Tor Browser – កម្មវិធីអនាមិកភាព និងគេចវាងឌីជីតថល

Updated 1 August 2014

មគ្គុទេសក៍នេះមិនមានអ្នកមើលថែទៀតឡើយ

:Introduction

គេហទំព័រដើម

https://www.torproject.org

សេចក្តីតម្រូវសម្រាប់កុំព្យូទ័រ

 • គ្រប់សំណៅ Windows ទាំងអស់ (XP ឬ ថ្មីជាងនេះ)
 • មានភ្ជាប់សេវាអ៊ីនធើរណែត

សំណៅកម្មវិធី ដែលប្រើនៅក្នុង មគ្គុទ្ទេសក៍ណែនាំនេះ

 • Tor Browser: 3.5.3

កាលបរិច្ឆេទ កែសម្រួលចុងក្រោយបំផុត របស់ជំពូកនេះ

 • មីនា ២០១៤

អាជ្ញាប័ណ្ណ

ឯកសារតម្រូវឱ្យអាន

អត្ថប្រយោជន៍ដែលលោកអ្នកនឹងទទួលបាន

 • សមត្ថភាព ដើម្បីលាក់បាំងអត្តសញ្ញាណឌីជីតថលរបស់លោកអ្នក ពីគេហទំព័រដែលលោកអ្នកបើកមើល
 • សមត្ថភាព ដើម្បីលាក់បាំងគោលដៅអនឡាញរបស់លោកអ្នក ពីក្រុមហ៊ុនផ្តល់សេវាអ៊ីនធើរណែត (ISPs) និងយន្តការឃ្លាំមើលផ្សេងទៀត
 • សមត្ថភាព ដើម្បីគេចវាងពីការត្រួតពិនិត្យអ៊ីនធើរណែតនិងវិធានចម្រោះ

កម្មវិធីដែលអាចប្រើបានជាមួយ GNU Linux, Mac OS និង Microsoft Windows

កម្មវិធី Tor Browser មានសម្រាប់ប្រព័ន្ធប្រតិបត្តិការ GNU Linux, Mac OS, Microsoft Windows និងAndroidTor គឺជាកម្មវិធីដែលត្រូវបានណែនាំនិងធ្វើតេស្តហ្មត់ចត់បំផុត សម្រាប់រក្សាអនាមិកភាពនៃសកម្មភាពអនឡាញរបស់លោកអ្នក។ ប៉ុន្តែ យើងខ្ញុំសូមណែនាំដំណោះស្រាយមួយចំនួនផ្សេងទៀត ដូចខាងក្រោមនេះ៖

 • Riseup VPN គឺជាកុំព្យូទ័របម្រើ Proxy Virtual Private Network (VPN) ឥតគិតថ្លៃមួយ សម្រាប់ Linux, MAC, Android និង Microsoft Windows
 • Psiphon3 គឺជាដំណោះស្រាយ Virtual Private Network (VPN) ពាណិជ្ជកម្មឥតគិតថ្លៃមួយ សម្រាប់ Microsoft Windows និង Android OS
 • Dynaweb FreeGate គឺជាកម្មវិធី Proxy ឥតគិតថ្លៃមួយ សម្រាប់ Microsoft Windows
 • Your Freedom គឺជាកម្មវិធី Proxy ពាណិជ្ជកម្មមួយ ដែលផ្តល់ជូនផងដែរនូវសេវាឥតគិតថ្លៃ(ប៉ុន្តែយឺតជាង)មួយ។ កម្មវិធីនេះមានសម្រាប់ Linux, Mac OS និង Microsoft Windows

:Installation instructions

១.១ ការដែលលោកអ្នកគួរដឹងអំពីកម្មវិធីនេះ មុនពេលលោកអ្នកចាប់ផ្តើមប្រើវា

Tor Browser គឺជាកម្មវិធីមួយ ដែលបង្កើតឡើងដើម្បីបង្កើនភាពឯកជននៃសកម្មភាពនិងទម្លាប់ប្រើប្រាស់អ៊ីនធើរណែតរបស់លោកអ្នក។ វាជួយបិទបាំងអត្តសញ្ញាណរបស់លោកអ្នក និងសកម្មភាពអនឡាញរបស់លោកអ្នក ឱ្យរួចផុតពីទម្រង់ឃ្លាំមើលអ៊ីនធើរណែតជាច្រើន។ Tor អាចមានប្រយោជន៍ជាមធ្យោបាយធានាសុវត្ថិភាពមួយនៃការគេចវាងពីលក្ខខណ្ឌកម្រិតអេឡិកត្រូនិក ដើម្បីឱ្យលោកអ្នកអាចចូលមើល ឬផ្សព្វផ្សាយគេហទិនានុលេខន៍(blogs)និងរបាយការណ៍ព័ត៌មាន។

Tor ការពារអនាមិកភាពរបស់លោកអ្នក ដោយការបញ្ជូនទំនាក់ទំនងទិន្នន័យតាមរយៈបណ្តាញកុំព្យូទ័របម្រើចែកចែកមួយដែលដំណើរការដោយអ្នកស្ម័គ្រចិត្តមកពីទូទាំងពិភពលោក។ ការប្រើ Tor លាក់បាំងគេហទំព័រដែលលោកអ្នកបើកមើលពីអ្នកមើលដែលមានសក្តានុពល និងលាក់បាំងទីតាំង/អត្តសញ្ញាណរបស់លោកអ្នកពីគេហទំព័រទាំងនោះ។ កម្មវិធីនេះ ក៏ត្រូវបានរចនាឡើងដើម្បីធ្វើឱ្យប្រាកដថា កុំព្យូទ័របម្រើនៅក្នុងបណ្តាញ Tor មិនស្គាល់ទាំងទីតាំងរបស់លោកអ្នក និងគេហទំព័រដែលលោកអ្នកកំពុងបើកមើលផងដែរ។

