កម្មវិធី Thunderbird ជាមួយមុខងារបន្ថែម Enigmail និង GPG - កម្មវិធីអ៊ីមែលដែលមានសុវត្ថិភាព

តារាងមាតិកា

...Loading Table of Contents...

    Mozilla Thunderbird គឺជាកម្មវិធីអ៊ីមែលសេរី និងបើកចំហមួយ ប្រើសម្រាប់ទទួល ផ្ញើ និងរក្សាទុកអ៊ីមែល។ លោកអ្នកអាចគ្រប់គ្រងគណនីអ៊ីមែលច្រើនបាន ដោយប្រើកម្មវិធីតែមួយ។ Enigmail និង GnuPG នឹងផ្តល់ឱ្យលោកអ្នកនូវសិទ្ធិចូលប្រើប្រាស់ប្រព័ន្ធបញ្ជាក់អត្តសញ្ញាណ ប្រព័ន្ធចុះឈ្មោះឌីជីតថល និងប្រព័ន្ធបម្លែងទម្រង់សម្ងាត់ ដើម្បីធានាភាពឯកជននិងសុវត្ថិភាពនៅក្នុងទំនាក់ទំនងអ៊ីមែលរបស់លោកអ្នក។

    គេហទំព័រដើម

    សេចក្តីតម្រូវសម្រាប់កុំព្យូទ័រ

    • គ្រប់សំណៅ Windows ទាំងអស់

    សំណៅដែលប្រើ នៅក្នុងមគ្គុទ្ទេសក៍ណែនាំនេះ

    • Thunderbird 31.0
    • Enigmail 1.7
    • GNU Privacy Guard (GnuPG) 1.4.18
    • TorBirdy 0.1.2

    កាលបរិច្ឆេទកែសម្រួលចុងក្រោយបំផុត របស់ជំពូកនេះ

    • កញ្ញា ២០១៤

    អាជ្ញាប័ណ្ណ

    • កម្មវិធីសេរី និងបើកចំហ (Free and Open-Source Software)

    ឯកសារតម្រូវឱ្យអាន

    អត្ថប្រយោជន៍ដែលលោកអ្នកនឹងទទួលបាន

    • សមត្ថភាព ដើម្បីគ្រប់គ្រងគណនីអ៊ីមែលផ្សេងៗ ដោយប្រើកម្មវិធីទោលមួយ
    • សមត្ថភាព ដើម្បីអាននិងសរសេរសារ បន្ទាប់ពីផ្តាច់ប្រព័ន្ធអ៊ីនធើរណែត
    • សមត្ថភាព ដើម្បីប្រើវិធីបម្លែងទម្រង់សម្ងាត់កូនសោសាធារណៈ ដើម្បីរក្សាភាពឯកជននៃអ៊ីមែលរបស់លោកអ្នក

    កម្មវិធីដែលអាចប្រើបានជាមួយ GNU Linux, Mac OS និង Microsoft Windows

    កម្មវិធីអ៊ីមែលMozilla Thunderbird មានសម្រាប់ប្រើជាមួយ GNU Linux, Mac OS, Microsoft Windows និងប្រព័ន្ធប្រតិបត្តិការផ្សេងទៀត។ ការគ្រប់គ្រងគណនីអ៊ីមែលច្រើន គឺជាកិច្ចការដ៏ស្មុគស្មាញមួយបើគិតតាមទស្សនៈសុវត្ថិភាពឌីជីតថល ដែលដោយហេតុនេះហើយ យើងខ្ញុំសូមណែនាំយ៉ាងមុតមាំ ឱ្យលោកអ្នកប្រើកម្មវិធី Mozilla Thunderbird សម្រាប់គោល បំណងនេះ។ អត្ថប្រយោជន៍ផ្នែកសុវត្ថិភាពដែលមាននៅក្នុងកម្មវិធី Thunderbird ដែលជាកម្មវិធីមួយដែលអាចប្រើបានជាមួយប្រព័ន្ធប្រតិបត្តិការច្រើន និងមានលក្ខណៈសេរី និងបើកចំហនោះ គឺរឹតតែមានសារៈសំខាន់ថែមទៀត នៅពេលប្រៀបធៀបជាមួយកម្មវិធីសមមូលពាណិជ្ជកម្មរបស់វា ដូចជាកម្មវិធី Microsoft Outlook ជាដើម។ ប៉ុន្តែ ប្រសិនបើលោកអ្នកចង់ប្រើកម្មវិធីមួយក្រៅពីកម្មវិធី Mozilla Thunderbird យើងសូមណែនាំឱ្យលោកអ្នកប្រើកម្មវិធីផ្សេងដែលមានលក្ខណៈសេរី និងបើកចំហ ដូចខាងក្រោមនេះ៖

    • Claws Mail មានសម្រាប់ GNU Linux និង Microsoft Windows;
    • Sylpheed មានសម្រាប់ GNU Linux, Mac OS និង Microsoft Windows;
    • Alpine មានសម្រាប់ GNU Linux, Mac OS និង Microsoft Windows.

    កំណត់សម្គាល់៖ ទោះបីយើងណែនាំឱ្យប្រើមុខងារបន្ថែម Enigmail/GnuPG ដោយសារវាងាយស្រួលប្រើជាមួយកម្មវិធីThunderbird ក៏ដោយ លោកអ្នកនៅតែអាចប្រើកម្មវិធីបម្លែងទម្រង់សម្ងាត់ទោល ភ្ជាប់ជាមួយកម្មវិធី Thunderbird បានផងដែរ ដែលមានដូចជាកម្មវិធី gpg4usb ជាដើម។ សូមអានជំពូកកម្មវិធី gpg4usb ដើម្បីយល់ដឹងអំពី មធ្យោបាយផ្សេង ក្នុងការបម្លែងទម្រង់សម្ងាត់អ៊ីមែលរបស់លោកអ្នក ដោយប្រើវិធីសាស្ត្របម្លែងទម្រង់សម្ងាត់កូនសោរសាធារណៈ។

    របៀបដោនឡូតកម្មវិធី Thunderbird, Enigmail និង GnuPG

    • សូមអានសេចក្តីផ្តើមសង្ខេបរបស់ មគ្គុទ្ទេសក៍អនុវត្តន៍
    • ចុចលើ រូបសញ្ញាThunderbird ខាងក្រោម ដើម្បីបើកទំព័រអ៊ីនធើរណែត www.mozilla.com/thunderbird
    • ចុចលើតំណភ្ជាប់ Free Download (ដោនឡូតដោយឥតគិតថ្លៃ) ដើម្បីថតទុកឯកសារបញ្ចូលកម្មវិធី រួចបើកចូលទៅដល់ឯកសារនេះ បន្ទាប់មក ចុចរហ័សពីរដងលើវា
    • ចុចលើរូបសញ្ញា Enigmail ខាងក្រោម ដើម្បីបើកទំព័រអ៊ីនធើរណែត enigmail.net/download
    • ចុចម៉ោសខាងស្តាំ លើតំណភ្ជាប់ Download v1.7 for Thunderbird 31 និង ថតទុកមុខងារបន្ថែមរបស់វាទៅក្នុងកុំព្យូទ័ររបស់លោកអ្នក
    • ចុចលើរូបសញ្ញា GnuPG ខាងក្រោមនេះ ដើម្បីបើកទំព័រftp://ftp.gnupg.org/gcrypt/binary/
    • ស្ក្រូលចុះរហូតដល់ឯកសារថ្មីចុងក្រោយបំផុត ដែលមានគំរូឈ្មោះ gnupg-w32cli-1.4.X.exe (ឧទា. gnupg-w32cli-1.4.18.exe) បន្ទាប់មក ចុចលើវា ហើយថតទុកឯកសារបញ្ចូលកម្មវិធីនោះ
    • បន្តទៅ ផ្នែក ៤.១ នៅក្នុងមគ្គុទ្ទេសក៍ណែនាំអំពីកម្មវិធី Thunderbird នេះ ដើម្បីចាប់ផ្តើមបញ្ចូល Enigmail និង GnuPG
    • *ចុចលើរូបសញ្ញា TorBirdy ខាងក្រោមនេះ ហើយដោនឡូតមុខងារបន្ថែមនេះទៅក្នុងកុំព្យូទ័ររបស់លោកអ្នក
    • បន្ទាប់ពីបញ្ចូលកម្មវិធីរួចហើយ លោកអ្នកអាចលុបចោលឯកសារបញ្ចូលកម្មវិធី ឬមុខងារបន្ថែម ដែលលោកអ្នកបានថតទុកនៅក្នុងកុំព្យូទ័ររបស់លោកអ្នកបាន

    Thunderbird: Enigmail: GnuPG: TorBirdy:

    ១.១ ការដែលលោកអ្នកគួរដឹងអំពីកម្មវិធីនេះ មុនពេលលោកអ្នកចាប់ផ្តើមប្រើវា

    Mozilla Thunderbird គឺជាកម្មវិធីអ៊ីមែលអាចប្រើបានជាមួយប្រព័ន្ធប្រតិបត្តិការច្រើន និងមានលក្ខណៈសេរីនិងបើកចំហមួយ ដែលប្រើសម្រាប់ទទួល ផ្ញើ និងរក្សាទុកអ៊ីមែល។ កម្មវិធីអ៊ីមែល គឺជាកម្មវិធីកុំព្យូទ័រមួយ ដែលឱ្យលោកអ្នកអាចដោនឡូតម និងគ្រប់គ្រងសារអ៊ីមែលរបស់លោកអ្នកបាន ដោយមិនចាំបាច់មានកម្មវិធីបើកអ៊ីនធើរណែត។ លោកអ្នកអាចគ្រប់គ្រងគណនីអ៊ីមែលច្រើន ដោយប្រើកម្មវិធីទោលមួយ។ លោកអ្នកត្រូវតែមានគណនីអ៊ីមែលមួយជាមុនសិន មុននឹងប្រើកម្មវិធី Thunderbird។ លោកអ្នកក៏អាចបង្កើតគណនីអ៊ីមែល RiseUp បានផងដែរ ប្រសិនបើលោកអ្នកចង់។

    Enigmail គឺជាមុខងារបន្ថែមមួយ ដែលអភិវឌ្ឍសម្រាប់កម្មវិធីThunderbird។ វាអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចប្រើលក្ខណៈពិសេសនៃការបញ្ជាក់អត្តសញ្ញាណ និងការបម្លែងទម្រង់សម្ងាត់ ដែលផ្តល់ដោយកម្មវិធី GNU Privacy Guard (GnuPG)។

    GnuPG គឺជាកម្មវិធីបម្លែងទម្រង់សម្ងាត់កូនសោសាធារណៈមួយ ដែលប្រើដើម្បីបង្កើត និងគ្រប់គ្រងគូកូនសោសម្រាប់ប្រើនៅក្នុងការបម្លែង និងស្រាយទម្រង់សម្ងាត់សារអ៊ីមែល និងដើម្បីរក្សាភាពឯកជននិងសុវត្ថិភាពទំនាក់ទំនងអ៊ីមែលរបស់លោកអ្នក។ GnuPG ត្រូវតែបញ្ចូលសម្រាប់ Enigmail ដើម្បីធ្វើការ ដូចដែលនឹងលើកមកបរិយាយតាមក្រោយនៅក្នុងជំពូកនេះ។

    របៀបបញ្ចូលកម្មវិធី Thunderbird

    បញ្ជីឈ្មោះផ្នែកដែលមាននៅក្នុងទំព័រនេះ៖

    ២.០ របៀបបញ្ចូលកម្មវិធី Thunderbird

    ដើម្បីចាប់ផ្តើមបញ្ចូលកម្មវិធី Thunderbird ត្រូវអនុវត្តជំហានខាងក្រោមនេះ៖

    ជំហានទី ១. ចុចរហ័សពីរដងលើ ; ផ្ទាំង Open File - Security Warning (បើកឯកសារ - ការព្រមានអំពីសុវត្ថិភាព) អាចនឹងលេចចេញមក។ ប្រសិនបើវាលេចចេញមក ត្រូវចុចលើ ដើម្បីបើកផ្ទាំងខាងក្រោមនេះ៖

    រូបភាព ១ ៖ របាបង្ហាញស្ថានភាពរីកចម្រើននៃដំណើរការទាញយកឯកសារ

    បន្ទាប់ពីឯកសារកម្មវិធី Thunderbird បានបញ្ចប់ដំណើរការទាញយកឯកសារដោយខ្លួនឯង មានផ្ទាំង Welcome to the Mozilla Thunderbird Setup Wizard(សូមស្វាគមន៍មកកាន់ដំណើរការបញ្ចូលកម្មវិធី Mozilla Thunderbird) នឹងលេចចេញមក។

    ជំហានទី ២. ចុចលើ ដើម្បីបើកផ្ទាំង Mozilla Thunderbird - Setup Type (Mozilla Thunderbird - ប្រភេទនៃការបញ្ចូលកម្មវិធី)។

    ជំហានទី ៣. ចុចលើ នៅក្នុងផ្ទាំងChoose setup options (ជ្រើសរើសជម្រើសបញ្ចូលកម្មវិធី)។ ជម្រើសដែលមានស្រាប់ គឺ Standard (ស្តង់ដារ)។

    ជំហានទី ៤. ចុច ដើម្បីទទួលយកការកំណត់ដែលមានស្រាប់ និងបើកផ្ទាំងខាងក្រោមនេះ៖

    រូបភាព ២ ៖ ផ្ទាំង Mozilla Thunderbird - Summary (បរិយាយសង្ខេប)

    ជំហានទី ៥. ចុចលើ ដើម្បីចាប់ផ្តើមដំណើរការបញ្ចូលកម្មវិធី។ ផ្ទាំងបង្ហាញស្ថានភាពរីកចម្រើន Mozilla Thunderbird - Installing (កំពុងបញ្ចូលកម្មវិធី) នឹងលេចចេញមក។ បន្ទាប់ពីដំណើរការបញ្ចូលកម្មវិធីបានចប់សព្វគ្រប់ហើយ នឹងលេចចេញផ្ទាំងខាងក្រោមនេះ៖

    រូបភាព ៣ ៖ ផ្ទាំង Completing the Mozilla Thunderbird Setup Wizard (បញ្ចប់ដំណើរការបញ្ចូលកម្មវិធី Mozilla Thunderbird)

    ជំហានទី 6. ចុចលើ ដើម្បីបញ្ចប់ដំណើរការបញ្ចូលកម្មវិធី។

    ដំបូន្មាន ៖ កម្មវិធីThunderbird នឹងចាប់ផ្តើមដំណើរការខ្លួនឯងដោយស្វ័យប្រវត្ត ប្រសិនបើប្រអប់ Launch Mozilla Thunderbird now (បើកដំណើរការកម្មវិធី Mozilla Thunderbird ឥឡូវនេះ) ត្រូវបានគូសយក ដូចដែលបង្ហាញនៅក្នុង រូបភាព ៣ ខាងលើ។ ដើម្បីបើកកម្មវិធីនេះបាននាពេលក្រោយ ត្រូវចុចរហ័សពីរដងលើរូបសញ្ញា Thunderbird ដែលស្ថិតនៅលើផ្ទាំង Desktop ឬ ជ្រើសយក > Programs > Mozilla Thunderbird > Mozilla Thunderbird

    ២.១ របៀបបិទដំណើរការជម្រើស Global Search និង Indexer នៅក្នុងកម្មវិធី Thunderbird

    សូមប្រយ័ត្ន៖ មុខងារពិសេស Global Search និង Indexer នៅក្នុងកម្មវិធី Thunderbird ត្រូវតែ បិទចោល ដើម្បីធ្វើឱ្យ ដំណើរការអាចប្រព្រឹត្តទៅបានល្អបំផុត។ អាស្រ័យទៅតាមបរិមាណ និងទំហំនៃអ៊ីមែលរបស់លោកអ្នក វាអាចកាត់បន្ថយល្បឿនប្រព័ន្ធកុំព្យូទ័ររបស់លោកអ្នក ដោយការសរសេរព័ត៌មានលើសជាបន្តបន្ទាប់ និងមិនចាំបាច់ទៅក្នុងថាសរឹងរបស់លោកអ្នក។ ដោយសារថាសរឹងរបស់លោកអ្នកកាន់តែពេញដោយទិន្នន័យ វានឹងពន្យឺតដល់ប្រតិបត្តិការជាច្រើនរបស់ប្រព័ន្ធ។

    ដើម្បីបិទជម្រើស Global Search and Indexer ត្រូវអនុវត្តជំហានខាងក្រោមនេះ៖

    ជំហានទី ១. ជ្រើសរើស Tools > Options (ឧបករណ៍ > ជម្រើស) នៅក្នុងកម្មវិធី Thunderbird ដើម្បីបើកផ្ទាំង Options (ជម្រើស)។

    ជំហានទី ២. ចុចលើ ដើម្បីបើកស្លាកផ្ទាំងពាក់ព័ន្ធរបស់វា ដូចខាងក្រោមនេះ៖

    រូបភាព ៤ ៖ ផ្ទាំង Options (ជម្រើស) ដែលបង្ហាញស្លាកផ្ទាំង Advanced

    ជំហានទី ៣. ចុចលើប្រអប់គូស Enable Global Search and Indexer នៅក្នុងផ្នែក Advanced Configuration ដើម្បី បិទជម្រើសនេះ ដូចដែលបង្ហាញនៅក្នុងរូបភាពខាងក្រោមនេះ៖

    រូបភាព ៥ ៖ ផ្នែក Advanced Configuration

    ឥឡូវនេះ ដោយលោកអ្នកបានបិទជម្រើសនេះដោយជោគជ័យរួចហើយ លោកអ្នកកំពុងត្រៀមខ្លួនដើម្បីចុះឈ្មោះគណនីអ៊ីមែលមួយនៅក្នុងកម្មវិធី Thunderbird

    ២.២ របៀបចុះឈ្មោះគណនីអ៊ីមែលមួយ នៅក្នុងកម្មវិធី Thunderbird

    ផ្ទាំង System Integration (សមាហរ័ណកម្មប្រព័ន្ធ) នឹងលេចចេញមក នៅពេលបើកចូលដំបូង។ ផ្ទាំងនេះ អាចកំណត់ទៅជា Use Thunderbird as the default client for: Email (ប្រើកម្មវិធី Thunderbird ជាកម្មវិធីស្វ័យប្រវត្តសម្រាប់៖ អ៊ីមែល)។ បើមិនដូច្នេះទេ លោកអ្នកអាចជ្រើសយក Skip Integration ដើម្បីរំលងទៅមុខ។

    ជំហានទី ១. នៅក្នុងផ្ទាំង Welcome to Thunderbird (សូមស្វាគមន៍មកកាន់កម្មវិធី Thunderbird) ត្រូវចុចលើជម្រើស Skip this and use my existing email (រំលងចំណុចនេះ ហើយប្រើអ៊ីមែលដែលមានស្រាប់របស់ខ្ញុំ) ដើម្បីឱ្យបានដូចផ្ទាំងខាងក្រោមនេះ៖

