TrueCrypt - កម្មវិធីរក្សាទុកឯកសារដ៏មានសុវត្ថិភាព

Updated 1 August 2014

មគ្គុទេសក៍នេះមិនមានអ្នកមើលថែទៀតឡើយ

:Introduction

នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០១៤ ទំព័ររបស់អ្នកអភិវឌ្ឍកម្មវិធី TrueCrypt បានចាប់ផ្តើមប្រាប់អ្នកប្រើប្រាស់ថា ការអភិវឌ្ឍកម្មវិធី TrueCrypt ត្រូវបានផ្អាកសិនក្នុងពេលនេះ។ កាលៈទេសៈដែលនៅពីក្រោយស្ថានភាពនេះ នៅពុំទាន់មានអ្នកណាដឹងច្បាស់នៅឡើយទេ។ ទំព័ររបស់អ្នកអភិវឌ្ឍកម្មវិធី TrueCrypt នេះ បានផ្ដល់កំណែ Version 7.2 នៃកម្មវិធី TrueCrypt ដែលមុខងារមួយចំនួនត្រូវបានលុបចោល។ ថ្វីបើមានការបញ្ចេញកំណែថ្មីនេះក៏ដោយ យើងខ្ញុំក៏នៅតែណែនាំ ឲ្យលោកអ្នកបន្តប្រើកំណែ Version 7.1a សិន (សូមមើលពាក្យណែនាំអំពីការទាញយក) រហូតដល់ពេលដែលយើងបានដឹងព័ត៌មានបន្ថែម អំពីរឿងរ៉ាវដែលបានកើតឡើង និងអំពីផែនការសម្រាប់អនាគត នៃការអភិវឌ្ឍកម្មវិធី TrueCrypt។ សម្រាប់ជម្រើសផ្សេងពីកម្មវិធី TrueCrypt សូមមើលផ្នែក "GNU Linux, Mac OS និងកម្មវិធីផ្សេងៗទៀត ដែលអាចប្រើបានជាមួយ Microsoft Windows" នៅក្នុងផ្នែកខាងក្រោម។

ទំព័រដើម

www.truecrypt.org

តម្រូវការរបស់កុំព្យូទ័រ

 • Windows 2000/XP/2003/Vista/7
 • សិទ្ធិអ្នកគ្រប់គ្រង ដែលតម្រូវសម្រាប់ការដំឡើងកម្មវិធី ឬដើម្បីបង្កើតប្រអប់ទិន្នន័យ ប៉ុន្តែមិនអាចចូលមើល ឬប្រើប្រាស់ប្រអប់ទិន្នន័យមានស្រាប់។

កំណែដែលប្រើនៅក្នុងមគ្គុទ្ទេសក៍ណែនាំនេះ

 • 7.1a

កាលបរិច្ឆេទកែសម្រួលចុងក្រោយបំផុតរបស់ជំពូកនេះ

 • ឧសភា ២០១៤

អាជ្ញាប័ណ្ណ

 • កម្មវិធីសេរី និងបើកចំហ

កំណែអាចយកតាមខ្លួនបាន

ឯកសារតម្រូវឱ្យអាន

អត្ថប្រយោជន៍ ដែលលោកអ្នកនឹងទទួលបាន

 • សមត្ថភាព ក្នុងការការពារឯកសាររបស់លោកអ្នកពីអ្នកឈ្លានពាន បានយ៉ាងមានប្រសិទ្ធភាព ឬពីការចូលឬប្រើប្រាស់ដោយគ្មានការអនុញ្ញាត
 • សមត្ថភាព ក្នុងការរក្សាទុកកំណែឯកសារសំខាន់ៗរបស់លោកអ្នកបានយ៉ាងងាយស្រួល និងមានសុវត្ថិភាព

GNU Linux, Mac OS និងកម្មវិធីផ្សេងៗទៀតដែលអាចប្រើបានជាមួយ Microsoft Windows៖

កំណត់សម្គាល់៖ កំណែកម្មវិធី TrueCrypt ក៏អាចប្រើជាមួយ GNU Linux និង Mac OS ដែរ។

កម្មវិធីជាច្រើនដែលប្រើនៅលើប្រព័ន្ធប្រតិបត្តិការ GNU Linux (ឧ. Ubuntu) អាចប្រើជាមួយមុខងារកូដនីយកម្ម ឬវិកូដនីយកម្មឌីណាមិកចំពោះឌីសទាំងមូល ក្នុងលក្ខណៈជាមុខងារស្តង់ដារមួយ។ លោកអ្នកអាចសម្រេចចិត្តប្រើមុខងារទាំងនោះ នៅពេលលោកអ្នកដំឡើងប្រព័ន្ធនេះ។ លើសពីនេះទៅទៀត យើងខ្ញុំសូមណែនាំ ឲ្យលោកអ្នកបើកដំណើរការកូដនីយកម្មរបស់ថតឯកសារ home ក្នុងអំឡុងពេលដំឡើងកម្មវិធី។ លោកអ្នកអាចបន្ថែមមុខងារកូដនីយកម្មទៅក្នុងប្រព័ន្ធ Linux របស់លោកអ្នក ដោយរួមបញ្ចូលនូវ dm-crypt និង cryptsetup and LUKS។ វិធីសាស្ត្រមួយទៀត គឺត្រូវប្រើ ScramDisk for Linux SD4L ដែលជាកម្មវិធីកូដនីយកម្ម ឬវិកូដនីយកម្មមួយ ដែលមានលក្ខណៈសេរី និងបើកចំហ។

សម្រាប់Mac OS លោកអ្នកអាចប្រើ FileVault ដែលជាផ្នែកមួយនៃប្រព័ន្ធប្រតិបត្តិការនេះ ដើម្បីផ្តល់នូវមុខងារកូដនីយកម្ម និងវិកូដនីយកម្មដែលមានលក្ខណៈឌីណាមិក សម្រាប់មាតិកាទាំងអស់ដែលមានក្នុងថាសទិន្នន័យទាំងមូលរបស់លោកអ្នក និង/ឬដែលមានក្នុងថតឯកសារ home និងថតឯកសាររងទាំងអស់របស់លោកអ្នក។

សម្រាប់កម្មវិធីជម្រើសផ្សេងមួយដែលប្រើលើMicrosoft Windows យើងខ្ញុំសូមណែនាំឲ្យប្រើ៖

 • DiskCryptor ជាកម្មវិធីកូដនីយកម្ម ដែលមានលក្ខណៈសេរី និងបើកចំហមួយ ដែលផ្តល់មុខងារធ្វើកូដនីយកម្មដល់គ្រប់ផ្នែកនៃថាស រាប់បញ្ចូលទាំងផ្នែកនៃប្រព័ន្ធប្រតិបត្តិការផងដែរ។
 • AxCrypt ជាកម្មវិធីសេរី និងបើកចំហមួយ ដែលអាចធ្វើកូដនីយកម្មឯកសារដាច់ដោយឡែកពីគ្នា។

នៅក្នុងកំណែ MS Windows 7 Ultimate ឬ Enterprise editions ឬ MS Windows 8 Pro និង Enterprise editions លោកអ្នកនឹងឃើញមានកម្មវិធី BitLocker ដែលអាចប្រើដើម្បីធ្វើកូដនីយកម្មថាសទិន្នន័យទាំងមូល។ សូមកត់សម្គាល់ថា BitLocker គឺជាកម្មវិធីជាប់កម្មសិទ្ធ មានលក្ខណៈបិទ និងជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Microsoft ហើយកម្មវិធីនេះ មិនត្រូវបានធ្វើសវនកម្មដោយឯករាជ្យដើម្បីបញ្ជាក់អំពីកម្រិតការពារ និងកម្រិតភាពឯកជន ដែលកម្មវិធីនេះផ្តល់សម្រាប់ព័ត៌មានរបស់លោកអ្នកឡើយ។

:Installation instructions

១.១ ប្រការគួរយល់ដឹងអំពីកម្មវិធីនេះ មុនពេលលោកអ្នកចាប់ផ្តើមប្រើ

កម្មវិធី TrueCrypt នឹងការពារទិន្នន័យរបស់លោកអ្នក មិនឲ្យគេចូលមើលឬប្រើបាន ការពារដោយប្រើពាក្យសម្ងាត់ ដែលនឹងបង្កើតដោយលោកអ្នក។ ប្រសិនបើលោកអ្នកភ្លេចពាក្យសម្ងាត់នេះ លោកអ្នកនឹងបាត់បង់សិទ្ធិចូលប្រើទិន្នន័យរបស់ខ្លួន! កម្មវិធី TrueCrypt ប្រើដំណើរការមួយមានឈ្មោះថា កូដនីយកម្មដើម្បីការពារឯកសាររបស់លោកអ្នក។ សូមចងចាំថា ការប្រើវិធីធ្វើកូដនីយកម្ម គឺខុសច្បាប់ក្នុងប្រទេសមួយចំនួន។ ជាជាងការធ្វើកូដនីយកម្មនូវឯកសារជាក់លាក់ណាមួយ កម្មវិធី TrueCrypt បង្កើតតំបន់ការពារមួយ ដែលមានឈ្មោះថា ប្រអប់ទិន្នន័យ ក្នុងកុំព្យូទ័ររបស់លោកអ្នក។ លោកអ្នកអាចរក្សាទុកនូវឯកសាររបស់លោកអ្នកនៅក្នុងប្រអប់ទិន្នន័យដែលត្រូវបានធ្វើកូដនីយកម្មនេះបានដោយសុវត្ថិភាព។

កម្មវិធី TrueCrypt អាចឲ្យលោកអ្នកបង្កើតប្រអប់ទិន្នន័យដែលត្រូវបានធ្វើកូដនីយកម្មមួយ ឬប្រអប់ទិន្នន័យលាក់កំបាំងមួយ។ ប្រអប់ទិន្នន័យប្រភេទនីមួយៗ នឹងរក្សាទុកឯកសាររបស់លោកអ្នកជាសម្ងាត់ ប៉ុន្តែប្រអប់ទិន្នន័យលាក់កំបាំង អនុញ្ញាតឲ្យលោកអ្នកលាក់ព័ត៌មានរសើបនៅក្រោយព័ត៌មានមិនសូវសំខាន់ ដើម្បីការពារព័ត៌មាននោះ នៅពេលលោកអ្នកត្រូវបានបង្ខំឲ្យបើកបង្ហាញប្រអប់ទិន្នន័យ TrueCrypt របស់លោកអ្នក។ មគ្គុទ្ទេសក៍ណែនាំនេះ មានពន្យល់លម្អិតអំពីប្រភេទប្រអប់ទិន្នន័យទាំងពីរនេះ។

របៀបបញ្ចូលកម្មវិធី TrueCrypt និង បង្កើតប្រអប់ទិន្នន័យស្តង់ដារ (Standard Volumes)

បញ្ជីឈ្មោះផ្នែក ដែលមាននៅលើទំព័រនេះ៖

២.០ របៀបបញ្ចូលកម្មវិធី TrueCrypt

ជំហានទី ១. ចុចរហ័សពីរដងលើ ; ផ្ទាំង Open File - Security Warning (បើកឯកសារ - ព្រមានអំពីសុវត្ថិភាព) អាចនឹងលេចចេញមក។ ប្រសិនបើវាលេចចេញមក ត្រូវចុចលើ ដើម្បីបើកផ្ទាំង License (អាជ្ញាប័ណ្ណ) របស់កម្មវិធី TrueCrypt

ជំហានទី ២. ត្រូវគូសយកជម្រើស I accept and agree to be bound by the license terms (ខ្ញុំយល់ព្រមទទួលយក និងឯកភាពគោរពអនុវត្តតាមលក្ខខណ្ឌនៃអាជ្ញាប័ណ្ណនេះ) ដើម្បីបើកដំណើរការប៊ូតុង Accept (យល់ព្រមទទួល); បន្ទាប់មក ចុចលើ ដើម្បីបើកផ្ទាំងខាងក្រោមនេះ៖

រូបភាព ១ ៖ ផ្ទាំង Wizard Mode នៅក្នុងទម្រង់ Install Mode ដែលជ្រើសយកជាស្វ័យប្រវត្តដោយកម្មវិធី

 • Install Mode (ទម្រង់បញ្ចូលកម្មវិធី) ៖ ជម្រើសនេះ គឺសម្រាប់អ្នកប្រើប្រាស់ ដែលចង់លាក់បាំងការដែលពួកគេប្រើកម្មវិធី TrueCrypt នៅក្នុងកុំព្យូទ័ររបស់ខ្លួន។

 • Extract Mode (ទម្រង់ទាញយកកម្មវិធី) ៖ ជម្រើសនេះ គឺសម្រាប់អ្នកប្រើប្រាស់ ដែលចង់យកសំណៅកម្មវិធីTrueCrypt ដែលអាចយកតាមខ្លួនបាន ដាក់ទៅក្នុងអង្គចងចាំUSBមួយ ហើយមិនចង់បញ្ចូលកម្មវិធី TrueCrypt ទៅក្នុងកុំព្យូទ័ររបស់ខ្លួន។

  កំណត់សម្គាល់៖ ជម្រើសមួយចំនួន (ឧទា. entire partition and disk encryption) នឹងមិនដំណើរការឡើយ នៅពេលកម្មវិធីTrueCrypt គ្រាន់តែត្រូវបានទាញយកប៉ុណ្ណោះ។