Tor ក៏ចាត់ជំហានអនុវត្តន៍ផងដែរ ដើម្បីបម្លែងជាទម្រង់សម្ងាត់នូវទំនាក់ទំនងដែលធ្វើទៅកាន់ និងតាមរយៈបណ្តាញរបស់វា ប៉ុន្តែ វិធានការនេះមិនអាចពង្រីកគ្រប់ផ្លូវទៅកាន់គេហទំព័រមួយដែលកំពុងផ្ញើ ឬទទួលទិន្នន័យតាមបណ្តាញមិនមានទម្រង់សម្ងាត់បានទេ (ឧទា. បណ្តាញដែលមិនផ្តល់ការប្រើពិធីការសុវត្ថិភាព https)។ ទោះជាដូច្នេះក្តី អត្ថប្រយោជន៍នៃការប្រើ Tor នៅពេលបើកចូលគេហទំព័រទាំងនេះគឺថា Tor អាចធានាសុវត្ថិភាពទំនាក់ទំនងទិន្នន័យរបស់លោកអ្នក ទៅដល់ត្រឹមជំហានរវាងចំណុចចុងក្រោយបំផុតនៃប្រព័ន្ធកុំព្យូទ័របម្រើTor និងគេហទំព័រដែលគ្មានសុវត្ថិភាព។ នេះគឺជាចន្លោះឱកាសដើម្បីស្ទាក់ចាប់ទិន្នន័យដែលឆ្ពោះទៅជំហានចុងក្រោយនោះ។

Tor Browser Bundle រួមមាន កម្មវិធី Tor និង សំណៅកែសម្រួលមួយនៃកម្មវិធីបើកអ៊ីនធើរណែត Firefox ដែលត្រូវបានបង្កើតឡើងដើម្បីផ្តល់ការការពារបន្ថែមនៅខណៈពេលដែលប្រើវា។ Browser Bundle រួមមានផងដែរនូវមុខងារបន្ថែម NoScript និង មុខងារបន្ថែម HTTPS-Everywhere

កំណត់សម្គាល់ ៖ មានការទូទាត់តុល្យភាពមួយរវាងអនាមិកភាព និងល្បឿន។ ច្បាស់ណាស់ វានឹងដំណើរការយឺតជាងការប្រើកម្មវិធីបើកអ៊ីនធើរណែតផ្សេងទៀតដែលមាន នៅក្នុងកុំព្យូទ័ររបស់លោកអ្នក ព្រោះ Tor ជួយសម្រួលដល់ការបើកទំព័រ អ៊ីនធើរណែតជាលក្ខណៈអនាមិក ដោយប្រើវិធីសាស្ត្របញ្ជូនចរាចរណ៍ទិន្នន័យរបស់លោកអ្នកត្រឡប់ចុះឡើងឆ្លងកាត់កុំព្យូទ័រ និងកុំព្យូទ័របម្រើរបស់អ្នកស្ម័គ្រចិត្តដែលស្ថិតនៅផ្នែកផ្សេងៗជាច្រើននៃពិភពលោក។

និយមន័យ

 • Bridge Relay ៖ Bridge Relay គឺជាកុំព្យូទ័របម្រើ Tor មួយដែលមិនត្រូវបានប្រកាសជាសាធារណៈ។ ប្រសិនបើលោកអ្នកជ្រើសរើសប្រើ Bridge មួយ នោះកុំព្យូទ័របម្រើអាចផ្តល់ឱ្យលោកអ្នកនូវសិទ្ធិចូលប្រើបណ្តាញ Tor ទោះបី Tor ត្រូវបានបិទមិនឱ្យប្រើនៅក្នុងប្រទេសលោកអ្នកក៏ដោយ។

 • Port ៖ នៅក្នុងជំពូកនេះ Port គឺជាចំណុចច្រកចេញចូលមួយ ដែលតាមរយៈវា កម្មវិធីអាចប្រាស្រ័យទាក់ទងជាមួយសេវាដែលដំណើរការនៅក្នុងកុំព្យូទ័រភ្ជាប់ជាបណ្តាញផ្សេងទៀត។ ប្រសិនបើអាសយដ្ឋានទំព័រអ៊ីនធើរណែត(URL)មួយ (ដែលមានដូចជា www.google.com ជាដើម) ផ្តល់ឱ្យលោកអ្នកនូវ'អាសយដ្ឋានផ្លូវ'របស់សេវាមួយ នោះ Port នឹងប្រាប់លោកអ្នកថា តើ'ទ្វារ'ណាដែលត្រូវប្រើនៅពេលលោកអ្នកទៅដល់គោលដៅត្រឹមត្រូវ។ នៅពេលបើកអ៊ីនធើរណែត ជាទូទៅលោកអ្នកប្រើ Port 80 សម្រាប់គេហទំព័រមិនមានសុវត្ថិភាព (http://mail.google.com) និង Port 443 សម្រាប់គេហទំព័រមានសុវត្ថិភាព (https://mail.google.com)។

 • Proxy ៖ Proxy គឺជាកម្មវិធីអន្តការីមួយ ដែលដំណើរការនៅក្នុងកុំព្យូទ័ររបស់លោកអ្នក នៅក្នុងបណ្តាញកុំព្យូទ័រមូលដ្ឋានរបស់លោកអ្នក ឬនៅកន្លែងផ្សេងទៀតនៅលើអ៊ីនធើរណែត ដែលជួយបញ្ជូនទំនាក់ទំនងរបស់លោកអ្នកបន្តទៅកាន់គោលដៅចុងក្រោយរបស់វា។

 • Route ៖ Route គឺជាផ្លូវទំនាក់ទំនងនៅលើអ៊ីនធើរណែត នៅចន្លោះរវាងកុំព្យូទ័ររបស់លោកអ្នកនិងកុំព្យូទ័របម្រើគោលដៅ។

របៀបទាញយកកម្មវិធី Tor Browser

២.០ របៀបទាញយកកម្មវិធី Tor Browser

Tor Browser គឺជាសំណៅកែសម្រួលមួយនៃកម្មវិធី Firefox ដែលនឹងផ្តល់ឱ្យលោកអ្នកនូវគ្រប់អ្វីដែលលោកអ្នកត្រូវការដើម្បីបើកអ៊ីនធើរណែតក្នុងលក្ខណៈអនាមិក។ កញ្ចប់កម្មវិធីនេះ មិនតម្រូវឱ្យធ្វើការបញ្ចូលក្នុងកុំព្យូទ័រទេ គ្រាន់តែទាញយកនិងបើកដំណើរការគឺជាការស្រេច។

