កម្មវិធី TextSecure សម្រាប់ឧបករណ៍ Android

TextSecure គឺជាកម្មវិធីទូរស័ព្ទចល័ត Android មួយ ប្រើដើម្បី៖ ផ្ញើសារអក្សរ(SMS)ដែលមានទម្រង់សម្ងាត់ តាមរយៈក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទរបស់លោកអ្នក ផ្ញើសារដែលមានទម្រង់សម្ងាត់តាមរយៈសេវា WiFi និងការភ្ជាប់សេវាអ៊ីនធឺណេតទូរស័ព្ទរបស់លោកអ្នក និង រក្សាទុកសារ SMS និងសារទាំងអស់ នៅក្នុងប្រអប់ទិន្នន័យមានទម្រង់សម្ងាត់មួយនៅក្នុងទូរស័ព្ទរបស់លោកអ្នក។

របៀបដោនឡូតកម្មវិធី TextSecure

  • សូមអានសេចក្តីផ្តើមសង្ខេបនៃមគ្គុទ្ទេសក៍អនុវត្តន៍
  • បញ្ចូលកម្មវិធី TextSecure ពីហាងកម្មវិធី Google Play
  • បន្ទាប់ពីបញ្ចូលកម្មវិធីរួច ត្រូវចុចលើ Open (បើក) ដើម្បីបើកដំណើរការកម្មវិធី

TextSecure:

គេហទំព័រដើម

សេចក្តីតម្រូវសម្រាប់ទូរស័ព្ទ

  • Android 2.3 ឡើងទៅ

សំណៅដែលប្រើនៅក្នុងមគ្គុទ្ទេសក៍នេះ

  • 2.3.2

អាជ្ញាប័ណ្ណ

  • Freeware (កម្មវិធីសេរី) (GPL v3)

កាលបរិច្ឆេទកែសម្រួលចុងក្រោយនៃជំពូកនេះ

  • ធ្នូ ២០១៤

ឯកសារតម្រូវឱ្យអាន

អត្ថប្រយោជន៍ដែលលោកអ្នកនឹងទទួលបានមកវិញ

  • សារជាអក្សរដែលផ្ញើទៅកាន់អ្នកប្រើកម្មវិធី TextSecure ដទៃទៀត អាចបម្លែងជាទម្រង់សម្ងាត់បាននៅពេលផ្ញើចេញ។
  • សារជាអក្សរដែលផ្ញើទៅកាន់អ្នកប្រើកម្មវិធី TextSecure ដទៃទៀត តាមរយៈការភ្ជាប់សេវាទិន្នន័យ (Data Connection)
  • សារជាអក្សរត្រូវបានរក្សាទុកនៅក្នុងឃ្លាំងទិន្នន័យដែលមានទម្រង់សម្ងាត់មួយ នៅក្នុងទូរស័ព្ទរបស់លោកអ្នក ដែលការពារដោយឃ្លាសម្ងាត់មួយ។
  • ប្រសិនបើទូរស័ព្ទរបស់លោកអ្នកត្រូវបានបាត់ ឬលួច សាររបស់លោកអ្នកនឹងនៅតែមានទម្រង់មិនអាចអានបានចំពោះអ្នកដែលគ្មានឃ្លាសម្ងាត់។

កម្មវិធីដែលអាចប្រើបានជាមួយ GNU Linux, Mac OS, Android, iOS និង Microsoft Windows ៖

១.១ ការដែលលោកអ្នកគួរដឹងអំពីកម្មវិធីនេះ មុនពេលលោកអ្នកចាប់ផ្តើមប្រើវា

  • ការប្រើកម្មវិធីនេះ នឹងបង្ការមិនឱ្យមនុស្សផ្សេងទៀតអាចអានខ្លឹមសារនៃសារជាអក្សររបស់លោកអ្នក ប៉ុន្តែ វានឹងមិនលាក់បាំងការពិតដែលថាលោកអ្នកកំពុងផ្ញើសារទេ។

  • កម្មវិធី TextSecure នឹងលាក់បាំងតែអ្នកដែលសារត្រូវបានផ្ញើទៅឱ្យនៅពេលទូរស័ព្ទរបស់លោកអ្នកភ្ជាប់សេវាអ៊ីនធឺណេត ហើយសារត្រូវបានផ្ញើតាមការភ្ជាប់សេវាទិន្នន័យតាមរយៈកុំព្យូទ័របម្រើ WhisperSync ប៉ុណ្ណោះ។ សារ SMS ដែលហួសសម័យ ទោះមានទម្រង់សម្ងាត់ក្តី ឬអត់ក្តី នឹងនៅតែបើកបង្ហាញអ្នកទទួលសារប្រាប់ដល់ក្រុមហ៊ុនទូរស័ព្ទចល័តរបស់លោកអ្នក។

  • នៅក្នុងប្រទេសមួយចំនួន កម្មវិធីបម្លែងជាទម្រង់សម្ងាត់ដែលមានដូចជា TextSecure ជាដើម អាចនឹងទាក់ទាញការចាប់ អារម្មណ៍ អាចនឹងមានលក្ខណៈខុសច្បាប់ ឬអាចនឹងជាកម្មវត្ថុនៃលក្ខខណ្ឌកម្រិតគតិយុត្តិ។