កំណត់សម្គាល់៖ ថ្វីបើទម្រង់ Install ដែលផ្តល់ជាស្វ័យប្រវត្តដោយកម្មវិធី ត្រូវបានណែនាំនៅក្នុងផ្នែកនេះក៏ដោយ លោកអ្នកនៅតែអាចប្រើកម្មវិធី TrueCrypt ក្នុងទម្រង់ Portable Mode (ទម្រង់ដែលយកតាមខ្លួនបាន) នៅពេលក្រោយបាន។ ដើម្បីយល់ដឹងបន្ថែមអំពីការប្រើទម្រង់ TrueCrypt Traveller សូមមើលទំព័រ Portable TrueCrypt (កម្មវិធី TrueCrypt ដែលអាចយកតាមខ្លួនបាន)

ជំហានទី ៣. ចុចលើ ដើម្បីបើកផ្ទាំងខាងក្រោមនេះ៖

រូបភាព ២ ៖ ផ្ទាំង Setup Options (ជម្រើសបញ្ចូលកម្មវិធី)

ជំហានទី ៤. ចុចលើ ដើម្បីបើកផ្ទាំង Installing (កំពុងបញ្ចូល) ដើម្បីចាប់ផ្តើមបញ្ចូលកម្មវិធី TrueCrypt ទៅក្នុងកុំព្យូទ័ររបស់លោកអ្នក។

ជំហានទី ៥. ចុចលើ បន្ទាប់មក ចុចលើ ដើម្បីបើកផ្ទាំងខាងក្រោមនេះ៖

រូបភាព ៣ ៖ ផ្ទាំង TrueCrypt Setup confirmation (បញ្ជាក់អំពីការបញ្ចូលកម្មវិធី TrueCrypt)

ជំហានទី ៦. ចុចលើ ដើម្បីបញ្ចប់ការបញ្ចូលកម្មវិធី TrueCrypt

កំណត់សម្គាល់៖ គ្រប់អ្នកប្រើប្រាស់ទាំងអស់ ត្រូវបានលើកទឹកចិត្តយ៉ាងមុតមាំឱ្យប្រឹក្សាជាមួយ ឯកសារជំនួយអំពីកម្មវិធី TrueCrypt នៅបន្ទាប់ពីបានអានចប់មគ្គុទ្ទេសក៍ណែនាំនេះ។

២.១ អំពីកម្មវិធី TrueCrypt

TrueCrypt គឺជាកម្មវិធីមួយ ដែលធានាសុវត្ថិភាពឯកសាររបស់លោកអ្នក ដោយបង្ការមិនឱ្យមានអ្នកចូលមើល ឬប្រើប្រាស់ដោយគ្មានពាក្យសម្ងាត់ត្រឹមត្រូវ។ កម្មវិធីនេះធ្វើការដូចជាទូដែកអេឡិកត្រូនិកមួយ ដែលអនុញ្ញាតឱ្យលោកអ្នកអាចចាក់សោរទុកឯកសាររបស់ខ្លួនបាន ដើម្បីឱ្យតែអ្នកដែលមានពាក្យសម្ងាត់ត្រឹមត្រូវប៉ុណ្ណោះ ទើបអាចបើកមើល ឬប្រើប្រាស់ឯកសារទាំងនោះបាន។ កម្មវិធី TrueCrypt អនុញ្ញាតឱ្យលោកអ្នកបង្កើតប្រអប់ទិន្នន័យ ឬបំណែកទិន្នន័យនៅក្នុងកុំព្យូទ័ររបស់លោកអ្នក ដែលលោកអ្នកអាចរក្សាទុកឯកសារបានយ៉ាងមានសុវត្ថិភាព។ នៅពេលលោកអ្នកបង្កើតទិន្នន័យនៅក្នុង ឬផ្លាស់ប្តូរទីតាំងទិន្នន័យទៅកាន់ ប្រអប់ទិន្នន័យទាំងនេះ កម្មវិធី TrueCrypt នឹងបម្លែងព័ត៌មាននោះជាទម្រង់សម្ងាត់ដោយស្វ័យប្រវត្ត។ នៅពេលលោកអ្នកបើក ឬយកឯកសាររបស់លោកអ្នកចេញមកក្រៅ វានឹងស្រាយទម្រង់សម្ងាត់ឯកសារទាំងនោះដោយស្វ័យប្រវត្ត។ ដំណើរការនេះត្រូវបានគេហៅថា ការបម្លែងជាទម្រង់សម្ងាត់ឌីណាមីក

២.២ របៀបបង្កើតប្រអប់ទិន្នន័យស្តង់ដារ (Standard Volumes)

កម្មវិធី TrueCrypt អាចឱ្យលោកអ្នកបង្កើតប្រអប់ទិន្នន័យពីរប្រភេទ៖ ប្រភេទលាក់កំបាំង និង ប្រភេទស្តង់ដារ។ នៅក្នុងផ្នែកនេះ លោកអ្នកនឹងយល់ដឹងអំពីរបៀបបង្កើតប្រអប់ទិន្នន័យស្តង់ដារ ដើម្បីរក្សាទុកឯកសាររបស់លោកអ្នក។

ដើម្បីចាប់ផ្តើមប្រើកម្មវិធី TrueCrypt ដើម្បីបង្កើតប្រអប់ទិន្នន័យស្តង់ដារ ត្រូវអនុវត្តជំហានខាងក្រោមនេះ៖

ជំហានទី ១. ចុចរហ័សពីរដងលើ ជ្រើសយក Start > Programs > TrueCrypt > TrueCrypt ដើម្បីបើកកម្មវិធី TrueCrypt

ជំហានទី ២. ជ្រើសយក រន្ធថាស(Drive)មួយពីបញ្ជីដែលមាននៅក្នុងផ្ទាំង TrueCrypt ដូចខាងក្រោមនេះ៖

រូបភាព ៤ ៖ ផ្ទាំងមេរបស់កម្មវិធី TrueCrypt

ជំហានទី ៣. ចុចលើ * ដើម្បីបើកផ្ទាំង *TrueCrypt Volume Creation Wizard (ដំណើរការបង្កើតប្រអប់ទិន្នន័យTrueCrypt) ដូចខាងក្រោមនេះ៖

រូបភាព ៥ ៖ ផ្ទាំង TrueCrypt Volume Creation Wizard (ដំណើរការបង្កើតប្រអប់ទិន្នន័យTrueCrypt)

មានជម្រើសចំនួនបីនៅក្នុងរូបភាព ៥ សម្រាប់បម្លែង ប្រអប់ទិន្នន័យស្តង់ដារ ជាទម្រង់សម្ងាត់ ។ នៅក្នុងជំពូកនេះ យើងនឹងប្រើជម្រើសCreate an encrypted file container (បង្កើតប្រអប់ឯកសារមួយ ដែលត្រូវបានបម្លែងជាទម្រង់សម្ងាត់)។ សូមអានឯកសាររបស់កម្មវិធី TrueCrypt សម្រាប់ការបរិយាយអំពីជម្រើសពីរផ្សេងទៀត។

ជំហានទី ៤. ចុចលើ ដើម្បីបើកផ្ទាំងខាងក្រោម៖

រូបភាព ៦ ៖ ផ្ទាំង Volume Type (ប្រភេទប្រអប់ទិន្នន័យ)

ផ្ទាំង TrueCrypt Volume Creation Wizard Volume Type (ដំណើរការបង្កើតប្រអប់ទិន្នន័យTrueCrypt - ប្រភេទប្រអប់ទិន្នន័យ) អាចឱ្យលោកអ្នកកំណត់ថា តើលោកអ្នកចង់បង្កើតប្រអប់ទិន្នន័យ TrueCrypt មួយជាទម្រង់ស្តង់ដារលាក់កំបាំង

ចំណុចសំខាន់៖ សម្រាប់ព័ត៌មានបន្ថែមអំពី របៀបបង្កើតប្រអប់ទិន្នន័យលាក់កំបាំង សូមមើលទំព័រ ប្រអប់ទិន្នន័យលាក់កំបាំង

ជំហានទី ៥. គូសយក ជម្រើស Standard TrueCrypt Volume (ប្រអប់ទិន្នន័យ TrueCrypt ស្តង់ដារ) ។

ជំហានទី ៦. ចុចលើ ដើម្បីបើកផ្ទាំងខាងក្រោម៖

រូបភាព ៧ ៖ ផ្ទាំង Volume Creation Wizard - Volume Location (ដំណើរការបង្កើតប្រអប់ទិន្នន័យ - ទីតាំងប្រអប់ទិន្នន័យ)

Yលោកអ្នកអាចកំណត់ទីតាំង ដែលលោកអ្នកចង់រក្សាទុក ប្រអប់ទិន្នន័យស្តង់ដារ របស់លោកអ្នក នៅក្នុងផ្ទាំងVolume Creation Wizard - Volume Location (ដំណើរការបង្កើតប្រអប់ទិន្នន័យ - ទីតាំងប្រអប់ទិន្នន័យ)នេះ។ ឯកសារនេះ អាចរក្សាទុកបានដូចជាឯកសារដទៃទៀតដែរ។

ជំហានទី ៧. វាយបញ្ចូលឈ្មោះឯកសារទៅក្នុងប្រអប់សម្រាប់វាយអក្សរ ឬ ចុចលើ ដើម្បីបើកផ្ទាំងខាងក្រោម៖

រូបភាព ៨ ៖ ផ្ទាំង Specify Path and File Name (កំណត់ទីតាំងនិងឈ្មោះឯកសារ)

កំណត់សម្គាល់៖ ប្រអប់ទិន្នន័យTrueCryptមួយ ត្រូវបានដាក់នៅក្នុងឯកសារធម្មតាមួយ។ នេះមានន័យថា លោកអ្នកអាចផ្លាស់ប្តូរទីតាំង ចម្លង ឬលុបវាបាន! លោកអ្នកចាំបាច់ត្រូវចងចាំទាំងទីតាំង និងឈ្មោះរបស់ឯកសារនោះ។ ប៉ុន្តែ លោកអ្នកត្រូវតែជ្រើសរើសឈ្មោះថ្មីសម្រាប់ប្រអប់ទិន្នន័យដែលលោកអ្នកបង្កើត (សូមមើលផ្នែក ២.៣ របៀបបង្កើតប្រអប់ទិន្នន័យស្តង់ដារ នៅក្នុងអង្គចងចាំUSBផងដែរ)។ នៅក្នុងការបង្ហាត់បង្ហាញនេះ យើងនឹងបង្កើតប្រអប់ទិន្នន័យស្តង់ដាររបស់យើងនៅក្នុងថតឯកសារMy Documents ហើយដាក់ឈ្មោះប្រអប់ទិន្នន័យនោះថាMy Volume ដូចបង្ហាញនៅក្នុង រូបភាព ៨ ខាងលើនេះ។

ដំបូន្មាន៖ លោកអ្នកអាចប្រើឈ្មោះឯកសារ និងកន្ទុយពាក្យសម្គាល់ប្រភេទឯកសារ។ ឧទា. លោកអ្នកអាចដាក់ឈ្មោះប្រអប់ទិន្នន័យស្តង់ដាររបស់លោកអ្នកថាrecipes.doc ដើម្បីឱ្យវាមើលទៅដូចជាឯកសារប្រភេទWordholidays.mpg ដើម្បីឱ្យវាមើលទៅដូចជាប្រភេទឯកសារភាពយន្ត។ នេះគឺជាមធ្យោបាយមួយ ដែលលោកអ្នកអាចប្រើដើម្បីជួយបិទបាំងអត្ថិភាព នៃប្រអប់ទិន្នន័យស្តង់ដាររបស់លោកអ្នក។

ជំហានទី ៨. ចុចលើ ដើម្បីបិទផ្ទាំង Specify Path and File Name (កំណត់ទីតាំងនិងឈ្មោះឯកសារ) ហើយត្រឡប់ទៅផ្ទាំងVolume Creation Wizard (ដំណើរការបង្កើតប្រអប់ទិន្នន័យ) វិញ ដូចខាងក្រោមនេះ៖

រូបភាព ៩ ៖ ផ្ទាំង TrueCrypt Volume Creation Wizard (ដំណើរការបង្កើតប្រអប់ទិន្នន័យTrueCrypt) ដែលបង្ហាញផ្ទាំង Volume Location (ទីតាំងប្រអប់ទិន្នន័យ)

ជំហានទី ៩. ចុចលើ ដើម្បីបើក រូបភាព ១០

២.៣ របៀបបង្កើតប្រអប់ទិន្នន័យស្តង់ដារនៅក្នុងអង្គចងចាំUSB

ដើម្បីបង្កើតប្រអប់ទិន្នន័យស្តង់ដារ របស់TrueCryptនៅក្នុងអង្គចងចាំ USB សូមអនុវត្តពីជំហានទី១ដល់ជំហានទី៧ នៅក្នុងផ្នែក ២.២ របៀបបង្កើតប្រអប់ទិន្នន័យស្តង់ដារ (Standard Volumes) នៅត្រង់កន្លែងដែលលោកអ្នកបើកផ្ទាំង Select a TrueCrypt Volume (ជ្រើសយកប្រអប់ទិន្នន័យមួយ)។ ជំនួសឱ្យការជ្រើសយក My Documents ធ្វើជាទីតាំងរក្សាទុកឯកសាររបស់លោកអ្នក លោកអ្នកត្រូវ ផ្លាស់ប្តូរ និង ជ្រើសយក អង្គចងចាំ USB របស់លោកអ្នក។ បន្ទាប់មក បញ្ចូលឈ្មោះឯកសារមួយ ហើយបង្កើត ប្រអប់ទិន្នន័យស្តង់ស្តារ នៅទីនោះ។

២.៤ របៀបបង្កើតប្រអប់ទិន្នន័យស្តង់ដារ (តពីផ្នែកមុន)