ដើម្បីទាញយកកម្មវិធី Tor Browser ត្រូវអនុវត្តជំហានខាងក្រោមនេះ៖

ជំហានទី ១. ចុចរហ័សពីរដងលើ ; ផ្ទាំង Open File - Security Warning (បើកឯកសារ - ការព្រមានអំពីសុវត្ថិភាព) អាចនឹងលេចមក។ ប្រសិនបើវាលេចមក ត្រូវចុចលើ ដើម្បីបើកកម្មវិធី។ បន្ទាប់មក ផ្ទាំងជ្រើសរើសភាសានឹងលេចមកដូចខាងក្រោមនេះ៖

រូបភាព ១ ៖ ផ្ទាំងជ្រើសរើសភាសា

ជ្រើសរើសភាសាពីម៉ឺនុយទម្លាក់ បន្ទាប់មក ចុចលើប៊ូតុង OK ដើម្បីបើកផ្ទាំងខាងក្រោមនេះ។

ជំហានទី ២. ជ្រើសរើសទីតាំងដើម្បីទាញយកកម្មវិធី Tor Browser

កំណត់សម្គាល់ ៖ កម្មវិធី Tor Browser មិនបញ្ចូលខ្លួនឯងដោយស្វ័យប្រវត្តនៅក្នុងថតឯកសារ C:\Program Files ទេ (ខុសពីនីតិវិធីបញ្ចូលកម្មវិធីនៃកម្មវិធីភាគច្រើនដែលយើងខ្ញុំបានណែនាំ) ប៉ុន្តែវាបង្កើតថតឯកសារមួយនៅលើ Desktop របស់លោកអ្នកជំនួសវិញ។

ចំណុចសំខាន់ ៖ លោកអ្នកអាចទាញយកកម្មវិធី Tor Browser ទៅដាក់ក្នុងថតឯកសារផ្សេងមួយ នៅក្នុងកុំព្យូទ័ររបស់លោកអ្នក ឬទៅដាក់ក្នុងអង្គចងចាំ USB មួយ។ ការធ្វើដូចនេះ អាចនឹងជួយលោកអ្នកលាក់បាំងការពិតដែលថា លោកអ្នកកំពុងប្រើTor នៅក្នុងកុំព្យូទ័ររបស់លោកអ្នក។

ត្រូវចុចលើ ដើម្បីទទួលយកថតឯកសារនៅលើ Desktop ដែលមានស្រាប់ និងបើកផ្ទាំងខាងក្រោមនេះ ឬត្រូវចុចលើ ដើម្បីបើកផ្ទាំង Browse for Folder (បើកចូលទៅថតឯកសារ) និង បើកចូលទៅអាសយដ្ឋានថតឯកសារដែលចង់បានដើម្បីដាក់កម្មវិធី Tor Browser

រូបភាព ២ ៖ ឧទាហរណ៍អំពី អាសយដ្ឋានថតឯកសារ ដែលមានស្រាប់សម្រាប់ដាក់កម្មវិធី Tor Browser

ជំហានទី ៣. ចុចលើ ដើម្បីចាប់ផ្តើមទាញយកកម្មវិធី Tor Browser។ កាលណាចប់សព្វគ្រប់ហើយ លោកអ្នកនឹងឃើញមានផ្ទាំងមួយលេចមកបញ្ជាក់ថា កម្មវិធី Tor Browser ត្រូវបានបញ្ចូល និងអាចចាប់ផ្តើមដំណើរការបាន។

រូបភាព ៤ ៖ ដំណើរការទាញយកកម្មវិធី បានបញ្ចប់ទៅដោយជោគជ័យ

សូមកត់សម្គាល់ថា ជម្រើស Run Tor Browser (ចាប់ផ្តើមដំណើរការកម្មវិធី Tor Browser) ត្រូវបានជ្រើសយកនៅក្នុងផ្ទាំងខាងលើ។ នៅពេលលោកអ្នកចុចលើប៊ូតុង Finish (បញ្ចប់) នោះកម្មវិធី Tor Browser នឹងចាប់ផ្តើមបើកដំណើរការដោយស្វ័យប្រវត្ត។

នៅក្នុងឧទាហរណ៍នេះ បន្ទាប់ពីដំណើរការទាញយកកម្មវិធីបានចប់សព្វគ្រប់ហើយ កម្មវិធី Tor Browser នឹងលេចមកនៅលើ Desktop របស់លោកអ្នក នៅក្នុងថតឯកសារមួយដែលមានឈ្មោះថា Tor Browser*។ ដើម្បីប្រើកម្មវិធី *Tor Browser នៅពេលណាមួយ លោកអ្នកគ្រាន់តែចុចរហ័សពីរដងលើ នៅក្នុងថតឯកសារនេះ គឺជា ការស្រេច។

រូបភាព ៥ ៖ កម្មវិធី Tor Browser ដែលត្រូវបានទាញយក ទៅដាក់ក្នុងថតឯកសារមួយនៅលើ Desktop

ឥឡូវនេះ លោកអ្នកទាញយកកម្មវិធី Tor Browser បានដោយជោគជ័យ។

របៀបចូលប្រើអ៊ីនធើរណែត ដោយប្រើកម្មវិធី Tor Browser

៣.០ របៀបភ្ជាប់ទៅបណ្តាញ Tor

នៅពេលលោកអ្នកបើកកម្មវិធី Tor Browser ជាលើកដំបូង វានឹងប្រាប់លោកអ្នកឱ្យជ្រើសរើសយករបៀបបើកអ៊ីនធើរណែតរបស់វា៖

 • Direct Access (សិទ្ធិចូលប្រើដោយផ្ទាល់) ៖ លោកអ្នកគួរជ្រើសយកជម្រើសនេះ បើសិទ្ធិចូលប្រើអ៊ីនធើរណែតរបស់លោកអ្នកមិនត្រូវបានរឹតត្បិត និងបើសិនការប្រើ Tor មិនត្រូវបានបំបិទ ហាមឃាត់ ឬពិនិត្យតាមដាននៅកន្លែងដែលលោកអ្នកស្ថិតនៅ។

 • Restricted Access (សិទ្ធិចូលប្រើដែលត្រូវបានរឹតត្បិត) ៖ លោកអ្នកគួរជ្រើសយកជម្រើសនេះ ប្រសិនបើសិទ្ធិចូលប្រើអ៊ីនធើរណែតរបស់លោកអ្នកត្រូវបានរឹតត្បិត និងប្រសិនបើការប្រើ Tor ត្រូវបានបំបិទ ហាមឃាត់ ឬពិនិត្យតាមដាននៅកន្លែងដែលលោកអ្នកស្ថិតនៅ។