    រូបភាព៦៖ ផ្ទាំងស្វាគមន៍មកកាន់កម្មវិធីThunderbird

    ជំហានទី ២. វាយបញ្ចូលឈ្មោះអាសយដ្ឋានអ៊ីមែល និងពាក្យសម្ងាត់របស់លោកអ្នក ទៅក្នុងប្រអប់ដែលពាក់ព័ន្ធ រួចចុចលើប្រអប់គូសដើម្បីលែងជ្រើសយកជម្រើស Remember my password (ចងចាំពាក្យសម្ងាត់របស់ខ្ញុំ) ដើម្បីឱ្យផ្ទាំងរបស់លោកអ្នកដូច រូបភាព ៧ ខាងក្រោមនេះ។

    រូបភាព ៧ ៖ ផ្ទាំង Mail Account Setup (បង្កើតគណនីអ៊ីមែល)

    ជំហានទី ៣. ចុចលើ ដើម្បីបើកផ្ទាំងខាងក្រោមនេះ៖

    រូបភាព៨ ៖ ផ្ទាំង Mail Account Setup (បង្កើតគណនីអ៊ីមែល) ដែលបានជ្រើសយកជម្រើស IMAP (remote folders)

    IMAP និង POP៖ សេចក្តីបរិយាយ និង ការប្រើប្រាស់

    Internet Message Access Protocol (IMAP) និង Post Office Protocol (POP) គឺជាវិធីសាស្ត្រពីរខុសគ្នា ដែលប្រើសម្រាប់រក្សាទុក និងទទួលអ៊ីមែល។

    • Internet Message Access Protocol (IMAP)៖ នៅពេលប្រើIMAP ថតឯកសារទាំងអស់របស់លោកអ្នក(ដែលរួមមានInbox, Drafts, Templates, Sent, Trash និងគ្រប់ថតឯកសារផ្សេងទៀតទាំងអស់) ស្ថិតនៅក្នុងកុំព្យូទ័របម្រើអ៊ីមែល(Email Server)។ ដោយហេតុនេះហើយ លោកអ្នកអាចចូលប្រើថតឯកសារទាំងនេះបានពីកុំព្យូទ័រមួយផ្សេងទៀត។ សារទាំងអស់នឹងស្ថិតនៅក្នុងកុំព្យូទ័របម្រើ ហើយជាដំបូង មានតែក្បាល ឬរបារចំណងជើងសារអ៊ីមែល(ដែលមានព័ត៌មានដូចជា កាលបរិច្ឆេទ និងពេលវេលា ប្រធានបទរបស់សារ ឈ្មោះរបស់អ្នកផ្ញើ។ល។) ប៉ុណ្ណោះ ដែលត្រូវបានដោនឡូតសម្រាប់បង្ហាញនៅក្នុងកុំព្យូទ័ររបស់លោកអ្នក។ ខ្លឹមសារទាំងស្រុងរបស់សារ នឹងត្រូវបានដោនឡូតនៅពេលលោកអ្នកបើកពួកវា។ យើងអាចកំណត់ឱ្យកម្មវិធី Thunderbird រក្សាសំណៅសារដែលមកពីថតឯកសារទាំងអស់ ឬខ្លះទាំងនោះ នៅក្នុងកុំព្យូទ័ររបស់លោកអ្នកបានផងដែរ ដើម្បីឱ្យលោកអ្នកអាចធ្វើការជាមួយពួកវាបាននៅពេលមិនអនឡាញ (ពោលគឺ នៅពេលមិនមានការភ្ជាប់សេវា អ៊ីនធើរណែត)។ នៅក្នុង IMAP ពេលលោកអ្នកលុបចោលអ៊ីមែល ឬថតឯកសារមួយ គឺលោកអ្នកលុបចោលអ៊ីមែល ឬថតឯកសារនោះ ទាំងសំណៅដែលមាននៅក្នុងកុំព្យូទ័ររបស់លោកអ្នក និងសំណៅដែលមាននៅក្នុងកុំព្យូទ័របម្រើ។

    • Post Office Protocol version 3 (POP3)៖ នៅពេលប្រើ POP3 មានតែថតឯកសារ Inbox (ថតឯកសារមួយដែលប្រើសម្រាប់ទទួលសារថ្មីដែលបានផ្ញើមកដល់) ប៉ុណ្ណោះដែលស្ថិតនៅក្នុងកុំព្យូទ័របម្រើ ចំណែកថតឯកសារទាំងអស់ផ្សេងទៀតគឺស្ថិតនៅក្នុងកុំព្យូទ័ររបស់លោកអ្នក។ លោកអ្នកអាចជ្រើសរើសរក្សាទុកសារនៅក្នុងថតឯកសារ Inbox នៅក្នុងកុំព្យូទ័របម្រើ បន្ទាប់ពីលោកអ្នកបានដោនឡូតពួកវាដាក់ទៅក្នុងកុំព្យូទ័ររបស់លោកអ្នករួច ឬលោកអ្នកអាចលុបចោលពួកវាពីកុំព្យូទ័របម្រើ។ ប្រសិនបើលោកអ្នកចូលប្រើគណនីអ៊ីមែលពីកុំព្យូទ័រមួយផ្សេងទៀត លោកអ្នកនឹងអាចមើលឃើញសារនៅក្នុងថតឯកសារInbox (សារថ្មី និង សារចាស់ដែលលោកអ្នកមិនទាន់លុបចោល)តែប៉ុណ្ណោះ។ សូមកត់សម្គាល់ថា អាស្រ័យទៅតាមការកំណត់មុខងារឱ្យកុំព្យូទ័របម្រើ សំណៅនៃអ៊ីមែលផ្ញើចេញរបស់លោកអ្នក អាចត្រូវបានរក្សាទុកនៅក្នុងកុំព្យូទ័របម្រើក្នុងថតឯកសារ Sent។ វាគឺជាការសំខាន់ ដែលលោកអ្នកត្រូវពិនិត្យចំណុចនេះដោយខ្លួនឯង។

    ជំហានទី ៤. ចុចលើ ដើម្បីបង្កើតគណនីរបស់លោកអ្នក ហើយបើកដំណើរការកម្មវិធីThunderbird ដែលមានគណនីអ៊ីមែលបង្ហាញនៅក្នុងរបាខាងខាងឆ្វេង ដូចខាងក្រោមនេះ៖

    រូបភាព ៩៖ អន្តរផ្ទៃមុខប្រើប្រាស់មេរបស់កម្មវិធី Mozilla Thunderbird ដែលបង្ហាញគណនី riseup បង្កើតថ្មី

    កំណត់សម្គាល់ ៖ ដើម្បីបន្ថែមគណនីអ៊ីមែលមួយផ្សេងទៀត ចុចលើ Local Folders > Accounts > Create a new account: Email ដើម្បីបើកដំណើរការ រូបភាព ៧ នៅក្នុងផ្នែកនេះ និងអនុវត្តឡើងវិញពី ជំហាន ២ ដល់ ជំហាន ៤

    បន្ទាប់ពីលោកអ្នកបានចុះឈ្មោះគណនីអ៊ីមែលរបស់ខ្លួនដោយជោគជ័យនៅក្នុងកម្មវិធី Thunderbird រួចហើយ ពេលលោកអ្នកបើកអន្តរផ្ទៃមុខប្រើប្រាស់មេនាពេលបន្ទាប់ លោកអ្នកនឹងត្រូវបានប្រាប់ឱ្យវាយបញ្ចូលពាក្យសម្ងាត់សម្រាប់គណនីនីមួយៗ ដូចខាងក្រោមនេះ៖

    រូបភាព ១០ ៖ ផ្ទាំង Mail Server Password Required (តម្រូវឱ្យមានពាក្យសម្ងាត់បើកចូលកុំព្យូទ័របម្រើអ៊ីមែល)

    កំណត់សម្គាល់៖ ទោះបីមុខងារពិសេសសម្រាប់កត់ត្រា ឬ'ចងចាំ'ពាក្យសម្ងាត់ ជាទូទៅមិនត្រូវបានណែនាំឱ្យប្រើដោយគិតតាមទស្សនៈភាពឯកជន និងសុវត្ថិភាពអ៊ីនធើរណែតក៏ដោយ កម្មវិធី Thunderbird នៅតែគាំទ្រមុខងារពិសេស ពាក្យសម្ងាត់មេ។ មុខងារពិសេសនេះ ឱ្យលោកអ្នកអាចប្រើពាក្យសម្ងាត់មួយ ដើម្បីការពាក្យសម្ងាត់ផ្សេងទៀតដែលទាក់ទងទៅនឹងគណនីផ្សេងៗរបស់លោកអ្នក ដែលត្រូវបានវាយបញ្ចូលនៅក្នុងអំឡុងដំណើរការបង្កើតគណនី។ សម្រាប់ព័ត៌មានបន្ថែមអំពីមុខងារពិសេសនេះ សូមមើលផ្នែក ៣.៣ របៀបកំណត់មុខងារឱ្យស្លាកផ្ទាំង Security (សុវត្ថិភាព) នៅក្នុងកម្មវិធី Thunderbird - ស្លាកផ្ទាំង Password (ពាក្យសម្ងាត់)

    ២.៣ របៀបចុះឈ្មោះគណនី Blogs, News Feeds និង Newsgroup Accounts

    ដើម្បីបង្កើត និងចុះឈ្មោះគណនីមួយសម្រាប់ blogs, news feeds និង newsgroups ត្រូវអនុវត្តជំហានខាងក្រោមនេះ៖

    ជំហាន ១. ជ្រើសរើសគណនីរបស់លោកអ្នកពីរបារខាងឆ្វេង ហើយចុចលើ Accounts > Feeds ដើម្បីបើកផ្ទាំងFeed Account Wizard ដូចខាងក្រោមនេះ៖

    រូបភាព ១១៖ ផ្ទាំង Feed Account Wizard – Account Name (Feed Account Wizard – ឈ្មោះគណនី)

    ជំហាន ២. ចុចលើ ដើម្បីបើកផ្ទាំងខាងក្រោមនេះ៖

    រូបភាព ១២ ៖ ផ្ទាំង Account Wizard – Congratulations

    ជំហាន ៥. ចុចលើ ដើម្បីបញ្ចប់ដំណើរការបង្កើតគណនី ហើយត្រឡប់ទៅកាន់កម្មវិធី Thunderbird វិញ។

    ដោយឥឡូវនេះលោកអ្នកបានកំណត់មុខងារឱ្យកម្មវិធីThunderbirdបានត្រឹមត្រូវ ដើម្បីអាចប្រើប្រាស់បានប្រសើរបំផុតហើយនោះ សូមបន្តទៅផ្នែកខាងក្រោម របៀបកំណត់មុខងារសុវត្ថិភាពនៅក្នុងកម្មវិធី Thunderbird

    របៀបកំណត់មុខងារសុវត្ថិភាពនៅក្នុងកម្មវិធី Thunderbird

    បញ្ជីផ្នែកដែលមាននៅក្នុងទំព័រនេះ៖

    ៣.០ អំពីជម្រើសសុវត្ថិភាព ដែលមាននៅក្នុងកម្មវិធី Thunderbird

    នៅក្នុងបរិបទនៃកម្មវិធី Mozilla Thunderbird សុវត្ថិភាពជាទូទៅសំដៅទៅលើការការពារកុំព្យូទ័របស់លោកអ្នកពីសារអ៊ីមែលដែលបង្កអន្តរាយ ឬសារអ៊ីមែលអាក្រក់។ អ៊ីមែលខ្លះអាចជាស្ពែម(spam) ខ្លះទៀតអាចមានស្ប៉ាយវែរ(spyware) និងមេរោគ (virus) ។ មានមុខងារខ្លះ ត្រូវតែកំណត់ បិទដំណើរការ ឬបើកដំណើរការ នៅក្នុងកម្មវិធីMozilla Thunderbird ដើម្បីពង្រឹងសមត្ថភាពរបស់កម្មវិធី ក្នុងការការពារប្រព័ន្ធកុំព្យូទ័ររបស់លោកអ្នក ពីការវាយប្រហារដែលមានប្រភពចេញពីអ៊ីមែល។ វាគឺជាការ សំខាន់ដាច់ខាតផងដែរ ដែលលោកអ្នកត្រូវមានបញ្ចូលកម្មវិធីប្រឆាំងម៉ាលវែរ និងកម្មវិធីFirewall។

    សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបបង្ការកម្មវិធីដែលបង្កអន្តរាយ ឬកម្មវិធីអាក្រក់ សូមមើលកូនសៀវភៅណែនាំ ជំពូក ១. របៀបការពារកុំព្យូទ័ររបស់លោកអ្នកពីម៉ាលវែរ និងក្រុមហេកឃ័រ សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីមួយចំនួន ដែលមានដូចជា Avast, Comodo Firewall និង Spybotជាដើម។

    ៣.១ របៀបបិទ ផ្ទាំងបង្ហើបឱ្យឃើញមុន (Preview Pane) នៅក្នុងកម្មវិធី Thunderbird

    ផ្ទាំងមេរបស់កម្មវិធី Thunderbird ត្រូវបានចែកចេញជាបីតំបន់៖ របាខាងខាងឆ្វេង បង្ហាញថតឯកសារសម្រាប់គណនីអ៊ីមែលរបស់លោកអ្នក របាខាងស្តាំខាងលើបង្ហាញបញ្ជីសារ និងផ្ទាំងស្តាំខាងក្រោមបង្ហាញ ការបង្ហើបឱ្យឃើញមុន នៃសារអ៊ីមែលមួយដែលបានជ្រើសយក។ ការបង្ហើបឱ្យឃើញមុននេះ អាចមើលឃើញជាស្វ័យប្រវត្ត នៅពេលសារមួយត្រូវបានជ្រើសយក។

    កំណត់សម្គាល់ ៖ ប្រសិនបើអ៊ីមែលមួយមានកូដអាក្រក់អ្វីមួយ ផ្ទាំងបង្ហើបឱ្យឃើញមុនអាចនឹងបើកអ៊ីមែលអាក្រក់នោះ ដែលដោយហេតុនេះហើយ ការបិទវាចោលគឺជាគំនិតល្អមួយ។

    រូបភាព ១ ៖ អន្តរផ្ទៃមុខប្រើប្រាស់មេរបស់កម្មវិធី Thunderbird

    ដើម្បីបិទ ផ្ទាំងបង្ហើបឱ្យឃើញមុន ត្រូវអនុវត្តជំហានខាងក្រោមនេះ៖

    ជំហានទី ១. ចុចលើ ដើម្បីបង្ហាញម៉ឺនុយ Thunderbird ហើយ ជ្រើសយក Options > Layout > Massage Pane F8 ដើម្បីបិទវាចោល ដូចរូបភាពខាងក្រោម៖

    រូបភាព ២ ៖ ម៉ឺនុយ Options (ជម្រើស) ដែលបង្ហាញម៉ឺនុយរង Layout និង ជម្រើស Message Pane លែងត្រូវបានជ្រើសយក

    ផ្ទាំង បង្ហើបឱ្យឃើញមុន នឹងបាត់លែងឃើញ ហើយលោកអ្នកត្រូវតែចុចរហ័សពីរដងលើសារអ៊ីមែល ដើម្បីអានខ្លឹមសាររបស់វា។ ប្រសិនបើមានសារអ៊ីមែលមើលទៅដូចជាគួរឱ្យសង្ស័យ (ដូចជាមានចំណងជើងដែលមិនបានរំពឹងទុក ឬមិនពាក់ព័ន្ធ ឬមកពីអ្នកផ្ញើដែលមិនស្គាល់) លោកអ្នកអាចជ្រើសរើសដើម្បីលុបចោលបាន ដោយមិនចាំបាច់ត្រូវបង្ហើបឱ្យឃើញជាមុននូវខ្លឹមសាររបស់វា។

    ៣.២ របៀបបិទដំណើរការមុខងារពិសេសរបស់ HTML នៅក្នុងកម្មវិធី Thunderbird

    កម្មវិធី Thunderbird អនុញ្ញាតឱ្យលោកអ្នកប្រើភាសា HyperText Markup Language (HTML) ដើម្បីសរសេរ និងអានសារនានា។ លក្ខណៈពិសេសនេះ អាចឱ្យលោកអ្នកទទួលនិងផ្ញើសារ ដែលរួមមានការរចនាពណ៌ ម៉ូតអក្សរ រូបភាព និងមុខងាររចនាផ្សេងទៀត។ ប៉ុន្តែ HTMLគឺជាភាសាដែលប្រើដើម្បីសរសេរបង្កើតទំព័រអ៊ីនធើរណែត។ ការមើលសារដែលមានប្រើការរចនារបស់ភាសាHTML អាចឱ្យលោកអ្នកប្រឈមនឹងអ៊ីមែលអាក្រក់ ដែលផ្តល់ការគំរាមកំហែងមួយចំនួនដែលមានប្រភេទដូចគ្នាទៅនឹងការគំរាមកំហែងដែលផ្តល់ដោយទំព័រអ៊ីនធើរណែត។

    ដើម្បីបិទមុខងារពិសេស HTML កុំឱ្យមានដំណើរការ ត្រូវអនុវត្តជំហានខាងក្រោមនេះ៖

    ជំហានទី ១. ចុចលើ ដើម្បីបង្ហាញ ម៉ឺនុយ Thunderbird ហើយ ជ្រើសយក Options> View > Message Body As > Plain Text ដូចខាងក្រោមនេះ៖

    រូបភាព ៣ ៖ ម៉ឺនុយ View ដែលបង្ហាញម៉ឺនុយរង Message Body និងមានជម្រើស Plain Text ត្រូវបានជ្រើសយក

    ៣.៣ របៀបកំណត់មុខងារឱ្យស្លាកផ្ទាំង Security (សុវត្ថិភាព) នៅក្នុងកម្មវិធី Thunderbird

    កម្មវិធី Thunderbird មានបង្កប់មុខងារចម្រោះអ៊ីមែលសំណល់ចំនួនពីរ ដែលអាចជួយលោកអ្នកកំណត់ថា តើសារចូលរបស់លោកអ្នកណាខ្លះគឺជាស្ពែម។ មុខងារចម្រោះទាំងពីរនេះជាធម្មតាត្រូវបានបិទមិនឱ្យដំណើរការ ដែលដោយហេតុនេះហើយ លោកអ្នកត្រូវតែបើកដំណើរការពួកវាដើម្បីប្រើ។ ទោះបីបន្ទាប់ពីពួកវាត្រូវបានបើកឱ្យដំណើរការហើយក៏ដោយ លោកអ្នកនឹងបន្តទទួលអ៊ីមែលសំណល់ ប៉ុន្តែ កម្មវិធី Thunderbird នឹងរើសយកអ៊ីមែលសំណល់នោះចេញដោយស្វ័យប្រវត្ត ទៅដាក់ក្នុងថតឯកសារJunk