នៅដំណាក់កាលនេះ លោកអ្នកត្រៀមខ្លួនរួចជាស្រេច ដើម្បីជ្រើសរើសវិធីសាស្ត្របម្លែងជាទម្រង់សម្ងាត់ជាក់លាក់មួយ (ឬ Algorithm ដូចដែលបង្ហាញនៅលើផ្ទាំងបើកនោះ) ដើម្បីបម្លែងជាអក្សរសម្ងាត់នូវទិន្នន័យ ដែលនឹងត្រូវរក្សាទុកនៅក្នុងប្រអប់ទិន្នន័យស្តង់ដារ របស់លោកអ្នក។

រូបភាព ១០ ៖ ផ្ទាំង Volume Creation Wizard Encryption Options (ដំណើរការបង្កើតប្រអប់ទិន្នន័យ - ជម្រើសនៃការបម្លែងជាទម្រង់សម្ងាត់)

កំណត់សម្គាល់៖ លោកអ្នកអាចរក្សាទុកជម្រើសដែលមានស្រាប់ ដូចដែលបង្ហាញនៅក្នុងផ្ទាំងនេះ។ Algorithms ដែលបង្ហាញនៅក្នុងជម្រើសទាំងពីរនេះ ត្រូវបានចាត់ទុកថា មានសុវត្ថិភាព។

ជំហានទី ១០. ចុចលើ ដើម្បីបើកផ្ទាំង TrueCrypt Volume Creation Wizard (ដំណើរការបង្កើតប្រអប់ទិន្នន័យTrueCrypt) ដូចខាងក្រោមនេះ៖

រូបភាព ១១ ៖ ផ្ទាំង Volume Creation Wizard displaying the Volume Size pane (ដំណើរការបង្កើតប្រអប់ទិន្នន័យTrueCrypt ដែលបង្ហាញ ផ្ទាំងទំហំប្រអប់ទិន្នន័យ)

ផ្ទាំងទំហំប្រអប់ទិន្នន័យ អាចឱ្យលោកអ្នកកំណត់ទំហំរបស់ ប្រអប់ទិន្នន័យស្តង់ដារ។ នៅក្នុងឧទាហរណ៍នេះ វាត្រូវបានកំណត់ទំហំ ១០ មេហ្គាបៃ។ ប៉ុន្តែ លោកអ្នកអាចកំណត់ទំហំផ្សេងពីនេះបាន។ លោកអ្នកត្រូវពិចារណាអំពីទំហំឯកសារ និងប្រភេទឯកសារដែលលោកអ្នកចង់រក្សាទុក ហើយបន្ទាប់មក ធ្វើការកំណត់ទំហំប្រអប់ទិន្នន័យសមស្របមួយសម្រាប់ឯកសារទាំងនោះ។

ដំបូន្មាន៖ ប្រសិនបើលោកអ្នកចង់ថតចម្លងប្រអប់ទិន្នន័យស្តង់ដារទុកទៅក្នុង CD នាពេលបន្ទាប់ នោះលោកអ្នកគួរតែកំណត់ទំហំត្រឹម៧០០មេហ្គាបៃចុះក្រោម។

ជំហានទី ១១. វាយបញ្ចូលទំហំជាក់លាក់នៃប្រអប់ទិន្នន័យ ទៅក្នុងប្រអប់សម្រាប់វាយអក្សរ ហើយបន្ទាប់មក ចុចលើ ដើម្បីបើកផ្ទាំងខាងក្រោមនេះ៖

រូបភាព ១២ ៖ ផ្ទាំង TrueCrypt Volume Creation Wizard featuring the Volume Password (ផ្ទាំងដំណើរការបង្កើតប្រអប់ទិន្នន័យ ដែលបង្ហាញផ្ទាំងពាក្យសម្ងាត់នៃប្រអប់ទិន្នន័យ)

ចំណុចសំខាន់៖ ការជ្រើសយកពាក្យសម្ងាត់សុវត្ថិភាព និងរឹងមាំមួយ គឺជាកិច្ចការសំខាន់បំផុតមួយដែលលោកអ្នកត្រូវធ្វើ នៅពេលបង្កើតប្រអប់ទិន្នន័យស្តង់ដារមួយ។ ពាក្យសម្ងាត់ដែលរឹងមាំ នឹងការពារប្រអប់ទិន្នន័យមានទម្រង់សម្ងាត់របស់លោកអ្នក។ លោកអ្នកជ្រើសរើសពាក្យសម្ងាត់បានកាន់តែរឹងមាំ គឺកាន់តែប្រសើរ។ លោកអ្នកមិនចាំបាច់ត្រូវបង្កើតពាក្យសម្ងាត់ដោយខ្លួនឯង ឬចងចាំពាក្យសម្ងាត់ទាំងនោះទេ ប្រសិនបើលោកអ្នកប្រើកម្មវិធីបង្កើតពាក្យសម្ងាត់មួយ ដូចជាកម្មវិធី KeePassជាដើម។ សូមមើលកម្មវិធី KeePass ដើម្បីយល់ដឹងបន្ថែមអំពីការបង្កើត និងរក្សាទុកពាក្យសម្ងាត់។

ជំហានទី ១២. វាយបញ្ចូលពាក្យសម្ងាត់របស់លោកអ្នកទៅក្នុងប្រអប់វាយអក្សរ Password ហើយបន្ទាប់មក វាយបញ្ចូលពាក្យសម្ងាត់នេះម្តងទៀត ទៅក្នុងប្រអប់សម្រាប់វាយអក្សរ Confirm

ចំណុចសំខាន់៖ ប៊ូតុង Next នឹងនៅមិនទាន់បើកដំណើរការឡើយ រហូតទាល់តែពាក្យសម្ងាត់នៅក្នុងប្រអប់វាយអក្សរទាំងពីរដូចគ្នា។ ប្រសិនបើពាក្យសម្ងាត់របស់លោកអ្នកមិនមានសុវត្ថិភាពរឹងមាំទេនោះ លោកអ្នកនឹងឃើញមានការព្រមានមួយ ដែលប្រាប់លោកអ្នកអំពីបញ្ហានេះ ហើយ ត្រូវពិចារណារធ្វើការផ្លាស់ប្តូរពាក្យសម្ងាត់នេះ! ទោះបីកម្មវិធី TrueCrypt នឹងនៅតែធ្វើការជាមួយពាក្យសម្ងាត់មិនរឹងមាំដែលលោកអ្នកបានជ្រើសរើសក៏ដោយ ទិន្នន័យរបស់លោកអ្នកអាចនឹងមិនមានសុវត្ថិភាពរឹងមាំទេ។

ជំហានទី ១៣. ចុចលើ ដើម្បីបើកផ្ទាំងខាងក្រោមនេះ៖

រូបភាព ១៣ ៖ ផ្ទាំង TrueCrypt Volume Creation Wizard featuring the Volume Format (ផ្ទាំងដំណើរការបង្កើតប្រអប់ទិន្នន័យ ដែលបង្ហាញ ផ្ទាំងទម្រង់ប្រអប់ទិន្នន័យ)

ឥឡូវនេះ កម្មវិធី TrueCrypt ត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្កើតប្រអប់ទិន្នន័យស្តង់ដារ*។ ត្រូវចល័តម៉ោសរបស់លោកអ្នកនៅក្នុងផ្ទាំង *TrueCrypt Volume Creation Wizard (*ផ្ទាំងដំណើរការបង្កើតប្រអប់ទិន្នន័យTrueCrypt *) រយៈពេលពីរបីវិនាទី។ លោកអ្នកចល័តកូនកណ្តុរកាន់តែយូរ គុណភាពរបស់កូនសោបម្លែងទម្រង់សម្ងាត់កាន់តែប្រសើរ។

ជំហានទី ១៤. ចុចលើ ដើម្បីចាប់ផ្តើមបង្កើតប្រអប់ទិន្នន័យស្តង់ដារ។

ឥឡូវនេះ TrueCryptនឹងបង្កើតឯកសារមួយដែលមានឈ្មោះថា My Volume នៅក្នុងថតឯកសារ My Documents ដូចដែលបានបញ្ជាក់នៅខាងលើ។ ឯកសារនេះ នឹងមានប្រអប់ទិន្នន័យស្តង់ដារ TrueCryptទំហំ១០មេហ្គាបៃមួយ ដែលលោកអ្នកអាចប្រើដើម្បីរក្សាទុកឯកសារបស់លោកអ្នកបានដោយសុវត្ថិភាព។

បន្ទាប់ពី ប្រអប់ទិន្នន័យស្តង់ដារ ត្រូវបានបង្កើតដោយជោគជ័យរួចហើយ ផ្ទាំងមួយនឹងលេចចេញដូចខាងក្រោមនេះ៖

រូបភាព ១៤ ៖ ផ្ទាំង TrueCrypt volume has been successfully created message (ផ្ទាំងសារប្រាប់ថា ប្រអប់ទិន្នន័យTrueCrypt ត្រូវបានបង្កើតដោយជោគជ័យ)

ជំហានទី ១៥. ចុចលើ ដើម្បីបញ្ចប់ដំណើរការបង្កើត ប្រអប់ទិន្នន័យស្តង់ដារ របស់លោកអ្នក ហើយត្រឡប់ទៅផ្ទាំងគ្រប់គ្រងរបស់កម្មវិធី TrueCrypt វិញ។

ជំហានទី ១៦. ចុចលើ ដើម្បីបិទផ្ទាំង TrueCrypt Volume Creation Wizard (ផ្ទាំងដំណើរការបង្កើតប្រអប់ទិន្នន័យTrueCrypt)។

របៀបបើកប្រអប់ទិន្នន័យស្តង់ដារ

បញ្ជីនៃផ្នែកដែលមាននៅក្នុងទំព័រនេះ ៖

៣.០ របៀបបើកប្រអប់ទិន្នន័យស្តង់ដារ

នៅក្នុងកម្មវិធី TrueCrypt ការបើក ប្រអប់ទិន្នន័យស្តង់ដារ សំដៅធ្វើឱ្យប្រអប់ទិន្នន័យស្តង់មានសម្រាប់ប្រើប្រាស់។ នៅក្នុងផ្នែកនេះ លោកអ្នកនឹងយល់ដឹងអំពីរបៀបបើកប្រអប់ទិន្នន័យស្តង់ដារបង្កើតថ្មីរបស់លោកអ្នក។

ដើម្បីចាប់ផ្តើមបើកប្រអប់ទិន្នន័យស្តង់ដាររបស់លោកអ្នក ត្រូវអនុវត្តជំហានខាងក្រោមនេះ៖

ជំហានទី ១. ចុចរហ័សពីរដងលើ ជ្រើសយក Start > Programs > TrueCrypt > TrueCrypt ដើម្បីបើកកម្មវិធី TrueCrypt

ជំហានទី ២. ជ្រើសយកឈ្មោះថាស(Drive)ណាមួយនៅក្នុងតារាងដូចខាងក្រោមនេះ៖

រូបភាព ១ ៖ TrueCrypt console (ផ្ទាំងមេរបស់កម្មវិធី TrueCrypt)

នៅក្នុងឧទាហរណ៍នេះ ប្រអប់ទិន្នន័យស្តង់ដារនេះ នឹងត្រូវបានបើកជាថាស M: (M: drive)។

កំណត់សម្គាល់៖ នៅក្នុង រូបភាព ១ ថាស M: (M: drive) ត្រូវបានជ្រើសយកសម្រាប់បើកប្រអប់ទិន្នន័យស្តង់ដារ ប៉ុន្តែ លោកអ្នកអាចជ្រើសយកថាសមួយផ្សេងទៀតបាននៅក្នុងតារាងនេះ ។

ជំហានទី ៣. ចុចលើ

ផ្ទាំង Select a TrueCrypt Volume (ជ្រើសរើសប្រអប់ទិន្នន័យTrueCrypt) នឹងលេចចេញមកដូចខាងក្រោម៖

រូបភាព ២ ៖ ផ្ទាំង Select a TrueCrypt Volume (ជ្រើសរើសប្រអប់ទិន្នន័យ TrueCrypt)

ជំហានទី ៤. ជ្រើសយក ប្រអប់ទិន្នន័យស្តង់ដារដែលលោកអ្នកបានបង្កើត បន្ទាប់មក ចុចលើ ដើម្បីបិទ រូបភាព ២ និងត្រឡប់ទៅផ្ទាំងមេរបស់កម្មវិធី TrueCrypt វិញ។

ជំហានទី ៥. ចុចលើ ដើម្បីបើកផ្ទាំង Enter password for (បញ្ចូលពាក្យសម្ងាត់សម្រាប់) ដូចខាងក្រោម៖

រូបភាព ៣ ៖ ផ្ទាំង Enter password (បញ្ចូលពាក្យសម្ងាត់)

ជំហានទី ៦. វាយបញ្ចូលពាក្យសម្ងាត់ទៅក្នុងប្រអប់សម្រាប់វាយអក្សរ ដែលនៅក្បែរ Password: (ពាក្យសម្ងាត់:)។

ជំហានទី ៧. ចុចលើ ដើម្បីចាប់ផ្តើមបើកប្រអប់ទិន្នន័យស្តង់ដារ

កំណត់សម្គាល់៖ ប្រសិនបើពាក្យសម្ងាត់ដែលលោកអ្នកវាយបញ្ចូលនោះមិនត្រឹមត្រូវ កម្មវិធី TrueCrypt នឹងប្រាប់លោកអ្នកឱ្យវាយបញ្ចូលពាក្យសម្ងាត់របស់លោកអ្នកម្តងទៀត បន្ទាប់មក ចុចលើ ។ ប្រសិនបើពាក្យសម្ងាត់នោះត្រឹមត្រូវ ប្រអប់ទិន្នន័យស្តង់ដារ នឹងត្រូវបានបើកដូចខាងក្រោមនេះ៖

