតចម្លងនឹងមិនត្រូវបានបម្លែងជាទម្រង់សម្ងាត់ឡើយ ហើយលោកអ្នកគួរតែចាត់ជំហានអនុវត្តន៍បន្ថែមដើម្បីការពារអ្វីៗដែលមាននៅក្នុងសំណៅឯកសារថតចម្លងនេះ។

    ជំហានទី ១. ចុចលើ នៅខាងលើបង្អស់ខាងស្តាំនៃផ្ទាំងមេរបស់កម្មវិធី TextSecure ដើម្បីបើកបង្ហាញម៉ឺនុយ បន្ទាប់មក ជ្រើសយក

    ជំហានទី ២. ផ្ទាំងបន្ទាប់នឹងបើកនៅលើជម្រើស IMPORT (នាំចូល)។ ត្រូវចុចលើ

    ជំហានទី ៣. នៅលើផ្ទាំង EXPORT (នាំចេញ) ត្រូវចុចលើ

    ជំហានទី ៤. បញ្ជាក់ថាលោកអ្នកចង់នាំចេញសារដែលមិនមានទម្រង់សម្ងាត់ទៅកន្លែងផ្ទុកទិន្នន័យក្នុងទូរស័ព្ទរបស់លោកអ្នក ដោយចុចលើ

    ជំហានទី ៥. កម្មវិធី TextSecure នឹងបញ្ជាក់ថា ការនាំចេញនេះបានដំណើរការចប់សព្វគ្រប់ ដោយបង្ហាញពាក្យថា ។ លោកអ្នកនឹងឃើញមានឯកសារមួយដែលមានឈ្មោះថា Textsecure.xml នៅក្នុងកន្លែងផ្ទុកទិន្នន័យរបស់ទូរស័ព្ទលោកអ្នក ដែលក្នុងនោះមានសារ របស់លោកអ្នកដែលមិនមានទម្រង់សម្ងាត់

    រូបភាព ១៦ និង ១៧ ៖ ផ្ទាំងនាំចេញ និង ផ្ទាំងបញ្ជាក់អំពីការនាំចេញ របស់កម្មវិធី TextSecure