ការកំណត់ទាំងនេះ អាចផ្លាស់ប្តូរបាននៅក្នុងកម្មវិធី Tor Browser ដោយមិនចាំបាច់ត្រូវតែបញ្ចូលកម្មវិធីឡើងវិញទេ។ កិច្ចការនេះអាចចាំបាច់ត្រូវធ្វើ បើសិនមានស្ថានភាពផ្លាស់ប្តូរនៅក្នុងកន្លែងរបស់លោកអ្នក ឬបើសិនលោកអ្នកកំពុងនៅក្រៅប្រទេស។

ចាប់ពីពេលដែលលោកអ្នកបើកកម្មវិធី Tor Browser ជាលើកទីពីរមក វានឹងភ្ជាប់លោកអ្នកទៅបណ្តាញ Tor ដោយមិនតម្រូវឱ្យធ្វើការកំណត់អ្វីបន្ថែមឡើយ។

៣.១.១ របៀបភ្ជាប់ទៅបណ្តាញ Tor - សិទ្ធិចូលប្រើដោយផ្ទាល់

ដើម្បីកំណត់កម្មវិធី Tor Browser ឱ្យចូលប្រើបណ្តាញ Tor ដោយផ្ទាល់ ត្រូវអនុវត្តជំហានខាងក្រោមនេះ៖

ជំហានទី ១. បើកចូលទៅ ថតឯកសារ Tor Browser បន្ទាប់មក ចុចរហ័សពីរដងលើ ដើម្បីបើកផ្ទាំងខាងក្រោមនេះ៖

រូបភាព ១ ៖ ផ្ទាំង Tor Network Settings

ជំហានទី ២. ចុចលើប៊ូតុង ដែលនឹងបើកផ្ទាំង Tor Status (ស្ថានភាព Tor) ដែលបង្ហាញស្ថានភាពរីកចម្រើននៃដំណើរការភ្ជាប់កម្មវិធីទៅបណ្តាញ Tor

រូបភាព ២ ៖ ផ្ទាំង Tor Status (ស្ថានភាព Tor) ដែលបង្ហាញភាពរីកចម្រើននៃដំណើរការភ្ជាប់សេវា

ពីរបីស្របក់ក្រោយមក កម្មវិធី Tor Browser នឹងបើកផ្ទាំងកម្មវិធីថ្មីមួយដែលបង្ហាញផ្ទាំងដូចខាងក្រោមនេះ៖

រូបភាព ៣ ៖ កម្មវិធី Tor Browser; ត្រូវបានភ្ជាប់ដោយជោគជ័យទៅបណ្តាញ Tor

ឥឡូវនេះ លោកអ្នកអាចបើកចូលអ៊ីនធើរណែតបាន ដោយមានការការពាររបស់បណ្តាញ Tor

កំណត់សម្គាល់ ៖ នៅរៀងរាល់ពេលដែលលោកអ្នកបើកដំណើរការកម្មវិធី Tor Browser វានឹងបើកផ្ទាំង Tor Status (ស្ថានភាព Tor) (រូបភាព ២) ដោយស្វ័យប្រវត្ត មុនពេលចាប់ផ្តើមដំណើរការកម្មវិធី Tor Browser (រូបភាព ៣)។

៣.១.២ របៀបភ្ជាប់ទៅបណ្តាញ Tor - សិទ្ធិចូលប្រើដែលត្រូវបានរឹតត្បិត

ប្រសិនបើលោកអ្នករស់នៅក្នុងតំបន់មួយ ដែលការចូលប្រើបណ្តាញ Tor ដោយផ្ទាល់ (ដូចដែលបានបរិយាយខាងលើ) មិនអាចធ្វើទៅបានឬមានលក្ខណៈប្រថុយប្រថាន នោះលោកអ្នកអាចកំណត់ឱ្យ Tor ព្យាយាមគេចវាងពីឧបសគ្គដែលកំពុងមាននោះ។

ជំហានទី ១. បើកចូលទៅថតឯកសារ Tor Browser បន្ទាប់មក ចុចរហ័សពីរដងលើ ដើម្បីបើកផ្ទាំងខាងក្រោមនេះ៖

រូបភាព ៤ ៖ ផ្ទាំង Tor Network Settings

ជំហានទី ២. ចុចលើប៊ូតុង ដើម្បីបើកផ្ទាំងថ្មីមួយ។ លោកអ្នកនឹងត្រូវបានសួរសំណួរខ្លីចំនួនបី ដើម្បីជួយលោកអ្នកចូលប្រើបណ្តាញ Tor

សំណួរទី ១ ៖ ការចូលប្រើ Proxy; ប្រសិនបើលោកអ្នកត្រូវការចូលប្រើអ៊ីនធើរណែតតាមរយៈ Proxy មួយ ត្រូវគូសយក yes បន្ទាប់មក ចុចលើ ។ ប្រសិនបើលោកអ្នកមិនប្រើ Proxy ទេ ត្រូវគូសយក no បន្ទាប់មក ចុចលើ

ប្រសិនបើលោកអ្នកបានជ្រើសយក yes ខាងលើ លោកអ្នកត្រូវបំពេញការកំណត់នៃProxyរបស់លោកអ្នកនៅក្នុងផ្ទាំងខាងក្រោមនេះ។ បើសិនលោកអ្នកមិនស្គាល់ការកំណត់នៃProxyរបស់លោកអ្នក លោកអ្នកត្រូវពិនិត្យការកំណត់តាមទម្លាប់នៃកម្មវិធីបើកអ៊ីនធើរណែតរបស់លោកអ្នក។ នៅក្នុង Firefox លោកអ្នកអាចរកឃើញការកំណត់ទាំងនេះនៅក្នុង Options > Advanced > ស្លាកផ្ទាំង Network ក្នុងផ្នែក Connection Settings។ នៅក្នុងកម្មវិធីបើកអ៊ីនធើរណែតផ្សេងទៀត លោកអ្នកអាចនឹងរកឃើញការកំណត់ទាំងនេះនៅក្នុង *Internet Options។ ប្រើមុខងារពិសេស *Help ដែលមាននៅក្នុងកម្មវិធីបើកអ៊ីនធើរណែតរបស់លោកអ្នកសម្រាប់ជាជំនួយបន្ថែម។