រូបភាព ៤ ៖ ផ្ទាំងមេរបស់កម្មវិធី TrueCrypt ដែលបង្ហាញប្រអប់ទិន្នន័យស្តង់ដារបើកថ្មី

ជំហានទី ៨. ចុចរហ័សពីរដងលើថាស(Drive)នោះនៅក្នុងកម្មវិធី TrueCryptចុចរហ័សពីរដងលើអក្សរឈ្មោះ ថាសនោះនៅក្នុងផ្ទាំង My Computer ដើម្បីចូលប្រើប្រអប់ទិន្នន័យស្តង់ដារ (ដែលត្រូវបានបើកជាថាសM: នៅក្នុងកុំព្យូទ័ររបស់លោកអ្នក)។

រូបភាព ៥ ៖ ការចូលប្រើប្រអប់ទិន្នន័យស្តង់ដារ តាមរយៈផ្ទាំង My Computer

កំណត់សម្គាល់៖ យើងទើបបានបើកបានដោយជោគជ័យ នូវប្រអប់ទិន្នន័យស្តង់ដារឈ្មោះ My Volume នៅក្នុងថាស M: (M: Drive)។ ថាសទិន្នន័យនេះ ប្រព្រឹត្តទៅដូចជាថាសទិន្នន័យពិតប្រាកដមួយ លើកលែងតែថា វាទាំងមូលត្រូវបានបម្លែងជាទម្រង់សម្ងាត់។ ឯកសារណាក៏ដោយ នឹងត្រូវបានបម្លែងជាទម្រង់សម្ងាត់ដោយស្វ័យប្រវត្ត នៅពេលលោកអ្នកចម្លង ប្តូរទីតាំង ឬថតទុកទៅក្នុងថាសទិន្នន័យនេះ (ដែលនេះគឺជាដំណើរការមួយដែលគេហៅថា ការបម្លែងជាទម្រង់សម្ងាត់ឌីណាមីក)។

លោកអ្នកអាចចម្លងឯកសារទៅ និងចេញពី ប្រអប់ទិន្នន័យស្តង់ដារ នេះ ដូចដែលលោកធ្វើជាមួយថាសទិន្នន័យធម្មតាដែរ (ឧទា. ដោយចុចអូសនិងដាក់ពួកវាទៅក្នុងប្រអប់ទិន្នន័យស្តង់ដារនេះជាដើម)។ នៅពេលលោកអ្នកផ្លាស់ប្តូរទីតាំងឯកសារមួយចេញពីប្រអប់ទិន្នន័យស្តង់ដារនេះ វាត្រូវបានស្រាយទម្រង់សម្ងាត់ដោយស្វ័យប្រវត្ត។ បញ្ច្រាស់មកវិញ ប្រសិនបើលោកអ្នកផ្លាស់ប្តូរទីតាំងឯកសារមួយចូលទៅក្នុងប្រអប់ទិន្នន័យស្តង់ដារនេះ កម្មវិធី TrueCrypt នឹងបម្លែងឯកសារនោះជាទម្រង់សម្ងាត់ដោយស្វ័យប្រវត្ត។ ប្រសិនបើកុំព្យូទ័ររបស់លោកអ្នកខូច ឬត្រូវបានបិទភ្លាមៗ កម្មវិធី TrueCrypt នឹងបិទប្រអប់ទិន្នន័យស្តង់ដារនេះភ្លាមៗដែរ។

ចំណុចសំខាន់ ៖ បន្ទាប់ពីផ្ទេរឯកសារទៅក្នុងប្រអប់ទិន្នន័យ TrueCrypt រួច ត្រូវប្រាកដថា គ្មានដានស្នាមរបស់ឯកសារទាំងនោះត្រូវបានបន្សល់ទុកនៅក្នុងកុំព្យូទ័រ ឬអង្គចងចាំ ដែលជាកន្លែងដើមរបស់ពួកវាឡើយ។ សូមមើលជំពូក ៦ ៖ របៀបបំផ្លាញព័ត៌មានរសើប

៣.១ របៀបបិទប្រអប់ទិន្នន័យស្តង់ដារ

នៅក្នុងកម្មវិធី TrueCrypt ពាក្យ បិទ ប្រអប់ទិន្នន័យស្តង់ដារ គឺមានន័យថា ធ្វើឱ្យប្រអប់ទិន្នន័យស្តង់ដារលែងមានសម្រាប់ប្រើប្រាស់។

ដើម្បីបិទប្រអប់ទិន្នន័យស្តង់ដារ និងធ្វើឱ្យឯកសាររបស់វាអាចចូលប្រើបានសម្រាប់តែអ្នកដែលមានពាក្យសម្ងាត់ លោកអ្នកត្រូវអនុវត្តជំហានខាងក្រោមនេះ៖

ជំហានទី ១. ជ្រើសយកប្រអប់ទិន្នន័យពីតារាងប្រអប់ទិន្នន័យ ដែលត្រូវបានបើកនៅក្នុងផ្ទាំងមេរបស់កម្មវិធី TrueCrypt ដូចខាងក្រោមនេះ៖

រូបភាព ១៧ ៖ ការជ្រើសយកប្រអប់ទិន្នន័យស្តង់ដារដែលត្រូវបិទ

ជំហានទី ២. ចុចលើ ដើម្បីបិទប្រអប់ទិន្នន័យស្តង់ដារ TrueCrypt របស់លោកអ្នក។

ចំណុចសំខាន់៖ លោកអ្នកត្រូវប្រាកដថា អ្នកបានបិទប្រអប់ទិន្នន័យ TrueCrypt របស់លោកអ្នក មុនពេលដាក់កុំព្យូទ័ររបស់លោកអ្នកឱ្យស្ថិតនៅក្នុងទម្រង់ ប្រចាំការ (Standby) ឬទម្រង់សម្ងំស្ងៀម(Hibernate)។ ការដែលប្រសើរជាងនេះ លោកអ្នកគួរតែបិទកុំព្យូទ័រ ឬឡេបថប់របស់លោកអ្នកជានិច្ច ប្រសិនបើលោកអ្នកគ្រោងទុកវាចោលដោយគ្មានអ្នកចាំថែរក្សា។ ការធ្វើដូចនេះ នឹងបង្ការមិនឱ្យជនដទៃអាចយកបានពាក្យសម្ងាត់ប្រអប់ទិន្នន័យរបស់លោកអ្នក។

បន្ទាប់ពីបានបិទប្រអប់ទិន្នន័យស្តង់ដាររួចហើយ ដើម្បីទាញយកឯកសារមួយដែលរក្សាទុកនៅក្នុងប្រអប់ទិន្នន័យស្តង់ដារនោះ លោកអ្នកចាំបាច់ត្រូវតែបើកវាម្តងទៀត។

របៀបថតចម្លងប្រអប់ទិន្នន័យរបស់លោកអ្នក

ការថតចម្លងទុកឯកសារ ទិន្នន័យ និងថតឯកសាររបស់លោកអ្នកឱ្យបានទៀងទាត់ គឺជាការសំខាន់យ៉ាងខ្លាំង។ ការថតចម្លង ប្រអប់ទិន្នន័យ TrueCrypt របស់លោកអ្នក គឺជាការសំខាន់បំផុត ហើយ (សំណាងល្អ) កិច្ចការនេះងាយស្រួលនឹងធ្វើបាន។ សូមកុំភ្លេចថា ប្រអប់ទិន្នន័យរបស់លោកអ្នកត្រូវតែបិទជាមុនសិន មុននឹងធ្វើការថតចម្លងវាទុក។

ជំហានទី ១. បើកចូល ទៅឯកសារ ប្រអប់ទិន្នន័យស្តង់ដារ របស់លោកអ្នក (នៅក្នុង រូបភាព ១ ខាងក្រោម; វាស្ថិតនៅក្នុងថតឯកសារ My Documents)។

រូបភាព ១ ៖ ផ្ទាំង My Documents ដែលបង្ហាញឯកសារឈ្មោះ My Volume

ជំហានទី ២. ថតទុក ឯកសារនេះទៅក្នុងឧបករណ៍ផ្ទុកទិន្នន័យខាងក្រៅមួយ ដូចជា CD, DVD ឬអង្គចងចាំUSBជាដើម។

ដំបូន្មាន៖ ប្រសិនបើលោកអ្នកមានទិន្នន័យច្រើនដែលលោកអ្នកចង់បម្លែងជាទម្រង់សម្ងាត់ ឬរក្សាទុកជាឯកសារម្តងហើយម្តងទៀតនោះ លោកអ្នកគួរតែបង្កើត ប្រអប់ទិន្នន័យស្តង់ដារ ថ្មីមួយ ដែលមានទំហំប៉ុន CD ឬ DVD មួយ។ ចំណុចនេះ អាចត្រូវបានប្រើជាបច្ចេកទេសរក្សាទុកទិន្នន័យដែលមានសុវត្ថិភាពមួយ។

មុនពេលលោកអ្នកថតចម្លងប្រអប់ទិន្នន័យស្តង់ដារនោះ ដាក់ទៅក្នុងឧបករណ៍ផ្ទុកទិន្នន័យចល័តមួយ លោកអ្នកត្រូវប្រាកដថា ទំហំឧបករណ៍នោះគឺត្រូវគ្នាទៅនឹងទំហំរបស់ប្រអប់ទិន្នន័យរបស់លោកអ្នក។

ឧបករណ៍ផ្ទុកទិន្នន័យ ទំហំប្រអប់ទិន្នន័យ TrueCrypt ដែលគួរប្រើ
CD ៧០០ មេហ្គាបៃ
DVD ៣៩០០ មេហ្គាបៃ
អង្គចងចាំ USB គួរប្រើ២០%នៃចំណុះសរុប (ឧទា. សម្រាប់អង្គចងចាំ USB ដែលមានចំណុះ១២៨មេហ្គាបៃ ត្រូវប្រើ៣០មេហ្គាបៃសម្រាប់ប្រអប់ទិន្នន័យស្តង់ដាររបស់លោកអ្នក)

ប្រអប់ទិន្នន័យលាក់កំបាំង

បញ្ជីនៃផ្នែកដែលមាននៅក្នុងទំព័រនេះ ៖

៥.០ អំពីប្រអប់ទិន្នន័យលាក់កំបាំង

Iនៅក្នុងកម្មវិធី TrueCrypt ប្រអប់ទិន្នន័យលាក់កំបាំង ត្រូវបានរក្សាទុកនៅក្នុង ប្រអប់ទិន្នន័យស្តង់ដារ ដែលមានទម្រង់សម្ងាត់ ប៉ុន្តែអត្ថិភាពរបស់វាត្រូវបានលាក់បាំង។ សូម្បីតែនៅពេលលោកអ្នកបើកប្រអប់ទិន្នន័យស្តង់ដារក៏ដោយ គេនៅតែមិនអាចរកឃើញ ឬបង្ហាញអំពីអត្ថិភាពរបស់ប្រអប់ទិន្នន័យលាក់កំបាំងឡើយ។ ប្រសិនបើលោកអ្នកត្រូវបានបង្ខំឱ្យបង្ហាញពាក្យសម្ងាត់របស់លោកអ្នក និងទីតាំងនៃប្រអប់ទិន្នន័យស្តង់ដាររបស់លោកអ្នក នោះទិន្នន័យដែលមាននៅក្នុងប្រអប់ទិន្នន័យស្តង់ដារអាចនឹងត្រូវបានបើកបង្ហាញ ប៉ុន្តែមិនបើកបង្ហាញថាមានប្រអប់ទិន្នន័យលាក់កំបាំងនៅក្នុងប្រអប់ទិន្នន័យស្តង់ដារឡើយ។

វាប្រៀបដូចជាកាតាបមួយដែលមានថតសម្ងាត់មួយ៖ លោកអ្នករក្សាទុកនៅក្នុងថតធម្មតា នៃកាតាបរបស់លោកអ្នក នូវឯកសារដែលលោកអ្នកមិនខ្វល់ពីការត្រូវបានរឹបអូស ឬបាត់ ហើយលោកអ្នករក្សាទុកឯកសារសម្ងាត់ និងឯកជននៅក្នុងថតសម្ងាត់នោះ។ ទីតាំងនៃថតសម្ងាត់នោះ(ជាពិសេសថតសម្ងាត់ដែលត្រូវបានរចនាបានយ៉ាងល្អ) គឺដើម្បីលាក់បាំងមិនឱ្យដឹងថា មានថតសម្ងាត់នោះនៅក្នុងកាតាបនោះ ដែលដោយហេតុនេះហើយ ឯកសារសម្ងាត់ និងឯកជនទាំងនោះក៏ត្រូវបានលាក់ជាមួយវាដែរ។

៥.១ របៀបបង្កើតប្រអប់ទិន្នន័យលាក់កំបាំង

ការបង្កើត ប្រអប់ទិន្នន័យលាក់កំបាំង TrueCrypt មានលក្ខណៈស្រដៀងទៅនឹងការបង្កើត ប្រអប់ទិន្នន័យស្តង់ដារ*TrueCrypt ដែរ ៖ មានផ្ទាំងរូបមួយចំនួនដែលដូចគ្នា។