    អ៊ីមែលបោកប្រាស់ (Email scams) - ត្រូវបានហៅផងដែរថាអ៊ីមែលបញ្ឆោត (phishing emails) ជាធម្មតាប៉ុនប៉ងធ្វើឱ្យលោកអ្នកចុចលើតំណភ្ជាប់មួយដែលបង្កប់នៅក្នុងអ៊ីមែល។ ជាញឹកញាប់ តំណភ្ជាប់ទាំងនេះនាំកម្មវិធីបើកអ៊ីនធើរណែតរបស់លោកអ្នក ទៅកាន់គេហទំព័រមួយដែលនឹងព្យាយាមចម្លងមេរោគទៅកុំព្យូទ័ររបស់លោកអ្នក។ ក្នុងករណីផ្សេងទៀត តំណភ្ជាប់ទាំងនេះនឹងនាំលោកអ្នកទៅកាន់គេហទំព័រមួយដែលបង្ហាញក្នុងលក្ខណៈស្របច្បាប់ ដើម្បីបញ្ឆោតលោកអ្នកឱ្យវាយបញ្ចូលឈ្មោះអ្នកប្រើប្រាស់និងពាក្យសម្ងាត់ដែលត្រឹមត្រូវ ហើយបន្ទាប់មក ឈ្មោះអ្នកប្រើប្រាស់និងពាក្យសម្ងាត់នោះត្រូវបានប្រើ ឬលក់ដោយអង្គភាព ឬបុគ្គល សម្រាប់គោលបំណងពាណិជ្ជកម្ម ឬគោលបំណងអាក្រក់។

    កម្មវិធី Thunderbird អាចជួយកំណត់អត្តសញ្ញាណ និងដាស់តឿនលោកអ្នក អំពីអ៊ីមែលដែលមានលក្ខណៈដូចនេះ។ កម្មវិធីបន្ថែមដែលអាចជួយបង្ការការឆ្លងមេរោគពីគេហទំព័រអាក្រក់ ត្រូវបានបរិយាយនៅក្នុងផ្នែក មុខងារបន្ថែមមានប្រយោជន៍ផ្សេងទៀតរបស់ Mozillaនៅក្នុងជំពូកកម្មវិធី Firefox

    សំណុំដំបូងនៃអ៊ីមែលសំណល់ និងមុខងារគ្រប់គ្រងសុវត្ថិភាព ត្រូវបានចូលប្រើតាមរយៈផ្ទាំង Options - Security (ជម្រើស - សុវត្ថិភាព) ដែលតាមរយៈផ្ទាំងនេះ ភាគច្រើននៃជម្រើសភាពឯកជន និងសុវត្ថិភាពទាំងនេះត្រូវបានកំណត់មុខងារ។ ដើម្បីចូលប្រើពួកវា ត្រូវអនុវត្តជំហានខាងក្រោមនេះ៖

    ជំហានទី ១. ជ្រើសរើស Menu > Options ដើម្បីបើកផ្ទាំង Options

    ជំហានទី ២. ចុចលើ ដើម្បីបើកផ្ទាំង ដូចរូបភាពខាងក្រោម៖

    រូបភាព ៤ ៖ ផ្ទាំង Security (សុវត្ថិភាព) ដែលបង្ហាញស្លាកដែលមានជាប់ជាមួយវា

    ស្លាកផ្ទាំង Junk

    ជំហានទី ១. ពិនិត្យមើលជម្រើសដែលពាក់ព័ន្ធនៅក្នុងស្លាកផ្ទាំង Junk ដូចដែលបង្ហាញនៅក្នុងរូបភាព ៤ ខាងលើ ដើម្បីឱ្យកម្មវិធី Thunderbird អាចលុបចោលអ៊ីមែលដែលលោកអ្នកបានកំណត់ថាជាអ៊ីមែលសំណល់។ ការកំណត់បន្ថែមអំពីអ៊ីមែលសំណល់ ត្រូវបានបរិយាយបន្តនៅក្នុងផ្នែកនេះ។

    ស្លាក Email Scams

    ជំហានទី ១. ពិនិត្យមើលជម្រើស Tell me if the message I'm reading is a suspected email scam (សូមប្រាប់ខ្ញុំ ប្រសិនបើសារដែលខ្ញុំកំពុងអាន គឺជាអ៊ីមែលបោកប្រាស់គួរឱ្យសង្ស័យមួយ) ដើម្បីឱ្យកម្មវិធី Thunderbird អាចវិភាគរកសារអ៊ីមែលបោកប្រាស់ ដូចខាងក្រោមនេះ៖

    រូបភាព ៥ ៖ ស្លាកផ្ទាំង Email Scams (អ៊ីមែលបោកប្រាស់)

    ស្លាក Anti-Virus

    ជំហានទី ១. ចុចលើស្លាកផ្ទាំង Anti-Virus (ប្រឆាំងមេរោគ) ដើម្បីបើកផ្ទាំងខាងក្រោមនេះ៖

    រូបភាព ៦ ៖ ស្លាកផ្ទាំង Anti-Virus (ប្រឆាំងមេរោគ)

    ជម្រើសនេះ អាចឱ្យកម្មវិធីប្រឆាំងមេរោគរបស់លោកអ្នកធ្វើការស្គែនរក និងដាក់ឱ្យនៅដាច់ពីគេ នូវសារនីមួយៗនៅពេលមកដល់។ ប្រសិនបើមិនបើកដំណើរការមុខងារនេះទេ នោះថតឯកសារ Inbox ទាំងមូលរបស់លោកអ្នក អាចត្រូវបានដាក់ឱ្យនៅដាច់ពីគេ នៅពេលលោកអ្នកទទួលបានសារមានមេរោគមួយ។

    កំណត់សម្គាល់ ៖ ចំណុចនេះសន្មតថា លោកអ្នកមានបញ្ចូលកម្មវិធីប្រឆាំងមេរោគមួយ ដែលកំពុងមានដំណើរការ។ សូមមើលកម្មវិធីAvast សម្រាប់ព័ត៌មានបន្ថែមអំពី របៀបបញ្ចូល និងកំណត់មុខងារឱ្យកម្មវិធីប្រឆាំងមេរោគ។

    ស្លាកផ្ទាំង Passwords (ពាក្យសម្ងាត់)

    ជំហានទី ២. ចុចលើស្លាក Passwords (ពាក្យសម្ងាត់) ដើម្បីបើកផ្ទាំងខាងក្រោមនេះ៖

    រូបភាព ៧ ៖ ស្លាកផ្ទាំង Passwords (ពាក្យសម្ងាត់)

    ចំណុចសំខាន់ ៖ យើងខ្ញុំសូមណែនាំយ៉ាងមុតមាំ ឱ្យលោកអ្នករក្សាភាពឯកជន និងសុវត្ថិភាពនៃពាក្យសម្ងាត់របស់លោកអ្នក ដោយប្រើកម្មវិធីមួយ ដែលរចនាផ្តោតជាក់លាក់សម្រាប់គោលបំណងនេះ។ សូមមើលកម្មវិធី KeyPass សម្រាប់ព័ត៌មានបន្ថែម។

    កំណត់សម្គាល់៖ ជម្រើសដែលមាននៅក្នុងស្លាកផ្ទាំង Password (ពាក្យសម្ងាត់) នឹងដំណើរការទៅបាន តែក្នុងករណីដែលលោកអ្នកបានគូសយកជម្រើស Remember password (ចងចាំពាក្យសម្ងាត់) នៅក្នុងផ្ទាំង Mail Account Setup (បញ្ចូលគណនីអ៊ីមែល) ដំបូង នៅពេលលោកអ្នកបានចុះឈ្មោះគណនីអ៊ីមែលរបស់ខ្លួនជាមួយកម្មវិធី Thunderbird ប៉ុណ្ណោះ។

    ជំហានទី ១. ចុចលើ ដើម្បីបើកផ្ទាំងខាងក្រោមនេះ៖

    រូបភាព ៨ ៖ ផ្ទាំង Saved Passwords (ពាក្យសម្ងាត់ដែលបានថតទុក)

    ផ្ទាំង Saved Passwords (ពាក្យសម្ងាត់ដែលបានថតទុក) អនុញ្ញាតឱ្យលោកអ្នកអាចលុបចោល ឬមើលឃើញពាក្យសម្ងាត់សម្រាប់គណនីនីមួយៗរបស់លោកអ្នក។ ប៉ុន្តែ ដើម្បីធ្វើឱ្យភាពឯកជន និងសុវត្ថិភាពរបស់លោកអ្នកមានកម្រិតខ្ពស់ជាអតិបរមា លោកអ្នកអាចដាក់ពាក្យសម្ងាត់មេមួយ ដើម្បីការពារការលួចចូលប្រើគណនីអ៊ីមែលរបស់លោកអ្នក និងធ្វើឱ្យពាក្យសម្ងាត់គណនីទាំងអស់របស់លោកអ្នក មិនអាចចូលប្រើបានដោយជនណាម្នាក់ផ្សេងទៀតដែលបានដឹងច្បាស់អំពីជម្រើសពាក្យសម្ងាត់ Thunderbird

    ជំហានទី ៣. ពិនិត្យមើល ជម្រើស ប្រើពាក្យសម្ងាត់មេមួយ ដូចដែលបង្ហាញនៅក្នុងរូបភាព ៧ ដើម្បីបើកដំណើរការប៊ូតុង Change Master Password...

    ជំហានទី ៤. ចុចលើ ដើម្បីបើកផ្ទាំងខាងក្រោមនេះ៖

    រូបភាព ៩ ៖ ផ្ទាំង Change Master Password (ផ្លាស់ប្តូរពាក្យសម្ងាត់មេ)

    ជំហានទី ៥. វាយបញ្ចូលពាក្យសម្ងាត់ដែលរឹងមាំបំផុត ដែលមានតែលោកអ្នកម្នាក់ឯងប៉ុណ្ណោះដែលនឹងត្រូវចងចាំវា ហើយបន្ទាប់មក ចុចលើ ដើម្បីបញ្ជាក់ថា វាគឺជាពាក្យសម្ងាត់មេរបស់លោកអ្នក។

    Web Content (ខ្លឹមសារនៃទំព័រអ៊ីនធើរណែត)

    ឃុកឃី (Cookie) គឺជាភាគអត្ថបទតូចមួយ ដែលកម្មវិធីបើកអ៊ីនធើរណែតរបស់លោកអ្នកប្រើ ដើម្បីបញ្ជាក់ ឬកំណត់អត្តសញ្ញាណគេហទំព័រជាក់លាក់មួយ។ ជម្រើស Web Content អនុញ្ញាតឱ្យលោកអ្នកកំណត់បានថា តើឃុកឃី(Cookie)របស់ blog, news feed ឬ newsgroup ណាខ្លះ ដែលគួរទុកចិត្តបាននិងមានសុវត្ថិភាព។

    ជំហានទី ១. ចុចលើ ដើម្បីបង្ហាញជម្រើសWeb Content ដូចខាងក្រោមនេះ៖

    រូបភាព ១០ ៖ ស្លាកផ្ទាំង Privacy (ភាពឯកជន)

    ជំហានទី ២. ជ្រើសយក ចំណុច I close Thunderbird (ខ្ញុំបិទ Thunderbird) នៅក្នុងជម្រើស Keep until: (រក្សាទុករហូតដល់:) ដើម្បីលុបចោលឃុកឃី(Cookie)ទាំងនោះនៅពេលលោកអ្នកបិទកម្មវិធីThunderbird សម្រាប់សុវត្ថិភាពបន្ថែម។

    ៣.៤ របៀបបើកដំណើរការ Account Settings Junk Mail Filter (មុខងារចម្រោះអ៊ីមែលសំណល់)

    ប្រភេទីពីរនៃមុខងារចម្រោះអ៊ីមែលសំណល់របស់កម្មវិធី Thunderbird មានតាមរយៈផ្ទាំង Account Settings - Junks Settings។ ជាធម្មតា មុខងារចម្រោះទាំងនេះត្រូវបានបិទមិនឱ្យដំណើរការ ដែលដោយហេតុនេះហើយ លោកអ្នកត្រូវតែបើក ដំណើរការពួកវា ប្រសិនបើលោកអ្នកចង់ប្រើពួកវា។ នៅពេលអ៊ីមែលសំណល់មកដល់ កម្មវិធី Thunderbird នឹងរើសយកពួកវាចេញដោយស្វ័យប្រវត្តទៅដាក់នៅក្នុងថតឯកសារ Junk ដែលជាប់ទាក់ទងជាមួយគណនីផ្សេងៗ។

    ជំហានទី ១. ជ្រើសយក Tools > Account Settings ដើម្បីបើកផ្ទាំង Account Settings

    ជំហានទី ២. ជ្រើសយកជម្រើស Junk Settings ដែលជាប់ទាក់ទងជាមួយគណនី GmailRiseUp ជាក់លាក់មួយនៅក្នុងរបាខាង។

    ជំហានទី ៣. បើកដំណើរការជម្រើស Junk Settings ដើម្បីឱ្យផ្ទាំង Account Settings - Junk Settings ផ្ទាល់ខ្លួនរបស់លោកអ្នក ដូចរូបភាពខាងក្រោមនេះ៖

    រូបភាព ១១ ៖ ផ្ទាំង Account Settings - Junk Settings

    ជំហានទី ៤. ចុចលើ ដើម្បីបញ្ចប់ការកំណត់មុខងារក្នុងផ្ទាំង Account Settings

    កំណត់សម្គាល់ ៖ ជម្រើស Junk Settings ត្រូវតែកំណត់ដោយដាច់ដោយឡែកពីគ្នាសម្រាប់គណនីនីមួយៗ។ តាមរបៀបនេះ អ៊ីមែលសំណល់សម្រាប់គណនី GmailRiseUp មួយ នឹងត្រូវបានដាក់នៅក្នុងថតឯកសារ Deleted (ត្រូវបានលុប)ពាក់ព័ន្ធរបស់វា។ តាមរបៀបផ្សេងពីនេះ លោកអ្នកអាចកំណត់ Local Folder (ថតឯកសារក្នុងកុំព្យូទ័រ) មួយ សម្រាប់ទទួល អ៊ីមែលសំណល់ពីគ្រប់គណនីទាំងអស់របស់លោកអ្នក។

    រូបភាព ១២ ៖ ផ្ទាំង Account Settings - Junk Settings ដែលបង្ហាញការកំណត់មុខងារសម្រាប់ថតឯកសារមជ្ឈិមមួយ

    ជំហានទី ១. ជ្រើសយក ជម្រើស Junk Settings ដែលនៅខាងក្រោម Local Folders នៅក្នុងរបាខាង។

    ជំហានទី ២. ជ្រើសយក ជម្រើស Local Folders ពីបញ្ជី"Junk" folder on: ដូចដែលបង្ហាញនៅក្នុង រូបភាព ១៣

    ជំហានទី ៣. ចុចលើ ដើម្បីបញ្ចប់ការកំណត់មុខងាររបស់ផ្ទាំង Account Settings

    ដោយឥឡូវនេះលោកអ្នកកំណត់ជម្រើសសុវត្ថិភាព និងអ៊ីមែលសំណល់បានដោយជោគជ័យនៅក្នុងកម្មវិធី Thunderbird រួចហើយ សូមបន្តទៅផ្នែកខាងក្រោម របៀបប្រើមុខងារបន្ថែម Enigmail ជាមួយ GnuPG នៅក្នុងកម្មវិធី Thunderbird

    របៀបប្រើមុខងារបន្ថែម Enigmail ជាមួយ GnuPG នៅក្នុងកម្មវិធី Thunderbird

    បញ្ជីផ្នែកដែលមាននៅក្នុងទំព័រនេះ៖

    ៤.០ ទិដ្ឋភាពទូទៅនៃមុខងារបន្ថែម Enigmail, កម្មវិធី GnuPG និងវិធីបម្លែងទម្រង់សម្ងាត់កូនសោឯកជន-សាធារណៈ

    Enigmail គឺជាមុខងារបន្ថែមមួយរបស់កម្មវិធីMozilla Thunderbird ដែលអនុញ្ញាតឱ្យលោកអ្នកអាចការពារភាពឯកជននៃទំនាក់ទំនងតាមអ៊ីមែលរបស់លោកអ្នក។ Enigmail គឺជាអន្តរផ្ទៃមុខមួយដែលអនុញ្ញាតឱ្យលោកអ្នកអាចប្រើកម្មវិធីបម្លែងទម្រង់សម្ងាត់ GnuPG ចេញពីក្នុងកម្មវិធី Thunderbird។ អន្តរផ្ទៃមុខរបស់ Engimail ត្រូវបានបង្ហាញជា Enigmailនៅក្នុងរបារឧបករណ៍(tool bar)របស់កម្មវិធី Thunderbird

    Engimail មានមូលដ្ឋានលើ ការបម្លែងកូនសោសាធារណៈជាទម្រង់សម្ងាត់។ នៅក្នុងវិធីសាស្ត្រនេះ មនុស្សម្នាក់ៗត្រូវតែបង្កើតគូកូនសោរផ្ទាល់ខ្លួនរបស់ខ្លួន។ កូនសោទីមួយ ត្រូវបានគេហៅថា កូនសោឯកជន។ វាត្រូវបានការពារដោយពាក្យសម្ងាត់ ឬឃ្លាសម្ងាត់ ដែលទាំងពីរនេះត្រូវការពារ និងដាច់ខាតមិនត្រូវចែករំលែកជាមួយ នរណាម្នាក់ឡើយ។

    កូនសោទីពីរ ត្រូវបានគេហៅថា កូនសោរសាធារណៈ។ កូនសោរនេះ អាចចែករំលែកជាមួយដៃគូឆ្លងឆ្លើយរបស់លោកអ្នកបាន។ នៅពេលលោកអ្នកមានកូនសោរសាធារណៈរបស់ដៃគូឆ្លងឆ្លើយណាម្នាក់ លោកអ្នកអាចចាប់ផ្តើមផ្ញើទៅកាន់ដៃគូឆ្លងឆ្លើយនោះនូវអ៊ីមែលដែលមានទម្រង់សម្ងាត់។ មានតែដៃគូទំនាក់ទំនងនោះប៉ុណ្ណោះ ដែលនឹងអាចស្រាយទម្រង់សម្ងាត់ និងអានអ៊ីមែលរបស់លោកអ្នកបាន ព្រោះគាត់គឺជាមនុស្សតែម្នាក់គត់ដែលមានសិទ្ធិប្រើកូនសោរឯកជនដែលត្រូវគ្នានឹងកូនសោរសាធារណៈនេះ។

    ស្រដៀងគ្នានេះដែរ ប្រសិនបើលោកអ្នកផ្ញើសំណៅមួយនៃកូនសោរសាធារណៈរបស់លោកអ្នកទៅកាន់អាសយដ្ឋានអ៊ីមែលដៃគូទំនាក់ទំនងរបស់លោកអ្នក ហើយរក្សាកូនសោរឯកជនដែលត្រូវគ្នានោះជាការសម្ងាត់ នោះមានតែលោកអ្នកប៉ុណ្ណោះដែលនឹងអាចអានសារជាប់ទម្រង់សម្ងាត់ដែលផ្ញើមកពីអ្នកដៃគូទំនាក់ទំនងទាំងនោះ។