រូបភាព ៥ ៖ ផ្ទាំង Proxy settings

សំណួរទី ២ ៖ Ports ដែលត្រូវបានដាក់កម្រិត; ប្រសិនបើលោកអ្នកកំពុងចូលប្រើអ៊ីនធើរណែតតាមរយៈ Firewall មួយដែលអនុញ្ញាតឱ្យចូលប្រើបានតែលើ Ports ខ្លះ (ឧទា. port 80 ឬ 443 សម្រាប់ការបើកចូលអ៊ីនធើរណែត) នោះត្រូវជ្រើសយក yes រួចចុចលើ ដើម្បីកំណត់មុខងារឱ្យ Ports ទាំងនោះ បើមិនអញ្ចឹងទេ ត្រូវជ្រើសយក no រួចចុចលើ

រូបភាព ៦ ៖ ផ្ទាំងកំណត់ការដាក់កម្រិត Port

សំណួរទី ៣ ៖ ការភ្ជាប់អ៊ីនធើរណែតដែលត្រូវបានត្រួតពិនិត្យ; ប្រសិនបើលោកអ្នករស់នៅក្នុងប្រទេសមួយដែលកំពុងបំបិទឬពិនិត្យតាមដានយ៉ាងសកម្មនូវចរាចរណ៍របស់ Tor នោះលោកអ្នកអាចកំណត់មុខងារឱ្យកម្មវិធី Tor Browser ប្រើ Bridge មួយ ដែលនឹងបំភ័ន្តការពិតដែលថា លោកអ្នកកំពុងប្រើ Tor

នៅពេលលោកអ្នកបានចុចលើ បន្ទាប់ពី សំណួរទី ២ លោកអ្នកនឹងត្រូវបានបង្ហាញផ្ទាំងដែលអនុញ្ញាតឱ្យលោកអ្នកថតចម្លងបញ្ចូល (Paste) អាសយដ្ឋាន Bridge។ សូមមើលផ្នែក របៀបទទួលបានអាសយដ្ឋាន Bridge សម្រាប់ពាក្យណែនាំអំពីរបៀបទទួលបានអាសយដ្ឋាន Bridge។

រូបភាព ៧ ៖ ផ្ទាំងកំណត់មុខងារឱ្យ Tor Bridge

ពេលលោកអ្នកបានបន្ថែមអាសយដ្ឋាន Bridge ត្រូវចុចលើ ដើម្បីបញ្ចប់ការកំណត់មុខងាររបស់លោកអ្នក និងដើម្បីភ្ជាប់ទៅ(បណ្តាញ Tor)។

រូបភាព ៨ ៖ ផ្ទាំង Tor Status (ស្ថានភាព Tor) ដែលបង្ហាញភាពរីកចម្រើននៃដំណើរការភ្ជាប់សេវា

ពីរបីស្របក់ក្រោយមក កម្មវិធី Tor Browser នឹងបើកផ្ទាំងកម្មវិធីថ្មីមួយ ដែលបង្ហាញផ្ទាំងដូចខាងក្រោមនេះ៖

រូបភាព ៩ ៖ កម្មវិធី Tor Browser; ត្រូវបានភ្ជាប់ដោយជោគជ័យទៅបណ្តាញ Tor

ឥឡូវនេះ លោកអ្នកអាចបើកអ៊ីនធើរណែតបាន ដោយមានការការពាររបស់បណ្តាញ Tor

កំណត់សម្គាល់ ៖ នៅរៀងរាល់ពេលដែលលោកអ្នកបើកដំណើរការកម្មវិធី Tor Browser វានឹងបើកផ្ទាំង Tor Status (ស្ថានភាព Tor) (រូបភាព ៨) ដោយស្វ័យប្រវត្ត មុនពេលចាប់ផ្តើមដំណើរការកម្មវិធី Tor Browser (រូបភាព ៩)។

៣.២ កំណត់សិទ្ធិចូលប្រើបណ្តាញ Tor ឡើងវិញ

នៅដំណាក់កាលណាក៏ដោយ ប្រសិនបើលោកអ្នកត្រូវការចូលប្រើបណ្តាញ Torតាមមធ្យោបាយផ្សេងមួយ (ឧទា. ប្រសិនបើលោកអ្នកបានធ្វើដំណើរទៅប្រទេសមួយដែលបិទសិទ្ធិប្រើ Tor) លោកអ្នកអាចធ្វើបច្ចុប្បន្នភាពការកំណត់របស់លោកអ្នក នៅក្នុងកម្មវិធីបើកអ៊ីនធើរណែត។ ត្រូវចុចលើរូបសញ្ញា រួចជ្រើសយក Open Network Settings (បើកផ្ទាំងការកំណត់បណ្តាញ)។

រូបភាព ១០ ៖ ផ្ទាំងជម្រើសនានារបស់ Tor Browser

លោកអ្នកនឹងត្រូវបានបង្ហាញនូវផ្ទាំងថ្មីមួយ (រូបភាព ១១) ដែលនឹងអនុញ្ញាតឱ្យលោកអ្នកអាចផ្លាស់ប្តូររបៀបដែលកម្មវិធី Tor Browser ចូលប្រើអ៊ីនធើរណែត។ គូសយកជម្រើសដែលលោកអ្នកចង់បាន និងផ្លាស់ប្តូរការកំណត់របស់វា។ បន្ទាប់ពីលោកអ្នក ពេញចិត្តចំពោះការផ្លាស់ប្តូរ ត្រូវចុចលើ រួចចាប់ផ្តើមបើកដំណើរការកម្មវិធី Tor Browser ឡើងវិញ។

រូបភាព ១១ ៖ ផ្ទាំងជម្រើសនានារបស់ Tor Browser

៣.៣ របៀបទទួលបានអាសយដ្ឋាន Bridge

ដើម្បីកំណត់ឱ្យកម្មវិធី Tor Browser ប្រើ Bridges លោកអ្នកចាំបាច់ត្រូវមានអាសយដ្ឋាន Bridge។ មានមធ្យោបាយចម្បងពីរដែលអាចសម្រេចកិច្ចការនេះបាន៖