ជំហានទី ១. បើកកម្មវិធី TrueCrypt

ជំហានទី ២. ចុចលើ ដើម្បីបើកផ្ទាំង TrueCrypt Volume Creation Wizard (ដំណើរការបង្កើតប្រអប់ទិន្នន័យ TrueCrypt)។

ជំហានទី ៣. ចុចលើ ដើម្បីទទួលយកជម្រើស Create an encrypted file container (បង្កើតប្រអប់ឯកសារដែលមានទម្រង់សម្ងាត់)។

ជំហានទី ៤. គូសយក ជម្រើស Hidden TrueCrypt volume (ប្រអប់ទិន្នន័យ TrueCrypt លាក់កំបាំង) ដូចខាងក្រោមនេះ៖

រូបភាព ១ ៖ ផ្ទាំង TrueCrypt Volume Creation Wizard (ដំណើរការបង្កើតប្រអប់ទិន្នន័យ TrueCrypt) ដែលជ្រើសយកជម្រើស Hidden TrueCrypt Volume (ប្រអប់ទិន្នន័យ TrueCrypt លាក់កំបាំង)

ជំហានទី ៥. ចុចលើ ដើម្បីបើកផ្ទាំងខាងក្រោម៖

រូបភាព ២ ៖ ផ្ទាំង TrueCrypt Volume Creation Wizard – Mode (ដំណើរការបង្កើតប្រអប់ទិន្នន័យ TrueCrypt - ទម្រង់នៃការបង្កើតប្រអប់ទិន្នន័យ)

 • ទម្រង់ Direct mode ៖ ជម្រើសនេះ អាចឱ្យលោកអ្នកបង្កើត ប្រអប់ទិន្នន័យលាក់កំបាំង នៅក្នុង ប្រអប់ទិន្នន័យស្តង់ដារដែលមានស្រាប់។

 • ទម្រង់ Normal mode ៖ ជម្រើសនេះ អាចឱ្យលោកអ្នកបង្កើត ប្រអប់ទិន្នន័យស្តង់ដារ ថ្មីទាំងស្រុងមួយ ដើម្បីផ្ទុក ប្រអប់ទិន្នន័យលាក់កំបាំង

នៅក្នុងឧទាហរណ៍នេះ យើងនឹងប្រើទម្រង់ Direct mode

កំណត់សម្គាល់៖ ប្រសិនបើលោកអ្នកចង់ចាប់ផ្តើម ប្រអប់ទិន្នន័យស្តង់ដារ ថ្មីមួយជាង សូមអនុវត្តឡើងវិញនូវដំណើរការនៅក្នុងផ្នែក ២.២ របៀបបង្កើតប្រអប់ទិន្នន័យស្តង់ដារ

ជំហានទី ៦. គូសយកជម្រើស Direct Mode បន្ទាប់មក ចុចលើ ដើម្បីបើកផ្ទាំង TrueCrypt Volume Creation - Volume Location (ការបង្កើតប្រអប់ទិន្នន័យ TrueCrypt - ទីតាំងប្រអប់ទិន្នន័យ)។

កំណត់សម្គាល់៖ ត្រូវប្រាកដថា ប្រអប់ទិន្នន័យស្តង់ដារ ត្រូវបានបិទ មុនពេលជ្រើសយកវា។

ជំហានទី ៧. ចុចលើ ដើម្បីបើកផ្ទាំងខាងក្រោម៖

រូបភាព ៣ ៖ ផ្ទាំងTrueCrypt Volume Creation Wizard - Select a TrueCrypt Volume (ដំណើរការបង្កើតប្រអប់ទិន្នន័យ TrueCrypt - ជ្រើសយកប្រអប់ទិន្នន័យ TrueCrypt មួយ)

ជំហានទី ៨. កំណត់ទីតាំង ឯកសារប្រអប់ទិន្នន័យនេះ ដោយប្រើផ្ទាំង Select a TrueCrypt Volume (* ជ្រើសយកប្រអប់ទិន្នន័យ TrueCrypt មួយ) ដូចបង្ហាញនៅក្នុង *រូបភាព ៣

ជំហានទី ៩. ចុចលើ ដើម្បីត្រឡប់ទៅកាន់ផ្ទាំង TrueCrypt Volume Creation Wizard (ដំណើរការបង្កើតប្រអប់ទិន្នន័យ TrueCrypt) វិញ។

ជំហានទី ១០. ចុចលើ ដើម្បីបើកផ្ទាំង Enter password (វាយបញ្ចូលពាក្យសម្ងាត់)។

ជំហានទី ១១. វាយបញ្ចូលទៅក្នុងប្រអប់ Password (ពាក្យសម្ងាត់) នូវពាក្យសម្ងាត់ ដែលលោកអ្នកបានប្រើនៅពេលបង្កើត ប្រអប់ទិន្នន័យស្តង់ដារ ដើម្បីបើកផ្ទាំងខាងក្រោម៖

រូបភាព ៤ ៖ ផ្ទាំង TrueCrypt Volume Creation Wizard - Hidden Volume Message (ដំណើរការបង្កើតប្រអប់ទិន្នន័យTrueCrypt - សារអំពីប្រអប់ទិន្នន័យលាក់កំបាំង)

ជំហានទី ១២. ចុចលើ បន្ទាប់ពីលោកអ្នកបានអានសារនេះ ដើម្បីបើកផ្ទាំង Hidden Volume Encryptions Options (ជម្រើសវិធីបម្លែងប្រអប់ទិន្នន័យលាក់កំបាំងជាទម្រង់សម្ងាត់)។

កំណត់សម្គាល់៖ ត្រូវទុកការកំណត់នៃ Encryption Algorithm និង Hash Algorithm សម្រាប់ ប្រអប់ទិន្នន័យលាក់កំបាំង នេះ ឱ្យនៅដដែល។

ជំហានទី ១៣. ចុចលើ ដើម្បីបើកផ្ទាំងខាងក្រោម៖

រូបភាព ៥ ៖ ផ្ទាំង TrueCrypt Volume Creation Wizard - Hidden Volume Size (ដំណើរការបង្កើតប្រអប់ទិន្នន័យTrueCrypt - ទំហំប្រអប់ទិន្នន័យលាក់កំបាំង)

លោកអ្នកនឹងត្រូវបានប្រាប់ឱ្យកំណត់ទំហំរបស់ ប្រអប់ទិន្នន័យលាក់កំបាំង

កំណត់សម្គាល់៖ ត្រូវពិចារណាអំពីប្រភេទ បរិមាណ និងទំហំរបស់ឯកសារដែលត្រូវការរក្សាទុក។ ត្រូវបន្សល់ទុកលំហទំនេរខ្លះសម្រាប់ ប្រអប់ទិន្នន័យស្តង់ដារ*។ ប្រសិនបើលោកអ្នកជ្រើសកំណត់ទំហំស្មើនឹងទំហំអតិបរមាដែលមានសម្រាប់ *ប្រអប់ទិន្នន័យលាក់កំបាំង លោកអ្នកនឹងមិនអាចដាក់បន្ថែមឯកសារថ្មីណាមួយទៅក្នុង ប្រអប់ទិន្នន័យស្តង់ដារ ដើមបានឡើយ។

ប្រសិនបើ* ប្រអប់ទិន្នន័យស្តង់ដារ* របស់លោកអ្នកមានទំហំ១០មេហ្គាបៃ ហើយលោកអ្នកកំណត់ទំហំ៥មេហ្គាបៃឱ្យ ប្រអប់ ទិន្នន័យលាក់កំបាំង មួយ (ដូចបង្ហាញនៅក្នុង រូបភាព ៦ ខាងលើ) នោះលោកអ្នកនឹងមានប្រអប់ទិន្នន័យចំនួនពីរ (ប្រអប់ទិន្នន័យលាក់កំបាំងមួយ និង ប្រអប់ទិន្នន័យស្តង់ដារមួយ) ដែលប្រអប់ទិន្នន័យនីមួយៗមានទំហំប្រមាណ៥មេហ្គាបៃ។

ត្រូវប្រាកដថា ព័ត៌មានដែលលោកអ្នករក្សាទុកនៅក្នុង ប្រអប់ទិន្នន័យស្តង់ដារ មានទំហំមិនលើសពី៥មេហ្គាបៃដែលលោកអ្នកបានកំណត់ឡើយ។ នេះគឺព្រោះតែកម្មវិធី TrueCrypt ខ្លួនឯងផ្ទាល់ រកមិនឃើញអត្ថិភាពរបស់ ប្រអប់ទិន្នន័យលាក់កំបាំង ដោយស្វ័យប្រវត្តទេ ដែលដោយហេតុនេះហើយ វាអាចនឹងសរសេរជាន់ពីលើព័ត៌មានរបស់លោកអ្នកបានដោយចៃដន្យ។ លោកអ្នកអាចនឹងមានហានិភ័យបាត់បង់ឯកសារទាំងអស់ ដែលរក្សាទុកនៅក្នុងប្រអប់ទិន្នន័យលាក់កំបាំង ប្រសិនបើលោកអ្នកប្រើលើសពីទំហំដែលលោកអ្នកបានកំណត់ជាមុន។

ជំហានទី ១៤. វាយបញ្ចូល ទំហំដែលលោកអ្នកចង់បានសម្រាប់ប្រអប់ទិន្នន័យលាក់កំបាំង ទៅក្នុងប្រអប់វាយអក្សរដែលទាក់ទងនឹងវា ដូចបង្ហាញនៅក្នុង រូបភាព ៦

ជំហានទី ១៥. ចុចលើ ដើម្បីបើកផ្ទាំង Hidden Volume Password (ពាក្យសម្ងាត់ ប្រអប់ទិន្នន័យលាក់កំបាំង)។

ឥឡូវនេះ លោកអ្នកត្រូវតែបង្កើតពាក្យសម្ងាត់មួយសម្រាប់ប្រអប់ទិន្នន័យលាក់កំបាំង ផ្សេងពីពាក្យសម្ងាត់ដែលលោកអ្នកបានបង្កើតសម្រាប់ការពារប្រអប់ទិន្នន័យស្តង់ដាររបស់លោកអ្នក។ ជាថ្មីម្តងទៀត ត្រូវចាំថា ត្រូវជ្រើសយកពាក្យសម្ងាត់មួយដែលរឹង មាំ។ សូមមើលជំពូក KeePass ដើម្បីយល់ដឹងបន្ថែមអំពីការបង្កើតពាក្យសម្ងាត់ដែលរឹងមាំ។

ដំបូន្មាន៖ ប្រសិនបើលោកអ្នកប៉ាន់ស្មានទុកជាមុនថា អាចនឹងត្រូវបានបង្ខំឱ្យបើកបង្ហាញព័ត៌មាននៅក្នុងប្រអប់ទិន្នន័យ TrueCrypt របស់លោកអ្នក នោះលោកអ្នកត្រូវរក្សាទុកពាក្យសម្ងាត់ប្រអប់ទិន្នន័យស្តង់ដាររបស់លោកអ្នក នៅក្នុងកម្មវិធី KeePass។ ហើយ លោកអ្នកត្រូវបង្កើតពាក្យសម្ងាត់រឹងមាំមួយសម្រាប់ប្រអប់ទិន្នន័យលាក់កំបាំង ដែលមានតែលោកអ្នកម្នាក់ឯងប៉ុណ្ណោះ ដែលត្រូវចងចាំពាក្យសម្ងាត់នេះ។ ការធ្វើដូចនេះ នឹងជួយលោកអ្នកដើម្បីលាក់ប្រអប់ទិន្នន័យលាក់កំបាំងរបស់លោកអ្នក ព្រោះលោកអ្នកនឹងមិនបន្សល់ទុកស្លាកស្នាមណាមួយអំពីអត្ថិភាពរបស់វាឡើយ។

ជំហានទី ១៦. បង្កើតពាក្យសម្ងាត់មួយ ហើយវាយបញ្ចូលវាពីរដង បន្ទាប់មក ចុចលើ ដើម្បីបើកផ្ទាំងខាងក្រោម៖

រូបភាព ៦ ៖ ផ្ទាំង TrueCrypt Volume Creation Wizard - Hidden Volume Format (ដំណើរការបង្កើតប្រអប់ទិន្នន័យTrueCrypt – រៀបចំប្រអប់ទិន្នន័យលាក់កំបាំង)

ប៉ះពាល់ជម្រើស File System (ប្រព័ន្ធឯកសារ) និង Cluster (ចង្កោម) ដែលមានស្រាប់។

ជំហានទី ១៧. ចល័ត ខឹស័រម៉ោស (mouse cursor) នៅលើផ្ទៃអេក្រង់ ដើម្បីបង្កើនភាពរឹងមាំនៃទម្រង់សម្ងាត់បន្ទាប់មក ចុចលើ ដើម្បីរៀបចំប្រអប់ទិន្នន័យលាក់កំបាំង។

បន្ទាប់ពីប្រអប់ទិន្នន័យលាក់កំបាំងត្រូវបានរៀបចំហើយ នឹងលេចចេញផ្ទាំងដូចខាងក្រោមនេះ៖

រូបភាព ៧ ៖ ផ្ទាំង TrueCrypt Volume Creation Wizard message (សារអំពីដំណើរការបង្កើតប្រអប់ទិន្នន័យ TrueCrypt)

កំណត់សម្គាល់រូបភាព ៨ បញ្ជាក់ថា លោកអ្នកបង្កើតប្រអប់ទិន្នន័យលាក់កំបាំងមួយបានដោយជោគជ័យ និងដាស់តឿនលោកអ្នកឱ្យប្រយ័ត្នចំពោះគ្រោះថ្នាក់ នៃការសរសេរជាន់លើឯកសារនៅក្នុងប្រអប់ទិន្នន័យលាក់កំបាំងនេះ នៅពេលរក្សាទុកឯកសារនៅក្នុងប្រអប់ទិន្នន័យស្តង់ដារ។