    Enigmail អនុញ្ញាតផងដែរឱ្យលោកអ្នកភ្ជាប់ហត្ថលេខាឌីជីតថលជាមួយសាររបស់លោកអ្នក។ អ្នកទទួលសាររបស់លោកអ្នក ដែលមានសំណៅពិតមួយនៃកូនសោរសាធារណៈរបស់លោកអ្នក នឹងអាចពិនិត្យផ្ទៀងផ្ទាត់បានថា អ៊ីមែលនោះគឺផ្ញើមកពីលោកអ្នក ហើយខ្លឹមសាររបស់វាមិនត្រូវបានលួចកែនៅតាមផ្លូវបញ្ជូនទិន្នន័យ។ ស្រដៀងគ្នានេះដែរ ប្រសិនបើលោកអ្នកមានកូនសោរសាធារណៈរបស់ដៃគូទំនាក់ទំនង លោកអ្នកអាចពិនិត្យផ្ទៀងផ្ទាត់ហត្ថលេខាឌីជីតថល ដែលមាននៅលើសារចុះហត្ថលេខារបស់ដៃគូទំនាក់ទំនងនោះ។

    ៤.១ របៀបបញ្ចូលមុខងារបន្ថែម Enigmail និងកម្មវិធី GnuPG

    សូមមើល ផ្នែកដោនឡូត សម្រាប់ពាក្យណែនាំអំពីរបៀបដោនឡូត Enigmail និង GnuPG

    ៤.១.១ របៀបបញ្ចូលកម្មវិធី GnuPG

    របៀបបញ្ចូលកម្មវិធី GnuPG មានលក្ខណៈងាយស្រួល ហើយដូចទៅនឹងការបញ្ចូលកម្មវិធីផ្សេងទៀតដែលលោកអ្នកប្រហែលជាធ្លាប់បានអនុវត្ត។ ការបញ្ចូលកម្មវិធី GnuPG អាចធ្វើបាន ដោយអនុវត្តជំហានខាងក្រោមនេះ៖

    ជំហានទី ១. ចុចរហ័សពីរដងលើ ដើម្បីចាប់ផ្តើមដំណើរការបញ្ចូលកម្មវិធី។ ផ្ទាំង Open File - Security Warning(បើកឯកសារ - ការព្រមានអំពីសុវត្ថិភាព) អាចនឹងលេចចេញមក។ ប្រសិនបើវាលេចចេញមក ត្រូវចុចលើ ដើម្បីបើកផ្ទាំងខាងក្រោមនេះ៖

    រូបភាព ១៖ GNU Privacy Guard Setup Wizard (ដំណើរការបញ្ចូលកម្មវិធី GNU Privacy Guard)

    ជំហានទី ២. ចុចលើ ដើម្បីបើកផ្ទាំង GNU Privacy Guard Setup - License Agreement (ដំណើរការបញ្ចូលកម្មវិធី GNU Privacy Guard Setup - កិច្ចព្រមព្រៀងអំពីអាជ្ញាប័ណ្ណ)។ បន្ទាប់ពីលោកអ្នកបានអានចប់កិច្ចព្រមព្រៀងនេះហើយ ត្រូវចុចលើ ដើម្បីបើកផ្ទាំងGNU Privacy Guard Setup - Choose Components (ដំណើរការបញ្ចូលកម្មវិធី GNU Privacy Guard - ជ្រើសរើសសមាសធាតុ)។

    ជំហានទី ៣. ចុចលើ ដើម្បីទទួលយកការកំណត់មុខងារដែលមានស្រាប់ និងបើកផ្ទាំងGNU Privacy Guard Setup - Install Options - GnuPG Language Selection (ដំណើរការបញ្ចូលកម្មវិធី GNU Privacy Guard - បញ្ចូលជម្រើស - ជ្រើសរើសភាសាសម្រាប់កម្មវិធី GnuPG)។

    ជំហានទី ៤. ចុចលើ ដើម្បីទទួលយកភាសា en-English (អង់គ្លេស) ជាភាសាអាទិភាពសម្រាប់កម្មវិធី និងបើកផ្ទាំង Choose Install Location (ជ្រើសរើសទីតាំងបញ្ចូលកម្មវិធី)។

    ជំហានទី ៥. ចុចលើ ដើម្បីទទួលយកអាសយដ្ឋានទីតាំងបញ្ចូលកម្មវិធីដែលផ្តល់ស្រាប់ និងបើកផ្ទាំង Choose Start Menu Folder (ជ្រើសរើសថតម៉ឺនុយចាប់ផ្តើម)។

    ជំហានទី ៦. ចុចលើ ដើម្បីចាប់ផ្តើមបើកកញ្ចប់ និងបញ្ចូលកញ្ចប់កម្មវិធី GnuPG ផ្សេងៗ។ បន្ទាប់ពីដំណើរការនេះបានចប់សព្វគ្រប់ដោយខ្លួនឯងរួចហើយ ផ្ទាំងInstallation Complete (ដំណើរការបញ្ចូលកម្មវិធីបានចប់សព្វគ្រប់) នឹងលេចចេញមក។

    ជំហានទី ៧. ចុចលើ បន្ទាប់មក ចុចលើ ដើម្បីបញ្ចប់ដំណើរការបញ្ចូលកម្មវិធី GnuPG

    ៤.១.២ របៀបបញ្ចូលមុខងារបន្ថែម Enigmail

    បន្ទាប់ពីលោកអ្នកបញ្ចូលកម្មវិធី GnuPG បានដោយជោគជ័យរួចហើយ ឥឡូវនេះលោកអ្នកត្រៀមខ្លួនរួចរាល់ដើម្បីបញ្ចូលមុខងារបន្ថែមEnigmail

    ដើម្បីចាប់ផ្តើមបញ្ចូលមុខងារបន្ថែម Enigmail ត្រូវអនុវត្តជំហានខាងក្រោមនេះ៖

    ជំហានទី ១. បើកកម្មវិធី Thunderbird, បន្ទាប់មក ចុចលើ ដើម្បីបង្ហាញម៉ឺនុយ Thunderbird បន្ទាប់មក ជ្រើសយក Add-ons ដើម្បីបើកផ្ទាំង Add-ons Manager (គ្រប់គ្រងមុខងារបន្ថែម)។

    ជំហានទី ២. ចុចលើ នៅក្នុងរបាខាងខាងឆ្វេង - ប្រសិនបើមិនទាន់ឃើញមុខងារបន្ថែម Enigmail ទេនោះ លោកអ្នកនឹងឃើញមានសារមួយប្រាប់ថា You do not have any Add-ons of this type installed (លោកអ្នកមិនបានបញ្ចូលមុខងារបន្ថែមប្រភេទនេះទេ)

    ជំហានទី ៣. ប្រសិនបើមុខងារបន្ថែម Enigmail លេចមកនៅក្នុងផ្ទាំងមេ Extensions ត្រូវ ចុច ។ ប្រសិនបើមិនឃើញវាលេចមកទេ ត្រូវចុចលើ បន្ទាប់មក ជ្រើសយក Install Add-on from File (បញ្ចូលមុខងារបន្ថែមពីឯកសារ) ដូចដែលបង្ហាញនៅក្នុងរូបភាពខាងក្រោមនេះ៖

    រូបភាព ៣ ៖ ឧបករណ៍សម្រាប់ម៉ឺនុយ All Add-ons (មុខងារបន្ថែមទាំងអស់)

    ជំហានទី ៤. បើកចូលទៅក្នុងថតឯកសារ ដែលលោកអ្នកបានថតទុកមុខងារបន្ថែម Enigmail (ដែលទំនងជានៅក្នុងថតឯកសារ Downloads របស់លោកអ្នក) ដូចដែលបង្ហាញនៅក្នុងផ្ទាំងខាងក្រោមនេះ៖

    រូបភាព ៤ ៖ ផ្ទាំង Select an extension to install (ជ្រើសយកមុខងារបន្ថែមមួយដើម្បីបញ្ចូល)

    ជំហានទី ៥. ចុចលើ ដើម្បីបើកផ្ទាំងខាងក្រោមនេះ៖

    រូបភាព ៥ ៖ ផ្ទាំង Software Installation (ដំណើរការបញ្ចូលកម្មវិធី)

    ចំណុចសំខាន់៖ មុនពេលលោកអ្នកអនុវត្តជំហាន ៦ ត្រូវប្រាកដថា ការងារអនឡាញទាំងអស់របស់លោកអ្នកត្រូវបានថតទុករួចរាល់!

    ជំហានទី ៦. ចុចលើ បន្ទាប់មក ចុចលើ ដើម្បីបញ្ចប់ដំណើរការបញ្ចូលមុខងារបន្ថែម Enigmail

    ដើម្បីពិនិត្យបញ្ជាក់ថា ការបញ្ចូលមុខងារបន្ថែម Enigmail របស់លោកអ្នកបានជោគជ័យ ត្រូវត្រឡប់ទៅអន្តរផ្ទៃមុខមេរបស់កម្មវិធី Thunderbird វិញ បន្ទាប់មក ចុចលើ និងពិនិត្យមើលថា តើ Enigmail មានលេចមកដូចជម្រើសណាមួយខាងក្រោមដែរ ឬទេ៖

    រូបភាព ៦ ៖ របាឧបករណ៍របស់កម្មវិធី Thunderbird ដែលរំលេចបង្ហាញមុខងារបន្ថែម Enigmail

    ៤.១.៣ របៀបបញ្ជាក់ថា មុខងារបន្ថែម Enigmail និងកម្មវិធី GnuPG កំពុងដំណើរការ

    មុនពេលលោកអ្នកអាចចាប់ផ្តើមប្រើ Enigmail និង GnuPG ដើម្បីបញ្ជាក់អត្តសញ្ញាណ និងបម្លែងជាទម្រង់សម្ងាត់នូវអ៊ីមែលរបស់លោកអ្នក ជាដំបូងលោកអ្នកត្រូវតែប្រាកដថា ពួកវាទាំងពីរកំពុងប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក។

    ជំហានទី ១. ជ្រើសយក Enigmail > Preferences ដើម្បីបង្ហាញផ្ទាំង Enigmail Preferences ដូចខាងក្រោមនេះ៖

    រូបភាព ៧ ៖ ផ្ទាំង Enigmail Preferences

    ប្រសិនបើកម្មវិធី GnuPGត្រូវបានបញ្ចូលដោយជោគជ័យ លោកអ្នកនឹងអាចមើលឃើញ មាននៅក្នុងផ្នែក Files and Directories; បើមិនដូច្នេះទេ លោកអ្នកអាចនឹងទទួលផ្ទាំងប្រាប់ឱ្យដឹងមុនមួយ ដូចរូបភាពខាងក្រោមនេះ៖

    រូបភាព ៨ ៖ ផ្ទាំង Enigmail Alert (សារប្រាប់ឱ្យដឹងមុនរបស់ Enigmail)

    ដំបូន្មាន៖ ប្រសិនបើលោកអ្នកបានទទួលសារនេះ គឺបញ្ជាក់ប្រាប់ឱ្យដឹងថា លោកអ្នកមិនបានបញ្ចូលកម្មវិធី GnuPG ទេ ឬលោកអ្នកបានបញ្ចូលវានៅក្នុងទីតាំងផ្សេង។ ប្រសិនបើលោកអ្នកបានបញ្ចូលកម្មវិធី GnuPG នៅក្នុងទីតាំងមួយផ្សេង ត្រូវ ពិនិត្យមើល ជម្រើស Override with ដើម្បីបើកដំណើរការប៊ូតុង Browse... ហើយបន្ទាប់មក ចុចលើ ដើម្បីបើកផ្ទាំង Locate GnuPG program (កំណត់ទីតាំងឱ្យកម្មវិធី GnuPG) ហើយបើកចូលទៅរកទីតាំងរបស់ឯកសារ gpg.exe នៅក្នុងកុំព្យូទ័ររបស់លោកអ្នក បើមិនដូច្នេះទេ សូមត្រឡប់ទៅកាន់ផ្នែក ៤.១ របៀបបញ្ចូលមុខងារបន្ថែម Enigmail និងកម្មវិធី GnuPG

    ជំហានទី ២. ចុចលើ ដើម្បីត្រឡប់ទៅកាន់ផ្ទាំងមេរបស់កម្មវិធី Thunderbird វិញ។

    ៤.២ របៀបបង្កើតគូកូនសោរ និងកំណត់មុខងារឱ្យ Enigmail ធ្វើការជាមួយគណនីអ៊ីមែលរបស់លោកអ្នក

    បន្ទាប់ពីលោកអ្នកបានបញ្ជាក់ថា Enigmail និង GnuPG កំពុងដំណើរការបានត្រឹមត្រូវហើយនោះ លោកអ្នកអាចកំណត់មុខងារឱ្យគណនីអ៊ីមែលមួយ ឬច្រើនរបស់លោកអ្នក ដើម្បីអាចប្រើ Enigmailឱ្យបង្កើតគូកូនសោរឯកជន/សាធារណៈមួយឬច្រើន។

    ៤.២.១ របៀបប្រើ Enigmail Wizard ដើម្បីបង្កើតគូកូនសោរ

    Engimail ផ្តល់មធ្យោបាយពីរ សម្រាប់បង្កើតគូកូនសោរឯកជន/សាធារណៈ។ មធ្យោបាយទីមួយ គឺប្រើផ្ទាំង Enigmail Setup Wizard និងមធ្យោបាយទីពីរ គឺប្រើផ្ទាំង Key Management

    ដើម្បីបង្កើតគូកូនសោរមួយដោយប្រើ Enigmail Setup Wizard ជាលើកដំបូង ត្រូវអនុត្តជំហានដូចខាងក្រោម៖

    ជំហានទី ១. ប្រសិនបើផ្ទាំង Setup Wizard មិនទាន់បើកទេ ត្រូវជ្រើសយក Enigmail > Setup Wizard ដើម្បីបើកផ្ទាំង Enigmail Setup Wizard ដូចខាងក្រោមនេះ៖

    រូបភាព ៩ ៖ ផ្ទាំង Welcome to the Enigmail Setup Wizard (ស្វាគមន៍មកកាន់ដំណើរការតម្លើង Enigmail)

    ជំហានទី ២. ចុចលើ ដើម្បីបើកផ្ទាំងខាងក្រោមនេះ។ កំណត់សម្គាល់៖ ផ្ទាំងនេះនឹងលេចចេញមក តែក្នុងករណីដែលលោកអ្នកបានបង្កើតការចាប់គូកូនសោរសម្រាប់គណនីមួយផ្សេងទៀតប៉ុណ្ណោះ

    រូបភាព ១០ ៖ ផ្ទាំង Select Identities (ជ្រើសយកអត្តសញ្ញាណ)

    ជំហានទី ៣. ចុចលើ ដើម្បីបើកផ្ទាំងខាងក្រោមនេះ៖

    រូបភាព ១១ ៖ ផ្ទាំង Encryption - Encrypt Your Outgoing Emails (បម្លែងជាទម្រង់សម្ងាត់ - បម្លែងជាទម្រង់សម្ងាត់នូវសារអ៊ីមែលដែលផ្ញើចេញ)

    ជំហានទី ៤. ចុច ដើម្បីបើកផ្ទាំងខាងក្រោមនេះ៖

    រូបភាព ១២ ៖ ផ្ទាំង Signing - Digitally Sign Your Outgoing Emails (ចុះហត្ថលេខា - ចុះហត្ថលេខាជាលក្ខណៈឌីជីតថលលើអ៊ីមែលផ្ញើចេញរបស់លោកអ្នក)

    ជំហានទី ៥. ចុចលើ ដើម្បីបើកផ្ទាំងខាងក្រោមនេះ៖

    រូបភាព ១៣ ៖ ផ្ទាំង Preferences - Change Your Email Settings to Make Enigmail Work More Reliably (Preferences - ផ្លាស់ប្តូរការកំណត់នៃអ៊ីមែលរបស់លោកអ្នក ដើម្បីធ្វើឱ្យ Enigmail ដំណើរការបានកាន់តែគួរឱ្យទុកចិត្ត)

    ជំហានទី ៦. ចុចលើ ដើម្បីបើកផ្ទាំង Create Key - Create A Key To Sign and Encrypt Email (បង្កើតកូនសោរ - បង្កើតកូនសោរមួយដើម្បីចុះហត្ថលេខាលើអ៊ីមែល និងបម្លែងអ៊ីមែលជាទម្រង់សម្ងាត់)

    កំណត់សម្គាល់៖ ពេលលោកអ្នកព្យាយាមបង្កើតកូនសោរមួយ សម្រាប់គណនីអ៊ីមែលមួយជាលើកដំបូង នឹងមានផ្ទាំង No OpenPGP Key Found (មិនមានកូនសោរ OpenPGP ត្រូវបានរកឃើញទេ) លេចចេញមក។

    ជំហានទី ៧. ជ្រើសយក I want to create a new key pair for signing and encrypting my email (ខ្ញុំចង់បង្កើតកូនសោរថ្មីមួយគូ សម្រាប់ចុះហត្ថលេខាលើអ៊ីមែលរបស់ខ្ញុំ និងបម្លែងអ៊ីមែលរបស់ខ្ញុំជាទម្រង់សម្ងាត់)

    ជំហានទី ៨. វាយបញ្ចូលឃ្លាសម្ងាត់រឹងមាំមួយទៅក្នុងប្រអប់ Password (ពាក្យសម្ងាត់) ទាំងពីរ។

    រូបភាព ១៥ ៖ ផ្ទាំង Create Key - Create A Key To Sign and Encrypt Email (បង្កើតកូនសោ - បង្កើតកូនសោរមួយដើម្បីចុះហត្ថលេខាលើអ៊ីមែលរបស់ខ្ញុំ និងបម្លែងអ៊ីមែលរបស់ខ្ញុំជាទម្រង់សម្ងាត់)

    ជំហានទី ៩. ចុចលើ ដើម្បីបើកផ្ទាំង Summary (សង្ខេប) ដែលបង្ហាញការកំណត់ដែលប្រើនៅខណៈពេលបង្កើតគូកូនសោ។

    ជំហានទី ១០. ចុចលើ ដើម្បីចាប់ផ្តើមដំណើរការបង្កើតគូកូនសោរ ដូចបង្ហាញនៅខាងក្រោមនេះ៖

    រូបភាព ១៦ ៖ ផ្ទាំង Key Generation – Your key is now being generated (ដំណើរការបង្កើតកូនសោរ - ឥឡូវនេះ កូនសោររបស់លោកអ្នកកំពុងត្រូវបានបង្កើត)

    កំណត់សម្គាល់៖ គូកូនសោណាដែលត្រូវបានបង្កើតដោយប្រើ Enigmail Setup Wizard ជាស្វ័យប្រវត្តគឺមានទំហំ 4096-bit និងអាយុកាលប្រើប្រាស់ ៥ ឆ្នាំ។