អ៊ីមែល

ដើម្បីទទួលបាន Bridges តាមរយៈអ៊ីមែល លោកអ្នកចាំបាច់ត្រូវមានគណនីអ៊ីមែល Gmail ឬ Yahoo មួយ។ ត្រូវផ្ញើអ៊ីមែលមួយទៅ bridges@bridges.torproject.org ដោយសរសេរប្រធានបទរបស់អ៊ីមែលនេះថា get bridges។ បន្ទាប់ពីពីរបីនាទីក្រោយមក លោកអ្នកនឹងទទួលបានអ៊ីមែលមួយដែលមានរាយឈ្មោះ Bridges ចំនួន ៣ និងព័ត៌មានលម្អិតបន្ថែមមួយចំនួន។

រូបភាព ១២ ៖ អ៊ីមែលដែលមានរាយឈ្មោះ Bridges

គេហទំព័រ

បើសិនការចូលប្រើរបស់លោកអ្នកមិនត្រូវបានរឹតត្បិតទេនោះ លោកអ្នកអាចនឹងទទួលបានអាសយដ្ឋាន Bridge ពីគេហទំព័រ Tor តាមរយៈការបើកចូលគេហទំព័រ https://bridges.torproject.org/

បន្ទាប់ពីបើកចូលគេហទំព័រនេះហើយ លោកអ្នកចាំបាច់ត្រូវអនុវត្តបីជំហានដូចខាងក្រោម៖

 • ចុចលើ

 • ចុចលើ

 • បំពេញអក្សរ captcha បន្ទាប់មក ចុចលើ

បន្ទាប់ពីលោកអ្នកបានវាយបញ្ចូលអក្សរ captcha បានត្រឹមត្រូវរួចហើយ លោកអ្នកឃើញបង្ហាញអាសយដ្ឋាន Bridge ចំនួន៣។

Figure 13: Bridge addresses received via the Tor Project website

រូបភាព ១៣ ៖ អាសយដ្ឋាន Bridge ដែលទទួលបានតាមរយៈគេហទំព័រ Tor Project (គម្រោង Tor)

កំណត់សម្គាល់Bridge Database (ឃ្លាំងទិន្នន័យ Bridge) ត្រូវបានបង្កើតឡើង ដើម្បីបង្ការកុំឱ្យអ្នកផ្សេងទៀតស្គាល់ អាសយដ្ឋាន Bridge ទាំងអស់បានដោយងាយ។ ជាដំបូង វាហាក់ដូចជាផ្តល់ឱ្យលោកអ្នកនូវ Bridges ដូចៗគ្នានៅរៀងរាល់ពេលនីមួយៗ។ ប៉ុន្តែ បន្ទាប់ពីមួយរយៈពេលក្រោយមក វានឹងផ្តល់អាសយដ្ឋានថ្មីៗជាយថាហេតុ។

បន្ទាប់ពីលោកអ្នកបានទទួលអាសយដ្ឋាន Bridge រួចហើយ ត្រូវចម្លងពួកវាទៅដាក់ក្នុងប្រអប់វាយអក្សរនៅក្នុងផ្ទាំងដូចនៅក្នុង រូបភាព ៧ ៖ ផ្ទាំងកំណត់មុខងារឱ្យ Tor Bridgeរូបភាព ១១ ៖ ផ្ទាំងជម្រើសនានារបស់ Tor Browser

ការប្រើកម្មវិធី Tor Browser

៤.០ ការប្រើកម្មវិធី Tor Browser

កម្មវិធី Tor Browser ត្រូវបានរចនាឡើង ដើម្បីងាយស្រួលប្រើប្រាស់។ តាមការពិត ប្រសិនបើលោកអ្នកចេះច្បាស់អំពីរបៀបប្រើកម្មវិធីបើកអ៊ីនធើរណែតមួយ លោកអ្នកនឹងអាចប្រើកម្មវិធី Tor Browser បាន ព្រោះវាគឺជាសំណៅមួយរបស់កម្មវិធី Firefox ដែលត្រូវបានកែសម្រួលឱ្យមានកម្រិតភាពឯកជននិងសុវត្ថិភាពបន្ថែម។

កំណត់សម្គាល់ ៖ ដោយកម្មវិធី Tor Browser ត្រូវបានរចនាឡើងដោយគិតគូរអំពីភាពឯកជន កម្មវិធីនេះត្រូវបានកំណត់មុខងារមិនឱ្យថតទុកព័ត៌មានណាមួយទៅក្នុងថាសរឹង ឬអង្គចងចាំ USB ទេ។ នេះមានន័យថា នៅពេលលោកអ្នកចាកចេញពី កម្មវិធី Tor Browser គ្រប់ប្រវត្តិបើកចូលអ៊ីនធើរណែតរបស់លោកអ្នកទាំងអស់ត្រូវបានបំភ្លេចចោល។

៤.១ របៀបពិនិត្យមើលថា តើកម្មវិធី Tor Browser មានដំណើរការដែរឬទេ##

ដូចជាកម្មវិធីគេចវាងផ្សេងទៀតដែរ លោកអ្នកត្រូវបានណែនាំឱ្យធ្វើតេស្តឯករាជ្យងាយៗមួយចំនួន ដើម្បីធានាថា កម្មវិធី Tor Browser មានដំណើរការ ដោយលោកអ្នកចូលទៅក្នុងគេហទំព័រណាដែលនឹងព្យាយាមកំណត់អត្តសញ្ញាណ (ពីអាសយដ្ឋាន ពិធីការអ៊ីនធើរណែត(IP address)) នូវទីតាំងមូលដ្ឋានដែលលោកអ្នកស្ថិតនៅ។