ជំហានទី ១៨. ចុចលើ ដើម្បីបើកផ្ទាំង Hidden Volume Created (ប្រអប់ទិន្នន័យលាក់កំបាំងដែលត្រូវបានបង្កើត) បន្ទាប់មក ចុចលើ ដើម្បីត្រឡប់ទៅផ្ទាំងមេរបស់កម្មវិធី TrueCrypt វិញ។

ពេលនេះ ប្រអប់ទិន្នន័យលាក់កំបាំងត្រូវបានបង្កើតរួចរាល់នៅក្នុងប្រអប់ទិន្នន័យស្តង់ដាររបស់លោកអ្នក។ ឥឡូវនេះ លោកអ្នកអាចរក្សាទុកឯកសារនៅក្នុងប្រអប់ទិន្នន័យលាក់កំបាំងនេះ ដែលអ្នកដទៃមិនអាចមើលឃើញឯកសារទាំងនេះឡើយ ទោះបីពួកគេមានពាក្យសម្ងាត់ចូលក្នុងប្រអប់ទិន្នន័យស្តង់ដាររបស់លោកអ្នកក៏ដោយ។

៥.២ របៀបបើកប្រអប់ទិន្នន័យលាក់កំបាំង

វិធីសាស្ត្រសម្រាប់បើក ប្រអប់ទិន្នន័យលាក់កំបាំង ឬធ្វើឱ្យប្រអប់ទិន្នន័យលាក់កំបាំងអាចចូលប្រើបាន គឺដូចគ្នានឹងវិធីសាស្ត្រដែលប្រើសម្រាប់ប្រអប់ទិន្នន័យស្តង់ដារដែរ។ មានភាពខុសគ្នាតែមួយគត់ គឺលោកអ្នកត្រូវប្រើពាក្យសម្ងាត់ ដែលលោកអ្នកទើបបង្កើតបានសម្រាប់ប្រអប់ទិន្នន័យលាក់កំបាំង

ដើម្បី បើក ប្រអប់ទិន្នន័យលាក់កំបាំង ត្រូវអនុវត្តជំហានដូចខាងក្រោម៖

ជំហានទី ១. *ជ្រើសយក ថាស(Drive)មួយពីតារាង (នៅក្នុងឧទាហរណ៍នេះ គឺ ថាស K)៖

រូបភាព ៨ ៖ ផ្ទាំង ថាស(Drive)បើកមួយ នៅក្នុងប្រអប់ទិន្នន័យ TrueCrypt

ជំហានទី ២. ចុចលើ ដើម្បីបើកផ្ទាំង Select a TrueCrypt Volume (ជ្រើសយកប្រអប់ទិន្នន័យ TrueCrypt មួយ) ។

ជំហានទី ៣. បើកចូលទៅឯកសារប្រអប់ទិន្នន័យ* TrueCrypt* របស់លោកអ្នក បន្ទាប់មក ជ្រើសយក ឯកសារប្រអប់ទិន្នន័យ TrueCrypt របស់លោកអ្នក (ឯកសារដែលដូចគ្នាទៅនឹងឯកសារសម្រាប់ប្រអប់ទិន្នន័យស្តង់ដារ)។

ជំហានទី ៤. ចុចលើ ដើម្បីត្រឡប់ទៅកាន់ផ្ទាំងមេរបស់កម្មវិធី TrueCrypt វិញ។

ជំហានទី ៥. ចុចលើ ដើម្បីបើកផ្ទាំង Enter Password for (បញ្ចូលពាក្យសម្ងាត់សម្រាប់) ដូចខាងក្រោមនេះ៖

រូបភាព ៩ ៖ ផ្ទាំង Enter Password (បញ្ចូលពាក្យសម្ងាត់)

ជំហានទី ៦. វាយបញ្ចូលពាក្យសម្ងាត់ដែលលោកអ្នកបានប្រើ ដើម្បីបង្កើតប្រអប់ទិន្នន័យលាក់កំបាំង បន្ទាប់មក ចុចលើ

ឥឡូវនេះ ប្រអប់ទិន្នន័យលាក់កំបាំងរបស់លោកអ្នកត្រូវបានបើក ដូចខាងក្រោមនេះ៖

រូបភាព ១០ ៖ ផ្ទាំងមេរបស់កម្មវិធី TrueCrypt ដែលបង្ហាញប្រអប់ទិន្នន័យលាក់កំបាំងបើកថ្មី

ជំហានទី ៧. ចុចពីរដងលើថាសខាងលើដើម្បីចូលទៅក្នុងវា ឬចូលទៅក្នុងវាតាមរយៈផ្ទាំង My Computer

៥.៣ ដំបូន្មានអំពីរបៀបប្រើដោយសុវត្ថិភាពនូវ Hidden Disk Feature (លក្ខណៈពិសេសថាសលាក់កំបាំង)

គោលបំណងរបស់ Hidden Disk Feature (លក្ខណៈថាសលាក់កំបាំង) គឺដើម្បីជៀសវាងពីស្ថានភាពគ្រោះថ្នាក់ខ្លាំង ដោយប្រើ ការធ្វើឱ្យមើលឃើញដូចជាប្រគល់ឯកសារទម្រង់សម្ងាត់របស់លោកអ្នក (នៅពេលអ្នកមានអំណាចណាម្នាក់ទាមទារមើលឯកសារទាំងនោះ) ដោយតាមពិតលោកអ្នកមិនបើកបង្ហាញព័ត៌មានរសើបបំផុតរបស់លោកអ្នកទេ។ បន្ថែមពីលើការការពារទិន្នន័យរបស់លោកអ្នក លក្ខណៈពិសេសនេះ អាចឱ្យលោកអ្នកជៀសវាងការធ្វើឱ្យអន្តរាយដល់សុវត្ថិភាពរបស់ខ្លួនលោកអ្នកផ្ទាល់ ឬសុវត្ថិភាពរបស់សហសេវិក និងដៃគូរបស់លោកអ្នកផងដែរ។ ដើម្បីធ្វើឱ្យបច្ចេកទេសនេះមានប្រសិទ្ធភាព លោកអ្នកត្រូវតែបង្កើតស្ថានភាពមួយ ដែលធ្វើឱ្យអ្នកអាចបំពេញចិត្តដល់អ្នកដែលទាមទារមើលឯកសាររបស់លោកអ្នកនោះ ហើយអនុញ្ញាតឲ្យលោកអ្នកចាកចេញ។

ដើម្បីធ្វើការនេះបាន លោកអ្នកអាចនឹងត្រូវអនុវត្តតាមដំបូន្មានមួយចំនួនដូចខាងក្រោមនេះ៖

 • ត្រូវដាក់ទៅក្នុងប្រអប់ទិន្នន័យស្តង់ដារ នូវឯកសារព័ត៌មានសម្ងាត់មួយចំនួន ដែលការបែកធ្លាយពួកវាមិនជាការសំខាន់ណាស់ទេសម្រាប់លោកអ្នក។ ឯកសារព័ត៌មានទាំងនេះ ត្រូវតែមានលក្ខណៈរសើបល្មមនឹងធ្វើឱ្យគេគិតថា លោកអ្នកគួរណាស់តែបានរក្សាវាទុកនៅក្នុងប្រអប់ទិន្នន័យមួយដែលមានទម្រង់សម្ងាត់។

 • ត្រូវដឹងថា អ្នកដែលទាមទារមើលឯកសាររបស់លោកអ្នក អាចដឹងអំពីប្រអប់ទិន្នន័យលាក់កំបាំង។ ប៉ុន្តែ ប្រសិនបើលោកអ្នកកំពុងប្រើ TrueCrypt បានត្រឹមត្រូវ អ្នកនោះនឹងមិនអាចបញ្ជាក់បានថា លោកអ្នកមានប្រអប់ទិន្នន័យលាក់កំបាំងទេ ដែលនឹងធ្វើឱ្យការបដិសេធរបស់លោកអ្នកកាន់តែគួរឱ្យជឿជាក់។

 • ធ្វើបច្ចុប្បន្នភាពឯកសារដែលមានក្នុងប្រអប់ទិន្នន័យស្តង់ដារឱ្យបានរៀងរាល់សប្តាហ៍។ ការធ្វើដូចនេះ នឹងបង្កើតចំណាប់អារម្មណ៍ថា លោកអ្នកពិតជាកំពុងប្រើឯកសារទាំងនោះមែន។

រាល់ពេលដែលលោកអ្នកបើកប្រអប់ទិន្នន័យ TrueCrypt មួយ លោកអ្នកអាចជ្រើសបើកដំណើរការមុខងារ ការពារប្រអប់ទិន្នន័យលាក់កំបាំងពីការខូចខាតដែលបង្កដោយការសរសេរជាន់គ្នាទៅក្នុងប្រអប់ទិន្នន័យខាងក្រៅ។ វាគឺជាមុខងារដែលមានសារៈសំខាន់យ៉ាងខ្លាំងមួយ ព្រោះវាអនុញ្ញាតឱ្យលោកអ្នកអាចបន្ថែមឯកសារ'បញ្ឆោត'ថ្មីទៅក្នុងប្រអប់ទិន្នន័យស្តង់ដាររបស់លោកអ្នក ដោយមិនមានហានិភ័យលុបចោល ឬសរសេរដោយចៃដន្យជាន់ពីលើទិន្នន័យជាប់ទម្រង់សម្ងាត់ដែលមាន នៅក្នុងប្រអប់ទិន្នន័យលាក់កំបាំងរបស់លោកអ្នក។

ដូចដែលបញ្ជាក់នៅមុននេះ ការលើសចំណុះផ្ទុកទិន្នន័យនៅក្នុងប្រអប់ទិន្នន័យស្តង់ដាររបស់លោកអ្នក អាចនឹងបំផ្លាញឯកសារលាក់កំបាំងរបស់លោកអ្នក។ មិនត្រូវបើកដំណើរការមុខងារ Protect hidden volume (ការពារប្រអប់ទិន្នន័យលាក់កំបាំង) នៅពេលលោកអ្នកត្រូវបានបង្ខំឱ្យបើកប្រអប់ទិន្នន័យ TrueCrypt មួយឡើយ ព្រោះការធ្វើដូច្នេះតម្រូវឱ្យលោកអ្នកបញ្ចូលពាក្យសម្ងាត់អាថ៌កំបាំងទៅឱ្យប្រអប់ទិន្នន័យលាក់កំបាំងរបស់លោកអ្នក ហើយនឹងលាតត្រដាងប្រាប់យ៉ាងច្បាស់អំពីអត្ថិភាពនៃប្រអប់ទិន្នន័យលាក់កំបាំងនោះ។ ប៉ុន្តែ នៅពេលលោកអ្នកកំពុងធ្វើបច្ចុប្បន្នភាពឯកសារបញ្ឆោតរបស់លោកអ្នកក្នុងលក្ខណៈឯកជន លោកអ្នកគួរតែបើកដំណើរការជម្រើសនេះជានិច្ច

ដើម្បីប្រើមុខងារ Protect hidden volume (ការពារប្រអប់ទិន្នន័យលាក់កំបាំង) ត្រូវអនុវត្តជំហានខាងក្រោមនេះ៖

ជំហានទី ១. ចុច នៅលើផ្ទាំង Enter Password (បញ្ចូលពាក្យសម្ងាត់) ដែលបង្ហាញនៅក្នុង រូបភាព ១០ ខាងលើ។ វានឹងបើកផ្ទាំង Mount Options (ជម្រើសបើកប្រអប់ទិន្នន័យ) ដូចខាងក្រោមនេះ៖

រូបភាព ១១ ៖ ផ្ទាំង Mount Options (ជម្រើសបើកប្រអប់ទិន្នន័យ)

ជំហានទី ២. គូសយក ជម្រើស Protect hidden volume against damage caused by writing to outer volume (ការពារប្រអប់ទិន្នន័យលាក់កំបាំងពីការខូចខាតដែលបង្កដោយការសរសេរទៅក្នុងប្រអប់ទិន្នន័យខាងក្រៅ)។

ជំហានទី ៣. វាយបញ្ចូលពាក្យសម្ងាត់ប្រអប់ទិន្នន័យលាក់កំបាំង បន្ទាប់មក ចុចលើ

ជំហានទី ៤. ចុចលើ ដើម្បីបើកប្រអប់ទិន្នន័យស្តង់ដាររបស់លោកអ្នក។ បន្ទាប់ពីលោកអ្នកបើកវាបានដោយជោគជ័យរួចហើយ លោកអ្នកនឹងអាចដាក់បន្ថែមឯកសារបញ្ឆោតបាន ដោយមិនធ្វើឱ្យខូចខាតដល់ប្រអប់ទិន្នន័យលាក់កំបាំងរបស់លោកអ្នក។

ជំហានទី ៥. ចុចលើ ដើម្បីបិទ ឬធ្វើឱ្យប្រអប់ទិន្នន័យស្តង់ដារលែងមានសម្រាប់ប្រើ បន្ទាប់ពីលោកអ្នកបានបញ្ចប់ការផ្លាស់ប្តូរទិន្នន័យរបស់វា។