    ជំហានទី ១១. បន្ទាប់ពីកូនសោរត្រូវបានបង្កើត លោកអ្នកនឹងត្រូវបានប្រាប់ឱ្យបង្កើតវិញ្ញាបនបត្រដកហូតមួយ។ ចុចលើ ដូចបង្ហាញខាងក្រោមនេះ៖

    រូបភាព ១៧ ៖ ផ្ទាំង Enigmail Prompt confirmation (ផ្ទាំងបញ្ជាក់ភ្លាមៗរបស់ Enigmail)

    កំណត់សម្គាល់ ៖ ប្រសិនបើលោកអ្នកដឹងថា ភាគីបដិបក្ខ ឬភាគីអាក្រក់មួយបានចូលប្រើកូនសោរឯកជនរបស់លោកអ្នកដោយគ្មានការអនុញ្ញាត ឬលោកអ្នកបានបាត់បង់សិទ្ធិចូលប្រើកូនសោរនេះ លោកអ្នកអាចផ្ញើវិញ្ញាបនបត្រដកហូតទៅឱ្យដៃគូទំនាក់ទំនងរបស់លោកអ្នក ដើម្បីឱ្យពួកគេដឹងថា ពួកគេមិនគួរប្រើកូនសោរសាធារណៈដែលត្រូវគ្នានឹងកូនសោរឯកជនរបស់លោកអ្នកដែលមានបញ្ហានោះឡើយ។ ត្រូវចងចាំថា លោកអ្នកអាចនឹងចាំបាច់ត្រូវធ្វើការនេះផងដែរ ប្រសិនបើកុំព្យូទ័ររបស់លោកអ្នកត្រូវបានបាត់ លួច ឬរឹបអូស។ លោកអ្នកគួរតែថតចម្លងទុក និងការពារវិញ្ញាបនបត្រដកហូតរបស់លោកអ្នក។

    ជំហានទី ១២. លោកអ្នកនឹងត្រូវបានសុំឱ្យវាយបញ្ចូល នូវពាក្យសម្ងាត់ដែលលោកអ្នកបានភ្ជាប់ទំនាក់ទំនងជាមួយកូនសោរបង្កើតថ្មីរបស់លោកអ្នក។ បន្ទាប់មក បើកចូលទៅរកទីតាំងមួយ ដែលលោកអ្នកអាចរក្សាទុកវិញ្ញាបនបត្រនោះបានដោយសុវត្ថិភាព រួចចុចលើ នៅលើផ្ទាំងខាងក្រោមនេះ៖

    រូបភាព ១៨ ៖ ផ្ទាំង Create & Save Revocation Certificate (បង្កើត&ថតទុកវិញ្ញាបនបត្រដកហូត)

    ជំហាន ១៣. ចុចលើ ដើម្បីបញ្ចប់ដំណើរការបង្កើតគូកូនសោរ និងវិញ្ញាបនបត្រដកហូត។

    ៤.២.២ របៀបបង្កើតគូកូនសោ និងវិញ្ញាបនបត្រដកហូតបន្ថែម សម្រាប់គណនីអ៊ីមែលមួយផ្សេងទៀត

    វាគឺជាទម្លាប់អនុវត្តន៍ទូទៅមួយ ដែលត្រូវមានគូកូនសោរដាច់ដោយឡែកមួយ សម្រាប់គណនីអ៊ីមែលនីមួយៗ។ ការប្រើគូកូនសោរដូចគ្នាសម្រាប់គណនីអ៊ីមែលច្រើនក៏អាចធ្វើបានដែរ ប៉ុន្តែអាចនឹងធ្វើឱ្យភ័ន្តច្រឡំសម្រាប់ដៃគូទំនាក់ទំនងរបស់លោកអ្នក។ លោកអ្នកអាចបន្ថែមគណនីអ៊ីមែលច្រើនជាងមួយទៅឱ្យគូកូនសោទោលមួយបាន (យើងមិនពិភាក្សាវានៅក្នុងជំពូកនេះទេ) ដែលមានប្រយោជន៍មួយចំនួនសម្រាប់ការប្រើប្រាស់ ប៉ុន្តែវាភ្ជាប់គណនីអ៊ីមែលទាំងអស់នោះទៅមនុស្សម្នាក់ ដែលការនេះអាចនឹងមិនគួរឱ្យចង់បានឡើយ។

    ត្រូវអនុវត្តជំហានខាងក្រោម ប្រសិនបើលោកអ្នកចង់បង្កើតគូកូនសោរបន្ថែម សម្រាប់គណនីអ៊ីមែលផ្សេងៗទៀតរបស់លោកអ្នក។

    ជំហានទី ១. ជ្រើសយក Enigmail > Key Management ដើម្បីបើកផ្ទាំងខាងក្រោមនេះ៖

    រូបភាព ១៩ ៖ ម៉ឺនុយ Generate (បង្កើត) នៃផ្ទាំង Enigmail Key Management (គ្រប់គ្រងកូនសោ Enigmail) ដែលជម្រើស New Key Pair (គូកូនសោថ្មី) ត្រូវបានជ្រើសយក

    កំណត់សម្គាល់ពិនិត្យមើល Display All Keys by Default (បង្ហាញកូនសោរទាំងអស់ដោយស្វ័យប្រវត្ត) ដើម្បីមើលគូកូនសោរដែលត្រូវបានបង្កើតដោយប្រើ OpenPGP Setup Wizard សម្រាប់គណនីអ៊ីមែលទីមួយរបស់លោកអ្នក ដូចដែលបង្ហាញនៅក្នុងរូបភាព ១៩ ខាងលើ និងរូបភាព ២៣ ខាងក្រោម។

    ជំហានទី ២. ជ្រើសយក Generate > New Key Pair ពីផ្ទាំង Key Management ដូចដែលបង្ហាញនៅក្នុង រូបភាព ១៩ ខាងលើ ដើម្បីបើកផ្ទាំងខាងក្រោមនេះ៖

    រូបភាព ២០ ៖ ផ្ទាំង Generate OpenPGP Key (បង្កើតកូនសោ OpenPGP)

    ជំហានទី ៣. ជ្រើសយក គណនីអ៊ីមែលមួយពីបញ្ជីជ្រើសរើស Account / User ID (គណនី / អត្តសញ្ញាណអ្នកប្រើប្រាស់) បន្ទាប់មក គូសយកជម្រើស Use generated key for the selected identity (ប្រើកូនសោដែលបានបង្កើត សម្រាប់អត្តសញ្ញាណដែលត្រូវបានជ្រើសយក)។ បន្ទាប់មក បង្កើតឃ្លាសម្ងាត់មួយដើម្បីការពារកូនសោរឯកជនរបស់លោកអ្នក។

    កំណត់សម្គាល់ ៖ ឃ្លាសម្ងាត់គឺជាពាក្យសម្ងាត់ដែលមានប្រវែងវែងជាង និងមានសុវត្ថិភាពជាងពាក្យសម្ងាត់ធម្មតា។ Enigmail គ្រាន់តែប្រាប់ឱ្យលោកអ្នកវាយបញ្ចូលពាក្យសម្ងាត់មួយដែលមានប្រវែងវែងជាង និងមានសុវត្ថិភាពជាងពាក្យសម្ងាត់ធម្មតាប៉ុណ្ណោះ។

    ចំណុចសំខាន់៖ ត្រូវបង្កើតគូកូនសោរដែលមានឃ្លាសម្ងាត់ការពារជានិច្ច ហើយមិនត្រូវ បើកដំណើរការជម្រើស "no passphrase" (“មិនត្រូវការឃ្លាសម្ងាត់”) ឡើយ។

    រូបភាព ២១ ៖ ផ្ទាំង Generate OpenPGP Key (បង្កើតកូនសោ OpenPGP) ដែលបង្ហាញស្លាកផ្ទាំង Key Expiry (រយៈពេលផុតកំណត់របស់កូនសោរ)

    កំណត់សម្គាល់៖ រយៈពេលសម្រាប់ឱ្យគូកូនសោមួយនៅមានសុពលភាព គឺអាស្រ័យទាំងស្រុងទៅលើតម្រូវការភាពឯកជននិងសុវត្ថិភាពរបស់លោកអ្នក។ លោកអ្នកផ្លាស់ប្តូរគូកូនសោររបស់ខ្លួនបានកាន់តែញឹកញាប់ កូនសោរថ្មីនោះកាន់តែពិបាកក្នុងការបំបែក។ ប៉ុន្តែ រាល់ពេលដែលលោកអ្នកផ្លាស់ប្តូរគូកូនសោរ លោកអ្នកនឹងចាំបាច់ត្រូវផ្ញើកូនសោរសាធារណៈថ្មីទៅឱ្យបណ្តាដៃគូទំនាក់ទំនងរបស់លោកអ្នក និងពិនិត្យផ្ទៀងផ្ទាត់កូនសោរសាធារណៈនោះជាមួយពួកគេម្នាក់ៗ។

    ជំហានទី ៤. វាយបញ្ចូលចំនួនលេខដែលសមស្រប បន្ទាប់មក ជ្រើសយកឯកតាពេលវេលាដែលចង់បាន (ថ្ងៃ, ខែឆ្នាំ) ដែលជារយៈពេលដែលគូកូនសោនោះមានសុពលភាព។

    ជំហានទី៥. ចុចលើ ដើម្បីបើកផ្ទាំង Enigmail Confirm។

    ជំហានទី ៦. លោកអ្នកនឹងត្រូវបានប្រាប់ឱ្យបង្កើតវិញ្ញាបនបត្រមួយ ដូចបង្ហាញនៅក្នុង រូបភាព ១៧

    ជំហានទី ៧. ចុចលើ ដើម្បីបើកផ្ទាំង Create & Save Revocation Certificate(បង្កើត&ថតទុកវិញ្ញាបនបត្រដកហូត)។

    កំណត់សម្គាល់៖ ប្រសិនបើលោកអ្នកដឹងថា ភាគីបដិបក្ខ ឬភាគីអាក្រក់មួយបានចូលប្រើកូនសោរឯកជនរបស់លោកអ្នកដោយគ្មានការអនុញ្ញាត ឬលោកអ្នកបានបាត់សិទ្ធិចូលប្រើកូនសោនេះ លោកអ្នកអាចផ្ញើវិញ្ញាបនបត្រដកហូតទៅឱ្យដៃគូទំនាក់ទំនងរបស់លោកអ្នក ដើម្បីឱ្យពួកគេដឹងថា ពួកគេមិនគួរប្រើកូនសោរសាធារណៈដែលត្រូវគ្នានឹងកូនសោរឯកជនរបស់លោកអ្នកដែលមានបញ្ហានោះឡើយ។ ត្រូវចងចាំថា លោកអ្នកប្រហែលជាត្រូវការធ្វើកិច្ចការនេះផងដែរ ប្រសិនបើកុំព្យូទ័ររបស់លោកអ្នកត្រូវបានបាត់ លួច ឬរឹបអូស។ លោកអ្នកគួរតែថតចម្លងទុក និងការពារវិញ្ញាបនបត្រដកហូតរបស់លោកអ្នក។

    ជំហានទី ៨. បើកចូលទៅកាន់ទីតាំងមានសុវត្ថិភាពមួយ ដើម្បីរក្សាទុកវិញ្ញាបនបត្រនោះ ដូចដែលបង្ហាញនៅក្នុងផ្ទាំងខាងក្រោមនេះ រួចចុចលើ ។ បន្ទាប់មក លោកអ្នកនឹងត្រូវបានសុំឱ្យវាយបញ្ចូលឃ្លាសម្ងាត់ដែលលោកអ្នកបានភ្ជាប់ទំនាក់ទំនងជាមួយកូនសោរបង្កើតថ្មីរបស់លោកអ្នក។

    រូបភាព ២២ ៖ Create & Save Revocation Certificate (បង្កើត&ថតទុកវិញ្ញាបនបត្រដកហូត)

    ជំហានទី ៩. ចុចលើ ដើម្បីបញ្ចប់ដំណើរការបង្កើតគូកូនសោ និងវិញ្ញាបនបត្រដកហូត ហើយត្រឡប់ទៅផ្ទាំងខាងក្រោមនេះវិញ៖

    រូបភាព ២៣ ៖ ផ្ទាំង Enigmail Key Management (គ្រប់គ្រងកូនសោរបស់ Enigmail) ដែលបង្ហាញគូកូនសោនោះ

    កំណត់សម្គាល់ពិនិត្យមើល ជម្រើស Display All Keys by Default (បង្ហាញកូនសោរទាំងអស់ដោយស្វ័យប្រវត្ត) ដើម្បីបង្ហាញគូកូនសោរទាំងអស់ និងគណនីពាក់ព័ន្ធរបស់ពួកវា។ ត្រូវប្រាកដថា លោកអ្នកស្ថិតនៅក្នុងបរិស្ថានមានសុវត្ថិភាព ដើម្បីធ្វើកិច្ចការនេះ។

    បន្ទាប់ពីលោកអ្នកបង្កើតគូកូនសោររបស់លោកអ្នក និងវិញ្ញាបនបត្រពាក់ព័ន្ធរបស់វាបានដោយជោគជ័យរួចហើយ ឥឡូវនេះលោកអ្នករៀបចំរួចជាស្រេច ដើម្បីផ្លាស់ប្តូរកូនសោរសាធារណៈទៅវិញទៅមកជាមួយដៃគូទុកចិត្តម្នាក់។

    ៤.២.៣ របៀបកំណត់មុខងារឱ្យ Enigmail ប្រើជាមួយគណនីអ៊ីមែលរបស់លោកអ្នក

    ដើម្បីឱ្យ Enigmail អាចប្រើបានជាមួយគណនីអ៊ីមែលជាក់លាក់មួយ ត្រូវអនុវត្តជំហានខាងក្រោមនេះ៖

    ជំហានទី ១. ចុចលើ ដើម្បីបង្ហាញ ម៉ឺនុយ Thunderbird (Thunderbird Menu) បន្ទាប់មក ជ្រើសយក Options > Account Settings

    ជំហានទី ២. ជ្រើសយក ជម្រើស OpenPGP Security នៅក្នុងរបាខាង ដូចខាងក្រោមនេះ៖

    រូបភាព ២៤ ៖ ផ្ទាំង Account Settings - OpenPGP Security (មុខងារកំណត់នៃគណនី - សុវត្ថិភាព OpenPGP)

    ជំហានទី ៣. ពិនិត្យមើល ជម្រើស Enable OpenPGP support (អនុញ្ញាតឱ្យប្រើបានជាមួយ OpenPGP) បន្ទាប់មក ជ្រើសយក ជម្រើស Use email address of this identity to identify OpenPGP key (ប្រើអាសយដ្ឋានអ៊ីមែលរបស់អត្តសញ្ញាណនេះ ដើម្បីកំណត់អត្តសញ្ញាណកូនសោរ OpenPGP)។

    ជំហានទី ៤. ចុចលើ ដើម្បីត្រឡប់ទៅកាន់ផ្ទាំងមេរបស់កម្មវិធី Thunderbird វិញ។

    ៤.៣ របៀបផ្លាស់ប្តូរកូនសោរសាធារណៈទៅវិញទៅមក

    មុនពេលលោកអ្នកអាចចាប់ផ្តើមផ្ញើឱ្យគ្នាទៅវិញទៅមកនូវសារអ៊ីមែលដែលមានទម្រង់សម្ងាត់ លោកអ្នក និងដៃគូទំនាក់ទំនងរបស់លោកអ្នកត្រូវតែផ្លាស់ប្តូរកូនសោរសាធារណៈគ្នាទៅវិញទៅមក។ លោកអ្នកត្រូវតែបញ្ជាក់ផងដែរ អំពីសុពលភាពនៃកូនសោរណាមួយដែលលោកអ្នកទទួលយក ដោយបញ្ជាក់ថា វាពិតជារបស់អ្នកផ្ញើដែលអះអាងនោះពិតប្រាកដមែន។

    ៤.៣.១ របៀបផ្ញើកូនសោរសាធារណៈមួយដោយប្រើ Enigmail

    ដើម្បីផ្ញើកូនសោសាធារណៈមួយដោយប្រើEnigmail ទាំងលោកអ្នក និងដៃគូទំនាក់ទំនងរបស់លោកអ្នក ត្រូវអនុវត្តជំហានខាងក្រោមនេះ៖

    ជំហានទី ១. បើកកម្មវិធី Thunderbird បន្ទាប់មក ចុចលើ ដើម្បីសរសេរសារថ្មីមួយ។

    ជំហានទី ២. ជ្រើសយកជម្រើសម៉ឺនុយ Enigmail > Attach My Public Key

    កំណត់សម្គាល់៖ នៅក្នុងវិធីសាស្ត្រនេះ ផ្ទាំងរង Attachments (ឯកសារភ្ជាប់) មិនត្រូវបានបង្ហាញភ្លាមៗទេ។ វានឹងបង្ហាញភ្លាមៗបន្ទាប់ពីលោកអ្នកផ្ញើសារថ្មីនេះ។

    ប្រសិនបើលោកអ្នកចង់ផ្ញើកូនសោរសាធារណៈផ្សេងមួយ ត្រូវជ្រើសយក ជម្រើសម៉ឺនុយ Enigmail > Attach Public Key... (Enigmail > ភ្ជាប់កូនសោរសាធារណៈ...) បន្ទាប់មក ជ្រើសយក កូនសោរដែលលោកអ្នកចង់ផ្ញើ។

    រូបភាព ២៥ ៖ ផ្ទាំង Write message (សរសេរសារ) ដែលបង្ហាញកូនសោសាធារណៈ ភ្ជាប់នៅក្នុងផ្ទាំងរង Attachments (ឯកសារភ្ជាប់)

    ជំហានទី ៣. ចុចលើ ដើម្បីផ្ញើអ៊ីមែលរបស់លោកអ្នកដែលមានកូនសោរ សាធារណៈរបស់លោកអ្នកភ្ជាប់ទៅជាមួយ។

    ៤.៣.២ របៀបនាំចូលកូនសោសាធារណៈ ដោយប្រើ Enigmail

    ទាំងលោកអ្នក និងដៃគូទំនាក់ទំនងរបស់លោកអ្នក នឹងត្រូវអនុវត្តជំហានដូចគ្នា នៅពេលនាំចូលកូនសោរសាធារណៈរបស់គ្នាទៅវិញទៅមក។

    ជំហានទី ១. ជ្រើសយក និង បើក អ៊ីមែលដែលមានកូនសោរសាធារណៈរបស់ដៃគូទំនាក់ទំនងលោកអ្នក។ ឯកសារភ្ជាប់ នឹងលេចមកស្រដៀងនឹងរូបភាពខាងក្រោមនេះ៖

    ជំហានទី ២. ចុចលើឯកសារភ្ជាប់ខាងលើ។ Enigmail ចាប់សញ្ញាបានថា សារមួយមានកូនសោរសាធារណៈមួយ ហើយវានឹងប្រាប់លោកអ្នកឱ្យនាំចូលកូនសោរនោះ ដូចខាងក្រោមនេះ៖