មានគេហទំព័រឥតគិតថ្លៃមួយចំនួនដែលធ្វើកិច្ចការនេះ មានដូចជា check.torproject.org, iplocation.net, ip2location.com, whatismyipaddress.com។ល។ ប្រសិនបើលោកអ្នកបើកចូលគេហទំព័រទាំងនេះដោយផ្ទាល់ដោយមិនប្រើកម្មវិធី Tor Browser ឬមិនប្រើកម្មវិធីគេចវាងណាមួយផ្សេងទៀត នោះវាគួរតែបង្ហាញអាសយដ្ឋានពិធីការអ៊ីនធើរណែត (IP address) ពិតប្រាកដរបស់លោកអ្នក និងផ្តល់ឱ្យលោកអ្នកនូវទីតាំងរូបវន្តស្ទើរតែត្រឹមត្រូវពិតប្រាកដ។ ប៉ុន្តែ បើសិនលោកអ្នកបើកចូលគេហទំព័រទាំងនោះដោយប្រើកម្មវិធី Tor Browser ឬកម្មវិធីគេចវាងផ្សេងទៀត នោះទីតាំង និងអាសយដ្ឋានពិធីការអ៊ីនធើរណែត (IP address) ដែលលោកអ្នកនឹងមើលឃើញ គួរតែខុសគ្នា។

រូបភាព ១ ៖ កម្មវិធី Firefox (ខាងលើ) & កម្មវិធី Tor Browser (ខាងក្រោម) នៅក្នុងកុំព្យូទ័រតែមួយ ដែលបង្ហាញភាពខុសគ្នានៃស្ថានភាព Tor និង អាសយដ្ឋានពិធីការអ៊ីនធើរណែត (IP address)

៤.២ របៀបបង្កើតអត្តសញ្ញាណថ្មី

លោកអ្នកអាចបង្កើតអត្តសញ្ញាណថ្មីមួយសម្រាប់កម្មវិធីបើកអ៊ីនធើរណែតរបស់លោកអ្នក។ នេះមានន័យថា សំណុំថ្មីនៃកុំព្យូទ័របម្រើ Proxy *Tor** ចៃដន្យមួយ នឹងត្រូវបានជ្រើសរើសសម្រាប់ឱ្យលោកអ្នកប្រើប្រាស់។ វានឹងធ្វើឱ្យលោកអ្នកមើលទៅហាក់ដូចជាមកពីទីតាំងថ្មីមួយឆ្ពោះទៅកាន់ប្រព័ន្ធកុំព្យូទ័របម្រើអ៊ីនធើរណែត។ ដើម្បីធ្វើការនេះ ត្រូវចុចលើ បន្ទាប់មក ជ្រើសយក *New Identity (អត្តសញ្ញាណថ្មី) ពីម៉ឺនុយ។ កម្មវិធី Tor Browser នឹងបិទនិងសម្អាត ប្រវត្តិបើកចូលអ៊ីនធើរណែត និង ឃុកឃី (Cookies) របស់លោកអ្នក នៅក្នុងរយៈពេលដ៏ខ្លី ហើយបន្ទាប់មក ចាប់ផ្តើមដំណើរការឡើងវិញ។ នៅពេលកម្មវិធីបានចាប់ផ្តើមដំណើរការឡើងវិញ លោកអ្នកអាចពិនិត្យមើលទីតាំងថ្មីរបស់លោកអ្នក ដូចដែលបានបរិយាយនៅក្នុង ផ្នែក ៤.១ ខាងលើ។

រូបភាព ២ ៖ ការជ្រើសយកអត្តសញ្ញាណថ្មីពីម៉ឺនុយ TorButton

៤.៣ របៀបបើកដំណើរការមុខងារបន្ថែម NoScript

កម្មវិធី Tor Browser មានមុខងារបន្ថែម NoScript បញ្ចូលជាមុនរួចជាស្រេច។ NoScript អាចបន្ថែមការការពារដល់លោកអ្នកពីគេហទំព័រអាក្រក់នានា និងពីការបែកធ្លាយអត្តសញ្ញាណពិតរបស់លោកអ្នក តាមរយៈការអនុវត្តសំណេរកម្មវិធីនៅក្នុងកម្មវិធី Tor Browser របស់លោកអ្នក។ ប៉ុន្តែ មុខងារបន្ថែម NoScript ត្រូវបានបិទដំណើរការជាស្វ័យប្រវត្តនៅក្នុងកម្មវិធី Tor Browser ដែលដោយហេតុនេះហើយ ការការពារបន្ថែមនេះមិនទាន់មាននៅឡើយទេ។

ប្រសិនបើលោកអ្នកចង់បើកដំណើរការមុខងារការពារបន្ថែមដែលផ្តល់ដោយNoScript លោកអ្នកអាចបើកវាបានដោយបើកម៉ឺនុយ NoScript រួចចុចលើ Forbid Scripts Globally (ហាមឃាត់សំណេរកម្មវិធីជាទូទៅ) បន្ទាប់មក កំណត់មុខងារជម្រើសជាច្រើនដែលវាផ្តល់ឱ្យ។

យើងខ្ញុំសូមណែនាំឱ្យលោកអ្នកអានបន្ថែមអំពី NoScript នៅក្នុងជំពូកកម្មវិធី FireFox

រូបភាព ៣ ៖ ការបើកដំណើរការមុខងារបន្ថែម NoScript ដោយការជ្រើសយកជម្រើស Forbid Scripts Globally (ហាមឃាត់សំណេរកម្មវិធីជាទូទៅ) (ត្រូវបានណែនាំឱ្យប្រើ)

៤.៤ បច្ចុប្បន្នភាពនៃកម្មវិធី Tor Browser

នៅក្នុង ជំពូក ១.៤ នៃ កូនសៀវភៅណែនាំ យើងខ្ញុំមានពន្យល់អំពីសារៈសំខាន់នៃការរក្សាបច្ចុប្បន្នភាពនៃកម្មវិធីកុំព្យូទ័ររបស់លោកអ្នក។ កម្មវិធី Tor Browser ក៏ត្រូវការរក្សាឱ្យមានបច្ចុប្បន្នភាពផងដែរ។ បន្ទាប់ពីមានសំណៅបច្ចុប្បន្នភាពនៃកម្មវិធី នៅពេលលោកអ្នកចាប់ផ្តើមបើកដំណើរការកម្មវិធី Tor Browser លោកអ្នកនឹងទទួលបានការជូនដំណឹងមួយថា កម្មវិធីបើកអ៊ីនធើរណែតរបស់លោកអ្នកគឺហួសសម័យហើយ (រូបភាព ៤) ហើយលោកអ្នកនឹងត្រូវបានណែនាំឱ្យចុចនិងជ្រើសយក Download Tor Browser Update (ដោនឡូតបច្ចុប្បន្នភាពកម្មវិធីបើកអ៊ីនធើរណែត Tor)។ លោកអ្នកនឹងត្រូវបាននាំទៅកាន់គេហទំព័រ Tor Project (គម្រោង Tor) ដែលជាកន្លែងលោកអ្នកអាចទទួលបានសំណៅកម្មវិធីថ្មីចុងក្រោយបំផុត។ បន្ទាប់ពីដោនឡូតរួចហើយ លោកអ្នកអាចអនុវត្តតាមមគ្គុទ្ទេសក៍នេះ ដើម្បីបញ្ចូលកម្មវិធី Tor Browser ថ្មីចុងក្រោយនោះ។