ចំណុចត្រូវចងចាំ៖ លោកអ្នកត្រូវការធ្វើការនេះ តែនៅពេលលោកអ្នកកំពុងធ្វើបច្ចុប្បន្នភាពឯកសារនៅក្នុងប្រអប់ទិន្នន័យស្តង់ដាររបស់លោកអ្នកតែប៉ុណ្ណោះ។ ប្រសិនបើលោកអ្នកត្រូវបានបង្ខំឱ្យបើកបង្ហាញប្រអប់ទិន្នន័យស្តង់ដាររបស់លោកអ្នកទៅនរណាម្នាក់ផ្សេងទៀត លោកអ្នកមិនគួរប្រើមុខងារ Protect hidden volume (ការពារប្រអប់ទិន្នន័យលាក់កំបាំង) ទេ។

កម្មវិធី TrueCrypt ដែលអាចយកតាមខ្លួនបាន (Portable TrueCrypt)

៦.១ ភាពខុសគ្នារវាងសំណៅកម្មវិធី Installed TrueCrypt (សំណៅកម្មវិធី TrueCrypt ដែលបញ្ចូលក្នុងកុំព្យូទ័រ) និង Portable TrueCrypt (TrueCrypt ដែលអាចយកតាមខ្លួនបាន)

ប្រសិនបើកម្មវិធីដែលអាចយកតាមខ្លួនបាន មិនត្រូវបានបញ្ចូលនៅក្នុងកុំព្យូទ័រមូលដ្ឋានមួយទេនោះ អត្ថិភាពនិងការប្រើកម្មវិធីទាំងនោះអាចនៅតែមិនត្រូវបានរកឃើញ។ ប៉ុន្តែ ត្រូវចាំថា ឧបករណ៍ផ្ទុកទិន្នន័យខាងក្រៅ ឬអង្គចងចាំUSB និងកម្មវិធីដែលអាចយកតាមខ្លួនបានរបស់លោកអ្នក គឺត្រូវមានសុវត្ថិភាពដូចជាកុំព្យូទ័រដែលលោកអ្នកកំពុងប្រើដែរ ហើយពួកវាអាចប្រឈមនឹងការឆ្លងអេដវែរ ម៉ាលវែរ ស្ប៉ាយវែរ និងមេរោគដូចគ្នា។

ដូចជាកម្មវិធីអាចយកតាមខ្លួនបានជាច្រើនដែលលើកឡើងនៅក្នុងជំពូកនេះដែរ កម្មវិធី Portable TrueCrypt អនុញ្ញាតឱ្យលោកអ្នកអាចប្រើកម្មវិធីបម្លែងឯកសារជាទម្រង់សម្ងាត់ដែលរឹងមាំ និងងាយស្រួលប្រើ ដោយមិនឱ្យគេអាចរកឃើញបាន។ ការមានកម្មវិធីPortable TrueCryptនៅក្នុងឧបករណ៍ផ្ទុកទិន្នន័យចល័ត ឬអង្គចងចាំUSB អាចឱ្យលោកអ្នកប្រើវាចេញពីកុំព្យូទ័រផ្សេងៗបាន។

មានភាពខុសគ្នាខ្លះៗ រវាងសំណៅ installed និងសំណៅ portable នៃកម្មវិធី Portable TrueCrypt។ ចំណុចខុសគ្នាជាចម្បងមួយ គឺកម្មវិធី Portable TrueCrypt មិនអនុញ្ញាតឱ្យមានការបម្លែងថាសទាំងមូល ឬថាសប្រព័ន្ធប្រតិបត្តិការជាទម្រង់សម្ងាត់ ទេ។

សូមមើល ព័ត៌មានបន្ថែមអំពីភាពខុសគ្នារវាង TrueCrypt និង Portable TrueCrypt.

៦.២ ការដោនឡូត ការទាញយក និងការប្រើប្រាស់កម្មវិធី Portable TrueCrypt

កំណត់សម្គាល់៖ ថតឯកសារដែលត្រូវទាញយកកម្មវិធី Portable TrueCrypt ទៅដាក់ ត្រូវតែបង្កើតតាមរបៀបមិនស្វ័យ ប្រវត្តនៅក្នុងឧបករណ៍ផ្ទុកទិន្នន័យចល័ត អង្គចងចាំUSB ឬថាសកុំព្យូទ័រ នៅមុនដំណើរការទាញយកនេះ។

ជំហានទី ១. បើកចូល ទីតាំងដែលបានជ្រើសរើស ដែលលោកអ្នកចង់ទាញយកកម្មវិធី Portable TrueCrypt ទៅដាក់ បន្ទាប់មក ចុចម៉ោសខាងស្តាំដើម្បីបើកម៉ឺនុយពាក់ព័ន្ធរបស់វា។

ជំហានទី ២. ជ្រើសយក ជម្រើស New ដើម្បីបើកថតឯកសាររងរបស់វា ហើយជ្រើសយក ជម្រើសម៉ឺនុយរង Folder (ថតឯកសារ) ដូចបង្ហាញនៅក្នុង រូបភាព ១ ខាងក្រោមនេះ៖

រូបភាព ១ ៖ ថតឯកសារ និងថតឯកសាររងរបស់ Windows Explorer

ជំហានទី ៣. វាយបញ្ចូលឈ្មោះរបស់ថតឯកសារ។

កំណត់សម្គាល់៖ លោកអ្នកអាចដាក់ឈ្មោះមិនសូវច្បាស់លាស់ឱ្យថតឯកសារនេះ ដើម្បីលាក់បាំងអត្ថិភាពរបស់កម្មវិធីPortable TrueCrypt

Portable TrueCrypt អាចទាញយកបានពីបណ្ណសារតែមួយ ដូចគ្នានឹងសំណៅ Installed Version ដែរ។

ជំហានទី ១. បើកចូលទៅឯកសារបញ្ចូលកម្មវិធីរបស់TrueCrypt នៅក្នុងកុំព្យូទ័ររបស់លោកអ្នក។

ជំហានទី ២. ចុចរហ័សពីរដងលើ ; ប្រអប់Open File - Security Warning (បើកឯកសារ - ការព្រមានអំពីសុវត្ថិភាព) អាចនឹងលេចចេញមក; ប្រសិនបើវាលេចចេញមក ត្រូវចុចលើ ដើម្បីបើកដំណើរការបញ្ចូលកម្មវិធី TrueCrypt

ជំហានទី ៥. គូសយកជម្រើស Extract ដើម្បីទាញយក TrueCrypt ទៅដាក់ក្នុងថាសចល័តឬឧបករណ៍USB ដូចបង្ហាញនៅក្នុង រូបភាព ៣ ខាងក្រោមនេះ៖

រូបភាព ៣ ៖ ផ្ទាំង Wizard Mode - Select one of the modes (ទម្រង់ដំណើរការ - ជ្រើសយកទម្រង់មួយ)

ជំហានទី ៦. ចុចលើ ដើម្បីបើកផ្ទាំងពីរដូចខាងក្រោមនេះ៖

ចុចលើ និង ដោយរៀងគ្នា ដើម្បីបើកផ្ទាំងExtraction Options (ជម្រើសទាញយកឯកសារ) ដូចខាងក្រោមនេះ៖

រូបភាព ៤៖ ផ្ទាំង Extraction Options (ជម្រើសទាញយកឯកសារ)

ជំហានទី ៧. ចុចលើ ដើម្បីបើកផ្ទាំងBrowse for Folders (បើកទៅរកថតឯកសារ)ដូចខាងក្រោម៖

រូបភាព ៥ ៖ ផ្ទាំង Browse for Folder (បើកចូលទៅថតឯកសារ)

ជំហានទី ៨. បើកចូលទៅថតឯកសារគោលដៅរបស់លោកអ្នកនៅក្នុងថាសទិន្នន័យខាងក្រៅ ឬអង្គចងចាំUSB បន្ទាប់មក ចុចលើ ដើម្បីត្រឡប់ទៅកាន់ផ្ទាំងExtraction Options (ជម្រើសទាញយកឯកសារ) វិញ ដូចខាងក្រោមនេះ៖

រូបភាព ៦ ៖ ផ្ទាំង Extraction Options (ជម្រើសនៃការទាញយកឯកសារ) ដែលបង្ហាញថតឯកសារគោលដៅ

ជំហានទី ៩. ចុចលើ ដើម្បីចាប់ផ្តើមទាញយកកម្មវិធី TrueCrypt ទៅដាក់ក្នុងថាសចល័ត ឬអង្គចងចាំUSBរបស់លោកអ្នក។ ពីរបីវិនាទីក្រោយមក ផ្ទាំងខាងក្រោមនេះនឹងលេចចេញមក៖

រូបភាព ៧ ៖ ផ្ទាំងបញ្ជាក់ប្រាប់របស់កម្មវិធី TrueCrypt និងផ្ទាំង Extraction Complete (ការទាញយកឯកសារបានចប់សព្វគ្រប់)

ជំហានទី ១០. ចុចលើ បន្ទាប់មក ចុច ដើម្បីបញ្ចប់ដំណើរការបញ្ចូលកម្មវិធី។

ប្រសិនបើជម្រើស ត្រូវបានជ្រើសយក (ដូចដែលវាតែងតែមានជាស្វ័យប្រវត្ត) ផ្ទាំងខាងក្រោមនេះ នឹងលេចចេញមក៖

រូបភាព ៨ ៖ ឧទាហរណ៍មួយរបស់កម្មវិធី Portable TrueCrypt ដែលត្រូវបានទាញចេញទៅដាក់ក្នុងថាសទិន្នន័យចល័ត

ជំហានទី ១១. បើកចូលទៅ ហើយបន្ទាប់មក ចុចរហ័សពីរដងលើ ដើម្បីដំណើការPortable TrueCrypt

សូមមើលជំពូក VeraCrypt នៅក្នុងផ្នែកមគ្គុទ្ទេសក៍អនុវត្តន៍ ចាប់ពីចំណុចនេះទៅ ដើម្បីមើលពាក្យណែនាំអំពីរបៀបប្រើកម្មវិធី TrueCrypt

៦.៣ របៀបលុបបំបាត់ស្លាកស្នាម នៃការបានទាញយកកម្មវិធី Portable TrueCrypt

ចំណុចសំខាន់៖ បន្ទាប់ពីលោកអ្នកទាញយកកម្មវិធី Portable TrueCrypt បានដោយជោគជ័យទៅដាក់ក្នុងឧបករណ៍ផ្ទុកទិន្នន័យខាងក្រៅ/ចល័តរួចហើយ លោកអ្នកត្រូវតែលុបឯកសារបញ្ចូលកម្មវិធីចេញពីកុំព្យូទ័ររបស់លោកអ្នក ដើម្បីបំបាត់ស្លាកស្នាមនៃការដែលបានដោនឡូតនិងបញ្ចូលកម្មវិធី Portable TrueCrypt

ជំហានទី ១. បើកចូលទៅថតឯកសារដែលបានដោនឡូតកម្មវិធី Portable TrueCrypt បន្ទាប់មក ចុចម៉ោសខាងស្តាំលើឯកសារបញ្ចូលកម្មវិធី ដើម្បីបើកម៉ឺនុយPop-up (pop-up menu)របស់ Windows បន្ទាប់មក ជ្រើសយក ពាក្យបញ្ជា Delete ដើម្បីយកវាទៅដាក់ក្នុងធុងសម្រាមរបស់លោកអ្នក។

ជំហានទី ២. ចុចរហ័សពីរដងលើ ដើម្បីបើកផ្ទាំងពាក់ព័ន្ធរបស់វា បន្ទាប់មក ជ្រើសយក និង លុប ឯកសារបញ្ចូលកម្មវិធីនោះ។

កំណត់សម្គាល់៖ ប្រសិនបើលោកអ្នកមានបញ្ចូលកម្មវិធី CCleanerEraser លោកអ្នកអាចប្រើមួយក្នុងចំណោមកម្មវិធីទាំងនេះ ដើម្បីលុបបំបាត់គ្រប់ស្លាកស្នាមនៃការដែលលោកអ្នកបានដោនឡូត និងបញ្ចូលកម្មវិធី Portable TrueCrypt

សំណួរដែលសួរញឹកញាប់ និង ការពិនិត្យមើលឡើងវិញ

៧.០ សំណួរដែលសួរញឹកញាប់ និង ការពិនិត្យមើលឡើងវិញ

សំណួរតើខ្ញុំនឹងត្រូវចំណាយពេលច្រើន ដើម្បីវាយបញ្ចូលពាក្យសម្ងាត់ទៅក្នុងTrueCrypt ដែរឬទេ?

ចម្លើយទេ លោកអ្នកគ្រាន់តែវាយពាក្យសម្ងាត់ចូលតែម្តងគត់ នៅពេលលោកអ្នកកំពុងបើកប្រអប់ទិន្នន័យស្តង់ដារ។ ពេលលោកអ្នកបានបើកចូលប្រអប់ទិន្នន័យស្តង់ដាររួចហើយ លោកអ្នកអាចបើកប្រើឯកសារណាក៏បាន ដោយមិនបាច់វាយបញ្ចូលពាក្យសម្ងាត់គ្រប់ពេលនោះទេ។

សំណួរនៅពេលខ្ញុំលែងត្រូវការកម្មវិធី TrueCrypt តើខ្ញុំអាចលុបចោល(Uninstall)កម្មវិធីនេះបានដោយងាយស្រួលដែរឬទេ? ប្រសិនបើអាច តើឯកសាររបស់ខ្ញុំនៅតែមានទម្រង់សម្ងាត់ដែរឬទេ?