    រូបភាព ២៦ ៖ ផ្ទាំង Enigmail Confirm អំពីការនាំចូលកូនសោរសាធារណៈ

    ជំហានទី ៣. ចុចលើ ដើម្បីនាំចូលកូនសោរសាធារណៈរបស់ដៃគូទំនាក់ទំនងលោកអ្នក។

    ប្រសិនបើលោកអ្នកនាំចូលកូនសោរសាធារណៈនោះបានដោយជោគជ័យ សារមួយដែលដូចរូបភាពខាងក្រោមនេះនឹងលេចចេញមក៖

    រូបភាព ២៧ ៖ ផ្ទាំងEnigmail Alert ដែលបង្ហាញកូនសោរសាធារណៈរបស់ដៃគូទំនាក់ទំនង

    ដើម្បីបញ្ជាក់ថា លោកអ្នកនាំចូលកូនសោរសាធារណៈរបស់ដៃគូទំនាក់ទំនងលោកអ្នកបានដោយជោគជ័យ ត្រូវអនុវត្តជំហានខាងក្រោមនេះ៖

    ជំហានទី ១. ជ្រើសយក Enigmail > Key Management ដើម្បីបង្ហាញផ្ទាំង Enigmail Key Management (ផ្ទាំងគ្រប់គ្រងកូនសោរបស់ Enigmail)ដូចខាងក្រោមនេះ៖

    រូបភាព ២៨ ៖ ផ្ទាំង Enigmail Key Management (ផ្ទាំងគ្រប់គ្រងកូនសោរបស់ Enigmail) ដែលបង្ហាញកូនសោរសាធារណៈនាំចូលថ្មីមួយ

    សូមកត់សម្គាល់ថា លោកអ្នកចាំបាច់ត្រូវជ្រើសយកជម្រើស Display All Keys by Default (បង្ហាញកូនសោរទាំងអស់ដោយស្វ័យប្រវត្ត) ដើម្បីអាចមើលឃើញកូនសោរទាំងនេះបាន។

    ៤.៤ របៀបផ្តល់សុពលភាព និងចុះហត្ថលេខា ឱ្យគូកូនសោរ

    ជាចុងក្រោយ លោកអ្នកត្រូវតែពិនិត្យផ្ទៀងផ្ទាត់ថា កូនសោរនាំចូលនោះពិតជារបស់អ្នកដែលបានផ្ញើវាមកពិតប្រាកដមែន បន្ទាប់មក ត្រូវបញ្ជាក់'សុពលភាព'របស់វា។ នេះគឺជាជំហានដ៏សំខាន់មួយ ដែលទាំងលោកអ្នក និងដៃគូទំនាក់ទំនងអ៊ីមែលរបស់លោកអ្នកគួរតែអនុវត្តតាម ចំពោះកូនសោរសាធារណៈនីមួយៗដែលលោកអ្នកបានទទួល។

    ៤.៤.១ របៀបផ្តល់សុពលភាពឱ្យគូកូនសោ

    ជំហានទី ១. ទាក់ទងដៃគូទំនាក់ទំនងរបស់លោកអ្នក តាមរយៈមធ្យោបាយទំនាក់ទំនងមួយចំនួនក្រៅពីអ៊ីមែល។ លោកអ្នកអាចប្រើទូរស័ព្ទ សារជាអក្សរ Voice over Internet Protocol (VoIP) ឬវិធីសាស្ត្រណាមួយផ្សេងទៀត ប៉ុន្តែលោកអ្នក ត្រូវតែប្រាកដដាច់ខាតថា លោកអ្នកពិតជាកំពុងនិយាយជាមួយដៃគូទំនាក់ទំនងពិតប្រាកដ។ ដូច្នេះ ការសន្ទនាជាសម្លេង ឬ វីដេអូ និងការជួបមុខផ្ទាល់ គឺជាមធ្យោបាយល្អបំផុត ប្រសិនបើមធ្យោបាយទាំងនេះមានលក្ខណៈងាយស្រួល និងអាចរៀបចំបានដោយសុវត្ថិភាព។

    ជំហានទី ២. ទាំងលោកអ្នក និងដៃគូទំនាក់ទំនងរបស់លោកអ្នក គួរតែពិនិត្យផ្ទៀងផ្ទាត់ 'ខ្សែលេខកូដសម្គាល់' ('fingerprints') របស់កូនសោសាធារណៈដែលលោកអ្នកបានផ្លាស់ប្តូរគ្នាទៅវិញទៅមក។ ខ្សែលេខកូដសម្គាល់ (fingerprint) គឺជាសេរ៊ីលេខ និងអក្សរដែលមានតែមួយ ដែលកំណត់អត្តសញ្ញាណឱ្យកូនសោរនីមួយៗ។ លោកអ្នកអាចប្រើផ្ទាំង Enigmail Key Management ដើម្បីមើលខ្សែលេខកូដសម្គាល់(fingerprint)របស់គូកូនសោរដែលលោកអ្នកបានបង្កើត និងកូនសោរសាធារណៈដែលលោកអ្នកបាននាំចូល។

    ដើម្បីមើលខ្សែលេខកូដសម្គាល់(fingerprint)របស់គូកូនសោរជាក់លាក់មួយ ត្រូវអនុវត្តជំហានខាងក្រោមនេះ៖

    ជំហានទី ១. ជ្រើសយក Enigmail > Key Management បន្ទាប់មក ចុចម៉ោសខាងស្តាំលើកូនសោរជាក់លាក់មួយ ដើម្បីបើកផ្ទាំងម៉ឺនុយ ដូចខាងក្រោមនេះ៖

    រូបភាព ២៩ ៖ ម៉ឺនុយ Enigmail Key Management ដែលមានមុខជម្រើស Key Properties ត្រូវបានជ្រើសយក

    ជំហានទី ២. ជ្រើសយក មុខជម្រើស Key Properties ដើម្បីបើកផ្ទាំងខាងក្រោមនេះ៖

    រូបភាព ៣០ ៖ ផ្ទាំង Key Properties

    ដៃគូទំនាក់ទំនងរបស់លោកអ្នក គួរតែអនុវត្តជំហានទាំងនេះឡើងវិញ។ ដើម្បីបញ្ជាក់ខ្សែលេខកូដសម្គាល់ (fingerprint) ត្រូវអានខ្សែលេខកូដសម្គាល់(fingerprint)នៃកូនសោររបស់លោកអ្នកទៅឱ្យដៃគូទំនាក់ទំនងរបស់លោកអ្នក ហើយឱ្យពួកគេផ្ទៀងផ្ទាត់ថា ខ្សែលេខកូដសម្គាល់(fingerprint)ដែលពួកគេមើលឃើញនៅលើកូនសោរសាធារណៈរបស់លោកអ្នកដែលពួកគេបានទទួល គឺដូចគ្នា។ បន្ទាប់មក ត្រូវឱ្យដៃគូទំនាក់ទំនងរបស់លោកអ្នកធ្វើដូចគ្នាសម្រាប់ខ្សែលេខកូដសម្គាល់(fingerprint)នៃកូនសោររបស់ពួកគេ។ ប្រសិនបើ ខ្សែលេខកូដសម្គាល់(fingerprint)មិនដូចគ្នាទេនោះ ត្រូវធ្វើការផ្លាស់ប្តូរកូនសោរសាធារណៈគ្នាម្តងទៀត និងអនុវត្តដំណើរការផ្តល់សុពលភាពឡើងវិញ។

    កំណត់សម្គាល់៖ ខ្សែលេខកូដសម្គាល់(fingerprint)ផ្ទាល់ មិនមែនជាការសម្ងាត់ទេ ហើយអាចថតទុកសម្រាប់ធ្វើការផ្ទៀងផ្ទាត់លើកក្រោយទៀតបាន អាស្រ័យទៅតាមភាពងាយស្រួលរបស់លោកអ្នក។

    ៤.៤.២ របៀបចុះហត្ថលេខាលើកូនសោសាធារណៈ ដែលមានសុពលភាព

    បន្ទាប់ពីលោកអ្នកបានពិនិត្យផ្ទៀងផ្ទាត់កូនសោរជាក់លាក់របស់ដៃគូទំនាក់ទំនងហើយ លោកអ្នកអាចចុះហត្ថលេខាលើវា ដើម្បីបញ្ជាក់ថា លោកអ្នកចាត់ទុកថា កូនសោនេះមានសុពលភាព។ ការចុះហត្ថលេខាលើកូនសោរ អាចបើកបង្ហាញការភ្ជាប់ទំនាក់ទំនងរវាងលោកអ្នកនិងដៃគូទំនាក់ទំនងរបស់លោកអ្នក នៅពេលលោកអ្នកផ្ញើកូនសោរជាប់ហត្ថលេខានេះទៅនរណាម្នាក់ផ្សេងទៀត ឬនាំចេញកូនសោរជាប់ហត្ថលេខានោះទៅឱ្យកុំព្យូទ័របម្រើរបស់កូនសោរ។ ដើម្បីបង្ការបញ្ហានេះកុំឱ្យកើតឡើង ជានិច្ចកាលត្រូវជ្រើសយកជម្រើសLocal signature (ហត្ថលេខាមូលដ្ឋាន) ដែលស្ថិតនៅខាងក្រោម។

    ដើម្បីចុះហត្ថលេខាលើកូនសោរសាធារណៈដែលមានសុពលភាពត្រឹមត្រូវមួយ ត្រូវអនុវត្តជំហានខាងក្រោមនេះ៖

    ជំហានទី ១. ជ្រើសយក Enigmail > Key Management ដើម្បីបើកផ្ទាំង Key Management

    ជំហានទី ២. ចុចម៉ោសខាងស្តាំលើកូនសោរសាធារណៈរបស់ដៃគូទំនាក់ទំនងរបស់លោកអ្នកនៅក្នុងផ្ទាំង Key Management (សូមមើលរូបភាព ២៩ ខាងលើ) រួច ជ្រើសយក ជម្រើស Sign Key (ចុះហត្ថលេខាលើកូនសោរ) នៅលើម៉ឺនុយនោះ ដើម្បីបើកផ្ទាំងខាងក្រោមនេះ៖

    រូបភាព ៣១ ៖ ផ្ទាំង Enigmail - Sign Key (Enigmail - ចុះហត្ថលេខាលើកូនសោរ)

    ជំហានទី ៣. ពិនិត្យមើល ជម្រើស I have done very careful checking (ខ្ញុំបានធ្វើការពិនិត្យយ៉ាងប្រុងប្រយ័ត្ន) រួច ជ្រើសយក Local signature (cannot be exported)( ហត្ថលេខាមូលដ្ឋាន (មិនអាចនាំចេញបានទេ)) បន្ទាប់មក ចុចលើ ដើម្បីចុះហត្ថលេខាលើកូនសោរសាធារណៈរបស់ដៃគូទំនាក់ទំនងលោកអ្នក។ លោកអ្នកអាចនឹងត្រូវបានសុំឱ្យផ្តល់ពាក្យសម្ងាត់ទៅឱ្យកូនសោរឯកជនរបស់លោកអ្នក។

    ៤.៤.៣ របៀបគ្រប់គ្រងគូកូនសោររបស់លោកអ្នក

    ផ្ទាំង Enigmail Key Management (ផ្ទាំងគ្រប់គ្រងកូនសោរបស់ Enigmail) ត្រូវបានប្រើដើម្បីបង្កើត ផ្តល់សុពលភាព និងចុះហត្ថលេខាឱ្យគូកូនសោរផ្សេងៗ។ ប៉ុន្តែ លោកអ្នកអាចនឹងអនុវត្តកិច្ចការផ្សេងទៀតផងដែរ ទាក់ទងទៅនឹងការគ្រប់គ្រងកូនសោរក្នុងចំណោមគូកូនសោរទាំងនោះ (សូមមើលរូបភាព ២៩ ខាងលើ)៖

    • Manage User IDs (គ្រប់គ្រងអត្តសញ្ញាណអ្នកប្រើប្រាស់) អនុញ្ញាតឱ្យលោកអ្នកអាចភ្ជាប់អាសយដ្ឋានអ៊ីមែលលើសពីមួយ ទៅគូកូនសោរទោលមួយ។
    • Change Expiration Date (ផ្លាស់ប្តូរកាលបរិច្ឆេទផុតកំណត់) អនុញ្ញាតឱ្យលោកអ្នកអាចផ្លាស់ប្តូរកាលបរិច្ឆេទផុតកំណត់នៃគូកូនសោររបស់លោកអ្នក។
    • Change Passphrase(ផ្លាស់ប្តូរឃ្លាសម្ងាត់) អនុញ្ញាតឱ្យលោកអ្នកអាចផ្លាស់ប្តូរឃ្លាសម្ងាត់ការពារគូកូនសោររបស់លោកអ្នក។
    • Generate & Save Revocation Certificate (បង្កើត & ថតទុកវិញ្ញាបនបត្រដកហូត) អនុញ្ញាតឱ្យលោកអ្នកអាចបង្កើត វិញ្ញាបនបត្រដកហូតថ្មីមួយ ប្រសិនបើលោកអ្នកបានបាត់ ឬច្រឡំដាក់ខុសកន្លែងនូវវិញ្ញាបនបត្រដកហូតដែលលោកអ្នកបានបង្កើតលើកមុន។

    ៤.៥ របៀបបម្លែង និងស្រាយទម្រង់សម្ងាត់សារអ៊ីមែល

    ចំណុចសំខាន់៖ ក្បាលរបស់សារអ៊ីមែល (ដែលមាន Subject (ប្រធានបទ) និងអ្នកទទួលគោលដៅ រួមទាំងព័ត៌មានដែលស្ថិតនៅក្នុងប្រអប់វាយអក្សរ To, CC និង BCC) មិនអាច បន្លែងជាទម្រង់សម្ងាត់បានទេ ហើយនឹងត្រូវបានផ្ញើចេញក្នុងទម្រង់ជាអក្សរធម្មតា។ ដើម្បីធានាភាពឯកជន និងសុវត្ថិភាពនៃការផ្ញើអ៊ីមែលឱ្យគ្នាទៅវិញទៅមករបស់លោកអ្នក ប្រធានបទនៃអ៊ីមែលរបស់លោកអ្នកគួរតែរក្សាកុំឱ្យមានលក្ខណៈបរិយាយ ដើម្បីកុំឱ្យបែកធ្លាយព័ត៌មានរសើប។ លើសពីនេះទៅទៀត លោកអ្នកគួរតែដាក់អាសយដ្ឋានអ៊ីមែលទាំងអស់នៅក្នុងប្រអប់វាយអក្សរ BCC នៅពេលផ្ញើអ៊ីមែលទៅកាន់ក្រុមដៃគូទំនាក់ទំនង។

    នៅពេលបម្លែងជាទម្រង់សម្ងាត់នូវសារអ៊ីមែលដែលមានឯកសារភ្ជាប់ យើងខ្ញុំសូមណែនាំយ៉ាងមុតមាំឱ្យប្រើជម្រើសPGP/MIME ព្រោះជម្រើសនេះនឹងជួយពង្រីកដែនបម្លែងជាទម្រង់សម្ងាត់ ឱ្យរួមបញ្ចូលគ្រប់ទាំងឯកសារនិងឈ្មោះឯកសារដែលមានភ្ជាប់ជាមួយអ៊ីមែលរបស់លោកអ្នក។

    សូមកត់សម្គាល់ថា រាល់អ៊ីមែលមានទម្រង់សម្ងាត់ទាំងអស់ដែលលោកអ្នកផ្ញើចេញដោយប្រើកម្មវិធីThunderbird/Enigmail/GnuPG ជាស្វ័យប្រវត្តត្រូវបានបម្លែងជាទម្រង់សម្ងាត់ទៅកូនសោររបស់លោកអ្នក ដោយអមជាមួយអ្នកទទួលគោលដៅនៃអ៊ីមែលនេះ ដើម្បីឱ្យលោកអ្នកអាចស្រាយទម្រង់សម្ងាត់អ៊ីមែលនេះនៅក្នុងថតឯកសារអ៊ីមែលផ្ញើចេញរបស់លោកអ្នក។

    ៤.៥.១ របៀបបម្លែងសារជាទម្រង់សម្ងាត់

    បន្ទាប់ពីលោកអ្នកនិងដៃគូទំនាក់ទំនងរបស់លោកអ្នកនាំចូល ផ្តល់សុពលភាព និងចុះហត្ថលេខាឱ្យកូនសោសាធារណៈរបស់គ្នាទៅវិញទៅមកបានដោយជោគជ័យរួចហើយ លោកអ្នករៀបចំរួចជាស្រេចដើម្បីចាប់ផ្តើមផ្ញើសារដែលមានទម្រង់សម្ងាត់ និងស្រាយទម្រង់សម្ងាត់សារដែលទទួលបាន។

    ដើម្បីបម្លែងជាទម្រង់សម្ងាត់នូវខ្លឹមសារនៃសារអ៊ីមែលរបស់លោកអ្នក ទៅកាន់ដៃគូទំនាក់ទំនងរបស់លោកអ្នក ត្រូវអនុវត្តជំហានខាងក្រោមនេះ៖

    ជំហានទី ១. បើកកម្មវិធី Thunderbird រួច ចុចលើ ដើម្បីសរសេរអ៊ីមែល។

    ជំហានទី ២. ដើម្បីបម្លែងសារជាទម្រង់សម្ងាត់ ត្រូវចុចលើ Enigmail -> Message will not be encrypted(Enigmail -> សារនឹងមិនត្រូវបានបម្លែងជាទម្រង់សម្ងាត់ទេ) ហើយ ជ្រើសយក Force Encryption(បង្ខំឱ្យបម្លែងជាទម្រង់សម្ងាត់) ដូចដែលបង្ហាញនៅក្នុងរូបភាពខាងក្រោមនេះ៖

    រូបភាព ៣៣ ៖ ជម្រើសForce Encryption (បង្ខំឱ្យបម្លែងជាទម្រង់សម្ងាត់)

    ជំហានទី ៣. ដើម្បីចុះហត្ថលេខាលើសារ ត្រូវចុចលើ Enigmail -> Message will not be signed (Enigmail -> សារនឹងមិនត្រូវបានចុះហត្ថលេខាទេ) ហើយ ជ្រើសយក Force Sign(បង្ខំឱ្យចុះហត្ថលេខា)។

    កំណត់សម្គាល់៖ ដើម្បីពិនិត្យផ្ទៀងផ្ទាត់ថា សាររបស់លោកអ្នកនឹងត្រូវបានបម្លែងជាទម្រង់សម្ងាត់ និងចុះហត្ថលេខា ត្រូវពិនិត្យឱ្យឃើញថា រូបសញ្ញាពីរខាងក្រោមនេះត្រូវបានរំលេចបង្ហាញ នៅជ្រុងខាងស្តាំខាងក្រោមនៃផ្ទាំងសារ ដូចរូបភាពខាងក្រោមនេះ៖

    រូបភាព ៣៤ ៖ ការបម្លែងជាទម្រង់សម្ងាត់ និងការចុះហត្ថលេខា កំពុងមានដំណើរការ

    ជំហានទី ៤. ចុចលើ ដើម្បីផ្ញើសារនេះ។ លោកអ្នកអាចនឹងត្រូវបានទាររកពាក្យសម្ងាត់ ដើម្បីប្រើកូនសោឯកជនរបស់លោកអ្នកចុះហត្ថលេខាលើសារនោះ។