រូបភាព ៤ ៖ កម្មវិធី Tor Browser ដែលបង្ហាញថា មានសំណៅបច្ចុប្បន្នភាព

សំណួរដែលសួរញឹកញាប់អំពីកម្មវិធី Tor Browser

៥.០ សំណួរដែលសួរញឹកញាប់

Tor គឺជាបំណែកកម្មវិធីមួយដែលត្រូវបានថែទាំយ៉ាងល្អ និងត្រូវបានធ្វើតេស្តយ៉ាងហ្មត់ចត់។ បណ្តាញ Tor ត្រូវបានប្រើដោយមនុស្សរាប់សែននាក់នៅទូទាំងពិភពលោក។ ការកែលម្អជាបន្តបន្ទាប់ បានធ្វើឱ្យវាកាន់តែមានសុវត្ថិភាពនិងស្ថេរភាព។ ថ្វីបើសេចក្តីពន្យល់នៅក្នុងជំពូកនេះអាចមើលទៅហាក់ដូចជាស្មុគស្មាញក៏ដោយ នៅក្នុងករណីជាច្រើន លោកអ្នកនឹងមិនចាំបាច់ត្រូវអាន ផ្នែក ៣.១.១ របៀបភ្ជាប់ទៅបណ្តាញ Tor - សិទ្ធិចូលប្រើដោយផ្ទាល់ ដើម្បីធ្វើឱ្យកម្មវិធី Tor Browser ដំណើរការបានត្រឹមត្រូវឡើយ។

*សំណួរ ៖ ហេតុអ្វីបានជាខ្ញុំគួរតែប្រើកម្មវិធី Tor Browser?*

*ចម្លើយ ៖ នេះជាសំណួរល្អ។ Tor Browser គឺជាកម្មវិធីដ៏អស្ចារ្យមួយ ប្រសិនបើលោកអ្នកត្រូវការគេចវាងពីការត្រួតពិនិត្យ អ៊ីនធើរណែត ដើម្បីចូលប្រើគេហទំព័រជាក់លាក់មួយចំនួន។ វាមានប្រយោជន៍ផងដែរ ប្រសិនបើលោកអ្នកមិនចង់ឱ្យក្រុមហ៊ុនផ្តល់សេវាអ៊ីនធើរណែត (ISP) ដឹងថា តើគេហទំព័រណាខ្លះដែលលោកអ្នកកំពុងបើកមើល ឬប្រសិនបើលោកអ្នកមិនចង់ឱ្យគេហទំព័រទាំងនោះស្គាល់ទីតាំងឬទីប្រភពដើមរបស់លោកអ្នក។*

*សំណួរ ៖ នៅពេលខ្ញុំដំណើរការកម្មវិធី Tor Browser តើកម្មវិធីទាំងអស់ផ្សេងទៀតរបស់ខ្ញុំធ្វើការទាក់ទងជាលក្ខណៈអនាមិកតាមរយៈបណ្តាញ Tor ដែរឬទេ?*

*ចម្លើយ ៖ ទេ។ គឺជាការសំខាន់ណាស់ដែលលោកអ្នកត្រូវចងចាំថា លោកអ្នកអាចចូលប្រើ បណ្តាញ Tor បានតែតាមរយៈកម្មវិធី Tor Browser តែប៉ុណ្ណោះ។ កម្មវិធីទាំងអស់ផ្សេងទៀតរបស់លោកអ្នក គឺធ្វើការទាក់ទងដោយផ្ទាល់ជាមួយប្រព័ន្ធកុំព្យូទ័របម្រើនៅក្នុងអ៊ីនធើរណែត។ ដើម្បីប្រាកដទាំងស្រុងថា លោកអ្នកកំពុងធ្វើការទាក់ទងនៅលើបណ្តាញ Tor លោកអ្នកអាចពិនិត្យមើលវានៅក្នុងគេហទំព័រ https://check.torproject.orgបានគ្រប់ពេល។ Tor ពឹងផ្អែកផងដែរ ទៅលើការអនុវត្តការប្រុងប្រយ័ត្ន សុភនិច្ឆ័យ និងសុភវិនិច្ឆ័យរបស់លោកអ្នក នៅពេលបើកមើលគេហទំព័រថ្មីឬគេហទំព័រដែលស្គាល់មិនច្បាស់។*

*សំណួរ ៖ តើ Tor កំពុងការពារទំនាក់ទំនងទាំងអស់ ឬណាមួយ នៅពេលប្រើកម្មវិធី Tor Browser ដែរឬទេ?*

*ចម្លើយTor នឹងបម្លែងជាទម្រង់សម្ងាត់ នូវគ្រប់ទំនាក់ទំនងទាំងអស់ ដែលមានរវាងលោកអ្នកនិងក្របខ័ណ្ឌបណ្តាញ *Tor។ ប៉ុន្តែ ត្រូវចងចាំថា **Tor មិនអាចបម្លែងជាទម្រង់សម្ងាត់ នូវចរាចរណ៍ទិន្នន័យរបស់លោកអ្នក ដែលស្ថិតនៅចន្លោះរវាងបណ្តាញ Tor និងគេហទំព័រគោលដៅដែលលោកអ្នកធ្វើការទាក់ទងជាមួយបានទេ។ សម្រាប់កិច្ចការនេះ លោកអ្នកត្រូវតែប្រើពិធីការ HTTPS ឬវិធីបម្លែងជាទម្រង់សម្ងាត់ស្រដៀងគ្នានេះផ្សេងទៀត – ជាពិសេស ប្រសិនបើលោកអ្នកឱ្យតម្លៃដល់ភាពឯកជន និងសុវត្ថិភាពនៃព័ត៌មានរបស់លោកអ្នក!

៥.១ ធនធានបន្ថែម