ចម្លើយ៖ លោកអ្នកអាចលុបចោល(Uninstall)កម្មវិធី TrueCrypt បានដោយងាយស្រួល ដោយជ្រើសយក Start > All Programs > Truecrypt > Uninstall Truecrypt

លោកអ្នកអាចបញ្ចូលកម្មវិធី TrueCrypt ឡើងវិញនៅពេលក្រោយ ដើម្បីអាចចូលប្រើឯកសារដែលស្ថិតនៅក្នុងប្រអប់ទិន្នន័យដែលលោកអ្នកបានបង្កើត។ ប្រសិនបើលោកអ្នកផ្ទេរប្រអប់ទិន្នន័យនោះទៅកុំព្យូទ័រមួយផ្សេងទៀត លោកអ្នកនៅតែត្រូវការពាក្យសម្ងាត់របស់លោកអ្នក និង កម្មវិធីTrueCrypt ដើម្បីអាចចូលប្រើឯកសារដែលមាននៅក្នុងប្រអប់ទិន្នន័យនោះ។

សំណួរតើសំណៅផ្សេងៗគ្នារបស់Windows បង្ហាញទម្រង់ផ្សេងគ្នាលើអេក្រង់ដែរឬទេ នៅពេលយើងព្យាយាមផ្ទុកនិងប្រើកម្មវិធី TrueCrypt?

ចម្លើយសោភណភាពរបស់ពួកវាអាចខុសប្លែកគ្នាបន្តិចបន្តួច ប៉ុន្តែខ្លឹមសារនឹងនៅតែដូចគ្នាដដែល។

សំណួរតើព័ត៌មានប្រភេទអ្វីខ្លះ ដែលតម្រូវឱ្យមានការបម្លែងជាទម្រង់សម្ងាត់?

ចម្លើយជាការប្រសើរបំផុត លោកអ្នកគួរបម្លែងជាទម្រង់សម្ងាត់ ដល់គ្រប់ឯកសារ រូបភាព និងឯកសារផ្សេងទៀតទាំងអស់ដែលមានព័ត៌មានឯកជន និងព័ត៌មានរសើបរបស់លោកអ្នក។ ប្រសិនបើលោកអ្នកបាត់កុំព្យូទ័រ ឬប្រសិនបើកុំព្យូទ័រនោះត្រូវបានរឹបអូស ព័ត៌មានដែលមាននៅក្នុងប្រអប់ទិន្នន័យ TrueCrypt នឹងនៅតែមានសុវត្ថិភាព។

សំណួរតើឯកសាររបស់យើងមានសុវត្ថិភាពបានដោយរបៀបណា?

ចម្លើយ*TrueCrypt ត្រូវបានធ្វើតេស្ត និងពិនិត្យជាលក្ខណៈឯករាជ្យដោយអ្នកជំនាញខាងសុវត្ថិភាព ដើម្បីដឹងពីកម្រិតប្រសិទ្ធភាពរបស់វា និងដើម្បីដឹងថា តើវាដំណើរការបានតាមគ្រប់មុខងារដែលវាបានប្រកាសដែរឬទេ។ លទ្ធផលរួមបង្ហាញថា TrueCrypt ផ្តល់នូវសមត្ថភាពការពារក្នុងកម្រិតដ៏ខ្ពស់មួយ។ ការជ្រើសយកពាក្យសម្ងាត់មួយដែលរឹងមាំ មានសារៈសំខាន់ណាស់ចំពោះសុវត្ថិភាពនៃប្រអប់ទិន្នន័យរបស់លោកអ្នក។*

Hidden Disk Feature (មុខងារថាសលាក់កំបាំង) នៅក្នុងកម្មវិធី TrueCrypt ផ្តល់នូវកម្រិតសុវត្ថិភាពដែលមានតែមួយមួយ សម្រាប់ព័ត៌មានដែលរក្សាទុកនៅក្នុងកុំព្យូទ័រ។ អ្នកប្រើប្រាស់ចាំបាច់ត្រូវមានការយល់ច្បាស់ អំពីកម្មវិធីនេះ និងអំពីមុខងារ មូលដ្ឋានរបស់កម្មវិធីនេះ ព្រមទាំងអំពីការវាយតម្លៃរបស់អ្នកជំនាញមួយទៅលើស្ថានភាពសុវត្ថិភាពរបស់មុខងារទាំងនេះ និងទៅលើកាលៈទេសៈដែល Hidden Disk Feature (មុខងារថាសលាក់កំបាំង) អាចមានប្រយោជន៍។

សំណួរសូមរំឭកខ្ញុំម្តងទៀតថា តើធ្វើដូចម្តេចទើបខ្ញុំអាចបើកប្រអប់ទិន្នន័យស្តង់ដារដើមរបស់ខ្ញុំ ជាជាងប្រអប់ទិន្ន័យលាក់កំបាំង?

ចម្លើយទាំងអស់នេះ វាអាស្រ័យទៅលើពាក្យសម្ងាត់ ដែលលោកអ្នកវាយបញ្ចូលទៅក្នុងប្រអប់វាយបញ្ចូលពាក្យសម្ងាត់។ ប្រសិនបើលោកអ្នកវាយបញ្ចូលពាក្យសម្ងាត់ប្រអប់ទិន្នន័យស្តង់ដារ នោះកម្មវិធី TrueCrypt នឹងបើកប្រអប់ទិន្ន័យស្តង់ដារ។ ប្រសិនបើលោកអ្នកវាយបញ្ចូលពាក្យសម្ងាត់ប្រអប់ទិន្នន័យលាក់កំបាំង នោះកម្មវិធី TrueCrypt នឹងបើកប្រអប់ទិន្នន័យលាក់ កំបាំង។ ប្រសិនបើមានអ្នកទាមទារឱ្យលោកអ្នកបើកប្រអប់ទិន្នន័យ TrueCrypt របស់លោកអ្នក ដើម្បីឱ្យពួកគេអាចមើលឃើញព័ត៌មានដែលមាននៅក្នុងនោះ នោះលោកអ្នកត្រូវបើកប្រអប់ទិន្នន័យស្តង់ដារ។ សង្ឃឹមថា ការបើកប្រអប់ទិន្នន័យស្តង់ដារនឹងគ្រប់គ្រាន់ឱ្យលោកអ្នកអាចរួចផុតពីស្ថានភាពលំបាកនោះបាន។

សំណួរតើអាចមានហេតុដែលធ្វើឱ្យខូចខាត ឬលុបចោលទិន្នន័យដែលមាននៅក្នុងប្រអប់ទិន្នន័យលាក់កំបាំងដែរឬទេ?

ចម្លើយអាចមាន។ ប្រសិនបើលោកអ្នកបន្តដាក់បន្ថែមឯកសារទៅក្នុងប្រអប់ទិន្នន័យស្តង់ដារ TrueCrypt រហូតដល់អស់លំហទំនេរសម្រាប់ប្រអប់ទិន្នន័យលាក់កំបាំង នោះប្រអប់ទិន្នន័យលាក់កំបាំងរបស់លោកអ្នកនឹងត្រូវបានសរសេរជាន់ពីលើដោយស្វ័យប្រវត្ត។ មានជម្រើសមួយនៅក្នុងម៉ឺនុយរបស់កម្មវិធី TrueCrypt ដែលអាចការពារប្រអប់ទិន្នន័យលាក់កំបាំងរបស់លោកអ្នកមិនឱ្យរងការសរសេរជាន់ពីលើបាន ប៉ុន្តែការបើកដំណើរការជម្រើសនេះ អាចឱ្យគូបដិបក្ខរបស់លោកអ្នករកឃើញអត្ថិភាពរបស់ប្រអប់ទិន្នន័យលាក់កំបាំងនេះនៅពេលប្រអប់ទិន្នន័យនេះបើក។

សំណួរបន្ទាប់ពីបង្កើតប្រអប់ទិន្នន័យលាក់កំបាំងរួចហើយ តើខ្ញុំអាចផ្លាស់ប្តូរទំហំរបស់វាបានដែរឬទេ?

ចម្លើយមិនបានទេ។ លោកអ្នកត្រូវបង្កើតប្រអប់ទិន្នន័យលាក់កំបាំងមួយផ្សេងទៀត ហើយប្តូរទីតាំងឯកសារទៅដាក់ក្នុងវាដោយមិនស្វ័យប្រវត្ត។

សំណួរតើខ្ញុំអាចប្រើកម្មវិធី ដូចជា chkdsk, Disk Defragmenter និងកម្មវិធីផ្សេងទៀត ទៅលើទិន្នន័យដែលមាននៅក្នុងប្រអប់ទិន្នន័យ TrueCrypt បើកមួយបានដែរឬទេ?

ចម្លើយប្រអប់ទិន្នន័យរបស់ TrueCrypt ប្រព្រឹត្តទៅដូចជាថាសទិន្នន័យរូបវន្តពិត ដូច្នេះលោកអ្នកអាចប្រើកម្មវិធីត្រួតពិនិត្យ/ជួសជុល/បង្រួមបំណែក(Defragmenting)ប្រព័ន្ធឯកសារណាមួយក៏បាន ទៅលើទិន្នន័យដែលមាននៅក្នុងប្រអប់ទិន្នន័យ TrueCrypt បើកមួយ។

សំណួរតើគេអាចផ្លាស់ប្តូរពាក្យសម្ងាត់សម្រាប់ប្រអប់ទិន្នន័យលាក់កំបាំងដែរឬទេ?

ចម្លើយអាចផ្លាស់ប្តូរបាន។ មុខងារផ្លាស់ប្តូរពាក្យសម្ងាត់ អនុវត្តបានចំពោះទាំងប្រអប់ទិន្នន័យស្តង់ដារ និងប្រអប់ទិន្នន័យលាក់កំបាំង។ លោកអ្នកគ្រាន់តែវាយពាក្យសម្ងាត់សម្រាប់ប្រអប់ទិន្នន័យលាក់កំបាំងទៅក្នុងប្រអប់ 'Current Password' ('ពាក្យសម្ងាត់បច្ចុប្បន្ន') របស់ផ្ទាំង 'Volume Password Change' ('ផ្លាស់ប្តូរពាក្យសម្ងាត់សម្រាប់ប្រអប់ទិន្នន័យ') ប៉ុណ្ណោះ។

សំណួរតើពេលណាទើបខ្ញុំគួរប្រើ Hidden Disk Feature (មុខងារថាសលាក់កំបាំង)?

ចម្លើយHidden Disk Feature (មុខងារថាសលាក់កំបាំង) របស់កម្មវិធី TrueCrypt ប្រើនៅពេលលោកអ្នកត្រូវការលាក់អត្ថិភាពនៃព័ត៌មាននៅក្នុងកុំព្យូទ័ររបស់លោកអ្នក។ ត្រូវកត់សម្គាល់ថា ចំណុចនេះខុសគ្នាពីការប្រើប្រអប់ទិន្នន័យស្តង់ដារ ដែលជាកន្លែងដែលលោកអ្នកកំពុងការពារមិនឱ្យចូលប្រើព័ត៌មាន។

សូមមើល សំណួរដែលសួរញឹកញាប់លម្អិតអំពីកម្មវិធី TrueCrypt.

៧.១ សំណួរពិនិត្យមើលឡើងវិញ អំពីប្រអប់ទិន្នន័យស្តង់ដារ

 • តើការបម្លែងជាទម្រង់សម្ងាត់គឺជាអ្វី?
 • តើប្រអប់ទិន្នន័យស្តង់ដារគឺជាអ្វី?
 • តើលោកអ្នកអាចបង្កើត ប្រអប់ទិន្នន័យស្តង់ដារ នៅក្នុងអង្គចងចាំUSB បានដោយរបៀបណា?
 • តើមានមធ្យោបាយអ្វីខ្លះ ដើម្បីបិទប្រអប់ទិន្នន័យស្តង់ដារ?
 • តើធ្វើដូចម្តេច ទើបលោកអ្នកអាចជ្រើសរើស និងថែរក្សាពាក្យសម្ងាត់រឹងមាំមួយសម្រាប់ ប្រអប់ទិន្នន័យស្តង់ដារ របស់លោកអ្នក?
 • តើមានលទ្ធភាពអ្វីខ្លះដើម្បីបង្កើតការថតចម្លងទុក ប្រអប់ទិន្នន័យស្តង់ដារ របស់លោកអ្នក?
 • តើមានវិធីសាស្ត្រអ្វីខ្លះ ដើម្បីបន្លំអំពីអត្ថិភាពនៃ ប្រអប់ទិន្នន័យស្តង់ដារ របស់លោកអ្នកនៅក្នុងកុំព្យូទ័រ?

៧.២ សំណួរពិនិត្យមើលឡើងវិញ អំពីប្រអប់ទិន្នន័យលាក់កំបាំង

 • តើភាពខុសគ្នាជាចម្បង រវាង ប្រអប់ទិន្នន័យស្តង់ដារ និង ប្រអប់ទិន្នន័យលាក់កំបាំង គឺជាអ្វី?
 • តើប្រភេទឯកសារអ្វីខ្លះ ដែលលោកអ្នកគួរដាក់នៅក្នុងប្រអប់ទិន្នន័យស្តង់ដារ ប្រសិនបើលោកអ្នកមានប្រអប់ទិន្នន័យលាក់កំបាំងមួយផងដែរនោះ?
 • តើ ប្រអប់ទិន្នន័យលាក់កំបាំង មានទីតាំងនៅកន្លែងណា?
 • តើ ប្រអប់ទិន្នន័យលាក់កំបាំង មានទំហំប៉ុន្មានទើបជាការប្រសើរ?
 • តើការការពារ ប្រអប់ទិន្នន័យលាក់កំបាំង របស់លោកអ្នកពីការលុបចោលដោយចៃដន្យ មានគុណសម្បត្តិនិងគុណវិបត្តិអ្វីខ្លះ?