    ជំហានទី ៥ (អាចមានឬអត់ក៏បាន). ប្រសិនបើលោកអ្នកកំពុងភ្ជាប់ឯកសារណាមួយជាមួយសាររបស់លោកអ្នក លោកអ្នកអាចនឹងចាំបាច់ត្រូវជ្រើសយក ជម្រើសEncrypt/sign message as a whole and send it using PGP/MIME (បម្លែងទម្រង់សម្ងាត់/ចុះហត្ថលេខានូវសារទាំងមូល ហើយផ្ញើវាដោយប្រើ PGP/MIME) រួច ចុចលើប៊ូតុង OK នៅក្នុងផ្ទាំងខាងក្រោមនេះ៖

    រូបភាព ៣៥ ៖ ផ្ទាំង Enigmail Prompt

    កំណត់សម្គាល់៖ នៅពេលលោកអ្នកបម្លែងឯកសារភ្ជាប់នីមួយៗជាទម្រង់សម្ងាត់ដាច់ដោយឡែកពីគ្នា (ជម្រើសទីពីរនៅក្នុងរូបភាព ៣៥ ខាងលើ) ឈ្មោះរបស់ឯកសារភ្ជាប់ទាំងនោះមិនត្រូវបានបម្លែងជាទម្រង់សម្ងាត់ទេ ហើយកំពុងត្រូវបានផ្ញើក្នុងទម្រង់ជាអក្សរធម្មតា! ចំណុចនេះអាចនាំឱ្យមានការបែកធ្លាយព័ត៌មានរសើប! ការប្រើPGP/MIME អាចធានាថា គ្រប់អត្ថបទ ឯកសារភ្ជាប់ និងឈ្មោះរបស់អ៊ីមែល ត្រូវបានបម្លែងជាទម្រង់សម្ងាត់និងត្រូវបានលាក់កំបាំង។

    ៤.៥.២ របៀបស្រាយទម្រង់សម្ងាត់សារ

    នៅពេលលោកអ្នកទទួលបាននិងបើកសារមួយដែលមានទម្រង់សម្ងាត់ Enigmail/OpenPGP ជាស្វ័យប្រវត្តនឹងសាកល្បងស្រាយទម្រង់សម្ងាត់សារនោះនៅពេលលោកអ្នកទទួលបាន និងបើកវា។ ប្រសិនបើវាមិនធ្វើដូចនេះទេ ត្រូវជ្រើសយកប៊ូតុង Decrypt (ស្រាយទម្រង់សម្ងាត់)។ វានឹងបើកផ្ទាំងខាងក្រោមនេះ៖

    រូបភាព ៣៦ ៖ The Enigmail Prompt - Please type in your OpenPGP passphrase or your SmartCard PIN (Enigmail Prompt - សូមវាយបញ្ចូលឃ្លាសម្ងាត់ OpenPGP របស់លោកអ្នក ឬលេខកូដ SmartCard PIN របស់លោកអ្នក)

    ជំហានទី ១. វាយបញ្ចូលឃ្លាសម្ងាត់របស់លោកអ្នក ដូចបង្ហាញក្នុងរូបភាពខាងលើ។

    បន្ទាប់ពីលោកអ្នកបានវាយបញ្ចូលឃ្លាសម្ងាត់កូនសោរឯកជនរបស់លោកអ្នករួចហើយ សារនោះត្រូវបានស្រាយទម្រង់សម្ងាត់ និងបង្ហាញដូចខាងក្រោមនេះ៖

    រូបភាព ៣៧ ៖ សារថ្មីដែលទើបស្រាយទម្រង់សម្ងាត់ នៅក្នុងផ្ទាំងរងបង្ហាញសារ

    ឥឡូវនេះ លោកអ្នកស្រាយទម្រង់សម្ងាត់សារនោះបានដោយជោគជ័យ។ ដោយអនុវត្តឡើងវិញនូវជំហានដែលបរិយាយនៅក្នុងផ្នែក ៤.៥ របៀបបម្លែងទម្រង់សម្ងាត់និងស្រាយទម្រង់សម្ងាត់សារអ៊ីមែល នៅរៀងរាល់ពេលដែលលោកអ្នក និងដៃគូទំនាក់ទំនងរបស់លោកអ្នកផ្លាស់ប្តូរសារគ្នាទៅវិញទៅមក លោកអ្នកអាចរក្សាបានបណ្តាញទំនាក់ទំនងមួយដែលមានលក្ខណៈឯកជននិងមានការបញ្ជាក់អត្តសញ្ញាណ ដោយមិនគិតពីអ្នកដែលប្រហែលជាកំពុងព្យាយាមពិនិត្យតាមដានការផ្ញើអ៊ីមែលឱ្យគ្នារបស់លោកអ្នក។

    ៤.៥.៣ ការពង្រីកជម្រើសសុវត្ថិភាព

    នៅពេលប្រើ Enigmail និង GnuPG ដើម្បីធានាសុវត្ថិភាពភាពឯកជនរបស់លោកអ្នក គឺជាការសំខាន់ណាស់ដែលត្រូវធានាថា អ៊ីមែលដែលលោកអ្នកផ្ញើនីមួយៗត្រូវបានបម្លែងជាទម្រង់សម្ងាត់។ ចំណុចនេះរាប់បញ្ចូលជាពិសេសទាំង បណ្តាសេចក្តីឆ្លើយតបទៅកាន់អ៊ីមែលទម្រង់សម្ងាត់ សេចក្តីព្រាងរបស់អ៊ីមែលដែលលោកអ្នកចង់បម្លែងជាទម្រង់សម្ងាត់ និងសម្រង់ពីអ៊ីមែលដែលត្រូវបានបម្លែងជាទម្រង់សម្ងាត់ពីមុន។

    ជានិច្ចកាលត្រូវបើកដំណើរការមុខងារបម្លែងសារជាទម្រង់សម្ងាត់ (ដូចដែលបង្ហាញនៅក្នុងផ្នែក ៤.៥.១ របៀបបម្លែងសារជាទម្រង់សម្ងាត់ នៅខាងលើ) មុនពេលលោកអ្នកចាប់ផ្តើមសរសេរសារ។ ក្នុងរបៀបនេះ លោកអ្នកត្រូវប្រាកដថា សំណៅព្រាងរបស់សារ នឹងត្រូវបានសរសេរទៅកាន់កុំព្យូទ័របម្រើអ៊ីមែល តែក្នុងទម្រង់សម្ងាត់ប៉ុណ្ណោះ។

    យើងខ្ញុំសូមណែនាំយ៉ាងមុតមាំផងដែរ ឱ្យកំណត់មុខងារ Enigmail ឱ្យប្រាប់លោកអ្នកជាមុន នៅមុនពេលផ្ញើអ៊ីមែលដែលមិនមានទម្រង់សម្ងាត់។ ជំហានអនុវត្តន៍ខាងក្រោមនេះ បង្ហាញពីរបៀបធ្វើកិច្ចការនេះ៖

    ជំហានទី ១. ចុចលើ ម៉ឺនុយ Enigmail > Preferences បន្ទាប់មក ជ្រើសយក ស្លាកផ្ទាំង Sending

    ជំហានទី ២. ជ្រើសយក ពីផ្នែក Confirm before sending (បញ្ជាក់មុនពេលផ្ញើ) នូវជម្រើស If unencrypted (ប្រសិនបើមិនត្រូវបានបម្លែងជាទម្រង់សម្ងាត់) បន្ទាប់មក ចុចលើ OK

    រូបភាព ៣៨ ៖ ផ្ទាំង Enigmail Preferences - Confirm before sending (Enigmail Preferences - បញ្ជាក់មុនពេលផ្ញើ)

    សម្រាប់អ៊ីមែលនីមួយៗដែលមិនមានទម្រង់សម្ងាត់ដែលលោកអ្នកផ្ញើចេញឥឡូវនេះ លោកអ្នកនឹងត្រូវបានប្រាប់ជាមុនថា អ៊ីមែលនឹងត្រូវបានផ្ញើចេញ ក្នុងទម្រង់មិនសម្ងាត់ ដូចដែលបង្ហាញនៅក្នុងរូបភាពខាងក្រោមនេះ។ ប្រសិនបើលោកអ្នកមានបំណងចង់ផ្ញើអ៊ីមែលនេះក្នុងទម្រង់សម្ងាត់ ត្រូវចុចលើ់ Cancel រួច ត្រូវអនុវត្តជំហានដែលមាននៅក្នុងផ្នែក ៤.៥.១ ខាងលើ។

    រូបភាព ៣៩ ៖ ផ្ទាំង Enigmail Confirm (ផ្ទាំងបញ្ជាក់របស់ Enigmail)

    សូមកត់សម្គាល់ម្តងទៀតថា ប្រអប់វាយអក្សរ Subject, To, CC និង BCC គឺ មិនត្រូវបានបម្លែងជាទម្រង់សម្ងាត់ទេ។

    កម្មវិធី Thunderbird ជាមួយ GPG និង Enigmail ដែលអាចយកតាមខ្លួនបាន

    ៥.១ ភាពខុសគ្នារវាងសំណៅកម្មវិធី Thunderbird ដែលត្រូវបញ្ចូលក្នុងកុំព្យូទ័រ (Installed Thunderbird) និង សំណៅកម្មវិធីThunderbird ដែលអាចយកតាមខ្លួនបាន (Portable Thunderbird)

    ផលប្រយោជន៍សំខាន់របស់ Portable Thunderbird គឺថា លោកអ្នកអាចរក្សាទុកសំណៅអ៊ីមែលនៅក្នុងកុំព្យូទ័ររបស់លោកអ្នក នៅក្នុងថាសរឹងចល័ត ឬអង្គចងចាំUSB។ បន្ថែមពីលើនេះ គ្រប់ទាំងសំណៅអ៊ីមែលទាំងអស់នៅក្នុងកុំព្យូទ័ររបស់លោកអ្នក និងកម្មវិធី Portable Thunderbird ផ្ទាល់ អាចលាក់ទុកនៅក្នុងប្រអប់ទិន្នន័យ TrueCryptដែលមានទម្រង់សម្ងាត់។ ដោយហេតុនេះហើយ លោកអ្នកអាចលើកកម្ពស់សុវត្ថិភាពអ៊ីមែលរបស់លោកអ្នក និងលាក់ទុកគណនីនិងអាសយដ្ឋានអ៊ីមែលដែលលោកអ្នកប្រើ។ ប៉ុន្តែ លោកអ្នកត្រូវចងចាំថា ឧបករណ៍ផ្ទុកទិន្នន័យខាងក្រៅឬអង្គចងចាំUSB និងឧបករណ៍អាចយកតាមខ្លួនបានរបស់លោកអ្នក គឺត្រូវមានសុវត្ថិភាពដូចកុំព្យូទ័រដែលលោកអ្នកកំពុងប្រើដែរ និងអាចប្រឈមនឹងហានិភ័យនៃការឆ្លងអេដវែរ ម៉ាលវែរ ស្ប៉ាយវែរ និងមេរោគដែរ។

    កំណត់សម្គាល់៖ ដើម្បីរក្សាភាពឯកជននិងសុវត្ថិភាពនៃទំនាក់ទំនងអ៊ីមែលរបស់លោកអ្នក យើងខ្ញុំសូមណែនាំយ៉ាងមុតមាំឱ្យលោកអ្នកដោនឡូតនិងទាញយកសំណុំឯកសារ GnuPG Portable ដូចដែលគូសបង្ហាញនៅខាងចុងនៃទំព័រនេះ។

    ៥.២ របៀបដោនឡូត និងទាញយកកម្មវិធី Portable Thunderbird

    ជំហានទី ១. ចុចលើ http://portableapps.com/apps/internet/Thunderbird_portable ដើម្បីនាំទៅកាន់គេហទំព័រដោនឡូតដែលសមស្រប។

    ជំហានទី ២. ចុចលើ ដើម្បីបើកគេហទំព័រដោនឡូត Source Forge

    ជំហានទី ៣. ចុចលើ ដើម្បីថតទុកឯកសារបញ្ចូលកម្មវិធី ទៅក្នុងកុំព្យូទ័ររបស់លោកអ្នក បន្ទាប់មក បើកចូលទៅរកឯកសារនោះ។

    ជំហានទី ៤. ចុចរហ័សពីរដងលើ ; ផ្ទាំង Open File - Security Warning (បើកឯកសារ - ការព្រមានអំពីសុវត្ថិភាព) អាចនឹងលេចចេញមក។ ប្រសិនបើវាលេចចេញមក ត្រូវចុចលើ ដើម្បីបើកផ្ទាំងខាងក្រោមនេះ៖

    រូបភាព ១ ៖ ផ្ទាំង Mozilla Thunderbird, Portable Edition | Portableapps.com Installer

    ជំហានទី ៥. ចុចលើ ដើម្បីបើកផ្ទាំងខាងក្រោមនេះ៖

    រូបភាព ២ ៖ ផ្ទាំង Choose Install Location (ជ្រើសរើសទីតាំងបញ្ចូលកម្មវិធី)

    ជំហានទី ៦. ចុចលើ ដើម្បីបើកផ្ទាំង Browse for Folders(បើកចូលទៅថតឯកសារ) ដូចខាងក្រោមនេះ៖

    រូបភាព ៣ ៖ ផ្ទាំង Browse for Folder (បើកចូលទៅថតឯកសារ)

    ជំហានទី ៧. បើកចូលថាសរឹងខាងក្រៅ ឬអង្គចងចាំUSBគោលដៅរបស់លោកអ្នក ដូចដែលបង្ហាញនៅក្នុង រូបភាព ៣ ខាងលើ បន្ទាប់មក ចុចលើ ដើម្បីបញ្ជាក់អំពីទីតាំងរបស់ឯកសារកម្មវិធីMozilla Thunderbird, Portable Edition ហើយ ត្រឡប់ទៅកាន់ផ្ទាំង Choose Install Location (ជ្រើសរើសទីតាំងបញ្ចូលកម្មវិធី) វិញ។

    ជំហានទី ៨. ចុចលើ ដើម្បីបើកផ្ទាំងInstalling (កំពុងបញ្ចូល កម្មវិធី) និងចាប់ផ្តើមទាញយកឯកសារកម្មវិធី Mozilla Thunderbird, Portable Edition បន្ទាប់មក ចុចលើ ដើម្បីបញ្ចប់ដំណើរការទាញយកឯកសារកម្មវិធី។

    ជំហានទី ៩. បើកចូលទៅថាសរឹងចល័ត ឬអង្គចងចាំUSB ដែលមានថតទុកឯកសារកម្មវិធី Mozilla Thunderbird, Portable Edition

    ជំហានទី ១០. ចុចរហ័សពីរដង ដើម្បីបើកថាសរឹងចល័ត ឬអង្គចងចាំUSBរបស់លោកអ្នក បន្ទាប់មក វាគួរលេចចេញមកដូចរូបភាពខាងក្រោមនេះ៖

    រូបភាព ៤ ៖ កម្មវិធី Mozilla Thunderb Portable Edition បញ្ចូលថ្មី ដែលបង្ហាញថតឯកសារ Thunderbird Portable

    ៥.៣ របៀបដោនឡូត និងទាញយក Portable GPG សម្រាប់កម្មវិធី Thunderbird

    ជំហានទី ១. ចុចលើ http://portableapps.com/support/thunderbird_portable#encryption ដើម្បីនាំទៅកាន់គេហទំព័រដោនឡូត។

    ជំហានទី ២. ចុចលើ ដើម្បីបើកផ្ទាំងដោនឡូតGPG_for_Thunderbird_Portable_1.4.16.paf.exe បន្ទាប់មក ចុចលើ ដើម្បីថតទុកឯកសារបញ្ចូលកម្មវិធី ; បន្ទាប់មក បើកចូលទៅរកឯកសារនោះ។

    ជំហានទី ៣. ចុចរហ័សពីរដងលើ ; ផ្ទាំង Open File - Security Warning (បើកឯកសារ - ការព្រមានអំពីសុវត្ថិភាព) អាចនឹងលេចចេញមក។ ប្រសិនបើវាលេចចេញមក ត្រូវចុចលើ ដើម្បីបើកផ្ទាំងខាងក្រោមនេះ៖

    រូបភាព ៦ ៖ ផ្ទាំងជ្រើសរើសភាសាបញ្ចូលកម្មវិធី

    ជំហានទី ៤. ចុចលើ ដើម្បីបើកផ្ទាំង GPG for Thunderbird | Portable Apps Installer បន្ទាប់មក ចុចលើ ដើម្បីបើកផ្ទាំងខាងក្រោមនេះ៖

    រូបភាព ៧ ៖ ផ្ទាំង Choose Install Location (ជ្រើសរើសទីតាំងបញ្ចូលកម្មវិធី)

    ជំហានទី ៥. ចុចលើ ដើម្បីបើកផ្ទាំង Browse for Folder(បើកចូលទៅថតឯកសារ) ដូចខាងក្រោមនេះ៖

    រូបភាព ៨ ៖ ផ្ទាំង Browse for Folder (បើកចូលទៅថតឯកសារ)

    ជំហានទី ៦. បើកចូលទៅ ថតឯកសារដែលលោកអ្នកបានថតទុកកម្មវិធី Portable Thunderbird ហើយ ចុចលើ ដើម្បីត្រឡប់ទៅកាន់ផ្ទាំង Choose Install Location (ជ្រើសរើសទីតាំងបញ្ចូលកម្មវិធី) (រូបភាព ៧) វិញ បន្ទាប់មក ចុចលើ ដើម្បីចាប់ផ្តើមទាញយកឯកសារកម្មវិធី Portable GnuPG បន្ទាប់មក ចុចលើ ក្រោយពីដំណើរការទាញយកឯកសារត្រូវបានបញ្ចប់។

    ៥.៤ របៀបដោនឡូត និងបញ្ចូល Enigmail

    Enigmail គឺជាមុខងារបន្ថែមមួយរបស់កម្មវិធី Mozilla Thunderbird ដែលអនុញ្ញាតឱ្យលោកអ្នកអាចការពារភាពឯកជននៃទំនាក់ទំនងអ៊ីមែលរបស់លោកអ្នក។ Enigmail គ្រាន់តែជាអន្តរផ្ទៃមុខមួយ ដែលអនុញ្ញាតឱ្យលោកអ្នកអាចប្រើកម្មវិធីបម្លែងជាទម្រង់សម្ងាត់ GnuPG ចេញពីខាងក្នុងកម្មវិធី Thunderbird។ អន្តរផ្ទៃមុខរបស់Engimail ត្រូវបានបង្ហាញនៅក្នុងរបារ ឧបករណ៍នៃផ្ទាំងមេរបស់កម្មវិធីThunderbird

    ជំហានទី ១. ចុចលើ https://www.enigmail.net/download/ ដើម្បីនាំទៅកាន់គេហទំព័រដោនឡូត។

    ជំហានទី ២. ជ្រើសយក What is your operating system? (តើលោកអ្នកកំពុងប្រើប្រព័ន្ធប្រតិបត្តិការមួយណា?) (ឧទា. Windows) និង តើលោកអ្នកកំពុងប្រើកម្មវិធីអ៊ីមែលមួយណា? (ឧទា. Thunderbird 31) រួច ចុចលើតំណភ្ជាប់ Download Enigmail x.x.x (ឧទា. Download Enigmail 1.7.2) ដើម្បីបើកផ្ទាំងដោនឡូតenigmail-1.7.2-tb-win.xpi បន្ទាប់មក ចុចលើ ដើម្បីថតទុកឯកសារ ទៅក្នុងកុំព្យូទ័ររបស់លោកអ្នក។

    ជំហានទី ៣. បើក ថតឯកសារកម្មវិធី Thunderbird Portable បន្ទាប់មក ចុចរហ័សពីរដងលើ ដើម្បីបើកកម្មវិធី Thunderbird Portable

    ជំហានទី ៤. ចុចលើ ដើម្បីបង្ហាញ Thunderbird Menu (ម៉ឺនុយ Thunderbird) រួច ជ្រើសយក Add-ons នៅក្នុងផ្ទាំងមេរបស់កម្មវិធី Thunderbird Portable ដូចខាងក្រោមនេះ៖

    រូបភាព ១០ ៖ ផ្ទាំងមេរបស់កម្មវិធី Thunderbird Portable ដែលជម្រើស Add-ons ត្រូវបានជ្រើសយក

    វានឹងបើកផ្ទាំងខាងក្រោមនេះ៖

    រូបភាព ១១ ៖ ផ្ទាំង Add-ons របស់កម្មវិធី Thunderbird Portable (ផ្ទាំង មុខងារបន្ថែម របស់កម្មវិធី Thunderbird Portable)

    ជំហានទី ៥. ប្រសិនបើមុខងារបន្ថែម Enigmail លេចមកនៅក្នុងផ្ទាំង Extensions មេ ត្រូវចុចលើ ។ ប្រសិនបើវាមិនលេចមកទេនោះ ត្រូវចុចលើ រួច ជ្រើសយក Install Add-on from File (បញ្ចូលមុខងារបន្ថែមពីឯកសារ) ដូចខាងក្រោមនេះ៖

    រូបភាព ១២ ៖ ម៉ឺនុយ Tools for All Add-ons (ម៉ឺនុយឧបករណ៍សម្រាប់គ្រប់មុខងារបន្ថែមទាំងអស់)

    ជំហានទី ៦. បើកចូលថតឯកសារដែលលោកអ្នកបានថតទុកមុខងារបន្ថែម Enigmail (ដែលទំនងជានៅក្នុងថតឯកសារDownloadsរបស់លោកអ្នក) ហើយជ្រើសយកឯកសារមុខងារបន្ថែមនេះ។

    ជំហានទី ៧. ចុចលើ នៅថតឯកសារ Software Installations

    ជំហានទី ៨. ចុចលើ ដើម្បីបញ្ចប់ដំណើរការបញ្ចូលមុខងារបន្ថែម Enigmail និងចាប់ផ្តើមដំណើរការកម្មវិធី Thunderbird Portable ឡើងវិញ។

    បន្ទាប់ពីលោកអ្នកអនុវត្តគ្រប់ជំហានទាំងអស់ខាងលើនេះបានដោយជោគជ័យហើយ សូមមើលជំពូកកម្មវិធី Thunderbird ដើម្បីចាប់ផ្តើមចុះឈ្មោះគណនីអ៊ីមែលរបស់លោកអ្នក និងកំណត់មុខងារឱ្យវាដើម្បីប្រើប្រាស់។

    Torbirdy - បន្ថែមអនាមិកភាព និងការគេចវាងប្រព័ន្ធឌីជីថលទៅឱ្យកម្មវិធី Thunderbird

    ៦.១ របៀបបញ្ចូលមុខងារបន្ថែម TorBirdy សម្រាប់កម្មវិធី Thunderbird

    បន្ទាប់ពីលោកអ្នក ដោនឡូត TorBirdy ទៅក្នុងកុំព្យូទ័ររបស់លោកអ្នករួចហើយ លោកអ្នកអាចចាប់ផ្តើមបញ្ចូលមុខងារបន្ថែម TorBirdy ដោយអនុវត្តជំហានខាងក្រោមនេះ៖

    ជំហានទី ១. បើកកម្មវិធី Thunderbird រួច ចុចលើ ដើម្បីបង្ហាញ Thunderbird Menu (ម៉ឺនុយThunderbird) បន្ទាប់មក ជ្រើសយក Add-ons ដើម្បីបើកផ្ទាំង Add-ons Manager (គ្រប់គ្រងមុខងារបន្ថែម)។

    ជំហានទី ២. ចុចលើ នៅក្នុងរបាខាងខាងឆ្វេង។

    ជំហានទី ៣. ចុចលើ បន្ទាប់មក ជ្រើសយក Install Add-on from File (បញ្ចូលមុខងារបន្ថែមពីឯកសារ) ដូចខាងក្រោមនេះ៖

    រូបភាព ១ ៖ ម៉ឺនុយ Tools for All Add-ons (ម៉ឺនុយឧបករណ៍សម្រាប់គ្រប់មុខងារបន្ថែមទាំងអស់)

    ជំហានទី ៤. បើកចូលថតឯកសារដែលលោកអ្នកបានថតទុកមុខងារបន្ថែម TorBirdy (ទំនងជានៅក្នុងថតឯកសារDownloadsរបស់លោកអ្នក) ដូចបង្ហាញខាងក្រោមនេះ៖

    រូបភាព ២ ៖ ផ្ទាំង Select an extension to install (ជ្រើសរើសមុខងារបន្ថែមមួយដើម្បីបញ្ចូល)

    ជំហានទី ៥. ចុចលើ ដើម្បីបើកផ្ទាំងខាងក្រោមនេះ៖

    រូបភាព ៣ ៖ ផ្ទាំង Software Installation (ផ្ទាំងបញ្ចូលកម្មវិធី)

    ចំណុចសំខាន់៖ មុនពេលលោកអ្នកអនុវត្តជំហានបន្ទាប់ ត្រូវប្រាកដថា គ្រប់អ៊ីមែលទាំងអស់របស់លោកអ្នកត្រូវបានផ្ញើ ឬថតទុករួចរាល់។

    ជំហានទី ៦. ចុចលើ បន្ទាប់មក ចុចលើ ដើម្បីចាប់ផ្តើមដំណើរការកម្មវិធី Thunderbird ឡើងវិញ និងបញ្ចប់ដំណើរការបញ្ចូលមុខងារបន្ថែម TorBirdy

    ៦.២ របៀបប្រើមុខងារបន្ថែម TorBirdy នៅក្នុងកម្មវិធី Thunderbird

    មុនពេលលោកអ្នកអាចប្រើមុខងារបន្ថែម TorBirdy ជាមួយកម្មវិធី Thunderbirdបាន លោកអ្នកត្រូវតែប្រាកដថា កម្មវិធីTor Browser កំពុងដំណើរការ និងត្រូវបានភ្ជាប់ដោយជោគជ័យទៅបណ្តាញ Tor។ ប្រសិនបើលោកអ្នកមិនទាន់បានបញ្ចូលកម្មវិធីTor Browserទេនោះ សូមមើលជំពូកកម្មវិធី Tor Browser – អនាមិកភាព និងការគេចវាងឌីជីតថល មុននឹងអនុវត្តបន្តទៀត។

    ៦.២.១ បើកដំណើរការមុខងារបន្ថែម TorBirdy សម្រាប់កម្មវិធី Thunderbird

    ត្រូវអនុវត្តតាមជំហានខាងក្រោមនេះ ដើម្បីចាប់ផ្តើមដំណើរការកម្មវិធី Tor Browser និងដំណើរការកម្មវិធី Thunderbird តាមរយៈបណ្តាញ Tor

    ជំហានទី ១. បើកចូល ទៅក្នុងថតឯកសារ Tor Browser បន្ទាប់មក ចុចរហ័សពីរដងលើ ដើម្បីបើកផ្ទាំងខាងក្រោមនេះ៖

    រូបភាព ៨ ៖ ផ្ទាំង Tor Status (ស្ថានភាពរបស់ Tor)

    កំណត់សម្គាល់ ៖ យើងខ្ញុំសូមណែនាំឱ្យលោកអ្នកបិទផ្ទាំងកម្មវិធី Firefox ដែលលោកអ្នកកំពុងបើកជាមុនសិន មុននឹងចាប់ផ្តើមបើកកម្មវិធី Tor Browser

    ពីរបីស្របក់ក្រោយមក កម្មវិធី Tor Browserនឹងបើកផ្ទាំងកម្មវិធីថ្មីមួយ ដូចខាងក្រោមនេះ៖

    រូបភាព ៩ ៖ Tor Browser; successfully connected to the Tor network (កម្មវិធី Tor Browser; ត្រូវបានភ្ជាប់ទៅបណ្តាញ Tor បានដោយជោគជ័យ)

    ឥឡូវនេះ លោកអ្នកត្រូវបានភ្ជាប់ទៅបណ្តាញ Tor តាមរយៈកម្មវិធី Tor Browser

    ជំហានទី ២. ចាប់ផ្តើមបើកកម្មវិធី Thunderbird ហើយវាយបញ្ចូលពាក្យសម្ងាត់ទៅតាមការទាមទារ។ ស្ថានភាពរបស់ TorBirdy នឹងបង្ហាញនៅជ្រុងខាងស្តាំនៃផ្ទាំងកម្មវិធី Thunderbird ដូចគូសបង្ហាញខាងក្រោមនេះ៖

    រូបភាព ១០ ៖ The TorBirdy Enabled for Tor (មុខងារបន្ថែម TorBirdy ត្រូវបានបើកដំណើរការសម្រាប់ Tor)

    ៦.២.២ បញ្ជាក់ថាមុខងារ TorBirdy កំពុងភ្ជាប់សេវា ដោយប្រើ Tor

    អនុវត្តជំហានខាងក្រោមនេះ ដើម្បីធ្វើតេស្តនិងបញ្ជាក់អំពីការកំណត់មុខងាររបស់ TorBirdy

    ជំហានទី ១. ចុច លើ ដើម្បីបើកម៉ឺនុយខាងក្រោមនេះ៖

    រូបភាព ១១ ៖ ម៉ឺនុយ TorBirdy Preferences

    ជំហានទី ២. ជ្រើសយក Open TorBirdy Preferences ដើម្បីបើកផ្ទាំងខាងក្រោមនេះ។ ចុចលើ ដើម្បីបើកសារព្រមាន TorBirdy Advanced Settings

    រូបភាព ១២ ៖ ផ្ទាំង TorBirdy Preferences

    ជំហានទី ៣. ចុចលើ ។ ប្រសិនបើលោកអ្នកបានភ្ជាប់ដោយជោគជ័យតាមរយៈបណ្តាញ Tor នោះលោកអ្នកនឹងឃើញសារ ដែលសរសេរថា(IP addresses will change (អាសយដ្ឋានពិធីការអ៊ីនធើរណែតនឹងផ្លាស់ប្តូរ))

    រូបភាព ១៣ ៖ ផ្ទាំង Are You Using Tor? (តើលោកអ្នកកំពុងប្រើ Tor ឬ?)

    កំណត់សម្គាល់ ៖ ប្រសិនបើលោកអ្នកមិនទាន់ចាប់ផ្តើមដំណើរការកម្មវិធី Tor Browser ឬ កម្មវិធី Tor Browser មិនបានភ្ជាប់សេវាទៅបណ្តាញ Tor ដូចដែលបង្ហាញនៅក្នុង ផ្នែក ៦.២.១ ខាងលើទេនោះ លោកអ្នកនឹងមិនអាចភ្ជាប់សេវាទៅកុំព្យូទ័របម្រើ អ៊ីមែលរបស់លោកអ្នកបានឡើយ ហើយលោកអ្នកអាចនឹងឃើញមានសារខាងក្រោមនេះ បន្ទាប់ពីលោកអ្នកចាប់ផ្តើមដំណើរការកម្មវិធី Thunderbird៖

    រូបភាព ១៤ ៖ ផ្ទាំង Connection Refused (ការភ្ជាប់សេវាត្រូវបានបដិសេធ)

    អ្វីដែលសំខាន់គឺត្រូវកត់សម្គាល់ថា ក្រុមហ៊ុនផ្តល់សេវាអ៊ីមែលមួយចំនួន ដូចជា Google Mail ជាដើម អាចនឹងបដិសេធការភ្ជាប់សេវាទៅកាន់កុំព្យូទ័របម្រើអ៊ីមែលតាមរយៈ បណ្តាញ Tor

    ៦.៣ បិទដំណើរការមុខងារបន្ថែម TorBirdy ឱ្យ កម្មវិធី Thunderbird

    លោកអ្នកអាចបិទដំណើរការមុខងារបន្ថែម TorBirdy បាន ប្រសិនបើលោកអ្នកមានបំណងចង់ដំណើរការកម្មវិធី Thunderbirdដោយគ្មានមុខងារបន្ថែម TorBirdy ដោយអនុវត្តជំហានខាងក្រោមនេះ៖

    ជំហានទី ១. បើកកម្មវិធី Thunderbird, រួច ចុចលើ ដើម្បីបង្ហាញ Thunderbird Menu (ម៉ឺនុយ Thunderbird) បន្ទាប់មក ជ្រើសយក Add-ons ដើម្បីបើកផ្ទាំង Add-ons Manager (គ្រប់គ្រងមុខងារបន្ថែម)។

    ជំហានទី ២. ចុចលើ នៅក្នុងរបាខាងខាងឆ្វេង។

    ជំហានទី ៣. ចុចលើ នៅក្នុងផ្ទាំងខាងក្រោមនេះ៖

    រូបភាព ១៥ ៖ បិទដំណើរការមុខងារបន្ថែមTorBirdy

    ជំហានទី ៤. ចុចលើ ដើម្បីចាប់ផ្តើមបើកដំណើរការកម្មវិធី Thunderbird ឡើងវិញ ដោយមិនមានដំណើរការរបស់មុខងារបន្ថែម TorBirdy។

    សំណួរដែលសួរញឹកញាប់ និង ការពិនិត្យមើលឡើងវិញ

    ៧. សំណួរដែលសួរញឹកញាប់

    សំណួរ ៖ តើមានអ្វីកើតឡើង ប្រសិនបើខ្ញុំបញ្ចូលតែមុខងារបន្ថែម Enigmail ប៉ុន្តែមិនបញ្ចូលកម្មវិធី GnuPG?

    ចម្លើយEnigmail នឹងគ្រាន់តែមិនដំណើរការបានប៉ុណ្ណោះ។ កម្មវិធី GnuPG គឺជាអ្នកផ្តល់ម៉ាស៊ីនបម្លែងទម្រង់សម្ងាត់ដែល Enigmail ប្រើ។

    សំណួរ ៖ តើមានគណនីអ៊ីមែលប៉ុន្មាន ដែលខ្ញុំអាចបង្កើតនៅក្នុងកម្មវិធី Thunderbird?

    ចម្លើយ ៖ បានច្រើនតាមដែលលោកអ្នកចង់បាន! Thunderbird គឺជាកម្មវិធីគ្រប់គ្រងអ៊ីមែលមួយ ហើយអាចគ្រប់គ្រងគណនីអ៊ីមែលបាន២០គណនី ឬច្រើនជាងនេះបានដោយងាយ!

    សំណួរ៖ មិត្តរបស់ខ្ញុំមានគណនីអ៊ីមែល Riseup មួយ និង Gmail មួយ។ តើខ្ញុំគួរបញ្ចុះបញ្ចូលឱ្យគាត់បញ្ចូលកម្មវិធី Thunderbird, Enigmail និង GnuPG ដែរឬទេ?

    ចម្លើយ៖ នោះប្រហែលជាការប្រសើរបំផុត។ លោកអ្នកគ្រាន់តែប្រាកដថា គាត់កំណត់មុខងារសុវត្ថិភាពទាំងអស់របស់គាត់ដូចគ្នាបេះបិទទៅនឹងអ្វីដែលលោកអ្នកបានកំណត់។ បន្ទាប់មក លោកអ្នកនិងគាត់នឹងមានមធ្យោបាយទាក់ទងគ្នាមួយដែលមានប្រសិទ្ធភាពបំផុតនៅក្នុងផ្នែកភាពឯកជននិងសុវត្ថិភាព!

    សំណួរ៖ សូមរំឭកខ្ញុំម្តងទៀតថា តើផ្នែកណាខ្លះរបស់សារអ៊ីមែល ដែល Enigmail បម្លែងជាទម្រង់សម្ងាត់?

    ចម្លើយEnigmail បម្លែងទម្រង់ជាសម្ងាត់នូវអ្វីៗដែលមាននៅក្នុងសារ។ វាមិនបម្លែងជាទម្រង់សម្ងាត់ នូវជួរបន្ទាត់ប្រធានបទរបស់សារ អាសយដ្ឋានអ៊ីមែលរបស់លោកអ្នក ឬឈ្មោះដែលលោកអ្នកជ្រើសរើសដើម្បីបញ្ចូលជាមួយគណនីអ៊ីមែលទេ។ ដូច្នេះ ប្រសិនបើលោកអ្នកកំពុងព្យាយាមផ្ញើសារសម្ងាត់មួយ ត្រូវប្រាកដថា ជួរប្រធានបទមិនបានធ្វើឱ្យលោកអ្នកបាត់បង់ការប្រុងប្រយ័ត្ន! ហើយ ប្រសិនបើលោកអ្នកចង់រក្សាអនាមិកភាពរបស់ខ្លួន ត្រូវជៀសវាងបង្ហាញឬប្រើឈ្មោះពិតរបស់លោកអ្នក នៅពេលលោកអ្នកបង្កើតគណនីអ៊ីមែលរបស់លោកអ្នក។

    សំណួរ៖ ខ្ញុំនៅតែមិនទាន់យល់ អំពីគោលបំណងនៃការចុះហត្ថលេខាលើសាររបស់ខ្ញុំជាលក្ខណៈឌីជីតថល។

    ចម្លើយ៖ ហត្ថលេខាឌីជីតថល បង្ហាញបញ្ជាក់បានថា លោកអ្នកគឺជាអ្នកផ្ញើសារពិតប្រាកដ ហើយសារនោះមិនត្រូវបានលួចកែនៅតាមផ្លូវបញ្ជូនទិន្នន័យទៅកាន់អ្នកទទួលសារគោលដៅរបស់លោកអ្នកឡើយ។ សូមគិតថា វាគឺជាទម្រង់អេឡិកត្រូនិកនៃត្រាក្រមួនដែលបោះលើស្រោមសំបុត្រមួយ ដែលក្នុងស្រោមសំបុត្រនោះមានសំបុត្រដ៏សំខាន់មួយ។